កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ពីមូលហេតុធំៗ៣យ៉ាង ដែលក្រុមហ៊ុនយូធូប Youtube សម្រេចផ្អាកមិនឱ្យមានការផ្សាយពាណិជ្ជកម្មនៅ លើវីដេអូក្នុងប្រទេសកម្ពុជា រួមទាំងប្រទេសជាង៩០ទៀត។ ការផ្អាកមិនឱ្យមានការផ្សាយពាណិជ្ជកម្មនៅ លើវីដេអូក្នុងប្រទេសកម្ពុជា បានធ្វើឱ្យអ្នកផលិតវីដេអូ ដែលធ្លាប់តែរកលុយបានគួរសម ស្រងាកចិត្ត បាត់មាត់បាត់ក មិនសប្បាយ ដោយសារតែមិនអាចបន្តវីសារកចំណូលពីយូធូបទៀតបាន៕
ក្រុមអ្នកវិទ្យាសាស្រ្តបានលើកឡើងថា វ៉ាក់សាំងកូវីដ មានប្រសិទ្ធភាព៩៧ភាគរយ ប្រឆាំងនឹង វីរុសបំប្លែងខ្លួនឥណ្ឌា។នៅប្រទេសឥណ្ឌា ការសិក្សាបឋមលើបុគ្គលិកថែទាំសុខភាពចំនួន ៣,២៣៥នាក់ ដែលបានចាក់ថ្នាំបង្ការ AstraZeneca បានរកឃើញករណីជំងឺកូវីដ-១៩បញ្ចេញរោគសញ្ញាចំនួន៨៥ករណី ដោយក្នុងនោះមានត្រឹម២នាក់ប៉ុណ្ណោះ ដែលត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។ លោកវេជ្ជបណ្ឌិត Anupam Sibal ប្រធានផ្នែកវេជ្ជសាស្ត្រនៃក្រុមនេះ បានប្រាប់កាសែត The Telegraph ថា៖ “ការសិក្សារបស់យើងបានបង្ហាញថា ៩៧,៣៨ភាគរយនៃអ្នកដែលបានចាក់វ៉ាក់សាំង គឺត្រូវបានការពារពីការឆ្លងរោគ ហើយអត្រាព្យាបាលនៅមន្ទីរពេទ្យមានត្រឹមតែ០,០៦ភាគរយប៉ុណ្ណោះ”។ ប្រែសម្រួលដោយ៖ Vann Vann ប្រភព៖ Daily Mail
ក្រសួងធានធានទឹក និងឧតុនិយម ទើបបានជូនដំណឹង នាព្រឹកថ្ងៃទី១៨ ឧសភា ២០២១នេះថា ចាប់ពីថ្ងៃទី ១៩-២៥ ឧសភា ប្រទេសកម្ពុជានឹងទទួលរងនូវឥទ្ធិពលខ្យល់មូសុងនិរតីដ៏ខ្លាំងមួយឈ្មោះ The Strong Monsoon។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះ បាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕
ការសិក្សាជាសកលមួយទៅលើការចំណាយពេលធ្វើការច្រើនម៉ោង បានបង្ហាញថា មនុស្ស៧៤៥០០០នាក់បានស្លាប់នៅឆ្នាំ២០១៦ដោយសារជំងឺដាច់សរសៃឈាម និងជំងឺបេះដូង។ នេះបើតាមការរកឃើញរបស់ WHO។ តាមរបាយការណ៍បានរកឃើញទៀតថា មនុស្សរស់នៅក្នុងតំបន់ប្រទេសអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកខាងលិចទទួលរងធ្ងន់ធ្ងរជាងគេ។ អង្គការសុខភាពពិភពលោកបាននិយាយថា ករណីនេះប្រហែលជារឹតតែធ្ងន់ធ្ងរខ្លាំងឡើងដោយសារវិបត្តិជំងឺកូវីដ-១៩។ ការសិក្សាបានរកឃើញថា ការចំណាយពេលធ្វើការហូតដល់៥៥ម៉ោង ឬច្រើនជាងនេះក្នុងមួយសប្តាហ៍អាចកើតមានហានិភ័យនៃការដាច់សរសៃឈាមដល់ទៅ៣៥% និងមានហានិភ័យនៃការស្លាប់ដោយសារជំងឺគាំងបេះដូងខ្ពស់បំផុត១៥% បើប្រៀបធៀបនឹងអ្នកធ្វើការពី៣៥ម៉ោងទៅ៤០ម៉ោងក្នុងមួយសប្តាហ៍។ ប្រែសម្រួល៖ វីរបុត្រប្រភព៖ BBC
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ទើបបានប្រកាសប៉ុន្មានម៉ោងមុននេះថា បុគ្គលិកធ្វើការនៅឱសថស្ថាន អរុណរស្មីថ្មី ដែលមានទីតាំងស្ថិតនៅផ្ទះលេខ 15BE0 ផ្លូវលេខ ២៨៤ សង្កាត់អូឡាំពិក ខណ្ឌចំការមន ពិនិត្យឃើញវិជ្ជមានកូវីដ-១៩។ អាស្រ័យហេតុនេះ សូមបងប្អូនដែលធ្លាប់បានចេញចូលទិញថ្នាំ និងជួបប្រាស្រ័យទាក់ទងផ្ទាល់ ឬប្រយោលជាមួយបុគ្គលិកក្នុងឱសថស្ថានខាងលើ ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២១ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤...
បន្ទាប់ពីសាងភ្នួសអស់រយៈពេល ជិត ២ខែ ដើម្បីស្វែងរកភាពស្ងប់ស្ងាត់ សងគុណអ្នកមានគុណ និងលាងបាបកម្ម នាពេលកន្លងមក ថ្ងៃនេះ ព្រះតេជគុណ ឌួង ឆាយ បានសម្រេចលាចាកសិក្ខាបទហើយនាថ្ងៃទី១៧ ខែឧសភា ២០២១នេះ។ «ព្រះករុណា ខ្ញុំបាទ ឌួង ឆាយ បានលាចាកសិក្ខាបទមកជាឃរាវាសវិញហើយទាំងក្តីអាឡោះអាល័យជាទីបំផុត។ សូមអរព្រះគុណ និងអរគុណចំពោះព្រះគុណម្ចាស់គ្រប់ព្រះអង្គ លោកយាយ លោកតា ពូមីង ពុកម៉ែ បងប្អូនទាំងឡាយ...
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីសិក្សា រៀបចំលិខិតបទដ្ឋានគតិយុត្ត សម្រាប់ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា។