កម្មវិធីស្បៀងអាហារពិភពលោក (WFP) Archives - Kampuchea Thmey Daily

WFP៖ ​មនុស្ស​៤៥លាននាក់​នៅ​អ៊ីរ៉ង់​​​ប្រឈម​​ភាព​អត់​ឃ្លាន​ធ្ងន់​ធ្ងរ បើសង្គ្រាម​អូស​បន្លាយ​ដល់​៣ខែទៀត​
យោងតាម​ការវិភាគពី​កម្មវិធីស្បៀងអាហារ​ពិភពលោក (WFP)​ ចេញ​ផ្សាយ​កាល​ពីថ្ងៃអង្គារ​ទី១៧ខែមីនា មនុស្ស​រាប់​សិប​លាន​នាក់​ទៀត​នឹង​ប្រឈម​ភាព​អត់​ឃ្លាន​ធ្ងន់ធ្ងរ ប្រសិន​បើ​សង្គ្រាមអ៊ីរ៉ង់​នៅតែបន្តរហូត​ដល់ខែមិថុនា​។

យោងតាមភ្នាក់ងាររ៉យទ័រ ផ្សាយថ្ងៃ​១៧ ខែមីនា ការ​វាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើ​ប្រទេស​អ៊ីរ៉ង់ចាប់​ផ្តើម​នៅ​ថ្ងៃទី២៨ ខែកុម្ភៈ បាន​បិទផ្លូវ​ជំនួយមនុស្សធម៌សំខាន់ៗ ដោយ​ពន្យារ​ពេល​ការដឹកជញ្ជូនជំនួយ​សង្គ្រោះជីវិត នាំ​​ទៅ​កាន់វិបត្តិដ៏អាក្រក់បំផុត​មួយ​ចំនួនរបស់ពិភពលោក​។

អគារ​ដែល​អាមេរិក-អ៊ីស្រាអែលបំផ្លាញនៅអ៊ីរ៉ង់។ រូបភាព៖ Reuters

លោក Carl Skau អនុ​ប្រធាន​ប្រតិបត្តិ​នៃកម្មវិធីស្បៀងអាហារ​ពិភពលោក​ ប្រាប់​អ្នកយកព័ត៌មាន​នៅទីក្រុងហ្សឺណែវ​ថា៖ « មនុស្ស​ចំនួន៤៥លាន​នាក់បន្ថែមទៀត បាន​ព្យាករថានឹង​ធ្លាក់ចូលទៅ​ក្នុងភាព​អត់ឃ្លានធ្ងន់ធ្ងរ​ដោយសារតែការកើន​ឡើង​នៃថ្លៃដើមអាហារ ប្រេង និង​ការដឹកជញ្ជូន ជំរុញ​ឱ្យ​ចំនួន​សរុប​ទូទាំងពិភពលោក​លើស​ពីកម្រិត​កំណត់​ត្រាបច្ចុប្បន្ន​ចំនួន ៣១៩លាន​នាក់»។

លោក​មាន​ប្រសាសន៍​ថា៖ « រឿងនេះ​​នឹង​ធ្វើ​ឱ្យ​កម្រិត​​ភាព​អត់​ឃ្លាន​​ទូ​ទាំង​ពិភពលោក​​ឡើង​​ដល់​កម្រិត​កំណត់ត្រា​​ថ្មី​បំផុត ហើយ​​វា​ជា​ការ​រំពឹង​ទុក​ដ៏​អាក្រក់​មួយ។ មុន​សង្គ្រាម​នេះ យើង​​​ជួប​ប្រទះ​​នឹង​ព្យុះ​​ដ៏​​អាក្រក់​​មួយ ដែល​​ភាព​អត់ឃ្លាន​មិន​ធ្លាប់​ធ្ងន់ធ្ងរ​ដូច​ពេល​នេះ​ទេ ទាំង​​ចំនួន និង​​ជម្រៅ​នៃ​ភាពអត់ឃ្លាន​»។

លោក Skau បន្ត​​ថា ថ្លៃ​​ដឹកជញ្ជូនបាន​កើនឡើង ១៨% ចាប់​​តាំង​​ពី​​ការ​​វាយ​ប្រហារ​របស់​​សហរដ្ឋអាមេរិក-អ៊ីស្រាអែល​លើ​អ៊ីរ៉ង់​បាន​​ចាប់ផ្តើម​​នៅ​ថ្ងៃទី ២៨ ខែកុម្ភៈ ហើយជំនួយ​​​​ខ្លះ​ត្រូវ​បាន​ផ្លាស់ប្តូរ​ទិសដៅ។

លោក​​បន្ថែម​ថា ថ្លៃ​​ចំណាយ​​កើត​ឡើង​​បន្ថែម​ទៀត ​​លើ​​ការ​កាត់​បន្ថយ​​ចំណាយ​យ៉ាង​ច្រើន​ដោយកម្មវិធីស្បៀងអាហារ​ពិភពលោក ខណៈ​​​អ្នក​​ផ្តល់​​ជំនួយ​ផ្តោត​​លើ​វិស័យ​​ការពារ​ជាតិ​​កាន់តែ​ខ្លាំង​៕

ប្រែសម្រួល៖ ណឺ មិនា

The post WFP៖ ​មនុស្ស​៤៥លាននាក់​នៅ​អ៊ីរ៉ង់​​​ប្រឈម​​ភាព​អត់​ឃ្លាន​ធ្ងន់​ធ្ងរ បើសង្គ្រាម​អូស​បន្លាយ​ដល់​៣ខែទៀត​ appeared first on Kampuchea Thmey Daily.

ជប៉ុនផ្ដល់ជំនួយប្រមាណ១.៥លានដុល្លារដល់ពលរដ្ឋខ្មែរភៀសសឹក ពលករ និងសង់រចនាសម្ព័ន្ធខូចខាតព្រោះសង្គ្រាមឡើងវិញ
រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតប្រចាំនៅកម្ពុជា បានផ្ដល់ជំនួយប្រមាណ១ លាន៥សែនទៅឱ្យកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា ដើម្បីជួយជាស្បៀងដល់ពលរដ្ឋខ្មែររងគ្រោះព្រោះជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ កំពុងបន្តស្នាក់នៅជម្រកបណ្ដោះអាសន្ន និងពលរដ្ឋដែលបានវិលត្រឡប់ទៅលំនៅដ្ឋានវិញ និងជួយពលករដែលវិលចូលប្រទេសកម្ពុជាវិញ ក៏ដូចជាការសាងសង់រចនាសម្ព័ន្ធដែលខូចខាតព្រោះការវាយប្រហារដោយយោធាថៃ ដើម្បីចូលរួមស្ដារជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរផងដែរ។

ស្ថានទូតជប៉ុនប្រចាំកម្ពុជាឱ្យដឹងថា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អ៊ូអិណុ អាត់ស៊ូស៊ី រួមជាមួយលោកស្រី ផាក ឃ្យុងណាន តំណាងកម្មវិធីស្បៀងអាហារពិភពលោក(WFP)ប្រចាំកម្ពុជា  នៅថ្ងៃទី១២ ខែកុម្ភៈ បានចុះហត្ថលេខាលើលិខិតប្តូរសារស្តីពី គម្រោងជំនួយឥតសំណង “ការស្តារជីវភាពរស់នៅ និងលើកកម្ពស់អាហារូបត្ថម្ភនៅក្នុងសហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែន ដែលមានទឹកប្រាក់សរុបចំនួន២២០ លានយ៉េន ឬប្រមាណ១ លាន៥សែនដុល្លារអាម៉េរិក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ទេសរដ្ឋមន្ត្រី គន់ គីម  អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

ស្ថានទូតជប៉ុនប្រចាំកម្ពុជា សង្កត់ធ្ងន់ថា៖«ជំនួយនេះនឹងផ្តល់ជាប័ណ្ណអង្ករ និងស្បៀងអាហារដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែនរួមទាំងជនភៀសសឹកកំពុងជ្រកកោននៅតំបន់ភៀសសឹកតាមតំបន់ព្រំដែនរបស់កម្ពុជា ជនភៀសសឹកដែលបានត្រឡប់ទៅលំនៅស្ថានដើមវិញ និងពលករដែលបានវិលត្រឡប់មកកម្ពុជាវិញផងដែរ។ ជំនួយនេះនឹងរួមចំណែកដល់ការកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានដែលខូចខាត និងជួយស្តារជីវភាពរស់នៅ និងកែលម្អអាហារូបត្ថម្ភ។»។

គួររម្លឹកថា កាលពីពាក់កណ្ដាលខែសីហា ឆ្នាំ២០២៥ ក្រោយថៃ-កម្ពុជា ប្រយុទ្ធគ្នាដោយអាវុធជុំទី១ រដ្ឋាភិបាលជប៉ុន ក៏ធ្លាប់បានផ្តល់ជំនួយសង្គ្រោះបន្ទាន់(ឥតសំណង)ដែលមានទឹកប្រាក់សរុបប្រមាណ១,៨លានដុល្លារអាម៉េរិក ដើម្បីឆ្លើយតបទៅនឹងតម្រូវការមនុស្សធម៌ជាបន្ទាន់នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ផងដែរ។

ការប្រយុទ្ធគ្នាជុំទី២ រវាងកងទ័ពថៃមកលើកម្ពុជា រយៈពេល២១ថ្ងៃ ចាប់ពីដើមខែ ដល់ចុងខែធ្នូ បានបណ្ដាលឱ្យពលរដ្ឋកម្ពុជាជាង៦៤ម៉ឺននាក់ ក្លាយជាជនភៀសសឹក រត់គេចពីការបាញ់ប្រហារដោយកាំភ្លើងធំ គ្រាប់បែកចង្កោម និងការទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំងរបស់យោធាថៃឈ្លាន ដែលជាការវាយប្រហារចូលជ្រៅក្នុងដែនអធិបតេយ្យកម្ពុជា ហួសពីទីតាំងយោធានៅតាមខ្សែបន្ទាត់ព្រំដែន។

ទង្វើឈ្លានពានរបស់យោធាថៃ បានបណ្ដាលឱ្យផ្ទះសម្បែងជិត១ពាន់ខ្នងរបស់ពលរដ្ឋខ្មែរស្លូតត្រង់ សាលារៀនចំនួន២៦ មន្ទីរពេទ្យ/មណ្ឌលសុខភាព១៤ សំណង់អគារ៤២ វត្តអារាម១៩ សាលាឆទាន១ រូបសំណាក២ ប្រាសាទបុរាណ៤ ស្ពាន៥ ផ្សារ១ ផ្លូវ៨៧ខ្សែ ប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី១ទីតាំង និងបណ្តាញបញ្ជូនអគ្គិសនី៣កន្លែង នៅតាមខេត្តជាប់ព្រំដែនកម្ពុជា-ថៃ បានរងការខូចខាតយ៉ាងដំណំចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ មក។

ទោះបីការប្រយុទ្ធរវាងកងទ័ពថៃមកលើកម្ពុជា បានឈប់រយៈពេលជិត៥០ថ្ងៃក៏ដោយ ក៏ពលរដ្ឋខ្មែរជិត៨ម៉ឺននាក់ទៀត មិនទាន់អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញបានឡើយ។ មិនទាន់ទៅផ្ទះវិញបាន បន្តរស់នៅក្នុងជម្រកបណ្ដោះអាសន្ន ក៏ព្រោះតែផ្ទះសម្បែងរបស់ពលរដ្ឋខ្មែរ ត្រូវយោធាថៃវាយកម្ទេច បំផ្លិចបំផ្លាញ រាយបន្លាលួស ដាក់ទូរកុងតឺន័រ ហាមឃាត់មិនឱ្យចូលទៅរស់នៅ បំពានបទឈប់បាញ់ និងផ្ទះខ្លះទៀតត្រូវខាចខាតទាំងស្រុងព្រោះអាវុធធុនធ្ងន់របស់យោធាថៃវាយប្រហារ៕

ដោយ៖ ង៉ិល ណារ៉ាត់

ពាក់កណ្ដាលខែកុម្ភៈនេះ រដ្ឋនឹងដាក់ឱ្យអនុវត្តកម្មវិធីអន្តរាគមន៍ជួយស្ដារជីវភាព និងជួសជុលផ្ទះពលរដ្ឋរងគ្រោះព្រោះថៃឈ្លានពាន

The post ជប៉ុនផ្ដល់ជំនួយប្រមាណ១.៥លានដុល្លារដល់ពលរដ្ឋខ្មែរភៀសសឹក ពលករ និងសង់រចនាសម្ព័ន្ធខូចខាតព្រោះសង្គ្រាមឡើងវិញ appeared first on Kampuchea Thmey Daily.

WFP ផ្អាក​ជំនួយ​ដល់​មនុស្ស៦៥ម៉ឺននាក់នៅ​អេត្យូពី ដោយសារកង្វះថវិកា​
ការចេញផ្សាយរបស់សារព័ត៌មាន​ Al Jazeera នៅថ្ងៃទី២៣ខែមេសានេះបានឲ្យដឹងថា កម្មវិធីស្បៀងអាហារពិភព​លោក (WFP) បា​ន​ប្រកាស​​ផ្អាកជំនួយសម្រាប់ស្ត្រី និងកុមារដែលខ្វះអាហារូបត្ថម្ភចំនួន​៦៥ម៉ឺននាក់ នៅក្នុងប្រទេស​អេត្យូពី​ក្នុង​តំបន់​អាហ្រិ្វក​ដោយសារតែ​កង្វះថវិកា បន្ទាប់​ពីសហរដ្ឋអាមេរិក​​ប្រកាស​ផ្តាច់ជំនួយ​​ពីកម្មវិធី​ជាច្រើន​​របស់​​អង្គការសហប្រជាជាតិ​។

WFP កំពុងត្រូវបានបង្ខំឱ្យបញ្ឈប់ការព្យាបាលសម្រាប់ស្ត្រី និងកុមារដែលខ្វះអាហារូបត្ថម្ភចំនួន ៦៥០០០០នាក់ នៅក្នុងខែឧសភា ដោយសារតែមូលនិធិមិនគ្រប់គ្រាន់។ ទីភ្នាក់ងារអង្គការសហប្រជាជាតិនេះ បានព្រមានកាលពីថ្ងៃអង្គារថា ប្រជាជន ៣.៦ លាននាក់នៅក្នុងប្រទេសអេត្យូពីនឹងមានមានហានិភ័យបាត់បង់សិទ្ធិទទួលបានជំនួយស្បៀងអាហារក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ លុះត្រាតែមានជំនួយហិរញ្ញវត្ថុថ្មី។

លើសពីនេះទីភ្នាក់ងារនេះបានព្រមានថាជំនួយជាសាច់ប្រាក់ និងអាហារសម្រាប់ជនភៀសខ្លួនរហូតដល់មួយលាននាក់នឹងផ្អាកនៅខែមិថុនា ប្រសិនបើមិនទទួលបានមូលនិធិបន្ថែម។

​បើតាមទីភ្នាក់ងារអង្គការសហប្រជាជាតិ ជម្លោះ អស្ថិរភាព និងគ្រោះរាំងស្ងួតធ្វើឲ្យប្រជាជនអេត្យូពីជាង ១០ លាននាក់នៃប្រជាជន ១៣០ លាននាក់ប្រឈមមុខនឹងការគំរាមកំហែងនៃភាពអត់ឃ្លាន។

គួរបញ្ជាក់ថាដូចទីភ្នាក់ងារផ្តល់ជំនួយជាច្រើន WFP ត្រូវបានជាប់គាំងក្នុងការកាត់បន្ថយការផ្តល់មូលនិធិដែលបង្កើតឡើងដោយរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ។ ភ្លាមៗបន្ទាប់ពីការចូលកាន់តំណែងរបស់លោកក្នុងខែមករា លោក Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដោយបង្កកជំនួយបរទេសទាំងអស់៕

អត្ថបទ៖ ប៊ុន សុភាព

The post WFP ផ្អាក​ជំនួយ​ដល់​មនុស្ស៦៥ម៉ឺននាក់នៅ​អេត្យូពី ដោយសារកង្វះថវិកា​ appeared first on Kampuchea Thmey Daily.

WFP នឹង​ផ្អាក​ជំនួយ​ស្បៀង​ដល់ប្រជាជន​១លាន​នាក់​​នៅ​​មីយ៉ាន់ម៉ា ដោយសារ​កង្វះ​ថវិកា
កម្មវិធីស្បៀងអាហារពិភពលោក (WFP) បានប្រកាសកាលពីថ្ងៃទី១៤ខែមីនាថា ខ្លួននឹងផ្អាកជំនួយស្បៀងអាហារដល់ប្រជាជនជាងមួយលាននាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយសារកង្វះថវិកា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី១៧ខែមីនានេះ។

(រូបភាព៖ Facebook)

WFP បានប្រកាសថា​ ខ្លួន​នឹងផ្អាកជំនួយស្បៀងអាហារសង្គ្រោះជីវិតដល់មនុស្សជាង១​លាននាក់នៅក្នុងប្រទេស​មីយ៉ាន់ម៉ា ចាប់ពីខែមេសា ដោយសារតម្រូវការថវិកាដ៏ច្រើនលើសលប់។ ការផ្អាកនេះកើតឡើង ចំពេលដែលតម្រូវការស្បៀងអាហារកំពុងកើនឡើងដោយសារតែជម្លោះ ការផ្លាស់ទីលំនៅ និងការរឹតត្បិតការចូលទៅក្នុងប្រទេសនេះ។

លោក Michael Dunford តំណាងរបស់ WFP និងជានាយកប្រចាំប្រទេសនៅមីយ៉ាន់ម៉ាបាននិយាយថា៖«ការកាត់បន្ថយ​ដែលនឹងមកដល់នឹងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សហគមន៍ដែលងាយរងគ្រោះបំផុតនៅទូទាំងប្រទេស ដែល​ភាគច្រើន​ពឹងផ្អែកទាំងស្រុងលើការគាំទ្ររបស់ WFP ដើម្បីរស់»។

WFP ថា ប្រសិនបើគ្មានមូលនិធិថ្មីទេ វានឹងអាចផ្គត់ផ្គង់មនុស្សបានត្រឹមតែ៣៥០០០នាក់ប៉ុណ្ណោះ រួមទាំងកុមារអាយុក្រោម ៥ឆ្នាំ ស្ត្រីមានផ្ទៃពោះ និងបំបៅដោះកូន និងជនពិការ ដែលជាក្រុមមនុស្សដែលងាយរងគ្រោះជាងគេ។

នៅឆ្នាំនេះ ប្រទេសនេះត្រូវការជាបន្ទាន់នូវទឹកប្រាក់ចំនួន​៦០លានដុល្លារ ដើម្បីបន្តផ្តល់ជំនួយស្បៀងអាហារសង្គ្រោះជីវិតដល់ប្រជាជនមីយ៉ាន់ម៉ា។ WFP ជំរុញឱ្យដៃគូទាំងអស់ស្វែងរកមូលនិធិបន្ថែមដើម្បីបំពេញតម្រូវការ។ សហគមអន្តរជាតិត្រូវតែធានាថា ប្រជាជនមីយ៉ាន់ម៉ា ដែលខ្វះខាតខ្លាំងបំផុត ត្រូវបានផ្តល់មូលនិធិចាំបាច់ ដើម្បីជួយសង្គ្រោះជីវិតមនុស្សឱ្យបានច្រើនតាមតែអាចធ្វើទៅបាន៕

(រូបភាព៖ Facebook)

(រូបភាព៖ Kyodo)

(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

The post WFP នឹង​ផ្អាក​ជំនួយ​ស្បៀង​ដល់ប្រជាជន​១លាន​នាក់​​នៅ​​មីយ៉ាន់ម៉ា ដោយសារ​កង្វះ​ថវិកា appeared first on Kampuchea Thmey Daily.

ក្រសួងអប់រំ និងគណៈប្រតិភូកម្មវិធីស្បៀងអាហារពិភពលោក ជួបពិភាក្សាលើសំណើសុំបន្តការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា
នារសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួង លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូកម្មវិធីស្បៀងអាហារពិភពលោក (WFP) ដឹកនាំដោយលោកស្រី ឃ្លែរ ខូណាន់ នាយិកាប្រចាំប្រទេសកម្មវិធីស្បៀងអាហារពិភពលោក ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីមកពីនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទ។

កិច្ចប្រជុំនេះ មានគោលបំណង ដើម្បីពិភាក្សាលើសំណើសុំបន្តការគាំទ្រផ្គត់ផ្គង់អង្ករ និងថវិកាពីរាជរដ្ឋាភិបាលកម្ពុជា ដល់កម្មវិធីស្បៀងអាហារពិភពលោក សម្រាប់ការអនុវត្តចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ ក្រោមគម្រោងកម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ជាមួយចក្ខុវិស័យ អភិវឌ្ឍកុមារកម្ពុជាឱ្យមានកាយសម្បទារឹងមាំ បញ្ញាស្មារតីឆ្លាតវៃ លើកកម្ពស់កំណើនសេដ្ឋកិច្ចនៅក្នុងសហគមន៍ និងរួមចំណែកដល់ការកសាងសង្គមមួយ មានវិបុលភាព ចីរភាព និងបរិយាបន្ន។

ក្នុងឱកាសជំនួបនេះ នាយិកាប្រចាំប្រទេសរបស់កម្មវិធីស្បៀងពិភពលោក បានកោតសរសើរ និងថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានផ្តល់កិច្ចសហប្រតិបត្តិការប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងបានរាយការណ៍ពីវឌ្ឍនភាពនៃការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនកន្លងមក រហូតទទួលបានការគាំទ្រដ៏ច្រើនពីគ្រប់មជ្ឈដ្ឋាន។ ជាពិសេសតាមរយៈការប្រើប្រាស់កសិផលក្នុងសហគមន៍ ដោយរំពឹងថាកម្មវិធីនេះ នឹងបន្តពង្រីកវិសាលភាពកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់ ឆ្លើយតបនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា។

ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការបន្តជួយគាំទ្រផ្នែកបច្ចេកទេស និងរួមចំណែកជំរុញឱ្យកម្មវិធីផ្តល់អាហារតាមសាលារៀនដំណើរការទៅដោយរលូន និងមានការទទួលស្គាល់ ព្រមទាំងបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការកាត់បន្ថយភាពក្រីក្រ និងផ្តល់អាទិភាពដល់ការវិនិយោគលើមូលធនមនុស្សដែលជាមូលដ្ឋានគ្រឹះ ឈានទៅសម្រេចគោលដៅចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និង ២០៥០ និងរួមចំណែកដល់ការសម្រេចគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាតិប្រកបដោយចីរភាព។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវការគាំទ្រ និងចូលរួមសម្របសម្រួលនូវរាល់ដំណើរការក្នុងការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនឱ្យទទួលបានជោគជ័យកាន់តែត្រចះត្រចង់ ដោយបានគូសបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តការឱ្យកាន់តែល្អប្រសើរឡើង ក្នុងគោលដៅធានាឱ្យបានថាកុមារគ្រប់រូបមានឱកាសទទួលបានសុខភាព និងអាហារប្រកបដោយជីវជាតិតាមសាលារៀន។

គួរបញ្ជាក់ដែរថា កម្មវិធីស្បៀងអាហារពិភពលោក នៅដំណាក់កាលដំបូងត្រូវបានបង្កើតឡើងសម្រាប់រយៈពេល ៤ឆ្នាំ (២០២២-២០២៥) ដើម្បីចង្អុលបង្ហាញដល់ការផ្លាស់ប្តូរភាពជាម្ចាស់មានលក្ខណៈជាប្រព័ន្ធពេញលេញលើការអនុវត្ត និងគ្រប់គ្រងកម្មវិធីជាតិផ្តល់អាហារតាមសាលារៀនដល់ក្រសួងអប់រំ យុវជន និងកីឡា ជាមួយជំនាញដែលអាចបន្តពង្រីកកម្មវិធីនេះបន្ថែមទៀតរហូតដល់ឆ្នាំ២០៣០ និងបន្តទៅឆ្នាំខាងមុខ៕

The post ក្រសួងអប់រំ និងគណៈប្រតិភូកម្មវិធីស្បៀងអាហារពិភពលោក ជួបពិភាក្សាលើសំណើសុំបន្តការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា appeared first on Kampuchea Thmey Daily.

ស្បៀងអាហារ​ពិភពលោក​កើន​តម្លៃ​​ខ្លាំង​បំផុត​​​ ខណៈសង្គ្រាម​​បន្ថែមសម្ពាធ​
កត្តាអាកាសធាតុអាក្រក់​ដួចជា​គ្រោះទឹកជំនន់​ គ្រោះរាំងស្ងួត និងហានិភ័យភូមិសាស្ត្រនយោបាយដែល​កើត​សង្គ្រាម​ច្រើន​កន្លែង ដែល​គំរាមកំហែង​​​ដល់​ការ​ចំណា​​យ​របស់​​អ្នកប្រើប្រាស់ឱ្យកើនឡើង​​ក្នុង​រយៈពេល​ដ៏​យូរ ​ខណៈមាន​ការ​ព្យាករណ៍​​ថា​សន្និធិស្បៀង​អាហារ​កាន់តែ​តិច​​។

ការ​ប្រមូលផលស្រូវសាលី​នៅ​​ប្រទេស​ក្នុង​តំបន់​សមុទ្រខ្មៅ។ Blacksea

សារ​ព័ត៌មាន Bloomberg ដោយ​យោងតាមទិន្នន័យដែលបានចេញផ្សាយនៅថ្ងៃទី៤​ខែតុលា បាន​ឱ្យ​ដឹង​ថា សន្ទស្សន៍តម្លៃម្ហូបអាហារដែលបង្កើតឡើងដោយអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) បានកើនឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីខែសីហា ឆ្នាំ២០២៣​ ។ តម្លៃស្ករ សាច់ ទឹកដោះគោ និងប្រេងបន្លែ គឺជាការកើនឡើងដ៏ធំបំផុតចាប់តាំងពីខែមីនា​ឆ្នាំ២០២២​។

ក្នុង​ខែ​នោះ សន្ទស្សន៍​​តម្លៃ​ទំនិញ​នេះ​បាន​ហក់​ឡើង​ជាង១៣ភាគរយ ​បន្ទាប់​ពី​​​ប្រធានាធិបតី​​​រុស្ស៊ី​​ លោក វ្ល៉ាឌីមៀ ពូទីន សម្រេច​វាយ​លុក​​អ៊ុយក្រែន។ នេះបើ​យោង​តាម​ការ​ចុះ​ផ្សាយ​ដដែល។​​

ខណៈពេលដែលសន្ទស្សន៍តាមដានតម្លៃទំនិញ​ផ្តោត​លើ​​​​ទំនិញ​ឆៅ​ ឬ​ហៅ​ថា តម្លៃ​បោះដុំ​ជាជាងតម្លៃលក់រាយ ការកើនឡើងអាចបង្ហាញថា តម្លៃម្ហូបអាហារខ្ពស់​អាចបន្តប៉ះពាល់ដល់​អ្នកប្រើប្រាស់ ដោយសារអាកាសធាតុមិនល្អ​នៅ​ក្នុងប្រទេស​ផលិត​​ដំណាំ​​កសិកម្ម​​សំខាន់ៗ​ និងការកើនឡើងភាពតានតឹងនៅមជ្ឈិមបូព៌ាគំរាមកំហែងដល់ទីផ្សារអាហារកាន់តែក្តៅគគុក​។

ទោះបីជា សន្ទស្សន៍​តម្លៃ​ទំនិញ​នោះ​​បានធ្លាក់ចុះពីកំណត់ត្រាខ្ពស់ដែលបានមើល​ឃើញ​ បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ីក៏ដោយ ក៏សញ្ញានៃការផ្គត់ផ្គង់តឹងតែង និងចំណុចខ្ទាស់នៅ​ក្នុង​ផ្លូវ​ពាណិជ្ជកម្មសកល បានជំរុញឱ្យមានការកើនឡើងថ្មីសម្រាប់តម្លៃម្ហូបអាហារ។

ឃ្លាំងស្តុកស្រូវសាលី​នៅសហរដ្ឋអាមេរិក។

ការកើនឡើងដ៏ធំបំផុតត្រូវបានគេមើលឃើញនៅក្នុងតម្លៃស្ករនៅលើសញ្ញានៃដំណាំកាន់តែអាក្រក់នៅក្នុងប្រទេសប្រេស៊ីល និងការព្រួយបារម្ភអំពីសមត្ថភាពនាំចេញរបស់ឥណ្ឌា។ តម្លៃប្រេងបន្លែ និងគ្រាប់ធញ្ញជាតិក៏បានឃើញការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ លើសញ្ញានៃការផ្គត់ផ្គង់តិចតួចនៃដំណាំដូចជា ស្រូវសាលី ដូង ផ្កាឈូករ័ត្ន និងប្រភេទ​​គ្រាប់រុក្ខជាតិ rapeseed។

សម្ពាធអាចបន្តសម្រាប់ទីផ្សារ ​អង្គការ​ FAO បានកាត់បន្ថយការព្យាករណ៍ស្តុកគ្រាប់​ធញ្ញ​ជាតិពិភព​លោក​ធៀប​នឹង​មួយខែមុន៕​

ដោយ រ៉ាន់ រើយ

The post ស្បៀងអាហារ​ពិភពលោក​កើន​តម្លៃ​​ខ្លាំង​បំផុត​​​ ខណៈសង្គ្រាម​​បន្ថែមសម្ពាធ​ appeared first on Kampuchea Thmey Daily.

កម្ពុជា- WFP ចុះកិច្ចព្រមព្រៀងកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា ទំហំទឹកប្រាក់៦៣លានដុល្លារ
តំណាងរាជរដ្ឋាភិបាលកម្ពុជា លោកជំទាវ យិនទៀង ពុទ្ធិរស្មី រដ្ឋលេខាធិការក្រសួងការបរទេស និងតំណាងអង្គការកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា (World Food Program- WFP)លោកស្រី យូរ ខូណាន់ (Claire Conan) នៅថ្ងៃទី៣០ ខែមករា នេះ  បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀង ដើម្បីអនុវត្តផែនការយុទ្ធសាស្ត្រសម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០២៤-២០២៨ រវាងរាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា។

បើតាមក្រសួងការបរទេស ផែនការយុទ្ធសាស្ត្រសម្រាប់ប្រទេសកម្ពុជាឆ្នាំ២០២៤-២០២៨ មានទឹកប្រាក់ចំនួន ៦៣.៣៧៨.៥០០ ដុល្លារអាមេរិក នឹងចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា តាមរយៈការផ្តល់ជំនួយបច្ចេកទេស និងការផ្តល់ ប្រឹក្សាគោលនយោបាយ កិច្ចគាំពារសង្គម ប្រព័ន្ធចំណីអាហារ និងការគ្រប់គ្រងគ្រោះមហន្តរាយ ក្នុង គោលបំណងលើកកម្ពស់របបអាហារ និងសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ គម្រោងទាំងនេះ គឺស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិកម្ពុជា។

ក្រសួងការបរទេសបានឱ្យដឹងថា ក្នុងរយៈពេលជាង ៤០ ឆ្នាំកន្លងមកនេះ អង្គការកម្មវិធីស្បៀងអាហារពិភពលោកបានគាំទ្រ រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់របបអាហារ និងសន្តិសុខស្បៀង និងអោយសម្រេចបាននូវ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម៕

The post កម្ពុជា- WFP ចុះកិច្ចព្រមព្រៀងកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា ទំហំទឹកប្រាក់៦៣លានដុល្លារ appeared first on Kampuchea Thmey Daily.

WFP ព្រមានថា ស្បៀងអាហារនៅហ្គាហ្សា អាចទប់ទល់បានតែ៥ថ្ងៃទៀតប៉ុណ្ណោះ
កាលពីថ្ងៃអាទិត្យទី៥ខែវិច្ឆិកា នាយកប្រតិបត្តិកម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិ លោកស្រី Cindy McCain បានព្រមានថា ការផ្គត់ផ្គង់ស្បៀងអាហារក្នុងតំបន់ហ្គាហ្សា នៅសល់ពេលត្រឹម៥ថ្ងៃទៀតប៉ុណ្ណោះ។

លោកស្រី Cindy McCain (រូបថត៖ IDLO)

WFP និយាយថា “ការ​ទទួល​បាន​នំបុ័ង ​បានក្លាយជារឿងកាន់តែលំបាកឡើងៗ។ រោងម៉ាស៊ីនកិនស្រូវតែមួយគត់នៅហ្គាហ្សា គឺនៅតែមិនអាចកិនស្រូវសាលីបាន ដោយសារខ្វះអគ្គិសនី និងប្រេងឥន្ធនៈ។ ហាង​នំប៉័ង​ចំនួន១១​កន្លែង ​ត្រូវ​វាយ​ប្រហារ និង​បំផ្លាញ​តាំង​ពី​ថ្ងៃ​ទី៧ខែ​តុលាមក”។

ទីភ្នាក់ងារអង្គការសហប្រជាជាតិមួយនេះបន្តថា “មនុស្សបាន​តម្រង់​ជួរ​ជា​ច្រើន​ម៉ោងនៅតាម​ហាង​នំប៉័ង ទាំងដែល​ពួកគេ​ប្រឈម​នឹង​ការ​វាយប្រហារពី​អាកាស។ ការចែកចាយជំនួយស្បៀងអាហារដល់ជនភៀសខ្លួន នៅភាគខាងជើងតំបន់ហ្គាហ្សា ត្រូវបានផ្អាកស្ទើរតែទាំងស្រុ​ងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីអ៊ីស្រាអែល ពង្រីកប្រតិបត្តិការជើងគោក។

(រូបថត៖ The Globe and Mail)

ស្របពេលជាមួយគ្នានោះដែរ ប្រធាន WFP បានធ្វើការអង្វរករជាបន្ទាន់សម្រាប់សុវត្ថិភាព និងពង្រីកលទ្ធភាពមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា នៅពេលដែលអាហារអស់។

តាមការអះអាងពីលោកស្រី Cindy McCain, “ឪពុកម្តាយនៅហ្គាហ្សា មិនដឹងថាតើពួកគេអាចចិញ្ចឹមកូនរបស់ពួកគេនៅថ្ងៃនេះដោយរបៀបណា ហើយថាតើពួកគេនឹងអាចនៅរស់ដើម្បីមើលថ្ងៃស្អែកដែរឬទេ”។

សូមបញ្ជាក់ជាថ្មី ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានរាយការណ៍ថា នៅហ្គាហ្សាមនុស្សជិត៩៨០០នាក់ រួមទាំងស្ត្រី និងកុមារផងដែរ ត្រូវបាត់បង់ជីវិតចាប់តាំងពីថ្ងៃទី៧ខែតុលាមក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Ary​ News

ចុចអាន៖ លោក Netanyahu ដាក់លក្ខខណ្ឌតែមួយគត់ ទើបយល់ព្រមឈប់បាញ់ជាមួយក្រុមហាម៉ាស

The post WFP ព្រមានថា ស្បៀងអាហារនៅហ្គាហ្សា អាចទប់ទល់បានតែ៥ថ្ងៃទៀតប៉ុណ្ណោះ appeared first on Kampuchea Thmey Daily.