កម្ពុជា-ទីម័រ Archives - Kampuchea Thmey Daily

កម្ពុជា-ទីម័រឡេស្តេ ពិភាក្សាគ្នាពីការពង្រឹងទំនាក់ទំនង ក្នុងក្របខណ្ឌតំបន់ និងអាស៊ាន
កម្ពុជា និងទីម័រឡេស្តេ បានពិភាក្សាអំពីការពង្រឹងទំនាក់ទំនង ក្នុងក្របខណ្ឌតំបន់ និងក្របខណ្ឌអាស៊ាន និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថានតំណាងនៃប្រទេសទាំងពីរ។

កិច្ចពិភាក្សានេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ក្នុងឱកាសដែល លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក António de Sá Benevides ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នៅស្ថានទូតទីម័រឡេស្តេ ក្នុងទីក្រុងសេអ៊ូល។

ក្នុងជំនួបនោះ ឯកអគ្គរាជទូតកម្ពុជា បានសម្តែងការអបអរសាទរសារជាថ្មីចំពោះសាធារណរដ្ឋទីម័រឡេស្តេ ដែលបានចូលជាសមាជិកអាស៊ានទី១១ កាលពីចុងខែតុលា ឆ្នាំ២០២៥ កន្លងទៅ ដែលឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងប្រកបដោយផ្លែផ្ការបស់រដ្ឋាភិបាល និងប្រជាជននៃប្រទេសទីម័រឡេស្តេ។ លើសពីនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីការពង្រឹងទំនាក់ទំនងរវាងប្រទេសកម្ពុជា និងទីម័រឡេស្តេ ក្នុងក្របខណ្ឌតំបន់ និងក្របខណ្ឌអាស៊ាន និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថានតំណាងនៃប្រទេសទាំងពីរ។

គួររម្លឹកដែរថា កាលពីខែ​កញ្ញា ឆ្នាំ​២០២៥ កន្លងទៅ កម្ពុជា-ទីម័រឡេស្តេ បាន​ឯកភាព​គ្នា​ក្នុង​ការ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់​តែ​រឹង​មាំ​បន្ថែម​ទៀត​ ជាពិសេស​លើវិស័យកសិកម្ម ដែលប្រទេសកម្ពុជាកំពុងក្លាយជាតួអង្គសំខាន់មូយនៃការផ្គត់ផ្គង់ស្បៀងអាហារទាំងក្នុងតំបន់ និងសកល៕

The post កម្ពុជា-ទីម័រឡេស្តេ ពិភាក្សាគ្នាពីការពង្រឹងទំនាក់ទំនង ក្នុងក្របខណ្ឌតំបន់ និងអាស៊ាន appeared first on Kampuchea Thmey Daily.

នាយករដ្ឋមន្ត្រីទីម័រ ចេញ​មុខ​​​អំពាវនាវ​​ឲ្យ​មានសន្តិភាព​​​ក្នុងជម្លោះ​កម្ពុជានិង​ថៃ​​
ខណៈពេលដែល​​​ភាព​ប្រឈម​នៃ​សង្គ្រាម​​​នៅ​​តាមបណ្តោយ​ព្រំដែន​​​កម្ពុជា​​​និង​ថៃ​នៅតែបន្ត បើទោះបី​ជាមួយ​កិច្ច​ព្រម​ព្រៀង​​បទ​ឈប់បាញ់​ជាលើក​​ទី២ នាយករដ្ឋមន្ត្រី​ទីម័រ​ខាងកើត Xanana Gusmao បាន​បញ្ជេញសារ​​​​អំពាវនាវឲ្យ​មានសន្តិភាព​​រវាង​ប្រទេសទាំងពីរ​ ក៏ដូចជា​នៅក្នុងតំងន់​អាស៊ាន។

នាយករដ្ឋមន្ត្រីទីម័រខាងកើត លោក Xanana Gusmao ​ដែល​បង្ហោះសារ​​នៅ​លើ​បណ្តាញ​សង្គម «Xanana ba Ema Hotu»​ ដែល​មានន័យថា «Xanana សម្រាប់អ្នកគ្រប់គ្នា (Xanana for Everyone)»​​ បាន​បង្ហោះសារ​អម​ដោយ​រូប​ភាព​ AI ​មានកាន់​ទង់​ជាតិ​និង​ថៃ​​​ភ្ជាប់គ្នា ភ្ជាប់ជាមួយសារ​​អំពាវនាវ​ឲ្យ​មានសន្តិភាព​​​​។​​

​លោក Xanana Gusmao បានសរសេរថា៖«​សន្តិភាព​មិនមែន​គ្រាន់តែ​​ជាភាពស្ងប់ស្ងាត់នោះទេ វា​គឺ​​អំពី​​ការ​យោគយល់​គ្នា ឲ្យតម្លៃគ្នា​ និង​ការ​កសាង​​​​ពិភពលោក​ដេល​គ្រប់​សំឡេង ក្តីសង្ឃឹម និងក្តីស្រមៃ​​ត្រូវ​បាន​ផ្តល់​តម្លៃ​»។ ​​សូម​ឲ្យ​​សន្តិភាព​​កើតមាននៅគ្រប់ជំហាន ដែល​ផ្តល់សន្តិភាព​​​ដល់​ចិត្ត និង​ សុខុមាល​ភាព​ដល់​ព្រលឹង»។

​បណ្តាញ​សង្គម​ខាងលើ​នេះ បាន​​បង្ហោះ​សកម្មភាព​យ៉ាងច្រើន​របស់​នាយករដ្ឋមន្តី​ទីម័រ ហើយ នៅ​មុខ​​ការ​អំពាវនាវសន្តិភាព​នោះ ​លោក បាន​​បង្ហោះ​​​នូវខ្លឹមសារ​នៃ​ការ​ចុះ​ហត្ថលេខា​​​បទ​ឈប់បាញ់​​រវាង​កម្ពុជា​និងថៃ ដោយ​បាន​សរសេរថា «កម្ពុជា​និង​ប្រទេសថៃ បានព្រមព្រៀងគ្នាបញ្ឈប់ការប្រយុទ្ធគ្នានៅតាមព្រំដែនដ៏ខ្លាំងក្លាជាច្រើនសប្តាហ៍ ដែលជាការប្រយុទ្ធគ្នាដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនឆ្នាំរវាងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលរួមមានការវាយលុកយន្តហោះចម្បាំង ការបាញ់រ៉ុក្កែតនិង​កាំភ្លើងធំ​ដាក់​គ្នា»។

​​លោកនាយករដ្ឋមន្ត្រី Xanana Gusmao ទើប​តែ​បាន​នាំ​កិត្តិយស​ជូន​ប្រទេស​ទីម័រ​ខាងកើត ដោយ​នាំ​​​​​ប្រទេសនេះ​ចូលជាសមាជិក​អាស៊ាន​​​ចុងក្រោយ បន្ទាប់​ពី​ការ​ដណ្តើម​ឯករាជ្យ​ពី​ប្រទេសឥណ្ឌូណេស៊ី​​​​កាល​ពីឆ្នាំ​២០០២ និង​បាន​ដាក់​ពាក្យ​ចូលជាសមាជិក​អាស៊ាន​អស់រយៈពេល១៤ឆ្នាំ​។

ការ​ទទួលបាន​ជោគជ័យ​​​​ក្នុង​​​​​​​ចូលជាសមាជិក​កូនពៅ​របស់​អាស៊ាន​ ដោយសារ​មាន​​ការ​ជួយ​​ជ្រោមជ្រែងខ្លាំងផងដែរពីសំណាក់សម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជានិងបច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភាកម្ពុជា ហើយ ប្រទេសទីម័រ​បាន​​​ចាត់​ទុក​​​ សម្តេចតេជោ​ ហ៊ុន សែន ជារដ្ឋបុរសសន្តិភាព​ ដោយសារ​តែ​ការ​ដឹកនាំ​កម្ពុជា​របស់សម្តេច​ចេញពី​​​​ភ្លើងសង្គ្រាម​ ឆ្ពោះទៅរកការ​​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ និង​មានសន្តិភាពពេញលេញ៕

រ៉ាន់ រើយ

The post នាយករដ្ឋមន្ត្រីទីម័រ ចេញ​មុខ​​​អំពាវនាវ​​ឲ្យ​មានសន្តិភាព​​​ក្នុងជម្លោះ​កម្ពុជានិង​ថៃ​​ appeared first on Kampuchea Thmey Daily.

សម្ដេច ហ៊ុន សែន ផ្ញើសារអបអរសាទរទីម័រដែលបានក្លាយជាសមាជិកទី១១ផ្លូវការរបស់អាស៊ាន
ប្រទេសទីម័រ​ ត្រូវ​បានប្រកាសទទួលស្គាល់ផ្លូវការជាសមាជិកទី១១ របស់អាស៊ាន នៅ​ថ្ងៃទី២៦ ខែតុលានេះ ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងកូឡាឡាំពួ ដែល​ម៉ាឡេស៊ីធ្វើ​ជាម្ចាស់​​​ផ្ទះ​​សម្រាប់តួនាទី​ប្រធានប្តូរវេន​​។ ជាអ្នកតែងជួយជ្រោមជ្រែង និងគាំទ្រទីម័រឱ្យចូលក្នុងសមាគមប្រជាជាតិ​​អាស៊ីអាគ្នេយ៍​មួយនេះ សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារអបអរសាទរទីម័ររដែលបានក្លាយជាសមាជិកផ្លូវការរបស់អាស៊ាន។

សារលិខិតរបស់សម្ដេចតេជោ ហ៊ុន​ សែន​ ប្រធានព្រឹទ្ធសភាកម្ពុជា ផ្ញើទៅកាន់ទាំងប្រធានាធិបតីរបស់ទីម័រ លោក ចូហ្សេ ម៉ានូអ៊ែល រ៉ាមូស អរតា និងនាយករដ្ឋមន្ត្រី លោក ខៃ រ៉ាឡា សាណាណា គុសម៉ៅ បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុត និងអបអរសាទរចំពោះទីម័រឡេស្តេ ដែលបានចូលជាផ្លូវការជាសមាជិកពេញសិទ្ធិនៃសមាគមអាស៊ាន បន្ទាប់ពីបានរង់ចាំយ៉ាងយូរ។ សម្ដេច ថា នេះជានិមិត្តរូបនៃមោទនភាពសម្រាប់ប្រជាជនទីម័រឡេស្តេទាំងមូល និងជានិមិត្តរូបនៃឯកភាព មជ្ឈភាព និងវប្បធម៌អាស៊ាន។

សាររបស់សម្ដេចតេជោ គូសរំលេចថា ជាមិត្តដ៏យូរឆ្នាំ និងដៃគូមិនងាករេក្នុងដំណើរចាប់តាំងពីការទទួលយកទីម័រឡេស្ដេជាគោលការណ៍ជាសមាជិកទី១១ នៃអាស៊ាន ក្នុងសន្និសីទកំពូលអាស៊ានលើកទី៤០ និង៤១ នៅភ្នំពេញ គឺកម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះការចូលរួមជាសមាជិកពេញសិទ្ធិរបស់ទីម័រឡេស្តេ ដែលនឹងពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមក្នុងការបង្កើនឯកភាព បរិយាបន្ន និងការអភិវឌ្ឍប្រកបដោយចីរភាពទូទាំងតំបន់ ជាពិសេសក្នុងបរិការណ៍សកលលោកបច្ចុប្បន្នដែលពោរពេញដោយបញ្ហាប្រឈមកាន់តែស្មុគស្មាញ។

បើតាមសម្ដេចតេជោ នៅពេលដែលតំបន់កំពុងប្រឈមនឹងបញ្ហាជាច្រើន ទាំងក្នុងប្រទេស តំបន់ និង អន្តរជាតិ ការចូលរួមសកម្ម និងប្រកបដោយគោលការណ៍របស់ទីម័រឡេស្តេ នឹងរួមចំណែកដ៏មានអត្ថន័យក្នុងការសម្រេចបាននូវចក្ខុវិស័យរួមនៃតំបន់មួយប្រកបដោយសន្តិភាព ភាពធន់ និងវិបុលភាព។

សម្ដេចតេជោ ក៏បានគូសទៅកាន់មេដឹកនាំទីម័រអំពីការទន្ទឹងរង់ចាំធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយភាគីទីម័រ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងលើកកម្ពស់សហគមន៍អាស៊ានឱ្យកាន់តែរីកចម្រើននៅឆ្នាំខាងមុខ។ សម្ដេចតេជោ ជឿជាក់ថា ចំណងមិត្តភាពរវាងប្រទេសកម្ពុជា និងទីម័រ នឹងកាន់តែរឹងមាំ ក្រោមសមាជិកភាពរួមគ្នានៅក្នុងអាស៊ាន៕

The post សម្ដេច ហ៊ុន សែន ផ្ញើសារអបអរសាទរទីម័រដែលបានក្លាយជាសមាជិកទី១១ផ្លូវការរបស់អាស៊ាន appeared first on Kampuchea Thmey Daily.

ទូតទីម័រឡេស្តេ សន្យាថានឹងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យអប់រំកាន់តែប្រសើរ
លោក Marcos dos Reis da Costa ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេថ្មីប្រចាំកម្ពុជា បានសន្យាថានឹងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀតពិសេសលើ វិស័យអប់រំឱ្យកាន់តែប្រសើរឡើង។

នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កាលពីរសៀលថ្ងៃទី១៤ខែតុលា នៅទីស្តីការក្រសួង ឯកអគ្គរដ្ឋទូត បានកោតសរសើរចំពោះការរីកចម្រើនគួរឱ្យកត់សម្គាល់របស់កម្ពុជា ជាពិសេសលើវិស័យអប់រំផ្ទាល់។ ឯកអគ្គរដ្ឋទូត បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ទីម័រឡេស្តេក្នុងការពង្រឹងភាពជាដៃគូនេះឱ្យកាន់តែជិតស្និទ្ធ និងបានបង្ហាញចំណាប់អារម្មណ៍ក្នុងការសិក្សា និងផ្លាស់ប្តូរបទពិសោធជាមួយកម្ពុជា ក្នុងការអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់អប់រំប្រកបដោយគុណភាព។

លើសពីនេះ ឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរពាក់ព័ន្ធនឹងវិស័យអប់រំនាពេលកន្លងមក ជាពិសេសតាមរយៈកម្មវិធីផ្លាស់ប្តូរនិស្សិត និងអាហារូបករណ៍របស់កម្ពុជា ដែលបានរួមចំណែកយ៉ាងសំខាន់មួយដល់ការអភិវឌ្ឍធនធានមនុស្សនៅទីម័រឡេស្តេ។

ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី បានអបអរសាទរចំពោះបេសកកម្មថ្មីរបស់ ឯកអគ្គរដ្ឋទូតនៅកម្ពុជា និងបានលើកឡើងពីការត្រៀមខ្លួនជាស្រេចរបស់ក្រសួងក្នុងការគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសលើវិស័យអប់រំឌីជីថលនិងកីឡា។ បន្ថែមលើនេះ លោកបានចែករំលែកនូវបទពិសោធសំខាន់ៗនៃការអនុវត្តកំណែទម្រង់វិស័យអប់រំ ជាពិសេសការផ្តោតលើការអភិវឌ្ឍជំនាញបច្ចេកវិទ្យា (STEM) និងអប់រំឌីជីថល ដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សស្របតាមបំណិនសតវត្សទី២១។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ក៏បានលើកឡើងអំពីសារៈសំខាន់នៃការផ្លាស់ប្តូរកម្មវិធីសិក្សា ដើម្បីពង្រឹងចំណងមិត្តភាព និងការរៀនសូត្រពីគ្នាទៅវិញទៅមក ហើយបានជឿជាក់ថា ទំនាក់ទំនងនៃប្រទេសទាំងពីរនឹងបន្តរីកចម្រើនទៅមុខកាន់តែល្អប្រសើរឡើងថែមទៀត ក្រោមការដឹកនាំរបស់លោកឯកអគ្គរដ្ឋទូត៕

អត្ថបទ៖ សំអឿន

The post ទូតទីម័រឡេស្តេ សន្យាថានឹងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យអប់រំកាន់តែប្រសើរ appeared first on Kampuchea Thmey Daily.

កម្ពុជា-ទីម័រឡេស្តេ បន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ
កម្ពុជា-ទីម័រឡេស្ត បាន​ឯកភាព​គ្នា​ក្នុង​ការ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់​តែ​រឹង​មាំ​បន្ថែម​ទៀត​ ជាពិសេស​លើវិស័យកសិកម្ម ដែលប្រទេសកម្ពុជាកំពុងក្លាយជាតួអង្គសំខាន់មូយនៃការផ្គត់ផ្គង់ស្បៀងអាហារទាំងក្នុងតំបន់ និងសកល។

នៅ​រសៀល​ថ្ងៃ​ទី​០៣ ខែ​កញ្ញា ឆ្នាំ​២០២៥ នេះ លោក​ ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ទទួល​ជួប​ជាមួយ លោក​ Marcos dos Reis da Costa ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ជំនួប​សម្តែង​​ការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងកសិកម្ម។

លោក​រដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ និងអបអរសាទរ​ឯកអគ្គរដ្ឋទូត ក្នុងការកាន់តំណែងថ្មី ហើយ​បាន​ពិភាក្សា​ការ​ពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត ជា​ពិសេស​ការ​ពិនិត្យ​​លទ្ធភាព​ជំរុញកសិ-ពាណិជ្ជកម្ម ការធានាសន្តិសុខស្បៀង និង​ការផ្លាស់​ប្តូរ​កម្ម​សិក្សា​កសិករ​ប្រទេសទាំងពីរ៕

The post កម្ពុជា-ទីម័រឡេស្តេ បន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ appeared first on Kampuchea Thmey Daily.

កម្ពុជាទទួលសំណើទីម័រក្នុងការបង្កើតឱ្យមានក្រុមមិត្តភាពសភាប្រទេសទាំងពីរ
កម្ពុជាទទួលយកសំណើរបស់សភាទីម័រ ដែលមានបំណងចង់បង្កើតឱ្យមានក្រុមមិត្តភាពអន្តរសភាកម្ពុជា-ទីម័រដើម្បីជំរុញបន្ថែមនូវការប្រាស្រ័យទាក់ទងគ្នា និងកិច្ចសហប្រតិបត្តិការនៃស្ថាប័ននីតិបញ្ញត្តិប្រទេសទាំងពីរ។

សំណើនេះ គឺត្រូវបានឆ្លើយតបដោយប្រធានព្រឹទ្ធសភានៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ទៅនឹងប្រធានសភាជាតិទីម័រ លោកស្រី Maria Fernanda Lay ក្នុងការបង្កើតឱ្យមានក្រុមមិត្តភាពអន្តរសភារវាងប្រទេសកម្ពុជានិងប្រទេសទីម័រ។ ជាមួយនឹងការស្វាគមន៍ចំពោះសំណើរបស់ប្រធានសភាទីម័រតាមរយៈឯកអគ្គរដ្ឋទូតថ្មីរបស់ទីម័រ សម្ដេចតេជោ ហ៊ុន សែន បានណែនាំឱ្យអគ្គលេខាធិការ​ព្រឹទ្ធសភា រៀបចំកិច្ចការនេះ ដោយសហការជាមួយរដ្ឋសភាជាតិកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន ឆ្លើយតបបែបនេះក្នុងជំនួបនាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ នៅពេលដែលសម្ដេច បានអនុញ្ញាតឱ្យលោក Marcos dos Reis da Costa ឯកអគ្គរដ្ឋទូតថ្មីរបស់ទីម័រប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ក្នុងនាមរដ្ឋាភិបាល និងប្រជាជនទីម័រ លោកឯកអគ្គរដ្ឋទូតថ្មី បានសម្តែងនូវការដឹងគុណ និងអរគុណចំពោះការគាំទ្រជាបន្តបន្ទាប់របស់សម្តេចតេជោ ជាពិសេសក្នុងដំណើរការចូលជាសមាជិកពេញសិទ្ធិអាស៊ានរបស់ទីម័រ។ ត្រង់ចំណុចនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទីកម្ពុជា បានបញ្ជាក់ថា ទោះចាកចេញពីតំណែងនាយករដ្ឋមន្រ្តីក៏ដោយ តែសម្តេចមានមោទនភាព ដែលកម្ពុជា​បន្តខិតខំប្រឹងប្រែងចលនា​ដៃគូពាក់ព័ន្ធផ្សេងៗទៀត ដើម្បីជំរុញគាំទ្រទីម័រចូលសមាជិកពេញសិទ្ធិអាស៊ានពេលនេះ។

ចំពោះទំនាក់ទំនងទ្វេភាគី សម្ដេចតេជោប្រធានព្រឹទ្ធសភា បានលើកទឹកចិត្តឱ្យរដ្ឋាភិបាលទាំងពីរត្រូវខិតខំបន្តជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគផងដែរ។ តាមរយៈបេសកកម្មរបស់លោកឯកអគ្គរដ្ឋទូតនៅកម្ពុជា សម្ដេច សង្ឃឹមថា នឹងធ្វើឱ្យទំនាក់ទំនងកម្ពុជា-ទីម័រកាន់តែស៊ីជម្រៅបន្ថែមទៀត៕

The post កម្ពុជាទទួលសំណើទីម័រក្នុងការបង្កើតឱ្យមានក្រុមមិត្តភាពសភាប្រទេសទាំងពីរ appeared first on Kampuchea Thmey Daily.

ប្រធានសភាទីម័រគាំទ្រដំណោះស្រាយ​របស់កម្ពុជាលើ​ជម្លោះជាមួយថៃ
ប្រធានសភាទីម័រ​ខាង​កើតលោកស្រី ម៉ារៀ ហ្វើណាន់ដា ឡៃ (Maria Fernanda Lay) បាន​គាំទ្រ​ចំពោះ​ការ​ស្វែង​រក​ដំណោះស្រាយ​ដោយ​សន្ដិភាព​របស់​កម្ពុជា​លើ​បញ្ហា​ជម្លោះព្រំដែន​ជាមួយ​ថៃ ដោយថា បញ្ហា​ព្រំដែន​មិន​អាច​ដោះស្រាយ​ដោយ​ការ​ធ្វើ​សង្គ្រាម​នោះ​ទេ។

លោក​ស្រី ម៉ារៀ ហ្វើណាន់ដា ឡៃ បាន​លើកឡើង​ក្នុង​ជំនួប​ជា​មួយ​ប្រធាន​សភា​កម្ពុជា​នៅព្រឹក​ថ្ងៃទី​១៥ ខែ​កក្កដា ឆ្នាំ២០២៥នេះដោយ​បាន​លើក​ឡើង​ពី​ឧទាហរណ៍​នៃ​ការ​ដោះស្រាយ​ទំនាស់​ព្រំដែន​រវាង​ទីម័រ និង​អូស្ត្រាលី ទីម័រ​និង​ឥណ្ឌូនេស៊ីថា សុទ្ធ​តែ​ធ្វើ​ឡើង​ដោយ​ការ​ចរចារ​ដោះស្រាយ​ដោយសន្ដិវិធីទាំង​អស់​។ ការ​ដោះស្រាយ​ដោយ​សន្ដិវិធី​នេះ​ហើយ​ទើប​អាច​​កសាងបាននូវព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការបានយូរអង្វែង។

លោកស្រីថា៖ «បញ្ហាព្រំដែនមិនអាចដោះស្រាយដោយសសង្រ្គាមឬហិង្សានោះទេ។ មានតែការសន្ទនា ប៉ុណ្ណោះទើបអាចកសាងបាននូវព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការបានយូរអង្វែង»។

ប្រធានរដ្ឋសភាកម្ពុជា​សម្ដេច​សភាធិបតី ឃួន សុដារី មាន​ប្រសាសន៍​ថាកម្ពុជា​ជា​ប្រទេសស្រលាញ់​សន្ដិភាព និង​ចង់​រួម​រស់​ដោយ​សន្តិភាព និង​ការ​គោរព​ច្បាប់​អន្តរជាតិ។ សម្ដេច​បាន​ជម្រាប​លោក​ស្រីម៉ារៀ ហ្វើណាន់ដា ឡៃថា បញ្ហា​ព្រំដែន​ដែល​កំពុង​រកាំ​រកូស​សព្វថ្ងៃគឺ​កើត​ឡើង​ដោយសារ​ក្រុម​ជ្រុលនិយម​ថៃបង្កជាបញ្ហាឡើង។

សម្ដេច​ថា៖ «កម្ពុជាចង់បានណាស់នូវ “ព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ” ប៉ុន្តែភាគីថៃមិនទទួលយកហើយតែងតែ បង្កជម្លោះ ហើយពេលនេះបានពង្រីកពីបញ្ហាព្រំដែនទៅជារឿងសេដ្ឋកិច្ច ពាណិជ្ជកម្ម តាមរយៈការបិទព្រំដែនជាឯកតោភាគី ធ្វើឱ្យប៉ះពាល់កាន់តែធ្ងន់ធ្ងរដល់ទំនាក់ទំនងប្រទេសទំាងពីរពិសេសជីវភាពពលរដ្ឋទំាងសងខាង»។

