កម្ពុជា-វៀតណាម Archives - Kampuchea Thmey Daily

កម្ពុជា-វៀតណាម នឹងបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាប្រពៃណី ក្នុងនាមជាអ្នកជិតខាងល្អ
កម្ពុជា និងវៀតណាម នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាប្រពៃណីក្នុងនាមជាអ្នកជិតខាងល្អ។ នេះជាការបញ្ជាក់ឡើងវិញដោយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត និងមន្ត្រីជាន់ខ្ពស់បក្សកុម្មុយនីស្តវៀតណាម នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦នេះ។

ក្នុងជំនួបរវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោក ត្រិញ វ៉ាន់ ក្វៀត (Trinh Van Quyet) សមាជិកការិយាល័យនយោបាយ និងជាប្រធានគណៈឃោសនាអប់រំ និងចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ឯវិមានសន្តិភាព ភាគីទាំងពីរ បានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា និងវៀតណាម ក្នុងរយៈពេលជិត៦០ឆ្នាំកន្លងមកនេះ ទាំងក្នុងក្របខណ្ឌរវាងរដ្ឋនិងរដ្ឋ បក្សនិងបក្ស ក៏ដូចជាប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ។

សម្ដេចធិបតី បានរំលេចពីប្រវត្តិសាស្ត្រនៃទំនាក់ទំនងទ្វេភាគី ក្នុងរយៈពេលជិត៦០ឆ្នាំមកនេះ ថា ប្រទេសទាំងពីរធ្លាប់បានឆ្លងកាត់ការលំបាក និងបានជំនះឧបសគ្គជាច្រើនជាមួយគ្នា។ ក្នុងន័យនេះ សម្តេចធិបតីបានគូសបញ្ជាក់ពីការបន្តជំរុញឱ្យកាន់តែខ្លាំងក្លាថែមទៀតនូវការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ព្រមទាំងបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការទ្វេភាគីដ៏យូរអង្វែង ត្រូវបន្តពូនជ្រំ និងពង្រីកឱ្យកាន់តែរីកចម្រើន តាមរយៈស្មារតីសាមគ្គីភាពរបស់យុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរ។

លោក ត្រិញ វ៉ាន់ ក្វៀត បានលើកឡើងដូចគ្នានេះដោយបានគូសបញ្ជាក់ថា រដ្ឋាភិបាល និងបក្សកុម្មុយនីស្តវៀតណាមនឹងបន្តជំរុញការអនុវត្តទៅលើកិច្ចសហប្រតិបត្តិការដែលថ្នាក់ដឹកនាំកំពូលប្រទេសទាំងពីរបានឯកភាព និងដាក់ចេញឱ្យទទួលបានលទ្ធផលជាផ្លែផ្កា ស្របតាមទិសដៅដែលបានកំណត់។ លោក ជឿជាក់ថា ចំណងមិត្តភាពជាប្រពៃណី និងភាពស្និទ្ធស្នាលក្នុងនាមជាអ្នកជិតខាងល្អនេះ នឹងកាន់តែរីកចម្រើន រឹងមាំ ស្ថិតស្ថិរ និងគង់វង្សយូរអង្វែងបន្តទៀត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោក ត្រិញ វ៉ាន់ ក្វៀត បានពិភាក្សាលើការជំរុញការអនុវត្តកិច្ចសហប្រតិបត្តិការ​រវាងប្រទេសទាំងពីរលើវិស័យសំខាន់ៗដូចជា នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការពារជាតិ សន្តិសុខ វប្បធម៌ និងទេសចរណ៍ ក៏ដូចជាការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធជាដើម។

ជាការកត់សម្គាល់នោះ ភាគីទាំងពីរ ក៏សុទ្ធតែបានបង្ហាញនូវការអបអរសាទរទៅវិញទៅមកចំពោះភាពរីកចម្រើន និងការអភិវឌ្ឍដ៏ឆាប់រហ័សរបស់ប្រទេសទាំងពីរនេះ។លោក ត្រិញ វ៉ាន់ ក្វៀត ថា ក្រោមការដឹកនាំរបស់សម្ដេចធិបតី កម្ពុជានឹងមានការអភិវឌ្ឍរីកចម្រើន និងសម្រេចបាននូវសមិទ្ធផលជាច្រើនបន្ថែមទៀត។ ខណៈសម្ដេចធិបតី បានសម្តែងការសាទរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍដ៏ឆាប់រហ័សក្នុងវិស័យសេដ្ឋកិច្ចរបស់វៀតណាម ក្រោមការដឹកនាំរបស់រដ្ឋាភិបាល ក៏ដូចជាបក្សកុម្មុយនីស្តវៀតណាម៕

The post កម្ពុជា-វៀតណាម នឹងបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាប្រពៃណី ក្នុងនាមជាអ្នកជិតខាងល្អ appeared first on Kampuchea Thmey Daily.

សម្ដេច ហ៊ុន ម៉ាណែត ស្នើវិនិយោគិនវៀតណាមបន្តវិនិយោគនៅកម្ពុជា ខណៈកម្ពុជា-វៀតណាម នឹងជំរុញពាណិជ្ជកម្មឱ្យដល់២០ពាន់លានដុល្លារ
នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រី Le Minh Hung បានបន្តបញ្ជាក់ពីការប្ដេជ្ញាចិត្តរួមគ្នាក្នុងការជំរុញនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-វៀតណាមឱ្យកាន់តែស៊ីជម្រៅ ដោយមេដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើវិស័យពាណិជ្ជកម្ម និងវិនិយោគ ខណៈប្រទេសទាំងពីរ នឹងជំរុញទំហំពាណិជ្ជកម្មឱ្យដល់២០ពាន់លានដុល្លារ។

ជំនួបនៅក្រៅកិច្ចប្រជុំកំពូលអាស៊ាន នៅកោះសេប៊ូ ប្រទេសហ្វីលីពីន កាលពីរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ជាថ្មីពីសារៈសំខាន់នៃការបន្តដាក់ចេញវិធានការបន្ថែមទៀត ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់គោលដៅ ២០ពាន់លានដុល្លារអាម៉េរិក។ សម្ដេចធិបតី ក៏បានស្នើឱ្យមានការជំរុញវិនិយោគិនវៀតណាមបន្តមកវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត។

ចំពោះមុខនាយករដ្ឋមន្ត្រីវៀតណាម លោក Le Minh Hung សម្ដេចធិបតី ក៏បានលើកឡើងពីការពន្លឿនការកំណត់ទីតាំងតភ្ជាប់រវាងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងគម្រោងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ ដែលសម្ដេចធិបតីពណ៌នាថា ដើម្បីជាប្រយោជន៍ដល់សេដ្ឋកិច្ច និងការធ្វើដំណើររបស់ប្រជាជននៃប្រទេសទាំងពីរ។ បន្ថែមលើនេះ សម្ដេចបានជំរុញឱ្យមានការសម្រួលនីតិវិធីគយ និងអន្តោប្រវេសន្ត៍ នៅតាមច្រកព្រំដែនប្រទេសទាំងពីរឱ្យមានភាពសាមញ្ញដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរឆ្លងកាត់ព្រំដែន និងការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំងពីរ។

ឆ្លើយតបនឹងការលើកឡើងរបស់នាយករដ្ឋមន្ត្រីកម្ពុជា នាយករដ្ឋមន្ត្រីវៀតណាម លោក Le Minh Hung បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគី កម្ពុជា-វៀតណាម លើគ្រប់វិស័យ និងបានគូសបញ្ជាក់នូវការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែទទួលបានលទ្ធផលល្អប្រសើរថែមទៀតនាពេលអនាគត។

តាមរយៈជំនួបនៅឯកោះសេប៊ូ លោក Le Minh Hung ក៏បានអញ្ជើញសម្ដេចធិបតី ដើម្បីទៅបំពេញទស្សនកិច្ចផ្លូវការជាថ្មីម្ដងទៀតនៅវៀតណាមផងដែរ៕

The post សម្ដេច ហ៊ុន ម៉ាណែត ស្នើវិនិយោគិនវៀតណាមបន្តវិនិយោគនៅកម្ពុជា ខណៈកម្ពុជា-វៀតណាម នឹងជំរុញពាណិជ្ជកម្មឱ្យដល់២០ពាន់លានដុល្លារ appeared first on Kampuchea Thmey Daily.

សម្ដេចធិបតី និងមន្ត្រីបក្សកុម្មុយនីស្តវៀតណាម បញ្ជាក់ពីចំណងដ៏រឹងមាំកម្ពុជា-វៀតណាម ហើយប្ដេជ្ញាពង្រឹងបន្ថែម
នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងមន្ត្រីជាន់ខ្ពស់បក្សកុម្មុយនីស្តវៀតណាម លោក ត្រិន កឹមទូ បានអះអាងពីទំនាក់ទំនងដ៏រឹងមាំរវាងកម្ពុជា និងវៀតណាម ដែលប្រទេសទាំងពីរបានចងភ្ជាប់ចំណងមិត្តភាពដ៏យូរអង្វែង និងមិត្តភាពជាប្រពៃណី ក្នុងនាមជាអ្នកជិតខាងដ៏ស្អិតរមួត។ ភាគីទាំងពីរ បានបញ្ជាក់ពីការប្ដេជ្ញាចិត្ត ដើម្បីពង្រឹងពង្រីកចំណងទ្វេភាគីនេះបន្ថែមទៀត។

ក្នុងជំនួបនាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ នៅឯវិមានសន្តិភាព ភាគីទាំងពីរ បានពិភាក្សា​ និងផ្លាស់ប្ដូរយោបល់អំពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន រួមមានវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម សន្ដិសុខ និងការពារជាតិ អប់រំ និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន ជាពិសេសរវាងយុវជន និងយុវជននៃប្រទេសទាំងពីរ។

លោក ត្រិន កឹមទូ បានសម្តែងការពេញចិត្ត​ និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ដែលកំពុងឈានចូលដល់ដំណាក់កាលថ្មី។ ទន្ទឹមគ្នានេះ លោកបង្ហាញជំនឿថា ក្រោមការដឹកនាំរបស់សម្ដេចធិបតី កម្ពុជានឹងបន្តសម្រេចបានជោគជ័យថ្មីៗបន្ថែមទៀតសម្រាប់ជាតិ និងប្រជាជនកម្ពុជា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានវាយតម្លៃខ្ពស់ដូចគ្នានេះចំពោះភាព​រីកចម្រើន​នៃទំនាក់​ទំនង​ និងកិច្ច​សហប្រតិបត្តិការ​ដ៏ល្អ​រវាង​ប្រទេសទាំងពីរ​ និងបាន​បញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តបន្តពង្រឹងពង្រីកទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​រវាងប្រទេសទាំងពីរលើគ្រប់វិស័យឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។

ឆ្លៀតក្នុងជំនួបនោះ សម្ដេចធិបតី បានសម្ដែងនូវការអបអរសាទរចំពោះភាពជោគជ័យនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនីស្ដវៀតណាម ព្រមទាំងការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំ​ថ្មីវៀតណាម​នាពេលថ្មីៗនេះ។ សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះកំណើនសេដ្ឋកិច្ច និងសមិទ្ធផលធំៗដែលបក្ស និងរដ្ឋវៀតណាមសម្រេចបាន៕

The post សម្ដេចធិបតី និងមន្ត្រីបក្សកុម្មុយនីស្តវៀតណាម បញ្ជាក់ពីចំណងដ៏រឹងមាំកម្ពុជា-វៀតណាម ហើយប្ដេជ្ញាពង្រឹងបន្ថែម appeared first on Kampuchea Thmey Daily.

ថ្នាក់ដឹកនាំកម្ពុជា-វៀតណាម បញ្ជាក់ជាថ្មីពីការប្ដេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការតាមព្រំដែនប្រទេសទាំងពីរ
ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃសុក្រនេះ បានទទួលជួបពិភាក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់បក្សកុម្មុយនីស្តវៀតណាម លោក ត្រិន កឹមទូ ដោយក្នុងជំនួបសន្ទនានោះ មេដឹកនាំទាំងពីរ បានបញ្ជាក់ឡើងវិញពីការប្ដេជ្ញាចិត្តរបស់កម្ពុជា-វៀតណាម ក្នុងការជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការតាមខ្សែបន្ទាត់ព្រំដែនប្រទេសទាំងពីរ។

សម្ដេចតេជោ ហ៊ុន សែន និងលោក ត្រិន កឹមទូ សុទ្ធតែបានអះអាងអំពីចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួត និងរឹងមាំរវាងប្រទេសទាំងពីរ ខណៈដែលកន្លងមក ថ្នាក់ដឹកនាំបក្ស និងថ្នាក់ដឹកនាំរដ្ឋនៃប្រទេសទាំងពីរ តែងបានបង្ហាញយ៉ាងច្បាស់អំពីការលើកកម្ពស់នៃទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម។

លោក ត្រិន កឹមទូ (Tran Cam Tu) សមាជិកការិយាល័យនយោបាយ និងជាសមាជិកប្រចាំការគណៈលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានលើកឡើងពីកិច្ចសហប្រតិបត្តិការដែលបាននិងកំពុងបន្តរីកចម្រើននៅគ្រប់វិស័យ ក្នុងនោះលោកបានសង្កត់ធ្ងន់ដល់វិស័យការពារជាតិ និងកិច្ចសហប្រតិបត្តិការតាមព្រំដែន។

លោក បញ្ជាក់ថា បណ្ដាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរបានសហការគ្នាយ៉ាងល្អក្នុងការទប់ស្កាត់បទល្មើសឆ្លងដែន និងការពង្រឹងសន្តិសុខតាមព្រំដែន ដែលធ្វើឱ្យព្រំដែនកម្ពុជា-វៀតណាម មានសន្តិភាព និងការអភិវឌ្ឍ។

ចំពោះមុខសម្ដេចតេជោ មន្ត្រីបក្សកុម្មុយនីស្តវៀតណាម ក៏បានរំលេចពីឆន្ទៈនយោបាយតាមរយៈការចាប់ដៃគ្នាដ៏រឹងមាំរវាងប្រទេសទាំងពីរ ប្រឆាំងនឹងកម្លាំងអមិត្តទាំងឡាយណា ដែលមានបំណងយកទឹកដីនៃប្រទេសទាំងសងខាង ដើម្បីប្រឆាំងនឹងប្រទេសម្ខាងទៀត។ កិច្ចការមួយនេះ លោក ថា ភាគីទាំងពីរបានសហការគ្នាយ៉ាងល្អ។

ទាក់ទងនឹងការលើកឡើងពីកិច្ចការព្រំដែន សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញការឯកភាពចំពោះការលើកឡើងរបស់ភាគីវៀតណាម។ តាមការថ្លែងឱ្យដឹងដោយអ្នកនាំពាក្យព្រឹទ្ធសភា លោក ជា ធីរិទ្ធ នៅក្នុងជំនួបនោះ សម្ដេចតេជោបានជំរុញបន្ថែមទៀតឱ្យអាជ្ញាធរនៅតាមព្រំដែនប្រទេសទាំងពីរ ត្រូវបន្តធានាឱ្យបាននូវព្រំដែន ដែលមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។ ការងារបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ ក៏ត្រូវបានលើកមកពិភាក្សាក្នុងជំនួបថ្នាក់ដឹកនាំទាំងពីរផងដែរ។

ភាគីទាំងពីរ បានជំរុញឱ្យមានការពន្លឿនការបោះបង្គោលនៅតាមព្រំដែនកម្ពុជា-វៀតណាម ឱ្យបានឆាប់ចប់ជាស្ថាពរតាមដែលបានឯកភាព ដែលជាចំណុចដ៏សំខាន់ក្នុងការពង្រឹងសន្តិភាព និងស្ថិរភាពតាមព្រំដែនរវាងប្រទេសទាំងពីរ។

ភ្ជាប់គ្នានេះ ភាគីទាំងពីរ ក៏បានលើកឡើងពីការផ្លាស់ប្ដូរពាណិជ្ជកម្មនៅតាមព្រំដែនរវាងប្រទេសទាំងពីរ ដែលបានធ្វើឱ្យមានកំណើនពាណិជ្ជកម្មលើសពី១០ពាន់លានដុល្លារ ហើយខណៈបច្ចុប្បន្ន កម្ពុជា និងវៀតណាមកំពុងតែមានមហិច្ឆតាក្នុងការសម្រេចឱ្យបាននូវទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឡើងដល់២០ពាន់លានដុល្លារ៕

The post ថ្នាក់ដឹកនាំកម្ពុជា-វៀតណាម បញ្ជាក់ជាថ្មីពីការប្ដេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការតាមព្រំដែនប្រទេសទាំងពីរ appeared first on Kampuchea Thmey Daily.

ប្រធាន​សភា​មាន​ក្ដី​រំពឹង​ខ្ពស់​លើ​ទំនាក់ទំនង​ជាមួយ​វៀតណាម​ខណៈ​ដែល​ប្រទេស​នេះ​កំពុង​ត្រូវ​បាន​ពិភព​លោក​ទទួល​ស្គាល់​ជា​«មហាអំណាច​កណ្ដាល»
ប្រធាន​សភា​កម្ពុជា សម្ដេច​សភា​ធិបតី ឃួន សុដារី មាន​ប្រសាសន៍​ថា​ទំនាក់ទំនង កម្ពុជា វៀតណាម គឺ​ជា​ទំនាក់ទំនង​ប្រពៃណី​ដៃ​គូរ​យុទ្ធសាស្ត្រ​ដែល​ផ្អែក​លើ​ទំនុក​ចិត្ត​នយោបាយ​ខ្ពស់​ លើ​ការ​អភិវឌ្ឍន៍​ជាប់​ស្ដែង​ដើម្បី​ប្រជាជន​ជា​ធំ​។ ខណៈ​ភាគី​វៀតណាម​​នៅ​តែ​ផ្ដល់​អទិភាព​សំខាន់​ដល់​មិត្ត​ជិត​ខាង​ទាំង​ពី​ប្រទេស​របស់​ខ្លួន​ កម្ពុជា និង​ឡាវ។

​​​​ការ​លើក​ឡើង​នេះ​ធ្វើ​ឡើង​ក្នុង​ពេល​ដែល​ប្រធាន​សភា​កម្ពុជា សម្ដេច​សភាធិបតី ឃួន សុដារី បាន​ទទួល​ស្វាគមន៍​​សមាជិក​ប្រចាំ​ការ​គណៈ​លេខាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​វៀតណាម​លោក គ្រិន កឹមទូ (Tran Cam Tu) នៅ​វិមាន​រដ្ឋសភា​ ព្រឹក​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០២៦​នេះ។

​នាយ​ខុទ្ទកាល័យ​ និង​ជា​អ្នក​នាំ​ពាក្យ​ប្រធាន​រដ្ឋសភា​លោក កែវ ពិសិដ្ឋ បាន​ឱ្យ​អ្នក​សារព័ត៌មាន​ដឹង​ថា​ក្នុង​ជំនួប​នេះ ភាគី​ទាំង​ពីរ​បាន​វាយ​តម្លៃ​ខ្ពស់​លើ​ទំនាក់ទំនង​ជា​ប្រវត្តិ​សាស្ត្រ​រវាង​កម្ពុជា​និង​វៀតណាម ហើយ​ការ​រីកចម្រើន​របស់​ប្រទេស​ទាំង​ពីរ​ពិត​ជា​មិន​អាច​ខ្វះ​គ្នា​បាន​ទេ​។ ក្នុង​ជំនួប​នោះ​ដែល​សម្ដេច​ប្រធាន​សភា​ បាន​បង្ហាញ​ជំនឿ​ចិត្ត​លើ​ការ​ធ្វើ​កំណែ​ទម្រង់​របស់​វៀតណាម ដែល​ក៏​នាំ​មក​នូវ​អត្ថប្រយោជន៍​ដល់​ប្រទេស​កម្ពុជា​ តំបន់ និង​សកល​លោក​ផង​ដែរ​។

លោក​ កែវ ពិសិដ្ឋ៖ «សម្ដេច​មាន​ជំនឿ​ទុក​ចិត្ត និង​មុតមាំ​ថា​តាមរយៈ​កំណែ​ទម្រង់ និង​ការ​ដាក់​ចេញ​នូវ​ចក្ខុវិស័យ​ច្បាស់លាស់ នឹង​ជួយ​ប្រទេស​វៀតណាម​បន្ត​រីកចម្រើន​ ហើយ​ក៏​នឹង​នាំ​មក​នូវ​អត្ថប្រយោជន៍​ដល់​ប្រទេស​យើង​ទាំង​ពីរ ក្នុង​ការ​ចូលរួម​លើក​កម្ពស់​ការ​អភិវឌ្ឍ​សន្តិភាព និង​សេដ្ឋកិច្ច​តំបន់​ ក៏​ដូចជា​សកល​ទាំងមូល​។ មិត្ត​វៀតណាម​គឺ​ជា​តួអង្គ​មួយ​ដ៏​សំខាន់​សម្រាប់​ជា​អំណាច​កណ្តាល​ ហើយ​នឹង​មាន​ការ​ទទួល​ស្គាល់​នៅ​ក្នុង​តំបន់​អាស៊ាន​ ក៏​ដូចជា​នៅ​សកល​លោក​ទាំង​មូល​ផង​ដែរ​»។

