ការនាំចេញទំនិញកសិកម្មវៀតណាម Archives - Kampuchea Thmey Daily

វៀតណាមកើបចំណូលជាង ៦ ប៊ីលាន​ដុល្លារ ពីការនាំចេញទំនិញកសិកម្មនៅខែមករា
ការនាំចេញទំនិញកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ របស់វៀតណាម​បាន​កើនឡើងរហូតដល់ទៅ ២៩,៥% កាលពីខែមករា ជាមួយ​នឹង​ចំណូលជិតដល់ ៦,៥១ ប៊ីលាន​ដុល្លារ ទោះជាទីផ្សារសកលមាន​ការប្រែប្រួលក្ដី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​ VNS។ ​

​ក្រសួងកសិកម្ម និងបរិស្ថាន បាន​ឱ្យដឹងពីតួលេខនេះ ក្នុងសន្និសីទស្តីពីដំណើរការ​ផលិតកម្ម និង​អាជីវកម្ម​ប្រចាំខែមករា កាលពីថ្ងៃព្រហស្បតិ៍។

កំណើនដ៏ខ្លាំងក្លានៃការនាំចេញទំនិញកសិកម្មនៅដើមឆ្នាំយ៉ាងដូច្នេះ គូសបញ្ជាក់ពីប្រសិទ្ធភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់វិស័យនេះក្នុងការគ្រប់គ្រង ការរៀបចំផលិតកម្ម និងការពង្រីកទីផ្សារ។

អាស៊ីនៅតែជាគោលដៅនាំចេញធំបំផុតសម្រាប់ផលិតផលកសិកម្ម ​រុក្ខាប្រមាញ់ និងនេសាទរបស់វៀតណាម ដែលរួមចំណែក​ ៤៥,៣% នៃតម្លៃនាំចេញសរុប ហើយ​បន្ទាប់មកគឺអាមេរិក​ អឺរ៉ុប​ អាហ្វ្រិក និងអូសេអានី​។ បើ​តាមទីផ្សារនីមួយៗ ប្រទេសចិន សហរដ្ឋអាមេរិក និងជប៉ុន នៅតែជាគោលដៅធំបំផុតទាំង៣សម្រាប់ផលិតផលកសិកម្មវៀតណាម។

​ផលិតផលកសិកម្មសំខាន់ៗមួយចំនួនបានកត់ត្រាកំណើនខ្លាំងនៅក្នុងខែមករា រួមមានកាហ្វេ កៅស៊ូ តែ អង្ករ ផ្លែឈើ និងបន្លែ គ្រាប់ស្វាយចន្ទី និងម្រេច ដោយមានការកើនឡើងទាំងបរិមាណ និងតម្លៃ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

The post វៀតណាមកើបចំណូលជាង ៦ ប៊ីលាន​ដុល្លារ ពីការនាំចេញទំនិញកសិកម្មនៅខែមករា appeared first on Kampuchea Thmey Daily.

ការនាំចេញទំនិញកសិកម្មវៀតណាម កើនខ្ពស់បំផុតក្នុងរយៈពេល៥ឆ្នាំ
​ទិន្នន័យ​ពីក្រសួងកសិកម្ម និងបរិស្ថានវៀតណាម ដែលចេញផ្សាយ​កាលពីថ្ងៃអង្គារ បានឱ្យដឹងថា ការនាំចេញផលិតផល​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់វៀតណាម បានកើនឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល ៥ ឆ្នាំ ​​នៅខែមករា-កុម្ភៈ ឆ្នាំនេះ​។ នេះបើតាម​ការចុះផ្សាយរបស់​កាសែត Viet Nam News។

ចំណូលនៃការនាំចេញ បានកើនឡើងដល់ ៩,៣៨ ប៊ីលាន​ដុល្លារ ក្នុងកំណើន​​ប្រមាណ ៨,៣ ភាគរយ ឆ្នាំលើឆ្នាំ ខណៈ​គិតតែក្នុងខែកុម្ភៈ ការនាំចេញ​សម្រាប់វិស័យដដែល​ បាន​ហក់ឡើង​ខ្ពស់ខ្លាំងដល់ប្រមាណ ៤,៤ ប៊ីលាន​ដុល្លារ ឬ ៣២,៧ ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន​។​

លើស​ពីនេះ ទិន្នន័យបង្ហាញ​ផងដែរ​ថា​ អតិរេកពាណិជ្ជកម្មពីវិស័យ​កសិកម្ម បានឈានដល់  ២,០៥ ប៊ីលាន​ដុល្លារ ក្នុងរយៈពេល​២​ខែដើមឆ្នាំដដែល។ ​

អ្នកជំនាញមើលឃើញថា​ ការ​កើន​ឡើង​នៃ​ការនាំចេញ​របស់​វៀតណាម កើតចេញពីកំណើន​នៃផលិតកម្មក្នុងស្រុក ក៏ដូចជាកំណើន​នៃតម្រូវការសកល ទោះបីជា​សេដ្ឋកិច្ចពិភព​លោក​កំពុងធ្លាក់ចូលទៅក្នុងភាពស្រពិចស្រពិល​ក៏ដោយ​។

រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថានវៀតណាម​ លោក Đỗ Đức Duy បានគូសបញ្ជាក់អំពីតួនាទីសំខាន់នៃវិស័យនេះ ក្នុងការទ្រទ្រង់កំណើនការនាំចេញរបស់ប្រទេស។ លោក​បាន​ជំរុញ​ឲ្យ​មាន​ការ​ខិតខំ​ប្រឹង​ប្រែង​ក្នុង​ការ​ទាញ​យក​សន្ទុះ​នេះ ខណៈ​​ធានា​ថា ​ការ​រៀបចំ​រចនាសម្ព័ន្ធ​របស់​ក្រសួង​មិន​រំខាន​ដល់​ផលិតកម្ម ឬ​ជីវភាព​រស់នៅ​ឡើយ៕

The post ការនាំចេញទំនិញកសិកម្មវៀតណាម កើនខ្ពស់បំផុតក្នុងរយៈពេល៥ឆ្នាំ appeared first on Kampuchea Thmey Daily.