Connect with us

កីឡា

សហព័ន្ធ​កីឡា​វាយសី៖ តាម​រយៈ​ការ​ប្រកួត​សិស្ស​មធ្យម​សិក្សា​នេះ​រក​ឃើញ​យុវជន​ឆ្នើមៗ​បន្ថែម​ទៀត​

បានផុស

នៅ

ប្រធាន​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា​ បាន​បញ្ជាក់​ថា​ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​កីឡា​សិស្ស​មធ្យម​សិក្សា​នេះ​ពិត​ជា​បាន​ជួយ​ដល់​សហព័ន្ធ​រក​ឃើញ​យុវជន​ឆ្នើមៗ​បន្ថែមទៀត​ដើម្បី​បណ្ដុះបណ្ដាល​បង្កើន​ធនធាន​ឆ្ពោះ​ទៅ​ប្រកួត​តំណាង​ជាតិ​ជា​ដើម។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិដ្ឋភាពបិទការប្រកួត

លោក​ លី​ កុសល​ ប្រធាន​សហព័ន្ធ​កីឡា​វាយសី​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ ការ​ជ្រើសរើសកីឡាករ កីឡា​ការិនី​ពី​បណ្ដា​ក្លឹប​ផ្សេងៗ​ជា​រឿង​មួយ​ ប៉ុន្តែ​ប្រភព​ធនធាន​ដែល​ចេញ​ពី​សិស្ស​សាលា​នេះ​ក៏​ជា​រឿង​សំខាន់​ដែល​សហព័ន្ធ​បាន​ពិនិត្យ​ផង​ដែរ។​

លោក​ លី​ កុសល

ព្រឹត្តិការណ៍​កីឡា​សិស្ស​មធ្យម​សិក្សា​នេះ​ពិត​ជា​ធ្វើ​ឲ្យ​សហព័ន្ធបាន​រក​ឃើញ​កីឡាករ​ កីឡាការិនី​ឆ្នើម​ជា​ច្រើន​ទៀត​ដែល​អាច​ជ្រើសរើស​យក​បណ្ដុះបណ្ដាល​បន្ថែម​ទៀត​ពង្រឹង​សមត្ថភាព​ឈាន​ក្លាយ​ជា​កីឡាករ​អាជីព​មួយ​ផង​ដែរ។​ សហព័ន្ធ​ពិត​ជាមាន​មោទកភាព​ជា​ខ្លាំង​ចំពោះ​ភាព​រីកចម្រើន​លើ​ប្រភេទ​កីឡា​វាយ​សី​នេះ​តាម​រយៈ​កំណើន​ក្លឹប​ហាត់​ និង​ចំនួន​អ្នក​លេង​សី​មក​ដល់​ពេល​នេះ​មាន​រាប់ពាន់​អ្នក​ហើយ។​

ទិដ្ឋភាពបិទការប្រកួត

បញ្ជាក់​ដែរ​ថា​ កីឡា​វាយ​សី​ក៏​បាន​ដាក់​បញ្ចូល​ឲ្យ​ប្រកួត​ប្រជែង​ផង​ដែរ​ក្នុង​ចំណោម​ ១៤​ប្រភេទ​កីឡា​នៃ​ព្រឹត្តិការណ៍​កីឡា​សិស្ស​មធ្យម​សិក្សា​ ឆ្នាំ​២០២៥​ នៅ​រាជធានីភ្នំពេញ​នេះ។​ ព្រឹត្តិកាណ៍​នេះ​បាន​បិទ​បញ្ចប់​ទៅ​ហើយ​កាល​ពី​ល្ងាច​ថ្ងៃ​ទី១៣​ ខែ​មិថុនា​ ឆ្នាំ​២០២៥​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ។​ ប្រភេទ​កីឡា​វាយ​សី​នេះ​ចំណាត់​ថ្នាក់​លេខ១​ បាន​លើ​ខេត្ត​កណ្ដាល​ ឈ្នះ​មេដាយ​សរុប​ ៤គ្រឿង​ មាស៣​ សំរឹទ្ធ១។​ លេខ២​ បាន​លើ​រាជធានីភ្នំពេញ ឈ្នះ​មេដាយ​សរុប​ ២គ្រឿង​ មាស១​ ប្រាក់១។ លេខ៣​ បាន​លើ​ខេត្ត​ព្រៃវែង​ ឈ្នះមេដាយ​សរុប​ ១គ្រឿង​ មាស១៕​

ទិដ្ឋភាពបិទការប្រកួត

អត្ថបទដោយ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ នាទីutes មុន

អ្នកនាំពាក្យសម្តេចតេជោ ព្រមានអ្នកនាំពាក្យក្រសួងការបរទេសថៃឱ្យចេះប្រយ័ត្នសម្តី មុនបើកមាត់និយាយប៉ះកម្ពុជា

កីឡា១៣ នាទីutes មុន

ស្ងាត់ៗ Bale កំពុង​ពិចារណា​ទិញភាគហ៊ុនក្លិប​បាល់ទាត់​មួយនៅ អង់គ្លេស

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

ណេតាន់យ៉ាហ៊ូ និយាយថា «ការសម្លាប់ Khamenei អាចបញ្ចប់ជម្លោះ»

ជីវិតកម្សាន្ដ២៧ នាទីutes មុន

មាស សុខសោភា បំផុសមហាជនឱ្យមានជាតិនិយមខ្លះ ដោយរួមគ្នាគាំទ្រផលិតផលខ្មែរ ពិសេសបន្លែ ត្រីសាច់ និងផ្លែឈើ

សេចក្ដីជូនដំណឹង៣៩ នាទីutes មុន

ឯកឧត្ដម ឃួង ស្រេង និង ឯកឧត្ដម ម៉ប់ សារិន គោរពថ្វាយព្រះពរ សម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ព្រះជន្ម ៨៩ ព្រះវស្សា យាងចូល ៩០ ព្រះវស្សា

Sokha Hotels

ព័ត៌មានពេញនិយម