Connect with us

កីឡា

អស្ចារ្យ​មែន ! Adriano Moraes ​នៅ​តែ​​ក្ដោប​ខ្សែ​ក្រវាត់ ONE Flyweight ក្រោយ​ផ្ដួល​ Demmetrious Johnson

បានផុស

នៅ

អ្នក​លេង​គុន​ចម្រុះ​​សញ្ជាតិ​ប្រេស៊ីល Adriano “Mikinho” Moraes  នៅ​តែ​រក្សា​ខ្សែ​ក្រវាត់ ONE Flyweight ​World Champion ​របស់​ខ្លួន​ដដែល​ក្រោយ​ផ្ដួល Demmetrious “Mighty Mouse” Johnson ​ឲ្យ​សន្លប់​ត្រឹម​ទីក​ទី២ នៅព្រឹត្តិការណ៍​ ONE on TNT I នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី ៨ ខែ មេសា​នេះ ​​ដែល​ជា​ការ​ផ្សាយ​ផ្ទាល់​​​តាម​​រយៈ​កញ្ចក់​ទូរទស្សន៍​នៅ​អាមេរិក​លើក​ដំបូង (ប្រកួត​នៅ​សិង្ហបុរី)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រាន់​តែ​ស្នូរ​ជួង​ចាប់​ផ្ដើម​អ្នក​ទាំង​ពីរ​ចាប់​ផ្ដើម​ស្ទាបស្ទង់​ដោយឈរ​វ៉ៃ​ពី​ចម្ងាយ​ប្រមាណ ២ នាទី មុន​ចាប់​អុក​គ្នា​មួយ​ប្រាវ និង ​ប្រើ​ក្បាច់​​ឃ្លេ​ទៅ​មក​នៅ​ ២ នាទី​ចុង​ក្រោយ។ យ៉ាងណា​ក្ដី ​សល់​ប៉ុន្មាន​​វិនាទី​​​មុន​ចប់​ការ​ប្រកួត “Mikinho” ​មាន​ឱកាស​នៅ​ពី​លើ​រហូត។

ពេល​ចាប់​ផ្ដើម​ទឹក​ទី២ ​កីឡាករ​ទាំង​​ពីរ​នៅ​តែ​ចំណាយ​ពេល​វ៉ៃ​ប្រយោល​ដដែល​ដោយ​ខ្លាច​រអា​រៀង​ៗ​ខ្លួន​មិន​ហ៊ាន​ចូល​ទេ​ត្រឹម​ពីរ​នាទី​ដំបូង។ មិន​យូរ​ប៉ុន្មាន​ ​DJ ​ក៏​បាន​ចូល​​ដើម្បី​ផ្ដួល​ម្ចាស់​ខ្សែ​ក្រវាត់​ក្នុង​បំណង​ប្រុង​ឃ្លេសម្លាប់​។ ប៉ុន្តែ​ភ្លាមៗ​នោះ “Mikinho” ​​បែរ​មាន​ជំហរ​នៅ​ពី​លើ ឬ ជំហរ​មាន​ប្រៀប​ដែល​​អាច​​អុក​ជង្គង់​ “Mighty Mouse” ត្រូវ​យ៉ាង​ដំណំ​មួយ​ជង្គង់ និង​ហក់​ទៅ​បន្ថែម​ឆ្វេង​ស្ដាំ​រហូត​ដល់​​អាជ្ញា​កណ្ដាល​​ចូល​ទៅ​បញ្ឈប់​ការ​ប្រកួត​តែ​ម្ដង​ត្រឹម​នាទី​ទី ២:២៤ នៃ​ទឹក​ទី២។ ​នេះ​ជា​ការ​ក្ដោប​ខ្សែ​ក្រវាត់ ONE Flyweight World Title លើក​ទី ៧ របស់  Mikinho” និង​​កាន់​ខ្សែ​ក្រវាត់​នេះ​យូរ​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​របស់ ONE Championship។Mikinho” បាន​ថ្លែង​ពេល​ចប់​ការ​ប្រកួត​ថា​៖«អរគុណ​ដល់​អ្នក​គាំទ្រ អរគុណ​​គ្រូ​បង្វឹក​របស់​ខ្ញុំ ​និងក្រុម​​ការងារបស់​ខ្ញុំ។ ខ្ញុំ​អត់​មាន​ពាក្យ​អ្វី​ពិពណ៌នា​ក្រៅ​ពី​នេះ​ទេ។ ពួក​គាត់​ប្រឹង​រក​យុទ្ធសាស្ត្រ​ថ្មីៗ​សម្រាប់​ខ្ញុំ​ដើម្បី​ប្រកួត​ទល់ DJ។ ​វា​ជា​យុទ្ធ​សាស្ត្រ​ល្អ​បំផុត​សម្រាប់​ខ្ញុំ​ដើម្បី​បញ្ចប់ DJ។ ​ខ្ញុំ​ពិត​ជា​រំភើប​ខ្លាំង​ណាស់។ ខ្ញុំ​​ធ្វើ​ការងារ​ខ្លាំង​សម្រាប់​ជំនួប​នេះ ។ ​ខ្ញុំ​តែង​តែ​ធ្វើ​ឲ្យ​ការ​ប្រកួត​ខុស​​ប្លែក​ជា​និច្ច»។

គួរ​ដឹងថា ក្រោយ​ការពារ​ខ្សែ​ក្រវាត់​បាន Adriano Moraes  កើន​កំណត់​ត្រា​ឈ្នះ ក្នុង​គុនចម្រុះ​រហូត​ដល់ ១៩ ​ដង ចាញ់ ៣។ ​ចំណែក Demetrious Johnson ដែល​ជើង​ឯក​ខ្សែ​ក្រវាត់​ប្រាក់ ONE Flyweight World Grand Prix Champion មាន​កំណត់​ត្រា​ឈ្នះ ៣០ ដង​ដដែល​, ចាញ់ ៤ ដង និង ស្មើ ១ ដង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម