Connect with us

កីឡា

Iuri Lapicus រំពឹង​មានឱកាស​ទៅ​ប្រជែង​ខ្សែក្រវាត់​លើក​ទី​២

បានផុស

នៅ

អ្នកលេង​គុន​ចម្រុះ​ម៉ុ​ល​ដាវី​ដ៏​លេចធ្លោ Iuri Lapicus ដាក់​ក្ដី​រំពឹង​ឈានទៅ​ដណ្ដើម​ខ្សែក្រវាត់​ជាថ្មី​ម្ដងទៀត បន្ទាប់ពី​បញ្ចប់​ការប្រកួត​នៅ​អាមេរិក នា​ដើម​សប្ដាហ៍​ក្រោយ​។

ការ​បង្ហើប​បែបនេះ ក្រោយពី Lapicus ត្រូវផ្គូផ្គង​ឲ្យ​ជួប​អ្នកលេង​គុន​ចម្រុះ​វីរបុរស​អាមេរិក Eddie “The Underground King” Alvarez នា​ព្រឹត្តិការណ៍ “ONE on TNT I” ក្នុងនាម​ជា​គូ​ឯក​រង​ដែល​ផ្សាយ​ផ្ទាល់​ក្នុង​ម៉ោង​ពិសេស​នៅ​ទឹកដី​អាមេរិក​លើកដំបូង​។ តារា​សញ្ជាតិ​ម៉ុ​ល​ដាវី​រូបនេះ​កំពុង​រៀបចំខ្លួន​ឲ្យ​ល្អ​បំផុត​ទល់នឹង Alvarez ដែលជា​អ្នកជំនាញ​ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់​មួយរូប​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កីឡាករ​វ័យ ២៥ ឆ្នាំ​បាន​ថ្លែង​បែបនេះ ៖«​ការ​ប្រឈម​នឹង Alvarez គឺ​ពិតជា​រឿង​ដ៏​ស្មុគស្មាញ​មួយ​។ ការជួប​វីរបុរស​ម្នាក់ គឺ មិន​ងាយស្រួល​នោះឡើយ​។ គេ​ជា​វីរបុរស​ពិតប្រាកដ និង ជា​កីឡាករ​ដ៏​លំបាក​មួយរូប​។ ដូច្នេះ ខ្ញុំ​ត្រូវធ្វើ​ការងារ​ខ្លាំង តាមតែ​អាចធ្វើ​ទៅបាន​ដើម្បី​បង្ហាញ​អ្នក​រាល់គ្នា និង​អ្នកគាំទ្រ​ឲ្យ​បានល្អ​បំផុត​»​។

កីឡាករ​ដដែល​បានធ្វើ​ការងារ​ខ្លាំង​ជាមួយ​វីរបុរស​ឃី​ក​បុក​សី​ង Giorgio “The Doctor” Petrosyan និង ក្រុមការងារ​នៅ​ក្លិប Team Petrosyan ឯ​ក្រុង​មី​ឡាន ប្រទេស​អ៊ីតាលី​មុន​ឈាន​ជើង​ទៅ​ប្រកួត​នៅ​អាមេរិក​។

អ្នកលេង​គុន​ចម្រុះ​ដដែល​បង្ហាញ​ការតាំង​ចិត្ត «​ខ្ញុំ​កំពុង​រៀបចំ​ដើម្បី​ប៉ះ Eddie Alvarez និង​ផ្ដោតអារម្មណ៍ ១០០%​។ បើសិន​ខ្ញុំ​ឈ្នះ​ការប្រកួត​ទល់នឹង Alvarez វា​ជាការ [​ចង់ចាំ​] ដ៏​ធំ​ក្នុង​អាជីព​របស់ខ្ញុំ​។ យើង​ដឹង​អំពី​វីរបុរស MMA រូបនេះ​។ គេ​ធ្លាប់​ប្រកួត​ទល់​អ្នកខ្លាំងៗ​ក្នុង​លោក និង មានឈ្មោះ​បោះ​សំឡេង​។

បែប​ណា​ក្ដី Lapicus បាន​សង្កត់​ធ្ងន់​ថា «​ខ្ញុំ​មាន​អារម្មណ៍​ថា មាន​ទំនុក​ចិត្តខ្លាំង​ក្នុងការ​ប៉ះ Alvarez ព្រោះ​ខ្ញុំ​ចង់​ឈ្នះ​ខ្សែក្រវាត់​ពិភពលោក​របស់ ONE Championship ខ្លាំងណាស់ ហើយ វា​ជា​ឱកាស​ត្រលប់​ទៅ​ដណ្ដើម​ខ្សែក្រវាត់​ទម្ងន់ Lightweight ជា​លើក​ទី​២»​។

​តាំងពី​ប្រឡូក​គុន​ចម្រុះ​ដំបូង​នៅ​ឆ្នាំ ២០១៤ Lapicus មិនដែល​ចាញ់​ទាល់តែសោះ​ពោល ឈ្នះ​រហូតដល់ ១៤ លើក​ជាប់​គ្នា មុន​ចាញ់​ក្នុងការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់ ONE Lightweight World Championship ទល់នឹង​កូនកាត់​អាមេរិក​-​សិង្ហ​បុរី Christian Lee កាល​ខែ តុលា ឆ្នាំ ២០២០​។

ដោយឡែក​កីឡាករ​រហស្សនាម “The Underground King” មានកំណត់​ត្រា​ឈ្នះ ៣០ លើក ចាញ់ ៧​លើក និង មិនបាន​ប្រកួត​ម្ដង​(1NC)៕

កម្ពុជាថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធប្រឆាំងការឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​បង្ក្រាប នៅថ្ងៃទី២២ខែកក្កដា ឆ្នាំ២០២៥ នេះ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងបរិស្ថាន÷ ស្ត្រីម្នាក់នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ត្រូវតុលាការឃាត់ខ្លួន និងឃុំខ្លួន ព្រោះតែឈូសឆាយដីរដ្ឋ

សន្តិសុខសង្គម៥ ម៉ោង មុន

សមត្ថកិច្ចបង្ក្រាបទីតាំង បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឃាត់ខ្លួនបាន ១២៧នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

ពេលប្រទេសជាតិមានជម្លោះព្រំដែនមានតែ បក្សប្រជាជនតែមួយគត់ ចេញមុខការពារបូរណភាពទឹកដី

ព័ត៌មានជាតិ៧ ម៉ោង មុន

ស្របនឹងមានការលើកឡើងពីការធ្វើទុក្ខបុកម្នេញនៅថៃ ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរវិលមកស្រុកកំណើតវិញ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានជាតិ១៥ ម៉ោង មុន

កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ដំបូង ថៃថា មីនដែលទាហានខ្លួនជាន់ ជាមីនចាស់ពិបាករាវរក ចុះម្តេចឥឡូវរកឃើញមីនថ្មីៗ ស្រួលម្ល៉េះ?

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ភូមិភាគ២ថៃ ប្តូរវិធីសាស្រ្តល្បាត ប្រហែលខ្លាចជាន់មីន បង្កប់ដោយខ្លួនឯង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ជនលួចវាយទាហាន​ខ្មែរហើយរត់ ជាប់គុក​តែ១៥ថ្ងៃ និង​ពិន័យ​​ប្រាក់តិចតួចប៉ុណ្ណោះ​

Sokha Hotels

ព័ត៌មានពេញនិយម