កងយោធពលខេមរភូមិន្ទ Archives - Kampuchea Thmey Daily

មេបញ្ជាការទ័ពនៃប្រទេសអាស៊ាន ជួបប្រជុំគ្នាដោយជជែកពីការឆ្លើយតបលើបញ្ហាប្រឈមសន្តិសុខក្នុងតំបន់
អគ្គមេបញ្ជាការកងទ័ពនៃបណ្ដាប្រទេសជាសមាជិកអាស៊ានបានជួបប្រជុំគ្នាតាមប្រព័ន្ធវីដេអូនៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ ដោយកិច្ចប្រជុំថ្នាក់អគ្គមេបញ្ជាការកងទ័ពអាស៊ាននេះ ផ្ដោតការពិភាក្សាពាក់ព័ន្ធបញ្ហាប្រឈមផ្នែកសន្តិសុខក្នុងតំបន់នាពេលបច្ចុប្បន្ន រាប់ទាំងបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ។

នៅក្នុងកិច្ចប្រជុំនោះ អគ្គមេបញ្ជាការកងទ័ពនៃបណ្តាប្រទេសសមាជិកអាស៊ាន បានផ្លាស់ប្តូរទស្សនៈ និងពិភាក្សាយ៉ាងស៊ីជម្រៅអំពីបញ្ហាសន្តិសុខ ដែលជាក្តីកង្វល់រួម ដូចជាបញ្ហាសន្តិសុខដែនសមុទ្រ ភេរវកម្ម ឧក្រិដ្ឋកម្ម ការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណេត និងការត្រៀមលក្ខណៈឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិ។

ក្នុងសុន្ទរកថាបើក លោកនាយឧត្តមសេនីយ៍ រ៉ូមេអូ ប្រាវនើ ចេអរ នាយសេនាធិការកងទ័ពហ្វីលីពីន ដែលជាប្រធាននៃកិច្ចប្រជុំ ក៏បានគូសរំលេចអំពីតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន ក្នុងការចូលរួមតាមដានស្ថានការណ៍នៃជម្លោះព្រំដែនកម្ពុជា-ថៃផងដែរ ដោយបានទទួលស្គាល់ការគ្រប់គ្រងរបស់ម៉ាឡេស៊ីលើក្រុមអ្នកសង្កេតការណ៍អាស៊ាន និងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការគាំទ្រយន្តការត្រួតពិនិត្យបទឈប់បាញ់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

លោក ចាត់ទុកកិច្ចខិតខំប្រឹងប្រែងរបស់ម៉ាឡេស៊ី បានបង្ហាញពីតម្លៃដ៏យូរអង្វែងនៃការសន្ទនា ការអត់ធ្មត់ និងកិច្ចសហប្រតិបត្តិការក្នុងការរក្សាស្ថិរភាពក្នុងតំបន់ ស្របតាមមាគ៌ាអាស៊ាន។ តាមលោក រ៉ូមេអូ ប្រទេសហ្វីលីពីន ក្នុងនាមប្រធានអាស៊ានឆ្នាំនេះ ទទួលយកការទទួលខុសត្រូវនេះ ហើយយល់ដឹងយ៉ាងច្បាស់ថា ការសន្ទនា ការកសាងទំនុកចិត្ត ត្រូវតែពង្រឹងជាបន្តបន្ទាប់ ហើយសន្តិភាពត្រូវតែការពារ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា។

លើកឡើងនៅក្នុងកិច្ចប្រជុំនោះដែរ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទបានថ្លែងអំណរគុណដល់បណ្តាប្រទេសសមាជិកអាស៊ាន ជាពិសេសម៉ាឡេស៊ី ដែលជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៥ និងហ្វីលីពីន ប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៦ ចំពោះតួនាទីដ៏សំខាន់ក្នុងការគាំទ្របទឈប់តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះការបញ្ជូននាយទាហានមកចូលរួមក្នុងបេសកកម្មជាអ្នកសង្កេតការណ៍បទឈប់បាញ់នៅកម្ពុជា និងបញ្ជាក់ថា អាស៊ានអាចដោះស្រាយបញ្ហាផ្ទៃក្នុងអាស៊ានដោយខ្លួនឯង។ លោកបានបញ្ជាក់ជាថ្មីថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធក្នុងអាណត្តិដឹកនាំដោយហ្វីលីពីន ដើម្បីធានាឱ្យមានការដោះស្រាយបញ្ហាប្រឈមដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។

លោក វង្ស ពិសេន ក៏បានអះអាងជាថ្មីពីការប្រកាន់ខ្ជាប់គោលការណ៍ព្រំដែនមិនត្រូវបានកែប្រែដោយការប្រើប្រាស់កម្លាំង ព្រមទាំងការខិតខំធ្វើឱ្យស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ វិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ។

គួរកត់សម្គាល់ថា កិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី២៣ (ACDFM-23) បានប្រព្រឹត្តទៅក្រោមប្រធានបទ៖ «ធានាអនាគតរបស់យើងរួមគ្នា»។ តាមរយៈប្រធានបទនេះ លោកនាយឧត្តមសេនីយ៍ រ៉ូមេអូ ប្រាវនើ ចេអរ នាយសេនាធិការកងទ័ពហ្វីលីពីន ដែលជាប្រធាននៃកិច្ចប្រជុំ បានលើកឡើងថា ជាការឆ្លុះបញ្ចាំងពីការពិតត្រូវទទួលស្គាល់ទាំងអស់គ្នាលើបញ្ហាប្រឈមសន្តិសុខនាពេលបច្ចុប្បន្ន និងការឆ្លើយតប៕

The post មេបញ្ជាការទ័ពនៃប្រទេសអាស៊ាន ជួបប្រជុំគ្នាដោយជជែកពីការឆ្លើយតបលើបញ្ហាប្រឈមសន្តិសុខក្នុងតំបន់ appeared first on Kampuchea Thmey Daily.

មេយោធាខេត្ត​កំពង់​ធំ​ រំលឹកដល់កងកម្លាំងក្រោមឱវាទត្រូវ​ត្រៀម​ខ្លួន​ជា​និច្ច​សម្រាប់ភារកិច្ច​ការពារ​ទឹកដី​
ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បាន​ក្រើនរំលឹកដល់​កម្លាំងយោធា​គ្រប់​រូប​ត្រូវ​ត្រៀម​ខ្លួន​ជានិច្ចក្នុងការអនុវត្តតាម​បទ​បញ្ជា​របស់​ថ្នាក់​ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​នៃ​កងយោធពលខេមរភូមិន្ទ​សម្រាប់​ភារកិច្ច​ការពារ​បូរណភាព​ទឹកដី​ និង​ថែរក្សា​ការ​ពារ​សុខ​សន្តិ​ភាព​ជូន​ប្រជាជន​កម្ពុជា​។

បទ​បញ្ជា​នេះ​ត្រូវ​បាន​ដាក់​ចេញ​ និង​រំលឹក​បន្ថែម​ដល់​យោធិន​គ្រប់​រូប​ ក្នុង​ពិធី​សំណេះសំណាល​ និង​ពង្រឹង​តួរ​នាទី​ភារកិច្ច​របស់​កងយោធពលខេមរភូមិន្ទ​ នៅ​ទី​បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ កាលពី​ថ្ងៃ​ទី​៦​ ខែ​ឧសភា​ ឆ្នាំ​២០២៦​។

ឧត្ដមសេនីយ៍​ សោម​ ស៊ុន​ បានបន្ថែមថា នាយ​ទាហាន​ នាយ​ទាហាន​រង​ និងពលទាហានគ្រប់​រូប​ ត្រូវ​តែ​ស្មោះ​ត្រង់​ដាច់​ខាត​ចំពោះ​ជាតិ​ សាសនា​ និង​ព្រះ​មហាក្សត្រ​ ដោយ​ត្រូវ​មាន​ភក្ដី​ភាព​ចំពោះ​ប្រជាជន​ បម្រើ​ប្រជាជន​ និង​កិច្ចការ​ពារ​រាជរដ្ឋាភិបាល​ស្របច្បាប់​ ដែលកើតចេញ​ពី​ការ​បោះឆ្នោត​ និង​ត្រូវ​ជឿជាក់​លើ​ការ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​ ដែល​ដឹក​នាំ​ដោយ​សម្តេច​​ធិបតី​ ហ៊ុន​ ម៉ាណែត​ ជានាយករដ្ឋមន្ត្រី​កម្ពុជា​។

មេយោធាខេត្តកំពង់ធំរូបនេះ ក៏បាន​ណែនាំ​ និង​ប្រគល់​ភារកិច្ច​ដល់​មេបញ្ជាការ​គ្រប់​បណ្ដា​កង​ឯក​ភាព​ចំណុះ​ និង​យោធិន​គ្រប់​រូប​ ត្រូវ​ចូល​រួម​ជាមួយ​សមត្ថកិច្ច​ជំនាញ​ និង​អាជ្ញា​ធរដែនដី​​គ្រប់​លំដាប់​ថ្នាក់​ ក្នុង​ការ​អនុវត្តគោល​នយោបាយ​ ភូមិ​ ឃុំ​ មាន​សុវត្ថិភាព​ ពិសេស​ត្រូវ​ចូលរួម​អនុវត្ត​ឱ្យបាន​មុឺងម៉ាត់​បំផុត​នូវ​បទ​បញ្ជា​របស់​ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់​ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​នៃ​កងយោធពលខេមរភូមិន្ទ​ និង​គណៈបញ្ជាការ​ឯក​ភាព​រដ្ឋបាល​ខេត្ត​កំពង់ធំ។ ន័យនេះលោកបានសង្កត់ធ្ងន់ដល់​កិច្ច​សហការ​ការពារ​ ទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​ឱ្យមាន​ប្រសិទ្ធភាព​ដេីម្បី​ថែរក្សា​ធនធាន​ធម្មជាតិ​សម្រាប់​កូន​ចៅ​នៅ​ជំនាន់​ក្រោយ​ៗទៀត​។

យោធិន​គ្រប់​រូប​នៃ​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​បាន​ប្តេជ្ញា​ចិត្ត​គោរព​អនុវត្តតាមបទបញ្ជារបស់មេបញ្ជាការ​ ដែល​បាន​ដាក់​ចេញ​ខាងលើឱ្យទទួល​បាន​ជោគជ័យ​ និង​ប្តេជ្ញា​គោរព​​គាំទ្រ​ទាំង​ស្រុង​ចំពោះការដឹកនាំ​របស់​សម្ដេច​ធិបតី ​ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃកម្ពុជា​៕

The post មេយោធាខេត្ត​កំពង់​ធំ​ រំលឹកដល់កងកម្លាំងក្រោមឱវាទត្រូវ​ត្រៀម​ខ្លួន​ជា​និច្ច​សម្រាប់ភារកិច្ច​ការពារ​ទឹកដី​ appeared first on Kampuchea Thmey Daily.

សមយុទ្ធទ្វេភាគីកងទ័ពជើងគោកកម្ពុជា និងឥណ្ឌា CINBAX II បានចាប់ផ្តើមជាផ្លូវការនៅថ្ងៃនេះ
នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ កងទ័ពជើងគោកកម្ពុជាបានចាប់ផ្ដើមសមយុទ្ធយោធារួមគ្នា CINBAX II ជាមួយកងទ័ពជើងគោកឥណ្ឌា នៅមូលដ្ឋានកងយោធពលខេមរភូមិន្ទ តេជោសែន ភ្នំធំម្រះព្រៅ ស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ពិធីបើកជាផ្លូវការនេះ បានធ្វើឡើងក្រោមវត្តមានលោកឧត្តមសេនីយ៍ឯក អ៊ួន សារឿន មេបញ្ជាការរងកងទ័ពជើងគោក និងវរសេនីយ៍ឯក ABHISHEK ARORA នាយការិយាល័យអនុព័ន្ធយោធាឥណ្ឌាប្រចាំកម្ពុជា។