ប្រទេស​ថៃជាប្រទេស​ចុះ​ហត្ថលេខានឹង​ដៃ តែ​លុប​វិញ​នឹង​ជើង ដោយ​បាន​បំពាន​ដល់​អនុស្សារណៈរបស់​ខ្លួន​បាន​ចុះ​ហត្ថលេខាជាមួយ​កម្ពុជាឆ្នាំ២០០០ ដែល​ព្រម​ព្រៀង​ជា​ក្នុង​ការ​ទទួល​យក​សន្ធិសញ្ញាបារាំង​-សៀម​ឆ្នាំ​១៩០៤ និង​១៩០៧ មក​ដោះស្រាយ​ព្រំដែន តែ​ជា​ក់​ស្ដែង​ថៃ​បាន​យក​ផែន​ទី​ដែល​គូស​ដោយ​ខ្លួន​ឯង​មក​ប្រើប្រាស់​ទៅវិញ។

កម្ពុជា​បាន​សម្រេច​យក​បញ្ហា​ប្រាសាទតាមាន់​ធំ តាមាន់​តូច តាក្របី និង​តំបន់​មុំ​បី​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិដើម្បី​ដោះស្រាយ ខណៈថៃប្រកាស​ថា​មិន​ទទួល​ស្គាល់​យុត្តាធិការ​របស់​តុលាការ​ដែល​ជា​ប្រព័ន្ធ​របស់​អង្គការ​សហប្រជាជាតិ​មួយ​នេះ​ទេ។

ជំនួប​រវាង​សម្ដេច​ប្រធានសភាកម្ពុជា និង​ប្រធានសភាទីម័រពេលនេះក្នុងពេល​ដែលកម្ពុជាកំពុងដឹកនាំកិច្ចប្រជុំអ្នកនយោបាយ​អាយប៉ាលើក​ទី​១៦ ក្រោម​ប្រធាន​បទ «សន្តិភាពតាមរយៈការ​សន្ទនា៖ មាគ៌ាឆ្ពោះ​ទៅ​មុខរបស់សភា»។ ការ​រៀប​ចំ​ប្រធាន​បទ​នេះ​គឺ​ក្នុង​ពេល​ដែល​បញ្ហា​ក្នុង​ពិភព​លោក និង​តំបន់​បាន​បង្ក​ផល​ប៉ះពាល់​ជា​ខ្លាំងដល់​ស្ថិរភាព និង​សន្ដិភាព ហើយកម្ពុជា​និង​ថៃ​ក៏​កំពុង​ប្រឈម​នឹង​បញ្ហា​ព្រំដែន​ជា​មួយ​គ្នា​ផងដែរ។

ប្រធានសភាសម្ដេច​សភាធិបតី ឃួន សុដារី បាន​ថ្លែងក្នុង​ពិធី​បើកកិច្ចប្រជុំ​នេះ​ដោយ​ជំរុញ​ដល់​ប្រទេស​សមាជិក​អាស៊ាន​ទាំង​អស់ប្រកាន់​ខ្ជាប់​ធម្មនុញ្ញអាស៊ាន គោរពសន្ធិសញ្ញាមិត្តភាព និង​កិច្ច​សហប្រតិបត្តិការ និងសេចក្ដីប្រកាសស្ដីពី​តំបន់​សន្ដិភាព សេរីភាព និង​អព្យាក្រឹត​ ព្រមទាំងគោរព​ដល់​អង្គការ​សហប្រជាតិ និង​ការពារ​ប្រព័ន្ធ​អង្គការសហប្រជាជាតិ​ជាចាំបាច់ផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post ប្រធានសភាទីម័រគាំទ្រដំណោះស្រាយ​របស់កម្ពុជាលើ​ជម្លោះជាមួយថៃ appeared first on Kampuchea Thmey Daily.

ទីម័រចង់យកនាម«សម្ដេចតេជោ ហ៊ុន សែន» ភ្ជាប់នឹងឈ្មោះតំបន់សេដ្ឋកិច្ចពិសេសដំបូងរបស់ខ្លួន
ទីម័របង្ហាញបំណងចង់យកនាមរបស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីដាក់ឱ្យឈ្មោះតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងប្រទេសខ្លួន ដែលគ្រោងនឹងបង្កើតឡើងក្នុងពេលខាងមុខ។ បំណងនេះ ត្រូវបានបង្ហើបឱ្យដឹងដោយឯកអគ្គរដ្ឋទូតទីម័រប្រចាំកម្ពុជា លោក អ៊ីមេណេហ្គីដូ គូប៉ា ឡូប៉េស (Ermenegido Kupa Lopes) ក្នុងជំនួបជាមួយឧនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីពេលថ្មីៗនេះ។

ថ្លែងចេញពីពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាភ្នំ កាលពីរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានរំលេចនូវខ្លឹមសារនៃជំនួបនេះ ដោយលោកឯកអគ្គរដ្ឋទូត បានបង្ហើបអំពីផែនការជាតិរបស់ប្រទេសទីម័រ គឺបន្ទាប់ពីក្លាយជាសមាជិកអាស៊ាន ទីម័រនឹងបង្កើតតំបន់សេដ្ឋកិច្ចពិសេសជាលើកដំបូងនៅក្នុងប្រទេសរបស់ខ្លួន ដោយយកលំនាំតាមបទពិសោធន៍ពីប្រទេសកម្ពុជា។

ជុំវិញគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស បើតាមការទម្លាយឱ្យដឹងដោយឯកអគ្គរដ្ឋទូត គឺរដ្ឋាភិបាលទីម័រ បានសម្រេចរួចរាល់ហើយ ដើម្បីដាក់ឈ្មោះតំបន់សេដ្ឋកិច្ចពិសេសដំបូងគេនោះ ភ្ជាប់នឹងនាមសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា។

ការសម្រេចយកនាមសម្ដេចតេជោ ហ៊ុន សែន ដាក់ឈ្មោះតំបន់សេដ្ឋកិច្ចនេះ គឺដោយសារទីម័រចាត់ទុកសម្ដេចតេជោ ជាបិតាអាស៊ានម្នាក់ និងជាគុណូប្បការជនមួយរូបដែលបានជួយជ្រោមជ្រែងទីម័រឱ្យឈានទៅក្លាយជាសមាជិកទី១១ របស់អាស៊ាន។ លោកឯកអគ្គរដ្ឋទូត បានលើកឡើងអំពីវីរភាពរបស់សម្ដេចតេជោ ហ៊ុន សែន ថ្វីដ្បិតកម្ពុជាមិនមែនជាប្រទេសស្ថាបនិកបង្កើតអាស៊ាន ក៏ប៉ុន្តែកម្ពុជា មានសម្ដេចតេជោ ជាឥស្សរជនឆ្នើមកំពូលមួយនៅអាស៊ាន។ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បញ្ជាក់ឱ្យដឹងដូច្នេះ។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ នៅទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥កន្លងទៅ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន បានប្រកាសថា ប្រទេសទីម័រ នឹងត្រូវបានបញ្ចូលជាសមាជិកពេញសិទ្ធិទី១១ របស់អាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នាខែតុលា ឆ្នាំ២០២៥ខាងមុខ។ ការបញ្ចូលប្រទេសទីម័រ ជាសមាជិកពេញសិទ្ធិរបស់អាស៊ានពេលនេះ គឺបានទាញរំលេចឱ្យឃើញពីការខិតខំប្រឹងប្រែងរបស់កម្ពុជា ជាពិសេសគឺសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា ដែលបានខិតខំជួយជំរុញប្រទេសទីម័រឱ្យក្លាយជាសមាជិកមួយបន្ថែមទៀតរបស់អាស៊ាន។

រឿងមួយដែលគេចងចាំមិនភ្លេច គឺការជោគជ័យរបស់ប្រទេសទីម័រ ក្នុងការបោះជំហានដំបូងចូលក្នុងអាស៊ានកើតឡើងក្នុងរាជធានីភ្នំពេញ នៅឆ្នាំ២០២២។ កាលណោះ ប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ នៅរាជធានីភ្នំពេញ ហើយបានប្រកាសបញ្ចូលទីម័រ ជាសមាជិកអង្កេតការណ៍របស់អាស៊ាន។ រហូតដល់ពេលនេះ សម្ដេចតេជោ ក៏នៅតែខិតខំជំរុញឱ្យទីម័របានចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ានក្នុងពេលឆាប់ៗនេះ៕

ដោយ៖ ធឿន វ៉ាន់សុង

The post ទីម័រចង់យកនាម«សម្ដេចតេជោ ហ៊ុន សែន» ភ្ជាប់នឹងឈ្មោះតំបន់សេដ្ឋកិច្ចពិសេសដំបូងរបស់ខ្លួន appeared first on Kampuchea Thmey Daily.