​​​ក្នុង​ជំនួប​នោះ​លោក គ្រិន គឹមទូ បាន​ជម្រាប​សម្ដេច​សភា​ធិបតី​ថា​ការ​រីក​ចម្រើន​របស់​កម្ពូជា​ និង​បន្ត​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​លើក​កម្ពស់​ទំនាក់ទំនង​ទ្វេ​ភាគី​កម្ពុជា វៀតណាម ក៏​ដូច​ជា​ទំនាក់ទំនង​ត្រី​ភាគី​ កម្ពុជា វៀតណាម ឡាវ។ លោក​ក៏​បាន​ជំរុញ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​កាន់​តែ​ស៊ីជម្រៅ​ថែម​ទៀត​រវាង​កម្ពុជា និង​វៀតនណាម ពិសេស​លើ​វិស័យ​ការពារ​ជាតិ សន្ដិសុខ និង​ការ​កសាង​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ និង​ការ​ជំរុញ​ការ​ផ្លាស់​ប្ដូរ​ និង​ការ​សិក្សា​គ្នា​ទៅវិញ​ទៅ​មក​រវាង​យុវជន និង​យុវជន ការ​ទំនាក់ទំនង​រវាង​ប្រជាជន​ និង​ប្រជាជន​ផង​ដែរ​។

ដោយ​ឡែក​នៅ​ឆ្នាំ​២០២៧ ជា​ឆ្នាំ​ដែល​ទំនាក់​ទំនង​កម្ពុជា វៀតណាម ឈាន​ដល់​ខួប​៦០​ឆ្នាំ ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​ផង​ដែរ​ពី​ការ​រៀបចំ​ឱ្យ​ខួប​មិត្តភាព​នេះ​កាន់​តែ​អធិកអធម ដើម្បី​បង្ហាញ​ទំនាក់ទំនង​ល្អ​រវាង​រដ្ឋ​ទាំង​ពីរ​ក៏​ដូចជា​ជំរុញ​មិត្ត​ភាព​ល្អ​រវាង​ប្រជាជន​កម្ពុជា និង​វៀតណាម​ផង​ដែរ​។

ប្រទេស​វៀតណាម​ត្រូវ​បាន​វិទ្យាស្ដាន​ Lowy របស់​ប្រទេស​អូស្ត្រាលី ​ចាត់​ថ្នាក់​ជា​ប្រទេស​មហាអំណាច​កណ្ដាល​ក្នុង​ឆ្នាំ​២០២៥ នៅ​តំបន់​អាស៊ី និង​អូសេអានី​ ដោយ​សារ​ឥទ្ធិពល​សេដ្ឋកិច្ច​ សមត្ថភាព​ទ័ព និង​ការទូត​របស់​ប្រទេស​នេះ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍ ​​​​​​​

The post ប្រធាន​សភា​មាន​ក្ដី​រំពឹង​ខ្ពស់​លើ​ទំនាក់ទំនង​ជាមួយ​វៀតណាម​ខណៈ​ដែល​ប្រទេស​នេះ​កំពុង​ត្រូវ​បាន​ពិភព​លោក​ទទួល​ស្គាល់​ជា​«មហាអំណាច​កណ្ដាល» appeared first on Kampuchea Thmey Daily.

មន្ត្រីជាន់ខ្ពស់បក្សកុម្មុយនីស្តវៀតណាម លោក ត្រិន កឹមទូ ផ្ដើមទស្សនកិច្ចនៅកម្ពុជា
តបតាមការអញ្ជើញរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃសុក្រនេះ លោក ត្រិន កឹមទូ (Tran Cam Tu) សមាជិកការិយាល័យនយោបាយ និងជាសមាជិកប្រចាំការគណៈលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។

ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់វៀតណាមពេលនេះ ជាការបន្តអនុវត្តតាមការឯកភាពគ្នាក្នុងកិច្ចប្រជុំកំពូលរវាងគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមកាលពីដើមខែកុម្ភៈ ឆ្នាំ២០២៦កន្លងទៅ ក៏ដូចជាការអនុវត្តកិច្ចព្រមព្រៀងស្តីពីការផ្លាស់ប្តូរគណៈប្រតិភូរវាងគណបក្សទាំងពីរ។ ការផ្លាស់ប្តូរគណៈប្រតិភូរវាងគណបក្សទាំងពីរ គឺស្របតាមទិសស្លោក«ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» ដើម្បីជាប្រយោជន៍សម្រាប់គណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។

ដំណើរទស្សនកិច្ចនេះ ក៏ត្រូវបានគណបក្សប្រជាជនកម្ពុជា បញ្ជាក់ថា នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនានា ដូចជា ការទូត ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្ត្រ បច្ចេកវិទ្យា បរិវត្តកម្មឌីជីថល អប់រំ និងទេសចរណ៍ ព្រមទាំងការផ្លាស់ប្តូរប្រជាជននិងប្រជាជន ដែលគណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ បាននឹងកំពុងពង្រឹងពង្រីកលើគ្រប់កម្រិត។

អំឡុងពេលទស្សនកិច្ចនេះ លោក ត្រិន កឹមទូ មានជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា។ ជាក់ស្ដែង នៅព្រឹកនេះ លោក ត្រិន កឹមទូ បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេច ឃួន សុដារី ប្រធានរដ្ឋសភា៕

ដោយ៖ ធឿន វ៉ាន់សុង

The post មន្ត្រីជាន់ខ្ពស់បក្សកុម្មុយនីស្តវៀតណាម លោក ត្រិន កឹមទូ ផ្ដើមទស្សនកិច្ចនៅកម្ពុជា appeared first on Kampuchea Thmey Daily.

សម្ដេច ហ៊ុន ម៉ាណែត បង្ហាញបំណងចង់ជួបនាយករដ្ឋមន្ត្រីថ្មីវៀតណាម លោក Le Minh Hung
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បង្ហាញបំណងតាមរយៈលិខិតផ្ញើជូននាយករដ្ឋមន្ត្រីថ្មីរបស់វៀតណាម លោក ឡេ មិញ ហ៊ឹង (Le Minh Hung) ដោយសម្ដេច ចង់ជួបជាមួយនឹងមេដឹកនាំថ្មីវៀតណាមរូបនេះ ដើម្បីជជែកគ្នាអំពីការពង្រឹងទំនាក់ទំនងទ្វេភាគី កម្ពុជា និងវៀតណាម។

ក្នុងលិខិតរបស់សម្ដេចធិបតី កាលពីថ្ងៃអង្គារ បានសរសេរថា៖ «ខ្ញុំទន្ទឹងរង់ចាំជួបជាមួយឯកឧត្តម ដើម្បីផ្លាស់ប្តូរទស្សនៈលើការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់យើង ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអាស៊ាន និងក្របខ័ណ្ឌពហុភាគីនានា ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រជាជនយើងទាំងពីរ»។

បំណងរបស់នាយករដ្ឋមន្ត្រីកម្ពុជា គឺធ្វើឡើងក្រោយពេលលោក ឡេ មិញ ហ៊ឹង ត្រូវបានសមាជិកសភារបស់វៀតណាមបោះឆ្នោតជ្រើសតាំងឱ្យធ្វើជានាយករដ្ឋមន្រ្តីបន្តពីលោក ផាម មិញ ជីញ ដែលបានកាន់តំណែងនេះតាំងពីឆ្នាំ២០២១។ នាយករដ្ឋមន្ត្រីថ្មីរូបនេះ ត្រូវបានគេស្គាល់ថា ជាអតីតទេសាភិបាលធនាគារកណ្តាលវៀតណាម។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ញើសារសម្តែងការអបអរសាទរចំពោះលោក ឡេ មិញ ហ៊ឹង ដោយសម្ដេច ចាត់ទុកការតែងតាំងនេះ ថា បានឆ្លុះបញ្ចាំងអំពីសេចក្តីទុកចិត្ត និងជំនឿជឿជាក់ដែលបក្ស រដ្ឋ និងប្រជាជនវៀតណាម បានផ្តល់ជូនលោក ឡេ មិញ ហ៊ឹង ដោយទទួលស្គាល់នូវការលះបង់របស់លោកក្នុងការជំរុញការអភិវឌ្ឍ និងវិបុលភាពជាតិ។

សម្ដេចធិបតី បញ្ជាក់ក្នុងសារលិខិតថា ក្រោមការដឹកនាំប្រកបដោយសមត្ថភាព និងចក្ខុវិស័យវែងឆ្ងាយរបស់លោក​ ឡេ មិញ ហ៊ឹង ក៏ដូចជាក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាម វៀតណាមនឹងបន្តសម្រេចបានសមិទ្ធផលធំៗបន្ថែមទៀតក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ព្រមទាំងបន្តលើកកម្ពស់តួនាទីរបស់ខ្លួនក្នុងកិច្ចការតំបន់ និងអន្តរជាតិ។

នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានគូសរំលេចពីទំនាក់ទំនងដ៏រឹងមាំរវាងកម្ពុជា និងវៀតណាមផងដែរ ដោយសម្ដេចសង្កត់ធ្ងន់ថា កម្ពុជា និងវៀតណាម មានចំណងមិត្តភាពដ៏យូរអង្វែង ដែលបានចាក់ឫសយ៉ាងជ្រៅក្នុងភាពជាអ្នកជិតខាងល្អ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង៕

ដោយ៖ ធឿន​ វ៉ាន់សុង

The post សម្ដេច ហ៊ុន ម៉ាណែត បង្ហាញបំណងចង់ជួបនាយករដ្ឋមន្ត្រីថ្មីវៀតណាម លោក Le Minh Hung appeared first on Kampuchea Thmey Daily.

ព្រះមហាក្សត្រកម្ពុជា៖ កម្ពុជា-វៀតណាម នឹងកាន់តែមានចំណងជិតស្និទ្ធ ក្នុងពេលលោក​ តូ ឡឹម ដឹកនាំប្រទេសវៀតណាម
ក្នុងពេលដែលប្រទេសវៀតណាមនឹងត្រូវដឹកនាំដោយមេដឹកនាំថ្មី លោក តូ ឡឹម ក្នុងតំណែងជាប្រធានរដ្ឋនៃប្រទេសជិតខាងកម្ពុជាមួយនេះ ព្រះករុណាព្រះមហាក្សត្រនៃកម្ពុជា បានបង្ហាញព្រះទ័យថា ទំនាក់ទំនងកម្ពុជា និងវៀតណាម នឹងកាន់តែមានជិតស្និទ្ធ និងរឹងមាំឡើងបន្ថែមទៀត។

ភ្ជាប់ទៅនឹងសារអបអរសាទរលោក តូ ឡឹម ចំពោះការឡើងធ្វើជាប្រធានរដ្ឋវៀតណាម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា តាមរយៈព្រះរាជសារ ចុះថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ បានមានព្រះរាជបន្ទូលថា ក្រោមការដឹកនាំរបស់លោក តូ ឡឹម ប្រទេសវៀតណាមនឹងបន្តទទួលបានមហាជោគជ័យ មានការអភិវឌ្ឍរីកចម្រើនជឿនលឿនលើគ្រប់វិស័យ និងរក្សាបាននូវតួនាទីដ៏សំខាន់នៅក្នុងតំបន់ និងក្នុងពិភពលោក។

ក្នុងក្របខណ្ឌទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា ក្នុងព្រះរាជសារព្រះមហាក្សត្រ បានបង្ហាញក្ដីសង្ឃឹងថា «ប្រជាជាតិយើងទាំងពីរ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលជាប្រទេសជិតខាងគ្នាកាន់តែមានទំនាក់ទំនងជិតស្និទ្ធ ហើយបន្តរក្សាបាននូវសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍជាតិបានកាន់តែល្អប្រសើរឡើងថែមទៀត»។

សភាវៀតណាម កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ បានអនុម័តជ្រើសតាំងអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក តូ ឡឹម ឱ្យកាន់តំណែងជាប្រធានរដ្ឋ សម្រាប់អាណត្តិ៥ឆ្នាំ ២០២៦-២០៣១ ក្នុងសំឡេងគាំទ្រ១០០ភាគរយពីសមាជិកសភាដែលបានចូលរួមក្នុងសម័យប្រជុំពេញអង្គរបស់សភាវៀតណាម នីតិកាលទី១៦។

ជាការកត់សម្គាល់ នេះជាការវិលមកកាន់តំណែងចាស់វិញរបស់លោក តូ ឡឹម ពោលគឺលោកធ្លាប់បានកាន់តំណែងនេះមួយរយៈពេលខ្លីកាលពីឆ្នាំ២០២៤ ហើយជាការបំបែកកំណត់ត្រាប្រវត្តិសាស្ត្រវៀតណាម ដែលលោក តូ ឡឹម ត្រូវក្តោប​​មុខ​តំណែង​កំពូលពីរក្នុងពេលតែមួយ គឺទាំងតំណែងអគ្គលេខាធិការបក្ស និងទាំងប្រធានរដ្ឋ៕

ដោយ៖​ ធឿន វ៉ាន់សុង

The post ព្រះមហាក្សត្រកម្ពុជា៖ កម្ពុជា-វៀតណាម នឹងកាន់តែមានចំណងជិតស្និទ្ធ ក្នុងពេលលោក​ តូ ឡឹម ដឹកនាំប្រទេសវៀតណាម appeared first on Kampuchea Thmey Daily.