Connect with us

កីឡា

ចំណង់​ចំណូល​ចិត្ត​៦​​យ៉ាង ​​របស់​​ស្តេច​ឃ្លេ​ក្នុង​ទ្រុង​ជប៉ុន Shinya Aoki

បានផុស

នៅ

អ្នក​លេង​​ក្បាច់​គុន​ជប៉ុន Shinya Aoki ត្រូវ​បាន​គេ​ចាត់​ទុក​ជា​កំពូល​កីឡាករ​គុន​ចម្រុះ ​ដែល​មាន​ជំនាញ​ដ៏​សំបូរ​កម្រិត​ពិភព​លោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ​ជប៉ុន​អាយុ​៣៧​ឆ្នាំ​នេះ​បាន​បង្ហាញជំនាញ​ក្រោម​ម្រិត​ពិភព​លោក និង​ជំនាញ​ឃ្លេ​ដៃ​គូ​ឲ្យ​ចុះ​ចាញ់​ដ៏​​​អស្ចារ្យ​​ដើម្បី​បង្កើត​ស្ថិតិ​ប្រកួត​ឈ្នះ​៤៦​ដង​ ចាញ់​៩​ដង និង​មោឃៈ​១​ដង​ដែល​ស្ទើរ​តែ​ពេញ​មួយ​ជីវិត​ហើយ​ដែល​រូប​គេ​ប្រឡូក​ក្នុង​វិស័យ​គុន​ចម្រុះ។

រូប​គេ​ត្រូវ​ឡើង​សង្វៀន​ទល់​នឹង​ជើង​ខ្លាំង​អាមេរិក​មិន​ដែល​ស្គាល់​ពាក្យ​ចាញ់ Northcutt នៅ​ថ្ងៃ​ពុធ ទី​២៨ ខែ​មេសា​ ខាង​មុខ​នេះ​​នៅ​ព្រឹត្តិការណ៍ពិសេស ONE on TNT IV។

អ្នក​គាំទ្រស្ទើរ​ទូទាំង​ពិភព​លោក​ហើយ​បាន​ឃើញ​ពី​ជំនាញ​របស់ Shinya Aoki បាន​បង្ហាញ​នៅ​លើ​សង្វៀន ប៉ុន្តែ​នៅ​មាន​រឿង​រ៉ាវ​មួយ​ចំនួន​ស្ថិត​នៅ​ពី​ក្រោយ​ជីវិត​របស់​គេ​ដែល​អ្នក​គាំទ្រ​ប្រហែល​ជា​មិន​ទាន់​​ដឹង។ ថ្ងៃ​នេះ​មក​ស្វែង​យល់​​ចំណង់​ចំណូល​៦​​​យ៉ាង​របស់​ស្តេច​​​ឃ្លេ​​ក្នុង​ទ្រុង។

ទី១៖ ចូល​ចិត្ត​សំឡការី​​

សំឡ​ការរី​ប្រហែល​ជា​មាន​ប្រភព​ដើម​ពី​ប្រទេស​ជប៉ុន ប៉ុន្តែ​ពេញ​និយម​ណាស់​នៅ​ប្រទេស​ជប៉ុន។ Aoki ចូល​ចិត្ត​ញាំ​ការី​ណាស់។ ដោយ​ការ​ចូល​ចិត្ត​ រូប​គេ​យ៉ាង​ហោច​ណាស់​ក៏ញាំ​សំឡ​ប្រភេទ​ការី​៣​ដង​ក្នុង​មួយ​សប្តាហ៍។

ទី​២៖ ចូល​ចិត្តញាំការ៉ែម

បើ​និយាយ​ពី​រឿង​បង្អែម​វិញ Aoki ​ចូល​ចិត្ត​តាំង​ពី​ក្មេង​រហូត​ដល់អាយុ​៣៧​ឆ្នាំ​ហើយ​ក៏​នៅ​តែ​មិន​ប្រែ​ប្រួល​ដែរ​គឺ«ការ៉ែម»។ មិន​ថា នៅ​ប្រទេស​ជប៉ុន ឬ​នៅ​ក្រៅ​ប្រទេស​ទេ រូប​គេកម្រ​ចោល​ការ៉ែម​ណាស់។ សូម្បី​ដើរ​តាម​ផ្លូវ​ក៏​កាន់​ការ៉ែម​ដើរ​ញាំ​ដូច​កូន​ក្មេង​ដែរ។ ជា​ទូទៅ រូប​គេ​ចូលចិត្ត​ញាំការ៉ែម​នៅ​ពេល​ល្ងាច។

