ការដើរលេង Archives - Kampuchea Thmey Daily

៥ គន្លឹះ រៀបចំផែនការដំណើរកម្សាន្តរដូវវស្សា ប្រកបដោយសុវត្ថិភាព និងរីករាយ
ថ្វីត្បិតតែមនុស្សជាច្រើនពេញចិត្តដំណើរកម្សាន្ត នៅរដូវភ្លៀងក៏ដោយ តែយ៉ាងណាបើនិយាយពីគុណសម្បត្តិនៃការធ្វើដំណើរក្នុងរដូវវស្សាគឺពិតជាលំបាកខ្លាំង។ ទោះយ៉ាងណា បើទោះជាអ្នកពិតជាចង់ធ្វើដំណើរក្នុងរដូវភ្លៀងក៏ដោយ ត្រូវរៀបចំផែនការបានល្អទាំងក្នុង លក្ខខណ្ឌសុវត្ថិភាព និងការត្រៀមខ្លួនក្នុងវិស័យផ្សេងៗដោយសារតែ ភ្លៀង ធ្វើឲ្យយើងត្រូវរៀបចំសម្រាប់ការធ្វើដំណើរពិសេស។

ដូច្នេះហើយ មុននឹងជួបជុំ​មិត្តភ័ក្តិ ឬខ្ចប់អីវ៉ាន់សម្រាប់រដូវវស្សានេះ យើងមានវិធីរៀបចំផែនការ និងរៀបចំសម្រាប់រដូវវស្សាដ៏រីករាយ និងសុវត្ថិភាព។

១ ការ​ជ្រើសរើស​កន្លែង​ដើរលេង

ជាក់ស្ដែង​ក្នុង​រដូវវស្សា​នេះ យើងនៅតែមានសិទ្ធិជ្រើសរើស​កន្លែងដែលយើងចង់ទៅ មិនថាចង់​ទៅ​វាល​ស្រែ ឡើងភ្នំ ដើរ​ព្រៃ ដើរ​លេង​សមុទ្រ ឬទៅទឹកធ្លាក់ ឬរត់គេចខ្លួនទៅបរទេស។ ជាឧទាហរណ៍ ការដើរចូលទៅក្នុងព្រៃ អ្នកត្រូវតែពិនិត្យ​មើល​ថា​តើ​អ្នក​មាន​ហានិភ័យ​ ក្នុង​ការ​ជួប​ប្រទះ​នឹងលំហូរទឹកក្នុងព្រៃដែរឬទេ។ រអិល​បាក់​ដី​ឬ​អត់?​​ ​ទៅ​សមុទ្រ​ត្រូវ​ពិនិត្យ​មើល​ថា​រលក​ខ្លាំង​ប៉ុណ្ណា។ តើមានព្យុះទេ លើសពីនេះ ឆ្នេរជាច្រើនអាចនឹងបិទសម្រាប់ភ្ញៀវទេសចរ។ បើ​ទៅ​ប្រហែល​ចាញ់​ការ​ធ្វើ​ដំណើរ​ទៅ​ទឹក​ធ្លាក់​ត្រូវ​ពិនិត្យ​មើល​រឿង​ទឹក​ជំនន់ ឬ​វា​អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ឬ​កន្លែង​អាចត្រូវបានបិទ ប្រហែល​ទៅ​ដើរ​លេង​ថត​រូប​ស្អាត​ៗ​ពេល​មិន​ភ្លៀង។ សូម​ពិនិត្យ​មើល​ថា ​អ្នក​បាន​មក​ដល់​ហើយ និង​ហាម​ហែលទឹក​ដើម្បី​សុវត្ថិភាព។

២ ពិនិត្យ​មើល​ឥវ៉ាន់​ដែល​ត្រូវ​នាំ​យក​មក

បរិក្ខារដែលមិនអាចខ្វះបានក្នុងរដូវវស្សា កុំភ្លេចមានដូចជា ឆ័ត្រ អាវភ្លៀង មួក ស្បែកជើង កាបូប ដែលអាចប្រើបាន អាច​ជ្រើសរើសក្រណាត់មិនជ្រាបទឹក ឬមានថង់ការពារទឹក ឬស្រោម​សំបុត្រ​ផ្សេង​ទៀត។ សំលៀកបំពាក់ និង​ស្បែកជើងត្រូវបានជ្រើសរើស​ដែលស្រួលពាក់។ ខ្យល់​ចេញ​ចូល​បានល្អ ងាយស្ងួតពេលភ្លៀង ជ្រើសរើសស្បែកជើងដែលមានផាសុកភាព ទម្ងន់​ស្រាល ហើយត្រូវមានជ័រកៅស៊ូដែលជួយទប់ដីបានល្អ។ ដោយសារ​តំបន់​ភ្លៀង​អាច​រអិល​បាន​យ៉ាង​ងាយ ភ្លើង​ពិល និង​ភ្លើង​គួរ​មាន​ប្រយោជន៍។ ម៉ាស៊ីន​សម្ងួត​សក់​ចល័ត​​ ជាការល្អ​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ធ្វើ​ដំណើរ​ក្នុង​រដូវ​វស្សា។ ​ថង់​ផ្លាស្ទិក ឬ​ស្រោម​រ​ការពារ​ទឹក គួរ​តែ​យក​តាម​ខ្លួន។ ថ្នាំ​សម្លាប់​សត្វល្អិត ថ្នាំ​ផ្ទាល់ខ្លួន និង​ឧបករណ៍​សង្គ្រោះ​បឋម ត្រូវ​តែ​ត្រូវ​បាន​រៀបចំ

៣ ពិនិត្យ​ស្ថានភាពរថយន្ត ប្រសិនបើប្រើឡានឯកជន

មិនថាបើកបរ​ដោយ​ខ្លួនឯង សូម​កុំ​ធ្វេស​ប្រហែស ត្រួត​ពិនិត្យ​ស្ថានភាព​រថយន្ត​មុន​ពេល​ធ្វើដំណើរ ព្រោះវាត្រូវបានចាត់ទុកថា​ជាកត្តាហានិភ័យមួយទៀត សម្រាប់គ្រោះថ្នាក់ តាម​ពិត​ទៅ វា​មិន​មែន​គ្រាន់​តែ​ធ្វើ​ដំណើរ​ក្នុង​រដូវ​ភ្លៀង​នោះ​ទេ។ ប៉ុន្តែ​គួរ​ពិនិត្យ​រាល់​ពេល​ប្រើ​រថយន្ត​ទាំង​អស់​។​ មើល​ឲ្យ​បាន​ច្បាស់​នូវ​ផ្នែក​ផ្សេង​ៗ ទាំង​សម្ពាធ​កង់​រថយន្ត  ពន្លឺ ហ្វ្រាំង ថ្ម កម្រិតសារធាតុរាវ និងរបស់សំខាន់ៗដូចជា wipers និង windshield washer។ អ្វីគ្រប់យ៉ាង​ត្រូវតែ​ស្ថិតនៅ​ក្នុង​លក្ខខណ្ឌ​ការងារ។ លើសពីនេះទៀត​ស្ថានភាពរបស់អ្នក​បើកបរ​គឺ​ដូចគ្នា​ ដែល​តម្រូវ​ឲ្យ​មាន​ការយកចិត្តទុក​ដាក់​ច្រើន។ ហាមប្រើប្រាស់​យានជំនិះ​លើ​ដងផ្លូវជាដាច់ខាត ប្រសិន​បើ​អ្នក​ស្ថិត​ក្នុង​ស្ថានភាព​សន្លប់ ដូចជាស្រវឹង ឬងងុយដេក។

៤ ផែនការធ្វើដំណើរដែលអាចបត់បែនបាន

រៀបចំផែនការដំណើរ​កម្សាន្តក្នុង​រដូវវស្សា បន្ថែមពីលើការ​ប្រុងប្រយ័ត្ន​និង​យកចិត្តទុកដាក់​ជាពិសេស។ តម្រូវការ​មួយ​ទៀត​នៅក្នុងផែនការគឺភាពបត់បែន ព្រោះភ្លៀងគឺជាអថេរដែលមិនអាចទាយទុកជាមុនបាន។ ទោះបីជាយើងបានមើលការព្យាករណ៍អាកាសធាតុ​ ដើម្បីធ្វើផែនការដំបូងក៏ដោយ។ ប៉ុន្តែ​វា​អាច​កើត​ឡើង​ដោយ​មិន​នឹក​ស្មាន​ដល់​គ្រប់​ពេល។ ការពិតអាចប្រសើរជាង ឬអាក្រក់ជាងការព្យាករណ៍។ ប្រសិនបើវាអាក្រក់ជាងអ្វីដែលអ្នកគិត អ្នកត្រូវតែផ្លាស់ប្តូរផែនការរបស់អ្នកភ្លាមៗ ដើម្បីកុំឲ្យខ្លួនឯងខកចិត្តខ្លាំងពេក។ ដោយសារតែយើងមានផែនការបម្រុងទុក ឬ​ផ្លូវ​ណា​ដែល​គ្រោះថ្នាក់​ភ្លាមៗ​ដោយ​សារ​ភ្លៀង​ធ្លាក់​ខ្លាំង​លើស​ពី​ការ​រំពឹង​ទុក​ គឺ​ចៀស​មិន​រួច​ឡើយ ដូច្នេះ​ការ​ទាក់ទាញ និង​កន្លែង​ស្នាក់​នៅ​នីមួយៗ​មិន​គួរ​នៅ​ឆ្ងាយ​ពី​គ្នា​ខ្លាំង​នោះ​ទេ។ ប្រសិនបើធ្វើដំណើរក្នុងរដូវនេះ។

៥ អាចទៅហាងកាហ្វេជំនួសការដើរចេញទៅក្រៅ

ភ្លៀង​គឺ​ជា​អថេរ​សំខាន់​ ​ដែល​អាច​នឹង​ធ្វើ​ឲ្យយើង​ផ្លាស់​ប្តូរ​ផែនការ​ធ្វើ​ដំណើរ​គ្រប់​ពេល។ ភ្លៀងធ្លាក់ខ្លាំងលើសពីការរំពឹងទុក អាចជាឧបសគ្គក្នុងការធ្វើដំណើរ។ ដូច្នេះ​ជំនួសឲ្យ​ការ​ផ្លាស់​ប្តូរ​គម្រោង​ការ​ធ្វើ​ដំណើរ​របស់​អ្នក​ វាជាការប្រសើរក្នុងការប្តូរទៅក្នុងហាងកាហ្វេ ។ បញ្ជីហាងកាហ្វេគួរតែជាហាងដែលស្ថិតនៅលើផ្លូវដែលយើងនឹងធ្វើដំណើរនៅពេលផ្លាស់ប្តូរកន្លែងទាក់ទាញពីកន្លែងមួយទៅកន្លែងមួយទៀត។

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ហេតុផលបែបនេះសោះ ទើបមនុស្សបច្ចុប្បន្ន​និយមដំណើរកម្សាន្ត​បោះតង់

The post ៥ គន្លឹះ រៀបចំផែនការដំណើរកម្សាន្តរដូវវស្សា ប្រកបដោយសុវត្ថិភាព និងរីករាយ appeared first on Kampuchea Thmey Daily.

ចង់បានបទពិសោធន៍ តំបន់ទេសចរណ៍ក្នុងស្រុក ៥ កន្លែងនេះ គួរទៅកុំខាន
ប្រសិនបើអ្នកធុញទ្រាន់ នឹងជីវិតរស់នៅទីក្រុងដ៏មមាញឹក មានតែរឿងសោកសៅ ចូរ​សាកល្បង​ផ្លាស់ប្ដូរ​ជីវិត​ ទៅ​របៀប​ផ្សេង​មួយទៀត។

ទន្ទឹមនោះ ការដើរទស្សនាតំបន់ដែលយើងមិនធ្លាប់បានទៅ គឺជាបទពិសោធន៍មួយ ដែលមិនគួរមើលរំលង​។ ដែលទាំងនោះ មានទំនៀមទម្លាប់ជនជាតិដើមភាគតិច  របៀបរស់នៅ និងវប្បធម៌របស់ប្រជាជនក្នុងតំបន់ជាដើម។

១​ ភោជនីយដ្ឋានក្នុងស្រុក

ភោជនីយដ្ឋាន​ក្នុង​ស្រុក​នេះ ​មិន​មាន​ន័យ​ថា ​ត្រូវ​តែ​ជា​ភោជនីយដ្ឋាន​ប្រណីតនោះទេ។ កុំមើលរំលងតូបលក់​អាហារ​តាម​ចិញ្ចើម​ផ្លូវ​តូចៗ​ ដែល​លក់​​អាហារក្នុងស្រុក។ ប្រសិនបើ​អ្នក​ចង់​រក​ភោជនីយដ្ឋាន​ដែលឆ្ងាញ់នោះ មានវិធីណែនាំថា អ្នកអាចរកកន្លែងដែល​អ្នក​ស្រុកហូបបានដែរ។ បន្ទាប់មកដើរតាមពួកគាត់ ដើម្បីទទួលយកបទពិសោធន៍ជីវិត និង​វប្បធម៌​ក្នុងស្រុក ។

២ ហាងកាហ្វេក្នុងស្រុក

ហាង​កាហ្វេ​ក្នុង​ស្រុក​ គឺជាកន្លែងមួយដែលយើងគួរទៅ​ ដើម្បីបានសិក្សាស្វែងយល់​ពី​ជីវិត​ក្នុង​ស្រុក និងរបៀបដែល​​ប្រជាជន​រស់នៅ។ ទៅ​ហាង​កាហ្វេ ​មិន​មែន​មាន​ន័យ​ថា​ អ្នក​ត្រូវ​បញ្ជា​តែ​កាហ្វេ​ដើម្បី​ផឹក​នោះ​ទេ។ ក្នុងនោះ ក៏មានភេសជ្ជះជាច្រើនប្រភេទ ដែលអ្នកអាចជ្រើសរើសបញ្ជាទិញបាន ដែលអាចមានម៉ឺនុយប្រចាំស្រុកផង​ដែរ។

ប្រសិន​បើ​អ្នក​មាន​បំណង​ធ្វើ​ដំណើរ​ ដើម្បី​ទទួល​បាន​បទពិសោធន៍​វប្បធម៌​ក្នុង​ស្រុក។ កុំ​ភ្លេច​ឈប់​តាម​ហាង​កាហ្វេ​តាម​ផ្លូវ​រាល់​ការ​ធ្វើ​ដំណើរ។ នោះនឹងធ្វើឲ្យ​ដំណើរ​កម្សាន្ត​ ​កាន់​តែ​សប្បាយ​ យើងអាច​មិន​នឹក​ស្មាន​ដល់ដូចគ្នា។

៣ កន្លែងសាសនា

កន្លែង​សាសនា ​ជា​កន្លែង​ដែល​ពឹង​ផ្អែក​លើ​ចិត្ត​មនុស្ស​ក្នុង​សហគមន៍។ ភាគច្រើន ប្រជាជន​ក្នុង​តំបន់ ​មាន​របៀប​រស់នៅ​ដែល​ជាប់​នឹង​ជំនឿ និង​សាសនា​របស់​ពួកគេ។ គេ​បាន​រក​ឃើញ​ថា ​កន្លែង​សាសនា​ជា​កន្លែង​ដែល​បញ្ជាក់​យ៉ាង​ច្បាស់ ​អំពី​វប្បធម៌​ និងអត្តសញ្ញាណ​នៃ​សហគមន៍​នោះ។ យើង​ឃើញ​ថា​ មនុស្ស​ក្នុង​សហគមន៍​មាន​គំនិត  របៀបជឿ សូម្បីតែចំណេះដឹងនៃស្ថាបត្យកម្មក្នុងការរចនាកន្លែងសាសនា វាជាវប្បធម៌សហគមន៍ ដែលមានតាំងពីយូរយារណាស់មកហើយ។

៤ សារមន្ទីរ

សារមន្ទីរមិនមែនគ្រាន់តែជាកន្លែង រក្សាទុកវត្ថុបុរាណ​ប៉ុណ្ណោះទេ។ ព្រោះគ្រប់វត្ថុទាំងអស់ ​ក៏រួម​បញ្ចូល​គ្នា​នូវ​តម្លៃ​ប្រវត្តិសាស្ត្រ និង​វប្បធម៌​របស់សហគមន៍ ​ក្នុងទម្រង់ជាវត្ថុ​ដែលនៅតែ​អាចប៉ះបាន។ មុនពេលវត្ថុផ្សេងៗ ត្រូវបានបង្ហាញនៅក្នុងសារមន្ទីរ ពួកវា សុទ្ធ​តែជាវត្ថុប្រចាំ​ថ្ងៃពិតៗ ដែលសព្វថ្ងៃនេះប្រហែលជាមានការវិវត្តខ្លះៗ។

ប៉ុន្តែ​នៅ​តែ​បន្សល់​ទុក​ឬសគល់ ​ទុក​ជា​សម្បត្តិ​វប្បធម៌​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​បាន​សិក្សា ដូច្នេះ សារមន្ទីរ​ជា​កន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ ដើម្បី​ស្វែងយល់​អំពី​របៀប​រស់នៅ និង​វប្បធម៌​ប្រពៃណី​របស់​អ្នក​ស្រុក។ វាត្រូវបានបង្កើតឡើងដើម្បីជាប្រយោជន៍ដល់ការអប់រំ និងការកសាង។

៥ ផ្សារតូចៗតាមភូមិ

ប្រសិនបើអ្នកមានឱកាស ទៅទស្សនាកន្លែងទាក់ទាញក្នុងស្រុក កុំភ្លេចទៅផ្សារសហគមន៍។ ទោះបី​ផ្សារ​នេះ​មើល​ទៅ​ជា​កន្លែង​ ដែល​មិន​អាច​ទៅ​ដើរ​លេង​ក៏​ដោយ។ ប៉ុន្តែ​ដោយសារ​នេះ​ ជា​របៀប​រស់នៅ​មួយ​ផ្សេង​ទៀត​ ដែល​យើង​អាច​ទទួល​បទពិសោធន៍​យ៉ាង​ពិត​ប្រាកដ ។

ទីផ្សារមានសារៈសំខាន់ មិនត្រឹមតែនៅក្នុងវិមាត្រធុរកិច្ច ជាកន្លែងសម្រាប់ធ្វើពាណិជ្ជកម្មទំនិញប៉ុណ្ណោះទេ ថែមទាំងនៅក្នុងវិមាត្រសង្គម និងវប្បធម៌ផងដែរ។ ទីផ្សារគឺជាកន្លែងដែលមនុស្សតែងតែជួបគ្នា ដើម្បីផ្លាស់ប្តូរព័ត៌មានជាក់លាក់។ មានសកម្មភាព ដែលមនុស្សក្នុងសហគមន៍ធ្វើរួមគ្នា។ ដូច្នេះទីផ្សារ គឺជាការឆ្លុះបញ្ចាំងពីរបៀបរស់នៅទាំងមូលរបស់មនុស្សនៅក្នុងសហគមន៍គ្រប់ពេលវេលា៕

ប្រែស​ម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ចាយតិចដើរបានច្រើនកន្លែង​ ឲ្យតែចេះតិចនិកនេះ ធានា សប្បាយយកទៅណាអស់

ចុចអាន៖ឱកាស​ល្អ​ត្រឹម ៣ ខែ​ ទស្សនា​​សត្វ​ស្លាបកម្រ​​ច្រើន​ប្រភេទ​នៅ​ព្រែកទាល់ចុចអាន៖

The post ចង់បានបទពិសោធន៍ តំបន់ទេសចរណ៍ក្នុងស្រុក ៥ កន្លែងនេះ គួរទៅកុំខាន appeared first on Kampuchea Thmey Daily.

ចាយតិចដើរបានច្រើនកន្លែង​ ឲ្យតែចេះតិចនិកនេះ ធានា សប្បាយយកទៅណាអស់
ការធ្វើដំណើរ មិនថាជាពេលវិស្សមកាលចុងឆ្នាំ តែពីរឬបីថ្ងៃ ក៏អាចផ្ដល់អត្ថប្រយោជន៍ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់យើង បាន​ច្រើន​ហួស​ពី​ការ​គិត​ទៅ​ទៀត។

ប៉ុន្តែ​យ៉ាងណា​ ស្រាប់​តែ​មិន​មាន​ថវិកា​គ្រប់គ្រាន់ ​ដើម្បី​ទៅ​កន្លែង​ដែល​ខ្លួន​ស្រមៃ។ នោះក៏មិន​ជា​បញ្ហា​នោះ​ទេ ខាងក្រោម​នេះ​គឺ​ជា​គន្លឹះ​ខ្លះៗ​ ដើម្បី​សម្រាក​ក្នុង​ថ្ងៃ​ឆ្លងឆ្នាំ​នេះ សប្បាយ​ម៉ា​អស់ដៃ​ ហើយចាយអស់តិចថែមទៀត។

១ ទិញ​កញ្ចប់​ទេសចរណ៍

មាន​វិធី​ដែល​យើង​អាច​ធ្វើ​ដំណើរ​ដោយ​សុវត្ថិភាព ​និង​ពុំ​ចាយ​លុយ​ច្រើន​ ដើរ​មិន​សប្បាយ។ ការ​ទិញ​កញ្ចប់​ធ្វើ​ដំណើរ  អាច​ជួយ​សន្សំ​ប្រាក់​បាន​ច្រើន​ខ្លះ​ដែរ។

នៅ​ពេល​អ្នក​ទិញ​កញ្ចប់​មួយ គឺ​ទទួល​បាន​អត្ថប្រយោជន៍​នៃ​ការ​បញ្ចុះ​តម្លៃ​ ពី​កន្លែង​នានា​ដែល​យើង​បាន​ទៅ​ដល់​ពី​អ្នក​រៀបចំ​ទេសចរណ៍។ ជាឧទាហរណ៍ អ្នក​អាច​កក់​សណ្ឋាគារ និង​សំបុត្រ​ទេសចរណ៍​ជាមួយគ្នា ។ ជាពិសេសគឺបានជួបមនុស្សដែលយើងមិនស្គាល់ពេលទៅធួរ ដែលទាំងនេះ គឺជាការផ្លាស់ប្ដូរបរិយាយកាសមួយបែប។ ការ​កក់​កញ្ចប់ធួរ ធ្វើ​ឲ្យ​ផែនការ​កាន់​តែ​ងាយស្រួលជាងមុន។ យើង​អាច​ចំណាយ​ពេល​ច្រើន​ជាមួយ​នឹង​ការ​ថតរូប​ បា​បហូប​អាហារ​ឆ្ងាញ់ៗ​ច្រើន និង​ទៅ​កន្លែង​សប្បាយៗ​ផ្សេងដែលយើងមិនធ្លាប់ទៅ ហើយ​មិន​សូវ​ពិបាក ​ឬ​មិន​ស្គាល់​ទីតាំង​ច្បាស់ ​ក្នុង​ករណី​យើង​មិន​ស្គាល់​តំបន់​ភូមិសាស្ត្រ​គេ​ច្បាស់។

២ ជ្រើសរើស​គោលដៅ​ដែល​​ចង់​ទៅ​ដោយ​ប្រុងប្រយ័ត្ន

គោលដៅរបស់យើង​ គឺជា​កត្តា​កំណត់ធំបំផុត​ និងតែមួយគត់ នៃចំនួនដែល​យើង​នឹងត្រូវ​ចំណាយ​ប្រាក់កាស។ ជាឧទាហរណ៍ កន្លែងដែលអ្នកសម្រេចចិត្តទៅ នឹង​កំណត់​ថា​ តើ​អ្នក​អាច​បើកបរ​បាន ហើយប្រសិនបើ ហោះហើរ តើសំបុត្រទាំងនោះ ទំនងជាមានតម្លៃប៉ុន្មាន។ របស់របរ​ដូចជា​អាហារ និងសំបុត្រសម្រាប់សកម្មភាពនានា នៅពេលយើង​ទៅ​ដល់​នឹង​ផ្អែក​លើ​គោលដៅ​របស់​យើង​ផង​ដែរ។

តិចនិចមួយទៀត គឺរក​មើល​កន្លែង​ដែល​មិន​សូវ​ពេញ​និយម និងមាន​អ្នក​ដំណើរ​ណា​បានទៅដល់នៅឡើយ ឬ​មិន​សូវ​ស្គាល់​ ​ ទើប​ទទួល​បាន​តម្លៃ​សមរម្យ។

៣ រៀបចំផែនការធ្វើដំណើររយៈពេលខ្លី

វិស្សមកាចុងឆ្នាំ ពុំចាំបាច់មានរយៈពេលច្រើនសប្តាហ៍ ឬមួយសប្តាហ៍ ​ដើម្បី​ឲ្យ​មានន័យ និងរីករាយ​ខ្លាំងក្លា​នោះទេ។ ការទៅត្រឹមតែពីរបីថ្ងៃ ក៏អាចនាំ​មកនូវអត្ថប្រយោជន៍​ដល់សុខភាពផ្លូវកាយបានច្រើន ជាងអ្វីទៅទៀត។​ សំខាន់យើងទៅដើរលេង គឺមានគោលបំណងសប្បាយ ហើយបំភ្លេចទុក្ខសោក បំភ្លេចគ្រឿងអេឡិចត្រូនិចចោលឲ្យអស់ដោយ ដើរស្រូបយកក្លិនផ្អែមនៃខ្យល់ ចូលមកក្នុងរាងកាយវិញ។

៤ ប្រើកាតបង់ប្រាក់ជាមុន

ប្រសិនបើយើង​ព្រួយបារម្ភអំពីចំនួនលុយដែលត្រូវចាយនៅកន្លែងដើរលេង  សូមគិតអំពីការប្រើប្រាស់ប័ណ្ណឥណពន្ធបង់ប្រាក់ជាមុន នៅពេលអ្នកនៅទីនោះ។  នេះជារឿងងាយស្រួល ចៀសវាងយើងយកលុយសុទ្ធទៅ ដែលធ្វើឲ្យការចំណាយកាន់តែច្រើនខ្ជះខ្ជាយឥតប្រយោជន៍។ ការចំណាយតាមកាត ក៏អាចជួយកាត់​បន្ថយ​ការ​ល្បួង​ពីអារម្មណ៍ ​ដែលចង់​ចំណាយ​លើស ដូច្នេះ​អ្នក​អាច​រីករាយ​ក្នុង​ចិត្ត​ ទាំងពេលធ្វើ​ដំណើរ និងវិល​​ត្រឡប់​មក​ផ្ទះ​វិញ ដោយសប្បាយរីករាយ នាបុណ្យឆ្លងឆ្នាំនេះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖កោះរ៉ុងសន្លឹមមានឆ្នេរកម្សាន្ត៦កន្លែងស្អាតបំផុតទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ

The post ចាយតិចដើរបានច្រើនកន្លែង​ ឲ្យតែចេះតិចនិកនេះ ធានា  សប្បាយយកទៅណាអស់ appeared first on Kampuchea Thmey Daily.

ដើរលេងឆ្ងាយៗចំថ្ងៃមកខែ ដឹងថាប៉ះពាល់ ប៉ុនណាអត់ស្រីៗ?
ស្រីៗគ្នាយើងទើបយល់អារម្មណ៍មួយនេះ ចង់ទៅណាមកប៉ះចំថ្ងៃមករដូវ ធ្វើឲ្យអារម្មណ៍មិនសូវល្អ ធុញ នៅផ្ទះប្រសើរជាង ប៉ុន្តែគ្នាយើងខ្លះទៀតគិតថា ដើរលេងប៉ះថ្ងៃមករដូវជារឿងធម្មតា។ វាអាចនាំឲ្យប៉ះពាល់សុខភាពយើង។ “Hello គ្រូពេទ្យ” នឹងបង្ហាញចំណុចប៉ះពាល់ខ្លះៗសម្រាប់គ្នាយើងដើរលេងប៉ះថ្ងៃមកខែ៖

១ ពេលវេលាខុសគ្នាប៉ះពាល់ការមករដូវ

គ្រប់ពេលយើងធ្វើដំណើរកម្សាន្តឆ្លងកាត់តំបន់ខុសម៉ោងគ្នា (ដើរលេងឆ្លងប្រទេស) នាឡិកាក្នុងខ្លួនយើង ក៏អាចប៉ះពាល់ដូចគ្នា គឺត្រូវផ្លាស់ប្តូរដើម្បីសម្របជាមួយបរិយាកាសថ្មី។ ការផ្លាស់ប្តូរទាំងនោះបណ្តាលឲ្យយើងនឿយហត់ និងនាំឲ្យរដូវខុសពីប្រក្រតីដូចជា៖
– ឈាមរដូវច្រើនជាងមុន
– ធ្លាក់ឈាមរដូវយូរជាងធម្មតា
– អាចមករដូវ២ដងក្នុងមួយខែក៏មាន។

២  ទម្លាប់ញ៉ាំអាហារ

សាកល្បងជាមួយម្ហូបរសជាតិថ្មីៗ ជារឿងពិសេសសម្រាប់ដំណើរកម្សាន្ត។ ប៉ុន្តែ ពេលយើងមានផ្លាស់ប្តូររបបអាហារ ដូចជា មិនញ៉ាំអាហារព្រឹក ដោយជំនួសវិញដោយអាហារប្រចាំតំបន់ នោះនឹង​នាំឲ្យបាត់បង់សារជាតិចិញ្ចឹមចាំបាច់ប្រចាំថ្ងៃ។ មួយទៀត អាចនាំឲ្យយើងផឹកគ្រឿងស្រវឹងច្រើនជាងមុនក៏ថាបាន។

ទាំងនេះសុទ្ធតែប៉ះពាល់ច្រើនដល់សុខភាព អ៊ីចឹងព្យាយាមរក្សាតុល្យភាពអាហាររបស់យើង គ្រប់ពេលចង់ភ្លក់អាហារថ្មីៗទាំងនោះ។ ញ៉ាំបន្លែ និងផ្លែឈើឲ្យបានច្រើនជាងមុន។ កុំភ្លេចញ៉ាំអាហារសម្បូរជាតិដែក ត្រី ជាដើម។

៣  ហាត់ប្រាណ

អំឡុងពេលធ្វើដំណើរកម្សាន្ត ទម្លាប់ហាត់ប្រាណអាចនឹងផ្លាស់ប្តូរផងដែរ។ បើអ៊ីចឹង គួរជ្រើសរើសការហាត់ប្រាណសាមញ្ញ ដូចជា ជិះកង់ ហែលទឹក។ មិនតែប៉ុណ្ណោះ វាអាចជួយសម្រួលរោគសញ្ញាពេលមករដូវ ដូចជា ក្អួត ចង្អោរ និងឈឺចង្កេះជាដើម។

៤ ស្ត្រេស និងការមករដូវ

ករណីដើរលេង តែទៅធ្វើការ គ្នាយើងអាចជួបរឿងស្ត្រេសជាច្រើន។ ពេលអារម្មណ៍ស្ត្រេស រាងកាយបញ្ចេញអ័រម៉ូន គ័រទីហ្ស៊ុល (Cortisol) និង​អង់ដ្រេណាលីន (Adrenalin)។ អ័រម៉ូន​គ័រទីហ្ស៊ុល ធ្វើឲ្យខួរក្បាលមិនអាចបញ្ចេញអ័រម៉ូន​អឺស្ត្រូហ្សែន (estrogen) និង ប្រូស្ដេស្ដេរ៉ូន (progesterone) បាន ហើយនៅពេលយើងគ្មានអ័រម៉ូនទាំងនេះ រដូវនឹងមិនអាចកើតឡើងបានដូចគ្នា។

ស្ត្រេសអាចធ្វើឲ្យប៉ះពាល់ដល់ឈាមនៅក្នុងខ្លួន អាចធ្លាក់ឈាមរដូវតិច ឬច្រើនជាងមុន។ បើអ៊ីចឹង ស្រីៗគ្នាយើងគួររៀនគ្រប់គ្រងអារម្មណ៍ ព្យាយាមគិតរឿងវិជ្ជមានឲ្យបានច្រើន ត្រូវញ៉ាំអាហារសុខភាព និងហាត់ប្រាណឲ្យបានច្រើន៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖ធ្លាក់កំណកឈាមធំៗពេលមករដូវ បណ្ដាលមកពីអ្វី?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចុចអាន៖ទោះដើរលេងច្រើនប៉ុនណា ក៏មិនបារម្ភខ្លាចឈឺ បើចេះតិចនិកទាំងនេះ

The post ដើរលេងឆ្ងាយៗចំថ្ងៃមកខែ ដឹងថាប៉ះពាល់ ប៉ុនណាអត់ស្រីៗ? appeared first on Kampuchea Thmey Daily.

ត្រឹម ៩០ នាទី នៅជាមួយធម្មជាតិ ក៏ជួយសុខភាពខួរក្បាលដែរ
ដើរ​​កម្សាន្ត​តាម​ទី​កន្លែង​ធម្មជាតិ​​មិន​ថា​ក្នុង​ស្រុក​ ឬ​ក្រៅ​ស្រុក​​ ជា​ទំនោរ​ថ្មី​​ទៅ​ហើយ​សម្រាប់យើង។ ការ​ដើរ​កម្សាន្តជាមួយ​ធម្មជាតិ​ មិន​ត្រឹម​តែ​​ជា​ការ​កម្សាន្ត​ លំហែ​អារម្មណ៍​ សម្រាក​កាយ​ប៉ុណ្ណោះទេ ក្រៅពីនោះ​ការ​ដើរ​កម្សាន្ត​នៅ​តាម​ទី​ធម្មជាតិ​ស្រស់​ស្អាត​​នោះ ក៏នឹង​​ជួយ​ទៅ​ដល់​សុខភាព​ខួរ​ក្បាល​យើង​ឱ្យ​ប្រសើរ​ផង​ដែរ​ នេះ​បើ​ផ្អែក​តាម​លទ្ធ​​ផលរបស់​ក្រុម​អ្នក​ស្រាវជ្រាវ​យក​មក​បង្ហាញ​។

នៅ​ក្នុង​ការ​ស្រាវជ្រាវ​​​ចំនួន​ពីរ​ផ្សេង​​គ្នា បាន​បង្ហាញ​​ចេញ​នូវ​លទ្ធផល​ដូច​គ្នា​ថា ការ​ដើរ​លេង​តាម​ទី​កន្លែង​ធម្មជាតិ​​ មិន​​ថា​​ព្រៃ​​ភ្នំ ទឹក​​ជ្រោះ​​នានា ពិត​ជា​ជួយ​សុខភាព​​ខួរ​ក្បាល​បាន​ប្រសើរ​។

លទ្ធផល​ស្រាវជ្រាវ​របស់​​ក្រុម​ស្រាវជ្រាវ នៃ​សាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក ដឹក​នាំ​ដោយ​​លោក​​សាស្រ្តាចារ្យ​ Greg Bratman ដែល​​បាន​​ធ្វើ​​ពិសោធ​ទៅ​លើ​អ្នក​ស្ម័គ្រ​ចិត្ត​ចំនួន​៣៨​នាក់។ អ្នក​ស្ម័គ្រ​ចិត្ត​ទាំង​នោះ​ ត្រូវ​បាន​ស្កេន​ខួរ​ក្បាល​​​ពិនិត្យ​​មើល​កម្រិត​​ស្រេ្តស​ នៅ​មុន និង​ក្រោយ​​ការ​​ដើរ​​កម្សាន្ត​​។ បន្ទាប់​ពី​នោះ ពួក​​គេ​ខ្លះ​ត្រូវ​បាន​​​ឱ្យ​ជ្រើស​រើស​ដើរ​កម្សាន្ត​តាម​​​ចំណូល​​ចិត្ត​ ដោយ​​មាន​​ក្រុម​ខ្លះ ទៅ​តាម​តំបន់​​ធម្មជាតិ ព្រៃ​ភ្នំ ដែល​មាន​ដើម​ឈើ​ធំ​ៗ ទឹក​ជ្រោះ តំបន់​សមុទ្រ​ នៅ​ក្នុង​រយៈ​​ពេល​​៩០​​នាទី និង​អ្នក​​មួយ​​ចំនួន​​ទៀត​ ទៅ​ដើរ​លេង​នៅ​តាម​តំបន់​ទី​ប្រជុំ​ជន​មមា​ញឹក​នៅ​​តាម​​ទី​ក្រុង​​។

