Connect with us

កីឡា

ចាន់ រតនា និង Danny Kingad វិភាគ​ជំនួប​ខ្សែក្រវាត់ Moraes និង Johnson

បានផុស

នៅ

អ្នក​លេង​គុន​ចម្រុះ​កម្ពុជា ចាន់ រតនា និងអ្នក​លេង​គុន​ចម្រុះ​ហ្វីលីពីន Danny Kingad សុទ្ធ​តែ​ធ្លាប់​ប្រកួត​ជា​មួយ​កីឡាករ​ចិន​ Wei  Xie ដូច​គ្នា ប៉ុន្តែ​លទ្ធផល​មិន​ដូច​គ្នា​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្ងៃ​អ្នក​លេង​គុន​ចម្រុះ​ទាំង​ពីរ​នាំ​គ្នា​វិភាគ​ជំនួប​សំខាន់​ដែលម្ចាស់​ខ្សែ​ក្រវាត់​ពិភព​លោក ONE Flyweight កីឡាករ​ប្រេស៊ីល Adriano Moraes ត្រូវ​ឡើង​ការពារ​ខ្សែ​ក្រវាត់​ជា​មួយ​ជើង​ខ្លាំង​អាមេរិក Demetrious  Johnson នៅ​​ព្រឹត្តិការណ៍​“ONE on TNT I” ថ្ងៃ​ពុធ ទី​៧ ខែ​មេសា​ខាង​មុខ​នេះ។

Kingad លើក​ឡើង​ថា ៖«និយាយ​ត្រង់​ចុះ គូ​នេះ​ពិត​ជា​ពិបាក​ស្មាន​ថា​នរណានឹង​ឈ្នះ។ ខ្ញុំ​ធ្លាប់​ប្រកួត​ជា​មួយ​អ្នក​ទាំង​ពីរ ហើយ​ខ្ញុំ​អាច​និយាយ​បាន​ថា​ អ្នក​ទាំង​ពីរ​ខ្លាំង​ដូច​គ្នា។ Johnson ជា​​ជើង​ខ្លាំង​គ្រប់​សម័យ​កាលល។ គាត់​មាន​បច្ចេកទេស​ល្អ និង​លឿន​ណាស់។ ពិបាក​រក​ដៃ​គូ​ណា​បញ្ឈប់​គាត់»។ កីឡាករ​ហ្វីលីពីន​បន្ត​ថា ៖«នៅ​ពេល​ខ្ញុំ​ប្រកួត​ជា​មួយ​ Moraes គឺ​យូរ​ដែរ​ហើយ ហើយ​ឥឡូវ​នេះ​គាត់​ខុស​ប្លែកពី​មុន​ច្រើន។​ គាត់​មាន​ក្បាច់​ក្រោម​ល្អ។ ខ្ញុំ​គិត​ថា គាត់​មាន​ប្រៀប​វ៉ៃ​ពី​ចម្ងាយ ដោយ​សារ​គាត់​ដៃ​ជើង​វែង។ គាត់​ជា​ជើង​ឯក​ អីចឹង​គ្មាន​ហេតុ​ផល​ណា​ដែល​គាត់​មិន​ល្អ​ទេ»។ ទោះ​ជា​យ៉ាង​ណា នៅ​ពេល​ឲ្យ​ជ្រើស​រើស Kingad និយាយ​ថា ៖«​ជ្រើស​រើស​យក​  Johnson»។