សមយុទ្ធ CINBAX II នេះនឹងត្រូវប្រព្រឹត្តទៅរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ “រួមគ្នាប្រឆាំងអំពើភេរវកម្ម និងសង្គ្រោះគ្រោះមហន្តរាយ” ក្នុងគោលបំណងពង្រឹងសសមត្ថភាពប្រតិបត្តិការរួមគ្នារវាងកងទ័ពជើងគោកកម្ពុជា និងឥណ្ឌា។

បើតាមកងទ័ពជើងគោក សមយុទ្ធទ្វេភាគីនេះ គឺផ្ដោតលើសកម្មភាពហ្វឹកហ្វឺនលើជំនាញជាច្រើន ទាំងនៅក្នុងទីបញ្ជាការ និងលើទីលានអនុវត្តជាក់ស្តែង ដែលបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមរបស់ប្រទេសទាំងពីរក្នុងការលើកកម្ពស់សមត្ថភាពត្រៀមប្រតិបត្តិការ ការយល់ដឹងគ្នាទៅវិញទៅមក ស្របតាមស្មារតីមិត្តភាព កិច្ចសហប្រតិបត្តិការ និងការទទួលខុសត្រូវរួមក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងអន្តរជាតិ។

លោកឧត្តមសេនីយ៍ឯក អ៊ួន សារឿន និងលោកវរសេនីយ៍ឯក ABHISHEK ARORA បានសម្តែងការពេញចិត្តចំពោះការរីកចម្រើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកកម្ពុជា-ឥណ្ឌា ដែលបានបន្តពង្រឹងឥតឈប់ឈរ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច ការបណ្តុះបណ្តាល និងសមយុទ្ធរួមនានា។

គួរឱ្យដឹងថា នេះគឺជាសមយុទ្ធលើកទី២រវាងកងទ័ពទាំងពីរ បន្ទាប់ពីលើកទី១ ត្រូវបានរៀបចំឡើងនៅប្រទេសឥណ្ឌា ក្នុងឆ្នាំ២០២៤។ សម្រាប់លើកទី២ដែលធ្វើឡើងនៅកម្ពុជានេះ មានកងទ័ពជើងគោកឥណ្ឌាចូលរួមសមយុទ្ធចំនួន១២០នាក់ ជាមួយកងទ័ពជើងគោកកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនងយោធា និងភាពជាដៃគូរវាងប្រទេសទាំងពីរ៕

The post សមយុទ្ធទ្វេភាគីកងទ័ពជើងគោកកម្ពុជា និងឥណ្ឌា CINBAX II បានចាប់ផ្តើមជាផ្លូវការនៅថ្ងៃនេះ appeared first on Kampuchea Thmey Daily.

អគ្គមេបញ្ជាការ វង្ស ពិសេន អរគុណចិនដែលតែងផ្ដល់ជំនួយជាសម្ភារៈ និងគ្រឿងបំពាក់ផ្សេងៗដល់កម្ពុជា
អគ្គមេបញ្ជាការកងទ័ព នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបង្ហាញការអរគុណដល់ភាគីចិនចំពោះការផ្ដល់ជំនួយជាសម្ភារៈ និងគ្រឿងបំពាក់ផ្សេងៗដល់កម្ពុជានាពេលកន្លងមក។ ការអរគុណនេះ ត្រូវបានធ្វើឡើងក្នុងជំនួបលោកនាយឧត្តមសេនីយ៍ វង្ស ពិសេន ជាមួយនឹងនាយការិយាល័យអនុព័ន្ធយោធាចិនប្រចាំកម្ពុជា លោកវរសេនីយ៍ឯកពិសេស Seng Dazhi នាព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៦។

លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះរាល់ជំនួយឧបត្ថម្ភជាសម្ភារៈ និងគ្រឿងបំពាក់ រួមទាំងការជួយបណ្តុះបណ្តាលធនធានមនុស្ស ដែលភាគីចិនបានផ្តល់ដល់កម្ពុជា គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គមជាតិកម្ពុជាឲ្យរីកចម្រើន។

នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ និងលោកនាយការិយាល័យអនុព័ន្ធយោធាចិន បានគូសរំលេចឡើងវិញពីទំនាក់ទំនងជាមិត្តភាពដ៏ជ្រាលជ្រៅរវាងប្រទេសទាំងពីរ ដែលជាមិត្តដែកថែប និងសហគមន៍វាសនារួមកម្ពុជា-ចិនគ្រប់រដូវកាល។

