ការចាប់ពង្រាត់ Archives - Kampuchea Thmey Daily

ជន​មិនស្គាល់​អត្តសញ្ញាណចាប់​ស្ត្រីជនជាតិអូទ្រីស​​ នៅប្រទេស​​នីហ្សេ
ក្រសួង​​ការ​បរទេស​អូទ្រីស ​បានឲ្យដឹងថា ស្រ្តី​ម្នាក់​​ជា​ពលរដ្ឋ​​របស់​ខ្លួន​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ចាប់​​​នៅ​ក្នុង​ប្រទេស​អាហ្រ្វិក​ខាង​លិច​នីហ្សេ​​ដែល​គ្រប់គ្រង​ដោយ​​ក្រុម​យោធា​កាល​ពី​ឆ្នាំ​​​មុន​​។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​ BBC​ នៅថ្ងៃទី១៣ខែមករានេះ។

(រូបភាព៖ Getty)

ឧបទ្ទវហេតុនេះ បានកើតឡើងនៅក្នុងទីក្រុង Agadez ដែលមានចម្ងាយ៩០០​គីឡូម៉ែត្រពីរដ្ឋធានី​​នីយ៉ាមេ​ (Niamey)​។ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍ថា ស្ត្រីនោះត្រូវបានគេរាយការណ៍ថា ត្រូវ​បានបង្ខំឱ្យចូលទៅក្នុងរថយន្ត ដោយជនមិនស្គាល់អត្តសញ្ញាណនៅក្នុងស្រុក Fada ទីក្រុង Agadez នៅ​ជិត​វាលខ្សាច់សាហារ៉ា។

ជនរង​គ្រោះ​មាន ឈ្មោះ Eva Gretzmacher គឺជាបុគ្គលិកផ្នែកអភិវឌ្ឍន៍លើ​គម្រោង​ក្នុង​វិស័យ​អប់រំ សុខភាព ការ​ពង្រឹង​​សិទ្ធិ​អំណាច​ស្ត្រី និង​វប្បធម៌ម្នាក់​ក្នុងវ័យ​៧០ឆ្នាំ ហើយបានរស់នៅក្នុងប្រទេសនីហ្សេអស់រយៈពេលជាង ២​ទសវត្សរ៍​ហើយ។

បើតាមសារព័ត៌មានក្នុងស្រុក  Air Info Agadez បានរាយការណ៍ថា អ្នកចាប់ជំរិតបានបង្ហាញខ្លួននៅផ្ទះរបស់លោកស្រី Gretzmacher ជាមួយនឹងកាំភ្លើងមួយដើម ហើយបានបង្ខំឲ្យលោកស្រីចូលទៅក្នុងរថយន្ត។ ពួកគេមិនបានយកអ្វីផ្សេងទៀតទេ។ ជុំវិញហេតុការណ៍នេះ ប្រទេសនីហ្សេមិនទាន់ធ្វើការអត្ថាធិប្បាយនោះទេ ខណៈក្រសួងការបរទេសអូទ្រីសបាននិយាយថា ពួកគេកំពុងធ្វើការជាមួយគណៈប្រតិភូ EU និងអាជ្ញាធរនៅលើដីប្រទេសនេះ។

គួរបញ្ជាក់ថា ប្រទេសនីហ្សេបានប្រយុទ្ធនឹងការបះបោរអ៊ីស្លាមនិយមអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ របបយោធាកំពុងស្ថិតក្រោមសម្ពាធចំពោះការបរាជ័យក្នុងការទប់ស្កាត់ការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធ ដែលជាហេតុផលមួយរបស់ខ្លួនសម្រាប់ការទម្លាក់ប្រធានាធិបតីជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ Mohamed Bazoum កលពីខែកក្កដា ឆ្នាំ ២០២៣។

ប្រទេសនីហ្សេ រួមជាមួយនឹងប្រទេសជិតខាងរបស់ខ្លួនគឺម៉ាលី និងបួគីណាហ្វាសូ ក៏កំពុងប្រឈមមុខនឹងការវាយប្រហារពីក្រុមដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា និង ISIS ។ ចាប់តាំងពីការធ្វើរដ្ឋប្រហារមក នីហ្សេបានជំរុញឱ្យប្រទេសបារាំង និងមហាអំណាចលោកខាងលិចផ្សេងទៀតដកមូលដ្ឋានទ័ពរបស់ពួកគេ ហើយបង្កើតសម្ព័ន្ធភាពសន្តិសុខជាមួយប្រទេសជិតខាងដែលដឹកនាំដោយរបបយោធាគឺម៉ាលី និងបួគីណាហ្វាសូ៕

(រូបភាព៖ Getty)

អត្ថបទ៖ ប៊ុន សុភាព

The post ជន​មិនស្គាល់​អត្តសញ្ញាណចាប់​ស្ត្រីជនជាតិអូទ្រីស​​ នៅប្រទេស​​នីហ្សេ appeared first on Kampuchea Thmey Daily.