នៅ​ក្រោយ​ពេល​ដំណើរ​កម្សាន្ត​រួច លទ្ធផល​បាន​បង្ហាញ​ថា អ្នក​ដែល​បាន​ដើរ​កម្សាន្ត​នៅ​តាម​ទី​​កន្លែងធម្មជាតិ គឺ​​មិន​​គ្រាន់​​តែ​មាន​​កម្រិត​​អារម្មណ៍​​តាន​តឹង​ធ្លាក់​ចុះ​ទាប​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ថយ​នូវ​អារម្មណ៍​ក្រៀម​ក្រំ សោក​ស្តាយ និង​​តប់​​ប្រមល់​ ព្រម​ទាំង​​ឃើញ​​ថា​​ខួរ​ក្បាល​​មាន​​ភាព​​ស្រស់​ថ្លា​ឡើង​​វិញ​។ លទ្ធផល​នេះ​ គឺ​​ល្អ​ជាង​ បើ​ប្រៀប​នឹង​អ្នក​ដើរ​កម្សាន្ត​តាម​ទី​ប្រជុំ​ជន​​ក្នុង​​ទី​​ក្រុង​​។ លើស​​ពី​​នេះ​ ក្រុម​អ្នក​ស្រាវជ្រាវ​​ដដែល​​ក៏​​បាន​​បន្ថែម​​ថា​ ការ​ដើរ​​កម្សាន្ត​នៅ​តំបន់​ធម្មជាតិ​ ជួយ​កាត់​បន្ថយ​​ការ​​ប្រឈម​​នឹង​​ជំងឺ​​​ផ្សេង​ៗ​ ដែល​​ទាក់​​ទង​​នឹង​ខួរ​ក្បាល​ផង​​ដែរ​។

ដោយ​ផ្អែក​លើ​លទ្ធផល​​ស្រាវជ្រាវ​មួយ​ទៀត​ នៅ​សាកលវិទ្យាល័យ​ Edge Hill ប្រទេស​អង់គ្លេស ​ក៏​​បាន​​រក​​ឃើញ​​លទ្ធផល​​ដូច​​គ្នា​ ដោយ​​ឃើញ​​ថា​​ ការ​​ដើរ​​កម្សាន្ត​​នៅ​ទី​នោះ បាន​​ធ្វើ​​ឱ្យ​អារម្មណ៍​​អ្នក​​ដើរ​​កម្សាន្ត​បាន​​ស្ងប់​ និង​ស្មឹង​ស្មាធិ៍។ ជា​មួយ​គ្នា​នោះ លោក​ស្រី​សាស្រ្តាចារ្យ​ផ្នែក​វេជ្ជសាស្រ្ត Sara Warber មក​ពី​សាកលវិទ្យាល័យ Michigan បាន​ឱ្យ​យោបល់​​ថា យើង​​គួរ​មាន​ពេល​វេលា​ដើរ​លំហែ​តាម​​កន្លែង​ធម្មជាតិ​ខ្លះ មិន​ត្រឹម​តែ​មាន​​ផល​ប្រយោជន៍​ដល់​រាង​កាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជួយ​​​ដល់​​សុខ​ភាព​​ផ្លូវ​ចិត្ត បំបាត់​​ស្រ្តេស​ ហើយ​​ពិត​​ជា​​ជួយ​​ឱ្យ​​ខួរ​ក្បាល​​បាន​​ប្រសើរ​៕​​​

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន​៖ចង់ដើរលេងបានសប្បាយ ឈប់ប្រព្រឹត្តទង្វើទាំង ៥ នេះទៀត

The post ត្រឹម ៩០ នាទី នៅជាមួយធម្មជាតិ ក៏ជួយសុខភាពខួរក្បាលដែរ appeared first on Kampuchea Thmey Daily.

ទោះដើរលេងច្រើនប៉ុនណា ក៏មិនបារម្ភខ្លាចឈឺ បើចេះតិចនិកទាំងនេះ
នៅ​ពេល​ដែល​យើង​ចេញ​ដើរ​លេង វា​ពិបាក​ណាស់​ទៅ​ហើយ​ក្នុង​ការ​ថែ​ទាំ​រាងកាយ និង​សុខភាព​ឲ្យ​បាន​ល្អ ពិសេស​នៅ​ពេល​ត្រូវ​ដើរ​លេង​ពេល​ថ្ងៃ​ឈប់​សម្រាក​យូរ​ជា​ដើម។ ជឿ​ថា មាន​គ្នា​យើង​ខ្លះ បើ​ដើរ​លេង​ច្រើន​ផង ឬ​ញ៉ាំ​អាហារ​ផ្ដេសផ្ដាស​ច្រើន​ទៀត ច្បាស់​ជា​ឈឺ មាន​អារម្មណ៍​ថា​មិន​ស្រួល​ខ្លួន ហើយ​បែរ​ជា​ដើរ​លេង​លែង​កើត​វិញ។ ហេតុ​នេះ​ហើយ បើ​យើង​ចេះ​តិចនិក​មើល​ថែ​សុខភាព​បាន​ល្អ ទោះ​ដើរ​លេង​ច្រើន​ថ្ងៃ ច្រើន​កន្លែង​ក៏​សុខភាព​មិន​ចុះ​ខ្សោយ​ដែរ។

១.គេង​ឲ្យ​បាន​គ្រប់​គ្រាន់

អ្នក​ណា​ក៏​ដូច​អ្នក​ណា ឲ្យ​តែ​ពេល​បាន​ទៅ​ដើរ​លេង ដឹង​តែ​សប្បាយ​ចិត្ត​ពេក រហូត​ខ្លះ​គេង​មិន​លក់​ក៏​មាន។ ការ​គេង​មិន​បាន​គ្រប់​គ្រាន់​អាច​ធ្វើ​ឲ្យ​យើង​ញ៉ាំ​ច្រើន វិល​មុខ និង​អាច​ប៉ះពាល់​ដល់​អារម្មណ៍​បាន។ ពេល​យប់មុនដើរ យើង​គួរ​គេង​ឲ្យ​បាន ៦-៩​ម៉ោង ឬ​បើ​គេង​មិន​បាន​ច្រើន​ពេល​យប់ យើង​អាច​សម្រាក​នៅ​តាម​ផ្លូវ​ជំនួស​ក៏​បាន។

២.ញ៉ាំ​អាហារ​ពេល​ព្រឹក​ល្អ

ពេល​​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទៅ​ដល់​គោល​ដៅ យើង​មិន​សូវ​ខ្វាយ​ខ្វល់​នឹង​អាហារ​ដែល​យើង​ញ៉ាំ​ទេ ភាគច្រើន​​គិត​ថា ញ៉ាំ​អី​ក៏​បាន​ឲ្យ​ឆ្អែត​ៗ​ពោះ​ទៅ ជា​ពិសេស​អាហារ​ពេល​ព្រឹក។ តែ​យើង​ត្រូវ​ដឹង​ថា អាហារ​ពេល​ព្រឹក​ជា​អាហារ​សំខាន់​ជាង​គេ​ក្នុង​មួយ​ថ្ងៃៗ ហេតុ​នេះ ​គួរ​ញ៉ាំ​អាហារ​ពេល​ព្រឹក​ល្អៗ ជួយ​ផ្ដល់​ថាមពល ដើម្បី​កុំ​ឲ្យ​យើង​ឆាប់​អស់​កម្លាំង​តាម​ផ្លូវ។

៣.ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន

យើង​គួរ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ឬ​បើ​អាច​គួរ​តែ​ញ៉ាំ​ថ្នាំ​វីតាមីន​បំប៉ន​បន្ថែម ជា​ពិសេស​សម្រាប់​គ្នា​យើង​ណា​ដែល​ត្រូវ​ជិះ​យន្តហោះ ឬ​ឡាន​​មាន​មនុស្ស​ច្រើន។ យក​ល្អ ញ៉ាំ​ទឹក និង​ពពួក​វីតាមីន C ដើម្បី​ជួយ​ការពារ​ខ្លួនពី​ជំងឺ​មួយ​ចំនួន​ដែល​អាច​បំផ្លាញ​ថ្ងៃ​សប្បាយ​របស់​យើង។

៤.ធ្វើ​ចលនា​រាង​កាយ​ឲ្យ​បាន​ច្រើន

មាន​គ្នា​យើង​ខ្លះ ពេល​ទៅ​ដើរ​លេង​ម្ដងៗ​មិន​សូវ​ជា​ធ្វើ​ចលនា​រាងកាយ បញ្ចេញជាតិ​ពុល​ចេញ​ក្នុង​ខ្លួន​ទេ។ ម៉្យាង​វិញ ពេល​ទៅ​ដើរ​លេង ​ពិបាក​ហាត់​ប្រាណ​ទៀត ប៉ុន្តែយើង​អាច​បញ្ចេញ​ញើស​បន្តិច​បន្តួច ដោយ​ការ​ដើរ​មើល​ទេសភាព ពេល​សម្រាក​បាយ​ថ្ងៃ​ត្រង់ ឬ​ប្រើ​អាង​ហែល​ទឹក កន្លែង​ហាត់​ប្រាណ ឬ​ដើរ​ពេល​ព្រឹក​ព្រលឹម​ក៏​បាន។

៥.គ្រប់គ្រង​ស្ត្រេស

ជួន​កាល ពេល​​ដើរ​លេង​ឃើញ​មនុស្ស​ច្រើន​ពេក អាច​ធ្វើ​ឲ្យ​អារម្មណ៍​បែរ​ជា​ធុញ កើត​ស្ត្រេស​វិញ។ ដូច​នេះ បើ​កើត​ស្ត្រេស​ពេល​ដើរ​លេង យើង​អាច​រក​កន្លែង​ស្ងាត់ៗ មិន​សូវ​សម្បូរ​មនុស្ស ឬ​អាច​ធ្វើ​សមាធិ ឬ​មួយ​យូហ្កា​ពេល​ព្រឹក​ព្រលឹម ដើម្បី​រំសាយ​អារម្មណ៍​ក៏​ល្អ។

បន្ថែម​ពី​លើ​នេះ ពេល​យើង​ទៅ​ដើរ​លេង មិន​ត្រូវ​ភ្លេច​លាង​ដៃ​ជា​មួយ​សាប៊ូ ឬ​ជែល​ឲ្យ​បាន​ញឹក​ញាប់ រក្សា​គម្លាត​ពី​មនុស្ស​ដទៃ ពាក់​ម៉ាស់​ឲ្យ​បាន​ត្រឹម​ត្រូវ និង​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​ឆ្លង ជំងឺ​កូវីដ-១៩៕

អត្ថបទផ្ដល់ដោយ៖Hello Krupet

ចុចអាន៖ដើរលេង កុំឲ្យមូសខាំផ្ដេសផ្ដាស ត្រូវចេះតិចនិកទាំងនេះ

ចុចអាន​៖ចង់​ដើរ​លេងនៅរដូវភ្លៀង គប្បីត្រៀមរបស់ ៥នេះតាមខ្លួន

The post ទោះដើរលេងច្រើនប៉ុនណា ក៏មិនបារម្ភខ្លាចឈឺ បើចេះតិចនិកទាំងនេះ appeared first on Kampuchea Thmey Daily.