កង្វះស្បៀងអាហារ Archives - Kampuchea Thmey Daily

ខួប៤០ឆ្នាំឡើងជានាយករដ្ឋមន្ត្រី សម្ដេចតេជោរំលឹកពីអាទិភាពដំបូងដែលបានសន្យាចំពោះប្រជាជន
ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បាន​រម្លឹកពីការសន្យាកាលពី៤០ឆ្នាំមុនចំពោះប្រជាជនពេលដែលសម្ដេចត្រូវបានសភាបោះឆ្នោតឱ្យកាន់តំណែងជានាយករដ្ឋមន្ត្រី(១៤ មករា ឆ្នាំ១៩៨៥)។ សម្ដេចនៅចាំបានថា ពាក្យដែលសម្ដេចថ្លែងក្នុងសភានៅពេលនោះគឺ «មិនត្រូវទុកឲ្យប្រជាជនណាម្នាក់ស្លាប់ដោយអត់បាយដែលយើងមិនបានដឹងនិងមិនបានដោះស្រាយនោះឡើយ»។

ក្នុងសារបង្ហោះលើបណ្ដាញសង្គម​នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ចំខួប៤០ឆ្នាំនៃការកាន់តំណែងងកំពូលក្នុងគណៈរដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានលើកថា មូលហេតុដែលសម្ដេចបានសន្យាពេលនោះគឺមកពីកម្ពុជាពេលនោះខ្វះស្បៀងធ្ងន់ធ្ងរដោយសារ​តែគ្រោះទឹកជំនន់ និងរាំងស្ងួត។

សម្ដេចបានបញ្ជាក់ថា៖ «អាទិភាពនៃការងារដំបូងរបស់ខ្ញុំគឺដោះស្រាយស្បៀងជូនប្រជាជនដែលនេះគឺជាមូលហេតុមួយដែលជំរុញឲ្យខ្ញុំធ្វើការកែទម្រង់សេដ្ឋកិច្ចដោយចាប់ផ្តើមពីការកែទម្រង់ដីធ្លីគឺផ្តល់កម្មសិទ្ធិដីជូនប្រជាជន»។

បច្ចុប្បន្នបញ្ហាវិបត្តិស្បៀងអាហារនៅកម្ពុជាលែងជាបញ្ហាទៀតហើយ ខណៈដែលរាជរដ្ឋាភិបាលប្តេជ្ញាចិត្ត ក្នុងការលុបបំបាត់ភាពអត់ឃ្លាននៅកម្ពុជានៅត្រឹមដំណាច់ឆ្នាំ២០២៥ តាមរយៈការដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្តដូចជា គោលនយោបាយជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ, គោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ ២០២២-២០៣០, យុទ្ធសាស្រ្តជាតិ ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភជាដើម។

អតីតនាយករដ្ឋមន្ត្រីដ៏យូរជាងគេនៅកម្ពុជា បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បានប្រឡូកចូលវិស័យនយោបាយនៅខែមករា ឆ្នាំ១៩៧៩ ជារដ្ឋមន្ត្រីការបរទេស​ក្នុងអាយុ២៧ឆ្នាំ ហើយបានក្លាយជានាយករដ្ឋមន្ត្រីដំបូងនៅឆ្នាំ១៩៨៥ ដែលពេលនោះសម្ដេចមានអាយុ៣២ឆ្នាំ សម្ដេចបានរំលឹកផងដែរថា  ជាងពាក់កណ្តាលសតវត្សរ៍នៃដំណើរជីវិតការលំបាកបានគ្របដណ្តប់មិនតិចជាង៩០ភាគរយនោះឡើយ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post ខួប៤០ឆ្នាំឡើងជានាយករដ្ឋមន្ត្រី សម្ដេចតេជោរំលឹកពីអាទិភាពដំបូងដែលបានសន្យាចំពោះប្រជាជន appeared first on Kampuchea Thmey Daily.

