កសិកម្ម Archives - Kampuchea Thmey Daily

​កម្ពុជាទាញ​ចំណូល​បានជាង ​៥ ​ពាន់លានដុល្លារ ​ពីការនាំចេញ​ផលិតផលកសិផល​ នៅឆ្នាំ ២០២៥​
កម្ពុជា​រកចំណូល​បាន​ប្រមាណ​ ៥​ ពាន់លានដុល្លារ ​ពីការនាំចេញ​ផលិតផលកសិផលជិត ១៥ លានតោន នៅក្នុងឆ្នាំ ២០២៥ កើនឡើង ២៧,៨៣% ធៀបនឹងឆ្នាំ ២០២៤ ខណៈផលិតកម្មកសិកម្ម មានលទ្ធភាពគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងអាចធានបាននូវសន្តិសុខ​ស្បៀង​សម្រាប់​ប្រជាពល​រដ្ឋទោះបីស្ថិតក្នុងស្ថានភាពឈ្លានពានពីប្រទេសថៃ។​

របាយការណ៍​របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញថា ​នៅក្នុងឆ្នាំ ២០២៥ ការនាំ​ចេញ​ផលិតផលដំណាំសរុបចំនួន ១៤ ៩១០ ៤៨០ តោន កើនឡើង ២៧,៨៣% ធៀបនឹងឆ្នាំ ២០២៤ ក្នុងនោះការនាំចេញស្រូវសម្រេចបាន ៦ ៨៥៩ ៩៣០ តោន កើនឡើង ៤៨,៨៥%, អង្ករ ចំនួន ៩៤០ ៣២១ តោន កើន ៤៥,៥៩% និងផលិតផលដំណាំក្រៅពីស្រូវ-អង្ករចំនួន ​៧ ១១០ ២២៩ ​តោន។​

​ក្នុងឆ្នាំ ២០២៥ តុល្យភាពស្បៀងនៃបរិមាណផលស្រូវរដូវវស្សា ដែលនៅសល់ពីការនាំចេញ និងការប្រើប្រាស់ក្នុងស្រុកចំនួន ៥ ០៨៥ ៧៨៧ តោន (គិតជាអង្ករ ៣ ២៥៤ ៩០៤) ដែលនៅតែអាចផ្គត់ផ្គង់ កាប្រើប្រាស់ក្នុងស្រុក និងសម្រាប់ការនាំចេញ។

​លោក ឌិត ​ទីណា ​រដ្ឋមន្ត្រីក្រសួងកសិកម្ម ​រុក្ខាប្រមាញ់ ​និងនេសាទ ​បានលើកឡើង ​នៅក្នុងរបាយការណ៍ថា ​នៅក្នុងឆ្នាំ ២០២៥ ​ការនាំចេញផលិតផលដំណាំ មានលក្ខណៈល្អប្រសើរ កើនឡើង ២៧,៨៣% ធៀបនឹងឆ្នាំ ២០២៤។

លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បានបន្ថែមថា ផលិតកម្មស្រូវ អង្ករ ដំណាំរួមផ្សំ ឈើហូបផ្លែ បន្លែ ត្រី សាច់សត្វ មានលទ្ធភាពគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តម្រូវការ​ក្នុងស្រុក និងអាចធានបាននូវសន្តិសុខ​ស្បៀង​សម្រាប់​ប្រជាពល​រដ្ឋទោះបីស្ថិតក្នុងស្ថាន​ភាពឈ្លានពានពីភាគីថៃ ​មកលើកម្ពុជាក៏ដោយ ការនាំចេញផលិតផល​កសិកម្មនៅតែ​បន្តជាធម្មតា៕

អត្ថបទ៖ ឡេង ដេត

The post ​កម្ពុជាទាញ​ចំណូល​បានជាង ​៥ ​ពាន់លានដុល្លារ ​ពីការនាំចេញ​ផលិតផលកសិផល​ នៅឆ្នាំ ២០២៥​ appeared first on Kampuchea Thmey Daily.

រដ្ឋ អនុញ្ញាតឱ្យវិស័យឯកជន វិនិយោគកសិដ្ឋានចិញ្ចឹម​គោយកទឹកដោះ លើទំហំដីជិត ៦០០ ហិកតា
រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យប្រើប្រាស់ដីទំហំ ៥៩២ ហិកតា ​នៅក្នុង​ខេត្ត​កំពង់ស្ពឺ​វិនិយោគលើការដាំស្មៅ ​ដាំពោត និងចិញ្ចឹមគោបង្កាត់ពូជយកទឹកដោះ។

​ការអនុញ្ញាតនេះបានធ្វើឡើងក្នុងកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័នដឹកនាំដោយលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង​ជាប្រធានក្រុមការងារអភិវឌ្ឍ​វិស័យឯកជននៅរសៀលថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០២៦។

នៅក្នុងកិ្ចប្រជុំលោកបណ្ឌិតសភាចារ្យ បានគូសរំលេចអំពីសាវតារនៃការស្នើសុំប្រើប្រាស់ដី និងកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័នពាក់ព័ន្ធ រហូតទទួលបានការឯកភាពពីរាជរដ្ឋាភិបាល ក្នុងការប្រើប្រាស់ដី សម្រាប់អនុវត្តគម្រោងកសិកម្មនេះ។

លោកបណ្ឌិតសភាចារ្យបានស្នើអង្គភាពពាក់ព័ន្ធ និងក្រសួងបរិស្ថាន ធ្វើការគិតគូរលម្អិតអំពីការបំពេញបែបបទ និងនីតិវិធីក្នុងការប្រើប្រាស់ដី ក្នុងទម្រង់កិច្ចសហការរវាង រដ្ឋ ឯកជន និងសហគមន៍ ឱ្យអនុលោមតាមការសម្រេចរបស់រាជរដ្ឋាភិបាល ជាមួយនឹងការធានាឱ្យបាននូវផលជះវិជ្ជមាន ដល់សេដ្ឋកិច្ចកម្ពុជា និងលើកកម្ពស់ជីវភាពរបស់ប្រជាជនក្នុង​សហគមន៍ និងម៉្យាងដើម្បីជំរុញការវិនិយោគ និងបង្កើនខ្សែច្រវាក់ផលិតកម្ម សំដៅផ្គត់ផ្គង់តម្រូវការក្នុងស្រុក ឱ្យបានគ្រប់គ្រាន់ និងមានភាពធន់នឹងកត្តាខាងក្រៅ៕

អត្ថបទ៖សំអឿន

The post រដ្ឋ អនុញ្ញាតឱ្យវិស័យឯកជន វិនិយោគកសិដ្ឋានចិញ្ចឹម​គោយកទឹកដោះ លើទំហំដីជិត ៦០០ ហិកតា appeared first on Kampuchea Thmey Daily.

រយៈពេល៥ឆ្នាំ គម្រោង “សមភាពសម្រាប់ទាំងអស់គ្នា” រួមចំណែកលើកកម្ពស់សមធម៌សង្គម​​ក្នុងវិស័យ​​​កសិកម្មកម្ពុជា​
អង្គការអុកស្វាម ក្រោមការ​សហការជាមួយបណ្ដា​អង្គការក្នុងស្រុក ក្រសួងរដ្ឋាភិបាល និងដៃគូក្នុង​វិស័យឯកជន បាន​បិទបញ្ចប់​ដោយមោទនភាព នូវ​គម្រោង​ “សមភាពសម្រាប់ទាំងអស់គ្នា” (Fair for All) ដែល​បានអនុវត្តអស់រយៈពេល៥ឆ្នាំ​កន្លងមក។ គម្រោងនេះ​ បានចាប់ផ្ដើមអនុវត្ត​ក្នុងឆ្នាំ ២០២១ ហើយចាប់តាំងពីពេលនោះមក គម្រោងបានជួយ​ជំរុញការផ្លាស់ប្តូរដ៏មានអត្ថន័យនៅក្នុងវិស័យកសិកម្មរបស់កម្ពុជា ដោយបាន​ជះឥទ្ធិពលលើគោលនយោបាយ ​បង្កើនសំឡេងសហគមន៍ និងលើកកម្ពស់អភិបាលកិច្ចប្រកបដោយបរិយាបន្ន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានអុកស្វាម នៅថ្ងៃទី​១៩ ខែវិច្ឆិកានេះ។

ជាជាង​ផ្តោត​លើកិច្ច​​អន្តរាគមន៍​ដាច់​ដោយ​ឡែកផ្សេងៗ​ពីគ្នា គម្រោង​សមភាពសម្រាប់ទាំងអស់គ្នា ប្រើយុទ្ធសាស្ត្រ​ប្រមូលផ្ដុំ​​ភាគី​ពាក់ព័ន្ធ​ចម្រុះ​ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ជា​ប្រព័ន្ធ​ក្នុង​ខ្សែច្រវាក់​តម្លៃ​ដំណាំ​ចេក និង​កៅស៊ូ។ តាមរយៈ​កិច្ច​សន្ទនា​ថ្នាក់​ជាតិ និង​ការចូលរួម​ពី​មូលដ្ឋាន គម្រោង​នេះ​បានឆ្លុះបញ្ចាំង​ក្ដីកង្វល់​​របស់​កម្មករ​​ក្នុងវិស័យ​កសិកម្ម ដែល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ពង្រឹង​កិច្ចគាំពារ​ការងារ​​ និង​អនុវត្ត​ច្បាប់​របប​សន្តិសុខ​សង្គម។ កិច្ចខិតខំប្រឹងប្រែង​ទាំងនេះ​បាន​​នាំឱ្យមានការ​ចុះធ្វើអធិការកិច្ចជាថ្មី និង​ការត្រួតពិនិត្យឡើងវិញ ពីបេឡាជាតិ​​​សន្តិសុខ​សង្គម (ប.ស.ស.) ដែលនេះ​​ជា​សញ្ញា​នៃ​ការ​ឆ្ពោះទៅរក​គណនេយ្យភាព និង​សុខុមាលភាព​កម្មករប្រសើរ​ជាងមុន ។

គម្រោងសមភាពសម្រាប់ទាំងអស់គ្នា ក៏បានជំរុញលទ្ធភាព​ទទួលបានយុត្តិធម៌ តាមរយៈការ​គាំទ្រនីតិវិធីថ្មីៗ ដែលអនុញ្ញាតឱ្យកម្មករម្នាក់ៗដាក់ពាក្យបណ្តឹង និងស្វែងរកដំណោះស្រាយតាមរយៈយន្តការ​សន្ធានកម្ម និង​មជ្ឈត្តកម្មជាផ្លូវការ។ ការជំរុញនេះធានាថា បណ្ដឹងសារទុក្ខ​នៅកន្លែងធ្វើការត្រូវបានដោះស្រាយដោយយុត្តិធម៌ និងមានតម្លាភាព ដោយជួយពង្រឹងសិទ្ធិរបស់កម្មករកសិកម្មនៅក្នុងខេត្តចំនួន៦ រួមមានខេត្តកំពត កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង និងរតនគិរី។

គម្រោងនេះ​ក៏បានជះ​ឥទ្ធិពលដល់ការចូលរួមរបស់ពលរដ្ឋផងដែរ ដោយ​ក្នុងនោះ គម្រោងបានជួយលើក​កម្ពស់កិច្ចសន្ទនាបែបស្ថាបនារវាងសហគមន៍ និងអាជ្ញាធរ។ តាមរយៈការរំលេច​បញ្ហាក្នុងមូលដ្ឋាន​​ឱ្យបានដឹងដល់ថ្នាក់ជាតិ គម្រោងសមភាពសម្រាប់ទាំងអស់គ្នា បានជួយជំរុញឱ្យមានការ​ឆ្លើយតប​ជា​គោលនយោបាយ និងការប្តេជ្ញាចិត្តរបស់ស្ថាប័នក្នុងការ​អនុវត្តការងារ​អភិបាលកិច្ចឱ្យកាន់តែមានការឆ្លើយតបខ្លាំងជាងមុន។ ការងារ​របស់គម្រោងដែលផ្ដោតលើ​ការវិនិយោគប្រកបដោយទំនួលខុសត្រូវ និងសិទ្ធិដីធ្លីបានជួយធ្វើឲ្យភាគីពាក់ព័ន្ធកាន់តែយល់ដឹងស៊ីជម្រៅ​ ទាក់ទងនឹង​ការអនុវត្ត​ទម្លាប់​អនុវត្ត​បែបបរិយាបន្ន និង​គិតគូរពីវិវាទ ដែលទាំងនេះ​គឺជា​ការ​កសាង​មូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ​ប្រកប​ដោយ​សមធម៌ជាងមុន។

លោកស្រី ភាណ សោភ័ណ នាយិការ​អង្គការ​អុកស្វាម មានប្រសាសន៍ថា “គម្រោង សមភាពសម្រាប់ទាំងអស់គ្នា បាន​បង្ហាញថា ការ​ផ្លាស់ប្ដូរយូរអង្វែង​កើត​ចេញពីសកម្មភាពជាសមូហភាព និង​ការ​សន្ទនា​យ៉ាងមោះមុត ។ តាមរយៈការកៀរគរកម្មករ សហគមន៍ និងអ្នកធ្វើការសម្រេចចិត្តឱ្យ​មកជួបជុំគ្នា មានន័យថាយើងបានជួយរៀបចំគោលនយោបាយផ្សេងៗ ដែលការពារសិទ្ធិ និងលើកកម្ពស់សមធម៌នៅក្នុងវិស័យកសិកម្មរបស់កម្ពុជា”។

លោកស្រី សេង រាសី នាយកប្រតិបត្តិអង្គការ ស៊ីលីកា មានប្រសាសន៍ថា “គម្រោងនេះ​ផ្ដល់ភាពអង់អាចដល់សហគមន៍​ឲ្យ​ហ៊ាននិយាយស្ដីឱ្យគេបាន​ដឹង ។ រាប់តាំងពី​កសិករ​នៅមូលដ្ឋាន រហូតដល់វេទិកា​ថ្នាក់ជាតិ គឺយើង​បានឃើញថា ការ​ចូលរួមបែបបរិយាបន្ន​អាចជំរុញ​ឱ្យ​មានការ​កែប្រែគោលនយោបាយ​ពិត​ប្រាកដ​​ និងពង្រឹង​ដល់​អភិបាលកិច្ច​តាមបែបលទ្ធិប្រជាធិបតេយ្យ”។

រូបតំណាង

ភាពធន់នឹងអាកាសធាតុ និងសមភាពយេនឌ័រ ក៏ជាផ្នែកស្នូល​នៃការងារតស៊ូមតិរបស់គម្រោង​សមភាពសម្រាប់ទាំងអស់គ្នា ផងដែរ។ តាមរយៈការពិគ្រោះយោបល់ និងឯកសារគោលនយោបាយ គម្រោងនេះបានរួមចំណែកដល់របៀបវារៈជាតិស្តីពីអាកាសធាតុរបស់ប្រទេសកម្ពុជា ដោយលើកកម្ពស់ថាមពលកកើតឡើងវិញ និងយុទ្ធសាស្ត្រសម្របខ្លួនប្រកបដោយបរិយាបន្ន។ ទន្ទឹមនឹងនេះ គំនិតផ្តួចផ្តើមនានាដូចជា “ទឹកភ្នែកពណ៌ស” ជាដើម​ បានប្រើប្រាស់សិល្បៈ និងសកម្មនិយម ដើម្បីបង្ហាញពីបទពិសោធន៍របស់ស្ត្រី ដែលបានបំផុស​​ឱ្យមានការសន្ទនាជាសាធារណៈ និងជំរុញយុត្តិធម៌យេនឌ័រ។

បើទោះបីជាគម្រោង សមភាពសម្រាប់ទាំងអស់គ្នា បានបិទបញ្ចប់​ហើយក្ដី​ ប៉ុន្តែមរតករបស់អ្វីដែលគម្រោងបានធ្វើ គឺជាការ​ផ្លាស់ប្ដូរយូរអង្វែង​ ដែល​​បានជួយ​ជំរុញ​ឱ្យ​មាន​កិច្ចគាំពា​រ​កាន់តែប្រសើរជាងមុនដល់​កម្មករ សហគមន៍កាន់តែមានភាពអង់អាច ហើយ​វិស័យកសិកម្មរបស់កម្ពុជា​កាន់តែ​មាន​ភាពយុត្តិធម៌ និងចីរភាព​ នាពេលអនាគត៕

The post រយៈពេល៥ឆ្នាំ គម្រោង “សមភាពសម្រាប់ទាំងអស់គ្នា” រួមចំណែកលើកកម្ពស់សមធម៌សង្គម​​ក្នុងវិស័យ​​​កសិកម្មកម្ពុជា​ appeared first on Kampuchea Thmey Daily.

បទ​យកការណ៍៖ កសិករ​ចង់​ឱ្យ​មាន​ដំណោះស្រាយ​រឿង​តម្លៃ​ស្រូវ​ខណៈ​ថ្លៃ​ផលិត​កាន់​តែ​កើន​ឡើង
​«គិត​មើល​ពូជ​ជី​ម៉ា​ការុង​ប៉ុន្មាន? ម៉ាការ៉ុង​១៥​ម៉ឺន​ បាញ់​ថ្នាំ​១​ដប​អា​ល្អ​១០ម៉ឺន មានអា៥ម៉ឺន ហើយ​ជី​១៥​ម៉ឺន​ក្នុង​មួយ​ការុង ស្រែ​ខ្ញុំ​ដាក់​ជី​អស់​ម៉ា​តោន​ជាង​លើ​ដី​៣​ហិតា តែ​លទ្ធផល​គឺ​អត់​បាន​ដល់​នោះ​ទេ! គិត​មើល​ទៅ​ក្នុង​មួយ​ហិតា​ខ្ញុំ​បាន​មិន​ដល់​១លាន​ផង​ ហើយ​ជី​ខ្ញុំ​ត្រូវ​ចំណាយ​អស់​ប៉ុន្មាន?»

នេះ​ជា​ការ​រៀបរាប់​របស់​អ្នកស្រី​ សុខឿត រស់​នៅ​ឃុំ​ជន្លាស​ដៃ​ ស្រុក​ក្រឡាញ់​ ខេត្ត​សៀមរាប​បាន​ត្អូញ​រៀបរាប់​ពី​ការ​លំបាក​របស់​ខ្លួន​ក្រោយ​ពេល​ដែល​ប្រមូល​ផល​ស្រូវ​មិន​អាច​ទូទាត់​សង​ដល់​ថ្លៃ​ជី ថ្នាំ ថ្លៃ​ច្រូត និង​អគ្គិសនី​បាន​។ អ្នកស្រី​ថា​ឆ្នាំ​នេះ​តម្លៃ​ស្រូវ​កាន់​តែ​ថោក តែ​តម្លៃ​ជី​នៅ​តែ​ឡើង​ថ្លៃ​ ដែល​ប៉ះពាល់​ដល់​ការ​លក់​ស្រូវ​ដែល​ធ្វើ​បាន​ជា​ខ្លាំង​។

អ្នក​ស្រី​បន្ថែម​ថា៖«វេទនា​ណាស់! ណាមួយ​កូន​រៀន​អត់​មាន​លុយ​ឱ្យ​កូន​រៀន​ ខ្ញុំ​គ្មាន​គោ​ក្របី​អី​នឹង​គេ​ទេ​។ សព្វថ្ងៃ​នេះ​ខ្ញុំ​បាន​លក់​ដូរ​តិត​តក់​ៗ ហើយ​លក់​នេះ​ក៏​ពិបាក​ទៀត​ លក់​មិន​បាន​ទេ​! ១ថ្ងៃ​ខ្ញុំ​សឹង​តែ​រក​មិន​បាន​៣​ម៉ឺន​ចូល​ហោប៉ៅ​ទេ!»។

​អ្នកស្រី​សំណូម​ពរ​ឱ្យ​មាន​វិធាន​ការ​យ៉ាង​ណា​កាត់​បន្ថយ​ថ្លៃ​ដើម​នៃ​ការ​ផលិត​ដោយ​ធ្វើ​យ៉ាងណា​សម្រួល​ថ្លៃ​ថ្នាំ ​ជី​កសិកម្ម ប្រេងសាំង អគ្គិសនី​​ ហើយ​សុំ​ឱ្យ​មន្ត្រី​រដ្ឋាភិបាល​ចុះ​មក​ពិនិត្យ​លើ​ទីតាំង​ជាក់​ស្ដែង​ទទួល​យក​កង្វល់​របស់​ប្រជាកសិករ​ដើម្បី​ជួយ​ស្វែង​រក​ដំណោះស្រាយ​ផង​ដែរ។

នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៦​ពី​ខេត្ត​សៀមរាប​ទៅ​ខេត្ត​បន្ទាយមានជ័យ កសិករ​មួយ​ចំនួន​បាន​ចាប់​ផ្ដើម​ប្រមូល​ផល​ស្រូវ​វស្សា​របស់​ខ្លួន​ដើម្បី​យក​លក់​ឱ្យ​ឈ្មួញ​ទទួល​ទិញ​ដែល​យើង​ឃើញ​មាន​រថយន្ត​ធំៗ​ជា​ច្រើន​បាន​ចត​នៅ​តាម​ផ្លូវ​ដើម្បី​ប្រមូល​ទិញ​ពី​កសិករ។

តម្លៃ​ស្រូវ​រំដួល និង​ម្លិះ​ត្រូវ​បាន​ឈ្មួញ​ប្រមូល​ទិញ​ក្នុង​មួយ​គីឡូ​ ១ ០០០រៀល ខណៈ​ស្រូវ​សែន​ក្រអូប​បាន​ត្រឹម​ ៩០០រៀល​ប៉ុណ្ណោះ។ កសិករ​បាន​រអ៊ូរទាំ​ថា​តម្លៃ​នេះ​ស្ទើរ​តែ​មិន​អាច​ទូទាត់​នឹង​ថ្លៃ​ផលិត​បាន​នោះ​ទេ​ តែ​យ៉ាងណា​ត្រូវ​តែ​បង្ខំ​លក់​ព្រោះ​ស្រូវ​ទុំ​ហើយ និង​ត្រូវ​យក​លុយ​សង​ថ្លៃ​ជី ថ្លៃ​ម៉ាស៊ីន​ច្រូត​ជា​ដើម​។

អង្គុយ​នៅ​លើ​ម៉ូតូ​បន្ទាប់​ពី​យក​ស្រូវ​មក​លក់​បាន​ប្រមាណ​២តោន​ និង​ទទួល​បាន​លុយ​ប្រមាណ​២លាន៤០ម៉ឺន​រៀល​លោក ហ៊ុំ ឈូក បាន​អង្គុយ​គិត​គូរ​ថ្លៃ​ចំណាយ​និង​បាន​និយាយ​បែប​អស់​សំណើច ​ហួស​ចិត្ត​ថា ​បន្ទាប់​ពី​ដាំ​ដុះ​​រាប់​ខែ​ ចំណាយ​កម្លាំង​អស់​ជា​ច្រើន​មក ​ក្រោយ​លក់​ស្រូវ​​ទូទាត់​នឹង​ថ្លៃ​ដើម​ទៅ​សល់​បាន​២០ម៉ឺន​រៀល​ប៉ុណ្ណោះ។

លោក​ថា៖ «សល់​តិច​ណាស់​!​ បើ​គិត​ថា​សល់​នោះ វា​យ៉ាប់​វេទនា។ បើ​សល់​គឺ​សល់​តិច​ណាស់​ វា​មិន​ដូច​កាល​ពី​ឆ្នាំ​ទៅ​មិញ​​​»។

លោក​ថា​តម្លៃ​ស្រូវ​ដែល​អាច​ធានា​ដល់​ប្រជា​កសិករ​បាន​នោះ​ក្នុង​តម្លៃ​ ១៥០០រៀលក្នុង​មួយ​គីឡួ បូករួម​ទាំង​ការ​ប្រមូល​ផល​បាន​ពេញ​លេញ​ និង​ផ្លូវ​ដឹក​ជញ្ជូន​ពី​ស្រែ​មក​កន្លែង​លក់​ល្អ។

អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​លោក ប៉ែន សុវិជាតិ បាន​ប្រាប់​មក​កម្ពុជាថ្មី​ថា ​ចំពោះ​កត្តា​តម្លៃ​នៃ​ការ​ផលិត​ដែល​ត្រូវ​ចំណាយ​ច្រើន​ប៉ះពាល់​ដល់​ចំណូល​កសិករ​​ពុំ​មែន​ជា​សមត្ថកិច្ច​របស់​ក្រសួង​ពាណិជ្ជកម្ម​នោះ​ទេ ដោយ​បង្វែរ​ទៅ​កាន់​ក្រសួង​កសិកម្ម​វិញ​។

ក្នុង​វីដេអូ​ដែល​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០២៥ រដ្ឋមន្ត្រី​កសិកម្ម​លោក ឌិត ទីណា បាន​លើក​ឡើង​ថា​ស្រូវ​ផ្កា​រំដួល​ដែល​លក់​បាន​ក្នុង​តម្លៃ​១០០០​រៀល​នេះ​គឺ​ជា​តម្លៃ​សមរម្យ​ដែល​អាច​ទទួល​បាន ទោះ​បី​ជា​លោក​ថា​ហាក់​បី​ជា​នៅ​ទាប​ក្ដី​។ លោក​ថា​បច្ចុប្បន្ន​រដ្ឋាភិបាល​កំពុង​គិត​គូរ​ពី​ដំណោះស្រាយ​សម​ស្រប​ដល់​កសិករ​ផង​ដែរ ខណៈ​ចំពោះ​បញ្ហា​ចំពោះ​មុខ​ពេល​បច្ចុប្បន្ន​លោក​សំណូម​ពរ​ដល់​ម្ចាស់​បំណុល​ជួយ​យោគយល់​អធ្យាស្រ័យ​ដល់​ការ​លំបាក​របស់​កសិករ​ ខណៈ​លោក​ជំរុញ​ដល់​ប្រជាកសិករ​ចងក្រង​ជា​សហគមន៍​ដើម្បី​មាន​ការ​​គាំទ្រ​គ្នា​។

​លោក​ថា៖ «នៅ​ពេល​ដែល​យើង​ព្យាយាម​លើក​តម្លៃ​ម្នាក់​បន្តិច ឈ្មួញ​ជួយ​លើក​បន្ដិច អ្នក​ទិញ​ហូប​ជួយ​ទិញ​បន្ថែម​ដើម្បី​មាន​ថវិកា​ចូល​ រដ្ឋ​យើង​ដែល​មាន​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​គាត់​ទម្លាក់​ថវិកា​ក្នុង​ការ​ឱ្យ​ជួយ​ទិញ​ថែម​ទៀត​ដើម្បី​ឱ្យ​តម្លៃ​ហ្នឹង​វា​កើន​ឡើង​ខ្ពស់​ ហើយ​បូក​រួម​ជា​មួយ​អ្នក​ដែល​ឱ្យ​ប្រជាកសិករ​យើង​ជំពាក់​ព្យាយាម​អត់​អោន​ការ​ជំពាក់​នេះ​ដើម្បី​ចាំ​រដូវ​ប្រមូល​ផល​លើក​ក្រោយ​ដើម្បី​ព្យាយាម​សង​ជា​លំដាប់​ជា​លំដាប់​គឺ​យើង​អាច​ទៅ​មុខ​ទាំង​អស់​គ្នា ប្រជា​កសិករ​យើង​ក៏​អាច​ទទួល​បាន​លទ្ធភាព​នៃ​ការ​ដាំ​ដុះ​បន្ត​ទៀត»។

បើ​តាម​លោក​រដ្ឋមន្ត្រី​បច្ចុប្បន្ន​កម្ពុជា​មាន​ផ្ទៃ​ដី​ដាំ​ដុះ​ជាង​៣លាន​ហិតា​ និង​មាន​ប្រជាកសិករ​ប្រមាណ​ជាង​១,៧លានគ្រួសារ ខណៈ​បច្ចុប្បន្ន​កម្ពុជា​ប្រមូល​ទិន្នផល​ស្រូវ​បាន​ប្រមាណ​ជិត​៣ម៉ឺន​តោន​ក្នុង​មួយ​ថ្ងៃ។

ទីប្រឹក្សា​ផ្នែក​កសិកម្ម​លោក សម វិទូ បាន​ឱ្យ​កម្ពុជា​ថ្មី​ដឹង​ថា​​ បញ្ហា​តម្លៃ​ស្រូវ​នេះ​នឹង​ចោទ​ជា​បញ្ហា​ជា​រៀងរាល់​ឆ្នាំ​ដោយសារ​តម្រូវ​ការ​ទាប​ជាង​ការ​ផ្គត់​ផ្គង់។ ​លោក​ថា​មាន​ប្រទេស​មិន​ច្រើន​ទេ​ដែល​ត្រូវ​ការ​ការ​នាំ​ចូល​អង្ករ​ពី​បរទេស​នោះ​ ខណៈ​អ្នក​ផ្គត់ផ្គង់​មាន​ឥណ្ឌា ថៃ វៀតណាម ភូមា កម្ពុជា ដែល​កំពុង​ប្រកួត​ប្រជែង​គ្នា​នាំ​អង្ករ​ទៅ​លក់​។

លោក​ថា​បច្ចុប្បន្ន​អង្គរ​កម្ពុជា​មាន​ទីផ្សារ​នៅ​ទីផ្សារ​អឺរ៉ុប​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​តម្លៃ​ស្រូវ​ប្រណិត​របស់​កម្ពុជា​នៅ​រក្សា​តម្លៃ​សមរម្យ​នៅ​លើ​ទីផ្សារ​ យ៉ាងណា​ក្ដី​លោក​ឱ្យ​ជា​យោបល់​ថា​រដ្ឋាភិបាល​គួរ​គិត​គូរ​ពី​ផែន​ការ​ផលិត និង​រក​ដំណាំ​ស្រូវ​ប្រភេទ​ណា​ដែល​អាច​យក​ទៅ​ផលិត​ជា​របស់​ផ្សេង​ក្រៅ​ពី​អង្ករ​សម្រាប់​បរិភោគ។

លោក​ថា៖ «យើង​ត្រូវ​រក​ស្រូវ​ពួជ​អី​ដែល​អាច​ជា​អ្វី​ផ្សេង​ទៀត​ក្រៅ​តែ​ពី​ការ​យក​ទៅ​ដាំ​បាយ​ហូប​ព្រោះ​មនុស្ស​ម្នាក់​បាយ​បី​ពេល​​អស់​អង្ករ​ប៉ុន្មាន​យើង​មិន​អាច​ហូប​លើស​ពី​ហ្នឹង​ទេ! ព្រោះ​បាយ​យើង​មិន​អាច​យក​ទៅ​ហូប​លេង​ឬ​អី​ទេ។ ឬ​យើង​អាច​ថា​យក​អង្ករ​របស់​យើង​ទៅ​ច្នៃ​ជា​ផលិត​ផល​អ្វី​ដែល​មាន​មនុស្ស​ប្រើប្រាស់​ច្រើន​ត្រូវ​គិត​ពី​បញ្ហា​អស់​ហ្នឹង​ក្រៅពី​ការ​ផលិត​ស្រូវ​ឬ​កិន​ជា​អង្ករ​លក់​នោះ​ ឬ​ក៏​យើង​ត្រូវ​គិត​ថា​ដាំ​ស្រូវ​ណា​ដែល​ត្រូវ​ផលិត​ជា​អង្ករ​សម្រាប់​នាំ​ចេញ​ទៅ​លើ​ទីផ្សារ​ណា​ដែល​ត្រូវ​ការ​នាំ​ចេញ​ខ្ពស់​​»។

លោក សម វិទូ បាន​ជំរុញ​ដល់​មន្ទីរ​ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ ជា​ពិសេស​ក្រសួង​កសិកម្ម និង​ពាណិជ្ជកម្ម​ត្រូវ​គិត​គូរ​ពិភាក្សា​គ្នា​រៀបចំ​ផែន​ការ​ដោយ​ពិនិត្យ​លើ​ទីផ្សារ​សម្រាប់​ការ​ផ្គត់​ផ្គង់​ជា​រៀង​រាល់​ឆ្នាំ​ដើម្បី​មាន​ថ្នាល​តម្រង់​ទិស​សម្រាប់​ការ​ដាំ​ដុះ​ផង​ដែរ។

ងាក​ទៅ​អ្នកស្រី សុខឿត វិញ​នៅ​ពេល​សួរ​ថា​បើ​លក់​ខាត​រាល់​ឆ្នាំ​ហេតុអ្វី​អ្នក​ស្រី​នៅ​តែ​បន្ត​ធ្វើ​ស្រែ​នេះ​ទៀត។ អ្នក​ស្រី​ថា​កសិករ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី​​ជីវិត​របស់​កសិករ​គឺ​ស្រូវ​អង្ករ​នេះ​​ទោះ​បី​ជា​ខាត មាន​តែ​រក​ចំណូល​មក​ផ្សែផ្សំ​បន្ថែម​ដើម្បី​អាច​បន្ត​រស់នៅ​បន្ត​ទៀត​ប៉ុណ្ណោះ។

អ្នកស្រី​ថា៖ « ខាត​សឹង​តែ​រាល់​ឆ្នាំ​ដោយ​សារ​តែ​យើង​មិន​ដឹង​ធ្វើ​អី​? ជីវិត​កសិករ​យើង​គឺ​រំពឹង​លើ​ការ​ធ្វើ​ស្រែ​នេះ​ហើយ​បើ​ថា​យើង​ចំណេញ​មាន​បាន​ដោយ​សារ​ស្រូវ​អង្ករ​គឺ​អត់​មាន​ទេ​! ​តែ​ខ្ញុំ​មិន​ដឹង​ធ្វើ​យ៉ាង​មិច។ សំណួរ​៖ បើខាត​អ៊ីចឹង​យើង​រក​ចំណូល​អី​ដើម្បី​យក​មក​ទប់​​ការ​ខាត​បាន? មាន​តែ​ចិញ្ចឹម​មាន​ចិញ្ចឹម​ទា​បាន​ក៏បាន អត់​ក៏​អត់​ខ្ញុំ​ចាស់​ហើយ​ទៅ​រក​អី​បាន​? ទៅ​ធ្វើ​រោង​ចក្រ​មិន​ដឹង​ថា​ធ្វើ​យ៉ាងណា​យើង​ក៏​ចាស់​ហើយ មាន​តែ​ចិញ្ចឹម​គោ​ មាន់​ ទា និង​ធ្វើ​ស្រែ​ប៉ុណ្ណោះ​»»៕

អត្តបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post បទ​យកការណ៍៖ កសិករ​ចង់​ឱ្យ​មាន​ដំណោះស្រាយ​រឿង​តម្លៃ​ស្រូវ​ខណៈ​ថ្លៃ​ផលិត​កាន់​តែ​កើន​ឡើង appeared first on Kampuchea Thmey Daily.

ក្រុមហ៊ុនកូរ៉េ គ្រោងវិនិយោគលើការដាំដុះប៉ែងបោះ ឈឺរី-ផ្លែតាសក់ផ្អែម ផ្គត់ផ្គង់ទីផ្សារកម្ពុជា និងនាំចេញត្រឡប់ទៅវិញ
ក្រុមហ៊ុនកូរ៉េ Signature Agribiz ជា​ក្រុមហ៊ុន​​ដាំ​ដុះ​បន្លែ​ផ្លែ​ឈើ​នៅ​ក្នុង​ផ្ទះ​សំណាញ់ និង​សរីរាង្គ (Organic) មួយ មាន​បំណង​ចង់​វិនិយោគ​​ទៅ​លើ​ផលិត​ផល​​​ស្តង់ដារ​ (premium product) ផ្នែក​បន្លែ​ផ្លែ​ឈើ​ជា​ពិសេស​ការ​ដាំដុះ​ប៉ែង​បោះ​ឈឺ​រី និង​ការ​ដាំ​ដុះ​ផ្លែ​តាសក់​​ផ្អែម​ សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​នាំ​ចេញ​ត្រឡប់​ទៅ​វិញ​។

ពាក់ព័ន្ធទៅនិងគម្រោងវិនិយោគនេះ លោក​បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បាន​គូស​បញ្ជាក់​​ប្រាប់ ​«កម្ពុជា​ថ្មី​» ថា ក្រុម​ហ៊ុន​នេះ ជា​ក្រុមហ៊ុន​មក​ពី​ប្រទេស​កូរ៉េ ដែល​មាន​ជំនាញ​​ច្បាស់​លាស់​ផ្នែក​កសិកម្ម ជា​ពិសេស​ការ​ដាំដុះ​ប៉ែង​បោះ​ឈឺ​រី និង​ការ​ដាំ​ដុះ​ផ្លែ​តាសក់​។

ជាមួយ​គ្នា​នេះ ជា​ជំហាន​ដំបូង​ក្រុមហ៊ុន​ចង់​ដាំដុះ​ទៅ​លើ​ដំណាំ​ប៉ែង​បោះ​ឈឺ​រី និង​ផ្លែ​តាសក់​ នៅ​ក្នុង​ផ្ទះ​សំណាញ់ ដើម្បី​ផ្គត់ផ្គង់​ទី​ផ្សារ​ក្នុង​ស្រុក និង​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ប្រទេស​កូរ៉េ​ ដោយ​សារ​មាន​ក្រុមហ៊ុន​មាន​ពូជ​ពិសេស​មួយ ដែល​បាន ​ចុះឈ្មោះ​រួច​រាល់​ទាំង​នៅ​កូរ៉េ និង​ក្នុង​ប្រទេស​កម្ពុជា។ ចំពោះ​ប្រភេទ​ពូជ​នេះ គឺ​​ផលិត​នៅ​ក្នុង​​ប្រទេស​កូរ៉េ​ ប៉ុន្តែ​ដាក់​ពូជ​ឈ្មោះ​ខ្មែរ​ ហើយ​ពូជ​នេះ​ទៀតសោត ​ត្រូវ​បាន​ផលិត​ចេញ​ពី​ពូជ​ផ្លែ​តាសក់​ជា​ច្រើន​ប្រភេទ មក​នៅ​ត្រឹម​តែ​មួយ​ប្រភេទ​ប៉ុណ្ណោះ​។

លោក​បណ្ឌិត​ កៅ ថាច ក៏​បាន​បន្ថែម​ដែរ​ថា ពូជ​នេះ​គឺបាន​ដាំ​ដុះ​ចំនួន ២ រដូវ​រួច​មក​ហើយ​នៅ​ខេត្ត​កំពង់​ឆ្នាំង ហើយ​ក្រុមហ៊ុន​គឺចង់​ដាំដុះ​យក​តែ​ម្តង ដើម្បី​ផលិត​ និង​លក់​ នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ប្រសិន​បើ​ដាំដុះ​ទៅ​ទទួល​បាន​ទិន្នផល​ល្អ ហើយ​ទទួល​បាន​គុណភាព​ដូច​ការ​គ្រោង​ទុក នោះ​ក្រុមហ៊ុន​នឹង​ធ្វើ​ការ​នាំ​ចេញ​ត្រឡប់​ទៅ​វិញ​លក់​នៅ​ក្នុង​ប្រទេស​កូរ៉េ​វិញ​។

យ៉ាង​ណា​មិញ សម្រាប់​ការ​ដាំដុះ​នៅ​ខេត្ត​កំពង់​ឆ្នាំ​ង លោក​បណ្ឌិត កៅ ថាច ឱ្យ​ដឹង​បន្ថែម​ថា​ ការ​ដាំ​ដុះ​នេះ​ គឺ​ជា​ដំណាក់​កាល​នៃ​ការ​សាកល្បង​តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​បច្ចុប្បន្ន​ ក្រុមហ៊ុន គឺ​កំពុង​រៀបចំ​ធ្វើ​ដាំដុះ​នៅ​ក្នុង​ផ្ទះ​សំណាញ់​នៅ​ក្នុង​ជំហាន​ទី​១ នេះ​ ប្រហែល​ជា​អាច​ធ្វើ​ឡើង​នៅ​ក្នុង​រង្វង់ ៩៦ ផ្ទះ​សំណាញ់​ ដើម្បី​ផ្គត់ផ្គង់​។

តាម​រយៈ​ការ​ចង្អុល​បង្ហាញ​របស់​លោក​ផ្ទាល់ គម្រោង​នេះ​ អាច​និង​រៀប​ចំ​ឡើង​នៅ​ទីក្រុង​ភ្នំពេញ​ ដែល​ក្នុង​នោះ​ភាគ​ច្រើន​នៅ​ក្នុង​ទឹក​ដី​ខេត្ត​កណ្ដាល​ ដូច​ជា​នៅ​ខាង​ស្រុក​ពញាឮ និង​ស្រុក​ខ្សាច់​កណ្ដាល អាច​ផ្នែក​មួយ​ចំនួន អាច​ឈាន​ទៅ​ដល់​ខេត្ត​កោះកុង​ ប៉ុន្តែ​ការងារ​នេះ​អាច​នឹង​ចាប់​ផ្តើម​នៅ​ខាង​ស្រុក​ពញាឮ​មុន ដែល​មាន​ផ្ទះ​សំណាញ់​ខ្លះ និង​សហការ​ផ្ទាល់​ជា​មួយ​កសិករ​តែ​ម្តង​៕

ដោយ៖ ឌិន ថារី

The post ក្រុមហ៊ុនកូរ៉េ គ្រោងវិនិយោគលើការដាំដុះប៉ែងបោះ ឈឺរី-ផ្លែតាសក់ផ្អែម ផ្គត់ផ្គង់ទីផ្សារកម្ពុជា និងនាំចេញត្រឡប់ទៅវិញ appeared first on Kampuchea Thmey Daily.

កម្ពុជា-តាជីគីស្ថាន ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថាមពលស្អាត កសិកម្ម និងអប់រំ
នាយករដ្ឋមន្ត្រីកម្ពុជា និងប្រធានាធិបតីតាជីគីស្ថាន ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី។ ការឯកភាពនេះកើតឡើងនៅក្នុងជំនួបនាព្រឹកថ្ងៃទី៩ ខែមិថុនា រវាង សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយលោក Emomali Rahmon ប្រធានាធិបតីតាជីគីស្ថាន នៅក្រៅសន្និសីទលើកទី៣របស់អង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ (UNOC3) រៀបចំឡើងនៅទីក្រុងនីស ប្រទេសបារាំង។

ក្នុងឱកាសនៃជំនួបនេះ, លោកប្រធានាធិបតីតាជីគីស្ថាន បានសម្តែងនូវក្តីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារទ្វេភាគីជាមួយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលជំនួបនេះនឹងជួយពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

លោកប្រធានាធិបតី បានរំឭកអំពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសតាជីគីស្ថាន កាលពីឆ្នាំ២០១៩ កន្លងទៅ។ ប្រធានាធិបតីតាជីគីស្ថានក៏បានលើកឡើងអំពីសក្តានុពលរបស់ប្រទេសតាជីគីស្ថាន ដែលមានឧត្តមភាពខាងវិស័យថាមពល, ថាមពលស្អាត និងបានដាក់ចេញគោលដៅក្នុងការប្រើប្រាស់ថាមពលស្អាតឱ្យបាន ១០០% ត្រឹមឆ្នាំ២០៣៨។

លោកប្រធានាធិបតីតាជីគីស្ថាន បានកត់សម្គាល់ថា កម្ពុជាជាប្រទេសមានសក្តានុពលផ្នែកកសិកម្ម ដោយកម្ពុជាអាចធានានូវការផ្គត់ផ្គង់ស្បៀងក្នុងស្រុក និងមានអតិរេកស្បៀងសម្រាប់បម្រើដល់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិផងដែរ។ ជាមួយគ្នានេះ, ឯកឧត្តមប្រធានាធិបតីបានបង្ហាញជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចបវរធិបតី ទំនាក់ទំនងទ្វេភាគីតាជីគីស្ថាន-កម្ពុជានឹងកាន់តែត្រូវបានពូនជ្រុំបន្ថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាជន និងប្រទេសទាំងពីរ។

ជាការឆ្លើយតប, សម្តេចបវរធិបតីបានថ្លែងថា ជំនួបទ្វេភាគីនេះជាឱកាសសម្រាប់ការស្វែងរកកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ, ជាមួយនឹងការពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជូនចំពោះលោកប្រធានាធិបតី, សម្តេចបវរធិបតីបានគូសបញ្ជាក់ពីការប្តេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងនៃប្រទេសទាំងពីរ ត្បិតនៅមានសក្តានុពលជាច្រើនដែលអាចពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា។

សម្តេចបវរធិបតី និងប្រធានាធិបតីតាជីគីស្ថាន ក៏បានពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន ដូចជា៖ ថាមពលស្អាត, កសិកម្ម និង អប់រំ ជាដើម, និង បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ ទៅវិញទៅមក នាពេលវេលាសមស្របខាងមុខ ព្រមទាំងបានប្រគល់ភារកិច្ចដល់រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ បន្តផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ ក្នុងការស្វែងរកកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការ ក៏ដូចជាសម្របសម្រួលដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំទាំងពីរ។

កម្ពុជា និងតាជីគីស្ថាន បានកសាងទំនាក់ទំនងការទូតជាផ្លូវការជាមួយគ្នាតាំងតែពីឆ្នាំ១៩៩៥។ រហូតមកដល់ពេលបច្ចុប្បន្នទំនាក់ទំនងនៃប្រទេសទាំងពីរឈានដល់វ័យ៣០ឆ្នាំហើយ៕

The post កម្ពុជា-តាជីគីស្ថាន ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថាមពលស្អាត កសិកម្ម និងអប់រំ appeared first on Kampuchea Thmey Daily.

តាមរយៈប្រផ្នូលក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លដំណាំកសិកម្ម៣នឹងទទួលទិន្នផលល្អប្រសើរក្នុងឆ្នាំ២០២៥
ការផ្សងប្រផ្នូលក្នុង​ព្រះរាជពិធីច្រត់ព្រះនង្គ័ល បានបង្ហាញថា ស្រូវ ពោត សណ្តែក នឹងទទួលបានទិន្នផលល្អប្រសើរ ដោយក្នុង​នោះអាហារចំនួន ៣មុខដែលគោឧសភរាជបានបរិភោគច្រើនជាងគេ ដោយក្នុងនោះ ស្រូវមានចំនួន ៩៥ភាគរយ ពោត ៩៥ភាគរយ និងសណ្ដែក ៨០ភាគរយ។

ព្រះរាជពិធីច្រត់ព្រះនង្គ័ល ត្រូវប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅខែពិសាខ ដែលជាព្រះរាជពិធីដ៏សំខាន់មួយ នៃពិធីបុណ្យទ្វារទសមាស។ ក្នុង​ឆ្នាំ​២០២៥នេះ ព្រះរាជ​ពិធីច្រត់ព្រះនង្គ័ល រៀបចំ​នៅ​វាល​ព្រះស្រែ ដែលមានទីតាំង​នៅមុខសាលាខេត្តកំពង់ឆ្នាំង។

ក្រោយការច្រត់ព្រះនង្គ័លជានិមិត្តរូប ៣ជុំ គោឧសភរាជ ត្រូវបានព្រលែងឱ្យទៅបរិភោគអាហារទាំង ៧មុខដែលមាន ស្រូវ សណ្តែក ពោត ល្ង ស្មៅ ទឹក និងស្រា។ ក្នុងចំណោមអាហារទាំង ៧មុខនេះ មានអាហារចំនួន ៣មុខដែលគោឧសភរាជបានបរិភោគច្រើនជាងគេ ដោយក្នុងនោះ ស្រូវមានចំនួន ៩៥ភាគរយ ពោត ៩៥ភាគរយ និងសណ្ដែក ៨០ភាគរយ។ តាមរយៈការបរិភោគរបស់គោឧសភរាជនេះ ត្រូវបានព្រាហ្មបុរោហិតផ្សងប្រផ្នូលឃើញថា ដំណាំកសិកម្មទាំង៣មុខនេះនឹងទទួលបានទិន្នផលល្អប្រសើរក្នុងឆ្នាំនេះ។

ប្រផ្នូលកាលពី​ឆ្នាំ​២០២៤ ក៏បង្ហាញថា ស្រូវ ពោត និង​សណ្ដែក ក៏ជា​ដំណាំ​កសិកម្មដែល​ទទួល​បាន​ទិន្នផល​ល្អប្រសើរផងដែរ ដោយកាលនោះ ​គោឧសភរាជបានបរិភោគច្រើនជាងគេមាន ស្រូវមានចំនួន ៩៥ភាគរយ ពោត ៩៥ភាគរយ និងសណ្ដែក ៨៥ភាគរយ។

គួរឱ្យដឹង​ដែរថា ព្រះរាជពិធីប្រពៃណីនេះធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ» លើអាហារ៧យ៉ាង រួមមាន៖ ស្រូវ សណ្តែក ពោត ល្ង ស្មៅ ទឹក និងស្រា។ ព្រះរាជពិធីនេះ ក៏ជាការដាស់តឿន ក្រើនរំឭកដល់ប្រជាជនខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះឱ្យបានដឹងថា រដូវវស្សាបានចូលមកដល់ហើយ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post តាមរយៈប្រផ្នូលក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លដំណាំកសិកម្ម៣នឹងទទួលទិន្នផលល្អប្រសើរក្នុងឆ្នាំ២០២៥ appeared first on Kampuchea Thmey Daily.

ផលិតផល​កសិកម្ម៥មុខ​នៅ​ខេត្តកែប កំពុង​កែច្នៃ​វេចខ្ចប់នាំចេញទៅទីផ្សារ​ក្នុងស្រុក និង​ក្រៅ​ប្រទេស
កែប ៖ នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៥នេះលោក មាន ដែន អ្នកគ្រប់គ្រង​កសិដ្ឋាន​បេប៊ី​ដែល​ស្ថិត​នៅ​តាម​តំបន់ភ្នំវល្លិ៍ ក្នុង​សង្កាត់ព្រៃធំក្រុងកែប ខេត្តកែប បានប្រាប់​ឱ្យ​ដឹង​ថា នៅបច្ចុប្បន្ននេះកសិដ្ឋានកំពុងតែកែច្នៃវេចខ្ចប់នូវផលិតផលកសិកម្មចំនួន ៥ មុខ​ដើម្បី​ធ្វើការផ្តត់ផ្គង់យកទៅលក់នៅលើទីផ្សារនិងការនាំចេញនៅក្នុងនោះមានម្រេច ម្សៅល្មៀត ម្សៅខ្ចី ម្ទេសក្រៀម និង ទឹកឃ្មុំ ហើយ​ក្នុង​នេះ​កសិដ្ឋានក៏កំពុងដំណើរការឯកសារផង​ដែរ​ក្នុងការ​នាំចេញផលិតផលវេចខ្ចប់ទាំងនេះទៅកាន់ទីផ្សារប្រទេសចិននិងអាមេរិចជាដើមផងដែរ។

ដាំដុះលើផ្ទៃដីជាង ៩០ហិកតា ដំណាំកសិកម្មចម្រុះជាច្រើនប្រភេទ រួមទាំងឈើខ្លឹម កំពុងហុចផលត្រឡប់មកវិញ ដំណាំសក្តានុពលទាំងនោះមាន ម្រេច ក្រូច ម្ទេស រមៀត ខ្ញី ជាដើម។ ក្នុងនោះដំណាំកសិកម្មដែលមានសក្តានុពលចំនួន ៥មុខ កំពុងត្រូវបានកែច្នៃ វេចខ្ចប់នៅហ្នឹងកន្លែង ដើម្បីលក់ចេញទៅកាន់ទីផ្សាក្នុងស្រុក និងក្រៅស្រុកផងដែរ។

លោកបន្តថា សម្រាប់ដំណាំម្រេចជាប្រភេទម្រេច GI កាលពី ឆ្នាំ២០២៤ យើងទទួល​បានទិន្នផល​ប្រមាណ​៦​តោន ដាំលើផ្ទៃដី ៤ហិកតា ក្រោយសម្ងួតរួចយើងទទួលបានម្រេចស្ងួតជាង ៣តោន ដោយឡែកឆ្នាំនេះយើងរំពឹងខ្ពស់ថា ទិន្នផល​ម្រេចស្ងួតនឹងកើនឡើងអាចរហូតដល់ ៥​តោន​សម្រាប់នាំ​ចេញ។

ដោយឡែកផលិតផលវេចខ្ចប់​ផ្សេង​ទៀត​មាន ម្សៅល្មៀត ម្សៅខ្ញី ម្រេសក្រៀម កាល​ឆ្នាំ​កន្លង​ទៅ​យើង​លក់​ចេញបានប្រមាណ ៧០០គ.ក ដោយឡែកឆ្នាំនេះ នឹង​រំពឹងដែរ​ថា អាចទទួលបានទិន្នផលខ្ពស់ដើម្បីនាំចេញដូចម្រេចដែរ។

លោកគូសបញ្ជាក់ថា សម្រាប់កសិដ្ឋាននេះរាល់ដំណាំដែលដាំបាន មិនបារម្ភពីទីផ្សារនោះទេ ខ្លាចតែមិនអាចមានគ្រប់ទៅតាមតម្រូវការរបស់អតិថិជន។

គួរបញ្ជាក់ថា កន្លងទៅរដ្ឋបាលខេត្តកែប ក៏ដូចជាមន្ទីរជំនាញ ធ្លាប់បានចុះមក​ពិនិត្យ​ដំណើរការ​ដាំដុះ និងវេចខ្ចប់នូវផលិតផលកសិកម្មរបស់កសិដ្ឋាននេះដែរ ក្នុងនោះលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប លើកទឹកចិត្តខ្ពស់ ឱ្យ​ម្ចាស់​ទីតាំងខាងលើបន្តប្រឹងប្រែងបង្កើន​នូវផលិតផលសម្រេចរបស់ខ្លួនដែលផលិតបាននៅលើទឹកដីខេត្តកែប ដើម្បីផ្គតផ្គង់ទីផ្សារ​ក្នុងស្រុកកាត់បន្ថយការនាំចូល និងជំរុញការនាំចេញនៅកាន់ទីផ្សារអន្តរជាតិ៕

ដោយ ៖ សឹង រ៉ាត់

The post ផលិតផល​កសិកម្ម៥មុខ​នៅ​ខេត្តកែប កំពុង​កែច្នៃ​វេចខ្ចប់នាំចេញទៅទីផ្សារ​ក្នុងស្រុក និង​ក្រៅ​ប្រទេស appeared first on Kampuchea Thmey Daily.