ការនាំចេញទំនិញ Archives - Kampuchea Thmey Daily

​ការ​ដោះដូរ​ទំនិញ​អន្តរជាតិ​កម្ពុជា ​មានទំហំ​ជាង ​១១ ​ពាន់​លានដុល្លារ​
ការដោះដូរ​ទំនិញ​រវាង​កម្ពុជា ​ជាមួយ​ដៃគូអន្តរជាតិ​សម្រេច​បាន​នូវ​ទំហំ​ទឹកជាង ១១ ​ពាន់លានដុល្លារ នៅ​ក្នុងរយៈពេល ២ ​ខែ (មករា-កុម្ភៈ) ឆ្នាំ ​២០២៦ កើនឡើង ១៧,៦% ប្រៀបធៀបនឹងរយៈ​ពេល​ដូច​គ្នា​ នៅឆ្នាំ ២០២៥ ដែលមានទំហំទឹកប្រាក់ ៩,៤ ពាន់លានដុល្លារ។ ​នេះបើយោងតាមទិន្នន័យ​របស់​អគ្គនាយកដ្ឋានគយ ​និង​រដ្ឋាករកម្ពុជា (GDCE) ​ចេញផ្សាយនៅថ្ងៃទី ​១០ ​ខែមីនា ​ឆ្នាំ ២០២៦។​

​ទិន្នន័យ​របស់ GDCE បង្ហាញថា ​ចាប់ពីខែមករា ​ដល់ខែកុម្ភៈ ​ឆ្នាំ ២០២៦ ​ការ​នាំ​ចេញ-នាំចូល​ទំ​និញ​រវាងកម្ពុជា ជា​មួយ​ដៃ​គូ​អន្តរជាតិ​មាន​ទំហំ​ទឹក​ប្រាក់​សរុប ១១,១១ ពាន់លានដុល្លារ កើន​ឡើង ១៧,៦% ​ក្នុង​នោះ​កម្ពុជា​នាំចេញ​មានតម្លៃ ៥,២២ ពាន់លានដុល្លារ កើនឡើង ១៧,២% ចំណែកឯ​ទំនិញ​នាំចូលកម្ពុជា មានតម្លៃ ៥,៨៨ ពាន់លានដុល្លារ កើន ១៨%។

​អ្នកឧកញ៉ា ​លឹម ហេង ​អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា ​គម្រោង​វិនិយោគនៅ​កម្ពុជាមានការកើនឡើង បានបង្កើនការផលិត ​ខណៈកម្ពុជានៅបន្តទទួលបានប្រព័ន្ធ​អនុគ្រោះពន្ធដូចជា​ EBA និង GSP ពីបណ្ដាប្រទេសមួយចំនួន ​ឬក៏កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី កម្ពុជា-ចិន, កម្ពុជា-កូរ៉េ និងបណ្ដាប្រទេសមួយចំនួនទៀត ​ដែលនាំឱ្យការនាំចេញ​របស់កម្ពុជាកើនឡើង​។

​លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និង​ជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា​ កម្ពុជា​នៅតែ​រក្សាបានទីផ្សារសំខាន់ៗ​របស់ខ្លួន ​ដែល​ជា​ទីផ្សារ​ពិភពលោក​ ធានាបាន​នូវការផ្គត់ផ្គង់​ បង្កើត​សក្ដា​នុភាព ​ក្នុងខ្សែច្រវាក់​តម្លៃ និងខ្សែច្រវាក់​ផ្គត់​ផ្គង់​ និង​រក្សាបាននូវជំនឿចិត្ត​ពីអ្នកបញ្ជាទិញ​។​

​​​ទំនិញសំខាន់ៗ​របស់កម្ពុជា ​ដែលនាំចេញទៅទីផ្សារ​អន្តរជាតិ ​មាន​សំបកកង់រថយន្ត ​គ្រឿងបន្លាស់ គ្រឿងបង្គុំគ្រឿងអគ្គិសនី និងសង្ហារឹម ព្រមទាំងសម្លៀកបំពាក់ ស្បែកជើង និងសម្ភារ​ធ្វើដំណើរ។​​ ដៃគូ​ពាណិជ្ជកម្ម​សំខាន់​ៗ​របស់​កម្ពុជារួម​មាន​ ចិន អាស៊ាន ​អាមេរិក សហភាពអឺរ៉ុប ​ជប៉ុន កាណាដា ​អង់គ្លេស ​កូរ៉េខាងត្បូង ​អូស្ត្រាលី ​និងឥណ្ឌា។​

​យោងតាមក្រសួងពាណិជ្ជកម្ម ​នៅក្នុងឆ្នាំ ២០២៥ ​ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា សម្រេច​បាន​នូវ​ទំហំ​ទឹក​ប្រាក់​ ៦៥,២៥ ​ពាន់​លានដុល្លារ​ កើនឡើង ​១៨% ​ធៀបនឹងឆ្នាំ ​២០២៤ ​ក្នុងនោះ​កម្ពុជា​នាំចេញ​ទៅទីផ្សារអន្តរជាតិសម្រេចបាន ៣១,២៨ ពាន់លានដុល្លារ កើន​ឡើង ១៧% ​និង​នាំ​ចូលមកវិញ​មានតម្លៃ ​៣៣,៩៦ ​ពាន់លានដុល្លារ កើនឡើង ១៨%៕

អត្ថបទ៖ ឡេង ដេត

The post ​ការ​ដោះដូរ​ទំនិញ​អន្តរជាតិ​កម្ពុជា ​មានទំហំ​ជាង ​១១ ​ពាន់​លានដុល្លារ​ appeared first on Kampuchea Thmey Daily.

ចិន​ហាមឃាត់​ការ​នាំចេញ​​​​ទំនិញ​ពាក់​ព័ន្ធ​​យោធា​ទៅ​​​​​ជប៉ុន​​ ខណៈ​​ជម្លោះការទូត​​​កាន់​​តែ​​ក្តៅ​
​ប្រទេស​ចិន​បាន​ហាម​ឃាត់​ការ​នាំ​ចេញ​ទំនិញ​​នានាទាំង ​វិស័យ​ពាណិជ្ជកម្ម និង​យោធា ​សំដៅ​ដល់​​​អ្នក​ប្រើ​ប្រាស់​ទាំង​ឡាយរបស់​ខ្លួន​​ឱ្យ​បញ្ចប់​ទំនាក់​ទំនង​នានា ដែល​ទាក់​ទង​​​ជា​​មួយវិស័យ​​​យោ​ធារបស់​​ជប៉ុន ចំ​ពេល​មាន​ជម្លោះ​ការ​ទូត​អូស​បន្លាយ​រវាង​ទី​ក្រុង​ប៉េកាំង និង​តូក្យូ។

លោក​ស្រី​​ សាណាអេ តាកាអ៊ិឈិ និង លោក ស៊ី។ Reuters

យោង​តាម​សារព័ត៌មាន South China Morning Post ឱ្យ​ដឹង​ថា ក្រសួង​ពាណិ​ជ្ជ​កម្ម​ចិន​បាន​ប្រកាស​នៅ​ថ្ងៃ​អង្គារ​ថាការ​នាំ​ចេញវត្ថុទាំង​ឡាយ​ណា​ ដែល​ត្រូវ​បានកត់​សម្គាល់​ថា​ជា​ទំនិញ​ ប្រើពីរដង ដល់​អ្នក​ប្រើ​ប្រាស់​​ជប៉ុន​ ក្នុង​គោលបំណងជួយ​វិស័យ​យោធា​ និង​រួម​​ចំណែក​ដល់​ការ​បង្កើន​សមត្ថភាព​យោធា​របស់​ប្រទេស​ជប៉ុន គឺត្រូវ​​ហាម​ឃាត់​ជាបន្ទាន់​។

ក្រសួង​បាន​លើកឡើង​​ថា អង្គភាព​និងបុគ្គល​ណា​ដែល​ផ្ទេរ ឬ​​ផ្គត់​ផ្គង់​ទំនិញ​​ទាំង​នេះ​ទៅ​ប្រទេស​ជប៉ុន​ដោយ​រំលោភ​លើ​បទប្បញ្ញត្តិ​ថ្មីនេះ នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​តាម​ផ្លូវ​ច្បាប់​។

នាយក​រដ្ឋមន្រី្តជប៉ុន លោក​ស្រី​​ សាណាអេ តាកាអ៊ិឈិ បាន​ធ្វើ​ឱ្យ​ទី​ក្រុង​ប៉េ​កាំង​ខឹង​សម្បារ​ កាលពីថ្ងៃទី៧ ខែ​វិច្ឆិកា ឆ្នាំ​២០២៥ ដោយ​លើក​ឡើង​ថា​ការ​វាយ​ប្រហាររបស់ចិន​លើ​កោះ​តៃ​វ៉ាន់ ​អាច​បង្ក​ឱ្យ​មាន​ការ​ឆ្លើយ​តប​ពី​យោ​ធា​​ជប៉ុន​។

តែ​យ៉ាង​ណា​ លោក​ស្រី Mao Ning អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​បាន​និយាយ​នៅ​ក្នុង​សន្និ​សីទ​សារព័ត៌​មាន​កាល​ពីថ្ងៃ​អង្គារ​ថា៖ «ប្រទេស​ចិននឹង​រួម​ដៃ​គ្នា​ជាធ្នុងមួយ​ និង​សហការ​ជាមួយ​ប្រជាជន​ដែល​ស្រឡាញ់​សន្តិភាព​នៅ​ជុំវិញ​ពិភព​លោក​ មិន​អនុញ្ញាត​ឱ្យ​កង​កម្លាំង​ស្តាំ​និយម​របស់​ជប៉ុន​បង្វិល​កង់​នៃ​ប្រវត្តិសាស្ត្រ​បាន​ឡើយ ហើយ​ក៏មិន​អនុញ្ញាត​ឱ្យ​របប​យោធា​វិល​ត្រលប់​មក​វិញ​ដាច់​ខាត»។

ប្រែសម្រួល៖ ណឺ មិនា

The post ចិន​ហាមឃាត់​ការ​នាំចេញ​​​​ទំនិញ​ពាក់​ព័ន្ធ​​យោធា​ទៅ​​​​​ជប៉ុន​​ ខណៈ​​ជម្លោះការទូត​​​កាន់​​តែ​​ក្តៅ​ appeared first on Kampuchea Thmey Daily.

គយ អនុញ្ញាតឱ្យជំពាក់ការបំពេញបែបបទ​យ៉ាងយូរ ៣០ ថ្ងៃ ក្រោយទទួលទំនិញ
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អាច​អនុញ្ញាត​ឱ្យ​ជំពាក់​បែប​បទ​គយ​យ៉ាង​យូរ ៣០ ​ថ្ងៃ​ ក្រោយ​ទទួល​ទំនិញ ឬ​គិតចាប់​ពី​ថ្ងៃចុះបញ្ជីកាប្រតិវេទន៍គយ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្តីពី «ការអនុញ្ញាតឱ្យយកទំនិញចេញ មុន​ពេល​បញ្ចប់ការ​បំពេញ​បែប​បទ​បញ្ចេញ​ទំនិញ​ពី​គយ»។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​ឱ្យ​ដឹង​ថា ការអនុញ្ញាត​ឱ្យ​ជំពាក់បែប​បទគយ អាច​ជាកម្មវត្ថុ​នៃ​ការ​តម្កល់​និមុត្តិធានា​ជា​សាច់ប្រាក់ ឬជា​ទម្រង់​ផ្សេងទៀត​តាម​ការ​សម្រេច​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ស្របតាមបទប្បញ្ញត្តិនៃប្រកាស​ស្តីពីនិមុត្តិធានា។ ​អគ្គនាយកដ្ឋាន​គយ ត្រូវ​ដោះ​បន្ទុក​និមុត្តិ​ធានា​ឱ្យបានឆាប់តាមដែលអាចធ្វើទៅ បានក្រោយ​ពេល​ពិនិត្យ​ឃើញថា​កាតព្វកិច្ចនានា ត្រូវបានបំពេញរួចរាល់។

ក្នុង​នោះ ទំនិញ​នាំចូល​ដោយ​ជំពាក់បែបបទគយ អាច​ជាកម្មវត្ថុនៃការត្រួតពិនិត្យរូបវន្ត។ ករណីរកឃើញ នូវភាព​ខុសគ្នា​រវាង​ទំនិញ​នាពេលប្រកាសនាំចូល និងទំនិញជាក់ស្តែង ត្រូវជាកម្មវត្ថុនៃការបង់ពន្ធនិងអាករ ពិន័យ និងទោសទណ្ឌផ្សេងទៀតតាមច្បាប់ស្តីពីគយ។

ជាក់ស្តែង ចំពោះ​ការអនុញ្ញាតឱ្យជំពាក់បែបបទគយ ត្រូវ​បាន​ផ្តល់​រយៈពេល​យ៉ាងយូរ ៣០ថ្ងៃ ក្រោយ​ពេលទទួលទំនិញ ឬគិតចាប់ពីថ្ងៃចុះបញ្ជីកាប្រតិវេទន៍គយលើក​លែង​តែ​ទំនិញ​នាំចូលដែលរង់ចាំវិញ្ញាបនបត្រ​បញ្ជាក់​ដើមកំណើតទំនិញត្រូវបានផ្តល់ជូនរយៈ​ពេលយ៉ាងយូរ ៩០ ថ្ងៃ ដើម្បីឱ្យម្ចាស់ទំនិញ ឬតំណាងធ្វើ​និយ័តកម្ម​សង​បែប​បទគយ។

ជា​មួយ​គ្នា​នេះ​ដែរ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អាចពន្យារ​រយៈ​ពេលជំពាក់​បែបបទគយបានចំនួន ១ លើក នៃរយៈ​ពេលដែលត្រូវ​បានអនុញ្ញាត​ដំបូង តាម​ការស្នើសុំជា​លាយលក្ខណ៍អក្សររបស់ម្ចាស់ទំនិញ ឬតំណាង ក្នុង​ករណី​មាន​ហេតុផល​សមស្រប​តាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។ ការពន្យាររយៈពេល ជំពាក់បែបបទគយបន្ថែមទៀត​សោត​ ត្រូវមាន​ការអនុញ្ញាតពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សូម​បញ្ជាក់​ថា អគ្គនាយកដ្ឋានគយ​កម្ពុជា​ អាចអនុញ្ញាតឱ្យជំពាក់បែបបទគយមិនលើសពី ៥ ជើង​ដឹកជញ្ជូន។ ការអនុញ្ញាត​ឱ្យជំពាក់បែបបទគយបន្តទៀតបានលុះត្រាតែម្ចាស់ទំនិញ ឬតំណាង បានធ្វើនិយ័តកម្ម​សង​បែបបទ​គយ​ចាប់ពីមួយជើងដឹកជញ្ជូនឡើងទៅជាមុន ឬត្រូវតម្កល់និមុត្តិធានាតាមបទប្បញ្ញត្តិជាធរមាន៕

The post គយ អនុញ្ញាតឱ្យជំពាក់ការបំពេញបែបបទ​យ៉ាងយូរ ៣០ ថ្ងៃ ក្រោយទទួលទំនិញ appeared first on Kampuchea Thmey Daily.

ទំនិញ ៧ ប្រភេទ អនុញ្ញាតឱ្យជំពាក់បែបបទគយក្នុងការនាំចេញ
តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្តីពី «ការអនុញ្ញាតឱ្យយកទំនិញចេញ មុនពេលបញ្ចប់ការបំពេញបែបបទបញ្ចេញទំនិញពីគយ» បាន​គូស​បញ្ជាក់​ឱ្យ​ដឹងថា មាន​មុខ​ទំនិញ​ចំនួន ៧ ប្រភេទ ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ជំពាក់​បែប​បទ​គយសម្រាប់ការនាំចេញ​។

យោងតាមតម្រូវការចាំបាច់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទំនិញដែល​អាចត្រូវបាន​អនុញ្ញាតឱ្យ​ជំពាក់បែបបទគយទាំង ៧ ប្រភេទ នោះ រួមមាន ១.ទំនិញនាំចូលរបស់ក្រសួង-ស្ថាប័នរដ្ឋ, ២.ទំនិញនាំចូលក្នុង​ក្របខ័ណ្ឌ ហិរញ្ញប្បទាន និង​ទំនិញនាំចូលរបស់គម្រោងវិនិយោគសាធារណៈ, ៣.ទំនិញ​នាំចូលរបស់​គម្រោង​វិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ.) និងសហគ្រាស ធុនតូច និងមធ្យម។ ៤.​ទំនិញនាំចូល​ជា​កម្មវត្ថុ​នៃការបង់ពន្ធអាករដែលមានតម្រូវការបន្ទាន់ឬចាំបាច់ ប៉ុន្តែពុំទាន់ មានការសម្រេច​ពីមន្ត្រីគយ និងរដ្ឋាករ​មាន​សមត្ថកិច្ច លើទិដ្ឋភាព​បច្ចេកទេស​គយ ដូចជា តម្លៃគិតពន្ធគយ ចំណាត់ថ្នាក់ទំនិញ ឬដើមកំណើតទំនិញជាដើម, ៥.​ទំនិញត្រូវរង់​ចាំសេចក្តីសម្រេចលើការតវ៉ា ឬទំនិញត្រូវ​បាន​ឃាត់​ទុក​បណ្តោះអាសន្ន, ៦.​ទំនិញឆាប់ខូចគុណភាពដែលពុំមានហានិភ័យដល់សុខុមាលភាព សន្តិសុខ និង​សុវត្ថិភាពសង្គម និង​៧.ទំនិញផ្សេងទៀតដែលទទួលបានការអនុញ្ញាតពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ជា​មួយ​គ្នា​នោះ ពាក់ព័ន្ធ​និង​ការជំពាក់បែបបទគយ គឺមិនត្រូវបាន​អនុញ្ញាត​ចំពោះ​ទំនិញហាមឃាត់ និងទំនិញ​ជាប់​កម្រិតកំណត់ លើក​លែង​តែ​មានការអនុញ្ញាតឱ្យជំពាក់បែបបទពីក្រសួង-ស្ថាប័នមានសមត្ថកិច្ច។

ដើម្បី​ទទួល​បាន​ការអនុញ្ញាត​ឱ្យជំពាក់បែបបទគយ ម្ចាស់​ទំនិញ ឬតំណាង ត្រូវស្នើសុំជាលាយលក្ខណ៍អក្សរ​ដោយភ្ជាប់​ឯកសារពាក់ព័ន្ធមកអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ទន្ទឹម​នោះ ម្ចាស់ទំនិញ ឬតំណាង ត្រូវធានា​ពី​ភាពត្រឹមត្រូវ​នៃ​សំណុំឯកសារ​ដែល​ដាក់ស្នើសុំ​ជំពាក់បែបបទគយ។ ដោយឡែក ការស្នើសុំការអនុញ្ញាតជំពាក់បែបបទគយរបស់អ្នកអភិវឌ្ឍន៍តំបន់ និងវិនិយោគិនក្នុងតំបន់សេដ្ឋកិច្ចពិសេសត្រូវអនុវត្តតាមនីតិវិធីគយពិសេសដែលកំណត់ដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕

The post ទំនិញ ៧ ប្រភេទ អនុញ្ញាតឱ្យជំពាក់បែបបទគយក្នុងការនាំចេញ appeared first on Kampuchea Thmey Daily.

ការនាំចេញកសិផលកម្ពុជា ឆមាសទី១ កើនឡើងជិត ៦០ ភាគរយ ជាកំណើនមិនធ្លាប់មាន
តាមបណ្ដាញសង្គមតេឡេក្រាមរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឱ្យដឹងថា វិស័យកសិកម្ម ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៤ កើនឡើងជិត ៦០ ភាគរយ ជាកំណើនមិនធ្លាប់មាន។

ក្នុងឆមាសទី១ ឆ្នាំ២០២៤ ការនាំចេញកសិផលរបស់កម្ពុជា សម្រេចបានជាង ៦លានតោន កើនឡើងជិត ៦០ភាគរយ ធៀបនឹងឆមាសទី១ ក្នុងឆ្នាំ២០២៣ ដែលជាកំណើនមិនធ្លាប់មាន ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ។ កសិផលប្រមាណ ៦លានតោន បាននាំចេញទៅកាន់ទីផ្សារ គោលដៅចំនួន ៧៧ ប្រទេសទូទាំងពិភពលោក។

៩៤% នៃកសិផលកម្ពុជា គឺឆ្ពោះទៅកាន់ទីផ្សារសំខាន់ៗដូចជា៖ – ប្រទេសចិន៖ ចេក អង្ករ ដំឡូងមី ស្វាយ និងមៀន។ ប្រទេសរៀតណាម៖ ស្រូវ ចន្ទី ដំឡូងមី ស្វាយស្រស់។ ប្រទេសថៃ៖ ដំឡូងមី ស្វាយស្រស់ ម្ទេស កន្ទក់ ។

កសិផលកម្ពុជា ដែលកំពុងមានកំណើនទីផ្សារក្រៅពីស្រូវ ស្វាយចន្ទី និងដំឡូងមី៖ ស្វាយស្រស់ ដំណាប់ស្វាយ ទុរេន គ្រាប់ពោត មៀនស្រស់ ម្រេច និងម្ទេសស្រស់។ គ្រាប់ស្វាយចន្ទីឆៅ៖ មានទំហំនាំចេញជាង ៨០០ លានដុល្លារ ប្រហែល ១ ភាគ ៣ នៃតម្លៃនាំចេញ កសិផលសរុបរបស់កម្ពុជា។

ទំហំទឹកប្រាក់ពីការនាំចេញ៖ កសិផលក្រៅពីស្រូវ-អង្ករ ៖ ជាង ១ ៨០០ លានដុល្លារ។ កសិផលស្រូវ៖ ជាង ៤០០ លានដុល្លារ។ កសិផលអង្ករ៖ ជាង ២០០ លានដុល្លារ។ ប្រភេទដំឡូងមី៖ មានបរិមាណជាង ២,៥០ លានតោន ដែលជាកំណើនខ្ពស់ជាងគេទី១ ក្នុងចំណោមកសិផលសំខាន់ដទៃទៀត ដោយទទួលបានទឹកប្រាក់ចំនួនជាង ៤៥០ លានដុល្លារអាមេរិក៕

The post ការនាំចេញកសិផលកម្ពុជា ឆមាសទី១ កើនឡើងជិត ៦០ ភាគរយ ជាកំណើនមិនធ្លាប់មាន appeared first on Kampuchea Thmey Daily.

មន្ត្រីណែនាំឱ្យពង្រឹងទប់ស្កាត់ការនាំចូលផលិតផលកសិកម្មខុសច្បាប់
មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ណែនាំ​ឱ្យ​មន្ត្រី​កសិកម្ម​ចូលរួម​ទប់ស្កាត់​ការ​នាំចូល​ធាតុ​ចូល​កសិកម្ម​ខុសច្បាប់​នៅ​តាម​​ខេត្ត​ជាប់​ព្រំដែន និង​លក់​តាម Online មិន​មាន​ចុះ​បញ្ជី​ការ​ ត្រឹម​ត្រូវ​ ដែល​នាំ​ឱ្យ​មាន​ការ​ប៉ះពាល់​ដល់​សុខភាព។

ថ្លែង​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ស្តីពី ការ​ពង្រឹង​ការងារ​គ្រប់គ្រង​ថ្នាំ​កសិកម្ម និង​ជី​កសិកម្ម​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា លោក គង់​ ច័ន្ទវាសនា រដ្ឋ​លេខាធិការ​ក្រសួង​កសិកម្ម រុក្ខា​​ប្រមាញ់ និង​នេសាទ បាន​ណែនាំ​ដល់​មន្ត្រី​ត្រូវ​យក​ចិត្ត​ទុកដាក់​ទប់ស្កាត់​ការ​នាំ​​ចូល​ធាតុ​ចូល​កសិកម្ម​ខុស​ច្បាប់​ ជា​ពិសេស​នៅ​បណ្ដា​ខេត្ត​ជាប់​ព្រំ​ដែន ការ​លក់ Onlineមិន​មាន​ចុះ​បញ្ជី​ការ ការ​ក្លែង​បន្លំ​គុណភាព ដែល​នាំ​ឱ្យ​មាន​ការ​ប៉ះពាល់​សុខភាព​បរិស្ថាន និង​បញ្ហា​ផ្សេងៗ។

លើស​ពី​នេះ​ទៀត ត្រូវ​ពិនិត្យ​លទ្ធភាព​លើ​សុពល​ភាព​បញ្ជី​ការ​ឱ្យ​លើស​ពី ៣ឆ្នាំ​ផងដែរ និង​ត្រូវ​ផ្តល់​វគ្គ​​បណ្ដុះបណ្ដាល​ដល់​អ្នក​លក់​ធាតុ​ចូល​កសិកម្ម និង​ពង្រឹង​ការ​ផ្សព្វផ្សាយ​ដល់​កសិករ​លើ​ការ​ប្រើប្រាស់​ធាតុ​ចូល​កសិកម្ម​ឱ្យ​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស។

លោក​រដ្ឋលេខាធិការ​ក៏​បាន​ណែ​នាំ​​ដល់ អគ្គនាយកដ្ឋាន​កសិកម្ម​​ត្រូវ​សិក្សា​បន្ថែម និង​ត្រូវ​ការ​សហការ​គ្នា​ឱ្យ​បាន​ល្អ​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ និង​ត្រូវ​មាន​របប​របាយការណ៍​ប្រចាំ​ខែ​ច្បាស់លាស់​ត្រឹមត្រូវ តាម​ដាន​ការ​ត្រួត​ពិនិត្យ និង​ផ្សព្វផ្សាយ​អំពី​ច្បាប់​និង​ធាតុ​ចូល​កសិកម្ម​ដល់​អាជីវករ និង​កសិករ ​អ្នក​ប្រើប្រាស់​ឱ្យ​បាន​ទូលំទូលាយ ដើម្បី​អនុវត្ត​ការងារ​គ្រប់គ្រង​ថ្នាំ​កសិកម្ម និង​ជី​កសិកម្ម​នេះ​ឱ្យ​បាន​​ល្អ​បំផុត។

