ព័ត៌មានជាតិ4 months ago
៤៤ ឆ្នាំ ក្រោយមរណភាពរបស់កូនប្រុសច្បងសម្តេចតេជោ ហ៊ុន សែន រៀបរាប់ពីការស្លាប់យ៉ាងវេទនា និងចរិតឃោរឃៅរបស់ប្រធានយោធាតំបន់
សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់យ៉ាងនេះយ៉ាងនេះថា ថ្ងៃ១០ វិច្ឆិកា ២០២០ខាងមុខនេះជាខួបលើក ទី៤៤ ឆ្នាំនៃការស្លាប់យ៉ាងវេទនារបស់កូនប្រុសច្បងរបស់ខ្ញុំ (១០ វិច្ឆិកា ១៩៧៦-១០ វិច្ឆិកា ២០២០)។ លើកនេះខ្ញុំចង់រៀបរាប់នូវដំណើររឿងទាក់ទងនឹងការស្លាប់របស់កូនខ្ញុំ។ ខ្ញុំ និងភរិយា បានរៀបការនៅថ្ងៃ៥ មករា ១៩៧៦ ពិត មែនតែក្រោយរៀបការប្តីប្រពន្ធយើងមិនបានរស់នជាមួយគ្នាដោយសារពួកអង្គការយកភរិយាខ្ញុំទៅលត់ដំឱ្យលើកប្រព័ន្ធភ្លឺស្រែ ប៉ុន្តែខ្ញុំតែងតែខិតខំរកពេលទៅជួបភរិយាខ្ញុំ។ ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ១៩៧៦ ភរិយាខ្ញុំចាប់មានផ្ទៃពោះហើយធ្វើឱ្យនាងចាញ់កូនយ៉ាងខ្លាំង។...