ការនាំចេញអង្ករថៃ Archives - Kampuchea Thmey Daily

ការនាំចេញអង្ករថៃធ្លាក់ចុះ​ជាគំហុកខែមុន បង្កក្ដីបារម្ភក្នុងវិស័យ
ការនាំចេញអង្ករថៃបានធ្លាក់ចុះយ៉ាង​គំហុកទាំងតម្លៃ និងបរិមាណ ​នៅខែមករា ដោយបង្កើនក្ដីបារម្ភថា ការនាំចេញសរុបរបស់ប្រទេសពេញមួយឆ្នាំ ២០២៦ អាចធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ៥ ឆ្នាំ ដោយសារតែកំណើនតម្លៃប្រាក់បាត និងការប្រកួតប្រជែងសកល ចំពេលតម្រូវការចុះខ្សោយ។ នេះបើតាម​ការចុះផ្សាយរបស់កាសែត The Nation កាលពីថ្ងៃព្រហស្បតិ៍ (២៦ កុម្ភៈ)។

ប្រធាន​សមាគមអ្នកនាំចេញអង្ករថៃ លោក Charoen Laothamatas បាននិយាយថា ការនាំចេញអង្ករ​នៅខែមករាបាន​ធ្លាក់ចុះប្រមាណ ១៧,៥% ធៀបនឹង​រយៈពេលដូចគ្នាឆ្នាំមុន មកត្រឹម ៥៣០ ០០០ តោន ខណៈតម្លៃនាំចេញ បាន​ធ្លាក់ចុះខ្លាំងរហូតដល់ ៣០,៧% មកត្រឹម ៩,៧ ប៊ីលា​នបាត (ប្រហែល ៣១២ លាន​ដុល្លារ)។ ​

សមាគមបាន​ព្យាករ​ថា ​ការនាំចេញ​អង្ករ​​នៅឆ្នាំ ២០២៦ នេះ នឹងធ្លាក់ចុះ ១១% គិតជាបរិមាណ មកត្រឹម ៧,០៣ លាន​តោន ​និងធ្លាក់ចុះ ១២,៣% គិតជាតម្លៃមកត្រឹម ១៣០ ប៊ីលានបាត។ ​

សមាគមបាន​គូសបញ្ជាក់ថា កត្តាហានិភ័យចម្បង​ដ៏ធំមួយ​នោះគឺការឡើងថ្លៃនៃប្រាក់បាត ​ដែល​ធ្វើឱ្យអង្ករថៃ​ឡើងថ្លៃ ពិបាក​ប្រកួតប្រជែងនឹង​ប្រទេសផ្សេងៗ រួមទាំងវៀតណាម​ ឥណ្ឌា ប៉ាគីស្ថាន និងកម្ពុជា។ ​

លើសពីនេះ ពន្ធបណ្ដោះអាសន្ន ១៥% របស់សហរដ្ឋអាមេរិករយៈពេល ១៥០ ថ្ងៃ អាចកាត់បន្ថយការនាំចេញអង្ករក្រអូបរបស់ថៃទៅកាន់​អាមេរិកចន្លោះពី ១៥-២០%។ បច្ចុប្បន្ន​អាមេរិក គឺជាទីផ្សារអង្ករក្រអូបធំបំផុតរបស់​ថៃ ដែល​ស្រូបយកប្រហែល​ពាក់កណ្ដាលនៃការនាំចេញរបស់ថៃ។

សមាគមអ្នកនាំចេញអង្ករថៃបាន​បន្ថែមថា កង្វល់ដ៏ធំបំផុតមួយទៀតគឺពាក់ព័ន្ធនឹង​កម្សោយតម្រូវការពីប្រទេសនាំចូលដូចជាឥណ្ឌូណេស៊ី និងហ្វីលីពីន ដោយសារតែកំណើនផលិតកម្មនៅក្នុងប្រទេសរបស់ពួកគេ និងកំណើននៃការផ្គត់ផ្គង់ពីប្រទេសផលិតអង្ករសំខាន់ៗ ដូចជាឥណ្ឌាជាដើម៕

The post ការនាំចេញអង្ករថៃធ្លាក់ចុះ​ជាគំហុកខែមុន បង្កក្ដីបារម្ភក្នុងវិស័យ appeared first on Kampuchea Thmey Daily.

ការនាំចេញអង្កររបស់ថៃ អាចធ្លាក់ចុះប្រហែល​ ១ លាន​តោន នៅឆ្នាំក្រោយ
ការនាំចេញអង្កររបស់ប្រទេសថៃ​រំពឹងថានឹងធ្លាក់ចុះមកត្រឹម ៧ លានតោននៅឆ្នាំ ២០២៦ ពីប្រហែល ៨ លានតោននៅឆ្នាំនេះ ដោយសារតែការឡើងថ្លៃប្រាក់បាត ដែលធ្វើឱ្យអ្នកនាំចេញពិបាក​នឹង​ប្រកួតប្រជែងជាមួយ​អ្នកផ្គត់ផ្គង់ឥណ្ឌា។ ​នេះបើតាមការចុះផ្សាយរបស់ភ្នាក់់ងារព័ត៌មាន VNA។

ការធ្លាក់ចុះនោះ នឹងបន្តកើតឡើងពីឆ្នាំនេះ ដែលការនាំចេញអង្កររបស់ថៃបានធ្លាក់ចុះជាគំហុករួចស្រាប់ហើយ។

ថ្លែង​ក្នុងសន្និសីទសារព័ត៌មានកាលពីពេល​ថ្មីៗនេះ លោកស្រី Arada Fuangtong ប្រធាននាយកដ្ឋានពាណិជ្ជកម្មបរទេសនៃក្រសួងពាណិជ្ជកម្មថៃ បាននិយាយថា រូបិយប័ណ្ណថៃបច្ចុប្បន្នមាន​តម្លៃខ្ពស់ជាងរូបិយប័ណ្ណដៃគូប្រកួតប្រជែងចន្លោះពី ១០-២០%។

លោកស្រីបានបន្ថែមថា ប្រសិនបើប្រាក់បាតបន្តកើនឡើង នោះវានឹងបង្កបញ្ហាប្រឈមដ៏ធំមួយសម្រាប់ផលិតផលកសិកម្មរបស់ថៃ។

កន្លងមក អ្នកជំនាញផ្នែកស្រូវអង្ករថៃបាន​ព្រមានថា ការនាំចេញរបស់ប្រទេសនឹង​រងផលប៉ះពាល់ខ្លាំងពីកំណើនប្រាក់បាត ខណៈតម្លៃអង្ករសកលបាន​ធ្លាក់ចុះរួចហើយ​ដោយសារតែកម្សោយតម្រូវការពីប្រទេសនាំចូលធំៗដូចជាហ្វីលីពីន និងឥណ្ឌូណេស៊ី និងកំណើនការផ្គត់ផ្គង់ជាដើម។

នៅឆ្នាំ ២០២៥ ការ​នាំចេញអង្កររបស់ថៃ រំពឹងថានឹងឈានដល់ ៧,៨៨-៨ លានតោន ដែលលើសពីគោលដៅ ៧,៥ លានតោន ដោយសារភាពរឹងមាំនៃតម្រូវការ​​ចុងឆ្នាំ។

ទោះជាយ៉ាងណាក៏ដោយ បរិមាណនេះនៅតែទាបជាងការនាំចេញជិត ១០ លានតោនក្នុងឆ្នាំ ២០២៤ ​ ដែលកាលនោះ ថៃជាប្រទេសនាំចេញអង្ករធំជាងគេទី ២ របស់ពិភពលោក បន្ទាប់ពីឥណ្ឌា​៕

The post ការនាំចេញអង្កររបស់ថៃ អាចធ្លាក់ចុះប្រហែល​ ១ លាន​តោន នៅឆ្នាំក្រោយ appeared first on Kampuchea Thmey Daily.

តម្លៃអង្ករនាំចេញថៃធ្លាក់ចុះ ១០ ខែជាប់ៗគ្នា ​
តម្លៃអង្ករនាំចេញថៃបាន​បន្តធ្លាក់ចុះ​កាលពីខែសីហា ដែលជាខែទី១០​នៃការធ្លាក់ចុះជាប់ៗគ្នា ចំពេលតម្រូវការពីទីផ្សារនាំចេញខ្សោយ ខណៈការផ្គត់ផ្គង់ពីប្រទេសគូប្រជែងរឹងមាំ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។

ការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្ម (TPSO) នៃក្រសួងពាណិជ្ជកម្មថៃ បាន​ឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ​ការនាំចេញអង្ករ​ថៃក្នុងខែសីហា ​មានចំនួនសរុប ៧៣៩ ៤៩៧ តោន ក្នុងតម្លៃ ៣,៩៨ ប៊ីលាន​ដុល្លារ ដោយ​ធ្លាក់ចុះ ១៦,៩ ភាគរយ គិតជាបរិមាណ និង ៣០ ភាគរយ បើគិតជាតម្លៃ។

ចន្លោះពីខែមករា ដល់ខែសីហា ការនាំចេញអង្ករថៃសរុប​ក៏​បាន​ធ្លាក់ផងដែរ ២៤,១ ភាគរយ មកត្រឹម ៥,០៣ លាន​តោន។

​ការនាំចេញបាន​ធ្លាក់ចុះ​នៅតាម​ទីផ្សារដូចជាសហរដ្ឋអាមេរិក អាហ្រ្វិកខាងត្បូង សេណេហ្គាល់ អ៊ីរ៉ាក់ និងម៉ូសំប៊ិក​ ជាដើម​។ ​យ៉ាងណាមិញ​ ការនាំចេញ​បាន​កើនឡើងទៅកាមេរូន​ ចិន ម៉ាឡេស៊ី ហុងកុង និងកាណាដា។

សូម្បីតែតម្លៃស្រូវក្នុងស្រុកក៏ធ្លាក់ចុះផងដែរ។ យោងតាមសមាគមរោងម៉ាស៊ីនកិនស្រូវថៃ តម្លៃអង្ករស (សំណើម ១៥ ភាគរយ​) ​មានតម្លៃ ៦ ៥០០-៦ ៧០០ បាត/តោន នៅថ្ងៃទី ២៤ ខែកញ្ញា ដោយ​ធ្លាក់ចុះជាង ២០០ បាត/តោន ធៀប​នឹង​តម្លៃនៅថ្ងៃទី ១៧ ខែកញ្ញា។

គួរគូសបញ្ជាក់ថា តម្លៃអង្ករសកលបាន​ធ្លាក់ចុះតាំងតែពីដើមឆ្នាំមក ដោយសារតែកំណើននៃការផ្គត់ផ្គង់ ការកាត់បន្ថយនៃការទិញ​របស់ប្រទេសនាំចូល និងកំណើនផលិតកម្មស្រូវនៅទូទាំងសកលជាដើម៕

The post តម្លៃអង្ករនាំចេញថៃធ្លាក់ចុះ ១០ ខែជាប់ៗគ្នា ​ appeared first on Kampuchea Thmey Daily.

អ្នកនាំចេញអង្ករថៃ បារម្ភពីផលប៉ះពាល់ពីកំណើនតម្លៃប្រាក់បាត
សមាគមអ្នកនាំចេញអង្ករថៃកាលពីថ្ងៃពុធ បាន​សម្ដែង​ការព្រួយបារម្ភអំពីភាពរឹងមាំនៃប្រាក់បាត ហើយបានអំពាវនាវឱ្យរដ្ឋាភិបាល និងធនាគារកណ្តាលថៃ ​ចាត់វិធានការជាបន្ទាន់ដើម្បីដោះស្រាយបញ្ហា ចំពេលដែលតម្លៃប្រាក់បាតកើនដល់កម្រិតខ្ពស់​ធៀបនឹងប្រាក់ដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ជាធម្មតា ការឡើងថ្លៃនៃប្រាក់បាត ធ្វើឱ្យ​ទំនិញថៃ​ឡើងថ្លៃសម្រាប់ប្រទេសនាំចូល ដែលធ្វើឱ្យ​វាប្រឈមមុខនឹងភាពលំបាកផ្នែកប្រកួតប្រជែង ចំពេលការផ្គត់ផ្គង់អង្ករសកលមាន​កាន់តែច្រើន ប៉ុន្តែតម្លៃចុះទាប។

សមាគមអ្នកនាំចេញអង្ករថៃ បាននិយាយ​ក្នុងសេចក្តីថ្លែងការណ៍​ថា វាគួរតែមានចំណាត់ការ​កុំឱ្យ​ប្រាក់ហក់ឡើងខ្លាំង ហើយ​ធ្វើឱ្យវាធ្លាក់ចុះ​ដល់កម្រិតប្រកួតប្រជែង ​និងរក្សាស្ថិរភាពរបស់វាកុំឱ្យធ្លាក់ចុះធ្ងន់ធញងរ។ សមាគមបន្តថា ​ភាពរឹងមាំនៃប្រាក់បាតបច្ចុប្បន្ន កំពុង​បង្កផលប៉ះពាល់ដល់ការនាំចេញអង្ករ និងប្រាក់ចំណូលរបស់គ្រួសារកសិកររាប់លាននាក់។

ទិន្នន័យ​ពីក្រុមហ៊ុន LSEG បានបង្ហាញថា តម្លៃប្រាក់បាត​បាន​ហក់ឡើងដល់កម្រិត​ខ្ពស់បំផុតក្នុងរយៈពេល ៤ ឆ្នាំ ​ធៀបនឹងប្រាក់ដុល្លារ ​កាលពីថ្ងៃអង្គារ។ នៅរសៀលថ្ងៃពុធ រូបិយប័ណ្ណថៃបានឡើងដល់តម្លៃ ៣១,៨២ បាត/ដុល្លារ។ តាំងពីដើមឆ្នាំមក វាបាន​កើនឡើង ៨ ភាគរយ ធៀបនឹង​ប្រាក់ដុល្លារ។ ​​

ផ្ទុយទៅវិញ ​រូបិយប័ណ្ណនៃប្រទេសនាំចេញអង្ករសំខាន់ៗផ្សេងទៀតដូចជាឥណ្ឌា វៀតណាម និងប៉ាគីស្ថានបានធ្លាក់ចុះធៀបនឹងប្រាក់ដុល្លារអាមេរិក ដែលបណ្តាលឱ្យមានភាពខុសគ្នានៃអត្រាប្តូរប្រាក់រវាង​ថៃ និងដៃគូប្រកួតប្រជែងរបស់ខ្លួនរហូតដល់ ១០ ភាគរយ​ ។

ការនាំចេញអង្កររបស់​ថៃ បានធ្លាក់ចុះ ២៥ ភាគរយ រួចហើយ មកត្រឹម ៤,៣ លាន​តោន ក្នុងរយៈពេល ៧ ខែដើមឆ្នាំនេះ។  ​យោង​តាម​ធនាគារ​កណ្តាល កំណើនប្រាក់​បាត​ត្រូវ​បាន​ជំរុញ​ជា​ចម្បង​ដោយ​ការ​ធ្លាក់​ចុះ​នៃ​ប្រាក់​ដុល្លារ​អាមេរិក និង​ការ​ឡើង​ថ្លៃ​នៃ​តម្លៃ​មាស៕

The post អ្នកនាំចេញអង្ករថៃ បារម្ភពីផលប៉ះពាល់ពីកំណើនតម្លៃប្រាក់បាត appeared first on Kampuchea Thmey Daily.

ការ​ផ្អាកការនាំចូលអង្កររបស់ហ្វីលីពីន បង្កក្ដីបារម្ភនៅវៀតណាម និងថៃ
វិធានការបិទការនាំចូលអង្កររយៈពេល​ ៦០ ថ្ងៃរបស់ហ្វីលីពីន ដែលនឹង​ចាប់ផ្ដើមពីថ្ងៃទី ១ កញ្ញាខាងមុខនេះ កំពុងបង្កក្ដីបារម្ភខ្លាំង​ក្នុងចំណោមអ្នកនាំចេញអង្ករនៅវៀតណាម និងថៃ ចំពេលដែលតម្លៃអង្ករអន្តរជាតិ​ស្ថិតនៅក្រោម ៤០០ ដុល្លារ/តោន អស់រយៈពេលជាច្រើនខែមកហើយ។

តាមការចុះផ្សាយរបស់កាសែត Viet Nam News នាថ្ងៃចន្ទនេះ ក្រុមហ៊ុននាំចេញអង្ករវៀតណាមបានជំរុញឱ្យក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មផ្តល់ការគាំទ្រ ទប់ទល់នឹង​ផលប៉ះពាល់ពីចំណាត់ការរបស់ហ្វីលីពីន ដែលជាប្រទេសទិញអង្ករដ៏ធំបំផុតលើពិភព​លោក និងវៀតណាម។

ប្រធានសមាគមស្បៀងអាហារវៀតណាម លោក Đỗ Hà Nam បាននិយាយថា ការផ្អាករបស់ហ្វីលីពីន អាចរំខានដល់កិច្ចសន្យា​ដែល​បាន​ចុះហត្ថលេខារួច​ បង្កើន​ស្តុក និងបង្កើតសម្ពាធលើសាច់ប្រាក់ងាយស្រួលរបស់អ្នកនាំចេញ ក៏ដូចជាប៉ះពាល់ផ្ទាល់ដល់ប្រាក់ចំណូលរបស់កសិករ ដោយសារហ្វីលីពីន​រួមចំណែករហូតដល់ ៤០-៤៥ ភាគរយ នៃតម្លៃនាំចេញអង្ករសរុបរបស់វៀតណាម។

​សមាគមវៀតណាម​ដដែល​ បានស្នើរដ្ឋាភិបាល​ឱ្យចេញ​កញ្ចប់អត្រាការប្រាក់ទាប និងការពន្យារបំណុល​ រួមជាមួយនឹងវិធានការផ្សេងៗ ដើម្បីជួយអ្នកនាំចេញរក្សាទុកអង្ករក្នុងស្ដុក រហូតដល់ការផ្អាកត្រូវបានដកចេញ ដើម្បី​បញ្ចៀសការលក់ចេញដោយសារកង្វល់ ដែលនាំឱ្យ​ពួកគេខាតធ្ងន់ធ្ងរ។

ពាក់ព័ន្ធនឹង​ការផ្អាកការនាំចូលអង្ករ ២ ខែនេះ ហ្វីលីពីន បាន​អះអាងថាធ្វើឡើងដើម្បីការពារ​កសិករក្នុងស្រុក ដែល​រងហានិភ័យ​ដោយសារតែអង្ករនាំចូលពីបរទេសថោកៗ។ កាលពីខែកក្កដា ស្រូវហ្វីលីពីនធ្លាក់ចុះតម្លៃរហូតដល់ ១៦ ភាគរយ។

ជុំវិញបញ្ហានេះផងដែរ ​ប្រធាន​នាយកដ្ឋានពាណិជ្ជកម្មបរទេសនៃក្រសួងពាណិជ្ជកម្មថៃ លោកស្រី Arada Fuangtong បាននិយាយថា ក្រុមហ៊ុននាំចេញអង្កររបស់ថៃបានរាយការណ៍ថា សេចក្ដីសម្រេច​របស់​រដ្ឋាភិបាលហ្វីលីពីន​ នឹងប៉ះពាល់ដល់ការនាំចេញរបស់ខ្លួន​ ដូចទៅនឹង​ប្រទេសនាំចូលអង្ករផ្សេងទៀតដែរ​។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation កាលពីថ្ងៃអាទិត្យ​។

ឆ្លើយតបនឹង​បញ្ហានេះ នាយកដ្ឋានពាណិជ្ជកម្មបរទេសថៃ កំពុងរៀបចំវិធានការគាំទ្រការនាំចេញអង្កររបស់ថៃ និងធានានូវការបញ្ជាទិញថ្មី ដើម្បីស្រូបយកទិន្នផលក្នុងស្រុក និងបង្កើតប្រាក់ចំណូលដល់កសិករ។ វិធានការទាំងនេះរួមមានការពង្រីកទីផ្សារ និងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម ដើម្បីបង្កើតទំនុកចិត្ត និងជំរុញការនាំចេញអង្កររបស់ថៃ។

គួរគូសបញ្ជាក់ថា ការផ្អាកការនាំចូលអង្កររបស់ហ្វីលីពីន ធ្វើឡើងចំពេលដែលតម្លៃអង្ករអន្តរជាតិ​ធ្លាក់ចុះរួចហើយតាំងតែពីដើមឆ្នាំមក ដោយសារតែកំណើននៃការផ្គត់ផ្គង់ និងការកាត់បន្ថយការនាំចូលរបស់ប្រទេសនាំចូលសំខាន់ៗដូចជាឥណ្ឌូណេស៊ីជាដើម៕

The post ការ​ផ្អាកការនាំចូលអង្កររបស់ហ្វីលីពីន បង្កក្ដីបារម្ភនៅវៀតណាម និងថៃ appeared first on Kampuchea Thmey Daily.

ការនាំចេញអង្កររបស់ថៃ ធ្លាក់ចុះខ្លាំងនៅត្រីមាសដើមឆ្នាំ
សមាគមអ្នកនាំចេញអង្ករថៃ បាន​ឱ្យដឹងកាលពីថ្ងៃចន្ទថា ការនាំចេញអង្កររបស់ប្រទេសថៃ បានធ្លាក់ចុះ ៣០ ភាគរយ ​នៅក្នុងត្រីមាសទី ១ ដើមឆ្នាំ ២០២៥ នេះ ធៀប​នឹង​រយៈពេលដូចគ្នា​កាលពីឆ្នាំមុន មកនៅត្រឹម ២,១ លានតោន។ នេះបើតាម​ការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

ប្រធានកិត្តិយសរបស់​សមាគម លោក Chookiat Ophaswongse បាន​និយាយថា ការធ្លាក់ចុះនេះគឺដោយសារតែប្រទេសនានា ពន្យារពេលការសម្រេចចិត្តទិញអង្ករ ​ខណៈ​ឥណ្ឌាបន្តការនាំចេញអង្ករឡើងវិញដែល​ធ្វើឱ្យ​ការផ្គត់ផ្គង់មាន​កាន់តែច្រើន ​បង្កការធ្លាក់ថ្លៃ​។

មន្រ្តីជំនាញដដែល​បាន​បន្តថា ​ការនាំចេញពេញមួយឆ្នាំ អាចធ្លាក់ចុះក្រោមការព្យាករ​ ៧,៥ លាន​តោន​ ប៉ុន្តែក្រុមហ៊ុននាំចេញ​កំពុងឃើញ​ពីកំណើននៃការបញ្ជាទិញ​ពីសហរដ្ឋអាមេរិក ចំពេល​ដែល​ពន្ធគយបដិការ​ផ្អាកបណ្ដោះអាសន្នរយៈពេល​ ៩០ ថ្ងៃ រហូតដល់ដើមខែកក្កដា។ លោក​បន្ថែមថា ការ​នាំ​ចេញ​នៅ​ត្រី​មាស​ទី​ ២ ​នឹង​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​រយៈ​ពេល​ ៣ ​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ។

​បើតាម​លោក​ Chookiat ​ថៃ​ជា​ប្រទេស​នាំ​ចេញ​អង្ករ​ធំ​ជាង​គេ​ទី​ ២ ​របស់​ពិភពលោក ប៉ុន្តែ​អាច​នឹង​បាត់បង់​ដំណែងនេះ​ ប្រសិន​បើ​ប្រឈមមុខនឹង​ការដំឡើងពន្ធ​​​ខ្ពស់​ជាង ១០ ភាគរយ។ លោក ត្រាំ ដាក់ពន្ធគយបដិការ ៣៦ ភាគរយ លើទំនិញ​ថៃ។

កាលពីឆ្នាំមុន ​ថៃបាននាំចេញអង្ករចំនួន ៩,៩៤ លានតោន ដែលមានតម្លៃ ២២៥,៦៥ ប៊ីលាន​បាត ​ដោយសហរដ្ឋអាមេរិក គឺជាទីផ្សារធំទី ៣ របស់ខ្លួន គិតជា​បរិមាណ៕

The post ការនាំចេញអង្កររបស់ថៃ ធ្លាក់ចុះខ្លាំងនៅត្រីមាសដើមឆ្នាំ appeared first on Kampuchea Thmey Daily.

ថៃរំពឹងពីការធ្លាក់ចុះធ្ងន់ធ្ងរ​ការនាំចេញអង្ករនៅត្រីមាសដើមឆ្នាំនេះ
សមាគមអ្នកនាំចេញអង្ករថៃ បានឱ្យដឹងកាលពីថ្ងៃពុធ​ថា ការនាំចេញអង្កររបស់ប្រទេស​រំពឹងថានឹងធ្លាក់ចុះធ្ងន់ធ្ងរ​នៅត្រីមាសទី ១ ដើមឆ្នាំនេះ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន​។ នេះបើតាម​ការ​ចុះផ្សាយរបស់​កាសែតបាងកកប៉ុស្តិ៍។ ​

ប្រធានកិត្តិយសនៃសមាគមអ្នកនាំចេញអង្ករថៃ លោក Chookiat Ophaswongse បាននិយាយថា ក្នុងរយៈពេល ២ ខែដំបូងនៃឆ្នាំ ២០២៥ ការនាំចេញអង្កររបស់ថៃមានចំនួនសរុប ១,១ លាន​តោន ​ធ្លាក់ចុះ ៣២ ភាគរយ ឆ្នាំលើ​ឆ្នាំ ​ដោយ​ការនាំចេញអង្ករសប្រឈមមុខនឹងការធ្លាក់ចុះ​ខ្លាំង។ លោក​បន្ត​ថា ការ​នាំ​ចេញ​អង្ករ​សរុប ​​អាច​នឹង​មិន​លើស ២ លាន​តោន​ក្នុង​ត្រីមាស​ទី​១ទេ ​ដោយអាច​មាន​ការ​ថយ​ចុះ ៣៣ ភាគរយ ឆ្នាំលើ​ឆ្នាំ។​

ចំណែក​ឯ​ប្រធាន​សមាគម លោក Charoen Laothammatas វិញ បាន​ឱ្យដឹង​ថា​ ការនាំចេញ​អង្កររបស់​ថៃ​រំពឹង​ថា​នឹង​មាន​ប្រមាណ ៧,៥ លាន​តោន ធ្លាក់ចុះ​ ២៤,២ ភាគរយ ពី​ប្រមាណ ៩,៩៤ កាលពីឆ្នាំមុន​។

មន្រ្តីដដែល​បាន​លើកឡើងពីកត្តាសំខាន់ៗ​២​ដែល​ធ្វើឱ្យ​ការ​នាំចេញ​អង្ករធ្លាក់ចុះ​ ដែល​ក្នុងនោះ​រួម​មាន​ ការនាំចេញ​អង្ករ​ឡើងវិញ​របស់​ឥណ្ឌា​ក្រោយ​ផ្អាក​អស់រយៈពេល​ ២ ឆ្នាំ​ និងកំណើន​នៃផលិតកម្មស្រូវអង្កររបស់​ពិភព​លោក​។

​​លោក​ Charoen បាន​បន្ត​ថា ​ការ​ឡើង​ថ្លៃ​ប្រាក់​បាត​ ក៏​ជា​ក្តី​បារម្ភ​យ៉ាង​ខ្លាំងសម្រាប់ការនាំចេញ​របស់​ថៃផងដែរ។ លោក​ថា​ ការប្រែប្រួលនៃអត្រាប្តូរប្រាក់ អាចជះឥទ្ធិពលយ៉ាងខ្លាំងដល់តម្លៃនាំចេញ ដែលអាចបណ្តាលឱ្យមានការខាតបង់សម្រាប់អ្នកនាំចេញ។

​លោក​បាន​គូស​បញ្ជាក់ថា ប្រសិន​បើ​អាមេរិក​អនុវត្ត​ពន្ធ​ ១០ ​ភាគរយ ​លើ​ការ​នាំ​ចូល​របស់​ថៃ នោះ​វា​អាច​នឹង​​បន្ថែម​​តម្លៃ​អង្ករ​ថៃរហូតដល់ ១០០​ដុល្លារ/តោន ​ដែល​ធ្វើ​ឱ្យ​កាន់តែប៉ះពាល់​ដល់​​ការ​ប្រកួត​ប្រជែង​​។ មន្រ្តីដដែល​ ក៏បាន​សង្កត់ធ្ងន់ផងដែរ លើតួនាទីរបស់រដ្ឋាភិបាលក្នុងការកាត់បន្ថយថ្លៃដើមផលិតកម្មសម្រាប់កសិករ ដោយ​គិតគូរពី​ការចំណាយលើជី ថ្នាំសម្លាប់សត្វល្អិត និងប្រេងឥន្ធនៈ។

ក្រៅតែពីថៃ ប៉ាគីស្ថាន និងវៀតណាម ដែល​ជាប្រទេសនាំចេញ​អង្ករធំៗផ្សេងទៀត ក៏រំពឹង​ពីការធ្លាក់ចុះ​នៃការនាំចេញអង្ករផងដែរនៅឆ្នាំនេះ​៕

The post ថៃរំពឹងពីការធ្លាក់ចុះធ្ងន់ធ្ងរ​ការនាំចេញអង្ករនៅត្រីមាសដើមឆ្នាំនេះ appeared first on Kampuchea Thmey Daily.