នៅ​ក្នុង​ឱកាស​​នោះ​ដែរ លោក​រដ្ឋលេខាធិការ​ក៏​បាន​គូស​បញ្ជាក់​អំពី​ទស្សនាទាន​កសិកម្ម និង​អនុសាសន៍​រដ្ឋមន្ត្រី​កសិកម្ម​ដែល​ផ្ដោត​សំខាន់​លើ​ការ​ធានា​សន្តិសុខ​ស្បៀង គុណភាព​ផលិតផល និង​ស្ថិរភាព​តម្លៃ​ក្នុង​ខ្សែ​ច្រវាក់​តម្លៃ​ល្អ ការ​ជំរុញ​សហគមន៍​កសិកម្ម​តាម​គំរូ​ថ្មី ព្រម​ទាំង​ការ​ដាក់​ពង្រាយ​មន្ត្រី​ផ្សព្វផ្សាយ​កសិកម្ម​ឃុំ ដើម្បី​ជួយ​ដល់​កសិករ​ក្នុង​ការ​កាត់​បន្ថយ​ថ្លៃ​ដើម​ផលិត​កម្ម និង​បង្កើន​ប្រាក់​ចំណេញ៕

អត្ថបទ៖ សំអឿន

The post មន្ត្រីណែនាំឱ្យពង្រឹងទប់ស្កាត់ការនាំចូលផលិតផលកសិកម្មខុសច្បាប់ appeared first on Kampuchea Thmey Daily.

កម្ពុជា សម្រេចបានថវិកាជាង ១៤ពាន់លានដុល្លារ ពីការនាំចេញទំនិញ​សំខាន់ៗ​​ជាង ២០មុខ
សម្រាប់ទំនិញសំខាន់ៗរបស់កម្ពុជា ដែលបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ មានចំណូលប្រមាណ ១៤​ពាន់លានដុល្លារ គិតត្រឹមរយៈពេល ៧ខែ ឆ្នាំ ២០២៣ ហើយចំពោះការនាំចេញនេះ បានរួមចំណែក​ជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ យ៉ាងសំខាន់ផងដែរ។

តាមយោង​របាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញផ្សាយក្នុងខែ កក្កដា បានឱ្យដឹងថា សម្រាប់ទំនិញសំខាន់ៗដែលត្រូវបាននាំចេញ​រួមមាន ​​​​​សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំដែលធ្វើឡើងពីក្រណាត់ មានទឹកប្រាក់ចំនួន ៣ពាន់លានដុល្លារ មានការថយចុះ ២២.៧ ភាគរយ ធៀបនឹងឆ្នាំ ២០២២ មានចំនួន ៩.៩ ពាន់លានដុល្លារ។​ សម្រាប់ម៉ាស៊ីន និងឧបករណ៍អគ្គិសនី មានចំនួនទឹកប្រាក់ប្រមាណ ១.៨ ពាន់លានដុល្លារ មានកំណើន ១៣.៧ ភាគរយ ធៀបរយៈពេលដូចគ្នានៅឆ្នាំ ២០២២។

ចំពោះគុ​ជខ្យងធម្មជាតិ ឬចិញ្ចឹម ត្បូងថ្មមានតម្លៃ មានចំនួនទឹកប្រាក់ ៦០៧ លានដុល្លារ កើនឡើង  ៤.៥ ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២​ ចំនួន ១៦៩ លានដុល្លារ។ ជាមួយគ្នានេះដែរ សម្រាប់ស្បែកជាប់រោម ស្បែកសិប្បនិម្មិត និផលិតផលរបស់វា មានកំណើនប្រមាណ ១.២ ភាគរយ ក្នុងឆ្នាំ ២០២៣ នេះ។​

សម្រាប់ប្រដាប់ប្រដារក្មេងលេង ល្បែង និងវត្ថុចាំបាច់សម្រាប់កីឡា មានទំហំទឹកប្រាក់ចំនួន ៩២ លានដុល្លារ មានការកើនឡើង ០.៧ ភាគរយ បើធៀបនឹងឆ្នាំ ២០២២ មាន ៧១​លានដុល្លារ រួមមានទំនិញសំខាន់ៗ​ជាច្រើនផ្សេងៗទៀត។

គូរពញ្ជាក់ឱ្យដឹងផងដែរថា កម្ពុជា មានទំហំពាណិជ្ជកម្មជាមួយអន្តរជាតិ សម្រេចបានប្រមាណជាង ២៧,៧ ពាន់លានដុល្លារ រយៈពេល ៧ខែ ឆ្នាំ ២០២៣នេះ ពោលគឺមានការធ្លាក់ចុះជាង ១៥ ភាគរយ បើធៀបនឹង​រយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ គឺមានជាង ៣២,៨ពាន់លានដុល្លារ។

អត្ថបទ៖ ផល ធារិត

The post កម្ពុជា សម្រេចបានថវិកាជាង ១៤ពាន់លានដុល្លារ ពីការនាំចេញទំនិញ​សំខាន់ៗ​​ជាង ២០មុខ appeared first on Kampuchea Thmey Daily.