ក្នុងកិច្ចសហប្រតិបត្តិការយោធា លោកវរសេនីយ៍ឯកពិសេស Seng Dazhi ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងកងយោធពលខេមរភូមិន្ទ ដែលតែងតែផ្តល់កិច្ចសហការយ៉ាងល្អប្រសើរកន្លងមក។

លោក បានអះអាងពីការបន្តពង្រឹងទំនាក់ទំនង តាមរយៈកិច្ចសហប្រតិបត្តិការកម្រិតខ្ពស់ ធ្វើជាគំរូដ៏ភ្លឺស្វាងសម្រាប់ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន៕

The post អគ្គមេបញ្ជាការ វង្ស ពិសេន អរគុណចិនដែលតែងផ្ដល់ជំនួយជាសម្ភារៈ និងគ្រឿងបំពាក់ផ្សេងៗដល់កម្ពុជា appeared first on Kampuchea Thmey Daily.

អនុព័ន្ធយោធាមីយ៉ាន់ម៉ាបេ្តជ្ញាជំរុញចំណងទាក់ទងរវាងកងទ័ពមីយ៉ាន់ម៉ា-កម្ពុជាឱ្យកាន់តែស៊ីជម្រៅ
នាយការិយាល័យអនុព័ន្ធយោធាមីយ៉ាន់ម៉ាប្រចាំនៅកម្ពុជា ឧត្តមសេនីយ៍ត្រី ស៊រ វន បានបេ្តជ្ញាចិត្តថា នឹងបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពមីយ៉ាន់ម៉ា និងកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ឡើង។ ការប្ដេជ្ញាចិត្តនេះ គឺធ្វើឡើងឡើងជាការឆ្លើយតបទៅនឹងការស្នើរបស់អគ្គមេបញ្ជាការកងទ័ពកម្ពុជា។

លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ក្នុងជំនួបពិភាក្សានាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅអគ្គបញ្ជាការដ្ឋាន បានស្នើដល់ភាគីមីយ៉ាន់ម៉ាបន្តពង្រឹងកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរទស្សនកិច្ចគ្រប់កម្រិត ការបណ្ដុះបណ្ដាលធនធានមនុស្ស ផ្លាស់ប្ដូរព័ត៌មានប្រឆាំងភេរវកម្ម បទល្មើសផ្សេងៗ ព្រមទាំងសកម្មភាពការងារនានា ដែលបម្រើឱ្យផលប្រយោជន៍រួមដល់ប្រជាជន និងកងទ័ពប្រទេសទាំងពីរ។ ខណៈនាយឧត្តមសេនីយ៍បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលមានជាយូរអង្វែងមកហើយ។

ជាការឆ្លើយតប លោកឧត្តមសេនីយ៍ត្រី នាយការិយាល័យអនុព័ន្ធយោធា បានបង្ហាញពីការបេ្តជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងជិតស្និទ្ធបន្ថែមទៀត ក្នុងអាណត្តិបេសកកម្មការរបស់លោក។ លោកឧត្តមសេនីយ៍ត្រីក៏បានអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និងកងយោធពលខេមរភូមិន្ទ ដែលបានផ្ដល់អាហាររូបករណ៍ដល់កងទ័ពមីយ៉ាន់ម៉ា បានសិក្សានៅសាកលវិទ្យាល័យការពារជាតិកម្ពុជា៕

The post អនុព័ន្ធយោធាមីយ៉ាន់ម៉ាបេ្តជ្ញាជំរុញចំណងទាក់ទងរវាងកងទ័ពមីយ៉ាន់ម៉ា-កម្ពុជាឱ្យកាន់តែស៊ីជម្រៅ appeared first on Kampuchea Thmey Daily.

យកឱកាសទិវានារី៨មីនា អគ្គមេបញ្ជាការទ័ព លើកពីគុណតម្លៃរបស់យោធិននារីកម្ពុជាក្នុងកិច្ចការពារជាតិ
លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានវាយតម្លៃខ្ពស់ចំពោះយោធិននារីគ្រប់រូប ដែលកន្លងមកបានបំពេញបេសកកម្មប្រកបដោយភាពអំណត់ ព្យាយាម ពុះពារគ្រប់ឧបសគ្គ ដើម្បីរួមចំណែកក្នុងបុព្វហេតុការពារឯករាជ្យ សន្តិភាព បូរណភាពទឹកដី និងសេចក្តីសុខសាន្តរបស់ប្រជាជន។

ការវាយតម្លៃនេះ បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយយោធិននារី និងគ្រួសារយោធិនពលី មរណៈ យោធិនសោធននិវត្តន៍ ចំណុះអគ្គបញ្ជាការដ្ឋាន នាឱកាសអបអរខួបទី១១៥ ទិវាអន្តរជាតិនារី៨មីនា ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខ សម្រាប់ស្ត្រីនិងគ្រួសារ» នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ នៅអគ្គបញ្ជាការដ្ឋាន។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីការលះបង់របស់នារី ដែលបានស្ម័គ្រចិត្តចូលបម្រើក្នុងជួរកងទ័ព ដែលនេះ លោក​ ថា បានសបញ្ជាក់ឱ្យឃើញនូវទឹកចិត្តស្នេហាជាតិ ប្រកបដោយឆន្ទៈមោះមុត និងអង់អាចក្លាហាន។ តាមការលើកឡើងរបស់លោកនាយឧត្តមសេនីយ៍ យោធិននារីកម្ពុជា បានចូលរួមបំពេញបេសកកម្មថែរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដែលត្រូវបានទទួលស្គាល់លើឆាកអន្តរជាតិ ព្រមទាំងចូលរួមក្នុងវិស័យកីឡាទាំងថ្នាក់ជាតិ និងអន្តរជាតិ ការងារមនុស្សធម៌ និងការងារសង្គម សម្រេចបានលទ្ធផលគួរជាទីមោទនៈ។

លោក អគ្គមេបញ្ជាការ ក៏បានកោតសរសើរដោយឡែកចំពោះនារីកម្ពុជាទាំងអស់ ដែលបានលះបង់នូវប្ដី កូនចៅ ឱ្យចូលបម្រើក្នុងជួរកងទ័ពផងដែរ។

ទាក់ទងទៅប្រធានបទ ក្នុងឆ្នាំនេះ «សន្តិភាព និងសន្តិសុខ សម្រាប់ស្ត្រីនិងគ្រួសារ» លោក វង្ស ពិសេន បានបញ្ជាក់ថា សន្តិភាពនៅកម្ពុជាកើតចេញពីនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន ហើយរាជរដ្ឋាភិបាលបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្ដេច ហ៊ុន ម៉ាណែត បាននិងកំពុងបន្តថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ។ ខណៈវិស័យកិច្ចការនារី ក៏ត្រូវបានយកចិត្តទុកដាក់ខ្ពស់ ដោយការបញ្ជ្រាបយេនឌ័រ លុបបំបាត់ការរើសអើងចំពោះនារី ហើយសិទ្ធិនារី ក៏ត្រូវបានលើកកម្ពស់។

លោកអគ្គមេបញ្ជាការ បានផ្ដាំផ្ញើដល់យោធិននារីគ្រប់រូបបន្តពង្រឹងសាមគ្គីភាព រួមគ្នាថែរក្សាសន្តិភាព និងប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួនប្រពៃណីល្អផូផង់របស់នារីខ្មែរ ព្រមទាំងលើកកម្ពស់តម្លៃស្ត្រី ខិតខំរៀនសូត្រ ពង្រឹងសមត្ថភាព ក៏ដូចជាសីលធម៌រស់នៅឱ្យបានសមស្របតាមការវិវត្តជឿនលឿនរបស់សង្គម៕

The post យកឱកាសទិវានារី៨មីនា អគ្គមេបញ្ជាការទ័ព លើកពីគុណតម្លៃរបស់យោធិននារីកម្ពុជាក្នុងកិច្ចការពារជាតិ appeared first on Kampuchea Thmey Daily.

មេទ័ពរបស់ហ្វីលីពីន នឹងចុះពិនិត្យជាក់ស្ដែងនូវស្ថានភាពព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ
យកពេលបំពេញទស្សនកិច្ចនៅកម្ពុជា អគ្គមេបញ្ជាការទ័ពហ្វីលីពីន នឹងចុះពិនិត្យជាក់ស្ដែងនូវស្ថានភាពព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ។ ដំណើរចុះទៅកាន់តំបន់ព្រំដែនពេលនេះ ត្រូវបានបញ្ជាក់ឱ្យដឹងក្នុងជំនួបពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។

លោកនាយឧត្តមសេនីយ៍ Romeo S. Brawner Jr អគ្គមេបញ្ជាការកងទ័ពហ្វីលីពីនកំពុងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ហើយបើតាមគម្រោង នៅថ្ងៃទី១៣ ខែកុម្ភៈ ស្អែកនេះ លោកនាយឧត្តមសេនីយ៍ Romeo S Brawner Jr នឹងចុះទៅត្រួតពិនិត្យដោយផ្ទាល់នៅតំបន់ព្រំដែនក្នុងខេត្តបន្ទាយមានជ័យ ជាមួយនឹងការស្ដាប់ការធ្វើបទបង្ហាញពីក្រុមសង្កេតការណ៍អាស៊ាន (AOT) ជុំវិញបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ក្រោយបទឈប់បាញ់។

លោកអគ្គមេបញ្ជាការទ័ពហ្វីលីពីន បានគូសបញ្ជាក់ថា អ្នកដឹកនាំ AOT គឺមានតួនាទីសំខាន់ និងការទទួលខុសត្រូវខ្ពស់ ដែលចាំបាច់ត្រូវធ្វើការពិនិត្យកែសម្រួលរចនាសម្ព័ន្ធមួយចំនួន ដើម្បីបង្ហាញដល់ភាគីទាំងពីរសុំការយល់ស្រប ហើយភាគីហ្វីលីពីន នឹងចាប់ផ្ដើមធ្វើកិច្ចការនេះ។ លើកឡើងចំពោះមុខអគ្គមេបញ្ជាការទ័ពកម្ពុជា លោកអគ្គមេបញ្ជការទ័ពហ្វីលីពីន អះអាងពីការយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ដោយធានាឱ្យបាននូវភាពអព្យាក្រឹត្យ។

ការអះអាងរបស់អគ្គមេបញ្ជាការទ័ពហ្វីលីពីន គឺធ្វើឡើងស្របតាមការស្នើសុំពីភាគីកម្ពុជា ដោយលោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានស្នើដល់អគ្គមេបញ្ជាការទ័ពហ្វីលីពីន ឱ្យបន្តជួយសម្របសម្រួលលើជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ដើម្បីកាត់បន្ថយភាពតានតឹង ក៏ដូចជាការបន្តពង្រឹងតួនាទីក្រុមសង្កេតការណ៍អាស៊ានក្នុងការផ្ទៀងផ្ទាត់ និងធានាការអនុវត្តប្រកបដោយប្រសិទ្ធភាព តាមការព្រមព្រៀងគ្នារវាងកម្ពុជា និងថៃ ក្នុងកិច្ចប្រជុំពិសេសលើកទី៣ គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

លោក វង្ស ពិសេន បានរាយការណ៍ប្រាប់សមភាគីហ្វីលីពីនពីស្ថានភាពនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ទាំងអំឡុងក្រោយពេលឈប់បាញ់លើកទី១ និងលើកទី២ និងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ដោយផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា និងសន្ធិសញ្ញាដែលមានស្រាប់ ផ្អែកតាមច្បាប់អន្តរជាតិ។ លោក ក៏បានអះអាងពីភាពផុយស្រួយនៃបទឈប់បាញ់ ខណៈភាគីថៃបាននិងកំពុងបន្តសកម្មភាពរំលោភបំពានមកលើទឹកដីរបស់កម្ពុជា។

នាយឧត្តមសេនីយ៍ Romeo S. Brawner Jr បានអរគុណលោកនាយឧត្តមសេនីយ៍ វង្ស ពិសេន ដែលបានផ្ដល់បទបង្ហាញយ៉ាងលម្អិតពាក់ព័ន្ធស្ថានភាពនៅព្រំដែនកម្ពុជា-ថៃ ដែលធ្វើឱ្យលោកបានយល់កាន់តែច្បាស់អំពីស្ថានភាពពិតជាច្រើន៕

The post មេទ័ពរបស់ហ្វីលីពីន នឹងចុះពិនិត្យជាក់ស្ដែងនូវស្ថានភាពព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ appeared first on Kampuchea Thmey Daily.

