បន្ទាប់ពីជំងឺផ្សិតខ្មៅនិងផ្សិតស ករណីនៃការឆ្លងមេរោគផ្សិតលឿង ត្រូវបានគេរាយការណ៍នៅក្នុងទីក្រុង ដែលី ចំពេលមានការរីករាលដាលនៃវីរុសកូវីដ-១៩។ ជំងឺផ្សិតលឿងនេះ មានគ្រោះថ្នាក់ជាងប្រភេទជំងឺទាំងពីរខាងលើទៅទៀត ហើយវាត្រូវបានគេណែនាំ ឲ្យស្វែងរកការព្យាបាលឲ្យបានឆាប់ ក្នុងករណីរោគសញ្ញាចាប់ផ្តើមលេចឡើង។ រោគសញ្ញាទូទៅនៃជំងឺនេះ គឺល្ហិតល្ហៃ ស្រកទម្ងន់ លែងសូវឃ្លានឬមិនឃ្លានអ្វីទាំងអស់។ ចំណែករោគសញ្ញាធ្ងន់ធ្ងរផ្សេងទៀត អាចមានដូចជាខូងភ្នែក ឬធ្លាយខ្ទុះ។ ជំងឺផ្សិតលឿងនេះ វានឹងរារាំងដល់ការសះមុខរបួស ធ្វើឲ្យរបួសឈឺយូរ និងអាចបណ្តាលឲ្យខូចសរីរាង្គ កង្វះអាហារូបត្ថម្ភ ហើយនៅទីបំផុត អាចបណ្តាលឲ្យមានជំងឺសរសៃប្រសាទធ្ងន់ធ្ងរ ឬឈានដល់ស្លាប់។ មូលហេតុនៃជំងឺផ្សិតលឿងអាចបណ្តាលមកពីការទទួលទានអាហារមានសំណើមខ្ពស់ ឬអាហារទុកចោលយូរ។ ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុចម្បង ត្រូវបានគេនិយាយថា បណ្តាលមកពីភាពគ្មានអនាម័យ។ ប្រែសម្រួល៖ Vann Vann ប្រភព៖ Republic World
ប្រទេសឥណ្ឌាមានការភ័យខ្លាចថា វីរុសបំប្លែងខ្លួនដែលឆ្លងខ្លាំង កំពុងផ្ទុះឡើងក្នុងកម្រិតមិនអាចគ្រប់គ្រងបាន ហើយមានករណីជាច្រើនមិនត្រូវ
នាយករដ្ឋមន្រ្តីអង់គ្លេស មានការជឿជាក់កាន់តែខ្លាំងឡើងចំពោះ វ៉ាក់សាំងដែលត្រូវបានប្រើ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩
រដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេស បានប្រាប់សមាជិកសភាថា បច្ចុប្បន្ននេះមានករណីនៃវីរុសកូវីដ-១៩បំប្លែងខ្លួនឥណ្ឌាជិត ៣,០០០ ករណី
ក្រុមអ្នកវិទ្យាសាស្រ្តបានលើកឡើងថា វ៉ាក់សាំងកូវីដ មានប្រសិទ្ធភាព៩៧ភាគរយ ប្រឆាំងនឹង វីរុសបំប្លែងខ្លួនឥណ្ឌា។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលអង់គ្លេស បាននិយាយថា ជំងឺកូវីដ ១៩ បំប្លែងខ្លួនរបស់ឥណ្ឌា អាចរីករាលដាលដូចភ្លើងឆេះព្រៃ ក្នុងចំណោមមនុស្សដែល
ក្រុមអ្នកវិទ្យាសាស្រ្តអង់គ្លេសបានទទួលស្គាល់ថា វីរុសកូវីដ-១៩បំប្លែងខ្លួនឥណ្ឌា មានលទ្ធភាពចម្លងខ្លាំងជាងវីរុសបំប្លែងខ្លួនអង់គ្លេស