ងាក់ទៅ​ទូត​សុច្ឆន្ទៈ​សែលកាត ចាន់ រតនា បានឲ្យ​ដឹង​ថា អ្នក​ទាំង​​ពីរ​សុទ្ធ​តែ​មាន​ចំណុច​ល្អ និង​លក្ខណៈ​ពិសេស​រៀង​ៗ​ខ្លួន​ដែល​មិន​ងាយ​​​ធ្វើ​ឲ្យដៃ​គូ​ណ​ម្នាក់​សន្លប់​ស្រួល​ៗ​ឡើយ។ «សម្រាប់​ខ្ញុំ​ អ្នក​ទាំង​ពីរ​មាន​ចំណុច​ល្អ​រៀង​ៗ​ខ្លួន។ ម្ចាស់​ខ្សែ​ក្រវាត់​មាន​កម្ពស់​ខ្ពស់​ជាង​ និង​បទ​ពិសោធ​ជំនាញ​ក្រោម​ជឺជីតស៊ូ​​ក៏​​ល្អ ពីព្រោះ​គាត់​ជា​ជន​ជាតិ​ប្រេស៊ីល។ គាត់​មាន​ក្បាច់​វ៉ៃ​ពី​ចម្ងាយ​ល្អ ហើយ​កម្លាំង​ស៊ុហ្វ​ក៏​ល្អ»។ រតនា​ បន្ត​ថា ៖«​ Johnson ជា​កីឡាករ​ដែល​មាន​បទ​ពិសោធ​ច្រើន អាយុ​ច្រើន​បន្តិច ហើយ​ក្បាច់​MMA ដ៏​ល្អ។ និយាយ​ទៅ​ទាំង​ពីរ​នាក់​ប្រដុំ​ប្រសង​​គ្នា។ សម្រាប់​ខ្ញុំ ខ្ញុំ​ទុក​ចិត្ត​លើ​ម្ចាស់​ខ្សែ​ក្រវាត់​ច្រើន​ជាង»។ រតនា ពន្យល់​ថា ៖«ម្ចាស់​ខ្សែ​ក្រវាត់​ខាន​ឡើង​ប្រកួត​យូរ​ហើយ ដូច្នេះ​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់កម្លាំង​ស៊ុហ្វ​របស់​គាត់​ដែរ។ តែ​ដូច​ខ្ញុំគិត​អីចឹង សម្រាប់​ពីរ​នាក់ ល្អ​ដូច​គ្នា មាន​ចំណុច​ខ្លាំង​ដូច​គ្នា តែ​ខ្ញុំ​ទុក​ចិត្ត​លើ​ម្ចាស់​ខ្សែ​ក្រវាត់​ច្រើន​ជាង»។

សូម​បញ្ជាក់​ថា អ្នក​គាំទ្រ​កម្ពុជា​ប្រហែល​ជា​នៅ​ចាំ​ចំពោះ​ម្ចាស់​ខ្សែ​ក្រវាត់​​ខ្សែ​ក្រវាត់​ពិភព​លោក ONE Flyweight ពី​កីឡាករ Adriano Moraes បាន​ឈ្នះ​ខ្សែ​ក្រវាត់​នេះ​លើក​ដំបូង​នៅ​ទឹក​ដី​កម្ពុជា​កាល​ពី​ឆ្នាំ​២០១៤ ដែល​ពេល​នោះក៏​មាន​វត្តមាន​កីឡាករ ចាន់ រតនា ប្រកួត​​ក្នុង​ព្រឹត្តិការណ៍​ ONE: Rise of the Kingdom៕

សូមចុចអាន៖ ណែនាំ​ឲ្យ​ស្គាល់​ជើង​ខ្លាំង​ថៃ​ដែល​កំពុង​ក្ដោប​ខ្សែក្រវាត់​នៅ​សង្វៀន ONE Championship

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

តុលាការព្រហ្មទណ្ឌថៃ ចេញដីកា​ចាប់​ខ្លួនមន្ត្រីនគរបាលជាន់ខ្ពស់ម្នាក់ពី​បទ​លាង​លុយ​កខ្វក់

ព័ត៌មានជាតិ១០ ម៉ោង មុន

ចាប់ក្រុមភ្ជាប់បណ្តាញខ្សែកាបជាង​៧០០​ម៉ែត្រចូលកម្ពុជា ដើម្បីដំណើរការល្បែងភ្នាល់​អន​ឡាញ​

ព័ត៌មានជាតិ១០ ម៉ោង មុន

ខេត្តក្រចេះ ទទួលបានទីលានទុកដាក់សំរាមថ្មី មានសមត្ថភាពប្រតិបត្តិការ ២០ឆ្នាំ ស្របតាមបទដ្ឋានបច្ចេកទេស

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋាភិបាលបង្កើត គណៈកម្មធិការជំរុញដោះស្រាយភាពជាប់គាំងរបស់វិស័យឯកជន

សេចក្ដីជូនដំណឹង១២ ម៉ោង មុន

មីជាតិ ចែករំលែកក្តីស្រឡាញ់ជាមួយកុមារអូទីសឹម និងដោនស៊ីនដ្រូម នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ

Sokha Hotels

ព័ត៌មានពេញនិយម