ទី​៣៖ ចូល​ចិត្ត​​​ទៅ​​ស៊ូណា

នៅ​ប្រទេស​ជប៉ុន វា​ជា​រឿង​ធម្មតា​សម្រាប់​បុរស​ៗ​សម្រាក​​កាយ និង​បន្ធូរអារម្មណ៍នៅ​កន្លែង​ស្ទីម និង​ស៊ូណា។ ជាក់ស្តែង​អតីត​អធិរាជ​សង្វៀន​ទម្ងន់ lightweight ក៏​ចូល​ចិត្ត​ទៅ​ស៊ូណាញឹក​ញាប់​ណាស់។ គាត់​ចូលសម្ងំ​នៅ​ស៊ូណា​រយៈ​ពេល​ប្រហែល​ជា​១២​នាទី ហើយ​បន្ទាប់​មក​ចូល​ត្រាំ​ខ្លួន​ក្នុង​ទឹក​ត្រជាក់។ គាត់​ធ្វើ​បែប​នេះ​ដដែល​រយៈ​ពេល​៥​ដង សម្រាប់​ការ​ទៅ​ស៊ូណា​ម្តង។

ទី​៤៖ មិនចូល​ចិត្ត​​ពិសា​គ្រឿង​ស្រវឹង​ ឬ​ជក់បារី

លោក​អ្នក​នឹង​មិន​មាន​ឱកាស​បាន​ឃើញ​ Aoki កាន់កំប៉ុង​ស្រាបៀរ ឬ​ក៏​ជក់​បារី​​ទេ​ ពី​ព្រោះ​គាត់​មិន​ពិសា​គ្រឿង​ស្រវឹង និង​ជក់​បារី​ឡើយ។ រហូត​ដល់​វ័យ​៣៧​ឆ្នាំ​ហើយ​ក៏​ដោយ ក៏​គាត់​រក្សាយ​កាយ​សម្បទា​ដ៏ស្អាត សង្ហា និង​ស្លីម​ដដែល។

ទី​៥៖ ចូល​ចិត្ត​ជិះកង់​ក្នុង​ទី​ក្រុង​តូក្យូ

បើ​លោក​អ្នក​រស់នៅ​​រដ្ឋធានី​ជប៉ុន ប្រហែល​ជា​ប្រទាស់​ភ្នែក​ពេល​ណា​មួយ​នឹងអតីត​ជើង​ឯក​ពិភព​លោក ONE Lightweight ជាក់​ជា​មិន​ខាន​ឡើយ។ បន្ទាប់​ពី​គ្រោះ​ធម្មជាតិរញ្ជួយ​ដី និង​ស៊ូណាមិ​កាល​ពី​ខែ​មីនា ឆ្នាំ​២០១១ Aoki បាន​ចាប់​ផ្តើម​ជីវិត​ស្ទើរ​ជុំ​វិញ​ទី​ក្រុង​តូក្យូ។

ទី​៦៖ ចូល​ចិត្ត​ប្រើ​បណ្តាញ​ទំនាក់ទំនង​សង្គម

ថ្វី​បើ​ជា​កីឡាករគុន​ចម្រុះ​ដ៏​ល្បី​ល្បាញ​ម្នាក់ ប៉ុន្តែ​រូប​គេ​ចូល​ចិត្ត​ប្រើ​បណ្តាញ​ទំនាក់​ទំនង​សង្គម​ណាស់។ រូប​គេ​តែង​តែ​​ប្រើ Twitter ឬ Instagram ជា​រៀង​រាល់​ថ្ងៃ​ដែល​បាន​ចាត់​ទុក​សកម្មភាព​របស់​ខ្លួន​ជា​ការ​កម្សាន្ត​អារម្មណ៍ និង​ទំនាក់​ទំនង​ជា​មួយ​អ្នក​ដទៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម