កម្ពុជា-ឥណ្ឌា Archives - Kampuchea Thmey Daily

កងទ័ពជើងគោកកម្ពុជា ចូលរួមសមយុទ្ធពហុភាគី PRAGATI នៅប្រទេសឥណ្ឌា
កងទ័ពជើងគោករបស់កម្ពុជា បានចូលរួមក្នុងសមយុទ្ធយោធាជាមួយនឹងកងទ័ពមកពីប្រទេសចំនួន១១ផ្សេងទៀត នៅប្រទេសឥណ្ឌា ដែលហៅថា សមយុទ្ធពហុភាគី PRAGATI 2026។ សមយុទ្ធពហុភាគីនេះ បានចាប់ផ្តើមជាផ្លូវការ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុង Umroi រដ្ឋ Meghalaya។

ប្រទេសដែលចូលរួមនៅក្នុងសមយុទ្ធយោធានេះ រួមមាន កម្ពុជា ប៊ូតាន ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ម៉ាល់ឌីវ មីយ៉ាន់ម៉ា នេប៉ាល់ ហ្វីលីពីន សីសែល ស្រីលង្កា និងវៀតណាម។ សមយុទ្ធនេះ មានរយៈពេល២សប្តាហ៍ ដែលមានគោលបំណងលើកកម្ពស់ការសម្របសម្រួលប្រតិបត្តិការ ការកសាងទំនុកចិត្តទៅវិញទៅមក និងការពង្រឹងសមត្ថភាពរួមគ្នារវាងបណ្ដាប្រទេសចូលរួម។

តាមការគូសបញ្ជាក់របស់កងទ័ពជើងគោកកម្ពុជា សមយុទ្ធ PRAGATI នឹងផ្តោតលើប្រតិបត្តិការប្រឆាំងភេរវកម្មក្នុងតំបន់ពាក់កណ្ដាលភ្នំ និងព្រៃភ្នំ តាមរយៈការធ្វើលំហាត់ផែនការរួម ការហ្វឹកហ្វឺនយុទ្ធវិធី និងប្រតិបត្តិការរួមគ្នា។

គួរកត់សម្គាល់ថា សមយុទ្ធដែលរៀបចំដោយភាគីឥណ្ឌានេះ បានធ្វើឡើងក្រោយសមយុទ្ធទ្វេភាគីរវាងកងទ័ពជើងគោកកម្ពុជា និងឥណ្ឌា ដែលទើបតែត្រូវបានបញ្ចប់នាពេលថ្មីៗនេះ។ កម្ពុជា-ឥណ្ឌា បានធ្វើសមយុទ្ធយោធារួមគ្នាCINBAX II រយៈពេល១៥ថ្ងៃ នៅក្នុងប្រទេសកម្ពុជា ដោយបានអនុវត្តសកម្មភាពហ្វឹកហ្វឺនរួមជាច្រើន ផ្តោតទៅលើការពង្រឹងអន្តរប្រតិបត្តិការ ការផ្លាស់ប្តូរបទពិសោធន៍វិជ្ជាជីវៈ និងការកសាងទំនុកចិត្តរវាងកងទ័ពនៃប្រទេសទាំងពីរ៕

The post កងទ័ពជើងគោកកម្ពុជា ចូលរួមសមយុទ្ធពហុភាគី PRAGATI នៅប្រទេសឥណ្ឌា appeared first on Kampuchea Thmey Daily.

សមយុទ្ធទ្វេភាគីកម្ពុជា–ឥណ្ឌា លើយុទ្ធសាស្រ្តបាញ់គ្រាប់ពិត ប្រើប្រាស់ដ្រូន ការឡោមព័ទ្ធ បិទបញ្ចប់ដោយជោគជ័យ
កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោកឥណ្ឌា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ បានរៀបចំពិធីបិទសមយុទ្ធទ្វេភាគី កម្ពុជា–ឥណ្ឌា លើកទី២ (CINBAX II) នៅមូលដ្ឋានកងយោធពលខេមរភូមិន្ទ តេជោសែន ភ្នំធំម្រះព្រៅ ស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ពិធីបិទនេះ ប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និង ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា។

សមយុទ្ធ CINBAX II បានប្រព្រឹត្តទៅរយៈពេល ០២ សប្តាហ៍ ដោយផ្តោតលើការហ្វឹកហ្វឺនរួម ការពង្រឹងអន្តរប្រតិបត្តិការ ការផ្លាស់ប្តូរបទពិសោធន៍វិជ្ជាជីវៈ និងការកសាងទំនុកចិត្តរវាងកងទ័ពនៃប្រទេសទាំងពីរ ស្របតាមក្របខណ្ឌប្រតិបត្តិការក្រោមអាណត្តិអង្គការសហប្រជាជាតិ។ សកម្មភាពហ្វឹកហ្វឺនរួមមាន ការហ្វឹកហ្វឺនក្នុងទីបញ្ជាការ ការអនុវត្តលំហាត់យុទ្ធវិធី ការហ្វឹកហ្វឺនបាញ់គ្រាប់ពិត ការហ្វឹកហ្វឺនប្រតិបត្តិការឡោមព័ទ្ធ និងឆែកឆេរ (CASO) ប្រតិបត្តិការចូលគ្រប់គ្រងអគារ (House Intervention) ព្រមទាំងការផ្លាស់ប្តូរបទពិសោធន៍លើបច្ចេកវិទ្យាទំនើប ដូចជា ការប្រើប្រាស់ដ្រូន និងបច្ចេកវិទ្យាប្រឆាំងដ្រូន។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃសមយុទ្ធនេះ និងបានបញ្ជាក់ថា CINBAX មិនត្រឹមតែជាសកម្មភាពហ្វឹកហ្វឺនយោធាប៉ុណ្ណោះទេ ប៉ុន្តែជានិមិត្តរូបនៃសាមគ្គីភាព មិត្តភាព និងភាពជាដៃគូដ៏រឹងមាំរវាងកម្ពុជា និងឥណ្ឌា។ ឯកឧត្តមក៏បានគូសបញ្ជាក់ថា កម្ពុជា និងឥណ្ឌា មានទំនាក់ទំនងប្រវត្តិសាស្ត្រ វប្បធម៌ និងអរិយធម៌ជាមួយគ្នាតាំងពីរាប់ពាន់ឆ្នាំមុន ហើយក្នុងប្រវត្តិសាស្ត្រសម័យទំនើប ឥណ្ឌាក៏ជាប្រទេសមួយដែលបានឈរជាមួយកម្ពុជា ក្នុងអំឡុងពេលស្តារប្រទេសឡើងវិញក្រោយឆ្នាំ១៩៧៩។

ជាមួយគ្នានេះ ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានសម្តែងការពេញចិត្តចំពោះលទ្ធផលនៃសមយុទ្ធ និងបានលើកឡើងថា សមយុទ្ធ CINBAX II បានឆ្លុះបញ្ចាំងអំពីទំនុកចិត្ត ការយល់ដឹងគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការដែលកំពុងរីកចម្រើនរវាងកងទ័ពនៃប្រទេសទាំងពីរ។ ឯកអគ្គរដ្ឋទូតឥណ្ឌា ក៏បានបញ្ជាក់ផងដែរថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងកម្ពុជា និងឥណ្ឌា បានបន្តពង្រីកតាមរយៈការបណ្តុះបណ្តាល ការកសាងសមត្ថភាព និងការផ្លាស់ប្តូរវិជ្ជាជីវៈជាបន្តបន្ទាប់។

ក្នុងឱកាសនោះ ថ្នាក់ដឹកនាំជាន់ខ្ពស់ទាំងពីរ បានសម្តែងនូវការកោតសរសើរចំពោះកងកម្លាំងចូលរួម ដែលបានអនុវត្តសមយុទ្ធនេះប្រកបដោយវិជ្ជាជីវៈ ស្មារតីសាមគ្គីភាព និងការគោរពគ្នាទៅវិញទៅមក រហូតបានបិទបញ្ចប់ប្រកបដោយជោគជ័យ និងបានបន្តពង្រឹងមិត្តភាព ភាពជាបងប្អូន និងកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំថែមទៀត៕

The post សមយុទ្ធទ្វេភាគីកម្ពុជា–ឥណ្ឌា លើយុទ្ធសាស្រ្តបាញ់គ្រាប់ពិត ប្រើប្រាស់ដ្រូន ការឡោមព័ទ្ធ បិទបញ្ចប់ដោយជោគជ័យ appeared first on Kampuchea Thmey Daily.

ប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ បានសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធហ្វឹកហ្វឺនអាវុធថ្មើជើងសិប្បនិម្មិត ដែលជាអំណោយរបស់កងទ័ពជើងគោកឥណ្ឌា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ និង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក និង ឯកឧត្តម បាវីតលុង វ៉ាន់ឡាល់វ៉ាវណា (Bawitlung Vanlalvawna) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក។
ក្នុងឱកាសនោះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយោធារវាងកម្ពុជា-ឥណ្ឌាដែលកាន់តែរឹងមាំ ។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានសម្តែងនូវអំណរគុណចំពោះរដ្ឋាភិបាលឥណ្ឌា កងទ័ពឥណ្ឌា និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ចំពោះការគាំទ្រដ៏មានអត្ថន័យនេះ ដែលបានឆ្លុះបញ្ចាំងអំពីមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកងទ័ពទាំងពីរ។ ឯកឧត្តម ក៏បានសម្តែងការពេញចិត្តចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការការពារជាតិ រួមមាន ការរៀបចំវគ្គបណ្តុះបណ្តាល និងការរៀបចំសមយុទ្ធទ្វេភាគី CINBAX II ដែលកំពុងប្រព្រឹត្តទៅនៅកម្ពុជា។

ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតឥណ្ឌា បានលើកឡើងថា ប្រព័ន្ធហ្វឹកហ្វឺននេះ ត្រូវបានប្រគល់ជូនកងទ័ពជើងគោកកម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ២០២៥ ហើយការដាក់ឱ្យដំណើរការនៅថ្ងៃនេះ គឺជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងកងទ័ពទាំងពីរ។ ឯកឧត្តម ជឿជាក់ថាប្រព័ន្ធហ្វឹកហ្វឺនទំនើបនេះ នឹងចូលរួមយ៉ាងសំខាន់ក្នុងការលើកកម្ពស់សមត្ថភាពហ្វឹកហ្វឺន វិជ្ជាជីវៈ និងការត្រៀមខ្លួនប្រតិបត្តិការរបស់កងទ័ពជើងគោកកម្ពុជា៕

The post ប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា appeared first on Kampuchea Thmey Daily.

សមយុទ្ធទ្វេភាគីកងទ័ពជើងគោកកម្ពុជា និងឥណ្ឌា CINBAX II បានចាប់ផ្តើមជាផ្លូវការនៅថ្ងៃនេះ
នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ កងទ័ពជើងគោកកម្ពុជាបានចាប់ផ្ដើមសមយុទ្ធយោធារួមគ្នា CINBAX II ជាមួយកងទ័ពជើងគោកឥណ្ឌា នៅមូលដ្ឋានកងយោធពលខេមរភូមិន្ទ តេជោសែន ភ្នំធំម្រះព្រៅ ស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ពិធីបើកជាផ្លូវការនេះ បានធ្វើឡើងក្រោមវត្តមានលោកឧត្តមសេនីយ៍ឯក អ៊ួន សារឿន មេបញ្ជាការរងកងទ័ពជើងគោក និងវរសេនីយ៍ឯក ABHISHEK ARORA នាយការិយាល័យអនុព័ន្ធយោធាឥណ្ឌាប្រចាំកម្ពុជា។

សមយុទ្ធ CINBAX II នេះនឹងត្រូវប្រព្រឹត្តទៅរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ “រួមគ្នាប្រឆាំងអំពើភេរវកម្ម និងសង្គ្រោះគ្រោះមហន្តរាយ” ក្នុងគោលបំណងពង្រឹងសសមត្ថភាពប្រតិបត្តិការរួមគ្នារវាងកងទ័ពជើងគោកកម្ពុជា និងឥណ្ឌា។

បើតាមកងទ័ពជើងគោក សមយុទ្ធទ្វេភាគីនេះ គឺផ្ដោតលើសកម្មភាពហ្វឹកហ្វឺនលើជំនាញជាច្រើន ទាំងនៅក្នុងទីបញ្ជាការ និងលើទីលានអនុវត្តជាក់ស្តែង ដែលបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមរបស់ប្រទេសទាំងពីរក្នុងការលើកកម្ពស់សមត្ថភាពត្រៀមប្រតិបត្តិការ ការយល់ដឹងគ្នាទៅវិញទៅមក ស្របតាមស្មារតីមិត្តភាព កិច្ចសហប្រតិបត្តិការ និងការទទួលខុសត្រូវរួមក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងអន្តរជាតិ។

លោកឧត្តមសេនីយ៍ឯក អ៊ួន សារឿន និងលោកវរសេនីយ៍ឯក ABHISHEK ARORA បានសម្តែងការពេញចិត្តចំពោះការរីកចម្រើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកកម្ពុជា-ឥណ្ឌា ដែលបានបន្តពង្រឹងឥតឈប់ឈរ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច ការបណ្តុះបណ្តាល និងសមយុទ្ធរួមនានា។

គួរឱ្យដឹងថា នេះគឺជាសមយុទ្ធលើកទី២រវាងកងទ័ពទាំងពីរ បន្ទាប់ពីលើកទី១ ត្រូវបានរៀបចំឡើងនៅប្រទេសឥណ្ឌា ក្នុងឆ្នាំ២០២៤។ សម្រាប់លើកទី២ដែលធ្វើឡើងនៅកម្ពុជានេះ មានកងទ័ពជើងគោកឥណ្ឌាចូលរួមសមយុទ្ធចំនួន១២០នាក់ ជាមួយកងទ័ពជើងគោកកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនងយោធា និងភាពជាដៃគូរវាងប្រទេសទាំងពីរ៕

The post សមយុទ្ធទ្វេភាគីកងទ័ពជើងគោកកម្ពុជា និងឥណ្ឌា CINBAX II បានចាប់ផ្តើមជាផ្លូវការនៅថ្ងៃនេះ appeared first on Kampuchea Thmey Daily.

រដ្ឋសភាកម្ពុជា សហការជាមួយអ្នកជំនាញវេជ្ជសាស្ត្រឥណ្ឌា ជំរុញការទប់ស្កាត់ជំងឺមិនឆ្លងឱ្យកាន់តែមានប្រសិទ្ធភាព
រដ្ឋសភាកម្ពុជាតាមរយៈគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) សហការជាមួយអ្នកជំនាញវេជ្ជសាស្ត្រឥណ្ឌា ជំរុញការទប់ស្កាត់ជំងឺមិនឆ្លងឱ្យកាន់តែមានប្រសិទ្ធភាព។ កិច្ចសហការនេះ គឺបានបញ្ជាក់ឡើងក្នុងកិច្ចពិភាក្សាលោកស្រី ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា ជាមួយសមាគមគ្រូពេទ្យឯកទេសជំងឺទឹកនោមផ្អែម នៃប្រទេសឥណ្ឌា ដែលដឹកនាំដោយលោកវេជ្ជបណ្ឌិត Gupta។

កិច្ចពិភាក្សាដែលធ្វើឡើងកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ភាគីទាំងពីរបានផ្ដោតសំខាន់លើកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយនវានុវត្តន៍ ក្នុងការពង្រឹងការទប់ស្កាត់ជំងឺមិនឆ្លង (NCDs) ជាពិសេសជំងឺទឹកនោមផ្អែមនៅកម្ពុជា។

លោកស្រី ឡោក ខេង បានបង្ហាញក្ដីបារម្ភយ៉ាងខ្លាំង ខណៈកម្ពុជាបានខិតខំផ្សព្វផ្សាយ និងណែនាំអំពីការផ្លាស់ប្តូររបបអាហារ និងរបៀបរស់នៅយ៉ាងសកម្មក៏ដោយ ក៏អត្រានៃជំងឺមិនឆ្លងនៅតែបន្តកើនឡើងគួរឱ្យកត់សម្គាល់។ លោកស្រី សង្កត់ធ្ងន់ថា កត្តាចម្បងដែលរុញច្រានឱ្យស្ថានភាពនេះកាន់តែធ្ងន់ធ្ងរ គឺដោយសារការនិយមបរិភោគអាហារកែច្នៃ និងភេសជ្ជៈដែលមានកម្រិតជាតិផ្អែមហួសកម្រិត។

ឆ្លើយតបនឹងបញ្ហាប្រឈមនេះ គណៈកម្មការទី៨ នៃរដ្ឋសភា បានចុះយុទ្ធនាការយ៉ាងសកម្មនៅតាមបណ្តាខេត្ត រោងចក្រ សាលារៀន និងមណ្ឌលសុខភាព ក្រោមសារអប់រំដ៏មានឥទ្ធិពលគឺ៖ «អំបិលតិច ស្ករតិច និងខ្លាញ់តិច»។ កិច្ចខិតខំប្រឹងប្រែងនេះ គឺស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលផ្តល់អាទិភាពខ្ពស់លើការពង្រឹងវិស័យសុខាភិបាល និងការបង្ការជំងឺមិនឆ្លងឱ្យបានជាអតិបរមា។

លោកស្រី ប្រធានគណៈកម្មការ បានស្នើឱ្យលោកវេជ្ជបណ្ឌិត Gupta ចែករំលែកនូវបទពិសោធន៍ជោគជ័យ និងផ្តល់មតិយោបល់បច្ចេកទេសលើការទប់ស្កាត់ជំងឺ។ បន្ថែមពីនេះ លោកស្រី បានសំណូមពរឱ្យភាគីឥណ្ឌា ជួយបណ្តុះបណ្តាលជំនាញឯកទេស និងការប្រើប្រាស់ឧបករណ៍បរិក្ខារពេទ្យទំនើបៗដល់គ្រូពេទ្យកម្ពុជា ដើម្បីពង្រឹងសមត្ថភាពព្យាបាលឱ្យកាន់តែប្រសើរ។

ជាការឆ្លើយតប លោកវេជ្ជបណ្ឌិត Gupta បានកោតសរសើរចំពោះភាពម្ចាស់ការ និងគំនិតផ្តួចផ្តើមរបស់រដ្ឋសភាកម្ពុជា ដោយលោក គូសបញ្ជាក់ថា ជំងឺមិនឆ្លងមិនត្រឹមតែជាបញ្ហាសុខភាពបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែជាបន្ទុកសកលដែលបំផ្លាញធនធានមនុស្សយ៉ាងធ្ងន់ធ្ងរ។ លោកសង្កត់ធ្ងន់ថា«យើងត្រូវផ្លាស់ប្តូរជាលក្ខណៈប្រព័ន្ធ តាំងពីការបង្កើតលំហសាធារណៈសម្រាប់ហាត់ប្រាណ រហូតដល់ការអប់រំឱ្យមានការយល់ដឹងស៊ីជម្រៅពីរបបអាហារ»។

លោកវេជ្ជបណ្ឌិត ក៏បានបង្ហាញក្ដីរីករាយក្នុងការសហការបណ្តុះបណ្តាលគ្រូពេទ្យឯកទេសនៅកម្ពុជា ដោយក្នុងដំណើរទស្សនកិច្ចនេះ លោកក៏មានកម្មវិធីចែករំលែកបទពិសោធន៍បច្ចេកទេស ជាមួយគ្រូពេទ្យកម្ពុជាតាមមន្ទីរពេទ្យធំៗផងដែរ ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជាឱ្យកាន់តែល្អប្រសើរឡើង៕

The post រដ្ឋសភាកម្ពុជា សហការជាមួយអ្នកជំនាញវេជ្ជសាស្ត្រឥណ្ឌា ជំរុញការទប់ស្កាត់ជំងឺមិនឆ្លងឱ្យកាន់តែមានប្រសិទ្ធភាព appeared first on Kampuchea Thmey Daily.

ឥណ្ឌានឹងបើកការិយាល័យអនុព័ន្ធយោធានៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសឥណ្ឌា បញ្ជាក់ថា ឥណ្ឌានឹងបើកការិយាល័យអនុព័ន្ធយោធាប្រចាំនៅកម្ពុជា ក្នុងបំណងដើម្បីពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។ ការបញ្ជាក់របស់ភាគីឥណ្ឌាបែបនេះ គឺបានធ្វើឡើងក្នុងជំនួបជាមួយលោក ប្រាក់ សុខុន និងជារដ្ឋមន្ត្រីការបរទេស កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ក្នុងរាជធានីភ្នំពេញ។

លោក Shri P. Kumaran រដ្ឋលេខាធិការទទួលបន្ទុកតំបន់ខាងកើត នៃក្រសួងការបរទេសឥណ្ឌា បានជម្រាបលោក ប្រាក់ សុខុន ពីការបើកការិយាល័យអនុព័ន្ធយោធាប្រចាំស្ថានទូតរបស់ខ្លួនពេលឆាប់ៗនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាស្ដីពីខ្លឹមសារនៃជំនួបពិភាក្សានោះ។

ភាគីទាំងពីរ បានសម្តែងការពេញចិត្តចំពោះទំនាក់ទំនងមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ ផ្អែកលើទំនាក់ទំនងប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏សម្បូរបែបរវាងកម្ពុជា និងឥណ្ឌា ជាមួយនឹងការកត់សម្គាល់អំពីសន្ទុះវិជ្ជមានក្នុងទំនាក់ទំនងសេដ្ឋកិច្ច និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។

ភាគីទាំងពីរ ក៏បានពិភាក្សាអំពីមធ្យោបាយនានា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងវិស័យសំខាន់ៗ រួមមានពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការតភ្ជាប់ ការពារជាតិ និងសន្តិសុខ ព្រមទាំងការអភិវឌ្ឍធនធានមនុស្ស។

ដោយក្នុងឆ្នាំ២០២៧ខាងមុខ ជាខួប៧៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ពីសារៈសំខាន់នៃការរៀបចំសកម្មភាព និងកម្មវិធីនានារួមគ្នា ដើម្បីប្រារព្ធព្រឹត្តិការណ៍ដ៏សំខាន់ជាប្រវត្តិសាស្ត្រនេះ។

លោក Shri P. Kumaran បានសម្ដែងក្តីរីករាយចំពោះការរីកចម្រើនភាពជាដៃគូ និងបានអះអាងជាថ្មីពីការប្តេជ្ញាចិត្តរបស់ឥណ្ឌា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតជាមួយកម្ពុជា រួមទាំងតាមរយៈការបង្កើនការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ និងការពង្រីកកិច្ចសហប្រតិបត្តិការតាមវិស័យ។

គួរឱ្យដឹងថា ក្រៅពីកិច្ចពិភាក្សាពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមិត្តភាពរវាងកម្ពុជា និងឥណ្ឌា ក៏ដូចជាការរិះរកមធ្យោបាយនានាពង្រឹងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ ប្រមុខការទូតកម្ពុជា ក៏បានធ្វើបច្ចុប្បន្នភាពអំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ប្រាប់ទៅភាគីឥណ្ឌាផងដែរ៕

ដោយ៖ ធឿន វ៉ាន់សុង

The post ឥណ្ឌានឹងបើកការិយាល័យអនុព័ន្ធយោធានៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ appeared first on Kampuchea Thmey Daily.

មន្រ្តីជំនាញឌីជីថលកម្ពុជា ១៥រូប ទៅចូលរួមវគ្គសិក្សាជំនាញបញ្ញាសិប្បនិម្មិត (AI) នៅប្រទេសឥណ្ឌា
ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ បានរៀបចំកម្មវិធីបញ្ជូនមន្ត្រីចំនួន ១៥ រូបមកពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ទៅចូលរួមវគ្គបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យា AI ក្រោមកម្មវិធីសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ចឥណ្ឌា (ITEC)។

មន្ត្រីទាំងនេះត្រូវបានបែងចែកជាពីរក្រុម ដើម្បីចូលរៀនវគ្គវិញ្ញាបនបត្រនៅមជ្ឈមណ្ឌលអភិវឌ្ឍន៍កុំព្យូទ័រកម្រិតខ្ពស់ (C-DAC) នៅទីក្រុងដេលី ប្រទេសឥណ្ឌា។ វគ្គសិក្សារួមមាន វិភាគទិន្នន័យដោយប្រើ Python និងការសិក្សាម៉ាស៊ីន (Machine Learning) ដែលផ្តោតលើជំនាញអនុវត្តជាក់ស្តែង ដូចជា ការសរសេរកម្មវិធី ការរៀបចំ និងវិភាគទិន្នន័យ ការអនុវត្តគម្រោង និងបច្ចេកវិទ្យាថ្មីៗ។ កម្មវិធីនេះមានគោលបំណងបង្កើនសមត្ថភាពបច្ចេកទេសរបស់មន្ត្រីកម្ពុជា ដើម្បីជំរុញនវានុវត្តន៍ និងបង្កើនប្រសិទ្ធភាពការងារ។ ជាមួយគ្នានេះ វាក៏បង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលឥណ្ឌា ក្នុងការគាំទ្រការអភិវឌ្ឍកម្ពុជា តាមរយៈការចែករំលែកចំណេះដឹង និងការកសាងសមត្ថភាពក្នុងវិស័យទូរគមនាគមន៍ និងឌីជីថល។

លោក ទូច យ៉ារ៉ាន់ឌី

អញ្ជើញថ្លែងសន្ទរកថាក្នុងកម្មវិធីខាងលើនេះ លោក ទូច យ៉ារ៉ាន់ឌី អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងថា មន្ត្រីជំនាញឌីជីថលចំនួន ១៥រូប ដែលនឹងចូលរួមវគ្គបណ្តុះបណ្តាល Certificate Course in Data Analytics Using Python ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ និង Certificate Course in Applied Machine Learning ចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ នៅប្រទេសឥណ្ឌា។ លោកបានលើកឡើងពីចំណងមិត្តភាពដ៏រឹងមាំ និងយូរអង្វែងរវាងកម្ពុជា និង ឥណ្ឌា ជាពិសេសលើការគាំទ្រដល់ការអភិវឌ្ឍសមត្ថភាពធនធានមនុស្សក្នុងវិស័យឌីជីថល។

ទន្ទឹមនឹងនេះ លោកក៏បានលើកទឹកចិត្តដល់មន្ត្រីជំនាញទាំងអស់ ឱ្យខិតខំសិក្សាដោយយកចិត្តទុកដាក់ មានការប្តេជ្ញាចិត្តខ្ពស់ និងប្រើប្រាស់ឱកាសដ៏មានតម្លៃនេះ ដើម្បីបង្កើនចំណេះដឹង និងជំនាញវិជ្ជាជីវៈ ក្នុងគោលបំណងចូលរួមចំណែកលើកកម្ពស់វិស័យឌីជីថល និងពង្រឹងបន្ថែមទំនាក់ទំនងកម្ពុជា–ឥណ្ឌា ឱ្យកាន់តែរឹងមាំថែមទៀត។

លោក បាវីតលុង វ៉ាន់ឡាល់វ៉ាវណា

ក្នុងឱកាសនោះដែរ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជាលោក បាវីតលុង វ៉ាន់ឡាល់វ៉ាវណា បានបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះកម្មវិធីនេះ ដោយបញ្ជាក់ថា វគ្គបណ្តុះបណ្តាលមានតួនាទីសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងឥណ្ឌា និងកម្ពុជា។ លោកបានលើកឡើងថា វគ្គសិក្សាទាំងនេះមានតម្លៃខ្ពស់សម្រាប់យុវជនកម្ពុជា ព្រោះវាជួយអភិវឌ្ឍសមត្ថភាពបុគ្គល និងបង្កើតមូលដ្ឋានរឹងមាំសម្រាប់កិច្ចសហការរយៈពេលវែង និងការរីកចម្រើនរួមគ្នា។

កម្មវិធី ITEC ដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩៦៤ គឺជាគំនិតផ្តួចផ្តើមសំខាន់របស់ឥណ្ឌា ដែលផ្តល់ការបណ្តុះបណ្តាលដោយមូលនិធិពេញលេញដល់ប្រទេសដៃគូជាង ១៦០ ប្រទេស។ កម្មវិធីនេះផ្តោតលើវិស័យជាច្រើន ដូចជា បច្ចេកវិទ្យាព័ត៌មាន ការគ្រប់គ្រង អភិបាលកិច្ច ថាមពលកកើតឡើងវិញ និងការអភិវឌ្ឍប្រកបដោយចីរភាព ហើយបង្ហាញពីការប្តេជ្ញារបស់ឥណ្ឌាក្នុងការចែករំលែកបទពិសោធន៍ និងជំនាញអភិវឌ្ឍន៍របស់ខ្លួន។

មកដល់បច្ចុប្បន្ន ពលរដ្ឋកម្ពុជាជាង ៣ ២០០ នាក់ដែលធ្វើការនៅក្នុងក្រសួង នាយកដ្ឋាន ស្ថាប័នស្វយ័ត និងអង្គការមិនមែនរដ្ឋាភិបាលផ្សេងៗ បានទទួលអត្ថប្រយោជន៍ពីកម្មវិធីបណ្តុះបណ្តាលទាំងនេះនៅក្នុងវិស័យការងាររៀងៗខ្លួន៕

The post មន្រ្តីជំនាញឌីជីថលកម្ពុជា ១៥រូប ទៅចូលរួមវគ្គសិក្សាជំនាញបញ្ញាសិប្បនិម្មិត (AI) នៅប្រទេសឥណ្ឌា appeared first on Kampuchea Thmey Daily.

ឥណ្ឌាផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា៤០កន្លែង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត
រដ្ឋាភិបាលឥណ្ឌា តាមរយៈក្រុមប្រឹក្សាទំនាក់ទំនងវប្បធម៌ (ICCR) បានប្រកាសផ្តល់អាហារូបករណ៍ជាង ៤០ កន្លែងដល់និស្សិតកម្ពុជា ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ដែលជាអាហារូបករណ៍ពេញលេញឧបត្ថម្ភរួមទាំងថ្លៃសិក្សា ថ្លៃយន្តហោះ និងប្រាក់ឧបត្ថម្ភប្រចាំខែ។ ស្ថានទូតឥណ្ឌា ក៏ប្រកាសដល់និស្សិតកម្ពុជាអញ្ជើញទៅដាក់ពាក្យសុំអាហារូបករណ៍ ថ្ងៃផុតកំណត់នៃការដាក់ពាក្យគឺ ថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៦។

សេចក្តីជូនដំណឹងរបស់ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា បានឱ្យដឹងថា អាហារូបករណ៍ជាង ៤០ កន្លែង ត្រូវបានផ្តល់ជូនសម្រាប់កម្មវិធីថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ក្នុងមុខជំនាញដូចជា មនុស្សសាស្ត្រ វិទ្យាសាស្ត្រសង្គម វិស្វកម្ម បច្ចេកវិទ្យា បច្ចេកវិទ្យាព័ត៌មាន ស្ថាបត្យកម្ម វិទ្យាសាស្ត្រកុំព្យូទ័រ រដ្ឋបាលពាណិជ្ជកម្ម វិទ្យាសាស្ត្រកោសល្យវិច្ច័យ ការគ្រប់គ្រង កសិកម្ម ការសិក្សាព្រះពុទ្ធសាសនា ទស្សនវិជ្ជា សិល្បៈ និងវប្បធម៌ រួមទាំងរបាំ និងតន្ត្រីជាដើម។

និស្សិតកម្ពុជាដែលបានបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សា មានសិទ្ធិដាក់ពាក្យចូលរៀនថ្នាក់បរិញ្ញាបត្រ។ ដូចគ្នានេះដែរ និស្សិតដែលមានសញ្ញាបត្របរិញ្ញាបត្រ អាចដាក់ពាក្យសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ហើយបេក្ខជនថ្នាក់បណ្ឌិត ត្រូវតែមានសញ្ញាបត្រអនុបណ្ឌិត។ បេក្ខជនត្រូវមានជំនាញភាសាអង់គ្លេស និងមានលិខិតឆ្លងដែនដែលមានសុពលភាព ព្រឹត្តិបត្របញ្ជាក់ និងសញ្ញាបត្រពាក់ព័ន្ធ។ ឯកសារដែលមិនមែនជាភាសាអង់គ្លេស ត្រូវបកប្រែជាភាសាអង់គ្លេសដោយស្ថាប័ន ឬក្រុមហ៊ុនបកប្រែដែលមានការទទួលស្គាល់។

អាហារូបករណ៍នេះមានបំណងបើកឱកាសសម្រាប់និស្សិតកម្ពុជា ក្នុងការបន្តការសិក្សានៅប្រទេសឥណ្ឌា ដែលត្រូវបានគេស្គាល់ថាជាមជ្ឈមណ្ឌលអប់រំសំខាន់មួយ ទាក់ទាញនិស្សិតអន្តរជាតិមកពីជុំវិញពិភពលោក។ ប្រព័ន្ធអប់រំដ៏រឹងមាំរបស់ឥណ្ឌា ដែលផ្អែកលើភាពចម្រុះនៃវប្បធម៌ និងប្រវត្តិសាស្ត្រដ៏សម្បូរបែប ផ្តល់ជម្រើសសិក្សាជាច្រើនសម្រាប់និស្សិត។

ជាមួយនឹងការរីកចម្រើនយ៉ាងឆាប់រហ័ស និងបច្ចេកវិទ្យាឈានមុខ ការសិក្សានៅឥណ្ឌាផ្តល់ឱកាសទូលំទូលាយ មិនថាវិស័យវិស្វកម្ម កុំព្យូទ័រ សិល្បៈ ទស្សនវិជ្ជា វិទ្យាសាស្ត្រនយោបាយ ឬបុរាណវិទ្យាជាដើម។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និស្សិតកម្ពុជាជាច្រើនបានទទួលអាហារូបករណ៍ ICCR ហើយបន្ទាប់ពីត្រឡប់មកវិញ ពួកគេបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសកម្ពុជា ក៏ដូចជាការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។

និស្សិតដែលត្រូវបានជ្រើសរើស នឹងទទួលបានការឧបត្ថម្ភពេញលេញ រួមមាន ថ្លៃសិក្សា ថ្លៃសំបុត្រយន្តហោះទៅ–មក ប្រាក់ឧបត្ថម្ភប្រចាំខែ ថ្លៃសម្រាប់សៀវភៅ និងកន្លែងស្នាក់នៅក្នុងបរិវេណសាកលវិទ្យាល័យ (ប្រសិនបើមាន)។ អត្ថប្រយោជន៍ទាំងនេះមានគោលបំណងធ្វើឱ្យការសិក្សានៅប្រទេសឥណ្ឌាមានភាពងាយស្រួល និងមានផាសុកភាព៕

The post ឥណ្ឌាផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា៤០កន្លែង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត appeared first on Kampuchea Thmey Daily.