Connect with us

កីឡា

សួន ចាន់ណរ៉ូ បង្ហាញសមត្ថភាពដ៏ល្អជួយ វិសាខា ឈ្នះក្រុមរបស់វៀតណាម

បានផុស

នៅ

កីឡាករ​បាល់ទះ​ឆ្នើម​ទើប​វិល​ចូល​ក្លឹប​អាជីព​វិញ​ សួន​ ចាន់ណារ៉ូ​ បង្ហាញ​ទម្រង់​លេង​នៅ​តែ​ល្អ​ និង​ដឹកនាំ​កីឡាករ​ក្មេងៗ​ក្នុង​ក្រុម​លេង​ឈាន​រហូត​យក​ឈ្នះ​ ៣-១​ លើ​ក្រុម​បាល់ទះ​វៀតណាម​ The Cong-Tan Cang ថ្ងៃ​បើក​ឆាក​ម្សិលមិញ​នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបភាពលើផេកសហព័ន្ធបាល់ទះ

សួន​ ចាន់ណារ៉ូ​ បាន​លើក​ឡើង​ក្រោយ​ប្រកួត​ចប់​ថា​ ដោយ​សារ​តែ​ការ​ត្រៀម​ខ្លួន​លឿន​ៗ​ពេក​ធ្វើ​ឲ្យ​រូប​គេ​មាន​ការ​លំបាក​មួយ​ចំនួន​ចំពោះ​​ការប្រកួត​ផ្លូវ​ការ​ពាន​រង្វាន់​ប៉ូលិស​នៅ​ឯ​វៀតណាម​​នេះ។​

រូបភាពលើផេកសហព័ន្ធបាល់ទះ

ដៃ​ប៉ះ​សេ​ឆ្នើម​រូប​នេះ​បន្ត​ទៀត​ថា​ ការ​​ចូល​ហ្វឹកហាត់​ជា​មួយ​វិសាខា​ទើប​តែ​បាន ​២សប្ដាហ៍​នោះ​ទេ​បន្ទាប់​មក​ចូលរួម​ប្រកួត​ពាន​អន្តរជាតិ​បែប​នេះ​គឺ​លឿន​ពេក​សម្រាប់​ការ​សម្រប​ខ្លួន​។​ បញ្ហា​លំបាក​នោះ​គឺ​កម្លាំង​តែ​ម្ដង​ដោយ​សារ​ឈប់​ហ្វឹកហាត់​ប្រហែល​ ១ឆ្នាំ​មក​ហើយ​ដូច្នេះ​ការ​ស្ដា​កម្លាំង​ឡើង​វិញ​គឺមិន​​ដូច​ចិត្ត​នោះ​ទេ​ ស្រប​ពេល​វ័យ​ក៏​ច្រើន​ទៅ​ទៀត។​ ចំណែក​បច្ចេកទេស​លេង​ ឬ​ការ​យល់​ចិត្ត​គ្នា​មិន​សូវ​ជា​បញ្ហា​នោះ​ឡើយ​ដោយសារ​ធ្លាប់​លេង​ជា​មួយ​គ្នា​រាប់​ឆ្នាំ​មក​ហើយ​មិន​សូវ​ជា​មាន​ការ​ខុស​ប្លែក​ទេ។​

រូបភាពលើផេកសហព័ន្ធបាល់ទះ

បញ្ជាក់​ដែរ​ថា​ កីឡាករ​ សួន​ ចាន់ណារ៉ូ​ បាន​វិល​ត្រឡប់​មក​ហ្វឹកហាត់​ជា​មួយ​ក្រុម​បាល់ទះ​វិសាខា​បាន​ប្រហែល ​២សប្ដាហ៍​មកហើយ​ និង​កំពុង​នៅ​ជា​មួយ​ក្រុម​ចូលរួម​ការ​ប្រកួត​បាល់​ទះ​ពាន​រង្វាន់​ International Police Cup ឯប្រទេស​វៀតណាម។​ ការ​ប្រកួត​បើក​ឆាក​ដំបូង​ម្សិលមិញ​នេះ​ វិសាខា​ យក​ឈ្នះ​ក្រុម​ The Cong-Tan Cang ស្រប​ពេល​ថ្ងៃ​រសៀល​នេះ​នឹង​ត្រូវ​ប្រកួត​លើក​ទី២​ ដោយ​ប៉ះ​ក្រុម​មក​ពី​ប្រទេស​ឡាវ​ Lao Ministry Of Public Security៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម