កន្លែងធ្វើការ Archives - Kampuchea Thmey Daily

៤ ចំណុច មិនគួរនិយាយនៅកន្លែងធ្វើការដាច់ខាត នាំខាតបង់
ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​នៅ​កន្លែង​ធ្វើការ ក្រុមហ៊ុន ឬ​ស្ថាប័ន គឺជា​រឿង​ល្អ​ដែល​គួរតែ​មាន។ និយាយ​ណែនាំ​ខ្លួន​អ្នក​ទៅកាន់​មិត្ត​រួម​ការងារ មិន​ថា​ចាស់ ថ្មី គឺជា​ការ​បង្កើត​ទំនាក់ទំនង​មួយ​ដ៏​ល្អ និង​ជិតស្និទ្ធ ប៉ុន្តែ​កុំ​ឲ្យ​ហួស​ព្រំដែន នាំ​បង្កើត​ជា​ផល​អវិជ្ជមាន​នៅ​ថ្ងៃ​ណា​មួយ។

ចូរ​កុំ​និយាយ​ចំណុច​ទាំង ៤ នេះ ជា​ដាច់ខាត នៅ​កន្លែង​ធ្វើការ​របស់​អ្នក បើ​មិន​ចង់​នាំ​ទុក្ខ​ដាក់​ខ្លួន ៖

១-ប្រាក់ខែ

មិន​ត្រូវ​និយាយ​ប្រាប់​ពី​ប្រាក់បៀវត្សរ៍​របស់​អ្នក​ទៅកាន់​មិត្ត​រួម​ការងារ ឬ​អ្នក​ជិតស្និទ្ធ​ដែល​ធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុន​ជាមួយ​គ្នា​ឡើយ។ បើ​អ្នក​បាន​ប្រាក់ខែ​តិច​ជាង​មិត្ត​រួម​ការងារ​នោះ មិន​សូវ​ជា​មាន​បញ្ហា​ចោទ​ទេ ចុះ​បើ​បាន​លើស​ពួកគាត់ តើ​នឹង​មាន​អ្វី​ប្រឈម? នៅ​ពេល​ដែល​នរណា​ម្នាក់​ដឹង​ពី​ប្រាក់ខែ​របស់​អ្នក អាច​នឹង​នាំ​មក​នូវ​ការ​អាក់​អន់ ឬ មិន​សប្បាយចិត្ត ក៏​ព្រោះ​តែ​ការ​ទទួល​បាន​មិន​ស្មើគ្នា។

មួយ​វិញ​ទៀត​កាន់តែ​មិន​គួរ​ទៀត​នោះ អ្នក​ក៏​មិន​ត្រូវ​សួរ​ពី​ប្រាក់បៀវត្សរ៍​របស់​បុគ្គលិក​ធ្វើការ​ជាមួយ​គ្នា​នោះ​ដែរ។ ការ​ជជីកសួរ​ពី​ប្រាក់បៀវត្សរ៍​របស់​នរណា​ម្នាក់ គឺជា​រឿង​អសីលធម៌​បំផុត ហើយ​ក៏​នាំ​មក​នូវ​ការ​ខកចិត្ត​ដែរ។

២–ចំណុច​អសមត្ថភាព​បុគ្គល

នៅ​ក្នុង​ក្រុមហ៊ុន ឬ​ស្ថាប័ន​ណា​ក៏ដោយ ក៏​មាន​មនុស្ស​អសមត្ថភាព​ដែរ គ្រាន់តែ​តិច និង​ច្រើន។ អ្នក​មិន​ចាំបាច់​អី​ទៅ​ចំណាយ​ពេល​និយាយ​ពី​បុគ្គលិក​បែប​នោះ​ឡើយ យូរៗ​ទៅ​គង់តែ​ថ្នាក់​ដឹកនាំ​ដឹង​ជា​មិន​ខាន។

ការ​និយាយ​ពី​សមត្ថភាព ឬ​ភាព​កម្សោយ​របស់​នរណា​ម្នាក់​នៅ​ក្នុង​ក្រុមហ៊ុន ឬ​ស្ថាប័ន បើ​ទោះបី​ជា​ការពិត​ក៏ដោយ ក៏​អ្នកដទៃ​អាច​មើល​មក​អ្នក​ជា​មនុស្ស​មិន​ល្អ​ដែរ។ អ្នក​ធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុន ឬ​ស្ថាប័ន អាច​នឹង​គិត​ថា​អ្នក​ជា​មនុស្ស​ច្រណែន ចាក់រុក ឬ អេចអូច ជាមិនខាន។

៣–ការ​មិន​ពេញចិត្ត​នឹង​ការងារ

កុំ​និយាយ​រអ៊ូរទាំ​ពី​ការងារ​របស់​អ្នក​ដដែលៗ ទៅកាន់​នរណា​ម្នាក់​ដែល​កំពុង​ធ្វើការ​ជាមួយ​គ្នា។ ការ​តម្អូញតម្អែរ​ជា​រឿយៗ​របស់​អ្នក នឹង​នាំ​ឲ្យ​មនុស្ស​ជុំវិញ​ខ្លួន​កត់ចំណាំ​ថា​អ្នក​ជា​មនុស្ស​អវិជ្ជមាន។

អ្នក​ត្រូវ​បាន​គេ​គិត​ថា កំពុង​តែ​បំផ្លាញ​ទឹកចិត្ត​ក្រុម​ការងារ ក៏​ព្រោះ​តែ​ភាព​រអ៊ូរទាំ​គួរ​ឲ្យ​ធុញ​បែបនេះ។ ចៅហ្វាយ​នាយ ឬ មេ​របស់​អ្នក នឹង​កត់សម្គាល់​អ្នក​ណា​ម្នាក់ ដែល​ទាញ​ទម្លាក់​ទឹកចិត្ត​បុគ្គលិក​នៅ​កន្លែង​ធ្វើការ ហើយ​នឹង​ត្រៀម​រក​មនុស្ស​ស្រលាញ់​ការងារ​ពិតប្រាកដ។

៤–រឿង​ផ្ទាល់ខ្លួន

ចៀស​បាន​គួរ​ចៀស​ទៅ​ចំពោះ​ការ​រៀបរាប់​ពី​រឿង​ផ្ទាល់​ខ្លួន ខ្លួនឯង ទៅ​ឲ្យ​អ្នកដទៃ​ដឹង​នោះ បើ​រឿង​ល្អ​ក្នុង​ជីវិត​មិន​អី​ទេ តែ​បើ​រឿង​អាក្រក់​វិញ នឹង​នាំ​ឲ្យ​គេ​បន្ទាប​តម្លៃ​អ្នក។

មនុស្ស​ណា​ក៏​មាន​រឿង​អាថ៌កំបាំង​ផ្ទាល់ខ្លួន​ដែរ គ្រាន់តែ​អ្នក​ខ្លះ​គេ​មិន​ចង់​បង្ហាញ។ អ្នក​កាន់តែ​និយាយ​ពី​រឿង​ផ្ទៃ​ក្នុង​របស់​អ្នក អ្នកដទៃ នឹង​កាន់តែ​ដឹង ហើយ​ចាប់​ចំណុច​អវិជ្ជមាន​មក​អ្នក​កាន់តែ​ច្រើន។ រឿង​មិន​ល្អ​ខ្លះ ទុក​ក្នុង​ចិត្ត​បាន​ហើយ មិន​បាច់​រៀបរាប់​ឲ្យ​គេ​ឯង​ដឹង​ច្រើន​ទេ ចូរ​ចាំ​ថា គ្មាន​នរណា​ម្នាក់​អាច​ជួយ​យើង ក្រៅពី​ខ្លួន​យើង​ឡើយ៕

អត្ថបទ ៖ ពិសី

The post ៤ ចំណុច មិនគួរនិយាយនៅកន្លែងធ្វើការដាច់ខាត នាំខាតបង់ appeared first on Kampuchea Thmey Daily.

គ្មានអារម្មណ៍ធ្វើការ គួរធ្វើយ៉ាងណា?
ប្រសិនបើយើងមានអារម្មណ៍អស់កម្លាំង មិនថាមកពីធ្វើការ ឬធ្វើដំណើរ ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ធុញ​ទ្រាន់​រហូត​មិន​ចង់​ធ្វើ​អ្វី​ឡើយ។ ជាពិសេសបញ្ហា​ស្ត្រេសដែលឈានដល់ការប៉ះពាល់ដល់សុខភាពផ្លូវកាយ និង​ផ្លូវចិត្ត​របស់យើង ហើយជា​មូលហេតុធំ​មួយ​ទៀត ដែលយើងមិន​រីករាយ​នឹង​ការងារប្រឈមមុខ​នឹង​បញ្ហាមួយចំនួន នៅកន្លែងធ្វើការជាដើម។

ទាំងអស់​គឺ​ជា​មូលហេតុ​ចម្បង​  ដែល​មនុស្ស​ភាគច្រើន​និយាយ​ថា​ជាហេតុផល​ដែល​ពួកគេ​មិន​ចង់​ធ្វើការ បើអ្នកមានអារម្មណ៍បែបនេះ តើ​អ្នកគួរធ្វើដូចម្តេច?

១ ស្វែងយល់​ពី​មូលហេតុ​ដែល​អ្នក​មិន​ចង់​ធ្វើការ

ចូរ​ចាប់ផ្ដើម​ដោយ​ព្យាយាម​រក​មូលហេតុ​ដែលយើងមិនចង់ធ្វើការ។ តើ​អារម្មណ៍​មិន​ចង់​ធ្វើ​ការ​មក​ពី​អ្វី? ដើម្បី​កែ​វា​ឲ្យ​បាន​ត្រឹមត្រូវ

២ ប្រសិនបើអ្នកមានអារម្មណ៍ថា​ខ្ជិល ព្យាយាម​ធ្វើ​លំហាត់ប្រាណ

អាច​ស្ដាប់​ទៅ​ចម្លែក បើ​អ្នក​មាន​អារម្មណ៍​ថា​ខ្ជិល​មាន​អារម្មណ៍​ធុញ ចូរ​ព្យាយាម​រក​ពេល​ធ្វើ​លំហាត់​ប្រាណ។ លំហាត់ប្រាណ​ជួយឲ្យ​យើងមានអារម្មណ៍សប្បាយរីករាយ។ មាន​ថាមពល​ដើម្បី​ធ្វើការ ផ្ដោត​លើ​ការងារ​កាន់​តែ​ច្រើន។

៣ ព្យាយាម​សុំ​ធ្វើ​ការ​ពី​កន្លែង​ផ្សេង

ពិភពលោក​បច្ចុប្បន្ន​បាន​ផ្លាស់ប្ដូរ យើង​មិន​ចាំបាច់​ក្នុង​ការធ្វើការនៅ​កន្លែង​ធ្វើការ​នោះ​ទេ។ ប្រសិន​បើ​ក្រុមហ៊ុន​អនុញ្ញាត​ឲ្យ​យើង​ព្យាយាម​ធ្វើការ​ពី​ផ្ទះ​ពី​កន្លែង​ផ្សេង​ទៀត វា​នឹង​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ចង់​ធ្វើការ​កាន់​តែ​ច្រើន។

៤ ចាប់ផ្តើម​ជាមួយ​នឹង​កិច្ចការ​សាមញ្ញ

ចូរចាប់ផ្តើមជាមួយកិច្ចការ​សាមញ្ញ កិច្ចការ​តូចមុនគេ នឹងជួយយើង​ឲ្យ​មាន​អារម្មណ៍ថា​យើង​អាច​គ្រប់គ្រង​កិច្ចការ​នោះបន្តិចម្តងៗ។

៥ សម្រាកឲ្យ​បាន​ញឹកញាប់

ជារៀងរាល់ម៉ោង ព្យាយាម​ស្វែងរកការសម្រាក ៥-១០ នាទី​សម្រាប់ខ្លួនអ្នក ដើម្បីឲ្យខ្លួនឯង​មាន​អារម្មណ៍​សម្រាក និង​ផ្ដោត​អារម្មណ៍​បន្ថែមទៀតលើការគ្រប់គ្រងកិច្ចការ។ ទីបំផុតរៀបចំផែនការវិស្សមកាល  ស្វែងរកសកម្មភាពដែលអ្នកចូលចិត្តបន្ទាប់ពីធ្វើការ។ បែងចែក​ពេលវេលាការងាររបស់អ្នកឲ្យ​បានល្អ វានឹងជួយឲ្យ​អ្នកភ្ញាក់ពីដំណេកនៅថ្ងៃនេះ ហើយចង់ធ្វើការបន្ថែមទៀត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ផ្ដល់កម្លាំងចិត្តឲ្យខ្លួនឯង តាមរបៀប ៥ នេះ បើកំពុងតែរងសំពាធពីការងារ

The post គ្មានអារម្មណ៍ធ្វើការ គួរធ្វើយ៉ាងណា? appeared first on Kampuchea Thmey Daily.

មកសាកល្បងរបៀបធ្វើយូហ្គា ៤វិធី នៅកន្លែងធ្វើការងារផ្ដល់ប្រសិទ្ធិភាពសម្រាប់សុខភាព
ការធ្វើយូហ្គា ឬលំហាត់ប្រាណទាំងផ្នែករាងកាយ និងផ្លូវចិត្តពិតជាសំខាន់ណាស់សម្រាប់សុខភាពរបស់មនុស្សម្នាក់ៗ។ បច្ចុប្បន្ន មនុស្សគ្រប់ៗរូបរវល់ចំពោះការបម្រើការងាររបស់ខ្លនស្ទើរតែ ៨ម៉ោង ឬ លើសពីនេះក្នុងមួយថ្ងៃ ហើយការអង្គុយធ្វើការច្រើនម៉ោងនៅមុខកុំព្យូទ័រនឹងធ្វើឱ្យមនុស្សមានភាពតានតឹង ស្រ្តេស អាចប៉ះពាល់ដល់សុខភាពពួកគេ។

ជាក់ស្តែង នៅពេលដែលអ្នកអង្គុយធ្វើការក្នុងរយៈពេលយូរ នឹងធ្វើឱ្យរាងកាយបាត់បង់ថាមពល ចុករោយស្មា ឬ ចង្កេះ ហើយភាគរយតិចណាស់ដែលមនុស្សម្នាក់ៗនឹងធ្វើលំហាត់ប្រាណយូហ្គា ឬ លំហាត់ប្រាណផ្សេងៗក្រោយចប់ម៉ោងការងារ។ ហេតុអ្វីអ្នកមិនសាកល្បងនូវវិធីសាស្រ្ត ធ្វើយូហ្គាមួយចំនួននៅកន្លែងការងារវិញម្តង?

ខាងក្រោមនេះ គឺជាវិធីសាស្ត្រ ៤វិធី សម្រាប់ធ្វើយូហ្គានៅការិយាល័យ លោកអ្នកអាចសាកល្បងដោយខ្លួនឯងនូវវិធីមួយចំនួន ដែលអាចជួយដល់រាងកាយរបស់អ្នក។​​

១.ពត់ដៃរបស់អ្នកទៅមុខ

វិធីពត់ដៃទៅខាងមុខ ធ្វើឱ្យម្រាមដៃទាំង១០ និងកដៃរបស់អ្នកកាត់បន្ថយនូវភាពចុករោយ បន្ទាប់ ពីចំណាយពេលរាប់ម៉ោងនៅមុខកុំព្យូទ័រ។ នេះគឺជាវិធីសាស្ត្រមួយដែលមានភាពងាយស្រួល និងលឿនបំផុត តែក៏អាចឱ្យអ្នកមានអារម្មណ៍ថាធូរស្រាលបានខ្លះ។

២.លើកដៃទាំងពីរឡើងលើ

អង្គុយឱ្យត្រង់ខ្លួន រួចលើកដៃទាំងពីររបស់អ្នកឡើងលើផុតក្បាល បន្ទាប់មកព្យាយាមធ្វើចលនាត្រង់ស្មារបស់អ្នកយឺតៗ ដើម្បីកាត់បន្ថយភាពចុករោយ ដោយរាប់លេខកំណត់នៅក្នុងចិត្តយឺតៗ ពី១ ដល់៥។ រួចហើយ អ្នកអាចងើយមុខឡើងទៅលើដើម្បីឱ្យខ្នងរបស់អ្នកកាន់តែត្រង់។

៣.វិធីអង្គុយដាក់កជើងម្ខាងនៅលើភ្លៅម្ខាងទៀត

អង្គុយធ្វើការយូរ អាចឱ្យអ្នកចុកខ្នង ឈឺចង្កេះ ដូច្នេះអ្នកមកសាកនូវវិធីនេះម្តង។ លោកអ្នកអាចអង្គុយលើកៅអីធ្វើការឱ្យត្រង់ខ្លួន បន្ទាប់មកយកកជើងខាងឆ្វេងមកដាក់នៅលើភ្លៅខាងស្តាំ ដោយចាប់ផ្តើមរាប់ពី១ ដល់១០ យឺតៗ។ បន្ទាប់មកអ្នកអាចប្តូរជើង ដោយធ្វើតាមសកម្មភាពដដែល វាជាវិធីមួយជួយដល់ការចុករោយចង្កេះ និងឆ្អឹងខ្នង។

៤.អង្គុយពត់ខ្លួនទៅចំហៀង

វិធីមួយនេះ អ្នកអាចអង្គុយលើកៅអីធ្វើការរបស់ខ្លួន រក្សាលំនឹងឱ្យបានល្អ រួចហើយចាប់ផ្តើមពត់ខ្លួនប្រាណទៅខាងចំហៀង តែជើងរបស់អ្នកត្រូវរក្សាលំនឹងទៅមុខដដែល ពោលគឺ ងាកតែក្បាល ដៃ និងខ្លួនប៉ុណ្ណោះ។ រួចហើយអ្នកអាចរាប់ដល់ ៥ ឬ ១០ បន្ទាប់មកប្តូរទៅម្ខាងទៀតតាមសកម្មភាពដដែល។ អ្នកក៏អាចធ្វើចលនាកទៅមកយឺតៗផងដែរ ដើម្បីកាត់បន្ថយភាពចុករោយនៅស្មា ក និងចង្កេះ៕

អត្ថបទ៖ អុន ស្រីមាន

The post មកសាកល្បងរបៀបធ្វើយូហ្គា ៤វិធី នៅកន្លែងធ្វើការងារផ្ដល់ប្រសិទ្ធិភាពសម្រាប់សុខភាព appeared first on Kampuchea Thmey Daily.

បង្ការ​ជំងឺ​កូវីដ​-១៩​ នៅ​កន្លែង​ធ្វើការ​ តាម​តិចនិក​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
នៅ​អំឡុង​ពេល​នៃ​ជំងឺ​រាតត្បាត​នេះ​ មាន​គ្នា​យើង​មួយ​​ចំនួន​ធ្វើការ​ពី​ផ្ទះ ខណៈ​ពេល​​មួយ​ចំនួន​ទៀត ត្រូវ​មក​បំពេញ​ការងារ​នៅ​ក្រុមហ៊ុន។​ ពិត​ណាស់​ ទោះ​បី​ជា​ការ​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​មាន​ហានិភ័យ​​ខ្ពស់​​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ-១៩ក៏​ពិត​មែន​ ប៉ុន្តែ​យើង​ក៏​អាច​​ការពារ​ខ្លួន​ពី​ជំងឺ​រាតត្បាត​ដ៏​គ្រោះថ្នាក់​នេះ​​បាន​ផង​ដែរ​​។

យល់​ដឹង​ពី​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​​កូវីដ​-១៩​ នៅ​កន្លែង​ធ្វើការ​

ជំហាន​ដំបូង​​ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺ​កូវីដ​​-១៩​ នៅ​កន្លែង​ធ្វើការ​ គឺ​ត្រូវ​ដឹង​ថា​ យើង​អាច​ឆ្លង​នៅ​ពេល​​៖

ធ្វើ​ដំណើរ​ទៅ​កន្លែង​ធ្វើការ​

នៅ​ក្នុង​ការិយាល័យ​ បំពេញ​ការងារ

ធ្វើ​ដំណើរការ​​ទៅ​ទី​កន្លែង​ណា​មួយ​ដែល​ត្រូវ​ចាត់​តាំង​ អំឡុង​ពេល​ធ្វើ​ការងារ​

ត្រលប់​ទៅ​ផ្ទះ​វិញ​​

​​​​ការ​​ដឹង​ច្បាស់​​ថា​យើង​អាច​ឆ្លង​​នៅ​ក្នុង​​ស្ថានភាព​ទាំង​នេះ អាច​ឲ្យ​យើង​រៀបចំ​ផែនការ​​​ល្អ​ប្រសើរ​ ក្នុង​ការ​ការពារ​ខ្លួន​ពី​ជំងឺ​កូវីដ​​-១៩។

​​យើង​ការពារ​ខ្លួន​ ខណៈ​ពេល​ទៅ​បំពេញ​ការងារ​ដោយ​របៀប​ណា​?

ការ​សម្អាត​ម៉ូតូ ឬ​ឡាន​​ដោយ​​បាញ់​ទឹក​​អាកុល ​គឺ​ជា​រឿង​ចាំបាច់​មួយ​ ដើម្បី​បង្ការ​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ-១៩។ ជាមួយ​គ្នា​នេះ​ដែរ ​យើង​គប្បី​ពាក់​ម៉ាស​ជាប់​ជានិច្ច​ និង​ត្រូវ​​លាង​សម្អាត​ដៃ​​នៅ​ពេល​ប៉ះពាល់​នឹង​អ្នក​ណា​ម្នាក់​ ឬ​របស់​អ្វី​មួយ​នៅ​តាម​ផ្លូវ​ធ្វើ​ដំណើរ​ទៅ​ធ្វើការ​។

​ការពារ​ជំងឺ​កូវីដ-១៩​ នៅ​ក្នុង​ការិយាល័យ​

​១. លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹកញាប់​

គ្នា​យើង​គប្បី​លាង​សម្អាត​ដៃ​​ឲ្យ​បាន​យ៉ាង​តិច​​២០​វិនាទី​ ដោយ​ប្រើ​ទឹក​ ជាមួយ​នឹង​សាប៊ូ។​ ប៉ុន្តែ​ប្រសិនបើ​គ្មាន​សាប៊ូ​ទេ​នោះ យើង​អាច​ប្រើ​ទឹក​អាកុល​ ឬ​ជែល​លាង​សម្អាត​ដៃ​​ជំនួស​វិញ។ ជា​​ទូទៅ យើង​ចាំបាច់​ត្រូវ​លាង​សម្អាត​ដៃ​៖

