ការធ្វើអត្តឃាត Archives - Kampuchea Thmey Daily

នៅ​ជប៉ុន ​បច្ចេកវិទ្យា AI បំពាក់​តាមស្ថានីយ៍រថភ្លើង​និង​​អាគារ​ខ្ពស់​ ជួយទប់​ស្កាត់​​ធ្វើអត្តឃាត​​
​ប្រទេសជប៉ុន​បាន​​ណែនាំ ឲ្យ​បំពាក់​​​​​​ប្រព័ន្ធ​​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត​ (AI) ​នៅតាម​ស្ថានីយ៍​​រថភ្លើង​ និងអគារពាណិជ្ជកម្ម ដើម្បីការពារការធ្វើអត្តឃាត ហើយ​​រហូត​ដល់​ពេល​នេះ​ ការ​​បំពាក់​​​ត្រូវ​បាន​​ធ្វើ​ឡើង​​នៅ​ទីតាំង​​ប្រហែល ៤០ នៅ​ក្នុងប្រទេសជប៉ុន ដែលបានជួយសង្គ្រោះមនុស្សយ៉ាងហោចណាស់ពីរនាក់​។ យោង​ការ​ចេញ​ផ្សាយ​របស់ Kyodo News។​

ស្ថានីយ៍រថភ្លើង​នៅជប៉ុន។ Social

ក្រុមហ៊ុន Asilla ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ បានបង្កើតប្រព័ន្ធនេះ ដែលវាយតម្លៃលទ្ធភាពដែលបុគ្គលនឹងលោតសម្លាប់ខ្លួន ដោយវិភាគអាកប្បកិរិយាដែលថតបានដោយកាមេរ៉ាសុវត្ថិភាពនៅស្ថានីយ៍ និងអគារ ដូចជាការដើរយឺតៗ ឬការឈរយូរនៅជិតគែមវេទិកាស្ថានីយ៍ ឬដំបូល។

​សេចក្តីរាយការណ៍​នោះ បាន​បន្ត​ថា នៅពេលដែលប្រព័ន្ធរកឃើញសញ្ញាបែបនេះ ​ប្រព័ន្ធ​នោះ​​នឹងជូនដំណឹងដល់ឆ្មាំសន្តិសុខ និងបុគ្គលិកស្ថានីយ៍ ជាមួយនឹងការព្រមានដែលចេញតាមរយៈឧបករណ៍បំពងសម្លេងក្នុងករណីខ្លះ។

ក្នុងករណីមួយ​នៃ​កា​រប៉ុនប៉ង​ធ្វើអត្តឃាត​ ប្រព័ន្ធ​នោះ​​បានរកឃើញបុរសម្នាក់នៅក្នុងតំបន់ដែលអតិថិជនមិនចូលនៅកន្លែងពាណិជ្ជកម្ម ហើយឆ្មាំម្នាក់បានដើរមករកគាត់។ ក្រោយមកបុរសនោះ បាននិយាយថា គាត់មានបំណងសម្លាប់ខ្លួនដោយលោត។ នេះបើយោងតាមក្រុមហ៊ុន។

ក្នុង​ករណី​ប៉ុនប៉ង​​ធ្វើ​អត្តឃាត​​មួយទៀត ក្មេងម្នាក់ត្រូវបានគេរកឃើញថា ដេកយូរនៅជិតរបងនៅជាន់ខាងលើនៃកន្លែងមួយអស់រយៈពេលយូរ ហើយឆ្មាំសន្តិសុខម្នាក់ បានរកឃើញថា ក្មេងនោះបានសរសេរសំបុត្រអត្តឃាត។

ចាប់តាំងពីឆ្នាំ ២០២២មក ក្រុមហ៊ុន​ Asilla បានធ្វើការជាមួយមជ្ឈមណ្ឌលពាណិជ្ជកម្មប្រហែល ២០០ និងអង្គភាពផ្សេងទៀត ដើម្បីបណ្តុះបណ្តាលប្រព័ន្ធ AI លើវីដេអូកាមេរ៉ាសុវត្ថិភាពប្រហែល ៧ លាន​គ្រាប់ ដែលអនុញ្ញាតឱ្យវារកឃើញមិនត្រឹមតែសញ្ញានៃការធ្វើអត្តឃាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងករណីនៃជំងឺ និងភាពអសមត្ថភាព ក៏ដូចជាអំពើហិង្សាផងដែរ៕​

ប្រែសម្រួល រើយ

The post នៅ​ជប៉ុន ​បច្ចេកវិទ្យា AI បំពាក់​តាមស្ថានីយ៍រថភ្លើង​និង​​អាគារ​ខ្ពស់​ ជួយទប់​ស្កាត់​​ធ្វើអត្តឃាត​​ appeared first on Kampuchea Thmey Daily.