កម្ពុជា និងឡាវ គូសបញ្ជាក់ពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើផ្នែកយោធា
កងយោធពលខេមរភូមិន្ទ បានគូសបញ្ជាក់ពីការបន្តពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការជាមួយភាគីឡាវទៅលើវិស័យយោធា។ ការគូសបញ្ជាក់បែបនេះ​ ធ្វើឡើងដោយអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន ក្នុងជំនួបជាមួយប្រធានការិយាល័យអនុព័ន្ធយោធាឡាវ ដែលត្រូវផុតអាណត្តិការងារនៅកម្ពុជា។

នៅក្នុងជំនួបនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ក៏បានបង្ហាញវត្តមានប្រធានការិយាល័យអនុព័ន្ធយោធាឡាវថ្មី គឺលោកវរសេនីយ៍ឯក ឡាត់សាក់ឃុន វង្សភោស៊ី ផងដែរ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-ឡាវ ដែលតែងផ្លាស់ប្ដូរទស្សនកិច្ចគ្រប់កម្រិត ក៏ដូចជាការផ្តល់អាហារូបករណ៍ ផ្លាស់ប្ដូរព័ត៌មានចារកម្មទៅវិញទៅមក និងការបង្ក្រាបបទល្មើសឧក្រិដ្ឋកម្មឆ្លងដែននានា។

កិច្ចសហប្រតិបត្តិការយោធានេះ លោកអគ្គមេបញ្ជាការ ថា ទៅថ្ងៃអនាគតកងទ័ពប្រទេសទាំងពីរនឹងបន្តពង្រឹងពង្រីកឱ្យកាន់តែទូលំទូលាយ តាមរយៈការបណ្ដុះបណ្ដាលធនធានមនុស្ស ការផ្លាស់ប្ដូរទស្សនកិច្ចគ្រប់កម្រិត ការផ្លាស់ប្ដូរព័ត៌មាន កិច្ចការសហប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រភេទទ័ពនិងប្រភេទទ័ព និងការធ្វើសមយុទ្ធយោធារួមគ្នាជាដើម។

លោកវរសេនីយ៍ឯក វីឡៃសន ស៊ីស៊ុមបាត់ ប្រធានការិយាល័យអនុព័ន្ធយោធាឡាវ បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរពេលកន្លងមកមានភាពល្អប្រសើរ ក្នុងនោះកិច្ចប្រជុំគណៈកម្មការសន្តិសុខ របៀបរៀបរយតាមបណ្ដោយព្រំដែនប្រទេសទាំងពីរ បានដំណើរការល្អ ជាស្ពាននៃចំណងសាមគ្គីភាព មិត្តភាព ក្នុងនាមប្រទេសជិតខាង ជាអំណោយផលដល់ការផ្លាស់ប្ដូរទំនិញរវាងប្រជាពលរដ្ឋប្រទេសទាំងពីរ។

ជាការចាប់អារម្មណ៍នោះ លោក វង្ស ពិសេន ក៏បានប្រាប់ភាគីឡាវពីបច្ចុប្បន្នភាព និងការវិវឌ្ឍស្ថានភាពព្រំដែនកម្ពុជា-ថៃ ព្រមទាំងបានគូសបញ្ជាក់ពីជំហរកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយអនុលោមតាមគោលការណ៍ និងយន្តការដែលបានឯកភាពគ្នាកន្លងមក ដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងកសាងសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ៕

The post កម្ពុជា និងឡាវ គូសបញ្ជាក់ពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើផ្នែកយោធា appeared first on Kampuchea Thmey Daily.