លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានអះអាងថា ...
រដ្ឋបាលក្រុងហាណូយ នៅតែការពារយ៉ាងតឹងរឹងដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវិដ ១៩ ដោយមិនអនុញ្ញាតពលរដ្ឋដើរហើយដោយមិនពាក់ម៉ាស់នោះទេ។
ពីអាហ្សង់ទីន ទៅដល់ហ្ស៊ីមបាវ៉េ ពីបុរីវ៉ាទីកង់ នៅអ៊ីតាលី ទៅដល់សេតវិមាន នៅអាមេរិក ពីវិមានគ្រែមឡាំង របស់រុស្ស៊ី មកដល់ទីក្រុងភ្នំពេញ គ្មានកន្លែងណាមួយ គ្មានការរាតត្បាតជំងឺកូវីដ ១៩ នោះទេ។
ស្ថានភាពរាតត្បាតកូវីដ ១៩ នៅប្រទេសភូមា កំពុងតែធ្ងន់ធ្ងរខ្លាំង ដោយកំណើតអ្នកឆ្លងថ្មីប្រចាំថ្ងៃ ច្រើនជាង ១ពាន់នាក់ ពលរដ្ឋនៅតែមិនស្តាប់ការណែនាំការពាររបស់រដ្ឋាភិបាល។
នេប៉ាល់ ប្រកាសផ្តល់ការធ្វើតេស្ត និងព្យាបាលកូវីដ ១៩ ដោយមិនគិតប្រាក់ ក្រោយតួលេខឆ្លងទូទាំងប្រទេសកាន់តែផ្ទុះខ្លាំង ដោយចំនួនសរុបលើស ២សែននាក់ ដោយសារពលរដ្ឋខ្លាចអស់ប្រាក់ព្យាបាល បែរជាឃុំខ្លួនព្យាបាលនៅផ្ទះ។
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចរៀបចំឱ្យអ្នកទាក់ទងផ្ទាល់ និងប្រយោលជាមួយរដ្ឋមន្រ្តីការបរទេសហុងគ្រីទាំងអស់ ទៅធ្វើចត្តាឡីស័ក នៅសណ្ឋាគារ...
ជនជាតិថៃ ចូលនិវត្តន៍ម្នាក់ដែលទើបត្រឡប់មកពីចក្រភពអង់គ្លេស ត្រូវបានគេរកឃើញមានឆ្លងជំងឺកូវីដ ១៩ ដោយក្រោយមកក៏ស្លាប់ នាំឲ្យករណីស្លាប់ដោយកូវីដ ១៩ ក្នុងប្រទេសនេះ កើនឡើងដល់ ៦០នាក់។ ករណីស្លាប់បុរសចំណាស់ជនជាតិថៃរូបនេះ ត្រូវគេប្រកាសជាផ្លូវការ កាលពីរសៀលថ្ងៃសុក្រនេះ ស្របពេលដែលករណីឆ្លងថ្មីក្នុងប្រទេសនេះ (នាំចូល) ត្រូវគេរាយការកើនឡើង ៨ករណីទៀត នាំឲ្យតួលេខឆ្លងសរុបក្នុងប្រទេសជាប់ព្រំដែនកម្ពុជាមួយនេះ មានដល់ទៅ ៣៨១៨ករណី។ យោងតាមមជ្ឈមណ្ឌលរដ្ឋបាលស្ថានភាពកូវីដ ១៩ របស់ថៃ អ្នកស្លាប់ដោយសារកូវីដ ១៩ ទី៦០...
ការតវ៉ា បានផ្ទុះឡើងទូទាំងប្រទេសអ៊ីតាលី ក្រោយរដ្ឋាភិបាល ចេញការរឹតបន្តឹងគម្លាតសង្គមថ្មី ក្នុងចេតនាទប់ស្កាត់រលកទី២ នៃជំងឺកូវីដ ១៩។ ការតវ៉ា ដែលចាប់ផ្តើមកាលពីថ្ងៃច័ន្ទបាន ឈានដល់ផ្ទុះហឹង្សាដាក់គ្នារវាងបាតុករ និងកម្លាំងរក្សាសន្តិសុខ ដោយមានទាំងការគប់ដបសាំងទៅលើកងកម្លាំងទៀតផង។ ការប៉ះទង្គិចគ្នានេះ កើតឡើងក្នុងទីក្រុង Milan និងទីក្រុង Turin ខណៈប៉ូលីសបានប្រើឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងបាតុករ ស្របពេលមនុស្សរាប់ម៉ឺននាក់ចាប់ផ្តើមប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុង Napoli។ ការតវ៉ានេះ ផ្ទុះចេញពីបម្រាមរឹតបន្តឹងថ្មី តម្រូវឲ្យភោជនីយដ្ឋាន បារ ក្លិបហាត់ប្រាណ និងរោងភាពយន្ត...
គិតត្រឹមព្រឹកថ្ងៃសុក្រនេះ តួលេខអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ នៅជុំវិញពិភពលោក នៅតែបន្តកើនឡើងយ៉ាងគំហុកដោយសរុបដល់ទៅជាង ១,១៤លាននាក់ ខណៈឆ្លងសរុបកើនដល់ជិត ៤២លាននាក់ ក្នុងនោះជាសះស្បើយជាង ៣១លាននាក់។ នេះបើយោងតាមតួលេខចេញផ្សាយដោយ Worldometers.info។ អ្វីគួរឲ្យកត់សម្គាល់ខ្លាំង អត្រាឆ្លងថ្មីនៅលើពិភពលោកភាគច្រើន កើតមាននៅឥណ្ឌា នាំឲ្យប្រទេសមានពលរដ្ឋជាង ១៣,៥ពាន់លាននាក់មួយនេះ ឡើងឈរលំដាប់ទី២ ប្រកៀកប្រកិតជាមួយសហរដ្ឋអាមេរិក ដែលឈរលើកំពូលតារាង ជាមួយតួលេខឆ្លងសរុបប្រមាណ ៧,៥៦លាននាក់ ស្លាប់ ១១៧ ៣៣៦នាក់ ខណៈអាមេរិកស្លាប់...
រដ្ឋាភិបាលកូរ៉េខាងត្បូង បានអនុញ្ញាតទៅលើគម្រោងរបស់អង្គការក្រៅរដ្ឋាភិបាល បញ្ជូនឧបករណ៍ជំនួយធ្វើចក្តាឡីស័កជំងឺកូវីដ ១៩ ទៅកាន់កូរ៉េខាងជើង សរុប ៦ អង្គការ ប៉ុន្តែការបញ្ចូនជំនួយទាំងនេះ បែរជាបរាជ័យក្រោយកូរ៉េខាងជើង បដិសេធមិនព្រមទទួលយក។ នេះបើតាមការអះអាងពីក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង។ ក្នុងគោលដៅជួយទប់ស្កាត់កូវីដ ១៩ ជាមួយបងប្អូនខាងជើង កូរ៉េខាងត្បូង បានអនុញ្ញាតទៅលើសំណើរសរុប ៦ ដើម្បីបញ្ជូនជំនួយគិតជាទឹកប្រាក់ ១,៧៦ពាន់លានវុន ស្មើនិង ១,៥លានដុល្លារ ហើយតាមផែនការ គឺគ្រោងធ្វើឡើងចាប់ពីថ្ងៃ ៣១ មីនា...