ប្រជាជនថៃ៥ពាន់នាក់ស្លាប់ដោយសារការធ្វើអត្តឃាតជារៀងរាល់ឆ្នាំ
ជាមធ្យមប្រជាជនថៃ ៥០០០នាក់បានស្លាប់ដោយការធ្វើអត្តឃាតក្នុងមួយឆ្នាំៗ និង​ការ​ធ្វើអត្តឃាតម្នាក់​បានធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តសមាជិកគ្រួសារចំនួន៦នាក់ផ្សេងទៀត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation កាលពីថ្ងៃទី១៦ខែមីនា។

(រូបភាព៖ The Nation)

សមាគមការពារការធ្វើអត្តឃាតរបស់ប្រទេសថៃ បានបង្ហាញថា ជាមធ្យមប្រជាជនថៃចំនួន ៥០០០នាក់បានស្លាប់ដោយ​សារ​ការធ្វើអត្តឃាតជារៀងរាល់ឆ្នាំ ដោយក្នុងការស្លាប់នីមួយៗធ្វើឱ្យសមាជិកគ្រួសារចំនួន៦នាក់ធ្លាក់ទឹកចិត្ដ ឬធ្វើអត្ត​ឃាតតាម។

សាស្ត្រាចារ្យបណ្ឌិត លោក Prakarn Thomyangkoon ប្រធានសមាគមបានមានប្រសាសន៍ថា សមាជិកគ្រួសារប្រហែល​៦​នាក់នៃមនុស្សម្នាក់ដែលបានស្លាប់ដោយការធ្វើអត្តឃាតអាចធ្លាក់ទឹកចិត្ដ ឬអាចមានអារម្មណ៍ចង់បញ្ចប់ជីវិតខ្លួនឯងដែរ។

បុគ្គលដែលរងផលប៉ះពាល់ទាំង៦នាក់អាចរួមមាន ឪពុកម្តាយ ប្តីប្រពន្ធ បងប្អូនបង្កើត ដៃគូស្នេហា ឬមិត្តភក្តិជិតស្និទ្ធ។
លោក Prakarn បានសង្កត់ធ្ងន់ថា អ្នកដែលរងផលប៉ះពាល់ ទាមទារការប្រឹក្សា ដើម្បីជួយពួកគេឱ្យទទួលបានឆន្ទៈក្នុងការចង់រស់នៅឡើងវិញ។ លោក​បន្ថែម​ថា មូលហេតុ​ទូទៅ​នៃ​ការ​ធ្វើ​អត្តឃាត​រួម​មាន៖ ការមិនសប្បាយចិត្តនឹងជីវិតបច្ចុប្បន្នរបស់ពួកគេ កង្វះការឲ្យតម្លៃខ្លួនឯង និងធ្លាប់ប៉ុនប៉ងធ្វើអត្តឃាតពីមុន។

(រូបភាព៖​ Reuters)

ប្រធានសមាគមរូបនេះបានណែនាំថា សាច់ញាតិគួរតែនាំបុគ្គលដែលធ្វើអត្តឃាតមកព្យាបាលជាក្រុម និងលើកទឹកចិត្តពួកគេឱ្យបញ្ចេញគំនិតរបស់ពួកគេ ដើម្បីកាត់បន្ថយហានិភ័យនៃការប៉ុនប៉ងបន្ថែមទៀត។ លោកក៏បានកត់សម្គាល់ផងដែរថា១០% នៃអ្នកដែលសម្លាប់ខ្លួនពីមុនធ្លាប់បានប៉ុនប៉ងធ្វើអត្តឃាត។

ទន្ទឹមនឹងនេះ សាស្ត្រាចារ្យបណ្ឌិតលោកស្រី Panomporn Phumchan មកពីនាយកដ្ឋានចិត្តវិទ្យានៃមហាវិទ្យាល័យសង្គមវិទ្យានៃសាកលវិទ្យាល័យ Kasetsart បាននិយាយថា ការយកចិត្តទុកដាក់ស្តាប់យ៉ាងសកម្មពីជនរងគ្រោះគឺជាវិធីដ៏មានប្រសិទ្ធភាពបំផុតក្នុងការទប់ស្កាត់ការធ្វើអត្តឃាត។ នៅពេលស្តាប់បុគ្គលដែលប៉ុនប៉ងធ្វើអត្តឃាត គួរតែអនុញ្ញាតឱ្យពួកគេបញ្ចេញគំនិតរបស់ពួកគេឱ្យបានពេញលេញ ដោយមិនមានការរំខាន ឬរិះគន់លើពួកគេឡើយ៕

(រូបភាព៖​ iStock)

អតុ្ថបទ៖ ប៊ុន សុភាព

The post ប្រជាជនថៃ៥ពាន់នាក់ស្លាប់ដោយសារការធ្វើអត្តឃាតជារៀងរាល់ឆ្នាំ appeared first on Kampuchea Thmey Daily.

ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
កាលពីថ្ងៃទី ៣១ ខែមករា គ្រួសារសពរបស់ពីធីការនីកូរ៉េ Oh Yoanna ដែលគេស្គាល់ថាជាអ្នកផ្សាយអំពីអាកាសធាតុ  ប្រចាំប្រទេស បានចែករំលែកនៅលើ JTBC ថា ជនរងគ្រោះបានរួចផុតពីគ្រោះថ្នាក់ពីរដង ត្រឹមតែមួយថ្ងៃមុនពេលទទួលមរណភាពដោយសារតែទ្រាំទ្រសម្ពាធលែងបានពីមិត្តរួមការងារ។

យោងតាមការចុះផ្សាយ allkpop ក្រុម​គ្រួសារ​បាន​អះអាង​ថា​ នាងបានប៉ុនប៉ងធ្វើអត្តឃាតជាលើកដំបូងនៅថ្ងៃទី ០៦ ខែកញ្ញាឆ្នាំមុន ហើយបន្ទាប់មកព្យាយាមម្តងទៀតនៅពេលក្រោយ។ ទីបំផុតនាងបានទទួលមរណភាពនៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២៤។ ក្រុម​គ្រួសារ​បាន​អះអាង​ថា នាង​បាន​រង​នូវ​ការ​ប្រើ​ពាក្យ​សំដី​ពី​សំណាក់​មិត្ត​រួម​ការងារ​ខាង​អាកាស​ចរណ៍​ប្រមាណ​ជា​ពីរ​ឆ្នាំ​ ហើយ​បាន​ទ្រាំទ្រ​នឹង​ការ​សម្លុតធ្វើបាប។ នាង​បាន​ប្រាប់​មិត្តភ័ក្តិ​ទៀតថា ការ​ងារ​លំបាក​ខ្លាំង​ណាស់ ​ចង់តែ​ស្លាប់ ព្រមទាំងបាន​ទៅ​ជួប​គ្រូពេទ្យ​វិកលចរិត​ជាង ១០នាក់ ដើម្បី​ទទួល​ថ្នាំព្យាបាល។

ខ្លឹមសារនៃការជជែកជាក្រុម KakaoTalk ក៏បានបែកធ្លាយដោយបង្ហាញអំពីមិត្តរួមអាជីពដូចគ្នា បានយាយីនាងក៏ត្រូវបានបង្ហាញផងដែរ។ ពួកគេទាំងនោះ បានម៉ាក់ងាយនាងថាមានក្លិនមិនល្អ នៅពេលកំពុងផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ដោយបង្ខំឲ្យរូបនាងចាកចេញពីក្រុមផ្សាយព័ត៌មានថែមទៀតផង។

គ្រួសារសពថែមទាំងអះអាងទៀតថា បន្ទាប់ពី Oh Yoanna បានបង្ហាញខ្លួនក្នុងកម្មវិធី You Quiz on the Block វាបានក្លាយជាគន្លឹះសម្រាប់មនុស្សគ្រប់គ្នាចាប់ផ្តើមដាក់គោលដៅលើនាង ខណៈដែលពួកគេច្រណែន។ នាងបានទទួលមរណភាពក្នុងខែកញ្ញា ឆ្នាំ ២០២៤ ប៉ុន្តែព័ត៌មាននៃការស្លាប់របស់នាង ត្រូវបានផ្សព្វផ្សាយជាសាធារណៈត្រឹមតែបីខែក្រោយមកក្នុងខែធ្នូ។

យ៉ាងណា បន្ទាប់ពីរកឃើះនូវសំបុត្រអត្តឃាត ១៧ ទំព័រនៅលើទូរស័ព្ទរបស់នាង ដែលរៀបរាប់លម្អិតអំពីការយាយីនៅកន្លែងធ្វើការដោយអ្នកផ្សាយអាកាសធាតុពីរនាក់។ គ្រួសារ​សព​បាន​ដាក់​ពាក្យ​បណ្តឹង​រដ្ឋប្បវេណី​ប្រឆាំង​នឹង​ជន​ដៃដល់​ពីរ​នាក់​នៅ​តុលាការ​កណ្តាល​ក្រុង​សេអ៊ូល។ ពួកគេបាននិយាយថា នៅពេលដែលពួកយើងតវ៉ា ភាគីខាងផ្ទៃក្នុង MBC បានឆ្លើយតបថា ត្រូវបញ្ជាដោយមន្ត្រីជាន់ខ្ពស់ទើបហ៊ានបង្ហោះសារមរណភាពនាង ។ ដូចច្នេះ នេះបង្ហាញថា ពួកគេ​កំពុង​ព្យាយាម​បិទបាំង​វា​ជា​ប្រព័ន្ធ ហើយគ្រួសារសពនឹង​លាតត្រដាង​ការពិត ដោយទាមទារ​ឲ្យ​មាន​ការ​សុំទោស​ដល់​ទីបញ្ចប់។

ដោយឡែក នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២៥ MBC បាននិយាយតបវិញថា អ្នកស្លាប់មិនដែលរាយការណ៍ការសោកសៅណាមួយ ទៅនាយកដ្ឋានឬអ្នកគ្រប់គ្រងនៅពេលធ្វើការជាអ្នកឯករាជ្យទេ។ ពួកយើងបង្ហាញពីការព្រួយបារម្ភអំពីគ្រួសារដែលព្យាយាមប្រើបញ្ហានេះ ជាមធ្យោបាយដើម្បីធ្វើឲ្យខូចដល់ស្ថានីយ៍ MBC ដោយមិនដឹងច្បាស់ការពិត។

ទោះបីជាយ៉ាងណាក៏ដោយ  សេចក្តីថ្លែងការណ៍របស់ប៉ុស្តិ៍ទូរទស្សន៍បានទទួលការរិះគន់យ៉ាងខ្លាំង អ្នកលេងអ៊ីនធឺណិតបានបញ្ចេញមតិថា ប្រធាន MBC លោក Ahn Hyung Jun ប្រធាននាយកដ្ឋាន និងអ្នកត្រួតពិនិត្យអាកាសធាតុទាំងពីរនាក់ត្រូវបានចោទប្រកាន់ពីបទយាយីទៅកាន់ស្ថានីយ៍ប៉ូលីស Seoul Mapo និងក្រសួងការងារ និងការងារ តាមរយៈ National Sinmungo (វេទិកាតវ៉ាសាធារណៈ)។

ដោយសារតែមានការរិះគន់ខ្លាំង និងពីសំណាក់គ្រួសារសព នៅទីបំផុត បួនខែបន្ទាប់ពីការស្លាប់របស់ Oh Yoanna គណៈកម្មាធិការស្វែងរកការពិតត្រូវបានបង្កើតឡើង។ មួយថ្ងៃមុន MBC បានប្រកាសថា «យើងបានសម្រេចចិត្តបង្កើតគណៈកម្មាធិការស្វែងរកការពិតដែលដឹកនាំដោយអ្នកជំនាញខាងក្រៅ។ យើងនឹងចាប់ផ្តើមរៀបចំនៅចុងសប្តាហ៍ ហើយចាប់ផ្តើមជាផ្លូវការនៅដើមសប្តាហ៍ក្រោយ។ ការ​ពិត​យើង​នឹង​ធ្វើ​ឱ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ព្យាបាល​ការ​ឈឺ​ចាប់​របស់​ក្រុម​គ្រួសារ​ដែល​បាន​បាត់បង់​ជីវិត»។

គួរបញ្ចាក់ដែរថា Oh Yoanna គឺជាអតីតអ្នកហ្វឹកហាត់របស់ idol ​នាងបានប្រឡងជាប់ JYP 13th open audition ក្នុងឆ្នាំ ២០១៧ ហើយត្រូវបានជ្រើសរើសជា Miss Sook ក្នុងការប្រលងជ្រើសរើស Chunhyang ឆ្នាំ ២០១៩។ នៅឆ្នាំ ២០២១ នាងត្រូវបានជួលជាអ្នកអាកាសធាតុសម្រាប់ MBC ដែលគ្របដណ្តប់លើអាកាសធាតុថ្ងៃធ្វើការ និងចុងសប្តាហ៍។ នៅឆ្នាំបន្ទាប់ នាងបានបង្ហាញខ្លួនក្នុងកម្មវិធី You Quiz on the Block របស់ទូរទស្សន៍ tvN ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកទស្សនា៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ភាពយន្តឯកសាររបស់ BBC ទម្លាយអាថ៌កំបាំងនៃអ្នកចាក់សាក់ជាស្រ្តី ក្នុងប្រទេសកូរ៉េ

The post ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន appeared first on Kampuchea Thmey Daily.

កុមារ​ធ្វើ​អត្តឃាត​កើន​ឡើង​ខ្ពស់​បំផុត​នៅ​ជប៉ុន ប៉ុន្តែ​​អត្តឃាតមនុស្ស​ធំ​ធ្លាក់​ចុះ​​
ទិន្នន័យបឋមរបស់រដ្ឋាភិបាលជប៉ុន បានបង្ហាញថា កុមារចំនួន៥២៧​នាក់ដែលរៀននៅបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យក្នុងប្រទេសជប៉ុន​បានស្លាប់ដោយសារការធ្វើអត្តឃាតកាលពីឆ្នាំមុន ដោយ​​​កើនឡើង​១៤​នាក់ធៀបនឹងឆ្នាំ ២០២៣។ យោង​សារព័ត៌មាន Bangkok Post ដែល​ផ្សាយ​នៅថ្ងៃទី៣០ខែមករានេះ។

(រូបភាព៖ Kyodo)

ក្នុង​ចំណោមសិស្សវិទ្យាល័យសរុបមានចំនួន ៣៤៩នាក់​កើនឡើង​២នាក់ធៀបនឹងឆ្នាំមុន សិស្សមធ្យមសិក្សាមានចំនួន ១៦៣នាក់ កើនឡើង១០នាក់ និងសិស្សបឋមសិក្សា ១៥នាក់ កើនឡើង ២នាក់។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាល។ កុមារទាំងនោះមានប្រុស២៣៩នាក់ ថយចុះ២០នាក់ ស្រី២៨៨នាក់​កើន៣៤។

មន្ត្រី​​ក្រសួង​សុខាភិបាល ក្រសួង​ការងារ និង​សុខុមាលភាពជប៉ុន​ បាន​ហៅ​ស្ថានភាព​នេះ​ថា «ធ្ងន់ធ្ងរ» ហើយ​បាន​និយាយ​ថា ​ត្រូវ​ការ​ការ​វិភាគ​បន្ថែម​ទៀត ដើម្បី​យល់​ពី​កត្តា​រួម​ចំណែកកាត់បន្ថយ​ឲ្យ​បាន​កាន់​តែ​ប្រសើរ។

ចំនួនមនុស្សសរុបដែលសម្លាប់ខ្លួនឯងនៅក្នុងប្រទេសជប៉ុនបានធ្លាក់ចុះមកនៅត្រឹម ២០២៦៨នាក់ គឺ​ថយចុះ១៥៦៩ នាក់កាលពីឆ្នាំ២០២៣ ដែលជាតួលេខទាបបំផុតទីពីរចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមនៅឆ្នាំ​១៩៧៨។

ការធ្វើអត្តឃាតរបស់បុរសបានធ្លាក់ចុះមកត្រឹម១៣៧៦៣នាក់ ថយចុះ ១០៩៩នាក់នាក់ដែលជាការថយចុះជាលើកដំបូងក្នុងរយៈពេល៣ឆ្នាំ ខណៈដែលការធ្វើអត្តឃាតរបស់ស្ត្រីក៏បានថយចុះផងដែរគឺធ្លាក់ចុះពី៦៥០៥ នាក់ទៅ៤៧០ នាក់។ ជាមួយគ្នានេះចំនួនអ្នកធ្វើអត្តឃាតក្នុងប្រទេសជប៉ុនក្នុងចំណោមមនុស្ស ១០ម៉ឺន​នាក់ មានចំនួន១៦.៣% ធ្លាក់ចុះ ១.៣% ធៀបនឹងឆ្នាំមុន។

បញ្ហាសុខភាពគឺជាមូលហេតុធំបំផុតនៅពីក្រោយការធ្វើអត្តឃាតដែលមានចំនួន១១៩៨៦ករណី បន្ទាប់មកគឺបញ្ហាទាក់ទងនឹងសេដ្ឋកិច្ចនិងបញ្ហាជីវិតចំនួន ៥០៧៥ករណី និងបញ្ហាគ្រួសារចំនួន ៤៣៣៤ករណី។ បញ្ហាទាក់ទងនឹងសាលារៀនមានចំនួន ៥៧៨ករណី ខណៈដែលការធ្វើអត្តឃាតចំនួន ៤២ករណី បានផ្សារភ្ជាប់ជាមួយនឹងបញ្ហាពាក់ព័ន្ធនឹងប្រព័ន្ធផ្សព្វផ្សាយសង្គម ឬអន្តរកម្មតាមអ៊ីនធឺណិត៕

(រូបភាព៖ Kyodo)

(រូបភាព៖ Azertac)

អត្ថបទ៖ ប៊ុន សុភាព

The post កុមារ​ធ្វើ​អត្តឃាត​កើន​ឡើង​ខ្ពស់​បំផុត​នៅ​ជប៉ុន ប៉ុន្តែ​​អត្តឃាតមនុស្ស​ធំ​ធ្លាក់​ចុះ​​ appeared first on Kampuchea Thmey Daily.

លោក ឈាង រ៉ា អំពាវនាវដល់អង្គការជាតិ និងអន្តរជាតិ បន្តជួយវិស័យសុខាភិបាលសម្រាប់បង្ការការធ្វើអត្តឃាត
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ឈាង រ៉ា អំពាវនាវដល់អង្គការសុខភាពពិភពលោក អង្គការ USAID ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ អន្តរជាតិ បន្តជួយដល់វិស័យសុខាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ក្នុងការអនុវត្តផែនការសកម្មភាពពហុវិស័យសម្រាប់បង្ការការធ្វអត្តឃាត ជាបន្តទៀត ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ការអំពាវនាវនេះធ្វើឡើងនាឱកាសដែលលោករដ្ឋមន្ត្រីក្រសួង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការអភិវឌ្ឍផែនការសកម្មភាពពហុវិស័យសម្រាប់ ការបង្ការការធ្វើអត្តឃាត” ដែលបានរៀបចំនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា។

សិក្ខាសាលានេះរៀបចំឡើងដោយ នាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន នៃក្រសួងសុខាភិបាល មានរយៈពេល ២ថ្ងៃ នៅថ្ងៃទី២១ និងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ក្នុងគោលបំណងសំខាន់ៗ៖ ១) ស្វែងយល់ពីការធ្វើអត្តឃាតជាសកល ក្នុងតំបន់ និងនៅប្រទេសកម្ពុជា ២) ចែករំលែកបទពិសោធន៍នៃការបង្ការការធ្វើអត្តឃាត ៣) ធ្វើការវិភាគស្ថានការណ៍ ៤) រៀបចំសេចក្តីព្រាង ផែនការសកម្មភាពពហុវិស័យ សម្រាប់ការបង្ការការធ្វើអត្តឃាតនៅប្រទេសកម្ពុជា។

បើតាមក្រសួងសុខាភិបាល ការធ្វើអត្តឃាតបានក្លាយទៅជាបញ្ហាសុខភាពសាធារណៈថ្មីមួយ សម្រាប់ពិភពលោក ដែលការធ្វើអត្តឃាតជាមូលហេតុនាំមុខមួយ នៃមូលហេតុនាំមុខនៃការស្លាប់។ ការបង្ការការធ្វើអត្តឃាត ក៏ជាផ្នែកមួយនៃយុទ្ធសាស្រ្តឆ្ពោះទៅកាន់ចក្ខុវិស័យរបស់ក្រសួងសុខាភិបាល ដែលសម្រេចបាន «ប្រជាជនកម្ពុជាគ្រប់រូប រស់នៅប្រកបដោយសុខភាព និងសុខុមាលភាពកាន់តែល្អប្រសើរ រួមចំណែកអភិវឌ្ឍធនធានមនុស្ស និងកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព» ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា៕

The post លោក ឈាង រ៉ា អំពាវនាវដល់អង្គការជាតិ និងអន្តរជាតិ បន្តជួយវិស័យសុខាភិបាលសម្រាប់បង្ការការធ្វើអត្តឃាត appeared first on Kampuchea Thmey Daily.

បុរសម្នាក់លោតពីលើផ្ទះជាន់ទី៣ បញ្ចប់ជីវិតខ្លួនឯង​ដោយមិនដឹងមូលហេតុ
បុរសម្នាក់បានបញ្ចប់ជីវិតខ្លួនឯងដោយសម្រេចលោតពីលើផ្ទះជាន់ទី៣ បង្កអោយមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៥និង២០នាទី ល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ស្ថិតក្នុងបុរីពិភពថ្មីចំការដូង ផ្លូវលេខ០៣ ផ្ទះលេខ៤១អា ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពពីកន្លែងកើតហេតុ បានប្រាប់អោយដឹងថា នៅវេលាម៉ោងកើតហេតុពុំមានឮសំឡេងឈ្លោះប្រកែក ឬបញ្ហាអ្វី នៅផ្ទះកើតហេតុនោះទេ ស្រាប់តែឮសូរសម្លេងធ្លាក់ប្រាវក្រឡេកមើលក៏ឃើញបុរសម្នាក់បានលោតពីលើផ្ទះជាន់ទី៣ស្លាប់ភ្លាមៗតែម្តង ។

ដោយឡែកប្រភពពីអ្នកជិតខាងផ្សេងទៀតបានហើយដឹងថា បុរសខាងលើពុំមែនជាអ្នករស់នៅទីនោះទេ ពោលគឺផ្ទះគាត់ទិញទុកចោល គ្រាន់តែយូរៗមកមើលបោសសម្អាតម្តងៗតែប៉ុណ្តោះ។ ចំពោះអត្តសញ្ញាណបុរសខាងលើ នៅមិនទាន់ស្គាល់នៅឡើយទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយមន្ត្រីជំនាញបច្ចេកទេសកោសល្យចុះមកពិនិត្យជាក់ស្តែង និងសាកសួរសាក្សីជុំវិញកន្លែងកើតហេតុ និងបន្តអនុវត្តន៍ទៅតាមនីតិវិធី៕

អត្ថបទ៖ សំណាង

The post បុរសម្នាក់លោតពីលើផ្ទះជាន់ទី៣ បញ្ចប់ជីវិតខ្លួនឯង​ដោយមិនដឹងមូលហេតុ appeared first on Kampuchea Thmey Daily.

ការស្រាវជ្រាវ ៖ ក្មេងជំទង់ភាគច្រើនចង់ធ្វើអត្តឃាត ដោយសារការសិក្សា
ចាប់តាំងពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២១ មក អត្រាកុមារ និងក្មេងជំទង់ចូលមន្ទីរពេទ្យ ដោយសារការប៉ុនប៉ងធ្វើអត្តឃាតកំពុងកើនឡើងទូទាំងពិភពលោក ។

យោងតាមការស្រាវជ្រាវដែលចេញផ្សាយនៅក្នុងទស្សនាវដ្ដី JAMA Network Open កាលពីពេលថ្មីៗនេះបានឲ្យដឹងថា ករណីក្មេងស្រីចង់ធ្វើអត្តឃាតមានជិត ៦៦ ភាគរយ ហើយអាយុជាមធ្យមគឺ ១៥ ឆ្នាំ ។ ទន្ទឹមនេះអ្នកសិក្សាបានបង្ហាញទៀតថា អ្នកចូលសង្គ្រោះបន្ទាន់ និងសម្រាកនៅមន្ទីរពេទ្យមានអត្រា ១៥ ភាគរយក្នុងខែមេសា និង ២៤ ភាគរយ ក្នុងខែតុលា ពោលខ្ពស់ជាងខែមករា ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកស្រាវជ្រាវបានដាក់ការសង្ស័យថា មូលហេតុចម្បងដែលបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់យុវជននោះ គឺដោយសារតែការសិក្សា ។

ទន្ទឹមនោះ យោងតាមការស្ទង់មតិរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) បានរកឃើញកាលពីឆ្នាំ ២០២១ ថា ក្មេងស្រីជំទង់ជិត ៥៧ ភាគរយ មានអារម្មណ៍ “សោកសៅ ឬអស់សង្ឃឹម” ហើយ ២២ ភាគរយនៃពួកគេធ្លាប់គិតចង់ធ្វើអត្តឃាតពិតប្រាកដ ។ សូម្បីតែមុនពេលជំងឺរាតត្បាតក៏ដោយ ក៏ CDC បានរាយការណ៍ដែរថា ក្មេងជំទង់ម្នាក់ក្នុងចំណោម ៥ នាក់បានជួបប្រទះនឹងជំងឺធ្លាក់ទឹកចិត្ត ។

ស្របពេលជាមួយគ្នានេះ ការស្រាវជ្រាវថ្មីក៏សម្គាល់ឃើញដែរថា ប៉ុន្តែសម្រាប់ក្នុងឆ្នាំ ២០២០ តួលេខនេះបានធ្លាក់ចុះទៅវិញ ដោយសារក្មេងៗបានសម្រាកពីការសិក្សា និងមានពេលគេងច្រើន ទើបពួកគេមិនសូវប្រឈមមុខនឹងជំងឺផ្លូវចិត្ត ។

ជាចុងក្រោយអ្នកជំនាញបានពន្យល់ថា ជាការពិតណាស់ ក្មេងៗមានសំពាធផ្លូវចិត្តនៅសាលា ដោយសារកាលវិភាគដ៏មមាញឹករបស់ពួកគេ ជាពិសេសការហ៊ុមព័ទ្ធដោយមនុស្សដែលពួកគេមិនចង់នៅក្បែរ និងបង្ខំឲ្យពួកគេធ្វើអ្វីដែលមិនចង់ធ្វើ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ NBC

ចុចអាន៖ បណ្ដាញសង្គម បង្កផលប៉ះពាល់ផ្លូវចិត្តក្មេងស្រីជំទង់ធ្ងន់ធ្ងរ

The post ការស្រាវជ្រាវ ៖ ក្មេងជំទង់ភាគច្រើនចង់ធ្វើអត្តឃាត ដោយសារការសិក្សា appeared first on Kampuchea Thmey Daily.

ទម្លាយអត្តសញ្ញាណបុរសដែលលោតចូលម៉ាស៊ីនយន្តហោះ នៅសហរដ្ឋអាមេរិក
កាលពីថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០ និង ២៥ នាទីយប់ នៅអាកាសយានដ្ឋានអន្តរជាតិ San Antonio រដ្ឋតិចសាស បុរសវ័យ ២៧ ឆ្នាំម្នាក់ បានលោតចូលម៉ាស៊ីនយន្តហោះដើម្បីធ្វើអត្តឃាត ។

បុរសនោះត្រូវគេស្គាល់ថា ជាបុគ្គលិកនៅអាកាសយានដ្ឋានឈ្មោះ David Renner ដែលមានបញ្ហាផ្លូវចិត្តយូរមកហើយ ព្រោះឪពុកម្ដាយរបស់គាត់បានលែងលះគ្នាតាំងពីតូច ។

បើយោងតាមលោក Joshua ត្រូវជាប្អូនប្រុសបានឲ្យដឹងថា David ចូលចិត្តធ្វើឲ្យអ្នកជុំវិញខ្លួនសប្បាយរីករាយ ថែមទាំងកំណត់គោលដៅនិយាយរឿងកំប្លែងប្រាប់គ្រប់គ្នាមួយថ្ងៃមួយរឿងផងដែរ ។

ការធ្វើអត្តឃាតមិនមែនជាលើកទីមួយឡើយ David ធ្លាប់ព្យាយាមធ្វើអត្តឃាតជាច្រើនដងកន្លងមក ប៉ុន្តែមួយរយៈក្រោយគាត់មានសុខភាពផ្លូវចិត្តល្អណាស់ ទើបគ្មាននរណាម្នាក់នឹកស្មានថាគាត់ធ្វើរឿងនេះម្ដងទៀតសោះ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ dailymail

ចុចអាន៖ បុគ្គលិកនៅអាកាសយានដ្ឋានអាមេរិកបានស្លាប់ដោយសារម៉ាស៊ីនយន្តហោះស្រូប

ចុចអាន៖ ការស្ទង់មតិនៅប្រទេស ជប៉ុន បង្ហាញថា ប្រជាជនវ័យក្មេងជិតពាក់កណ្ដាលកំពុងចង់សម្លាប់ខ្លួន

The post ទម្លាយអត្តសញ្ញាណបុរសដែលលោតចូលម៉ាស៊ីនយន្តហោះ នៅសហរដ្ឋអាមេរិក appeared first on Kampuchea Thmey Daily.