កីឡា
ណែនាំឲ្យស្គាល់ជើងខ្លាំងថៃដែលកំពុងក្ដោបខ្សែក្រវាត់នៅសង្វៀន ONE Championship
ONE Championship សម្បូរដោយអ្នកលេងមួយថៃ ឃីកបុកសីង និងគុនចម្រុះល្បីៗលំដាប់ពិភពលោក។ ពេលនេះសូមលើកយកតារាប្រយុទ្ធមួយថៃល្បីៗដែលកំពុងគ្រងខ្សែក្រវាត់នៅសង្វៀនលំដាប់ពិភពលោកចំនួន ៥ នាក់ដូចខាងក្រោម។
១-Rodtang Jitmuangnon
Rodtang Jitmuangnon គឺជាម្ចាស់ខ្សែក្រវាត់មួយថៃពិភពលោក ONE Flyweight Muay Thai World Champion ក្រោយដណ្ដើមបានពី Jonathan Haggerty កាលខែសីហា ឆ្នាំ ២០១៩។ បន្ទាប់មកគេឡើងការពារខ្សែក្រវាត់នេះបានសម្រេចពីរលើករួចមកហើយទល់នឹងតារាប្រេស៊ីល Walter Goncalves និង Haggerty រៀងគ្នា។
២-Sam-A Gaiyanghadao
Sam-A កំពុងកាន់ខ្សែក្រវាត់ទម្ងន់ Strawweight នៅសង្វៀន ONE រហូតដល់ពីរខ្សែទាំងឃីកបុកសីង និង មួយថៃ។ តារាមកពីបុរីរ៉ាំ គ្រងខ្សែក្រវាត់ ONE Strawweight Kickboxing World Championship កាលខែធ្នូ ឆ្នាំ ២០១៩ និងបន្ថែមមួយខ្សែទៀត ONE Strawweight Muay Thai World Title កាលខែកុម្ភៈឆ្នាំ ២០២០។
៣-Capitan Petchyindee Academy
បច្ចុប្បន្ន Capitan Petchyindee Academy កំពុងឡើងកូដខ្លាំងនៅសង្វៀន ONE Championship ក្រោយចូលរួមហ្វឹកហាត់នៅក្លិប Petchyindee Academy។ គេបំបែកកំណត់ត្រាផ្ដួលគូប្រកួតត្រឹម ៦ វិនាទីជាប្រវត្តិសាស្ត្រនៃសង្វៀនលំដាប់ពិភពលោកតាមការប្រើកណ្ដាប់ដៃតែម្ដងដៃគត់។ ពេលនេះ Capitan ជាម្ចាស់ខ្សែក្រវាត់ពិភពលោក ONE Bantamweight Kickboxing World Champion ក្រោយដណ្ដើមបានពី Alaverdi “Babyface Killer” Ramazanov នាខែមករា ដើមឆ្នាំនេះ។
៤-វីរបុរស Nong-O Gaiyanghadao
Nong-O Gaiyanghadao ត្រូវបានគេចាត់ទុកជាវីរបុរសមួយថៃម្នាក់។ Nong-O ចូលនិវត្តន៍មួយរយៈ មុនត្រលប់មកប្រកួតនៅសង្វៀន ONE Championship កាលឆ្នាំ ២០១៨។ ជើងខ្លាំងថៃវ័យ ៣៤ ឆ្នាំរូបនេះ គ្រងខ្សែក្រវាត់មួយថៃ ONE Bantamweight Muay Thai World Title ពេលឈ្នះកូនកាត់បារាំង-អាល់ហ្សេរី Mehdi Zatout នាខែតុលា ឆ្នាំ២០១៨។ រហូតដល់ពេលនេះ មិនទាន់មានកីឡាកររូបណាអាចផ្ដួល Nong-O យកខ្សែក្រវាត់បានឡើង។ ផ្ទុយទៅវិញ គេឡើងការពារខ្សែក្រវាត់បានជោគជ័យ រហូតដល់ ៤ ដងរួចមកហើយតាំងពីឆ្នាំ ២០១៨។
៥- Petchmorakot Petchyindee Academy
ម្ចាស់ខ្សែក្រវាត់មួយថៃពិភពលោក ONE Featherweight Muay Thai World Champion គឺ Petchmorakot Petchyindee Academy។ គេគ្រងខ្សែក្រវាត់ទម្ងន់ Featherweight នេះក្រោយឈ្នះមិត្តរួមជាតិ Pongsiri P.K.Saenchaimuaythaigym កាលខែ កុម្ភៈ ឆ្នាំ២០២០ និងឡើងការពារបានសម្រេចម្ដងទល់នឹងវីរបុរស Yodsanklai Fairtex កាលខែកក្កដា ឆ្នាំមុន៕
ដោយ ៖ កម្ពុជាថ្មី
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
កីឡា២ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត