ការចងចាំ Archives - Kampuchea Thmey Daily

អាហារ ៤ ក្រុម ជួយមនុស្សចាស់ឲ្យមានការចងចាំល្អជាងមុន
ខណៈពេលដែលគ្មានអាហារណាអាចការពារអ្នកពីជំងឺដូចជាជំងឺ Alzheimer បានទាំងស្រុងការញ៉ាំ ប៉ុន្តែក៏មានអាហារជាច្រើនអាចកាត់បន្ថយកត្តាហានិភ័យមួយចំនួនសម្រាប់ជំងឺខួរក្បាលក៏ដូចជាធ្វើឲ្យអ្នកមានការចងចាំល្អ ។

ខាងក្រោមនេះគឺជាអាហារ៤ក្រុម ដើម្បីជួយមនុស្សចាស់ឲ្យមានការចងចាំល្អ ៖

១.បរិភោគផ្លែបឺរី

យោងទៅតាមការពិនិត្យឡើងវិញឆ្នាំ ២០១៨ ផ្លែប៊ឺរីដែលមានផ្ទុកសារជាតិ flavonoid ដូចជា raspberries និង blueberries អាចការពារប្រឆាំងនឹងការថយចុះនៃការចងចាំទាក់ទងនឹងអាយុ។ ជាពិសេសលោកអ្នកក៏អាចទទួលទាន ផ្លែក្រូចឆ្មារជាមួយតែបៃតងគឺជាអាហារដែលមានផ្ទុកសារជាតិ flavonoids ឲ្យមានការចងចាំល្អ ។

២. បរិភោគបន្លែបៃតង

លោកស្រី Martha Clare Morris ជានាយកផ្នែកអាហារូបត្ថម្ភនៃសាកលវិទ្យាល័យ Rush ក្នុងទីក្រុង Chicago និយាយថា ខាត់ណា ស្ពៃបៃតង ស្ពៃខ្មៅ គឺជាប្រភពដ៏ល្អនៃវីតាមីន E និងសារជាតិ folate ដែលជំនួយដល់ខួរក្បាលក៏ដូចជាការចងចាំខ្ពស់ ។

៣. ទទួលទាន cereals

cereals គឺជាអាហារដែលសម្បូរទៅដោយជាតិសរសៃគឺជាផ្នែកសំខាន់មួយនៃរបបអាហារមេឌីទែរ៉ាណេ ហើយតាមការសិក្សាឆ្នាំ ២០២១ បានបង្ហាញថារបបអាហារមេឌីទែរ៉ាណេអាចជា “កត្តាការ ពារប្រឆាំងនឹងការថយចុះការចងចាំ” ។ លើសពីនេះរបបអាហារមេឌីទែរ៉ាណេអាចកាត់បន្ថយការរលាក ស្ត្រេសអុកស៊ីតកម្ម និងកត្តាហានិភ័យសរសៃឈាមផ្សេងទៀត ដូចជាសម្ពាធឈាមខ្ពស់ដែលទាំងអស់នេះដើរតួក្នុងការបង្កើនហានិភ័យនៃជំងឺខួរក្បាល និងបេះដូង ។

៤. អាហារសម្បូរវីតាមីន E

យោងតាមអ្នកជំនាញអាហារូបត្ថម្ភ ការទទួលទានអាហារសម្បូរវីតាមីន E ដែលផលិតពីប្រេងបន្លែ គឺល្អសម្រាប់សុខភាព។ អាហារសម្បូរវីតាមីន E គួរតែបានមកពីអាហារស្រស់ គ្រាប់ធញ្ញជាតិ មិនមែនអាហារបំប៉នទេ យោងទៅតាមការសិក្សាបានបង្ហាញថា វីតាមីន E មានសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល អាចជួយការពារកោសិកាសរសៃប្រសាទ ឬសរសៃប្រសាទពីជំងឺខួរក្បាល ដែលប៉ះពាល់ដល់ការចងចាំ ដូចជាការចងចាំជាដើម ៕

ប្រែសម្រួល៖នាងតូច

ប្រភព៖laodong

ចុចអាន៖រោគសញ្ញាទាំង ៦ បង្ហាញថា រាងកាយរបស់អ្នកកង្វះវីតាមីន B1

The post អាហារ ៤ ក្រុម ជួយមនុស្សចាស់ឲ្យមានការចងចាំល្អជាងមុន appeared first on Kampuchea Thmey Daily.

វិធីសាស្ត្រងាយៗទាំង ៥ ជួយបង្កើនការចងចាំយ៉ាងមានប្រសិទ្ធភាព
តាមការស្រាវជ្រាវបានបង្ហាញថា​ ការចុះខ្សោយនៃការចងចាំមិនគួរមើលស្រាលនោះទេ ព្រោះការចងចាំត្រូវបានចងភ្ជាប់ទៅនឹងមុខងារយល់ដឹងជាច្រើនទៀត ដូចជាការរៀន និងហេតុផលជាច្រើនទៀត។ លើសពីនេះ ការជួយដល់សុខភាពខួរក្បាលរបស់អ្នក ក៏កត្តាសំខាន់ក្នុងការរក្សាសុខភាព និងសុខុមាលភាពទូទៅរបស់អ្នកផងដែរ។

ខាងក្រោមនេះគឺជាវិធីសាស្រ្តងាយស្រួលទាំង ៥ ដើម្បីបង្កើនការចងចាំរបស់អ្នក៖

១. ការលេងហ្គេម

សកម្មភាពខ្លាំងដែលភ្ជាប់ចិត្តរបស់អ្នកជួយឱ្យខួរក្បាលរបស់អ្នកមានសុខភាពល្អ ដូចជាការការលេងហ្គេម Cross words, chess, sudoku, word games ដែលវាជួយដល់ការបណ្តុះបណ្តាលការចងចាំ គឺជាវិធីដ៏ល្អដើម្បីពង្រឹងការចងចាំរបស់អ្នកនិងស្ម័គ្រចិត្ត ។

២. កាត់បន្ថយជាតិស្ករ

ពួកយើងភាគច្រើនដឹងហើយថា ការទទួលទានជាតិស្ករច្រើនពេក មានទំនាក់ទំនងនឹងបញ្ហាសុខភាពជាច្រើន ប៉ុន្តែតើអ្នកដឹងទេថា វាក៏មានទំនាក់ទំនងទៅនឹងការថយចុះនៃការចងចាំផងដែរ។ តាមការស្រាវជ្រាវបានបង្ហាញថា របបអាហារដែលមានជាតិស្ករខ្ពស់អាចនាំឱ្យការចងចាំខ្សោយ ជាពិសេសនៅក្នុងតំបន់នៃខួរក្បាលរបស់អ្នកនឹងរក្សាទុកការចងចាំរយៈពេលខ្លី ។

៣. គេងឱ្យបានគ្រប់គ្រាន់

យោងតាមការសិក្សារបស់អាមេរិក ការគេងមិនបានគ្រប់គ្រាន់ ប្រហែលជាមូលហេតុធំបំផុតនៃការភ្លេចភ្លាំង អ្នកស្រាវជ្រាវបានរកឃើញថា ការគេងតិចពេក អាចនាំឱ្យមានអារម្មណ៍ប្រែប្រួល និងការថប់បារម្ភ ដែលរួមចំណែកដល់បញ្ហានៃការចងចាំផងដែរ ។

៤. លំហាត់ប្រាណទៀងទាត់

លំហាត់ប្រាណគឺជារឿងមួយដែលយើងដឹងថាល្អសម្រាប់យើងគ្រប់វិធី ប៉ុន្តែការស្រាវជ្រាវបានបង្ហាញថាវាក៏ផ្តល់អត្ថប្រយោជន៍ដល់ខួរក្បាល និងអាចជួយបង្កើនការចងចាំចំពោះមនុស្សគ្រប់វ័យ ចាប់ពីកុមាររហូតដល់មនុស្សចាស់លំហាត់ប្រាណប្រចាំថ្ងៃ ក៏អាចជួយសម្រួលចរាចរអុកស៊ីហ្សែនទៅកាន់ខួរក្បាល ។

៥. បន្ថែមសារធាតុ ginkgo biloba មួយចំនួនទៅក្នុងរបបអាហាររបស់អ្នក

សារធាតុ ginkgo biloba ត្រូវបានគេស្គាល់ថាជាដើមឈើដែលមានជីវិតចំណាស់ជាងគេបំផុតនៅលើភពផែនដី ហើយស្លឹករបស់ ginkgo អាចជំនួយដល់ខួរក្បាលនិងការការចងចាំ ដែលវាមានផ្ទុកនូវកម្រិតខ្ពស់នៃសារជាតិ flavonoids និង terpenoids (សមាសធាតុដែលមានឥទ្ធិពលប្រឆាំងអុក ស៊ីតកម្មខ្លាំង) ឥឡូវនេះពួកគេត្រូវបានរួមបញ្ចូលជាទូទៅក្នុងអាហារបំប៉នដើម្បីជួយបង្កើនសមត្ថភាពនៃការចងចាំ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖វិធីសាស្ត្រងាយៗ ទាំង ៨ ការពារតម្រងនោមយ៉ាងមានប្រសិទ្ធភាព

The post វិធីសាស្ត្រងាយៗទាំង ៥ ជួយបង្កើនការចងចាំយ៉ាងមានប្រសិទ្ធភាព appeared first on Kampuchea Thmey Daily.

ចាស់ៗឧស្សាហ៍ភ្លេចភ្លាំង គួរបង្កើនការចងចាំតាមវិធីណា?
វ័យកាន់តែច្រើន បញ្ហាចៀសបំផុតមួយគឺ​ខួរក្បាលឧស្សាហ៍ភ្លេចភ្លាំង។ ភ្លេចមុខភ្លេចក្រោយ​​មិនលុះដូចជា មិនដឹង​ច្រឡំ​ដៃ​ទុក​សោរនៅឯណារកមិនឃើញជាដើម ដោយសារ​​តែខួរក្បាលយើងចុះខ្សោយ។ យើងគួរ​ធ្វើបែបម៉េច​ដើម្បី​បង្កើន​​ការចងចាំឡើងវិញ?

របៀបរស់នៅប្រចាំថ្ងៃ និងរបបអាហារមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាពខួរក្បាលរបស់យើង ដូច្នេះយើងត្រូវ៖

១. កាត់បន្ថយជាតិស្ករ និងអាហារកែច្នៃ

យើងគួរចៀសវាងអាហារ ឬភេសជ្ជៈដែលមានជាតិស្ករខ្ពស់ដូចជា ទឹកក្រូចកំប៉ុង នំ បង្អែម។ល។ និង​អាហារ​កែច្នៃដូចជា សាច់ក្រក សាច់កំប៉ុង ប្រហិត ព្រោះអាហារទាំងនេះអាច​ធ្វើឱ្យខួរក្បាល​យើង​រលាកដែលប៉ះពាក់ដល់មុខងារខួរក្បាល និងការចងចាំរបស់យើង។

២. ញុំាខ្លាញ់ល្អ

យើងគួរញុំាខ្លាញ់ល្អ (អូមេហ្កា ៣) ដែលមានក្នុងអាហារដូចជា ប្រេងដូង ប្រេងអូលីវ គ្រាប់ផ្លែឈើ គ្រាប់​ធញ្ញជាតិ ស៊ុត ផ្លែប័រ ត្រីសាល់ម៉ុន ត្រីធូណាជាដើម ព្រោះអាស៊ីដខ្លាញ់អូមេហ្កា ៣ អាចជួយ​ឱ្យ​ជាលិកាខួរក្បាលដុះ​លូតលាស់ ជំរុញចលនាឈាមរត់ និងកាត់បន្ថយការរលាកក្នុងខួរក្បាល ។

៣. ព្យាបាលបញ្ហាក្រពេញទីរ៉ូអ៊ីត

យើងត្រូវពិនិត្យសុខភាពក្រពេញទីរ៉ូអ៊ីត ព្រោះក្រពេញទីរ៉ូអ៊ីតគ្រប់គ្រងដំណើរការមេតាបូលីស (ដំណើរ​ការ​បំប្លែងអាហារទៅជាថាមពល)។

ប្រសិន​​បើការបំប្លែងអាហាររបស់យើងលឿនពេក យើងអាច​​ច្របូកច្របល់ ហើយប្រសិនបើការបំប្លែងអាហារយឺតពេក យើងអាចអសកម្ម និង​​បាក់​ទឹក​ចិត្ត។

ការមានបញ្ហាក្រពេញទីរ៉ូអ៊ីតអាចបណ្តាល​ឱ្យយើងមានបញ្ហាក្នុងការចង​ចាំ​ដូចជា ភ្លេចភ្លាំង និងពិបាកក្នុងការ​ផ្តោត​អារម្មណ៍។

៤. កាត់បន្ថយស្ត្រេស

ការមានភាពតានតឹងយូរអង្វែងប៉ះពាល់ដល់រាងកាយ និងមុខងារខួរក្បាលរបស់យើង។ យើង​អាច​កាត់បន្ថយស្រ្តេសតាមរយៈការដកដង្ហើមវែងៗ តាំងសមាធិ ហាត់យូហ្កា ស្តាប់តន្រ្តី ឬ​សម្រាក​លំហែ​ជាដើម។

៥. គេងឲ្យបានគ្រប់គ្រាន់

តាមការ​សិក្សាបាន​បង្ហាញ​ថា ការ​គេង​មិន​គ្រប់គ្រាន់បង្កើន​ហានិភ័យ​ចុះខ្សោយខួរក្បាល និង​កើត​ជំងឺ​វង្វេង។ យើងគួរគេង​ឱ្យ​បាន​យ៉ាង​ហោច​​ណាស់ ៨ ម៉ោង​​ជា​រៀង​រាល់​យប់​ដើម្បី​ជួយ​ដល់​ការ​ចងចាំ​របស់យើង។​

៦. ហាត់ប្រាណជាប្រចាំ

តាមការសិក្សាបង្ហាញថា ការហាត់ប្រាណអាចការពារ និងពន្យឺតល្បឿន​នៃការចុះខ្សោយ​របស់​ខួរក្បាល ព្រោះការហាត់ប្រាណបង្កើនរំហូរឈាមទៅកាន់រាងកាយទាំងមូល និងខួរក្បាលដែល​ជួយ​ដល់ការចង់ចាំរបស់យើង។ យើងគួរហាត់ប្រាណយ៉ាងតិចណាស់ ១៥០ នាទីក្នុងមួយសប្តាហ៍។

៧. កត់ត្រាទុក

ពេលយើងនឹកឃើញចង់ធ្វើអ្វី មានណាត់ ឬមានកម្មវីធីអ្វីនៅថ្ងៃណា យើង​ត្រូវកត់ទុកក្នុង​កូន​សៀវភៅ ឬថតសំឡេងទុកដាក់ក្នុងទូរស័ព្ទដៃ។ ប្រសិនបើភ្លេច យើងអាចបើកសៀវភៅមើល ឬចាក់​សំឡេងស្តាប់បាន។

៨. ដាក់របស់របរតាមកន្លែង

យើងត្រូវកំណត់កន្លែងដាក់របស់សំខាន់ៗ ឬរបស់ដែលត្រូវប្រើចាំបាច់ដូចជា សោ វ៉ែនតា កាបូប​លុយ​ជាដើម។ ពេលមកពីក្រៅវិញ ឬពេលប្រើហើយ យើងត្រូវទុកដាក់នៅកន្លែង​ដដែរវិញ​ដើម្បី​ចៀសវាងរង្វេងដៃ។

៩. រក្សាទំនាក់ទំនងក្នុងសង្គម

ការរក្សាទំនាក់ទំនងក្នុងសង្គមអាចកាត់បន្ថយជំងឺបាក់ទឹកចិត្ត និងភាពតានតឹង ដែលជាហេតុធ្វើ​ឱ្យ​ការចងចាំយើងចុះខ្សោយ។ យើងអាចឧស្សាហ៍ជជែកលែងជាមួយអ្នកជិតខាង ​មិត្តភ័ក្ត​ ឬ​សាច់​ញាតិ ក៏ដូចជាចូលរួមកម្មវិធីនានាឱ្យបានច្រើន មិនថាកម្មវិធីបុណ្យទាន ឬការ​ទេ​ដើម្បី​​បង្កើន​ទំនាក់​ទំនង​ក្នុងសង្គម។

១០. ហ្វឹកហាត់ខួរក្បាល

ការហ្វឹកហាត់ខួរក្បាលធ្វើឱ្យខួរក្បាលយើងមានសុខភាពល្អ និងជួយបង្កើន​ការចងចាំ។ យើង​អាច​ហ្វឹកហាត់ខួរក្បាលតាមរយៈការធ្វើសកម្មភាពណាដែលត្រូវប្រើខួរក្បាលដូចជា លេង​ល្បែង​ផ្គុំ​រូប ឬផ្គុំពាក្យ ​លេង​អុក​ លេងតន្រ្តី ជាដើម។

១១. កាត់បន្ថយគ្រឿងស្រវឹង

ការ​ញុំា​គ្រឿង​ស្រវឹង​ច្រើន​ធ្វើ​ឱ្យ​ពុល​​កោសិកា​ខួរក្បាល នាំឱ្យការ​ចងចាំចុះខ្សោយ និងបង្កើន​ហានិភ័យ​កើតជំងឺវង្វេង។ ប្រសិនបើចៀសមិនបាន​ទេ យើងគួរយូរៗញុំាម្តង ហើយក្នុងម្តងញុំា​តែ​បន្តិច​បានហើយ។

១២. ចៀសវាងជក់បារី

ជាតិនីកូទីន និងសារធាតុគីមីផ្សេងទៀតនៅក្នុងបារី​បង្កើនហានិភ័យក្នុងការកើតជំងឺសរសៃឈាម​ដែល​អាចបណ្តាលឱ្យដាច់សរសៃឈាមខួរក្បាល និងធ្វើឱ្យសរសៃឈាមដែលបញ្ជូន​អុកស៊ីសែន​ទៅ​ខួរក្បាលរួមតូច ដូច្នេះធ្វើឱ្យការចងចាំរបស់យើងចុះខ្សោយ។ ។

ចាស់ៗឧស្សាហ៍ភ្លេចមុខភ្លេចក្រោយតិចតួចគឺជារឿងធម្មតា ដូច្នេះយើងត្រូវញុំាអាហារ​ដែលល្អ​ចំពោះ​សុខភាពដូចជា បន្លែ ផ្លែឈើ ត្រី គ្រាប់ធញ្ញជាតិ គ្រាប់ផ្លែឈើ ទឹកដោះគោ និងទឹក​ឱ្យបាន​ច្រើន​ដើម្បីបង្កើនការចងចាំឡើងវិញ៕

អត្ថបទផ្ដល់ដោយ៖Hello Krupet

ចុចអាន៖ការជក់បារី បង្កផលប៉ះពាល់ច្រើនដល់សុខភាពស្បែក

ចុចអាន៖ប្រែបបូរមាត់ពីខ្មៅស្រអាប់ ទៅជាទន់ល្មើយផ្កាឈូក ដោយរូបមន្ត ៨ យ៉ាងនេះ

The post ចាស់ៗឧស្សាហ៍ភ្លេចភ្លាំង គួរបង្កើនការចងចាំតាមវិធីណា? appeared first on Kampuchea Thmey Daily.

