កម្ពុជា-តួកគី Archives - Kampuchea Thmey Daily

ប្រធាន​រដ្ឋសភា​ថា ស្ត្រី​ត្រូវការ​ឱកាស​ និង​ការ​ផ្លាស់ប្ដូរ​នូវ​ផ្នត់​គំនិត​សង្គម​ដើម្បី​បង្ហាញ​សមត្ថភាព​ពេញ​លេញ​របស់​ខ្លួន
ប្រធាន​សភា​កម្ពុជា សម្ដេច​សភា​ធិបតី ឃួន សុដារី មាន​ប្រសាសន៍​ថា​ស្ត្រី​មាន​សក្ដានុពល​របស់​ខ្លួន​ក្នុង​ការ​បំពេញ​ការងារ តែ​ក៏​ត្រូវ​ការ​នូវ​ឱកាស​ និង​ការ​ផ្លាស់ប្ដូរ​ផ្នត់​គំនិត​សង្គម​ចំពោះ​ពួកគេ​ផង​ដែរ​។ នេះ​ជា​ការ​លើក​ឡើង​របស់​សម្ដេច​ប្រធាន​សភា​ក្នុង​ឱកាស​ជំនួប​ជម្រាប​លា​របស់​ឯកអគ្គរដ្ឋទូត​តួកគី​ប្រចាំ​កម្ពុជា​ព្រឹក​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០២៦​នេះ។

តាម​ការ​ឱ្យ​ដឹង​ពី​នាយខុទ្ធការល័យ និង​ជា​អ្នក​នាំពាក្យ​សម្ដេច​សភាធិបតី លោក កែវ ពិសិដ្ឋ បាន​ឱ្យដឹង​ថា​ក្នុង​ជំនួប​នៅ​វិមាន​រដ្ឋសភាព្រឹកនេះ​ សម្ដេច​សភា​ធិបតី ឃួន សុដារី មាន​ប្រសាសន៍​ថា ទាំង​រដ្ឋសភា និង​រដ្ឋាភិបាល​កម្ពុជា​តែង​តែ​ជំរុញ​ការងារ​យេនឌ័រ​ជា​ខ្លាំង​ដើម្បី​ធានា​ថា​ស្ត្រី​គ្រប់​រូប​ទទួល​បាន​ឱកាស​ចូលរួម​ចំណែក​វិស័យ​ផ្សេង​ៗ​នៅ​កម្ពុជា​ជា​ពិសេស​គឺ​ការ​ធ្វើ​នយោបាយ និង​ការ​សម្រេច​ចិត្ត។

សម្ដេច​បញ្ចាក់​ថា៖ «ស្ត្រី​ត្រូវ​ការ​តែ​ឱកាស និង​ការ​ផ្លាស់​ប្ដូរ​នូវ​ផ្នត់​គំនិត​សង្គម​ប៉ុណ្ណោះ​គឺ​ស្ត្រី​អាច​ធ្វើ​ការ​ងារ​ដូច​ជា​បុរស​ផងដែរ​។ អ្វីដែល​បុរស​ធ្វើ​បាន​ គឺ​ស្ត្រី​ក៏​អាច​ធ្វើ​បាន​ដែរ ហើយ​ការងារ​ខ្លះ​ល្អ​ជា​ង​បុរស​ផង»។

សម្ដេច​ក៏​បន្ថែម​ផង​ដែរ​ថា​ក្នុង​សភា​ក៏​មាន​កម្មវិធី​ ស្ត្រី​ឆ្ពោះ​ទៅ​ភាព​ជា​អ្នក​ដឹក​នាំ ដែល​ផ្ដល់​នូវ​បទ​ពិសោធន៍​ផ្ទាល់​របស់​ថ្នាក់​ដឹក​នាំ​នយោបាយ​ជា​ស្ត្រី​ដល់​ស្ត្រី​និង​ក្មេង​ស្រី​ក្នុង​វេទិកា​សាធារណៈ​ផង​ដែរ​។

​​​​​​​​​​​​​​ឯកអគ្គរដ្ឋទូត​តួកគី​ដែល​ចប់​អាណត្តិ​នៅ​កម្ពុជា​លោកស្រី អ៊ុលឃូ ខូខាអ៊ីវ ( Ülkü Kocaefe) បាន​កោត​សរសើរ​ចំពោះ​ភាព​ជា​អ្នក​ដឹក​នាំ​របស់​សម្ដេច​សភា​ធិបតី​ដោយ​ថា​មិន​ត្រឹម​ជា​គំរូ​សម្រាប់​ស្ត្រី​កម្ពុជា​ប៉ុណ្ណោះ​ទេ​ តែ​សម្រាប់​ប្រជាពលរដ្ឋ​ទូ​ទៅ​ផងដែរ​។ លោកស្រី​បន្ថែម​ថា តួគី​នៅ​តែ​ផ្ដល់​អាទិភាព​ខ្ពស់​ដល់​ទំនាក់ទំនង​ជាមួយ​ប្រទេស​កម្ពុជា​ ពិសេស​ក៏​នឹង​ពង្រឹង​ទំនាក់ទំនង​ពហុភាគី​រវាង​រដ្ឋសភា​ប្រទេស​ទាំង​ពីរ​បន្ថែម​ទៀត​ផងដែរ​។

ទំនាក់​ទំនង​តួកគី​និង​កម្ពុជា​ត្រូវ​បាន​មើល​ឃើញ​ថា​មាន​ទំនាក់​ទំនង​រីក​ចម្រើន​ខ្លាំង​ក្នុង​ឆ្នាំ​២០១៩ បន្ទាប់​ពី​អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​នេះ និង​បាន​បន្ត​ពង្រឹង​បន្ថែម​ដោយ​រដ្ឋាភិបាល​អាណត្តិ​ទី​៧​នេះ​។ ប្រទេស​នេះ​តែង​តែ​គាំទ្រ​ដល់​ការ​អភិវឌ្ឍន៍​កម្ពុជា​លើ​វិស័យ​ពាណិជ្ជកម្ម វិនិយោគ ទេសចរន៍ អប់រំ សុខាភិបាល និង​ហេដ្ឋារចនាសម្ព័ន្ធ​ ខណៈ​ប្រធាន​សភា​កម្ពុជា បាន​បង្ហាញ​ក្ដី​សង្ឃឹម​ថា តួកគី​នឹង​បន្ត​ជួយ​គាំទ្រ​ដល់​កម្ពុជា​លើ​វិស័យ​អប់រំ បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ជា​សំខាន់​បន្ថែម​ទៀត​ផងដែរ​៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post ប្រធាន​រដ្ឋសភា​ថា ស្ត្រី​ត្រូវការ​ឱកាស​ និង​ការ​ផ្លាស់ប្ដូរ​នូវ​ផ្នត់​គំនិត​សង្គម​ដើម្បី​បង្ហាញ​សមត្ថភាព​ពេញ​លេញ​របស់​ខ្លួន appeared first on Kampuchea Thmey Daily.

តួកគីសន្យាបន្តផ្ដល់ការបណ្ដុះបណ្ដាលដល់មន្ត្រីក្រសួងមហាផ្ទៃកម្ពុជា
រដ្ឋាភិបាលតួកគីយ៉េ សន្យាបន្តផ្ដល់ការបណ្ដុះបណ្ដាលដល់មន្ត្រីនគរបាលជាតិកម្ពុជា ខណៈក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងមហាផ្ទៃតួកគីយ៉េ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់​គ្នាក្នុងកិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាលមន្ត្រី។

ការសន្យាដូច្នេះ បានធ្វើឡើងដោយអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគីយ៉េ លោក Mehmet Saglam​ ក្នុងជំនួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃកម្ពុជា លោក ស សុខា កាលពីសប្ដាហ៍មុន ក្នុងពេលដែលលោក ស សុខា ទៅបំពេញទស្សនកិច្ចនៅតួកគីយ៉េ។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា និងលោក Mehmet Saglam គឺបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលលើការអនុវត្តច្បាប់រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលតួកគីយ៉េ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ ក្នុងជំនួបនោះ ភាគីទាំងពីរបានឯកភាពជំរុញការផ្លាស់ប្តូរបទពិសោធបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កិច្ចសហប្រតិបត្តិការស្រាវជ្រាវ ចាប់ និងបញ្ជូនជនល្មើស ខណៈភាគីតួកគីយ៉េ នឹងផ្តល់អាហារូបករណ៍បន្ថែមទៀតដល់ក្រសួងមហាផ្ទៃ។

ភាគីទាំងពីរ ក៏បានពិភាក្សាអំពីការផ្លាស់ប្តូរ និងពង្រីកទំហំពាណិជ្ជកម្ម ទេសចរណ៍ និងការសម្រួលតម្លៃទិដ្ឋាការផងដែរ។

គួរជម្រាបថា ដោយមានការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅលើទឹកដីប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងក្របខណ្ឌនៃការផ្លាស់ប្ដូរបទពិសោធទៅលើការងារពាក់ព័ន្ធនឹងការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

ដំណើរទស្សនកិច្ចនេះត្រូវបានក្រសួងមហាផ្ទៃចាត់ទុកថា ជាការឆ្លុះបញ្ចាំងពីឆន្ទៈដ៏មុតមាំរបស់រដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបន្តផ្តល់សារសំខាន់ចំពោះមរតកកិច្ចសហប្រតិបត្តិការដ៏ល្អក្នុងវិស័យមហាផ្ទៃ រវាងរាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលកន្លងទៅ ជាមួយរដ្ឋាភិបាលតួកគីយ៉េ៕

The post តួកគីសន្យាបន្តផ្ដល់ការបណ្ដុះបណ្ដាលដល់មន្ត្រីក្រសួងមហាផ្ទៃកម្ពុជា appeared first on Kampuchea Thmey Daily.

ពេលទស្សនកិច្ចនៅតួកគី រដ្ឋមន្ត្រីមហាផ្ទៃ ជួបជាមួយមន្ត្រីនគរបាលជាតិកម្ពុជា ដែលកំពុងសិក្សានៅទីនោះ
ឧបនាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានជួបសំណេះសំណាលជាមួយនឹងសិក្ខាកាមកម្ពុជា​ ដែលជាមន្ត្រីនគរបាលជាតិកំពុងសិក្សាវគ្គបណ្តុះបណ្តាលនគរបាល នៅបណ្ឌិត្យសភានគរបាលតួកគីយ៉េ ខណៈដែលលោកអញ្ជើញបំពេញទស្សនកិច្ចនៅទីនោះ។

សិក្ខាកាមកម្ពុជា ដែលបាននិងកំពុងសិក្សានៅបណ្ឌិត្យសភានគរបាលតួកគីយ៉េ ពេលនេះមានចំនួន១៨នាក់។ សិក្ខាកាមទាំង១៨នាក់នោះជាកងកម្លាំងនគរបាលជាតិកម្ពុជា ដែលទទួលបានការអនុញ្ញាតពីបណ្ឌិត្យសភានគរបាលជាតិតួកគីយ៉េ ឱ្យទៅសិក្សានៅទីនោះ។

ផ្អែកលើកិច្ចសហប្រតិបត្តិការទ្វេភាគី កន្លងមក បណ្ឌិត្យសភានគរបាលជាតិតួកគី បានផ្ដល់នូវការគាំទ្រលើការអប់រំបណ្តុះបណ្តាលកងកម្លាំងនគរបាលជាតិកម្ពុជា តាមរយៈបានផ្តល់អាហារូបករណ៍ដល់មន្ត្រីនគរបាលជាតិកម្ពុជា ចំនួន២ជំនាន់ ដោយជំនាន់ទី១ តួកគីបានផ្តល់អាហារូបករណ៍ដល់បណ្ឌិត្យសភានគរបាលកម្ពុជាចំនួន៨នាក់ ដែលមានថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៤នាក់ និងថ្នាក់បរិញ្ញាបត្រចំនួន៤នាក់។

សម្រាប់ជំនាន់ទី២ ឆ្នាំសិក្សា២០២៥-២០២៦ តួកគីបានផ្តល់អាហារូបករណ៍បន្ថែមទៀតចំនួន១០នាក់។ ជំនាន់ទី២នេះ មានថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់៥នាក់ និងថ្នាក់បរិញ្ញាបត្រ៥នាក់​ ដែលសរុបទាំង២ជំនាន់នេះ គឺមន្ត្រីនគរបាលជាតិកម្ពុជាចំនួន១៨នាក់ ក្នុងនោះមានប្រុស១២រូប និងស្រីចំនួន៦រូប ទទួលបានឱកាសទៅសិក្សានៅប្រទេសតួកគី។

គួរឱ្យដឹងដែរថា ក្នុងពេលបំពេញទស្សនកិច្ចនៅតួកគីយ៉េនោះ ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងមហាផ្ទៃតួកគីយ៉េ ក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់​គ្នា​ក្នុងកិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាលមន្ត្រី។ អនុស្សរណៈនោះ ត្រូវបានចុះហត្ថលេខាដោយលោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក Mehmet Saglam អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគីយ៉េ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦។

អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលលើការអនុវត្តច្បាប់រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងមហាផ្ទៃតួកគីយ៉េ គឺជាជំហានដ៏សំខាន់មួយក្នុងការលើកកម្ពស់នូវកិច្ចសហការស្ថាប័ន និងការគាំទ្រគ្នាទៅវិញទៅមករវាងក្រសួងមហាផ្ទៃនៃប្រទេសទាំងពីរ ពិសេសលើការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-តួកគីយ៉េ ឱ្យកាន់តែរីកចម្រើនថែមទៀត៕

ដោយ៖ ធឿន វ៉ាន់សុង

The post ពេលទស្សនកិច្ចនៅតួកគី រដ្ឋមន្ត្រីមហាផ្ទៃ ជួបជាមួយមន្ត្រីនគរបាលជាតិកម្ពុជា ដែលកំពុងសិក្សានៅទីនោះ   appeared first on Kampuchea Thmey Daily.

ក្រសួងមហាផ្ទៃកម្ពុជា ចុះ MOU ជាមួយសមភាគីតួកគី លើកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាលមន្ត្រី
ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងមហាផ្ទៃតួកគីយ៉េ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់​គ្នា​ក្នុងកិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាលមន្ត្រី។ អនុស្សរណៈនេះ ត្រូវបានចុះហត្ថលេខាដោយលោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក Mehmet Saglam អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគីយ៉េ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងពេលដំណើរទស្សនកិច្ចរបស់លោក ស សុខា នៅតួកគីយ៉េ។

អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលលើការអនុវត្តច្បាប់រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងមហាផ្ទៃតួកគីយ៉េ គឺជាជំហានដ៏សំខាន់មួយក្នុងការលើកកម្ពស់នូវកិច្ចសហការស្ថាប័ន និងការគាំទ្រគ្នាទៅវិញទៅមករវាងក្រសួងមហាផ្ទៃនៃប្រទេសទាំងពីរ ពិសេសលើការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-តួកគីយ៉េ ឱ្យកាន់តែរីកចម្រើនថែមទៀត។

ផ្អែកលើកិច្ចសហប្រតិបត្តិការទ្វេភាគី កន្លងមក បណ្ឌិត្យសភានគរបាលជាតិតួកគី បានផ្ដល់នូវការគាំទ្រលើការអប់រំបណ្តុះបណ្តាលកងកម្លាំងនគរបាលជាតិកម្ពុជា តាមរយៈបានផ្តល់អាហារូបករណ៍ដល់មន្ត្រីនគរបាលជាតិកម្ពុជា ចំនួន ២ជំនាន់រួចមកហើយឱ្យទៅសិក្សានៅប្រទេសតួកគី។ ជំនាន់ទី១ តួកគីបានផ្តល់អាហារូបករណ៍ដល់បណ្ឌិត្យសភានគរបាលកម្ពុជាចំនួន៨នាក់ ដែលមានថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៤នាក់ និងថ្នាក់បរិញ្ញាបត្រចំនួន៤នាក់។

សម្រាប់ជំនាន់ទី២ ឆ្នាំសិក្សា២០២៥-២០២៦ តួកគីបានផ្តល់អាហារូបករណ៍បន្ថែមទៀតចំនួន១០នាក់។ ជំនាន់ទី២នេះ មានថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់៥នាក់ និងថ្នាក់បរិញ្ញាបត្រ៥នាក់​ ដែលសរុបទាំង២ជំនាន់នេះ គឺមន្ត្រីនគរបាលជាតិកម្ពុជាចំនួន១៨នាក់ ក្នុងនោះមានប្រុស១២រូប និងស្រីចំនួន៦រូប ទទួលបានឱកាសទៅសិក្សានៅប្រទេសតួកគី។

បន្ថែមពីនេះ តួកគី ក៏បានផ្តល់វគ្គបណ្តុះបណ្តាលខ្លីដល់គ្រូនគរបាលជាតិកម្ពុជាទៅសិក្សានៅតួកគី តាមរយៈសមាគមបណ្ឌិត្យសភានគរបាលអន្តរជាតិ (INTERPA) ដែលជាវគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះសម្រាប់អ្នកប្រើប្រាស់យានអាកាសគ្មានមនុស្សបើកខ្នាតតូចបំផុត និងប្រភេទយានអាកាសគ្មានមនុស្សបើកខ្នាតតូច (ដ្រូន)។

គួរជម្រាបថា ដោយមានការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានទៅបំពេញដំណើរទស្សនកិច្ចនៅលើទឹកដីប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងក្របខណ្ឌនៃការផ្លាស់ប្ដូរបទពិសោធទៅលើការងារពាក់ព័ន្ធនឹងការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ក្នុងដំណើរទស្សនកិច្ចនោះ លោក ស សុខា ក៏បានឈ្វេងយល់ និងស្តាប់ការធ្វើបទបង្ហាញពីតំណាងរោងចក្រមួយរបស់តួកគីដែលផលិតសម្ភារប្រើប្រាស់សម្រាប់កងកម្លាំងនគរបាលជាតិផងដែរ៕

អត្ថបទ៖ ធឿន វ៉ាន់សុង

The post ក្រសួងមហាផ្ទៃកម្ពុជា ចុះ MOU ជាមួយសមភាគីតួកគី លើកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាលមន្ត្រី appeared first on Kampuchea Thmey Daily.

បទ​វិភាគ៖ ​ហេតុអ្វី​បានជា​កម្ពុជា​កំពុង​បង្កើន​ទំនាក់ទំនង​យ៉ាង​ស្អិតល្មួត​ជាមួយ​ពិភពឥស្លាម?
​កម្ពុជា​កំពុង​បង្កើន​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​ជាមួយ​បណ្ដា​រដ្ឋ​ឥស្លាម​សំខាន់ៗ​ រួមមាន​ អារ៉ាប៊ីសាអ៊ូឌីត ប៉ាគីស្ថាន និង​តួគី នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ ចលនា​នេះ​កើតឡើង​ស្រប​ពេល​ដែល​ប៉ូល​នយោបាយ​ពិភពលោក​ថ្មី​កំពុង​លេច​ត្រដែត​ឡើង​នៅ​តំបន់​មជ្ឈិមបូព៌ា និង​អាស៊ីខាងត្បូង។

សម្ដេចតេជោ ហ៊ុន សែន ស្វាគមន៍​ទស្សនកិច្ច​របស់​ប្រធានសភាអារ៉ាប៊ីសាអូឌីតលោក អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ថ្ងៃ​ទី​១ កក្កដា ២០២៥

ក្នុង​ខែ​កុម្ភៈ​នេះ សកម្មភាព​ការ​ទូតរ​វាង​កម្ពុជា និង​ពិភព​ឥស្លាម​មាន​ភាព​មមាញឹក​គួរ​ឱ្យ​កត់​សម្គាល់ ​ដោយ​មាន​ដំណើរ​ទស្សនកិច្ច​របស់​​ប្រធាន​ព្រឹទ្ធសភា​ប៉ាគីស្ថាន​ លោក​ ស៊ីយ៉េដ យូសាហ្វ រ៉ាហ្ស៉ា ហ្គីឡានី ហើយ​ក្នុង​សប្ដាហ៍​នេះ​ប្រធាន​ក្រុម​ប្រឹក្សា​ធុរកិច្ច​អារ៉ាប៊ីសាអ៊ូឌីត​លោក Walleed Nasser Alshehri កំពុង​ទស្សនកិច្ច​នៅ​កម្ពុជា ខណៈ​ដែល​ឧបនាយករដ្ឋមន្ត្រី​ ស សុខា ក៏​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​តួគី​ផង​ដែរ​។ ​

អ្នក​ភូមិ​សាស្ត្រ​នយោបាយ​លោក​បណ្ឌិត ជ័យ តិច មើល​ឃើញ​ថា​ការ​ដែល​កម្ពុជា​កំពុង​បង្កើន​ទំនាក់ទំនង​ជាមួយ​បណ្ដា​ប្រទេស​ឥស្លាម​នេះ​ ជា​រឿង​ដែល​ស៊ីជម្រៅ​ដែល​លើស​ពី​ទំនាក់ទំនង​សេដ្ឋកិច្ច​ ខណៈ​ដែល​ប៉ូល​ថ្មី​នៃ​អំណាច​ពិភព​លោក​កំពុង​កើត​ឡើង​ចេញ​ពី​ពិភព​ឥស្លាម។

បណ្ឌិត ជ័យ តិច

លោក​ថា៖ «អារ៉ាប​ដែល​មាន​ជាង​៥០​ប្រទេស​នេះ​គឺ​ប៉ូល​ថ្មី​នៃ​ពិភព​លោក​ដែល​មាន​សក្ដានុពល​​។ បច្ចុប្បន្ន​នេះ​ក្រោម​ការ​ផ្ដួច​ផ្ដើម​របស់​អារ៉ាប៊ីសាអ៊ូឌីត​ដែល​មាន​សហប្រតិបត្តិការ​ជាមួយ​ប៉ាគីស្ថាន​បាន​បង្កើត​ឱ្យ​មាន​កិច្ច​ព្រមព្រៀង​មួយ​ដែល​ហៅ​ថា​ Military Pact គឺ​កិច្ច​ព្រមព្រៀង​វិស័យ​យោធា​ដែល​មាន​ដូច​ណាតូ​អ៊ីចឹង​ គឺ​ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​។ បាន​ចុះ​ហត្ថលេខា​នៅ​ឆ្នាំ​២០២៥​កន្លង​ទៅ​នេះ​ដែល​មាន​ប៉ាគីស្ថាន​ដែល​មាន​មហាអំណាច​នុយក្លេអ៊ែរ​ឥស្លាម​តែ​មួយ​គត់​ក្នុង​ពិភព​លោក​ចុះ​ហត្ថលេខា​ជា​មួយ​អារ៉ាប៊ីសាអ៊ូឌីត​លើ​ Military Pact នេះ»។

លោក​បណ្ឌិត ជ័យ តិច យល់​ថា​នេះ​ជា​ឱកាស​ល្អ​សម្រាប់​កម្ពុជា​ក្នុង​ការ​បង្កើត​ចំណង​មិត្ត​ភាព​កាន់​តែ​ល្អ​ជាមួយ​បណ្ដា​ប្រទេស​ឥស្លាម​ទាំង​នេះ​។ ដែល​នឹង​អាច​ទាញ​ប្រយោជន៍​ ជំនួយ ព្រម​ទាំង​ពាណិជ្ជកម្ម ទេសចរណ៍ និង​សន្តិសុខ​​ផង​ដែរ។ ​​

លោក​ថា៖ «មជ្ឈិមបូព៌ា​បង្កើត​សម្ព័ន្ធ​យោធា​ថ្មី​នេះ​បងធំ​គឺ​ប៉ាគីស្ថាន​ដែល​មាន​នុយ​ក្លេអ៊ែរ​ហើយ​ប៉ាគីស្ថាន​ ប្រធាន​ព្រឹទ្ធសភា​ប៉ាគីស្ថាន​ក៏​បាន​មក​ធ្វើ​​ទស្សនកិច្ច​នៅ​កម្ពុជា​ថ្មីៗ​នេះ​ដែរ​។ នេះ​ជា​ជំហាន​ដ៏​ត្រឹម​ត្រូវ​នៃ​បរិបទ​ភូមិ​សាស្ត្រ​នយោបាយ​ពិភព​លោក​ដែល​កម្ពុជា​បាន​ដើរ​​»។

សម្ដេចតេជោ ហ៊ុន សែន និង​ប្រធានព្រឹទ្ធសភា​ប៉ាគីស្ថានលោក ស៊ីយ៉េដ យូសាហ្វ រ៉ាហ្សា ជីឡានី ថ្ងៃទី៤ កុម្ភៈ ២០២៦

ប្រធាន​ព្រឹទ្ធសភា​ប៉ាគីស្ថាន​លោក ស៊ីយ៉េដ យូសាហ្វ រ៉ាហ្ស៉ា ហ្គីឡានី បាន​ធ្វើ​ទស្សនៈ​កិច្ច​នៅ​កម្ពុជា​កាល​ពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០២៦​នេះ​ ដោយ​បាន​ជួប​ពិភាក្សា​ការ​ងារ​ជាមួយ​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​ សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​រដ្ឋ​សភា​ សម្ដេច​សភាធិបតី ឃួន សុដារី និង​នាយករដ្ឋមន្ត្រី សម្ដេច​ធិបតី ហ៊ុន ម៉ាណែត ដោយ​ក្នុង​នោះ​បាន​ពិភាក្សា​គ្នា​ពី​ការ​រឹត​ចំណង​មិត្ត​ភាព​ បង្កើត​ជើង​ហោះ​ហើរ​ត្រង់​ បង្កើន​កិច្ច​សហការ​សភា ជា​ពិសេស​គឺ​ការ​ស្វាគមន៍​កម្ពុជា​ចូល​ជា​សមាជិក​អង្គការ​សហប្រតិបត្តិការ​ឥស្លាម​ (OIC) ផង​ដែរ។

សម្ដេច​សភាធិបតី ឃួន សុដារី និងប្រធាន​ព្រឹទ្ធសភា​ប៉ាគីស្ថានលោក ស៊ីយ៉េដ យូសាហ្វ រ៉ាហ្សា ជីឡានី ថ្ងៃ​ទី​៤ កុម្ភៈ ២០២៦

នាយក​ខុទ្ទកាល័យ​សម្ដេច​ប្រធាន​សភា លោក ​​ កែវ ពិសិដ្ឋ ធ្លាប់​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​ការ​ចូល​រួម​ជា​សមាជិក​​អង្គការ​ឥស្លាម​នេះ​បាន​បង្ហាញ​ពី​សុខដុមនីយកម្ម​នៃ​សាសនា​នៅ​កម្ពុជា​ និង​គាំទ្រ​ដល់​អ្នក​កាន់​សាសនា​ឥស្លាម​នៅ​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​អន្តរជាតិ និង​បណ្ដាញ​អន្តរជាតិ​ឥស្លាម​កាន់​តែ​ស៊ីជម្រៅ​ផង​ដែរ​មិន​ប៉ះពាល់​ដល់​ពុទ្ធសាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ​ទេ​។

ដោយ​ឡែក​អ្នក​ជំនាញ​ភូមិសាស្ត្រ​នយោបាយ​លោក​បណ្ឌិត យង់ ពៅ មាន​ប្រសាសន៍​គាំទ្រ​ចំពោះ​ការ​បង្កើន​ទំនាក់ទំនង​របស់​កម្ពុជា​ជាមួយ​បណ្ដា​រដ្ឋ​ឥស្លាម​នេះ ដែល​លោក​វាយ​តម្លៃ​ថា​ជា​ពិពិធ​កម្ម​ការទូត​ថ្មី​មួយ​របស់​កម្ពុជា។

លោក​ថា៖​ «កាលណា​យើង​មាន​ថាមពល​ការទូត​ថ្មី​បើក​ល្វែង​ការទូត​បន្ថែម​ទៀត​នៅ​បណ្ដា​ទ្វីប​នៅ​បណ្ដា​ប្រទេស​ផ្សេង​ៗ​ជា​ច្រើន​ ដូច្នេះ​យើង​មាន​មិត្តភ័ក្រ​ច្រើន​យើង​មាន​ដៃ​គូរ​កិច្ចសហប្រតិបត្តិ​ការ​ច្រើន​ពេល​នោះ​ក៏​យើង​នឹង​មាន​ការ​ដោះដូរ​ពាណិជ្ជកម្ម​ទូ​លំទូលាយ ការ​ដោះដូរ​ទស្សនៈ​នយោបាយ​ទូលំទូលាយ និង​ការ​ដោះដូរ​កិច្ច​សហការ​ផ្សេង​ទៀត​ដែល​ធ្វើ​ឱ្យ​យើង​មាន​លំនឹង​កាន់​តែ​រឹង​មាំ​ និង​មាន​ឥទ្ធិពល​នយោបាយ​ការទូត​ក្នុង​ពិភព​លោក​»។

បណ្ឌិត យង់ ពៅ

លោក​បណ្ឌិត​បន្ថែម​ថា​បច្ចុប្បន្ន​ពិភព​អំណាច និង​សេដ្ឋកិច្ច​ថ្មី​គឺ​កំពុង​កើត​ឡើង​​នៅ​ពិភព​ឥស្លាម​នេះ​ ហើយ​​ការ​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​តំបន់​ឥស្លាម​​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ទាញ​យក​ប្រយោជន៍​កាន់​តែ​ច្រើន​បន្ថែម​ទៀត​សម្រាប់​ខ្លួន​។

លោក​ថា៖ «ថាមពល​ការទូត​ថ្មី​នេះ​នាំ​ឱ្យ​កម្ពុជា​ទទួល​បាន​អំណាច​ទន់​បន្ថែម​ទៀត​​ បើ​ទោះ​ជា​យើង​ប្រៀប​ធៀប​នឹង​ប្រទេស​ផ្សេង​នៅ​មាន​កម្រិត​តែ​យើង​ត្រូវ​តែ​ប្រឹង​ប្រែង​ដើម្បី​ឱ្យ​មាន​ថាមពល​ថ្មី​ហើយ​អំណាច​ទន់​របស់​យើង​កាន់​តែ​កើន​ឡើង​»។

សម្ដេច​ធិបតី ហ៊ុន ម៉ាណែត ទទួល​ស្វាគមន៍ប្រធានព្រឹទ្ធសភា​ប៉ាគីស្ថានលោក ស៊ីយ៉េដ យូសាហ្វ រ៉ាហ្សា ជីឡានីថ្ងៃទី៣ កុម្ភៈ ២០២៦ នៅ​វិមាន​សន្ដិភាព

សរុប​មក​វិញ​ ការ​បង្កើន​ទំនាក់​ទំនង​ជាមួយ​ពិភព​ឥស្លាម​នៅ​ពេល​នេះ មិនមែន​ជា​រឿង​ចៃដន្យ​ឡើយ​ ប៉ុន្តែ​វា​គឺជា​យុទ្ធសាស្ត្រ​ដែល​មាន​ចក្ខុវិស័យ​វែង​ឆ្ងាយ​។ វា​ជាការ​បោះជំហាន​របស់​កម្ពុជា​ក្នុង​ការ​ស្វែង​រក​តុល្យភាព​នយោបាយ​ថ្មី​មួយ ដែល​លើស​ពី​ការ​រឹត​ចំណង​មិត្តភាព​ធម្មតា​ ពោល​គឺ​ដើម្បី​ពង្រឹង​សន្តិសុខ​ជាតិ​ និង​ស្វែង​រក​កម្លាំង​រុញ​ច្រាន​សេដ្ឋកិច្ច​ពី​ប៉ូល​អំណាច​ថ្មី​ដែល​ពិភពលោក​កំពុង​ចាប់​អារម្មណ៍៕

អត្ថបទ​ដោយ​ ហ៊ុន សិរីវឌ្ឍន៍

The post បទ​វិភាគ៖ ​ហេតុអ្វី​បានជា​កម្ពុជា​កំពុង​បង្កើន​ទំនាក់ទំនង​យ៉ាង​ស្អិតល្មួត​ជាមួយ​ពិភពឥស្លាម? appeared first on Kampuchea Thmey Daily.

រដ្ឋមន្ត្រីមហាផ្ទៃកម្ពុជា ផ្ដើមដំណើរទស្សនកិច្ចនៅតួកគី
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានចាប់ផ្ដើមបំពេញដំណើរទស្សនកិច្ចនៅលើទឹកដីប្រទេសតួកគីយ៉េ។ បើតាមក្រសួងមហាផ្ទៃ ដំណើរបំពេញទស្សនកិច្ចនេះ ធ្វើឡើងចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត។

នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ គណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដែលដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ស សុខា បានទៅដល់តួកគីយ៉េហើយ បន្ទាប់ពីការធ្វើដំណើរចាកចេញពីរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៩ ខែកុម្ភៈ។

មន្ត្រីអមលោក ស សុខា សម្រាប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េពេលនេះ គឺរួមមានលោក ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកស្រី សំបូរ សម្ផស្ស អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ព្រមទាំងវត្តមានមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃមួយចំនួនទៀត។

ក្នុងដំណើរបំពេញទស្សនកិច្ចនេះ ត្រូវបានក្រសួងមហាផ្ទៃ បញ្ជាក់ថា ធ្វើឡើងនៅក្នុងក្របខណ្ឌនៃការផ្លាស់ប្ដូរបទពិសោធទៅលើការងារពាក់ព័ន្ធនឹងការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម៕

ដោយ៖ ធឿន វ៉ាន់សុង

The post រដ្ឋមន្ត្រីមហាផ្ទៃកម្ពុជា ផ្ដើមដំណើរទស្សនកិច្ចនៅតួកគី appeared first on Kampuchea Thmey Daily.

តំណាងកម្ពុជានៅអាស៊ានអរគុណតួកគីចំពោះការផ្ដល់ជំនួយមនុស្សធម៌ដល់ពលរដ្ឋនៅភូមិព្រៃចាន់
ពីទីក្រុងហ្សាកាតា តំណាងអចិន្រ្តៃយ៍កម្ពុជាប្រចាំអាស៊ាន លោក ហេង សារិទ្ធ បានថ្លែងអំណរគុណរដ្ឋាភិបាលតួកគីយ៉េចំពោះការផ្ដល់ជំនួយមនុស្សធម៌ដល់ប្រជាពលរដ្ឋខ្មែរដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែនកម្ពុជា-ថៃ។

ការអរគុណរបស់តំណាងអចិន្ត្រៃយ៍កម្ពុជាចំពោះតួកគីយ៉េ បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការកិច្ចសហប្រតិបត្តិការរួមតាមវិស័យអាស៊ាន-តួកគីយ៉េ ដែលរៀបចំឡើងនៅលេខាធិការដ្ឋានអាស៊ាន ក្នុងប្រទេសឥណ្ឌូណេស៊ី កាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥។ យកឱកាសក្នុងកិច្ចប្រជុំនោះ លោក ហេង សារិទ្ធ បានសម្តែងនូវការកោតសរសើរចំពោះគម្រោងដ៏មានតម្លៃដែលអនុវត្តដោយទីភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួលតួគីយ៉េ (TİKA) នៅកម្ពុជា។

គួរឱ្យដឹងថា រដ្ឋាភិបាលតួកគីយ៉េតាមរយៈស្ថានទូតរបស់ខ្លួននៅរាជធានីភ្នំពេញបានផ្ដល់ជំនួយជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ រួមជាមួយបង្គោលភ្លើងសូឡា ដែលសរុបជាទឹកប្រាក់ខ្ទង់ ៤ម៉ឺនដុល្លារដល់ពលលរដ្ឋភូមិព្រៃចាន់ ដែលត្រូវបានជម្លៀសពីភូមិឋាន ដោយសារជម្លោះព្រំដែន។ ជំនួយមនុស្សធម៌នេះ គឺដើម្បីឆ្លើយតបនឹងតម្រូវការមនុស្សធម៌ជាបន្ទាន់សម្រាប់ពលរដ្ឋភៀសសឹក ក្រោយបានពិនិត្យមើលទិដ្ឋភាពជាក់ស្តែង និងឃើញនូវផលប៉ះពាល់​ដែលបង្កដោយ​ជម្លោះព្រំដែនក្នុងភូមិព្រៃចាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលសរុបមានប្រជាពលរដ្ឋប្រមាណ៧០០គ្រួសារ។

ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី លោក ហេង សារិទ្ធ ក៏បានថ្លែងទៅកាន់អង្គប្រជុំពីការដាក់ឱ្យដំណើរការជើងហោះហើរត្រង់ដំបូងពីទីក្រុងអ៊ីស្តង់ប៊ុល មករាជធានីភ្នំពេញ ដែលគ្រោងធ្វើនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ នាពេលខាងមុខ ដោយលោកលើកឡើងថា នេះជាការបញ្ជាក់ពីសក្តានុពលក្នុងការលើកកម្ពស់ពាណិជ្ជកម្ម ទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌រវាងតួកគីយ៉េ និងអាស៊ានផងដែរ។

សម្រាប់កិច្ចសហប្រតិបត្តិការជាមួយអាស៊ាន តំណាងអចិន្រ្តៃយ៍កម្ពុជារូបនេះ បានជំរុញតួគីយ៉េបន្តកិច្ចសហប្រតិបត្តិការ និងការគាំទ្រលើវិស័យសំខាន់ៗមួយចំនួន រួមទាំងការងាររបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនក្នុងតំបន់អាស៊ាន ការគ្រប់គ្រងគ្រោះមហន្តរាយ និងជំនួយមនុស្សធម៌ កសិកម្ម សន្តិសុខស្បៀង បច្ចេកវិទ្យាកសិកម្មឆ្លាតវៃ បរិវត្តកម្មឌីជីថល សន្តិសុខសាយប៊ឺ ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងឆ្លាតវៃ ក៏ដូចជាការអនុវត្តទស្សនវិស័យអាស៊ានលើឥណ្ឌូ-ប៉ាស៊ីហ្វិក និងកិច្ចខិតខំប្រឹងប្រែងបង្រួមគម្លាតអភិវឌ្ឍន៍ជាដើម៕

The post តំណាងកម្ពុជានៅអាស៊ានអរគុណតួកគីចំពោះការផ្ដល់ជំនួយមនុស្សធម៌ដល់ពលរដ្ឋនៅភូមិព្រៃចាន់ appeared first on Kampuchea Thmey Daily.

រដ្ឋាភិបាលតួកគីយ៉េ ផ្ដល់ជំនួយមនុស្សធម៌ដល់ពលរដ្ឋភូមិព្រៃចាន់ ដែលកំពុងភៀសខ្លួន
រដ្ឋាភិបាលតួកគីយ៉េផ្ដល់ជំនួយជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ រួមជាមួយបង្គោលភ្លើងសូឡា ដល់ពលលរដ្ឋភូមិព្រៃចាន់ ដែលកំពុងត្រូវបានជម្លៀសពីភូមិឋាន ដោយសារជម្លោះព្រំដែន មកស្នាក់នៅជាបណ្ដោះអាសន្ននៅវត្តច័ន្ទស៊ីសាមគ្គីរតនារាម ក្នុងស្រុកអូរជ្រៅ។

ជំនួយមនុស្សធម៌នេះ ត្រូវបានលោកស្រី អ៊ុលគុល កូចាអែហ្វែ (ÜLKÜ KOCAEFE) ឯកអគ្គរដ្ឋទូតតួកគីយ៉េប្រចាំកម្ពុជា ប្រគល់ទៅឱ្យអាជ្ញាធរខេត្តបន្ទាយមានជ័យ ដោយមានលោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ ជាតំណាង ក្រោមការសម្របសម្រួលរបស់ក្រុមការងារក្រសួងការបរទេសកម្ពុជា ដឹកនាំដោយលោក ទី នីតូរ្យ អនុរដ្ឋលេខាធិការ កាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកា។

ជំនួយដែលជាការបរិច្ចាគពីរដ្ឋាភិបាលតួកគីយ៉េ សរុបជាទឹកប្រាក់ខ្ទង់៤ម៉ឺនដុល្លារ គឺដើម្បីឆ្លើយតបនឹងតម្រូវការមនុស្សធម៌ជាបន្ទាន់សម្រាប់ពលរដ្ឋភៀសសឹក ក្រោយបានពិនិត្យមើលទិដ្ឋភាពជាក់ស្តែង និងឃើញនូវផលប៉ះពាល់​ដែលបង្កដោយ​ជម្លោះព្រំដែន ហើយជំនួយពេលនេះ គឺការជួយសម្រួលដល់ជីវភាពរស់នៅរបស់ពលរដ្ឋភៀសសឹក ដែលសរុបមានប្រជាពលរដ្ឋប្រមាណ៧០០គ្រួសារ។

ការផ្តល់ជំនួយនេះ លោក ទី នីតូរ្យ អនុរដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា បានបង្ហាញនូវក្តីសង្ឃឹមថា នឹងជំរុញឱ្យមានការចូលរួមបន្ថែមពីភាគីផ្សេងៗទៀត ខណៈដែលលោកស្រីឯកអគ្គរដ្ឋទូតតួកគីយ៉េ ក៏បានគូសបញ្ជាក់ពីភាពចាំបាច់នៃការបន្តផ្តល់ជំនួយមនុស្សធម៌ជូនដល់តំបន់រងគ្រោះ។

គួរឱ្យដឹងថា ពលរដ្ឋខ្មែរដែលរស់នៅភូមិព្រៃចាន់ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវបានជម្លៀសមកទីតាំងសុវត្ថិភាពក្នុងវត្តច័ន្ទស៊ីសាមគ្គីរតនារាម បន្ទាប់ពីយោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥៕

The post រដ្ឋាភិបាលតួកគីយ៉េ ផ្ដល់ជំនួយមនុស្សធម៌ដល់ពលរដ្ឋភូមិព្រៃចាន់ ដែលកំពុងភៀសខ្លួន appeared first on Kampuchea Thmey Daily.