ការនាំចូលពីចិនរបស់វៀតណាម Archives - Kampuchea Thmey Daily

វៀតណាម​គ្រោងបង្ក្រាបលើទំនិញចិន ដែលប្រើប្រទេសខ្លួនដើម្បីនាំចេញទៅអាមេរិក
ដើម្បីជាការចរចាពន្ធជាមួយសហរដ្ឋអាមេរិក វៀតណាម​កំពុងត្រៀម​លក្ខណៈដើម្បីបង្រ្កាបលើទំនិញរបស់ចិន ដែលប្រើទឹកដីវៀតណាម​​សម្រាប់ការ​នាំចេញទៅអាមេរិក ហើយ​នឹងរឹតបន្តឹងការគ្រប់គ្រងលើការនាំចេញ​ទំនិញ​ដ៏រសើបៗទៅកាន់ប្រទេសចិន។ នេះបើតាម​ការចុះផ្សាយផ្ដាច់មុខរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ ដោយ​ស្រង់សម្ដីរបស់ប្រភពម្នាក់ និងឯកសាររបស់រដ្ឋាភិបាលវៀតណាម នាថ្ងៃសុក្រនេះ​។  ​​

សំណើសម្រាប់ការចរចា​បែប​នេះ ធ្វើឡើង​ខណៈមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក រួមទាំងទីប្រឹក្សាពាណិជ្ជកម្មសេតវិមានដ៏មានឥទ្ធិពល លោក Peter Navarro បានលើកឡើងពីការព្រួយបារម្ភអំពីទំនិញរបស់ចិន ដែល​ដឹក​ជញ្ជូនទៅសហរដ្ឋអាមេរិក ក្រោម​ស្លាក «ផលិតនៅវៀតណាម» ដើម្បីទទួល​បាន​អត្ថប្រយោជន៍ពន្ធទាប។ ​

ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍នេះ វៀតណាម​បានផ្តល់​នូវសំណើរផ្គាប់ចិត្តផ្សេងៗ ​​ដើម្បីបញ្ចុះ​បញ្ចូលរដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ឱ្យ​លើកលែង​ចំណាត់ការ​ពន្ធលើវៀតណាម ដែល​មាន​អតិរេកពាណិជ្ជកម្មជាមួយ​អាមេរិក ១២៣,៥ ប៊ីលាន​ដុល្លារ កាលពីឆ្នាំមុន​។  វៀតណាម​រង​នូវពន្ធគយបដិការ ៤៦ ភាគរយ ដែល​ខ្ពស់​បំផុត​មួយ​ក្នុងតំបន់ និងទូទាំងពិភព​លោក មុនពេល​លោក ត្រាំ ប្រកាសផ្អាកការអនុវត្ត ៩០ ថ្ងៃ ដោយ​បន្ថយវាមកត្រឹមពន្ធមូលដ្ឋាន​ ១០ ភាគរយ ក្នុងអំឡុងពេលផ្អាកនោះ។

​គួរឱ្យ​កត់សម្គាល់ថា ប្រទេស​ទាំង​ ២ បានយល់ព្រមចាប់ផ្តើមកិច្ចចរចា បន្ទាប់ពីឧបនាយករដ្ឋមន្ត្រីវៀតណាម បានជួបជាមួយតំណាងពាណិជ្ជកម្មអាមេរិក កាលពីថ្ងៃពុធ។

​​ប្រភព​ ៣ នាក់ ​ដែល​ដឹងអំពីបញ្ហានេះ បាន​ប្រាប់រ៉យទ័រថា​ វៀតណាមដែលពឹងផ្អែកលើការនាំចេញ សង្ឃឹម ថា​អាមេរិក​នឹង​អាច​កាត់បន្ថយពន្ធមកត្រឹម ២២-២៨ ភាគរយ ​ប្រសិន​បើ​មិនអាចចុះទាបជាងនេះទៀត។

​ពេលប្រកាស​ចាប់ផ្តើមកិច្ចចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ រដ្ឋាភិបាលវៀតណាមបាននិយាយថា ខ្លួន​នឹងបង្ក្រាបលើ «ការក្លែងបន្លំពាណិជ្ជកម្ម» ដែលជាកង្វល់មួយ​របស់​សហរដ្ឋអាមេរិក​។

គេមើលឃើញថា ចាប់តាំងពីអាណត្តិដំបូងរបស់លោក ត្រាំ មក​ ក្រុមហ៊ុនពហុជាតិជាច្រើនបានអនុវត្តគោលនយោបាយ «ចិន+១» ពោលគឺរើទីតាំងពាណិជ្ជកម្មមួយ​ចំនួន​ពីចិន​មក​វៀតណាម​ ដើម្បីកាត់បន្ថយ​ផលប៉ះពាល់​ពីសង្រ្គាមពាណិជ្ជកម្មអាមេរិក-ចិន។  ​

អ្នកវិភាគ​លើកឡើងថា បច្ចុប្បន្ន​វៀតណាម​កំពុងស្ថិត​ក្នុងភាពតានតឹង​ ​ដោយ​ព្យាយាមរក្សាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ដែលជាទីផ្សារនាំចេញដ៏ធំបំផុតរបស់​ប្រទេស ក៏ដូចជា​ដៃគូសន្តិសុខ ខណៈមិនចង់ប្រឆាំងចិន ដែលជាប្រភពវិនិយោគកំពូល​ និងមាន​ទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងសំខាន់៕

The post វៀតណាម​គ្រោងបង្ក្រាបលើទំនិញចិន ដែលប្រើប្រទេសខ្លួនដើម្បីនាំចេញទៅអាមេរិក appeared first on Kampuchea Thmey Daily.