៣ ចំណុចខ្លឹម អាចជួយសិស្សៗឱ្យចងចាំមេរៀនបានល្អ
ការចងចាំមេរៀន ជាបញ្ហាលំបាកមួយសម្រាប់សិស្សានុសិស្សទាំងឡាយ ព្រោះថាវាតម្រូវនូវការតស៊ូស្វិតស្វាញ ជាមួយនឹងការធ្វើលំហាត់ ក៏ដូចជាទន្ទេញមេរៀនជាច្រើនទំព័រ។ មិនថាមេរៀនផ្នែកវិទ្យាសាស្ត្រពិត ឬវិទ្យាសាស្ត្រសង្គមឡើយ សុទ្ធសឹងមានតិចនិកក្នុងការរៀន ទើបអាចចងចាំបានល្អ និងមិនងាយភ្លេច។

សិស្សខ្លះ ក្រៅតែពីទន្ទេញ ពួកគេមិនមានវិធីសាស្ត្រក្នុងការចងចាំនោះទេ។ ដូច្នេះហើយទើប KTP Plus សូមលើកយកតិចនិកតូចៗចំនួន៣ តែខ្លឹមល្អ ដើម្បីជួយសិស្សៗចងចាំមេរៀនល្អជាងមុន។

១. កុំព្យាយាមទន្ទេញ

ការទន្ទេញ ពិតជាវិធីសាស្ត្រល្អមែន ព្រោះធ្វើឱ្យចងចាំលឿន តែវាក៏ងាយនឹងភ្លេចទៅវិញ ក្នុងរយៈពេលដ៏ខ្លី។ ក្រៅតែពីព្យាយាមសូត្រយ៉ាងរត់មាត់ហើយ យើងក៏ត្រូវដឹងដែរថា មេរៀនអត់នៅជាប់ខួរក្បាលយើងយូរទេ។ ដូច្នេះហើយដើម្បីចងចាំបានល្អ គួរព្យាយាមយល់ពីមេរៀននោះ ហើយបកស្រាយតាមអ្វីដែលយើងយល់ឃើញ រួចនិយាយវាចេញពីការយល់ដឹងរបស់យើង នោះមេរៀនដែលរៀនបានមកមិនងាយបាត់ទៅណាឡើយ។

២. ទាញទំនាក់ទំនងនៃមេរៀន

ព្យាយាមទាញមេរៀនចាស់និងថ្មី ឱ្យមានទំនាក់ទំនងគ្នា ឬព្យាយាមរកឱ្យឃើញនូវភាពទាក់គ្នាមួយចំនួន ដើម្បីឱ្យមេរៀនទាំងនោះមានភាពងាយស្រួល ជាពិសេសអាចចងចាំទាំងអាចាស់ផង និងអាថ្មីផង។ ក្រៅពីនោះ យើងទាញមេរៀនយើងឱ្យភ្ជាប់ទៅអ្វីៗដែលនៅជុំវិញ ឬស្ថានភាពរស់នៅ។ល។ នោះទើបអាចជួយយើងកាន់តែច្រើនឱ្យចងចាំបានល្អ។

៣. ព្យាយាមឆ្លុះបញ្ចាំងមេរៀន

ក្រោយពីរៀនចប់ ជាពិសេសមេរៀនផ្នែកវិទ្យាសាស្ត្រសង្គម គួរកុំភ្លេចបង្ហាញ ឬបញ្ចេញយោបល់ពីអ្វីដែលយើងយល់ឃើញ និងអ្វីដែលបានរៀនរួចហើយទៅកាន់លោកគ្រូអ្នកគ្រូ ក៏ដូចជាមិត្តរួមថ្នាក់ ឬអ្នកផ្ទះជាដើម។ ពេលណាយើងឧស្សាហ៍ធ្វើបែបនេះ នោះខួរក្បាលនឹងរឹតតែមានការយល់ដឹងបន្ថែម ព្រមទាំងដំណើរការបានល្អទៀតផង។ ដោយសារយើងតែងតែបញ្ចេញយោបល់ញឹកញាប់ទៅលើអ្វីដែលយើងបានសិក្សា ដូច្នេះមេរៀនទាំងនោះនឹងដក់ជាប់ មិនងាយភ្លេចនោះទេ។

យ៉ាងណាមិញ គន្លឹះទាំងនេះ មិនមានន័យថា អាចផ្ដល់ប្រសិទ្ធភាព ១០០ភាគរយឡើយ។ ក្រៅពីនោះ យើងគួរព្យាយាមធ្វើលំហាត់ឱ្យបានច្រើន ដើម្បីបង្វឹកការយល់ដឹង ព្រមទាំងបន្ថែមការចង់ចាំទ្វេឡើង។ មួយវិញទៀត មេរៀនខ្លះមិនអាចឆ្លុះបញ្ចាំទាំងអស់នោះទេដូចជា រូមន្តគណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងរូបមន្តវេយ្យាករណ៍ជាដើម។ ទាំងនេះសុទ្ធសឹងត្រូវឱ្យទន្ទេញ និងរំឭកជាប្រចាំ ទើបវាមិនងាយភ្លេច៕

អត្ថបទ៖ សន្យា

ចុចអាន៖ ៦ វេបសាយអាចជួយស្វែងរកព័ត៌មានអាហារូបករណ៍ក្នុងនិងក្រៅប្រទេស

ចុចអាន៖ តិចនិក ៦ យ៉ាងជួយឱ្យអានបានរហ័ស ហើយមានប្រសិទ្ធភាព

The post ៣ ចំណុចខ្លឹម អាចជួយសិស្សៗឱ្យចងចាំមេរៀនបានល្អ appeared first on Kampuchea Thmey Daily.

ការសិក្សា៖ អ្នកឆ្លងកូវីដម្នាក់ ក្នុងចំណោម១០នាក់​ មានបញ្ហាពាក់ព័ន្ធការចងចាំ
ការសិក្សាមួយដែលចេញផ្សាយដោយទស្សាវដ្តី JAMA Network Open បានរកឃើញថា មនុស្សម្នាក់ក្នុងចំណោម១០នាក់ ដែលផ្ទុកជំងឺកូវីដ-១៩ បានរាយការណ៍ពីបញ្ហាចងចាំ រហូតដល់ទៅ៨ខែ បន្ទាប់ពីការឆ្លងរោគ។

ទិន្នន័យបានបង្ហាញថា ជាងពាក់កណ្តាលនៃអ្នកជំងឺទាំងនេះ ក៏មានការអស់កម្លាំងជាប់ផងដែរ ហើយប្រហែល២០ភាគរយបង្ហាញថា រោគសញ្ញាមិនឈប់ទាំងនេះ បានជះឥទ្ធិពលដល់ការងាររបស់ពួកគេនិងសកម្មភាពជីវិតផ្សេងទៀត។

លើសពីនេះ ៤១ភាគរយ នៃអ្នកដែលមានបញ្ហាចងចាំជាច្រើនខែបន្ទាប់ពីការឆ្លង បាននិយាយថា សុខភាពរបស់ពួកគេកាន់តែអាក្រក់ទៅៗ ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ។

ក្រុមអ្នកស្រាវជ្រាវមកពីមន្ទីរពេទ្យសាកលវិទ្យាល័យ Oslo ប្រទេសន័រវេស​ បានសរសេរថា “តាមការរកឃើញរបស់យើង ជំងឺកូវីដ-១៩ អាចជះឥទ្ធិពលអវិជ្ជមានដល់ការចងចាំ សូម្បីតែក្នុងរយៈពេល៨ ខែបន្ទាប់ពីមានករណីស្រាលក៏ដោយ ហើយនេះអាចទាក់ទងនឹងសុខភាពកាន់តែអាក្រក់ទៅៗ”។

ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាតមក ការសិក្សានានាបានបង្ហាញថា មនុស្សជាច្រើនដែលឆ្លងមេរោគកូវីដ-១៩ បានជួបប្រទះរោគសញ្ញាយូរអង្វែង រួមទាំងបញ្ហាខាងលើផងដែរ។

សម្រាប់ការសិក្សានេះ ក្រុមអ្នកស្រាវជ្រាវបានប្រៀបធៀបមនុស្សពេញវ័យជាង ២,១០០ នាក់ដែលបានធ្វើតេស្តវិជ្ជមាននៅប្រទេសន័រវេស ចន្លោះថ្ងៃទី ១ ខែកុម្ភៈដល់ថ្ងៃទី ១៥ ខែមេសាឆ្នាំមុន ជាមួយមនុស្សពេញវ័យចំនួន ៣១,០០០ នាក់ ដែលបានធ្វើតេស្តអវិជ្ជមាននិងមនុស្សពេញវ័យដែលមិនទាន់ធ្វើតេស្តចំនួន ២០,០០០ នាក់ ដោយផ្អែកលើវិធានការសុខភាពផ្សេងៗ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ UPI

ចុចអាន៖ ធ្លាយឯកសារសម្ងាត់! អង់គ្លេស មានផែនការមិនព្យាបាលមនុស្សចាស់ និងអ្នកគ្មានសង្ឃឹមរស់ ក្នុងពេលផ្ទុះរោគរាតត្បាត

The post ការសិក្សា៖ អ្នកឆ្លងកូវីដម្នាក់ ក្នុងចំណោម១០នាក់​ មានបញ្ហាពាក់ព័ន្ធការចងចាំ appeared first on Kampuchea Thmey Daily.

