ករណី1MDB Archives - Kampuchea Thmey Daily

តុលាការ​ម៉ាឡេស៊ី​​​ទម្លាក់ចោល​បទ​ចោទ​ប្រកាន់​លើអតីត​នាយករដ្ឋមន្ត្រីលោក Najib ករណី1MDB
តុលាការ​ម៉ាឡេស៊ី​ បាន​ទម្លាក់ចោល​នូវ​បទ​ចោទ​ប្រកាន់ពុករលួយ​ប្រឆាំង​នឹង​អតីតនាយករដ្ឋ​មន្រ្តី​ម៉ាឡេស៊ី​ លោក​ Najib Razak និង​អតីតប្រធានរតនាគារ​ លោក​ ​Irwan Serigar Abdullah ជុំវិញ​សំណុំ​រឿង​អំពើ​ពុករលួយ​ពាក់​ព័ន្ធ​នឹង​មូលនិធិរាប់ពាន់លាន​ដុល្លារ​របស់​រដ្ឋាភិបាល​ ​1MDB។

ក្នុងឆ្នាំ ២០១៨ លោក Najib និង លោក​ Irwan ត្រូវបានរង​ការ​ចោទប្រកាន់ពីបទប្រើប្រាស់ថវិការដ្ឋាភិបាលខុសប្រមាណ​ ១,៤៨ ប៊ីលានដុល្លារ ​នៃ​មូលនិធិ 1MDB ​ប៉ុន្តែ​​អ្នក​ទាំង​២​ បាន​បដិសេធ​ការ​ប្រព្រឹត្តខុស​។

បទ​ចោទ​ប្រកាន់​ដែល​តុលាការ​ទម្លាក់ចោល​នៅថ្ងៃ​ពុធ​នេះ​ សរុប​ទាំង​អស់​ចំនួន​ ៦ បទ​ចោទ​ ដោយ​ពាក់​ព័ន្ធ​នឹងការ​កិបកេង​ប្រាក់​ នៅ​ពេល​​ផ្ទេរ​​ចេញ​​ពី​​មូលនិធិ 1MDB ទៅ​កាន់ក្រុមហ៊ុនវិនិយោគប្រេងអន្តរជាតិ (IPIC) របស់​អារ៉ាប់រួម​។

មេធាវី​របស់​អ្នក​ទាំង​២​ បាន​​ឱ្យដឹង​ថា​ តុលាការជាន់ខ្ពស់​ក្រុង​គូឡាឡាំពួ បាន​ទម្លាក់ចោល​ «បទ​ចោទ​ប្រកាន់​ដែល​​មិនមែនជា​សាលក្រម​ឱ្យ​រួចទោស» ដោយសារការពន្យារពេលនីតិវិធី និងការខកខានរបស់ព្រះរាជអាជ្ញាក្នុងការបង្ហាញឯកសារសំខាន់ៗ។ «ការ​ទម្លាក់ចោល​បទ​ចោទ​​​មិនមែនជា​សាលក្រម​ឱ្យ​រួចទោស» មានន័យថា អយ្យការនឹងមិនកាត់ទោសជនជាប់ចោទពីបទល្មើសនាពេលនេះទេ ប៉ុន្តែអាចធ្វើទៅបាននៅពេលអនាគត។

គួរ​គូស​បញ្ជាក់​ថា​ លោក Najib ដែលសហការ​​ផ្ដួច​ផ្ដើម​បង្កើត​មូលនិធិ​ 1MDB នៅលោក​ឡើង​កាន់​អំណាចជា​នាយករដ្ឋ​មន្រ្តី​ក្នុង​ឆ្នាំ​ ២០០៩ ​ត្រូវ​បាន​តុលាការ​រកឃើញថាមានពិរុទ្ធពីបទពុករលួយ និងការលាងលុយកខ្វក់ ​ក្នុង​សំណុំ​រឿង​ពាក់ព័ន្ធនឹងរឿងអាស្រូវដដែល​ ហើយ​រង​ការ​កាត់ទោសឱ្យជាប់គុក ១២ ឆ្នាំ នៅ​ឆ្នាំ​ ២០២២។ ទោះជាយ៉ាងណាក៏ដោយ ទោសនេះត្រូវបានកាត់បន្ថយពាក់កណ្តាល បន្ទាប់ពីក្រុមប្រឹក្សាលើកលែងទោស ដែលដឹកនាំដោយស្តេចម៉ាឡេស៊ី បានធ្វើអន្តរាគមន៍។​

កាល​ពី​ខែ​មុន​ លោក​ Najib បានសុំទោសចំពោះតួនាទីរបស់លោកក្នុងការ​គ្រប់គ្រងមូលនិធិ 1MDB មិនបាន​ត្រឹមត្រូវ ប៉ុន្តែ​នៅ​តែ​ទទូចថា​ លោក​មិន​បាន​ដឹង​ពី​ការ​ផ្ទេរប្រាក់ខុស​ច្បាប់​ណាមួយ​ ចេញ​ពី​មូលនិធិរដ្ឋ​លុយ​រាប់​ពាន់លាន​ដដែល​នោះ​ទេ​៕ ​

The post តុលាការ​ម៉ាឡេស៊ី​​​ទម្លាក់ចោល​បទ​ចោទ​ប្រកាន់​លើអតីត​នាយករដ្ឋមន្ត្រីលោក Najib ករណី1MDB appeared first on Kampuchea Thmey Daily.