កម្ពុជា-ប៉ាគីស្ថាន Archives - Kampuchea Thmey Daily

កម្ពុជា-ប៉ាគីស្ថាន ចុះអនុស្សរណៈជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ
ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា និង​សាធារណរដ្ឋ​ឥស្លាម​ប៉ាគីស្ថាន ​បាន​ចុះ​អនុស្សរណៈ​រួម​គ្នា​លើ​ឯកសារ​សំខាន់​ៗ​ចំនួន ៣ សំដៅ​ជំរុញ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​ ស្របពេលដែលកម្ពុជាកំពុងតែខិតខំក្នុងការពង្រីកទីផ្សារនាំចេញបន្ថែមលើទីផ្សារដែលមានស្រាប់។

ពិធី​ចុះ​ហត្ថលេខា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ឱកាសស​ភាគី​ទាំង​ពីរ អញ្ជើញជា​សហប្រធាន​ដឹកនាំ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​នៃ​គណៈកម្មាធិការ​ពាណិជ្ជកម្ម​ចម្រុះ​កម្ពុជា-ប៉ាគីស្ថាន លើកទី២ នៅ​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២៦ នេះ។

ក្នុង​ឱកាស​នោះ​ភាគីទាំងពីរ បាន​វាយតម្លៃខ្ពស់​លើវឌ្ឍនភាព​ដ៏ល្អ​លើ​កិច្ចសហប្រតិបត្តិការ​តាម​វិស័យ​ដែល​មាន​សក្តានុពល និង​បានពិភាក្សា​ផ្លាស់ប្តូរយោបល់​គ្នាលើ​​កាលានុវត្ត​ភាពសម្រាប់​ការ​នាំចេញ និង​ការ​បើក​ច្រក​ទីផ្សារ​បន្ថែម​ទៀត ក្នុងគោលដៅជំរុញកំណើនពាណិជ្ជកម្មកម្ពុជា-ប៉ាគីស្ថានឱ្យកាន់តែរីកចម្រើន។

បន្ថែមពីនេះទៀត ភាគីទាំងពីរក៏បានពិភាក្សាលើកិច្ចការបន្ត ដូចជាការរៀបចំ​អនុស្សរណៈ​នៃការយោគយល់គ្នាតាមវិស័យមួយចំនួន ដើម្បីជាមូលដ្ឋានសម្រាប់កិច្ចសប្រតិបត្តិការសេដ្ឋកិច្ចស៊ីជម្រៅ​ និងគ្រប់ជ្រុងជ្រោយ សំដៅផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក និងការទទួលបានឧត្តមភាពនៃប្រទេសទាំងពីរ។

ឯកសារសំខាន់ៗចំនួន ៣ រួមមាន ដែល​ភាគីទាំងពីរកម្ពុជា​-ប៉ាគីស្ថាន​ បានចុះហត្ថលេខា​រួមគ្នា​រួមមាន​ទី១កំណត់ហេតុកិច្ចប្រជុំ ទី២សេចក្តី​ប្រកាស​រួមស្តី​កិច្ច​ព្រមព្រៀងអនុគ្រោះពាណិជ្ជកម្មកម្ពុជា-ប៉ាគីស្ថាន និងទី៣ អ​នុស្សរណៈ​យោគ​យល់គ្នា​ស្តីពី​ការ​ជំរុញ​ពាណិជ្ជកម្ម៕

The post កម្ពុជា-ប៉ាគីស្ថាន ចុះអនុស្សរណៈជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ appeared first on Kampuchea Thmey Daily.

បទ​វិភាគ៖ ​ហេតុអ្វី​បានជា​កម្ពុជា​កំពុង​បង្កើន​ទំនាក់ទំនង​យ៉ាង​ស្អិតល្មួត​ជាមួយ​ពិភពឥស្លាម?
​កម្ពុជា​កំពុង​បង្កើន​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​ជាមួយ​បណ្ដា​រដ្ឋ​ឥស្លាម​សំខាន់ៗ​ រួមមាន​ អារ៉ាប៊ីសាអ៊ូឌីត ប៉ាគីស្ថាន និង​តួគី នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ ចលនា​នេះ​កើតឡើង​ស្រប​ពេល​ដែល​ប៉ូល​នយោបាយ​ពិភពលោក​ថ្មី​កំពុង​លេច​ត្រដែត​ឡើង​នៅ​តំបន់​មជ្ឈិមបូព៌ា និង​អាស៊ីខាងត្បូង។

សម្ដេចតេជោ ហ៊ុន សែន ស្វាគមន៍​ទស្សនកិច្ច​របស់​ប្រធានសភាអារ៉ាប៊ីសាអូឌីតលោក អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ថ្ងៃ​ទី​១ កក្កដា ២០២៥

ក្នុង​ខែ​កុម្ភៈ​នេះ សកម្មភាព​ការ​ទូតរ​វាង​កម្ពុជា និង​ពិភព​ឥស្លាម​មាន​ភាព​មមាញឹក​គួរ​ឱ្យ​កត់​សម្គាល់ ​ដោយ​មាន​ដំណើរ​ទស្សនកិច្ច​របស់​​ប្រធាន​ព្រឹទ្ធសភា​ប៉ាគីស្ថាន​ លោក​ ស៊ីយ៉េដ យូសាហ្វ រ៉ាហ្ស៉ា ហ្គីឡានី ហើយ​ក្នុង​សប្ដាហ៍​នេះ​ប្រធាន​ក្រុម​ប្រឹក្សា​ធុរកិច្ច​អារ៉ាប៊ីសាអ៊ូឌីត​លោក Walleed Nasser Alshehri កំពុង​ទស្សនកិច្ច​នៅ​កម្ពុជា ខណៈ​ដែល​ឧបនាយករដ្ឋមន្ត្រី​ ស សុខា ក៏​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​តួគី​ផង​ដែរ​។ ​

អ្នក​ភូមិ​សាស្ត្រ​នយោបាយ​លោក​បណ្ឌិត ជ័យ តិច មើល​ឃើញ​ថា​ការ​ដែល​កម្ពុជា​កំពុង​បង្កើន​ទំនាក់ទំនង​ជាមួយ​បណ្ដា​ប្រទេស​ឥស្លាម​នេះ​ ជា​រឿង​ដែល​ស៊ីជម្រៅ​ដែល​លើស​ពី​ទំនាក់ទំនង​សេដ្ឋកិច្ច​ ខណៈ​ដែល​ប៉ូល​ថ្មី​នៃ​អំណាច​ពិភព​លោក​កំពុង​កើត​ឡើង​ចេញ​ពី​ពិភព​ឥស្លាម។

បណ្ឌិត ជ័យ តិច

លោក​ថា៖ «អារ៉ាប​ដែល​មាន​ជាង​៥០​ប្រទេស​នេះ​គឺ​ប៉ូល​ថ្មី​នៃ​ពិភព​លោក​ដែល​មាន​សក្ដានុពល​​។ បច្ចុប្បន្ន​នេះ​ក្រោម​ការ​ផ្ដួច​ផ្ដើម​របស់​អារ៉ាប៊ីសាអ៊ូឌីត​ដែល​មាន​សហប្រតិបត្តិការ​ជាមួយ​ប៉ាគីស្ថាន​បាន​បង្កើត​ឱ្យ​មាន​កិច្ច​ព្រមព្រៀង​មួយ​ដែល​ហៅ​ថា​ Military Pact គឺ​កិច្ច​ព្រមព្រៀង​វិស័យ​យោធា​ដែល​មាន​ដូច​ណាតូ​អ៊ីចឹង​ គឺ​ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​។ បាន​ចុះ​ហត្ថលេខា​នៅ​ឆ្នាំ​២០២៥​កន្លង​ទៅ​នេះ​ដែល​មាន​ប៉ាគីស្ថាន​ដែល​មាន​មហាអំណាច​នុយក្លេអ៊ែរ​ឥស្លាម​តែ​មួយ​គត់​ក្នុង​ពិភព​លោក​ចុះ​ហត្ថលេខា​ជា​មួយ​អារ៉ាប៊ីសាអ៊ូឌីត​លើ​ Military Pact នេះ»។

លោក​បណ្ឌិត ជ័យ តិច យល់​ថា​នេះ​ជា​ឱកាស​ល្អ​សម្រាប់​កម្ពុជា​ក្នុង​ការ​បង្កើត​ចំណង​មិត្ត​ភាព​កាន់​តែ​ល្អ​ជាមួយ​បណ្ដា​ប្រទេស​ឥស្លាម​ទាំង​នេះ​។ ដែល​នឹង​អាច​ទាញ​ប្រយោជន៍​ ជំនួយ ព្រម​ទាំង​ពាណិជ្ជកម្ម ទេសចរណ៍ និង​សន្តិសុខ​​ផង​ដែរ។ ​​

លោក​ថា៖ «មជ្ឈិមបូព៌ា​បង្កើត​សម្ព័ន្ធ​យោធា​ថ្មី​នេះ​បងធំ​គឺ​ប៉ាគីស្ថាន​ដែល​មាន​នុយ​ក្លេអ៊ែរ​ហើយ​ប៉ាគីស្ថាន​ ប្រធាន​ព្រឹទ្ធសភា​ប៉ាគីស្ថាន​ក៏​បាន​មក​ធ្វើ​​ទស្សនកិច្ច​នៅ​កម្ពុជា​ថ្មីៗ​នេះ​ដែរ​។ នេះ​ជា​ជំហាន​ដ៏​ត្រឹម​ត្រូវ​នៃ​បរិបទ​ភូមិ​សាស្ត្រ​នយោបាយ​ពិភព​លោក​ដែល​កម្ពុជា​បាន​ដើរ​​»។

សម្ដេចតេជោ ហ៊ុន សែន និង​ប្រធានព្រឹទ្ធសភា​ប៉ាគីស្ថានលោក ស៊ីយ៉េដ យូសាហ្វ រ៉ាហ្សា ជីឡានី ថ្ងៃទី៤ កុម្ភៈ ២០២៦

ប្រធាន​ព្រឹទ្ធសភា​ប៉ាគីស្ថាន​លោក ស៊ីយ៉េដ យូសាហ្វ រ៉ាហ្ស៉ា ហ្គីឡានី បាន​ធ្វើ​ទស្សនៈ​កិច្ច​នៅ​កម្ពុជា​កាល​ពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០២៦​នេះ​ ដោយ​បាន​ជួប​ពិភាក្សា​ការ​ងារ​ជាមួយ​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​ សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​រដ្ឋ​សភា​ សម្ដេច​សភាធិបតី ឃួន សុដារី និង​នាយករដ្ឋមន្ត្រី សម្ដេច​ធិបតី ហ៊ុន ម៉ាណែត ដោយ​ក្នុង​នោះ​បាន​ពិភាក្សា​គ្នា​ពី​ការ​រឹត​ចំណង​មិត្ត​ភាព​ បង្កើត​ជើង​ហោះ​ហើរ​ត្រង់​ បង្កើន​កិច្ច​សហការ​សភា ជា​ពិសេស​គឺ​ការ​ស្វាគមន៍​កម្ពុជា​ចូល​ជា​សមាជិក​អង្គការ​សហប្រតិបត្តិការ​ឥស្លាម​ (OIC) ផង​ដែរ។

សម្ដេច​សភាធិបតី ឃួន សុដារី និងប្រធាន​ព្រឹទ្ធសភា​ប៉ាគីស្ថានលោក ស៊ីយ៉េដ យូសាហ្វ រ៉ាហ្សា ជីឡានី ថ្ងៃ​ទី​៤ កុម្ភៈ ២០២៦

នាយក​ខុទ្ទកាល័យ​សម្ដេច​ប្រធាន​សភា លោក ​​ កែវ ពិសិដ្ឋ ធ្លាប់​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​ការ​ចូល​រួម​ជា​សមាជិក​​អង្គការ​ឥស្លាម​នេះ​បាន​បង្ហាញ​ពី​សុខដុមនីយកម្ម​នៃ​សាសនា​នៅ​កម្ពុជា​ និង​គាំទ្រ​ដល់​អ្នក​កាន់​សាសនា​ឥស្លាម​នៅ​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​អន្តរជាតិ និង​បណ្ដាញ​អន្តរជាតិ​ឥស្លាម​កាន់​តែ​ស៊ីជម្រៅ​ផង​ដែរ​មិន​ប៉ះពាល់​ដល់​ពុទ្ធសាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ​ទេ​។

ដោយ​ឡែក​អ្នក​ជំនាញ​ភូមិសាស្ត្រ​នយោបាយ​លោក​បណ្ឌិត យង់ ពៅ មាន​ប្រសាសន៍​គាំទ្រ​ចំពោះ​ការ​បង្កើន​ទំនាក់ទំនង​របស់​កម្ពុជា​ជាមួយ​បណ្ដា​រដ្ឋ​ឥស្លាម​នេះ ដែល​លោក​វាយ​តម្លៃ​ថា​ជា​ពិពិធ​កម្ម​ការទូត​ថ្មី​មួយ​របស់​កម្ពុជា។

លោក​ថា៖​ «កាលណា​យើង​មាន​ថាមពល​ការទូត​ថ្មី​បើក​ល្វែង​ការទូត​បន្ថែម​ទៀត​នៅ​បណ្ដា​ទ្វីប​នៅ​បណ្ដា​ប្រទេស​ផ្សេង​ៗ​ជា​ច្រើន​ ដូច្នេះ​យើង​មាន​មិត្តភ័ក្រ​ច្រើន​យើង​មាន​ដៃ​គូរ​កិច្ចសហប្រតិបត្តិ​ការ​ច្រើន​ពេល​នោះ​ក៏​យើង​នឹង​មាន​ការ​ដោះដូរ​ពាណិជ្ជកម្ម​ទូ​លំទូលាយ ការ​ដោះដូរ​ទស្សនៈ​នយោបាយ​ទូលំទូលាយ និង​ការ​ដោះដូរ​កិច្ច​សហការ​ផ្សេង​ទៀត​ដែល​ធ្វើ​ឱ្យ​យើង​មាន​លំនឹង​កាន់​តែ​រឹង​មាំ​ និង​មាន​ឥទ្ធិពល​នយោបាយ​ការទូត​ក្នុង​ពិភព​លោក​»។

បណ្ឌិត យង់ ពៅ

លោក​បណ្ឌិត​បន្ថែម​ថា​បច្ចុប្បន្ន​ពិភព​អំណាច និង​សេដ្ឋកិច្ច​ថ្មី​គឺ​កំពុង​កើត​ឡើង​​នៅ​ពិភព​ឥស្លាម​នេះ​ ហើយ​​ការ​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​តំបន់​ឥស្លាម​​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ទាញ​យក​ប្រយោជន៍​កាន់​តែ​ច្រើន​បន្ថែម​ទៀត​សម្រាប់​ខ្លួន​។

លោក​ថា៖ «ថាមពល​ការទូត​ថ្មី​នេះ​នាំ​ឱ្យ​កម្ពុជា​ទទួល​បាន​អំណាច​ទន់​បន្ថែម​ទៀត​​ បើ​ទោះ​ជា​យើង​ប្រៀប​ធៀប​នឹង​ប្រទេស​ផ្សេង​នៅ​មាន​កម្រិត​តែ​យើង​ត្រូវ​តែ​ប្រឹង​ប្រែង​ដើម្បី​ឱ្យ​មាន​ថាមពល​ថ្មី​ហើយ​អំណាច​ទន់​របស់​យើង​កាន់​តែ​កើន​ឡើង​»។

សម្ដេច​ធិបតី ហ៊ុន ម៉ាណែត ទទួល​ស្វាគមន៍ប្រធានព្រឹទ្ធសភា​ប៉ាគីស្ថានលោក ស៊ីយ៉េដ យូសាហ្វ រ៉ាហ្សា ជីឡានីថ្ងៃទី៣ កុម្ភៈ ២០២៦ នៅ​វិមាន​សន្ដិភាព

សរុប​មក​វិញ​ ការ​បង្កើន​ទំនាក់​ទំនង​ជាមួយ​ពិភព​ឥស្លាម​នៅ​ពេល​នេះ មិនមែន​ជា​រឿង​ចៃដន្យ​ឡើយ​ ប៉ុន្តែ​វា​គឺជា​យុទ្ធសាស្ត្រ​ដែល​មាន​ចក្ខុវិស័យ​វែង​ឆ្ងាយ​។ វា​ជាការ​បោះជំហាន​របស់​កម្ពុជា​ក្នុង​ការ​ស្វែង​រក​តុល្យភាព​នយោបាយ​ថ្មី​មួយ ដែល​លើស​ពី​ការ​រឹត​ចំណង​មិត្តភាព​ធម្មតា​ ពោល​គឺ​ដើម្បី​ពង្រឹង​សន្តិសុខ​ជាតិ​ និង​ស្វែង​រក​កម្លាំង​រុញ​ច្រាន​សេដ្ឋកិច្ច​ពី​ប៉ូល​អំណាច​ថ្មី​ដែល​ពិភពលោក​កំពុង​ចាប់​អារម្មណ៍៕

អត្ថបទ​ដោយ​ ហ៊ុន សិរីវឌ្ឍន៍

The post បទ​វិភាគ៖ ​ហេតុអ្វី​បានជា​កម្ពុជា​កំពុង​បង្កើន​ទំនាក់ទំនង​យ៉ាង​ស្អិតល្មួត​ជាមួយ​ពិភពឥស្លាម? appeared first on Kampuchea Thmey Daily.

កម្ពុជា-ប៉ាគីស្ថាន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត
នារសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក ស៊ីយ៉េដ យូសាហ្វ រ៉ាហ្សា ជីឡានី (H.E. Syed Yousaf Raza Gilani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន នៅវិមានសន្តិភាព ក្នុងឱកាសដែល​លោក​ដឹកនាំគណៈប្រតិភូ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦។

ក្នុងឱកាសនៃជំនួប, លោក​ប្រធានព្រឹទ្ធសភា បានសម្ដែងនូវក្ដីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីសំណាក់ភាគីកម្ពុជា។ លោក​បានរំលឹកថា ឆ្នាំនេះគឺជាខួបលើកទី៧៤ នៃទំនាក់ទំនងការទូតប៉ាគីស្ថាន-កម្ពុជា ដោយក្នុងនោះប៉ាគីស្ថាន គឺជាប្រទេសដំបូងមួយដែរ ដែលបានទទួលស្គាល់ឯករាជ្យភាពរបស់កម្ពុជា។

លោកក៏បានលើកឡើងពីភាពស្រដៀងគ្នាដែលប្រទេសទាំងពីរមាន គឺសក្ដានុពលលើវិស័យកសិកម្ម និងកម្លាំងពលកម្មវ័យក្មេងដ៏សកម្ម។ ជាមួយគ្នានេះ, លោក​បាន​វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីកន្លងមក និងបង្ហាញនូវជំនឿជឿជាក់ថាដំណើរទស្សនកិច្ចនេះ នឹង​ក្លាយ​ជា​កម្លាំងចលករថ្មី​ក្នុងការជំរុញទំនាក់ទំនង​រវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ ជាពិសេស​ទំនាក់ទំនង​រវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។

ជាការឆ្លើយតប, សម្ដេចធិបតី បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះ លោកប្រធានព្រឹទ្ធសភា និងគណៈប្រតិភូ។ សម្ដេចធិបតីបានគូសបញ្ជាក់ថា វត្តមានរបស់​លោក​ប្រធានព្រឹទ្ធសភា នាពេលនេះ គឺ​ជា​សក្ខីភាព​ឆ្លុះបញ្ចាំងពីការរីកចម្រើន​នៃទំនាក់ទំនងរវាងព្រឹទ្ធសភានៃប្រទេសទាំងពីរ។ សម្ដេចធិបតីមានជំនឿយ៉ាងមុតមាំថា ដំណើរទស្សនកិច្ចនេះនឹងជួយពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យថ្មីបន្ថែមទៀត ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការផ្ដល់ការគាំទ្រ និងបង្កើនសន្ទុះនៃទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត។

សម្តេចធិបតី និង​លោក​ប្រធានព្រឹទ្ធសភា ក៏បានពិភាក្សាលើការ​ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្ដានុពលជាច្រើន រួមមាន វិស័យនយោបាយ និងការទូត, សន្តិសុខ និងការពារជាតិ, ពាណិជ្ជកម្ម និងការវិនិយោគ, កសិកម្ម, បច្ចេកវិទ្យា, ធនធានរ៉ែ, កម្មន្តសាល, អប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, វប្បធម៌, ទេសចរណ៍, សុខាភិបាល និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន ជាដើម។ សម្តេចធិបតី និងឯកឧត្តមប្រធានព្រឹទ្ធសភា បានលើកទឹកចិត្តឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន នៃប្រទេសទាំងពីរ បន្តផ្សារភ្ជាប់ទំនាក់ទំនងគ្នា សំដៅស្វែងរកកាលានុវត្តភាពថ្មីៗបន្ថែមទៀត ក្នុងការជំរុញ ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែរីកចម្រើន។

សម្តេចធិបតី និងលោក​ប្រធានព្រឹទ្ធសភា ក៏បានឯកភាពបន្ត​ពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេស​ទាំងពីរ នៅក្នុងវេទិកាតំបន់ និងអន្តរជាតិផងដែរ៕

The post កម្ពុជា-ប៉ាគីស្ថាន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត appeared first on Kampuchea Thmey Daily.

​កម្ពុជា-ប៉ាគីស្ថាន ​ឯកភាព​ជំរុញ​កំណើន​ទំហំ​ពាណិជ្ជកម្ម​បន្ថែម​ទៀត​
ថ្នាក់ដឹកនាំកម្ពុជា-ប៉ាគីស្ថាន​ឯកភាពជំរុញទំហំពាណិជ្ជកម្មបន្ថែមទៀត ​ខណៈទំនាក់ទំនងរវាងប្រទេស​ទាំងពីរ​មានភាពល្អប្រសើរ។​

​ការឯកភាពនេះ បានធ្វើឡើង​នៅក្នុងជំនួបរវាងសម្ដេចតេជោ ​ហ៊ុន សែន ​ប្រធានព្រឹទ្ធសភា ​ជាមួយ លោក ​Syed Yusuf Raza Gillani ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន ​នៅរសៀលថ្ងៃទី ០២ ​ខែកុម្ភៈ ​ឆ្នាំ ២០២៦ ​នៅ​វិមាន​សាមគ្គីភាព នៃព្រឹទ្ធសភា។​

​សម្ដេចតេជោ ហ៊ុន ​សែន ​និងលោក Syed Yusuf Raza Gillani ​​បានឯកភាពគ្នាលើចំណុចរួមឱ្យរដ្ឋា​ភិ​បាល​រវាងប្រទេសទាំងពីរជំរុញទំនាក់ទំនងឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ​ខណៈសម្ដេចតេជោ​ គាំ​ទ្រ​ឱ្យ​រដ្ឋាភិបាលកម្ពុជា​បើកស្ថានទូតនៅប៉ាគីស្ថានជាផ្លូវការ ​ដើម្បីជំរុញដល់ការគាំទ្រទំនាក់​ទំនង​កម្ពុជា-ប៉ាគីស្ថាន។​

​អ្នកនាំពាក្យព្រឹទ្ធសភា លោក ជា ធីរិទ្ធ បានស្រង់សម្ដីរបស់សម្ដេចតេជោ ហ៊ុន សែន ថា ​សម្រាប់​ទំហំ​ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ​ ​ភាគីទាំងពីរ​ជំរុញពង្រីកទំហំពាណិជ្ជកម្ម​ឱ្យមាន​កំណើន​បន្ថែម​ទៀត​ ពី​ព្រោះ​ខណៈ​ក្របខណ្ឌនយោបាយ​យើងតែង​តែគាំទ្រគ្នាទៅ​វិញ​ទៅមក។​ នៅ​ក្នុង​ឆ្នាំ ​២០២៥ ​ទំហំពាណិជ្ជកម្មរវាងប្រទេស​ទាំងពីរ​មានត្រឹមតែ ៥៣ លានដុល្លារ។ ​

​សម្រាប់ទំនាក់ទំនងរវាងប្រជាជន ​និងប្រជាជន​ភាគីទាំងពីរចង់ជំរុញការផ្លាស់ប្ដូរប្រជាជន និងប្រជា​ជន​ក្នុង​ការទាក់ទាញទេសចរ ដែលគាំទ្រដល់ការបង្កើតទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ៕​

អត្ថបទ៖​ ឡេង ដេត

The post ​កម្ពុជា-ប៉ាគីស្ថាន ​ឯកភាព​ជំរុញ​កំណើន​ទំហំ​ពាណិជ្ជកម្ម​បន្ថែម​ទៀត​ appeared first on Kampuchea Thmey Daily.

ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន មកដល់កម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការតាមការអញ្ជើញរបស់សម្ដេចតេជោ
តបតាមការអញ្ជើញរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា លោក ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភារដ្ឋអ៊ីស្លាមប៉ាគីស្ថាន នៅព្រឹកថ្ងៃចន្ទនេះ បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ ទទួលស្វាគមន៍ការមកដល់របស់ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន នៅអាកាសយានដ្ឋានអន្តរជាតិតេជោ មានវត្តមានលោក ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា អមដោយថ្នាក់ដឹកនាំព្រឹទ្ធសភាមួយចំនួនទៀត។

បើតាមព្រឹទ្ធសភា លោក ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី នឹងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ លោកនឹងអញ្ជើញចូលក្រាបបង្គំគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ព្រមទាំងជួបទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជួបសម្ដែងការគួរសមចំពោះសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ព្រឹទ្ធសភាកម្ពុជា ចាត់ទុកដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន នៅកម្ពុជាពេលនេះ នឹងជំរុញការរឹតចំណងមិត្តភាព ទំនាក់ទំនងទ្វេភាគី និងសហប្រតិបត្តិការសភាកម្ពុជា និងប៉ាគីស្ថាន ​ឱ្យកាន់តែជិតស្និទ្ធ ជាពិសេស រួមចំណែកដល់ការលើកកម្ពស់របៀបវារៈការទូតសភារបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងការកសាង និងរក្សាសន្តិភាព ព្រមទាំងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់ និងពិភពលោក តាមរយៈកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ៕

The post ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន មកដល់កម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការតាមការអញ្ជើញរបស់សម្ដេចតេជោ appeared first on Kampuchea Thmey Daily.

កម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយប៉ាគីស្ថាន
កម្ពុជាពង្រឹងនូវកិច្ចសហប្រតិបត្តិការជាទ្វេភាគីជាមួយរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ដើម្បីទាញយកសក្តានុពលទៅវិញទៅមករវាងប្រទេសទាំងពីរ។ កិច្ចសហប្រតិបត្តិការនេះត្រូវបានពង្រឹងតាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចពិគ្រោះយោបល់ និងកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ កម្ពុជា និងប៉ាគីស្ថាន។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនេះ ធ្វើឡើងរវាងលោក អ៊ុន ឃាង រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា និងលោក ហ្សាហៀរូឌីន បាបា ថាហ៊ីម ឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំកម្ពុជា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានវត្តមានលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា។

ភាគីទាំងពីរ បានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងមិត្តភាពល្អប្រសើរដែលមានស្រាប់ និងបានគូសបញ្ជាក់ពីសារៈសំខាន់នៃការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាទៀងទាត់ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងការស្វែងរកនូវមធ្យោបាយថ្មីៗបន្ថែមទៀតសម្រាប់ទាញយកសក្តានុពល និងកាលានុវត្តភាពសេដ្ឋកិច្ចដែលមានរវាងប្រទេសទាំងពីរ៕

The post កម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយប៉ាគីស្ថាន appeared first on Kampuchea Thmey Daily.

សម្ដេចធិបតី ប្រាប់រដ្ឋមន្ត្រីពាណិជ្ជកម្មប៉ាគីស្ថាន ពីការគាំទ្ររបស់រដ្ឋចំពោះវិស័យឯកជននៅកម្ពុជា
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រាប់ទៅកាន់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់ប៉ាគីស្ថាន ថា វិស័យឯកជនដែលរកស៊ីនៅកម្ពុជា គឺទទួលបានការគាំទ្រជាអាទិភាពច្រើនពីរដ្ឋ។

សម្ដេចធិបតី បានគូសបញ្ជាក់អំពីការគាំទ្រ និងវិធានការនានា ដែលត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាល ដើម្បីធានាដល់ភាពជោគជ័យរបស់វិស័យឯកជននៅកម្ពុជា ដោយសម្ដេចធិបតី បានលើកឡើងថា វិស័យឯកជន ដើរតួនាទីយ៉ាងសំខាន់ដល់ការជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា ដែល​លេីកកម្ពស់​ជីវភាព​រស់​នៅរបស់​ប្រជាពលរដ្ឋ។ ការលើកឡើងរបស់សម្ដេចធិបតីបានធ្វើឡើងក្នុងជំនួបនាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ជាមួយលោក ចាំ កាម៉ាល់ ខាន់ (Jam Kamal Khan) រដ្ឋមន្ត្រីពាណិជ្ជកម្មប៉ាគីស្ថាន នៅវិមានសន្ដិភាព។

ក្នុងឱកាសនៃជំនួបនេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មប៉ាគីស្ថាន បានសម្ដែងនូវការពេញចិត្តចំពោះភាពល្អប្រសើរនៃទំនាក់ទំនងប៉ាគីស្ថាន-កម្ពុជា ហើយលោកបានលើកឡើងថា វឌ្ឍនភាពនេះរួមចំណែកដល់ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងពីរ។

លោករដ្ឋមន្ត្រី បានជម្រាបជូនសម្ដេចធិបតី ថា ទស្សនកិច្ចរបស់លោក និងគណៈប្រតិភូនៅកម្ពុជានាពេលនេះ បានផ្ដល់នូវបទពិសោធន៍ល្អៗជាច្រើន ហើយលោកបានសង្កេតឃើញពីភាពប្រហាក់ប្រហែលគ្នានៃវិស័យជាច្រើនរបស់ប៉ាគីស្ថាន និងកម្ពុជា។ លោក បន្ថែមថា គោលបំណងនៃដំណើរទស្សនកិច្ចនេះ ក៏ដើម្បីចូលរួមកិច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា-ប៉ាគីស្ថាន លើកទី១ នៅកម្ពុជា ដែលកិច្ចប្រជុំនេះនឹងមានជំនួបរវាងសហគមន៍ធុរកិច្ចប៉ាគីស្ថាន និងកម្ពុជា ដែលនឹងចូលរួមចំណែកបង្កើតជាកាលានុវត្តភាពវិនិយោគបន្ថែមទៀតសម្រាប់ធុរជនប្រទេសទាំងពីរ ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។

ជាការឆ្លើយតប សម្ដេចធិបតី បានវាយតម្លៃខ្ពស់ និងពេញចិត្តចំពោះទំនាក់ទំនងប្រទេសទាំងពីរ ហើយតាមរយៈកិច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា-ប៉ាគីស្ថាន លើកទី១ បានឆ្លុះបញ្ចាំងពីការរីកចម្រើននៃទំនាក់ទំនងកម្ពុជា-ប៉ាគីស្ថាន។ ទន្ទឹមនេះ សម្ដេចធិបតី បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះមិនត្រឹមតែជួយពង្រីកកាលានុវត្តភាពវិនិយោគប៉ុណ្ណោះទេ ថែមទាំងជួយពង្រីកកិច្ចសហប្រតិបត្តិលើវិស័យសក្ដានុពលផ្សេងៗទៀតរវាងកម្ពុជា និងប៉ាគីស្ថាន។

សម្ដេចធិបតី និងរដ្ឋមន្ត្រីប៉ាគីស្ថាន ក៏បានពិភាក្សាពីការជំរុញការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ជាច្រើនរួមមាន​ ជាអាទិ៍​៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ សុខាភិបាល​ អប់រំ កសិកម្ម បច្ចេកវិទ្យា កម្មន្តសាល ទេសចរណ៍ និងការតភភ្ជាប់រវាងប្រជាជននិងប្រជាជន៕

The post សម្ដេចធិបតី ប្រាប់រដ្ឋមន្ត្រីពាណិជ្ជកម្មប៉ាគីស្ថាន ពីការគាំទ្ររបស់រដ្ឋចំពោះវិស័យឯកជននៅកម្ពុជា appeared first on Kampuchea Thmey Daily.

ប៉ាគីស្ថានប្ដេជ្ញាលើកកម្ពស់ ទំនាក់ទំនងពាណិជ្ជកម្មវិនិយោគជាមួយកម្ពុជា
លោក ជែម កាម៉ាល់ ខាន់ (Jam Kamal Khan) រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មប៉ាគីស្ថានបានប្ដេជ្ញាលើកកម្ពស់ទំនាក់ទំ​នង​ពាណិជ្ជកម្មវិនិយោគជាមួយកម្ពុជា តាមរយៈការជំរុញធុរជនប៉ាគីស្ថានមកទស្សនកិច្ចនៅកម្ពុជា ក៏ដូចជាការផ្លាស់ប្តូរធុរជនរវាងប្រទេសទាំងពីរ ដើម្បីឱ្យក្លាយជាមូលដ្ឋាននៃការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងរវាងរដ្ឋា​ភិ​បាល និងរដ្ឋាភិបាល។

លោករដ្ឋមន្ត្រីបានលើកឡើងក្នុងពេលជួបសម្ដែងការគួរសមជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៥ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ទស្សនកិច្ចការងារ និងលទ្ធផលនៃកិច្ចប្រជុំលើកទី១នេះ នឹងរួមចំណែកពង្រឹងទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជា-ប៉ាគីស្ថានបន្ថែមទៀត។

សម្តេចតេជោបានលើកឡើងអំពីការកំណត់យកការ​ទូតសភា ជាអាទិភាពការងារមួយរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជានៅក្នុងកិច្ចខិតខំពង្រឹងការងារការទូត នៅក្នុងបរិបទពិភពលោកលោកបច្ចុប្បន្ន ដែលមានការវិវត្តប្រែប្រួលឆាប់រហ័ស ស្មុគស្មាញ មិនប្រាកដប្រជា និងវិលវល់ចុះឡើង។

លោក Jam Kamal Khan បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់សម្តេចតេជោ ដែលបានជួយរួមចំណែក ដល់ការពង្រីងនិងពង្រីកទំនាក់ទំនងដ៏យូរអង្វែងនៃ ប្រទេសទាំងពីរ។ លោករដ្ឋមន្រ្តី ក៏បានសម្តែងនូវការអបអរសាទរចំពោះភាពរីកចម្រើនអស្ចារ្យរបស់កម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ។

លោករដ្ឋមន្ត្រីថ្លែងថា៖ «ប៉ាគីស្ថាននឹងខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយតំបន់ រួមទាំងកម្ពុជា ដោយសង្កេតឃើញអំពីកាលានុវត្តភាពជាច្រើនរវាងប្រទេសទាំងពីរ និងផលបច្ច័យសេដ្ឋកិច្ចរបស់តំបន់ ដែលកើតចេញពីគោលនយោ​បាយសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាច»។

លោករដ្ឋមន្រ្តីបន្ថែមថា ប៉ាគីស្ថាននឹងលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មវិនិយោគជាមួយកម្ពុជា តាមរយៈការជំរុញធុរ​ជន​ប៉ាគីស្ថានមកទស្សនកិច្ចនៅកម្ពុជា ក៏ដូចជាការផ្លាស់ប្តូរធុរជនរវាងប្រទេសទាំងពីរ ដើម្បីឱ្យក្លាយជាមូលដ្ឋាននៃការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល។ ដោយកម្ពុជា និងប៉ាគីស្ថាន ទទួលបានរបបអនុគ្រោះពន្ធ (GSP) នោះ លោករដ្ឋមន្រ្តី បានលើកឡើងបន្ថែមថា កម្ពុជា និងប៉ាគីស្ថាន គួរប្រើប្រាស់ឱ្យអស់លទ្ធភាពនូវរបបអនុគ្រោះពន្ធនេះ។

លោករដ្ឋមន្រ្តី ក៏បានលើកឡើងអំពីភាពស្រដៀងគ្នានៃសេដ្ឋកិច្ចប៉ាគីស្ថាន និងកម្ពុជា ដូចជាការអភិវឌ្ឍលើវិស័យកសិកម្ម វាយនភ័ណ្ឌ និងកាត់ដេរស្បែកជើងជាដើម។

លោករដ្ឋមន្រ្តីបានលើកឡើងអំពីស្ថានភាពសេដ្ឋកិច្ចរបស់ប៉ាគីស្ថាន និងកិច្ចខិតខំប្រឹងប្រែងរបស់ប៉ាគីស្ថាននៅក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយបណ្តាប្រទេស និងតំបន់នានា។

ជាការឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណលោករដ្ឋមន្រ្តី ចំពោះការលើកឡើងអំពីវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសយើងទាំងពីរ ជាពិសេស ការវាយតម្លៃខ្ពស់លើតួនាទីសំខាន់របស់សម្តេច ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

សម្តេចបានផ្តល់អនុសាសន៍ថា កម្ពុជា-ប៉ាគីស្ថានគួរតែចាប់យកការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជាកំណល់លើកកម្ពស់ទំនាក់ទំនងនយោបាយរវាងប្រទេសទាំងពីរបន្ថែមទៀត។

នៅក្នុងបរិបទេនេះ សម្តេច បានសម្តែងនូវក្តីសង្ឃឹមថា គណៈកម្មាធិការពាណិជ្ជកម្មចម្រុះនៃប្រទេសទាំងពីរនឹងពិភាក្សាគ្នាពិនិត្យលទ្ធភាពជ្រើសរើសយកវិស័យណាដែលប្រទេសទាំងពីរធ្វើកិច្ចសហប្រតិបត្តិការ ជាមួយគ្នាបាន ដើម្បីឱ្យស័ក្តិសមទៅ​នឹងសក្តានុពលដែលប្រទេសទាំងពីរមាន។

សម្តេចតេជោបានបន្ថែមថា នៅពេលខាងមុខ គណៈកម្មាធិការចម្រុះ គួរធ្វើការពិនិត្យលើ កិច្ចព្រមព្រៀងស្តីពីការគាំពារអ្នកវិនិយោគ និងការមិនយកពន្ធត្រួតស៊ីគ្នាជាដើម ដើម្បីជំរុញការវិនិយោគទ្វេភាគី និងជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរទៅក្នុងក្របខណ្ឌតំបន់ និងពិភពលោកបន្ថែមទៀត។

ទន្ទឹមគ្នានេះ សម្តេចតេជោ ក៏បានលើកឡើងដើម្បីជាការគិតគូរពិចារណាផងដែរអំពីភាពប្រហាក់ប្រហែលគ្នា ឬលក្ខណៈស្រដៀងគ្នានៃសេដ្ឋកិច្ចរបស់កម្ពុជា-ប៉ាគីស្ថាន ដែលភាគីទាំងពីរត្រូវធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ចកម្ពុជា-ប៉ាគីស្ថាន មានលក្ខណៈបំពេញបន្ថែមឱ្យគ្នា ជាជាងការប្រកួតប្រជែងគ្នា ដើម្បីចៀសវាងនូវការប៉ះពាល់ទៅលើផលប្រយោជន៍នៃប្រទេសទាំងពីរ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងអំពីការវិវឌ្ឍវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា ដែលមានការរីក​ចម្រើន​ជាលំដាប់ក្នុងរយៈពេលកន្លងមក។

ជាមួយគ្នានេះ សម្តេចតេជោ បានគូសបញ្ជាក់អំពីការខិតខំពង្រឹងភាពធន់នៃសេដ្ឋកិច្ចរបស់កម្ពុជា តបទៅនឹងរបត់នយោបាយសេដ្ឋកិច្ចរបស់ប្រទេសធំៗ និងស្ថានភាពនៃរបបអនុគ្រោះពន្ធផងដែរ។

សម្តេចតេជោ ក៏បានជម្រាបជូនអំពីប្រវត្តិសាស្រ្ត និងការកសាង និងថែរក្សាសន្តិភាព និងស្ថិរភាពកម្ពុជារយៈពេលវែង និងមូលដ្ឋាននៃការផ្ទេរអំណាចរបស់សម្តេច ជូនថ្នាក់ដឹកនាំរាជរដ្ឋាភិបាលជំនាន់ថ្មី។

សម្តេច ក៏បានសម្តែងនូវភាពជឿជាក់ចំពោះសមត្ថភាពរបស់ថ្នាក់ដឹកនាំជំនាន់ថ្មីទាំងនោះ ក្នុងកិច្ចខិតខំលើកកម្ពស់ការអភិវឌ្ឍជូនជាតិមាតុភូមិ។

សម្តេចតេជោបានលើកឡើងផងដែរអំពីស្ថានភាពគោលនយោបាយសេដ្ឋកិច្ចអន្តរជាតិនានា ដូចជាគោលនយោបាយរបស់សហរដ្ឋអាមេរិក តាមរយៈការឡើងកាន់តំណែងសាជាថ្មីរបស់ លោកប្រធានាធិបតី ដូណាល់ ត្រាំ និងការវិវត្តរបស់ក្រុមប្រទេស BRICS ជាដើម៕

The post ប៉ាគីស្ថានប្ដេជ្ញាលើកកម្ពស់ ទំនាក់ទំនងពាណិជ្ជកម្មវិនិយោគជាមួយកម្ពុជា appeared first on Kampuchea Thmey Daily.