កញ្ញា ទៀង គីមចេង Archives - Kampuchea Thmey Daily

ពីអ្នករត់តុ កញ្ញា ទៀង គីមចេង បានក្លាយជា គ្រូបង្ហាត់ និងដើរម៉ូដលំដាប់អន្តរជាតិ
បុគ្គលដែលឆ្លងកាត់ការលំបាកច្រើន តែងតែទទួលបានបទពិសោធន៍ និងភាពរឹងមាំនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ ជាក់ស្តែង កញ្ញា ទៀង គីមចេង ជាអ្នកដើរម៉ូដអាជីពលំដាប់ជាតិ និងអន្តរជាតិ ទម្រាំមានពន្លឺជីវិតដូចសព្វថ្ងៃនេះ​ បានឆ្លងកាត់ វិញ្ញាសាជាច្រើន ដោយត្រូវចេញធ្វើការតាំងពីអាយុ ១១ឆ្នាំ។

ដោយសារគ្រួសារខ្វះខាតច្រើន គីមចេង បានសម្រេចចិត្តធ្វើការនៅក្នុងហាងមួយកន្លែង តួនាទីជាអ្នករត់តុ បានចំណូល ខ្លះៗ ដើម្បីជួយជីវភាពគ្រួសារ។

មានវ័យត្រឹម ២៣ ឆ្នាំ កញ្ញា គីមចេង បានឆ្លងកាត់ឧបសគ្គជាច្រើន ហើយអាចមានដំណោះស្រាយបញ្ហាប្រកបដោយ បញ្ញា និងបានបង្រៀនខ្លួនឯងជម្នះនូវជំងឺបាក់ទឹកចិត្ត ក្លាយជាបុគ្គលដែលមានភាពរឹងមាំ និងសក្តានុពល។

ក្រោយបញ្ចប់បរិញ្ញាបត្រពាណិជ្ជកម្មអន្តរជាតិ គីមចេង ទទួលបានការបណ្តុះបណ្តាលពិសេសលើជំនាញដើរម៉ូដ និង បានក្លាយជាគ្រូបង្ហាត់ដើរម៉ូដដល់យុវតីជំនាន់ក្រោយផងដែរ។

កញ្ញា គីមចេង បាននិយាយទាំងអួលដើមកថា «នៅក្នុងខ្ញុំជីវិត ឱ្យតែចង់ធ្វើអ្វីមួយ គឺមិនងាយស្រួលនោះទេ ដឹងតែពិបាក ណាស់។ ដើម្បីឈោងចាប់ក្ដីស្រមៃ មានការលះបង់ច្រើន អត់ធ្មត់តស៊ូ ព្យាយាម ដល់ថ្នាក់ខ្ញុំហ៊ានលះបង់ស្នេហា ទាំង ដែលស្រឡាញ់គ្នាដល់ទៅ ៦ឆ្នាំ ឯណោះ»។

គីមចេង បានតាំងចិត្តដូច្នេះថា«ខ្ញុំចង់ឃើញខ្លួនឯងជាមនុស្សដែលមានស្នាដៃ។ ហើយដើម្បីឱ្យស្នាដៃមួយដែលមានការ ទទួលស្គាល់ ពិតជាភាពលំបាក និងត្រូវមានការតាំងចិត្តខ្ពស់»។

ថ្លែងនៅក្នុងកម្មវិធី «Grow Under Pease» របស់កម្ពុជាថ្មី កញ្ញា ទៀង គីមចេង បានរៀបរាប់ថា ខ្ញុំធ្លាប់អន់ចិត្តជា មួយខ្លួនឯង ធ្លាប់មានជំងឺបាក់ទឹកចិត្ត និងឆ្លងកាត់ជីវិតជូរចត់ស្ទើររាប់មិនអស់ទាំងការបាក់ទឹកចិត្ត និងត្រូវបានគេមាក់ ងាយ ​ជាដើម។ ប៉ុន្តែដោយឥទ្ធិពលនៃការគិតវិជ្ជមាន និងមានការលើកទឹកចិត្តពីមនុស្សជុំវិញខ្លួន ទើបធ្វើឱ្យដំណើរជីវិត ខ្ញុំរឹងមាំ ដោយស្វែងរកខ្លួនឯង និងក្ដីស្រមៃផងដែរ។

ការខិតខំប្រឹងប្រែងពីចំណុចសូន្យរហូតមកដល់ពេលនេះ កញ្ញា ទៀង គីមចេង បានសម្រេចគោលដៅ ដែលបានប៉ប្រាថ្នា ជាច្រើនចំណុច។ ប៉ុន្តែនៅតែបន្តអភិវឌ្ឍខ្លួន ដើម្បីសម្រេចគោលដៅបន្ថែមទៀត។

ដោយឡែកនៅក្នុងវិស័យសិល្បៈដើរម៉ូដ កញ្ញាបានលើកឡើងថា ការប្រឡូកក្នុងវិស័យនេះ ត្រូវមានការស្វែងយល់អំពី គោលគំនិតនៃវិញ្ញាសានីមួយៗ ទើបការដើរម៉ូដមានភាពល្អ ហើយមើលទៅមានភាពជឿជាក់ និងមានទំនុកចិត្ត។ ជាង នេះទៅទៀត កត្តាដែលអ្នកដើរម៉ូដមួយចំនួន ជួបបញ្ហាបាក់ទឹកចិត្ត កញ្ញា គីមចេង យល់ឃើញថា អាចបណ្ដាលពីទីផ្សារ ការងារ ដ្បិតនៅកម្ពុជាវិស័យដើរម៉ូដមិនសូវមានភាពទូលំទូលាយនៅឡើយ។

នៅក្នុងអាជីពដើរម៉ូដនេះ កញ្ញា គីមចេង បាននាំយកនូវសមត្ថភាព និងគំនិតច្នៃប្រឌិតខ្ពស់លើការតុបតែងសម្លៀកបំពាក់ ខ្មែរបែបបុរាណ ផ្សំជាមួយសហសម័យបង្ហាញនៅលើឆាកអន្តរជាតិ ដែលមានការគាំទ្រ និងកោតសរសើរជាច្រើន។

ជាមួយគ្នានេះ កញ្ញា បានលើកទឹកចិត្តចំពោះអ្នកដែលស្រឡាញ់អាជីពដើរម៉ូដថា «​កុំបោះបង់ក្ដីស្រមៃខ្លួនឯង ព្រោះក្ដីស្រមៃជាជំហានដំបូង និងត្រូវមានកម្លាំងចិត្តឱ្យខ្លាំង ដើម្បីឈានទៅសម្រេចក្កីប្រាថ្នានាពេលអនាគត»។

អ្នកបង្ហាត់ដើរម៉ូដរូបនេះ បានគូសបញ្ជាក់ថា នាថ្ងៃអនាគតបំណងប្រាថ្នាចង់បន្តការសិក្សានៅប្រទេសអាឡឺម៉ង់ និងគ្រោងបើកក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកផ្លូវចិត្ត ដើម្បីចូលរួមចំណែកលើកទឹកចិត្ត និងដោះស្រាយបញ្ហាផ្លូវចិត្ត ដែលកំពុងកើតមានច្រើននៅប្រទេសកម្ពុជា៕

អត្ថបទ៖ ផល ធារិត

The post ពីអ្នករត់តុ កញ្ញា ទៀង គីមចេង បានក្លាយជា គ្រូបង្ហាត់ និងដើរម៉ូដលំដាប់អន្តរជាតិ appeared first on Kampuchea Thmey Daily.