កម្មវិធីជំនួយសង្គម Archives - Kampuchea Thmey Daily

ចក្ខុវិស័យប្រែក្លាយកម្ពុជា ទៅជាប្រទេសមាន​ចំណូលមធ្យម​កម្រិតខ្ពស់ឆ្នាំ ២០៣០ គឺនៅតែផ្តោតលើមនុស្សជាចម្បង
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ដើម្បីសម្រេចបានចក្ខុវិស័យប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ រាជរដ្ឋាភិបាលកម្ពុជា នៅតែផ្តោតទៅលើមនុស្សជាចម្បង ដែលនឹងជំរុញប្រព័ន្ធគាំពារសង្គមឱ្យមានលក្ខណៈប្រមូលផ្តុំ សង្គតិភាព ប្រសិទ្ធភាព និងចីរភាព ដើម្បីឈរលើស្មារតីមិនបោះបង់ពលរដ្ឋណាម្នាក់ តាមរយៈការផ្តល់កិច្ចអន្តរាគមរបស់រដ្ឋាភិបាល ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ។

សម្តេចនាយករដ្ឋមន្រ្តីបានលើកឡើងថា តាមរយៈការដាក់ចេញគោលនយោបាយស្តីពីក្របខណ្ឌជាតិ​ជំនួយ​សង្គម​ក្នុងកញ្ចប់​គ្រួសារ រាជរដ្ឋាភិបាល បានដាក់ឱ្យអនុវត្តពង្រីក និងពង្រឹងវិសាលភាពកម្មវិធីមួយចំនួន ដែលត្រូវ​ធ្វើសមាហរណកម្មក្នុងក្របខណ្ឌអនុវត្តទាំងមូល មានលក្ខណៈស្វ័យប្រវត្តិ ពោលគឺចូលជាកញ្ចប់គ្រួសារ។

«កញ្ចប់គ្រួសារគឺជាបណ្តុំនៃកម្មវិធីជាតិជំនួយសង្គម មានលក្ខណៈអចិន្ត្រៃយ៍សម្រាប់ផ្តល់ផល​ប្រយោជន៍ដល់​គ្រួសារ​ក្រីក្រ និងសមាជិកគ្រួសារនៃជនរងគ្រោះដោយមានកម្មវិធីជាតិជំនួយសង្គមចំនួន៤ ៖ ទី១ កម្មវិធីជួយ​ឧបត្ថម្ភសាច់​ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ, ទី២ កម្មវិធីអាហារូបករណ៍សម្រាប់​សិស្សក្រី​ក្រនៅថ្នាក់បឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ , ទី៣ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព និងទី៤ កម្មវិធីឧបត្ថម្ភសាច់​ប្រាក់ជូនជនចាស់ជរាអាយុ ៦០ឆ្នាំឡើងទៅ»​។  នេះជាការគូសបញ្ជាក់បន្ថែមរបស់សម្តេច ហ៊ុន ម៉ាណែត នៅក្នុងពិធី​ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “គោលការណ៍ណែនាំស្តីពីក្របខណ្ឌកម្មវិធីជាតិ​ជំនួយសង្គម​ក្នុងកញ្ចប់គ្រួសារ និង​គោលការណ៍ណែនាំស្តីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន” នៅថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០២៣។

បើតាមសម្តេច ហ៊ុន ម៉ាណែត កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារនេះ ជាកម្មវិធីជំនួយសង្គមដែល​មានលក្ខណៈ​ប្រក្រតី និងជាទម្រសម្រាប់បន្តជួយទ្រទ្រង់ជីវភាពគ្រួសារក្រីក្រ និងជនងាយរងគ្រោះ បន្ទាប់ពីកម្មវិធីជួយ​ឧបត្ថម្ភសាច់​ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធជំងឺកូវីដ-១៩ ត្រូវបិទបញ្ចប់ ដោយចាកចេញបន្តិចម្តងៗ ចាប់ពីខែមករា ឆ្នាំ ២០២៤ ហើយឈានទៅអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារចាប់ពីខែមេសា ឆ្នាំ ២២០២៤តទៅ។

សូមបញ្ជាក់ថា គិតត្រឹមខែវិច្ឆិកា ឆ្នាំ ២០២៣ រាជរដ្ឋាភិបាល បានចំណាយថវិកាជាតិជាង ១,២ពាន់លានដុល្លារ ក្នុងអំឡុងពេលប្រយុទ្ធកូវីដ-១៩ ដែលជាកម្មវិធីជំនួយសង្គមពិសេស ត្រូវបានដាក់ឱ្យអនុវត្ត ក្នុងគោលបំណង​ជួយរក្សាលំនឹងជីវភាពគ្រួសារក្រីក្រ និងងាយរងគ្រោះសម្រាប់ពេលមួយគ្រានៃវិបត្តិជំងឺកូវីដ៕

The post ចក្ខុវិស័យប្រែក្លាយកម្ពុជា ទៅជាប្រទេសមាន​ចំណូលមធ្យម​កម្រិតខ្ពស់ឆ្នាំ ២០៣០ គឺនៅតែផ្តោតលើមនុស្សជាចម្បង appeared first on Kampuchea Thmey Daily.

ត្រៀមដាក់ឲ្យដំណើរការកម្មវិធីជំនួយសង្គមថ្មីមួយទៀតក្នុងឆ្នាំ ២០២៣ ក្រោយរាជរដ្ឋាភិបាលសម្រេច
លោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងនៅថ្ងៃនេះថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានត្រៀមដាក់ឲ្យដំណើរការអនុវត្តកម្មវិធីជំនួយសង្គមថ្មីមួយទៀត ក្នុងឆ្នាំ ២០២៣ ខាងមុខនេះ ដើម្បីបន្តជួយដល់ជនងាយរងគ្រោះ។

កម្មវិធីជំនួយសង្គមថ្មីនេះ គឺកម្មវិធីកញ្ចប់គ្រួសារ ដែលច្របាច់បញ្ចូលនូវកម្មវិធីជំនួយសង្គមទាំងអស់ចូលគ្នា ហើយកម្មវិធីនេះជាកម្មវិធីអចិន្ត្រៃយ៍ ដែលនឹងបើកផ្តល់សាច់ប្រាក់ជូនក្រុមគោលដៅរៀងរាល់ខែ។ លោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម បានថ្ងែងថា កម្មវិធីកញ្ចប់គ្រួសារ ជាកម្មវិធីជំនួយសង្គមថ្មីមួយ ដែលរាជរដ្ឋាភិបាលគ្រោងដាក់អនុវត្តក្នុងឆ្នាំ  ២០២៣ ខាងមុខ។

លោកប្រតិភូបន្តថា បច្ចុប្បន្នក្រុមការងារបច្ចេកទេស បាននិងកំពុងរៀបចំក្នុងការត្រៀមអនុក្រឹត្យ ជាឯកសារចុងក្រោយ ដោយរង់ចាំការឯកភាព និងឈានទៅប្រកាសគោលការណ៍ ដើម្បីអនុវត្តន៍ជួយដល់ជនងាយរងគ្រោះ៕

អត្ថបទ៖ វិមាន

The post ត្រៀមដាក់ឲ្យដំណើរការកម្មវិធីជំនួយសង្គមថ្មីមួយទៀតក្នុងឆ្នាំ ២០២៣ ក្រោយរាជរដ្ឋាភិបាលសម្រេច appeared first on Kampuchea Thmey Daily.

មូលនិធិជាតិជំនួយសង្គម មានភារកិច្ចប្រតិបត្តិការនូវអត្ថប្រយោជន៍ ១៥ទិសដៅសំខាន់ៗ ដល់សង្គមនិងពលរដ្ឋ
លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងថា មូលនិធិជាតិជំនួយសង្គម មានភារកិច្ចប្រតិបត្តិការ នូវអត្ថប្រយោជន៍ ១៥ទិសដៅសំខាន់ៗ ដល់សង្គមនិងពលរដ្ឋ នៃកិច្ចការប្រតិបត្តិលើមុខងារ ជាច្រើនទៀត។

លោក ឈួរ សុបញ្ញា បានថ្លែងបែបនេះ ខណៈចូលរួមជាមួយលោក សុខ ប៊ុនថា អនុរដ្ឋលេខាធិការតំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងការដឹកនាំក្រុមការងាររៀបចំអនុក្រឹត្យ ស្តីពី “ការបង្កើតមូលនិធិជាតិជំនួយសង្គម” ម.ជ.ជ. និងជាភាសាអង់គ្លេស National Social Assistance Fund ( NSAF) ស្ថិតក្រោមអាណាព្យាបាលបច្ចេកទេស របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងស្ថិតក្រោមអាណាព្យាបាលហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចូលរួមក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពី ការបង្កើតមូលនិធិជាតិជំនួយសង្គម ជាគ្រឹះស្ថានសាធារណៈរដ្ឋបាលក្រោមលោក នូវ សុខសម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុម ការងារបច្ចេកទេសកែទម្រង់គ្រឹះស្ថានសាធារណៈរដ្ឋបាលតាម ប្រព័ន្ធអនឡាញ (Zoom) នៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២។

លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម បានថ្លែងថា មូលនិធិជាតិជំនួយសង្គមមានសមត្ថកិច្ចជាប្រតិបត្តិករ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមូលនិធិជនពិការ(ម.ជ.ព.) ពាក់ព័ន្ធនឹងការអនុវត្តកិច្ចគាំពារសង្គម ព្រមទាំងសមត្ថកិច្ចជាប្រតិបត្តិករ របស់បេឡាជាតិសន្តិសុខសង្គម សម្រាប់មន្ត្រីរាជការស៊ីវិល (ប.ជ.ស.) និងសមត្ថកិច្ចជាប្រតិបត្តិករ របស់បេឡាជាតិអតីតយុទ្ធជន(ប.ជ.អ.) ដូចមានចែងក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ត្រូវផ្ទេរឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ មូលនិធិជាតិជំនួយសង្គម ដែលមានភារកិច្ចដូចតទៅគឺ ទី១.គ្រប់គ្រង និងចាត់ចែងកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម ដូចមានចែងក្នុងមាត្រា ៣នៃអនុក្រឹត្យនេះ។ ទី២. គ្រប់គ្រង និងចាត់ចែងកម្មវិធីជាតិជំនួយសង្គមផ្សេងទៀត ដែលកំណត់ដោយបទដ្ឋានគតិយុត្តដោយឡែក។

ទី៣.គ្រប់គ្រង និងចាត់ចែងថវិកា សម្រាប់ការអនុវត្តកម្មវិធី និងរបបស្ថិតនៅក្រោមសមត្ថកិច្ចរបស់ ម.ជ.ជ. ដែលហិរញ្ញប្បទានដោយថវិការដ្ឋ ដៃគូអភិវឌ្ឍន៍ និងពីប្រភពស្របច្បាប់ផ្សេងៗ។ ទី៤.ធានាការបើកផ្ដល់តាវកាលិកទាំងឡាយ សម្រាប់អត្ថគាហកក្រោមកម្មវិធី និងរបបក្រោមសមត្ថកិច្ចរបស់ ម.ជ.ជ.។ ទី៥. ធានាការអនុវត្តលក្ខខណ្ឌនៃកម្មវិធី និងរបបក្រោមសមត្ថកិច្ចរបស់ ម.ជ.ជ. ឱ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ស្របតាមបទប្បញ្ញត្តិជាធរមាន។

ទី៦.សិក្សា និងលើកសំណើពាក់ព័ន្ធ នឹងការជ្រើសរើស និងការកំណត់ក្រុមគោលដៅ រួមទាំងការគណ​នាចំណាយ ដើម្បីស្នើសុំការអនុម័តថវិកា សម្រាប់ការអនុវត្តកម្មវិធី និងរបបក្រោមសមត្ថកិច្ចរបស់ ម.ជ.ជ.។ ទី៧. សិក្សា និងធ្វើផែនការ ដើម្បីអភិវឌ្ឍបច្ចេកទេសគ្រប់គ្រងកម្មវិធី និងរបបក្រោមសមត្ថកិច្ចរបស់ ម.ជ.ជ. ឱ្យស្របតាមស្ថានភាពសេដ្ឋកិច្ច និងសង្គម។

ទី ៨ សិក្សា និងរៀបចំលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងការគ្រប់គ្រងកម្មវិធី និងរបប ក្រោមសមត្ថកិច្ចរបស់ ម.ជ.ជ. និងអប់រំ ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹង អំពីអត្ថប្រយោជន៍នៃកម្មវិធី និងរបប ក្រោមសមត្ថកិច្ចរបស់ ម.ជ.ជ. ឱ្យបានគ្របដណ្តប់ជាអតិបរមាដល់ក្រុមគោលដៅ។ ទី.៩បណ្តុះបណ្តាល និងពង្រឹងសមត្ថភាពមន្ត្រីពាក់ព័ន្ធ ក្នុងការគ្រប់គ្រង និងអនុវត្តកម្មវិធី និងរបប ក្រោមសមត្ថកិច្ចរបស់ ម.ជ.ជ.។ ទី១០ រៀបចំ និងគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់គ្រប់គ្រងដំណើរការកម្មវិធី។

ទី១១. សហការជួយរៀបចំកម្លាំងសេវាសង្គម ក្នុងក្របខណ្ឌកម្មវិធីជំនួយសង្គម។ ទី១២. ផ្តល់ការគាំទ្រ និងពង្រឹងកិច្ចសហការ ជាមួយក្រសួងស្ថាប័ន-អង្គភាព និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ដែលគាំទ្រដល់ការអនុវត្តកម្មវិធី និងរបបក្រោមសមត្ថកិច្ចរបស់ ម.ជ.ជ.។ ទី១៣. រៀបចំរបាយការណ៍វឌ្ឍនភាពនៃការគ្រប់គ្រងកម្មវិធី និងរបប ក្រោមសមត្ថកិច្ចរបស់ ម.ជ.ជ. ជូនក្រុមប្រឹក្សាជាតិគាំពារសង្គម។ ទី.១៤ រៀបចំ និងចងក្រងស្ថិតិ និងទិន្នន័យនៃការគ្រប់គ្រងកម្មវិធី និងរបប ក្រោមសមត្ថកិច្ចរបស់ ម.ជ.ជ.។ ទី១៥. បំពេញភារកិច្ចដទៃទៀត តាមការចាំបាច់ តាមការកំណត់របស់រាជរដ្ឋាភិបាល៕

អត្ថបទ៖ វិមាន

The post មូលនិធិជាតិជំនួយសង្គម មានភារកិច្ចប្រតិបត្តិការនូវអត្ថប្រយោជន៍ ១៥ទិសដៅសំខាន់ៗ ដល់សង្គមនិងពលរដ្ឋ appeared first on Kampuchea Thmey Daily.

រាជរដ្ឋាភិបាលសម្រេចអនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ ដើម្បីជួយដល់គ្រួសារក្រីក្រ
រាជរដ្ឋាភិបាលសម្រេចអនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ ដើម្បីជួយគាំទ្រគ្រួសារប្រជាពលរដ្ឋដែលមានកម្រិតជីវភាពទាប និងជួបប្រឈមនឹងការលំបាក ក្រោយការអនុវត្តវិធានការបិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំ និងការផ្ដល់ជំនួយជាសាច់ប្រាក់សម្រាប់គ្រួសារដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ និងគ្រួសារដែលមានអ្នកឆ្លងជំងឺកូវីដ១៩និងមានការលំបាកផ្នែកជីវភាពក្នុងព្រឹត្តិការណ៍២០ កុម្ភៈ ឆ្នាំ២០២១។

The post រាជរដ្ឋាភិបាលសម្រេចអនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ ដើម្បីជួយដល់គ្រួសារក្រីក្រ appeared first on Kampuchea Thmey Daily.