កីឡា
កីឡាករ វុត្ថា រតនា សមត្ថភាពប្រទេសផ្សេងៗនៅ World Games ឯប្រទេសចិនប្រហាក់ប្រហែលកម្ពុជា
កីឡាករជម្រើសជាតិទូកនាគ វុត្ថា រតនា ថាបើតាមការសង្កេតមើលគឺសមត្ថភាពបណ្ដាប្រទេសដែលចូលរួម World Games នៅប្រទេសចិនគឺប្រហាក់ប្រហែលនិងកម្ពុជា ខណៈក្រុមទាំងមូលសង្ឃឹមធ្វើបានល្អចំពោះការប្រកួតកម្រិតពិភពលោកនេះ។

កីឡាករ វុត្ថា រតនា
កីឡាករ វុត្ថា រតនា បានឲ្យដឹងថា តាមដែលខ្លួនបានតាមដានពីសមត្ថភាពតាមបណ្ដាប្រទេសដែលចូលរួមនៅ World Games នេះគឺប្រដំប្រសងជាមួយប្រទេសកម្ពុជានោះទេ ដូច្នេះសង្ឃឹមថាក្រុមជម្រើសជាតិនឹងធ្វើបានល្អជាមិនខាន។ ដោយសារតែក្រុមកម្ពុជាបានហ្វឹកហាត់ត្រៀមខ្លួនបានល្អផងនោះ រតនា ហាក់មានការជឿជាក់ខ្ពស់លើការប្រកួតមួយនេះ។

ក្រុមទូកនាគពេលចេញទៅប្រកួត
ចំពោះក្ដីបារម្ភវិញក៏មានខ្លះៗដែរគឺដោយសារមានខ្លះកីឡាករចាស់ និងមួយចំនួនទៀតជាកីឡាករថ្មីមិនដែលចូលរួមការប្រកួតដូចនេះទើបធ្វើរូបគេគិតដល់ចំណុចទាំងនេះដែរ។ ការប្ដេជ្ញាចិត្តក្រុមទាំងមូលនឹងខំប្រឹងប្រកួតឲ្យអស់ពីសមត្ថភាពដណ្ដើមមេដាយជូនជាតិ ថ្នាក់ដឹកនាំ និងអង្គភាពឲ្យបាន។

បញ្ជាក់ដែរថា ក្រុមជម្រើសជាតិកីឡាទូកនាគកម្ពុជាកាលពីម្សិលមិញនេះបានចេញទៅចូលរួមការប្រកួតជើងឯកពិភពលោក (Word Games) នៅទីក្រុម Chengdu ប្រទេសចិនហើយ។ ការប្រកួតនេះចាប់ពីថ្ងៃទី៦ ដល់ ១១ ខែសីហា ឆ្នាំ២០២៥។ កម្ពុជាបញ្ជូនកីឡាករ ៦រូប កីឡាការិនី ៦រូប និងប្រតិភូ គ្រូបង្វឹកមានសរុប ១៥នាក់៕

ទិដ្ឋភាពកន្លងទៅ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