UN៖ ប្រជាជន​ស៊ូដង់ខាង​ត្បូង​​ជិត​៨​លាន​នាក់​ប្រឈម​​​អសន្តិសុខ​ស្បៀង​នៅឆ្នាំក្រោយ
ស្ទើរតែ​៦០ភាគរយនៃចំនួនប្រជាជនស៊ូដង់ខាងត្បូងនឹង​ប្រឈម​​អសន្តិសុខស្បៀងយ៉ាងធ្ងន់ធ្ងរនៅឆ្នាំក្រោយ ដោយមានកុមារជាង២​លាននាក់ប្រឈមនឹងកង្វះអាហារូបត្ថម្ភ​​ ខណៈប្រទេស​​នៅ​តំបន់​អាហ្វ្រិក​មួយ​នេះ​​កំពុង​​ហែកហួរ​ដោយសារ​សង្គ្រាម​ស៊ីវិល​​។

(រូបភាព៖ WFP)

សារព័ត៌មាន ​Al Jazeera ផ្សាយ​នៅថ្ងៃទី១៩ខែវិច្ឆិកានេះឱ្យ​ដឹងថា ការពិនិត្យឡើងវិញចុងក្រោយបំផុតនៃដំណាក់កាលសន្តិសុខស្បៀងអាហារ (IPC) ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃចន្ទបានប៉ាន់ប្រមាណថា ចាប់ពីខែមេសា ៥៧%នៃចំនួនប្រជាជននឹងទទួលរងពីអសន្តិសុខស្បៀងអាហារធ្ងន់ធ្ងរដែលអង្គការសហប្រជាជាតិកំណត់ថាជាពេលដែល«អសមត្ថភាពរបស់មនុស្សម្នាក់ក្នុងការទទួលទានអាហារគ្រប់គ្រាន់ដើម្បីរស់»។

យោងតាម ​​IPC ប្រជាជនស្ទើរតែ ៧,៧លាននាក់នឹងត្រូវបានចាត់ថ្នាក់ថាប្រឈមនឹងអសន្តិសុខស្បៀងធ្ងន់ធ្ងរ។

អ្នកស្រី Mary-Ellen McGroarty នាយកប្រទេសសម្រាប់កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (WFP) បាននិយាយថា «ពីមួយឆ្នាំទៅមួយឆ្នាំ យើងឃើញភាពអត់ឃ្លានឈានដល់កម្រិតខ្ពស់បំផុតនៅក្នុងប្រទេស​ស៊ូដង់ខាងត្បូង»។

អ្នកស្រីបន្ថែមថា «នៅពេលដែលយើងក្រឡេកមើលតំបន់ដែលមានកម្រិតអសន្តិសុខអាហារខ្ពស់បំផុត វាច្បាស់ណាស់ថា ភាពអស់សង្ឃឹម ជម្លោះ និងវិបត្តិអាកាសធាតុ គឺជាកត្តាជំរុញដ៏សំខាន់»​។

ប្រទេសស៊ូដង់ខាងត្បូង ដែលជាប្រទេសក្មេងជាងគេបំផុតរបស់ពិភពលោក ស្ថិតក្នុងចំណោមប្រទេសក្រីក្របំផុតរបស់ពិភពលោក ហើយកំពុងប្រឈមមុខនឹងទឹកជំនន់ដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេលជាច្រើនទសវត្សរ៍ ក៏ដូចជាលំហូរជនភៀសខ្លួនយ៉ាងច្រើនដែលភៀសខ្លួនចេញពីសង្រ្គាមនៅស៊ូដង់ទៅភាគខាងជើង។

ជាង៨៥%​នៃអ្នកត្រឡប់មកវិញពីការភៀសខ្លួនចេញពីសង្រ្គាមនៅស៊ូដង់នឹងមានភាពអសន្តិសុខស្បៀងយ៉ាងធ្ងន់ធ្ងរចាប់ពីខែមេសា ក្នុងនោះកុមារ ២.១ លាននាក់មានហានិភ័យកង្វះអាហារូបត្ថម្ភដែលផ្សំឡើងដោយកង្វះទឹកស្អាត និងអនាម័យ។

(រូបភាព៖ WFP)

កាលពីខែតុលា ធនាគារពិភពលោកបានព្រមានថា ទឹកជំនន់ដែលកំពុងរីករាលដាលកំពុង «កាន់តែអាក្រក់ទៅៗលើស្ថានភាពមនុស្សធម៌ដ៏ធ្ងន់ធ្ងររួចទៅហើយ»។ ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) បាននិយាយនៅដើមខែនេះថា មនុស្ស ១.៤ លាននាក់ត្រូវបានរងផលប៉ះពាល់ដោយទឹកជំនន់ ដែលបានធ្វើឱ្យមនុស្សជិត ៣៨០០០០ ផ្លាស់ទីលំនៅ។

ចាប់តាំងពីទទួលបានឯករាជ្យក្នុងឆ្នាំ២០១១ ស៊ូដង់ខាងត្បូងនៅតែញាំញីដោយអស្ថិរភាពរ៉ាំរ៉ៃ អំពើហិង្សា និងការជាប់គាំងសេដ្ឋកិច្ច ក៏ដូចជាគ្រោះមហន្តរាយអាកាសធាតុដូចជាគ្រោះរាំងស្ងួត និងទឹកជំនន់។ ប្រទេសក៏ប្រឈមមុខនឹងភាពខ្វិនផ្នែកនយោបាយមួយទៀត បន្ទាប់ពីរដ្ឋាភិបាលបានពន្យារពេលការបោះឆ្នោតរយៈពេលពីរឆ្នាំដល់ខែធ្នូ ឆ្នាំ ២០២៦ ដែលធ្វើឲ្យដៃគូអន្តរជាតិមានការខឹងសម្បារ។

ប្រទេសស៊ូដង់ខាងត្បូងក៏ជាប្រទេសមានធនធានប្រេងដ៏ច្រើន ប៉ុន្តែប្រភពចំណូលដ៏សំខាន់មួយត្រូវបានកាត់បន្ថយនៅក្នុងខែកុម្ភៈ នៅពេលដែលការបូមប្រេងនាំចេញត្រូវបានខូចខាតនៅក្នុងប្រទេសស៊ូដង់ដែលហែកហួរដោយសង្រ្គាម៕

(រូបភាព៖ WFP)

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

The post UN៖ ប្រជាជន​ស៊ូដង់ខាង​ត្បូង​​ជិត​៨​លាន​នាក់​ប្រឈម​​​អសន្តិសុខ​ស្បៀង​នៅឆ្នាំក្រោយ appeared first on Kampuchea Thmey Daily.

ស្បៀងអាហារ​ពិភពលោក​កើន​តម្លៃ​​ខ្លាំង​បំផុត​​​ ខណៈសង្គ្រាម​​បន្ថែមសម្ពាធ​
កត្តាអាកាសធាតុអាក្រក់​ដួចជា​គ្រោះទឹកជំនន់​ គ្រោះរាំងស្ងួត និងហានិភ័យភូមិសាស្ត្រនយោបាយដែល​កើត​សង្គ្រាម​ច្រើន​កន្លែង ដែល​គំរាមកំហែង​​​ដល់​ការ​ចំណា​​យ​របស់​​អ្នកប្រើប្រាស់ឱ្យកើនឡើង​​ក្នុង​រយៈពេល​ដ៏​យូរ ​ខណៈមាន​ការ​ព្យាករណ៍​​ថា​សន្និធិស្បៀង​អាហារ​កាន់តែ​តិច​​។

ការ​ប្រមូលផលស្រូវសាលី​នៅ​​ប្រទេស​ក្នុង​តំបន់​សមុទ្រខ្មៅ។ Blacksea

សារ​ព័ត៌មាន Bloomberg ដោយ​យោងតាមទិន្នន័យដែលបានចេញផ្សាយនៅថ្ងៃទី៤​ខែតុលា បាន​ឱ្យ​ដឹង​ថា សន្ទស្សន៍តម្លៃម្ហូបអាហារដែលបង្កើតឡើងដោយអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) បានកើនឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីខែសីហា ឆ្នាំ២០២៣​ ។ តម្លៃស្ករ សាច់ ទឹកដោះគោ និងប្រេងបន្លែ គឺជាការកើនឡើងដ៏ធំបំផុតចាប់តាំងពីខែមីនា​ឆ្នាំ២០២២​។

ក្នុង​ខែ​នោះ សន្ទស្សន៍​​តម្លៃ​ទំនិញ​នេះ​បាន​ហក់​ឡើង​ជាង១៣ភាគរយ ​បន្ទាប់​ពី​​​ប្រធានាធិបតី​​​រុស្ស៊ី​​ លោក វ្ល៉ាឌីមៀ ពូទីន សម្រេច​វាយ​លុក​​អ៊ុយក្រែន។ នេះបើ​យោង​តាម​ការ​ចុះ​ផ្សាយ​ដដែល។​​

ខណៈពេលដែលសន្ទស្សន៍តាមដានតម្លៃទំនិញ​ផ្តោត​លើ​​​​ទំនិញ​ឆៅ​ ឬ​ហៅ​ថា តម្លៃ​បោះដុំ​ជាជាងតម្លៃលក់រាយ ការកើនឡើងអាចបង្ហាញថា តម្លៃម្ហូបអាហារខ្ពស់​អាចបន្តប៉ះពាល់ដល់​អ្នកប្រើប្រាស់ ដោយសារអាកាសធាតុមិនល្អ​នៅ​ក្នុងប្រទេស​ផលិត​​ដំណាំ​​កសិកម្ម​​សំខាន់ៗ​ និងការកើនឡើងភាពតានតឹងនៅមជ្ឈិមបូព៌ាគំរាមកំហែងដល់ទីផ្សារអាហារកាន់តែក្តៅគគុក​។

ទោះបីជា សន្ទស្សន៍​តម្លៃ​ទំនិញ​នោះ​​បានធ្លាក់ចុះពីកំណត់ត្រាខ្ពស់ដែលបានមើល​ឃើញ​ បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ីក៏ដោយ ក៏សញ្ញានៃការផ្គត់ផ្គង់តឹងតែង និងចំណុចខ្ទាស់នៅ​ក្នុង​ផ្លូវ​ពាណិជ្ជកម្មសកល បានជំរុញឱ្យមានការកើនឡើងថ្មីសម្រាប់តម្លៃម្ហូបអាហារ។

ឃ្លាំងស្តុកស្រូវសាលី​នៅសហរដ្ឋអាមេរិក។

ការកើនឡើងដ៏ធំបំផុតត្រូវបានគេមើលឃើញនៅក្នុងតម្លៃស្ករនៅលើសញ្ញានៃដំណាំកាន់តែអាក្រក់នៅក្នុងប្រទេសប្រេស៊ីល និងការព្រួយបារម្ភអំពីសមត្ថភាពនាំចេញរបស់ឥណ្ឌា។ តម្លៃប្រេងបន្លែ និងគ្រាប់ធញ្ញជាតិក៏បានឃើញការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ លើសញ្ញានៃការផ្គត់ផ្គង់តិចតួចនៃដំណាំដូចជា ស្រូវសាលី ដូង ផ្កាឈូករ័ត្ន និងប្រភេទ​​គ្រាប់រុក្ខជាតិ rapeseed។

សម្ពាធអាចបន្តសម្រាប់ទីផ្សារ ​អង្គការ​ FAO បានកាត់បន្ថយការព្យាករណ៍ស្តុកគ្រាប់​ធញ្ញ​ជាតិពិភព​លោក​ធៀប​នឹង​មួយខែមុន៕​

ដោយ រ៉ាន់ រើយ

The post ស្បៀងអាហារ​ពិភពលោក​កើន​តម្លៃ​​ខ្លាំង​បំផុត​​​ ខណៈសង្គ្រាម​​បន្ថែមសម្ពាធ​ appeared first on Kampuchea Thmey Daily.

UN ៖មួយភាគបួននៃកុមារអាយុក្រោម ៥ឆ្នាំរបស់ពិភពលោក កង្វះស្បៀងអាហារធ្ងន់ធ្ងរ
យោងតាមអង្គការសហប្រជាជាតិ, មួយភាគបួននៃកុមារអាយុក្រោម ៥ឆ្នាំរបស់ពិភពលោក ត្រូវប្រឈមនឹងកង្វះស្បៀងអាហារធ្ងន់ធ្ងរ ជាពិសេសនៅទ្វីបអាហ្វ្រិកតែម្តង ស្របពេលអាកាសធាតុជុំវិញពិភពលោកមានការប្រែប្រួលគួរឲ្យកត់សម្គាល់។ ​នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារពត៌មាន AP កាលពីថ្ងៃទី ០៧ ខែ មិថុនា​។

ចំនួនប្រជាជននៅទ្វីបអាហ្រ្វិកជាង ១.៣ពាន់លាននាក់ គឺជាតំបន់មួយដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយសារតែជម្លោះ វិបត្តិអាកាសធាតុ និងការកើនឡើងតម្លៃអាហារ។ ទ្វីបនេះមានចំនួនមួយភាគបីនៃបន្ទុកពិភពលោក និង ១៣ ក្នុងចំណោមប្រទេសទាំង ២០ ដែលរងផលប៉ះពាល់ខ្លាំងជាងគេ។

នៅតំបន់ភាគពាយព្យនៃប្រទេសនីហ្សេរីយ៉ា មានកុមារយ៉ាងតិច ៨៥០ នាក់បានស្លាប់កាលពីឆ្នាំមុន ចំណែក នៅភាគខាងជើងប្រទេសវិញ, ជម្លោះ និងបម្រែបម្រួលអាកាសធាតុ ដែលរួមចំណែកជាយូរមកហើយក្នុងបញ្ហានេះ មានអាយុក្រោម ៥ ឆ្នាំ ឬ ២៧ភាគរយ រស់នៅក្នុងភាពខ្វះខាតស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ នេះបើយោងតាមរបាយការណ៍ថ្មីមួយរបស់ទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ។​ ដោយឡែកនៅក្នុងប្រទេសស៊ូដង់ដែលរងគ្រោះដោយជម្លោះ កុមារក៏កំពុងស្លាប់ដោយសារកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរក្នុងចំនួនដ៏ច្រើនផងដែរ។

យោងតាមលោកAlfred Ejem ទីប្រឹក្សាសន្តិសុខស្បៀងបានឲ្យដឹងថា នៅតំបន់ Sahel ដែលជាតំបន់វាលខ្សាច់សាហារ៉ា មានការកើនឡើងនៃកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរឈានដល់កម្រិតសង្គ្រោះបន្ទាន់។ ដោយសារការផ្លាស់ទីលំនៅ និងការប្រែប្រួលអាកាសធាតុ ប្រជាជនបានបរិភោគស្លឹកឈើ និងកណ្តូបដើម្បីរស់ ខណៈកុមារដែលខ្វះអាហារូបត្ថម្ភជាច្រើនក្នុងតំបន់មិនដែលទៅមន្ទីរពេទ្យទេ ដោយសារពួកគេរស់នៅតំបន់ដាច់ស្រយាល ឬគ្រួសាររបស់ពួកគេមិនមានលទ្ធភាពបញ្ចូនពួកគេទៅកាន់សេវាថែទាំសុខភាព។

ទោះបីជាយ៉ាងណាភាគរយនៃកុមារដែលរស់នៅក្នុងការកង្វះអាហារធ្ងន់ធ្ងរនៅអាហ្រ្វិកខាងលិច និងកណ្តាលបានធ្លាក់ចុះពី ៤២ភាគរយមក៣២ភាគរយ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ដោយកត់សម្គាល់ពីការរីកចម្រើនរួមទាំងដំណាំចម្រុះ និងការលើកទឹកចិត្តផ្អែកលើការអនុវត្តរបស់បុគ្គលិកសុខាភិបាល។

លើសពីនេះអង្គការ UNICEF ក៏កំពុងបណ្តុះបណ្តាលស្ត្រីរាប់ពាន់នាក់អំពីរបៀបបង្កើនការទទួលទានសារធាតុចិញ្ចឹមរបស់គ្រួសារពួកគេជាមួយដំឡូងមី ដំឡូងជ្វា ពោត មី និងបន្លែដែលដាំដុះនៅផ្ទះ និងរបៀបចិញ្ចឹមសត្វជាដើម។

គួរបញ្ជាក់ថារបាយការណ៍ថ្មីនេះ ក៏បានបង្ហាញដែរថាប្រទេសដែលនៅទ្វីបអាហ្វ្រិកប្រហែលម្នាក់ក្នុងចំនោមកុមារ ៤ នាក់ត្រូវបានរងផលប៉ះពាល់ដោយភាពកង្វះអាហារធ្ងន់ធ្ងរ បើទោះបីជាវាជាប្រទេសដែលមានការអភិវឌ្ឍខ្លាំងបំផុតរបស់ទ្វីបក៏ដោយ៕

អត្ថបទ៖ ប៊ុន សុភាព

The post UN ៖មួយភាគបួននៃកុមារអាយុក្រោម ៥ឆ្នាំរបស់ពិភពលោក កង្វះស្បៀងអាហារធ្ងន់ធ្ងរ appeared first on Kampuchea Thmey Daily.

UN ៖ ប្រជាជនហៃទី ​៤ ​លាននាក់ប្រឈមបញ្ហាកង្វះស្បៀងអាហារធ្ងន់ធ្ងរ
នាយកទីភ្នាក់ងារស្បៀងអាហាររបស់អង្គការសហប្រជាជាតិប្រចាំប្រទេសហៃទីបាននិយាយកាលពីថ្ងៃពុធថា មនុស្ស ៤ លាននាក់ប្រឈមមុខនឹងបញ្ហាកង្វះស្បៀងអាហារធ្ងន់ធ្ងរ ខណៈប្រទេសនេះកំពុងមានបញ្ហាអំពើហិង្សា ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន AP កាលពីថ្ងៃទី​១៣ ​​ខែមីនាកន្លងទៅ ។

យោងតាមលោក Jean-Martin Bauer បានឲ្យដឹងថា ដោយសារតែការកើនឡើងនៃអំពើហិង្សារបស់ក្រុមក្មេងពាលនាពេលថ្មីៗនេះ បានធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ទៅៗ និងទាញមនុស្សចំនួន ១៥,០០០ នាក់ទៀតផ្លាស់ទីលំនៅ ខណៈត្រឹមមួយសប្តាហ៍ដំបូងក្នុងខែមីនា នាំឲ្យចំនួនអ្នករស់នៅក្នុងរដ្ឋធានី Port-au-Prince ផ្លាស់ទីលំនៅសរុបដល់ជាង ៣៦០,០០០ នាក់ដែលពាក់កណ្តាលនៃពួកគេគឺជាកុមារ ខណៈប្រទេសនេះមានប្រជាជនជាង ១១ លាននាក់ ។

លោក Bauer បញ្ជាក់បន្ថែមថា កាលពីអំឡុងឆ្នាំ ២០២០ ប្រជាជនហៃទីចំនួន ៤ លាននាក់រស់នៅទាំងរងទុក្ខវេទនា និងអត់ឃ្លាន ដោយសារតែជំងឺរាតត្បាតកូវីដ ១៩ ហើយចំនួននេះមិនបានធ្លាក់ចុះនោះទេ ប៉ុន្តែមានតែកើនឡើងថែម ១ លាននាក់ទៀត ។

ឃ្លាំងដាក់ឥវ៉ាន់របស់កម្មវិធីស្បៀងអាហារពិភពលោក (WFP) បានចាប់ផ្ដើមបេសកម្មផ្ដល់អាហារដល់អ្នកផ្លាស់ទីលំនៅថ្មីនៅក្នុងរដ្ឋធានី ដោយចាប់ផ្តើមពីអាហារ ២,០០០ កញ្ចប់ក្នុងមួយថ្ងៃ ហើយឥឡូវនេះមានអាហាររហូតដល់ជិត ១៤,០០០ កញ្ចប់ក្នុងមួយថ្ងៃ ប៉ុន្តែឃ្លាំងនេះនឹងអស់ការផ្គត់ផ្គង់ក្នុងរយៈពេលពីរបីសប្តាហ៍ទៀត លុះត្រាតែកំពង់ផែត្រូវបានបើកឡើងវិញ ។

គួរបញ្ជាក់ថា ហៃទីពឹងផ្អែកលើការនាំចូលអាហារ ៥០ ​ភាគរយនៃការផ្គត់ផ្គង់ស្បៀងអាហាររបស់ខ្លួន ហើយក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ដោយសារ​អំពើ​ហិង្សា​របស់​ក្រុម​ក្មេង​ពាល តម្លៃ​ម្ហូប​អាហារ​បាន​ហក់​ឡើង​យ៉ាង​ហោច​ណាស់ ១០ ភាគរយ ខណៈការអំពាវនាវជំនួយមនុស្សធម៌ក្នុងទំហំទឹកប្រាក់ ៦៧៤ លានដុល្លាររបស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសហៃទីនៅឆ្នាំនេះគឺបានត្រឹមតែ ២.៦ ភាគរយប៉ុណ្ណោះ ៕

អត្ថបទ ៖ ប៊ុន សុភាព

The post UN ៖ ប្រជាជនហៃទី ​៤ ​លាននាក់ប្រឈមបញ្ហាកង្វះស្បៀងអាហារធ្ងន់ធ្ងរ appeared first on Kampuchea Thmey Daily.