កីឡា
ផ្លូវការ! កម្ពុជា ឈរលេខ៤ ជាប្រទេសបញ្ជូនអត្តពលិកច្រើនបំផុត ទៅប្រកួតស៊ីហ្គេមនៅ ថៃ
ការប្រកួតកីឡាស៊ីហ្គេម លើកទី ៣៣ នៅប្រទេស ថៃ នាចុងឆ្នាំ ២០២៥ កាន់តែខិតជិតមកដល់ ខណៈចំនួនអត្តពលិក ដែលត្រូវចូលរួមប្រកួតរបស់ប្រទេសទាំង ១១ ប្រទេសក៏បានបង្ហាញជាផ្លូវការរួចរាល់ហើយដែរ។

កីឡាស៊ីហ្គេមឆ្នាំ លើកទី ៣៣ ម្ចាស់ផ្ទះថៃបានកំណត់យកប្រភេទកីឡាចំនួន ៥០ ដើម្បីដាក់ប្រកួតប្រជែងដណ្តើមមេដាយ ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២៥។
យោងតាមវែបសាយផ្លូវការរបស់ ថៃ បានបង្ហាញថា ឆ្នាំ ២០២៥ នេះមានអត្តពលិកសរុបចំនួន ១២,៥០៦ នាក់ មកពី ១១ ប្រទេសចូលរួមប្រកួតប្រជែង។ ក្នុងនោះ ថៃ មានអត្តពលិកច្រើនជាងគេ គឺចំនួន ១,៨០៧ នាក់។ បន្ទាប់មក ម៉ាឡេស៊ី មានចំនួន ១,៥៨០ នាក់ និង ឥណ្ឌូណេស៊ី មានចំនួន ១,៥៤៨ នាក់។

ចំណែក កម្ពុជា មានចំនួន ១,៥១៥ នាក់ ដែលស្ថិតនៅចំណាត់ថ្នាក់លេខ៤។ ហ្វីលីពីន មានចំនួន ១,៤៩៩ នាក់។ សិង្ហបុរី មានចំនួន ១,៤៨១ នាក់។ មីយ៉ាន់ម៉ា មានចំនួន ១,០៧៧ នាក់។ វៀតណាម មានចំនួន ១,០១៩ នាក់។ ឡាវ មានចំនួន ៥៩៨ នាក់។ ប៊្រុយណេ មានចំនួន ២៥០ នាក់ និងចុងក្រោយ ទីម័រ មានចំនួន ១៣២ នាក់។

គួរឱ្យដឹងថា តាមរយៈចំនួនអត្តពលិកនឹងចូលរួម ដែលបង្ហាញដោយខាងវែបសាយរបស់ ថៃ ខាងលើ នេះគឺជាលើកទី ១ ហើយ ដែល កម្ពុជា បញ្ជូនអត្តពលិកចូលរួមប្រកួតក្នុងកីឡាស៊ីហ្គេមច្រើនបែបនេះ។ ស្របពេលក្នុងឆ្នាំ ២០២៣ ដែល កម្ពុជា ខ្លួនឯងធ្វើជាម្ចាស់ផ្ទះ ពេលនោះមានអត្តពលិកចូលរួមប្រកួតត្រឹម ៨៩៦ នាក់ប៉ុណ្ណោះ៕
អត្ថបទ៖ កុសល
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


