កន្លែងការងារ Archives - Kampuchea Thmey Daily

​ក្នុងវិស័យការងារ ឬជំនួញ មនុស្សមានតែ ៤ប្រភេទប៉ុណ្ណោះ
នៅ​លើ​ពិភពលោក​យើង​នេះ មាន​មនុស្ស​ច្រើន​ប្រភេទ​ណាស់ ប៉ុន្តែ​ជា​រួម​ទៅ​នៅ​ក្នុង​វិស័យ​ការងារ ឬ​ជំនួញ គេ​បែងចែក​មនុស្ស​តែ ៤ប្រភេទ​ប៉ុណ្ណោះ។

ទី១–មនុស្ស​ប្រភេទ​អ្នកដឹកនាំ (Driver)៖ សំដៅទៅលើអ្នកគ្រប់គ្រង និងថៅកែ ដែលប្រាកដប្រជា និងម៉ឺងម៉ាត់។ ពួកគេជាមនុស្សដែលគោរពពេលវេលា ឲ្យតម្លៃលើការគោរពគ្នា ចូលចិត្តការផ្លាស់ប្តូរ និងហ្មត់ចត់។

ទី២–មនុស្សប្រភេទមានឥទ្ធិពល ឬតែងខ្លួន (Expressive)៖ ជាមនុស្សដែលចូលចិត្តប្រើពណ៌ក្រហម។ បើស្រ្តីវិញក្រៅពីសម្ភារៈប្រើប្រាស់ពណ៌ក្រហមហើយនោះ នាងចូលចិត្តពាក់ស្បែកជើងកែងចោទខ្ពស់ៗ។ មនុស្សប្រភេទនេះជាក្រុមដែលចូលចិត្តការផ្លាស់ប្តូរ។ សម្រាប់មនុស្សក្រុម Expressive  នៅពេលលឺថាមានការផ្លាស់ប្តូរ គឺសប្បាយចិត្តណាស់ ព្រោះពួកគេគិតថា វាគឺជាឱកាស ក៏ដូចជាការប្រកួតប្រជែងកំពុងតែមកដល់។

ទី៣-មនុស្សប្រភេទសន្តិភាពនិយម ឬស្ងៀមស្ងាត់(Amiable)៖ សំដៅលើបុគ្គលិកដែលមិនសូវក្លាហាន និងទន់ជ្រាយ។ ក្រុមមនុស្សនេះមិនហ៊ានក្អកជាមួយមេសូម្បីបន្តិច ហើយពេលណាមេស្តីបន្ទោសម្ដងៗ មនុស្សក្រុមនេះច្រើនតែអន់ចិត្ត ហើយអង្គុយយំនៅពីក្រោយខ្នងមេ។

ទី៤–មនុស្សប្រភេទអ្នកវិភាគ(Analysis)៖ ផ្តោតសំខាន់ទៅលើមនុស្សដែលសុទ្ធតែជាអ្នកពូកែវិភាគ។ មនុស្សក្រុម Analysis  និងក្រុម Amiable មិនសូវមានសមត្ថភាពក្នុងការធ្វើសេចក្តីសម្រេចចិត្តទេ។ មនុស្សក្រុម Analysis មុននឹងធ្វើការសម្រេចចិត្តគឺតែងធ្វើការគិតមុខគិតក្រោយ តែលទ្ធផលចុងក្រោយ ពួកគេមិនអាចសម្រេចចិត្តបានទេ។ អ្វីដែលជាចំណុចល្អរបស់ពួកគេនោះគឺ មានព័ត៌មានច្រើន។ មនុស្សក្រុម Analysis បដិសេធមុនគេនៅពេលមានការផ្លាស់ប្តូរ ព្រោះពួកគេហាមជាដាច់ខាតមិនឲ្យមានតែម្តង៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ចរិតបុគ្គលិក ៥ប្រភេទ ក្រុមហ៊ុននីមួយៗមិនអាចខ្វះបាន

The post ​ក្នុងវិស័យការងារ ឬជំនួញ មនុស្សមានតែ ៤ប្រភេទប៉ុណ្ណោះ appeared first on Kampuchea Thmey Daily.

គិត ៣ ចំណុចនេះសិន មុនដាក់ពាក្យលាឈប់ពីការងារបច្ចុប្បន្ន
មនុស្សគ្រប់គ្នាមានក្ដីសុបិនរៀងៗ មិនមាននរណាម្នាក់នៅធ្វើការឲ្យគេមួយជីវិតឡើយ។ អ្នកខ្លះចង់បើកអាជីកម្មផ្ទាល់ខ្លួន  ខ្លះក៏ចង់បើកក្រុមហ៊ុន ឬការរកស៊ីជារបស់ខ្លួនឯងតែម្ដង។ ការលាឈប់​មិនមែនមានបញ្ហាត្រឹម​ប៉ុណ្ណឹង​ឡើយ​ នៅមានរឿងរ៉ាវ​ជាច្រើន​ទៀត​តែង​កើត​ឡើង​ក្នុង​រង្វង់​ការងារ​សព្វថ្ងៃ​នេះ ​ដូចជា​​កំពុង​ធុញ​នឹង​ការងារ​សព្វថ្ងៃ​ មាន​ភាព​តានតឹង​ពី​កិច្ចការ​ និង​គម្រោង​ដែល​គេ​ទម្លាក់​ឲ្យ​យើង​តែ​ម្នាក់ឯង​ ឬ​មិន​ចុះ​សម្រុង​នឹង​មិត្ត​រួម​ការងារ​ជា​ដើម។

វិធី​ល្អ​អ្នក​នឹង​ស្វែងរក​ការងារ​នៅ​កន្លែង​ថ្មី​ ហើយ​ឈប់​ធ្វើការ​កន្លែង​ចាស់​តែម្ដង។ ប៉ុន្តែ​មុនដាក់ពាក្សលាឈប់ សូមក្រលេកមើលហេតុផល ៣ យ៉ាងនេះសិន សឹមដាក់ក៏មិនហួសពេល៖

១ ស្វែងយល់​​ពី​គំនិត​អវិជ្ជមាន ​ដែល​នាំ​ឲ្យ​ចង់​ឈប់​ធ្វើការ​សិន

គំនិត​អវិជ្ជមាន​អាច​ជំរុញ​យើង​ក្នុង​រយៈ​ពេល​ខ្លី​ តាម​រយៈ​ការភ័យ​ខ្លាច​ ប៉ុន្តែ​វាមិនបានធ្វើ​ឲ្យ​អ្នកឆ្ពោះ​ទៅ​រក​ទិសដៅ​វិជ្ជមាន​ឡើយ។ ការស្វែងយល់​និង​យល់ដឹង​ពីអ្វីដែល​បណ្ដាល​ឲ្យ​មាន​ការ​គិត​អវិជ្ជមាន ​ដែល​មាន​ដូចជា​ មនុស្ស​ និង​ស្ថានភាព​​បង្ក​ឲ្យ​យើង​ក្លាយជាបែបនេះ​ នោះ​នឹង​ធ្វើ​​ឲ្យ​យើង​រកឃើញ​​បញ្ហា​ ឬ​មូលហេតុ​​នាំ​ឲ្យ​យើង​ចង់​ឈប់​ធ្វើការ​ពី​កន្លែង​នោះ។

២ រៀប​ចំ​គំនិត​ល្អៗ​មក​វិញ

បន្ទាប់ពី​ទទួល​បាន​ភាព​ច្បាស់លាស់ ​អំពី​ដើមចម​នៃ​បញ្ហា​ថា​មក​អ្វី​ហើយ យើង​ត្រូវ​រៀបចំ​កម្មវិធី​ឡើងវិញ​ ដែល​មាន​ន័យ​ថា ​តើ​ទស្សនៈ​បច្ចុប្បន្ន​របស់​អ្នក​លើ​ការងារ​ជា​អ្វី? ចាប់ផ្ដើម​ដាក់ចិត្ត​ដាក់​កាយ​ ឈប់​គិត​រឿង​មិន​ល្អ​ ហើយ​មានទម្លាប់​ធ្វើ​ការងារ​បច្ចុប្បន្ន​នេះ​ឲ្យ​បាន​ល្អ​បំផុត​ តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

គំនិត​ណា​មិន​ល្អ​បោះចោល​វា​ចុះ! ហើយ​មុន​ធ្វើអី្វ​ត្រូវ​គិត​ ព្រោះ​ការងារ​អាច​ថា​ស្រួល​រក​មែន ​តែ​ការ​ចាប់ផ្ដើម​នៅ​កន្លែង​ថ្មី​ មិន​ងាយ​ដូច​នៅ​កន្លែង​ចាស់​ឡើយ ទាំង​ការ​រាប់អាន​មិត្ត​ រួម​ទាំង​ការងារ​ផង​ដែរ។

៣ បង្កើត​ស្ពាន​គំនិត

បន្ទាប់​ពីផ្តាច់គំនិតចេញពី​អារម្មណ៍​អវិជ្ជមាន ​អ្នក​ត្រូវ​បង្កើត​ស្ពាន​គំនិត​ ដើម្បី​ធ្វើឲ្យ​ចិត្ត​អ្នក​មាន​ភាព​ងាយស្រួល​ក្នុងការជឿលើ​ខ្លួនឯង​ជាង​មុន។ ការ​កសាង​ស្ពាន​គំនិត​ តំណាង​ឲ្យ​ដំណើរការ​មួយ​ជំហាន​ម្តងៗ នៃ​ការ​ផ្ដល់​កម្លាំងចិត្ត​របស់​យើង​ ជាមួយ​នឹង​គំនិត​វិជ្ជមាន។

ត្រូវ​ប្រាប់​ខ្លួនឯង​ថា ​ក្រុមហ៊ុន​ដែល​យើង​កំពុង​ធ្វើការ​ គឺ​ជា​កន្លែង​ល្អ​បំផុត​ដើម្បី​ធ្វើការ​។ គំនិត​នេះ ​ទោះ​តិចតួច​មែន​ តែ​វា​គឺ​ជា​ស្ពាន​នាំឲ្យ​បង្កើត​គម្លាត​រវាង​គំនិត​ពីរ​ផ្ទុយគ្នា៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ហេតុផលមួយចំនួន​ដែលបុគ្គលិកគួរលាឈប់ពីមុខងារជាជាងនៅរង់ចាំទទួលលិខិតបណ្តេញចេញ

ចុចអាន៖ហេតុផលដែលគួរគិត​មុនឈប់ធ្វើការ ជាជាង​វិប្បដិសារីទៅថ្ងៃមុខ

The post គិត ៣ ចំណុចនេះសិន មុនដាក់ពាក្យលាឈប់ពីការងារបច្ចុប្បន្ន appeared first on Kampuchea Thmey Daily.

អ្នកត្រឡប់ចូលធ្វើការវិញ ត្រូវធ្វើតាមវិធានការថ្មីមួយទៀត ទើបអាចការពារការចម្លងកូវីដបានខ្ពស់
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា គ្រប់ស្ថាប័នរដ្ឋ ក្រុមហ៊ុន សហគ្រាស រោងចក្រ និងទីតាំងការនានា តម្រូវឱ្យធ្វើតេស្តរកវីរុសកូវីដ-១៩ចំពោះបុគ្គលិករបស់ខ្លួន មួយអាទិត្យឬពីរអាទិត្យម្ដង មុននឹងអនុញ្ញាតឱ្យចូលធ្វើការវិញ។ នេះជាវិធានការសុវត្ថិភាពបន្ថែមមួយទៀត ក្រៅពីវិធានការ ៣ការពារ ៣កុំ ដើម្បីធានាថាបុគ្គលិកដែលមានផ្ទុកជំងឺកូវីដ-១៩ មិនមែនជាប្រភពចម្លងទៅមិត្តរួមការងា ជាពិសេស វាក៏ជួយទប់ស្កាត់ការរីករាលដាលក្នុងសហគមន៍ ឱ្យកាន់តែតិចផងដែរ។

ដោយឡែក មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការរជំងឺឆ្លង (CDC) សហរដ្ឋអាមេរិក ធ្លាប់បានចេញផ្សាយថា វីរុសកូវីដ-១៩អាចរស់នៅក្នុងបរិយាកាសខាងក្រៅ ៣-៤ ម៉ោង និងអាចចម្លងតាមរយៈដំណក់ទឹក ឬភាគល្អិតនៅពេលយើងដកដង្ហើម។ CDC ព្រមានថា ហានិភ័យនៃការបញ្ជូនវីរុសកូវីដ-១៩ នៅក្នុងខ្យល់មិនថយចុះនៅឡើយ ​ពោលគឺគ្រប់គ្នាអាចឆ្លងកូវីដបានគ្រប់ពេល ប្រសិនមិនប្រកាន់ខ្ជាប់វិធានសុខាភិបាលនោះទេ។

ដូច្នេះ ទាំង CDC ទាំងក្រសួងសុខភិបាលកម្ពុជាបានទូន្មាន នៅពេលអ្នកវិលត្រឡប់ចូលកន្លែងធ្វើការវិញ ឬទៅការិយាល័យ ត្រូវធ្វើតេស្តសំណាក បន្តរក្សាគម្លាតយ៉ាងហោច ១.៥ ម៉ែត្រ ឬ ២ ម៉ែត្រ ដើម្បីធានាសុវត្ថិភាពសម្រាប់ខ្លួនឯង និងមិត្តរួមការងារផងដែរ។

ចំណែក លោកបណ្ឌិត Anthony Fauci អ្នកជំនាញផ្នែកជំងឺឆ្លងជាន់ខ្ពស់មកពី CDC មានប្រសាសន៍ថា នៅពេលអ្នករក្សាគម្លាតបានខ្ជាប់ខ្ជួន ការចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់នឹងត្រូវកាត់បន្ថយ។ យ៉ាងណាមិញមនុស្សនៅតែអាចឆ្លងវីរុស Covid-19 ទោះបីជានៅឆ្ងាយពីអ្នកដទៃក៏ដោយ។ ហេតុនេះការសំខាន់មួយទៀតដែលមិនគួរបំភ្លេចចោល គឺបន្តពាក់ម៉ាស គ្រប់ពេលចេញពីផ្ទះ ជាពិសេសនៅកន្លែងធ្វើការតែម្ដង ព្រោះជាទីតាំងប្រមូលផ្ដុំមនុស្ស និងមានខ្យល់ចេញចូលមិនគ្រប់គ្រាន់។

គួរធ្វើបែបណាទើបអាចទុកចិត្តបានថា កន្លែងការងារឬការិយាល័យ មានសុវត្ថិភាព?

ការរៀបចំឱ្យមានខ្យល់ចេញចូលបានល្អ នៅតាមទីតាំងធ្វើការដែលបិទជិត ជាវិធីសាស្ត្រល្អដើម្បីការពារកំហាប់មេរោគនៅក្នុងខ្យល់និងកាត់បន្ថយហានិភ័យនៃការប៉ះពាល់វីរុស។ តាមអគារ គួរតែប្រើម៉ាស៊ីនត្រជាក់ឱ្យបានតិច និងបើកចំហរទ្វារបង្អួចតាមដែលអាចធ្វើបាន។

ក្នុងនោះ ក្រសួងសុខាភិបាល ធ្លាប់ចេញសេចក្ដីជូនដំណឹង ក៏ដូចជាផ្តល់អនុសាសន៍បន្ថែមផងដែរនូវដំណោះស្រាយផ្សេងទៀតដូចជា ផ្លាស់ប្តូរវេនគ្នាធ្វើការដើម្បីកាត់បន្ថយការប្រមូលផ្ដុំ។ ​រីឯអគារធ្វើការដែលប្រើជណ្តើរយន្ត គួរតែដើរឡើងតាមជណ្តើរជើងវិញ ទើបជាការល្អ។ មួយវិញទៀត ត្រូវលាងសម្អាតដៃឱ្យបានញឹកញាប់ផង!

អត្ថបទ៖ សន្យា

ចុចអាន៖ យើងអាចធ្វើបាន! ការវាយបំបែកវីរុសបំប្លែង Delta គឺផ្ដើមចេញពីមនុស្សមិនមើលបំណាំគ្នាទៅមក

ចុចអាន៖ ពាក់ម៉ាសនិងរក្សាគម្លាតខ្ជាប់ខ្ជួន អាចការពារហានិភ័យចម្លងកូវីដ សឹង១០0ភាគរយ

The post អ្នកត្រឡប់ចូលធ្វើការវិញ ត្រូវធ្វើតាមវិធានការថ្មីមួយទៀត ទើបអាចការពារការចម្លងកូវីដបានខ្ពស់ appeared first on Kampuchea Thmey Daily.