Connect with us

កីឡា

James Yang ជឿ​ថា DJ អាច​ដណ្ដើម​ជើង​ឯក​ពី Adriano Moraes បាន

បានផុស

នៅ

​James Yang  ដែលដៃ​គូ​ហ្វឹកហាត់​របស់​ Demetrious “Mighty Mouse” Johnson ​​បាន​ដាក់​ទំនុក​ចិត្ត​​ថា ​​មិត្ត​រួម​ក្រុម​របស់​​​ខ្លួន​នឹង​មិន​ចាក​ចេញ​​ពី​សង្វៀន​ដោយ​ខកចិត្ត​ទេ ពោល DJ អាច​​នឹង​​ដណ្ដើម​ខ្សែ​ក្រវាត់ ONE Flyweight World Champion ពី Adriano “Mikinho” Moraes  ​នៅ​ព្រឹត្តិការណ៍  “ONE on TNT I” នា​​ថ្ងៃ​ព្រហស្បតិ៍​ទី​ ៨ ​ខែ ​មេសា​ ​ចាប់​ពី​វេលា​ម៉ោង​​ ៧:៣០ ​​ព្រឹក​​​តទៅ(​ម៉ោង​នៅ​កម្ពុជា)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Johnson ដែល​ជា​​ជើងឯក​​ ONE Flyweight World Grand Prix Champion ​កំពុង​ត្រៀម​​ឡើង​សង្វៀន​ដណ្ដើម​​​ខ្សែ​ក្រវាត់​យ៉ាង​ស្វិតស្វាញ​បំផុត។ Yang ​បាន​លាត​ត្រដាង​ឲ្យ​ដឹង​ដូច្នេះ ៖«​យើង​បាន​ហ្វឹកហាត់​ជា​មួយ​គ្នា​​រហូត​ដល់​ពេល​នេះ​​ប្រមាណ​ជា ៦ ឬ ៧ ឆ្នាំ​មក​ហើយ​។ ​ការ​ហ្វឹកហាត់​ជា​មួយ DJ  គឺ​ចាត់ទុក​ថា​​រឿង​ដ៏​បំផុត​មួយ។ បើ​មិន​ល្អ​បំផុត ​ក៏​វា​ជា​រឿង​គួ​រឲ្យ​រីករាយ​មួយ​ផង​ដែរ។  វា​ជា​កិត្តិយស​មួយ​និង ​ជា​ការ​រៀន​សូត្រ​ជា​មួយ​​គេ​ផង​ដែរ។  ​ហើយ​មាន​មិត្តភ័ក្ដិ​ពីរ​បី​នាក់​បាន​ព្យាយាម​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​ដូច​​គេ»។ Yang ចាប់​ផ្ដើម​ហ្វឹកហាត់​ក្បាច់​គុន​នៅ​វិហារ​សៅលិញ​ មុន​ពេល​ចូល​ហ្វឹកហាត់​ក្បាច់​គុន​ចម្រុះនៅ​ក្លិប​ AMC Pankration ​នា​ក្រុង​ Washington ដែល​ជា​ក្លិប​គេ​ទទួល​ស្គាល់​ទូទាំង​ពិភព​លោក និង​ស្គាល់​មិត្ត​រួម​ក្រុម Johnson។ ​

កីឡាករ​រហស្សនាម «Mighty Mouse» ​ទទួល​កេរ្តិ៍​ឈ្មោះ​ជា​វីរបុរស​ ព្រោះ​គេ​មាន​ថាម​ពល​ខ្លាំង​ក្លា និង អាច​សម្រប​គ្រប់​ស្ថានការណ៍។  Yang ពន្យល់​ថា ៖«​គេបាន​ដឹង​អំពី​សមត្ថភាព​ប្ដូរ​ស្នៀត​លឿនៗ។  ​វា​សុទ្ធ​តែ​​មក​ពី​ការ​​ហ្វឹកហាត់​​ម៉ត់​ចត់​ទាំង​អស់ ប៉ុន្តែ កា​រ​ហ្វឹកហាត់​របស់​គេ​នាំ​ឲ្យ​មាន​ភាព​ខុស​​ប្លែក។  ​គេ​មាន​កាយ​សម្បទា​រឹង​​មាំ, ល្បឿន​លឿន, ប្រកួត​ពី​ចម្ងាយ​ក៏​បាន, និង​មាន​ភ្នែក​មុត​សម្លឹង​គូ​ប្រកួត។  ​ ​ដូច្នេះ​​ការ​ច្របាច់​បញ្ចូល​គ្នា បាន​ធ្វើ​ឲ្យ​គេ​​កាន់​​តែ​​មាន​ការ​ប្រកួត​ខុស​ប្លែក»។ Yang បាន​ចំណាយ​ពេល​រាប់​ពាន់​ម៉ោង​ជា​មួយ​​​មិត្ត​រួម​ក្រុម និង បាន​ឃើញ​​ DJ  ជា​ស្ដេច​ត្រាញ់​ក្នុង​ទម្ងន់ flyweight ​​រហូត​ដល់ ១២ ​សម័យ​នៅ​អាមេរិក​ខាង​ជើង។  នៅ​ឆ្នាំ២០១៩ ​គេ​បាន​ទស្សនា  Johnson ​​ផ្ដួល​គូ​ប្រជែង​កំពូលៗ​ចំនួន ៣ រូប​ផ្សេង​គ្នា ​​​និង​ឈាន​ទៅ​ឈ្នះ​ជើង​ឯក World Grand Prix។  ​វា​ជា​រឿង​សំខាន់​ដែល​អាច​ឃើញ​  Johnson ​ធ្វើ​បាន​ល្អ​បំផុត​ក្នុង​ទម្ងន់​ flyweight ជា​ប្រវត្តិសាស្ត្រ ។ Yang បញ្ជាក់​ថា ៖«Adriano Moraes  ជា​កីឡាករ​ដ៏​គ្រោះ​ថ្នាក់​ម្នាក់។ ​គេ​ជា​ជើ​ង​ឯក ហើយ​គេ​នឹង​ខំ​ប្រឹង​​ដើម្បី​កាន់​ខ្សែ​ក្រវាត់​បន្ត​ទៀត។  ​គេ​មាន​រាង​កាយ​​ល្អ​ខុស​ពី​អ្នក​​ដទៃ​សម្រាប់​ប្រភេទ​ទម្ងន់​របស់​គេ។  គេ​មាន​កម្ពស់​ខ្ពស់​ជាង,  មើល​ទៅ​មាំ​ជាង និង ​មាន​ផល​​ចំណេញ​លើ​កីឡាករ​នានា។  គេ​មាន​កម្រិត​ខ្សែ​ក្រវាត់​ខ្មៅ ជឺជិតស៊ូ  ​ប៉ុន្តែ DJ ​​ក៏​​អាច​ឈ្នះ​ការ​ប្រកួត​នេះ»។  ​

យ៉ាងណា​ក្ដី មិត្តរួមក្រុម​បាន​សង្កត់​​ធ្ងន់​ថា៖«យើង​ច្បាស់​ណាស់​ថា DJ មាន​សុខភាព​ល្អ​ណាស់ និង​ហ្វឹកហាត់​ខ្លាំង ហើយ​​​ត្រៀម​ធ្វើ​ទៅ​តាម​ផែន​ការ ឲ្យ​ល្អ​បំផុតតាម​តែ​អាច​ធ្វើ​ទៅ​បាន។ យើង​​នឹង​ប្រកួត​ឲ្យ​ល្អ​បំផុត​សម្រាប់​ជំនួប​នេះ។  បើ​អ្នក​ជា​អ្នក​គាំទ្រ​ម្នាក់  សូម​រង់ចាំ​ទស្សនា​ការ​ប្រកួត​​នេះ​ ព្រោះ នេះ​ជា​ការ​ប្រកួត​ដ៏​អស្ចារ្យ​បំផុត​មួយ។  ​​វា​នឹង​មាន​សកម្មភាព​អស្ចារ្យ, ការ​គ្រប់គ្រង, ល្បឿន, និង​បច្ចេកទេស​ល្អ​ខ្លាំង។ ​វា​ស្ដែង​ឲ្យ​ឃើញ​ក្នុង​ប្រកួត​នេះ»។ គួរ​ដឹង​ថា Adriano Moraes ជា​អ្នក​កាន់​ខ្សែ​ក្រវាត់​ទម្ងន់ ONE Flyweight ដ៏យូរ​ម្នាក់​ក្នុង​ប្រវត្តិសាស្ត្រ​របស់ ONE Championship។ គេ​គ្រង​ខ្សែ​ក្រវាត់​មិន​ឲ្យ​របូត​ដល់​​ដល ៣ ដង (ការពារ​សម្រេច​២​ដង និង ឈ្នះ​ជើង​ឯក​ម្ដង)៕

សូមចុចអាន៖ Williams ចង់​វ៉ៃ​កណ្តាលមុខ Rodtang ខណៈតារាថៃតបវិញថា ពេញចិត្តដៃគូបែប​នេះ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

បន្ទប់រង់ចាំពិសេសនៅព្រលានយន្តហោះសៀមរាបមាន ៥ បន្ទប់ បែងចែកខុសៗគ្នាតាមឋានៈតួនាទី

ព័ត៌មានជាតិ៩ នាទី មុន

ក្រសួងកសិកម្ម ជំរុញឱ្យកសិករធ្វើតាមការណែនាំរបស់មន្ត្រីជំនាញក្នុងការដាំពោតពូជអ៊ីប្រ៊ីដកម្ពុជា០១ ទទួលបានផលល្អ

សន្តិសុខសង្គម៩ នាទី មុន

មន្ទីរធម្មការ ចុះណែនាំ និងធ្វើកិច្ចសន្យាដល់ផ្ទះក្មេងស្រីល្បីមើលឃើញភពទាំងបី

ព័ត៌មានអន្ដរជាតិ១៦ នាទី មុន

ប្រមុខយោធាណាតូថា អ៊ុយក្រែន មិនត្រឹមត្រូវការអាវុធមួយមុខទេ ឯការកែន​ទ័ពក៏ចាំបាច់

ជីវិតកម្សាន្ដ២១ នាទី មុន

ម៉ា ដូណា ទម្លាយរឿងរបស់ អ៊ីណូ ក្រោយផុងខ្លួនក្នុងបំណុលជាង ១០ ម៉ឺនដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម