Connect with us

កីឡា

លីគយុវជនកម្ពុជា U16 & U18 ត្រឡប់មកវិញ រដូវកាលនេះមាន ១០ ក្រុមចូលរួម

បានផុស

នៅ

ការប្រកួតពានរង្វាន់ជម្រើសជើងឯកខេមបូឌានលីគយុវជនអាយុក្រោម ១៦ ឆ្នាំ និង១៨ ឆ្នាំ រដូវកាល ២០២៥-២៦ បានត្រឡប់មកវិញហើយ ដោយលើកនេះមានក្រុម​ចំនួន​ ១០ ក្រុមចូល​រួម​ប្រកួត។

រូបភាព
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមទាំង ១០ ដែលបានចូលរួមក្នុងក្របខណ្ឌជម្រើសជើងឯកខេមបូឌានលីគយុវជនអាយុក្រោម ១៦ ឆ្នាំ និង១៨ ឆ្នាំមាន ១០ ក្រុមដូចជា ក្លិបបាល់ទាត់វិសាខា អាយ អេស អាយ ដង្កោសែនជ័យ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង សាលាតម្រង់ទិសខេត្តកំពង់ឆ្នាំង ក្លិបបាល់ទាត់អង្គរថាយហ្គឺរ ក្លិបបាល់ទាត់បឹងកេត សមាគមកីឡាបាល់ទាត់ ខ.ភ.ម ក្លិបបាល់ទាត់ភ្នំពេញក្រោន សាលាកីឡាបាល់ទាត់ជាតិ និងសាលាតម្រង់ទិសរាជធានីភ្នំពេញ។

នៅរដូវកាល ២០២៥-២០២៦ នេះ ក្រុមចូលរួមក្នុងក្របខណ្ឌលីគយុវជនអាយុក្រោម ១៦ ឆ្នាំ និង១៨ ឆ្នាំ បានអវត្តមានក្រុមចំនួន ២ ដែលបានចូលរួមប្រកួតកាលពីរដូវកាលមុន គឺក្រុម ណាហ្គាវើលដ៍ និង សៀមរាប យូណាយធីត ខណៈដែលការប្រកួតនឹងចាប់ផ្តើមនៅចុងខែ កក្កដា នេះ។

រូបភាព

កាលពីរដូវកាល ២០២៤-២០២៥ ការប្រកួតជម្រើសជើងឯកខេមបូឌានលីគយុវជន គឺកំណត់យកអាយុក្រោម ១៦ ឆ្នាំ និង ១៩ ឆ្នាំ ខណៈរដូវកាលនេះ ផ្លាស់ប្តូរបន្តិច ត្រង់ថាប្តូរពីអាយុក្រោម ១៩ ឆ្នាំ មក ១៨ ឆ្នាំវិញ។ ចំណែកអាយុក្រោម ១៦ ឆ្នាំនៅរក្សាដដែល។

គួរបញ្ជាក់ថា នៅរដូវកាល ២០២៤-២០២៥ ក្រុមដែលឈ្នះជើងឯកខេមបូឌានលីគយុវជនអាយុក្រោម ១៦ ឆ្នាំបានទៅលើក្រុម វិសាខា។ ដោយឡែកអាយុក្រោម ១៩ ឆ្នាំបានទៅលើក្រុម អាយ អេស អាយ ដង្កោសែនជ័យ។

រូបភាពក្រុម វិសាខា លើកពានលីគយុវជនអាយុក្រោម ១៦ ឆ្នាំ
រូបភាពក្រុម អាយ អេស អាយ ដង្កោសែនជ័យ លើកពានលីគយុវជនអាយុក្រោម ១៩ ឆ្នាំ

ខាងក្រោមនេះគឺជាកាលវិភាគនៃការប្រកួតសប្តាហ៍ទី ១ របស់យុវជនអាយុក្រោម ១៦ ឆ្នាំ និង ១៨ ឆ្នាំ៖

កាលវិភាពប្រកួត

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម