កម្មវិធីទូរសព្ទ Archives - Kampuchea Thmey Daily

កុមារីអាយុ១២ឆ្នាំ ៥នាក់នៅខេត្តសៀមរាបបានបង្កើតកម្មវិធីទូរសព្ទ (Guidestar) ផ្សព្វផ្សាយពីខេត្តរបស់ពួកគេ
ជារឿងគួរឱ្យស្ងើចសរសើរណាស់ កុមារី៥នាក់ មានអាយុត្រឹមតែ១២ឆ្នាំ មកពីអនុវិទ្យាល័យ ហ៊ុនសែនរលួស នៅក្នុងខេត្តសៀមរាប បានបង្កើតកម្មវិធីទូរសព្ទ (Guidestar) ដើម្បីផ្សព្វផ្សាយទេសចរណ៍នៅក្នុងខេត្តសៀមរាប។ នេះបើតាមប្រភពពីការផ្សព្វផ្សាយរបស់អង្គការយូនីសេហ្វ។

ប្រភពដដែលបានឱ្យដឹងថា កុមារីទាំង៥ បានហៅខ្លួនឯងថា Fantastic 5 ដោយបង្កើតកម្មវិធីទូរសព្ទមួយ ដើម្បីផ្សព្វផ្សាយទេសចរណ៍នៅក្នុងខេត្តសៀមរាប ដែលជាខេត្តរបស់ពួកគេរស់នៅ ខណៈពេលដែលមានការអប់រំអ្នកប្រើប្រាស់អំពីការប្រែប្រួលអាកាសធាតុ។ កម្មវិធីប្រកបដោយភាពច្នៃប្រឌិតនេះ អនុញ្ញាតឱ្យអ្នកប្រើប្រាស់ស្វែងយល់ពីខេត្តសៀមរាបតាមអនឡាញ និងបង្ហាញពីសារៈសំខាន់នៃការអភិរក្សបរិស្ថាន។ បន្ថែមពីនេះ Fantastic 5 កំពុងជំរុញឱ្យអ្នកដឹកនាំចាត់វិធានការយ៉ាងម៉ឺងម៉ាត់លើការប្រែប្រួលអាកាសធាតុ និងផ្តល់ឱកាសដល់យុវជនកាន់តែច្រើនក្នុងការស្វែងរកដំណោះស្រាយផងដែរ។

ក្នុងវីដេអូខ្លីមានរយៈពេល ១នាទី ៣៦វិនាទី របស់អង្គការយូនីសេហ្វ កុមារី រាជនី (Reachny) បាននិយាយថា ក្រុមរបស់ពួកគេ គឺបានបង្កើត App មួយក្នុងទូរសព្ទដៃ ដោយបានដាក់បញ្ចូលពាក្យស្លោកខ្លីៗជាច្រើនដែលអប់រំប្រជាពលរដ្ឋមួយចំនួនកុំឱ្យប្រើប្រាស់ប្លាស្ទិកច្រើនពេក និងកុំកាប់បំផ្លាញព្រៃឈើ។ បន្ថែមពីនេះ កុមារីរូបនេះលើកឡើងថា ទន្ទឹមនឹងការបង្កើតកម្មវិធីនេះ គឺពួកគេមានការខ្វះខាតនូវអ៊ីនធឺណេត (Wi-Fi) នៅសាលារៀន ខ្វះទូរសព្ទ និងកុំព្យូទ័រ ដើម្បីមើលថា តើកម្មវិធីដែលពួកគេដំឡើងលើទូរសព្ទដំណើរការស្រួល ឬ នៅ។

ក្រុម Fantastic 5 ក៏បានសំណូមពរទៅកាន់ថ្នាក់ដឹកនាំ ឱ្យមានការលើកទឹកចិត្ត និងគាំទ្រដល់យុវជន ព្រមទាំងប្រកាសទៅកាន់ពិភពលោកកុំប្រើប្រាស់ប្លាស្ទិក ផ្សព្វផ្សាយពីផលប៉ះពាល់ និងការទុកដាក់ប្លាស្ទិក កុំឱ្យប្រជាជនចោលសំរាមផ្តេសផ្តាសបន្តទៀត។

សូមជម្រាបថា បើតាមក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងតាមរយៈការផ្សព្វផ្សាយលើបណ្តាញសង្គមថា គម្រោងដែលក្រុមកុមារីបានបង្កើតនេះ ក៏បានជាប់ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកម្មវិធី Technovation Global កម្រិតអន្តរជាតិផងដែរ៕

ដោយ៖ អុន ស្រីមាន

The post កុមារីអាយុ១២ឆ្នាំ ៥នាក់នៅខេត្តសៀមរាបបានបង្កើតកម្មវិធីទូរសព្ទ (Guidestar) ផ្សព្វផ្សាយពីខេត្តរបស់ពួកគេ appeared first on Kampuchea Thmey Daily.

ស្រុកស្រីស្នំផ្សព្វផ្សាយពីរបៀបប្រើប្រាស់កម្មវិធីទូរស័ព្ទ (មតិយើង) ដល់មន្ត្រីរាជការ
ថ្នាក់ដឹកនាំការិយាល័យ មន្ត្រីរាជការ សហភាពសហព័ន្ធយុវជនកម្ពុជាស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ ជំនួយការភូមិក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប ប្រមាណជាង ១២០នាក់ បានទទួលនូវវគ្គផ្សព្វផ្សាយស្តីពីតួនាទី ភារកិច្ច និង សមត្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋ រាជធានី ខេត្ត និង របៀបប្រើប្រាស់កម្មវិធីទូរសព្ទដៃ (មតិយើង) នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣នេះ នៅសាលាស្រុកស្រីស្នំ។

វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពីលោក នេត ផល្គុន ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត និង លោក តូច ស៊ីម ប្រធានក្រុមប្រឹក្សាស្រុក  និងអភិបាលរងស្រុកស្រីស្នំផងដែរ ។ លោក នេត ផល្គុន ក៏បានបញ្ជាក់ថា វគ្គផ្សព្វផ្សាយនេះ ក្នុងគោលបំណងលើកកម្ពស់អភិបាលកិច្ច ក្នុងការផ្តល់សេវា និងការអភិវឌ្ឍសេដ្ឋកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការពង្រឹងតួនាទី ភាកិច្ច ក្នុងការទទួល និងសម្រុះសម្រួលដោះស្រាយបណ្តឹងនៅក្រៅប្រព័ន្ធតុលាការដែលពាក់ព័ន្ធ នឹងការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

បន្ថែមពីនោះ ក្នុងគោលដៅ កំណត់យន្តការ គោលការណ៍ បែបបទ និងនីតិវិធីនៃការសម្រុះសម្រួលដោះស្រាយបណ្តឹងនៅថ្នាក់ក្រោមជាតិ និងអំពីរបៀបប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ (មតិយើង) ដែលគោលបំណងកម្មវិធី (សម្រាប់ប្រជាពលរដ្ឋផ្តល់ព័ត៌មាន មតិយោបល់ និង រាយការណ៍អំពីបណ្តឹងនានា ពាក់ព័ន្ធនឹងការគ្រប់គ្រងរដ្ឋបាល និង ការផ្តល់សេវាសាធារណៈ ដែលពាក់ព័ន្ធ នឹងសមត្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋ ) នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយការអនុវត្តយន្តការនេះកន្លងមក ពិតជាទទួលបាននូវការគាំទ្រពីរដ្ឋបាល អង្គការសង្គមស៊ីវិល ព្រមទាំងមានការជឿទុកចិត្តពីប្រជាពលរដ្ឋផងដែរ។

ក្នុងនោះក៏បានធ្វើការបង្ហាត់បង្ហាញ ដល់សិក្ខាកាមអំពីរបៀបប្រើប្រាស់កម្មវិធីទូរសព្ទដៃ (មតិយើង) ដើមី្បមានភាពងាយស្រួលដល់ពលរដ្ឋដែលមានបញ្ហាកើតឡើងនៅក្នុងមូលដ្ឋានខ្លួន ឬមានការមិនពេញចិត្ត និងមិនស្របតាមតម្រូវការរបស់ពលរដ្ឋ លើការងារបម្រើសេវាសាធារណៈ និងការគ្រប់គ្រង ដឹកនាំរបស់បុគ្គលណាម្នាក់ ដោយមានលាក់ការជាសម្ងាត់ជូនពលរដ្ឋទៀតផង។ ម៉្យាងទៀត ការប្រើប្រាស់តាមប្រព័ន្ធទូរសព្ទ សម្រាប់ប្រជាពលរដ្ឋផ្តល់ព័ត៌មាន មតិយោបល់ និង រាយការណ៍អំពីបណ្តឹងនានា ពាក់ព័ន្ធនឹងការគ្រប់គ្រងរដ្ឋបាលនិងការផ្តល់សេវាសាធារណៈ ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋ។

ក្នុងឱកាសនេះ លោក តូច ស៊ីម បានលើកឡើងអំពីអត្ថប្រយោជន៍ នៃការិយាល័យប្រជាពលរដ្ឋ ដើមី្បជាផលប្រយោជន៍ដល់ប្រជាពលរដ្ឋ ដែលជាយន្តការអព្យាក្រឹត្យមួយដែលត្រូវបង្កើតឡើងនៅរដ្ឋបាល ខេត្ត រដ្ឋបាលស្រុកសម្រាប់ទទួល និង សម្រុះសម្រួលដោះស្រាយបណ្តឹងក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ ។

បើក្រឡេកមក ការិយាល័យប្រជាពលរដ្ឋវិញ ក្នុងបទបង្ហាញរបស់ លោក ម៉ក់ ប្រុស ប្រធានផ្នែកច្បាប់ និងស៊ើបអង្កេត នៃការិយាល័យប្រជាពលរដ្ឋខេត្ត បានគូសបញ្ជាក់ថា ការិយាល័យប្រជាពលរដ្ឋ ជាយន្តការអព្យាក្រឹត្យមួយដែលត្រូវបង្កើតឡើងនៅរដ្ឋបាលខេត្ត សម្រាប់ទទួល និងសម្រុះសម្រួលដោះស្រាយបណ្តឹងក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ ខេត្ត ។ ក្នុងនោះលោកក៏បានបញ្ជាក់ផងដែរ អំពីតួនាទី ភារកិច្ចរបស់ការិយាល័យ គឺទទួលនិង ប្រមូលពាក្យបណ្តឹងនានា ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និង ធ្វើសម្រាំង វាយតម្លៃពាក្យបណ្តឹងដែលទទួលបាន ព្រមទាំងបញ្ជូនពាក្យបណ្តឹងទាំងឡាយណា ដែលស្ថិតក្នុងដែនសមត្ថកិច្ចខ្លួន ទៅស្ថាប័នមានសមត្ថកិច្ច និង តាមដានដោះស្រាយ ដើមី្បជូនព័ត៌មានត្រឡប់ទៅម្ចាស់បណ្តឹង ។ ត្រូវធ្វើការស៊ើបអង្គេត បណ្តឹងលើកអនុសាសន៍ អំពីវិធានការដោះស្រាយបណ្តឹង និងតាមដានការអនុវត្តវិធានការដោះស្រាយបណ្តឹងដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕

ដោយ៖ គឿន វេត

The post ស្រុកស្រីស្នំផ្សព្វផ្សាយពីរបៀបប្រើប្រាស់កម្មវិធីទូរស័ព្ទ (មតិយើង) ដល់មន្ត្រីរាជការ appeared first on Kampuchea Thmey Daily.

APP របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មិនទាន់ទទួលបានពាក្យបណ្ដឹងណាមួយនៅឡើយទេ
ក្នុងរយៈពេលជាង ១ខែ បន្ទាប់ពីបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កម្មវិធីអេឡិកត្រូនិករបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC APP) មក គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មិនទាន់ទទួលបានពាក្យបណ្ដឹងណាមួយ នៅឡើយទេ។

កាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៣កន្លងទៅនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កម្មវិធីអេឡិកត្រូនិករបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC APP) ក្រោមអធិបតីភាពលោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។

គំនិតផ្ដួចផ្ដើម នៃការបង្កើតកម្មវិធីនេះ គឺក្នុងគោលបំណង ១. ផ្ដល់នូវព័ត៌មានអំពីសិទ្ធិមនុស្សឲ្យបាន ទូលំទូលាយ  និងឆាប់រហ័ស។ ២. កាត់បន្ថយនូវបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ក្នុងការមកដាក់ពាក្យបណ្ដឹងពីការរំលោភបំពានសិទ្ធិមនុស្ស។ ការដាក់ពាក្យបណ្តឹងតាមកម្មវិធីទូរស័ព្ទនេះ អាចភ្ជាប់មកជា​មួយនូវរូបភាព សំឡេង និងវីដេអូ ហើយរាល់ពាក្យបណ្តឹងទាំងអស់ នឹងត្រូវបានរក្សាការសម្ងាត់។

លោក កត្តា អ៊​ន សមាជិក​ និង​ជា​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១៧ ខែសីហានេះថា មកដល់ពេលនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មិនទាន់មានបណ្តឹងណាមួយនោះទេ តែមានអ្នកចូលមើលក្នុងកម្មវិធីជារៀងរាល់ថ្ងៃ។

លោក កត្តា អ៊​ន បានបញ្ជាក់ថា ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បានផ្សព្វផ្សាយកម្មវិធីអេឡិកត្រូនិកនេះជាបណ្តើរៗ តាមរយៈការផ្សព្វផ្សាយសិទ្ធិមនុស្ស និងមានគម្រោងផ្សព្ចផ្សាយបន្ថែមទៀតដល់សាធារណៈជន។

លោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងក្នុងពិធីដាក់ឲ្យប្រើប្រាស់កម្មវិធីនេះថា ការបង្កើតឲ្យមាននូវកម្មវិធីអេឡិកត្រូនិក របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា គឺជាការវិវឌ្ឍក្នុងជំហានថ្មីមួយទៀតនាយុគ្គសម័យឌីជីថល ក្នុងគោលដៅជំរុញឲ្យមានការគោរព ការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សនៅកម្ពុជា ឲ្យកាន់តែប្រសើរឡើងថែមទៀត។

លោកថា ការបង្កើតកម្មវិធីអេឡិកត្រូនិកនេះ ក៏ជាការចូលរួមចំណែកមួយផ្នែក ជាមួយរាជរដ្ឋាភិបាលដែលកំពុងធ្វើបដិវត្ត ន៍ត្តកម្មឌីជីថល ដោយបានដាក់ចេញនូវគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ដែលផ្ដោតលើចក្ខុវិស័យ “ការកសាងរដ្ឋាភិបាលឌីជីថល ដើម្បីលើកកម្ពស់គុណភាពជីវិត និងទំនុកចិត្តប្រជាពលរដ្ឋ តាមរយៈការបម្រើសេវាសាធារណៈ ឲ្យកាន់តែល្អប្រសើរ”៕

The post APP របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មិនទាន់ទទួលបានពាក្យបណ្ដឹងណាមួយនៅឡើយទេ appeared first on Kampuchea Thmey Daily.

ប្រយ័ត្នប្រយែង! កម្មវិធីទូសព្ទនៅលើ App Store មិនមានសុវត្ថិភាពទាំងអស់ទេ
បើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន The Washington Post កាលពីចុងខែមីនាបានបង្ហាញពីហានិភ័យក្នុងការទាញយកកម្មវិធីពីក្នុង App Store ដែលបានធ្វើឱ្យបុរសម្នាក់ខាតបង់រូបិយប័ណ្ណអេឡិចត្រូនិក ឬហៅថា កាក់ឌីជីថលដែលមានចំនួនទឹកប្រាក់ប្រមាណ ៦០ម៉ឺនដុល្លារ។

កាលពីខែកុម្ភៈកន្លងទៅលោក Phillipe Christodoulou មានបំណងចង់ឆែកមើលចំនួនទឹកប្រាក់ដែលលោកមានជាមួយនឹងក្រុមហ៊ុន Trezor ដូច្នេះលោកក៏បានចូលទៅក្នុង App Store ដើម្បីស្វែងរកកម្មវិធីរបស់ក្រុមហ៊ុន Trezor។

ក្រោយពីលោក Phillipe បានរកឃើញកម្មវិធីមួយដែលមានឈ្មោះ Trezor ព្រមទាំងមានប្រើនិក្ខិត្តសញ្ញាដូចគ្នាផងនោះ លោកក៏បានទាញយកកម្មវិធីមកប្រើ។ ប៉ុន្តែក្រោយពីទឹកប្រាក់នៅក្នុងគណនីត្រូវបានជនខិលខូចលួចយកអស់នោះ លោក Phillipe ទើបបានដឹងថា កម្មវិធីដែលលោកបានទាញយកមកប្រើ គឺជាកម្មវិធីក្លែងក្លាយដែលក្រុមជនខិលខូចបង្កើតដោយប្រើឈ្មោះ និងរូបភាពរបស់ក្រុមហ៊ុនពិតប្រាកដ។

ក្រុមហ៊ុន Apple បានឱ្យដឹងថា កម្មវិធីនេះត្រូវបានអនុញ្ញាតឱ្យចែកចាយនៅក្នុង App Store បានដោយសារតែមុនដំបូងក្រុមជនខិលខូចបានបន្លំថាកម្មវិធីនេះគឺជាកម្មវិធីសម្រាប់គ្រប់គ្រងលេខសម្ងាត់ និងឯកសារនៅក្នុងទូរសព្ទ ប៉ុន្តែក្រោយមកពួកជនខិលខូចក៏បានធ្វើបច្ចុប្បន្នភាពកែកម្មវិធីឱ្យទៅជាកម្មវិធីសម្រាប់គ្រប់គ្រងកាក់ឌីជីថលទៅវិញ ហើយដែលក្រុមហ៊ុន Apple មិនបានធ្វើការត្រួតពិនិត្យឡើងវិញ។

ដោយសារតែឃើញពីហានិភ័យទាក់ទងនឹងការទាញយកកម្មវិធីមកប្រើនេះហើយ បានជានាយកដ្ឋានតែងតែធ្វើការណែនាំដល់អ្នកប្រើប្រាស់ទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នក្នុងការទាញយកកម្មវិធីណាមួយ សូមកុំទាញយកកម្មវិធីណាដែលមិនមានប្រភពច្បាស់លាស់ ហើយម្យ៉ាងវិញទៀតលោកអ្នកក៏អាចបញ្ជាក់ជាមួយក្រុមហ៊ុនផ្ទាល់ថា តើពួកគេមានប្រើកម្មវិធីសម្រាប់ទូរសព្ទឬអត់ ដើម្បីចៀសវាងក្នុងការទាញយកកម្មវិធីក្លែងក្លាយមកប្រើ៕

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

ចុចអាន៖ តោះ! ស្វែងយល់អំពីបច្ចេកវិទ្យាសាកថ្មលឿននៅក្នុងទូរសព្ទ iPhone 12

ចុចអាន៖ គួរធ្វើយ៉ាងណា ពេលឃើញព័ត៌មានក្លែងក្លាយអំពីជំងឺកូវីដ-១៩?

The post ប្រយ័ត្នប្រយែង! កម្មវិធីទូសព្ទនៅលើ App Store មិនមានសុវត្ថិភាពទាំងអស់ទេ appeared first on Kampuchea Thmey Daily.

ផ្លូវការហើយ! កម្ពុជាថ្មីដាក់ឱ្យប្រើប្រាស់កម្មវិធីទូរសព្ទ ងាយស្រួលតាមដានព័ត៌មានថ្មីៗ
កម្ពុជាថ្មីសម្រេចបញ្ចេញកម្មវិធីទូរសព្ទជាលើកដំបូង តបស្នងការគាំទ្ររបស់ប្រិយមិត្តដែលនិយមតាមដានព័ត៌មានទាន់ហេតុការណ៍ជាតិ និងអន្តរជាតិ។ លោកអ្នកអាចស្វែងរកនិងទាញយកដោយឥតគិតថ្លៃនូវកម្មវិធីទូរសព្ទ «Kampuchea Thmey Daily» នៅក្នុង Google Play សម្រាប់ប្រិយមិត្តដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android។

ចាប់ពីពេលនេះទៅ លោកអ្នកអាចទទួលបានព័ត៌មានថ្មីៗសម្បូរបែប ព័ត៌មានទាន់ហេតុការណ៍ជុំវិញព្រឹត្តការណ៍ជាតិ-អន្តរជាតិ ផលិតដោយវិជ្ជាជីវៈ អាចទុកចិត្តបាន រួមទាំងចំណេះដឹងទូទៅ និងកម្សាន្តផងដែរ។ បន្ថែមពីនេះ អ្នកអាចស្វែងរកនិងតាមដានព័ត៌មានសេដ្ឋកិច្ច នយោបាយ អប់រំ សន្តិសុខសង្គម និងព័ត៌មានចម្រុះជាច្រើនទៀត។ មុខងារពិសេសមួយទៀតនោះ នៅពេលលោកអ្នកពេញចិត្តឬចង់អានព័ត៌មានណាមួយ អាចធ្វើការចុចរក្សាទុកដើម្បីចូលអានម្តងទៀតនៅពេលក្រោយបាន។

មិនតែប៉ុណ្ណោះ លោកអ្នកក៏អាចទស្សនាវីដេអូព័ត៌មានជាច្រើនប្រភេទដែលមានផ្សាយនៅលើកម្មវិធីទូរសព្ទផ្ទាល់ ចំណេញពេលវេលាច្រើន ជាពិសេសគុណភាពច្បាស់ ត្រជាក់ភ្នែក។

បច្ចុប្បន្នប្រិយមិត្តដែលប្រើប្រព័ន្ធប្រតិបត្តិការ Android អាចទាញយកបានជាមុនសិន ចំណែកអ្នកប្រើប្រាស់ប្រតិបត្តិការ iOS កម្ពុជាថ្មីនឹងបញ្ចេញដាក់ឱ្យប្រើប្រាស់នៅពេលឆាប់ៗនេះ។

ទាញយកឥឡូវនេះ -> https://ply.gl/kh.com.kampucheathmeydaily

អត្ថបទ៖ Jacqueli

The post ផ្លូវការហើយ! កម្ពុជាថ្មីដាក់ឱ្យប្រើប្រាស់កម្មវិធីទូរសព្ទ ងាយស្រួលតាមដានព័ត៌មានថ្មីៗ appeared first on Kampuchea Thmey Daily.