នៅ​ពេល​ដែល​យើង​ទៅ​ដល់​ក្រុមហ៊ុន​ ​

បន្ទាប់​ពី​ក្អក​ កណ្ដាស់​ ឬ​ញើស​​សម្បោរ​

នៅ​ពេល​​ដៃ​កខ្វក់​

បន្ទាប់​​ពី​ប្រើប្រាស់​ទីតាំង​រួម​គ្នា​ ដូចជា​នៅ​ពេល​ប្រជុំ​

នៅ​ពេល​ប៉ះពាល់​វត្ថុ​ផ្សេង​ៗ​ដូចជា​លុយ ឯកសារ ជណ្ដើរ​យន្ត

មុន​ពេល​ និង​បន្ទាប់​ពី​ញ៉ាំ​អាហារ​

មុន​ពេល​ និង​បន្ទាប់​ពី​ប្រើប្រាស់​បន្ទប់​ទឹក​​

បន្ទាប់​ពី​កាន់​សំរាម​

២. រក្សា​គម្លាត​ពី​អ្នក​ដទៃ

​​​​​​គន្លឹះ​សំខាន់​មួយ​ទៀត​ ដើម្បី​ការពារ​​ការ​​ឆ្លង​ជំងឺ​កូវីដ​​-១៩​នៅ​ក្នុង​ការិយាល័យ​ ​គឺ​​ត្រូវ​រក្សា​គម្លាត​​​ពី​គ្នា​​១​ម៉ែត្រ​កន្លះ​ឡើង​ទៅ​។ ប្រសិនបើ​មាន​ការ​ប្រជុំ​ យើង​គប្បី​រៀបចំ​កៅអី​ឲ្យ​បាន​ត្រឹមត្រូវ​។ បន្ថែម​ពី​នេះ​ យើង​គប្បី​ជៀសវាង​ប៉ះពាល់​នឹង​អ្នក​ដែល​មិន​ស្រួល​ខ្លួន​។

៣. សម្លាប់​មេរោគ​​​របស់​​ប្រើប្រាស់​​រួម​គ្នា​នៅ​ក្នុង​ការិយាល័យ​

ដើម្បី​បញ្ចៀស​ជំងឺ​កូវីដ​​-១៩ យើង​គប្បី​ជូត​សម្អាត​តុ និង​​សម្ភារៈ​ដទៃ​ទៀត​ ដូចជា​សម្អាត​កុំព្យូទ័រ​ ឬ​ទូរស័ព្ទ ជា​ពិសេស​នៅ​ពេល​ដែល​ប្រើប្រាស់​រួម​គ្នា។

៤. ពាក់​ម៉ាស និង​ជៀសវាង​ប៉ះពាល់​មុខ​

យោង​តាម​WHO ​យើង​ចាំបាច់​ពាក់​ម៉ាស​ជាប់​ជានិច្ច​ នៅ​ពេល​ដែល​មិន​អាច​រក្សា​គម្លាត​​បាន​ ព្រម​ទាំង​ជៀសវាង​ប៉ះពាល់​ផ្ទៃ​មុខ ជា​ពិសេស​ភ្នែក​ ច្រមុះ និង​មាត់​។

៥. រៀបចំ​ផែនការ​ ​ពេល​ត្រលប់​មក​ផ្ទះ​វិញ​

បន្ទាប់​ពី​​ត្រលប់​មក​ដល់​ផ្ទះ​វិញ យើង​គប្បី​ចាត់វិធានការ​ការពារ​មួយ​ចំនួន​ ដូចជា៖

ងូត​ទឹក​ និង​ផ្លាស់ប្ដូរ​​សំលៀកបំពាក់

​​បោក​សំលៀកបំពាក់​ ឬ​ដាក់​ត្រាំ​​ចោល​ភ្លាម​ៗ

ទុក​ស្បែក​ជើង​នៅ​ខាង​ក្រៅ​

សម្លាប់​មេរោគ​​ចេញ​ពី​កាបូប​ ឬ​កាតាប​ ទូរស័ព្ទ​ដៃ​ និង​កាបូប​មុន​ពេល​​ចូល​ទៅ​ក្នុង​ផ្ទះ​។

យ៉ាង​ណា​មិញ យើង​ចាំបាច់​ចាត់វិធានការ​​មួយ​ចំនួន​​ទៀត​ ដើម្បី​ជួយ​​ពង្រឹង​សុខភាព​របស់​យើង​ ដូចជា​ញ៉ាំ​អាហារ​​ដែល​មាន​សារធាតុ​ចិញ្ចឹម​ គេង​ឲ្យ​បាន​គ្រប់គ្រាន់​ និង​ហាត់ប្រាណ​ជា​ដើម​៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ធ្វើការពីផ្ទះ ចង់ឲ្យ​សុខភាពរាងកាយនៅតែមាំមួនល្អ គួរអនុវត្តវិធីទាំងនេះ

ចុចអាន៖ វិធីងាយៗ ៤ យ៉ាង ធ្វើការពីផ្ទះមានប្រសិទ្ធភាពជាងមុន មិនងាយឈឺថ្កាត់ក្នុងអំឡុងរាតត្បាត

The post បង្ការ​ជំងឺ​កូវីដ​-១៩​ នៅ​កន្លែង​ធ្វើការ​ តាម​តិចនិក​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ appeared first on Kampuchea Thmey Daily.