កម្ពុជា បានចំណូលពីការនាំចេញទំនិញសំខាន់ ២០មុខ ជាង ៩.១ពាន់លានដុល្លារ ៥ខែ ឆ្នាំនេះ
ទំនិញសំខាន់ៗរបស់កម្ពុជា ដែលនាំចេញទៅកាន់ទីផ្សារអន្តរជាតិ បានចំណូលប្រមាណ ៩.១ពាន់លានដុល្លារ រយៈពេល ៥ខែ ឆ្នាំ ២០២៣ ដែលការនាំចេញនេះ បានជួយជំរុញកំណើនសេដ្ឋកិច្ចជាតិយ៉ាងសំខាន់ផងដែរ។ នេះបើតាមយោង​តាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

បើតាមអគ្គនាយកដ្ឋានគយ ក្នុងចំណោមទំនិញទាំងនោះរួមមាន សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំដែលធ្វើពីក្រណាត់ នាំចេញគិតជាទឹកប្រាក់ចំនួន ១.៨ពាន់លានដុល្លារ មានការថយចុះ ២៦.១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ មានចំនួនជាង ២.៥ពាន់លានដុល្លារ។ ម៉ាស៊ីន និងឧបករណ៍អគ្គិសនី សម្រេចបានជាង ១.២ពាន់លានដុល្លារ កើនឡើង ៩៦% ធៀបនឹងឆ្នាំ ២០២២ មានចំនួនជាង ៦៣៩លានដុល្លារ។ គុជខ្យងធម្មជាតិ ឬចិញ្ចឹម ត្បូងថ្មមានតម្លៃ ឬតម្លៃមធ្យម សម្រេចបានជាង ៤៧១លានដុល្លារ កើនឡើងជាង ២៦០%។ ផ្លែឈើ គ្រាប់ផ្លែឈើ និងសម្បកឈើ សម្រេចបានការនាំចេញបានទឹកប្រាក់ ៤៧៨លានដុល្លារ កើនឡើងជាង ២០%។ កៅស៊ូ និងផលិតផលធ្វើអំពីកៅស៊ូ នាំចេញទទួលបានទឹកប្រាក់ជាង ២៦០លានដុល្លារ កើនឡើង ៤១.៤ភាគរយ។ វត្ថុធាតុប្លាស្ទិច និងវត្ថុធាតុធ្វើពីប្លាស្ទិចកៅស៊ូ ចំនួនជាង ១២៩លានដុល្លារ ថមចុះ ៣២% រួមទាំងទំនិញសំខាន់មួយចំនួនទៀត។

ប្រទេសដែលមានពាណិជ្ជកម្មទំនិញសំខាន់ជាមួយកម្ពុជា រួមមាន ប្រទេសចិន អាមេរិក វៀតណាម ថៃ ជប៉ុន សិង្ហបុរី ឥណ្ឌូណេស៊ី អាល្លឺម៉ង់ តៃវ៉ាន់ កាណាដា អង់គ្លេស កូរ៉េខាងត្បូង ម៉ាឡេស៊ី អេស្ប៉ាញ អូស្រ្តាលី ឥណ្ឌា និងហុងកុង ជាដើម។

សម្រាប់ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងអន្តរជាតិ សម្រេចបានប្រមាណជិត ២០ពាន់លានដុល្លារ រយៈពេល ៥ខែ ចាប់ពីខែ មករា ដល់ខែ ឧសភា ឆ្នាំ ២០២៣ ពោលគឺមានការថយចុះ ១៤.១% បើធ្វើនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ មានចំនួនជាង ២២ពាន់លានដុល្លារអាមេរិក។ នេះបើតាមយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕

The post កម្ពុជា បានចំណូលពីការនាំចេញទំនិញសំខាន់ ២០មុខ ជាង ៩.១ពាន់លានដុល្លារ ៥ខែ ឆ្នាំនេះ appeared first on Kampuchea Thmey Daily.