កុំ​បណ្ដោយ!​បង្វឹកការចងចាំជារៀងរាល់ថ្ងៃក្រោយវ័យ ៤០ ឆ្នាំ​ដោយវិធីនេះ
ចាប់​ពី​វ័យ​​ ៤០​ ឆ្នាំឡើង អ្នក​ខ្លះ​បាន​ជួប​យើង​ហើយ​ បន្ទាប់​ពេល​ជួប​គ្នា​ជា​លើក​ទីពីរ​បែរ​ជា​មក​សូម​សួរ​ឈ្មោះ​ទៀត ជា​ធម្មតា​ទេ គឺ​ពួកគេ​«ភ្លេច»។

សូម​កុំមានអារម្មណ៍មិនល្អឬធុញទ្រាន់ឬលើថាយើងនេះ​មិនសំខាន់បានជា​គេ​មិន​ចាប់អារម្មណ៍។ មិនមែន​ដោយសារ​តែ​យើង​ទាល់តែសោះ គឺ​បញ្ហា​ប្រព័ន្ធ​ចងចាំ​ដែល​គាត់​រង​ការ​ហូរ​ចូល​នៃ​ព័ត៌មាន​ដែល​មិន​ចេះ​ចប់​និង​ចាប់ផ្ដើម​លែង​អាច​គ្រប់គ្រង​បាន​ល្អ​ដូចមុន​ទៀត​ហើយ​ក្នុង​វ័យ​នេះ។

ណាមួយ សម័យកាល​នេះ​ដែល​យើង​និយម​ឲ្យ​ទូរស័ព្ទ​រំឭក​មនុស្ស​និង​ចងចាំ​ជំនួសក្បាល សម័យកាល​ប្រើ​កាសស្យូម​ជំនួស​ការ​គិត​ពិជគណិត​មនុស្ស​មិនអាច​ចាំបាន​ល្អ​ដូច​សម័យ​មុន​ទៀត​ឡើយ។

យើង​បាន​ក្លាយជា​អ៊ិនធើណែត​ដែល​ចាប់ផ្ដើម​ជំរុញ​អ្វី​ដែល​យើង​គួរចងចាំ សូម្បីតែ​រឿង​សាមញ្ញ​ចេញ​ពី​គំនិត​ហើយ​ប្រុង​តែ Search ទើប​ឃើញ។

នេះ​ជា​គ្រោះថ្នាក់!

លោក​ វេជ្ជបណ្ឌិត Garry Saml  ប្រធាន​មជ្ឈមណ្ឌល Ulong នៅវិទ្យាស្ថានសេនណេសឺរ​សម្រាប់​វិទ្យាសាស្ត្រ​ប្រសាទវិទ្យានិងអាកប្បកិរិយាមនុស្ស​សម័យ​ថ្មី បាន​និយាយអះអាង​ថា “ខួរក្បាលរបស់យើង​ស្ថិតក្នុង​ស្ថានភាព​នៃ​ភាព​តាន​តឹងរ៉ាំរ៉ៃជាង​សម័យ​កាលណាៗ​ទាំងអស់!»

លោកថា «ភាព​តានតឹងរ៉ាំរ៉ៃ​នោះ​បង្ហាញ​សញ្ញាណ​តាម​វិធីជា​ច្រើន​ដូចជា សំពាធឈាម​ខ្ពស់ ការ​ថប់បារម្ភ​ ជំងឺ​ផ្នត់គំនិត ការសង្ស័យ និង​សម្រាប់​ខ្ញុំ​ពេល​ខ្លះ​អសមត្ថភាព​ក្នុង​ការ​ចងចាំ​រឿង​សាមញ្ញ ៗ ដែល​ក្លាយ​ជា​មនុស្ស​ឆោតល្ងង់​បាន​ភ្លាមៗ រៀន​លែង​ចូល ពេល​អង្គុយ​ជជែក ងឺងក្បាល​ស្តាប់មិនបានល្អ!»

នេះគឺជាជំហ៊ានងាយៗ ៣ យ៉ាងដែលវេជ្ជបណ្ឌិតណែនាំអនុវត្តពង្រឹង​ការ​ចងចាំ​ឲ្យ​បាន​ប្រសើរ​ឡើងវិញ៖

សមាធិ(សំរាប់តែ៣នាទី)

ការធ្វើសមាធិជាលំហាត់ចងចាំមួយធំនិងមានតម្លៃបំផុត។ នេះ​ពុំត្រូវការអុជទៀន​និងធូប​ហើយ​រកមគ្គុទេស​ក៍វិញ្ញាណ​អ្វីទាំងអស់ បិទភ្នែក​រាប់ដង្ហើម ពេលហៀបចាប់ធ្វើការ និង​ហៀប​ទៅផ្ទះ។ មុន​គេង​ឬពេលក្រោកមក។ ត្រឹម១ខែពិតជាមានអត្ថប្រយោជន៌ចំពោះចិត្ត​និងរាងកាយយ៉ាងសំខាន់។

ប្រសិន​អ្នកណា​ម្នាក់ ដែលអាចចំណាយពេល ១០ នាទី ទៅ១៥ជារៀងរាល់ថ្ងៃបិទភ្នែក​រាប់ខ្យល់ដង្ហើមខ្លួនឯង៥ថ្ងៃក្នុងមួយសប្តាហ៍ ឥទ្ធិពលធំធេងគឺចាប់ផ្តើមជាមនុស្ស​ឆ្លាតវ័យ ផ្តោត​បានល្អ ពេលប្រជុំឬរៀនសូត្រ ហើយ​កម្លាំងបញ្ញារឹងមាំប្លែកសឹងផ្អើកនេះខ្លួនឯង។

លោក​វេជ្ជ​បណ្ឌិត​មានប្រសាសន៍ថា“ គំនិតរបស់យើងតែងតែជជែកគ្នាឥតឈប់ឈរ” ។ អ្វីដែល​លំហាត់សាមធិ​ធ្វើគឺការបណ្តុះបណ្តាលប្រព័ន្ធ​សរសៃប្រសាទ​ផ្តោតការ​យកចិត្តទុកដាក់​សំរាកលំហែ។

ហើយនៅពេលយើង​ស្ថិតក្នុងស្ថានភាពនៃការផ្តោតបានល្អ ចិត្តយើងផ្តើម​មាន​សេរីភាព​ក្នុង​ការ​ផ្ដោត​លើ​ជំហាន​បន្ទាប់ៗ១០០ភាគរយ​ដូចក្មេងទៅរៀនចាំបានយូរ។

រៀនស្តាប់និងសួរបក

ការស្តាប់នឹងមិន Focus ទេ ប្រសិន​មិន​មាន​សំណួរ​សួរបក។​ ត្រូវរៀន​បង្កើតសំណួរ​ហោចណាស់​បី​ឃ្លា​ព្រោះ​ថា ពេលយើង​ចង់សួរ យើងត្រូវផ្ចង់ស្តាប់​សិន ដើម្បី​យល់​ទើប​អាច​រៀប​ចេញ​ជា​សំណួរ។ ការបង្វឹកនេះ នឹង​នាំមកនូវ​សកម្មភាពផ្តោតជាទម្លាប់ឱ្យដល់ខួរក្បាល។

រៀន​ចាប់ពាក្យគន្លឹះ(Key Word)

មនុស្ស​ដែល​រៀនអ្វីមិនសូវចេះចាំក៏​ដោយសារទម្លាប់​មិន​ព្រមយកចិត្ត​ទុកដាក់នឹងពាក្យគន្លឹះ។

គិត​អំពី (Why) ហេតុអ្វី ជានិច្ច​ដែល​បង្គាប់ខ្លួនឯង​ឲ្យ​រក​ចម្លើយ។ ពាក្យគន្លឹះតែងតែជះឥទ្ធិពល​យ៉ាងខ្លាំងមកលើការ​សន្ទនា និង​ទំនាក់ទំនង​ទាំងឡាយ​របស់​មនុស្សជាតិ។ សព្វថ្ងៃនេះមនុស្ស​ភាគច្រើន​ដឹងថា ខ្លួន​គេ​ខ្ចិលទៅៗ ក្នុង​ការ​ផ្តោតឬទម្លាប់​មិនសូវផ្តោតអារម្មណ៍ស្តាប់អ្វីទេ ។ ការចាប់​ពាក្យគន្លឹះអាចជួយបានច្រើនព្រោះធ្វើ​ឲ្យ​យើង​អាចយល់បាន​យ៉ាងងាយស្រួល​នូវអ្វី​ដែល​អ្នកផ្សេង​និយាយ​ឬសរសេរ​៕

ប្រែសម្រួល៖​ឡាហ្សូលី

ចុចអាន៖ជីវិត​ពិត​មហាសេដ្ឋី​កំពូលៗ​ ដែល​កំពុង​សោយសុខ​លើ​ដែនកោះ​តៃវ៉ាន់

ចុចអាន៖នៅ​ឲ្យ​​ឆ្ងាយ​ពី​មនុស្ស​អវិជ្ជមាន បើ​មិន​ចង់​ជួប​វិបត្តិ ៦យ៉ាងនេះ

The post កុំ​បណ្ដោយ!​បង្វឹកការចងចាំជារៀងរាល់ថ្ងៃក្រោយវ័យ ៤០ ឆ្នាំ​ដោយវិធីនេះ appeared first on Kampuchea Thmey Daily.