ការនាំចេញអង្ករវៀតណាម Archives - Kampuchea Thmey Daily

ការនាំចេញអង្ករវៀតណាមរំពឹងធ្លាក់ចុះជាង ១០%ឆ្នាំនេះ ដោយសារហ្វីលីពីនបិទការនាំចូល
ប្រធានសមាគមស្បៀងអាហារវៀតណាម បានឱ្យដឹងកាលពីថ្ងៃអង្គារថា ការនាំចេញអង្កររបស់ប្រទេសវៀតណាមរំពឹងថានឹងធ្លាក់ចុះ ១១,៥% នៅឆ្នាំនេះ មកនៅត្រឹមប្រហែល ៨ លានតោន ដោយសារតែការបិទការនាំចូលអង្កររបស់ហ្វីលីពីន។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រកាលពីថ្ងៃអង្គារ។

វៀតណាមគឺជាប្រទេសនាំចេញអង្ករធំជាងគេទី ៣ របស់ពិភពលោក បន្ទាប់ពីឥណ្ឌា និងថៃ ហើយទីផ្សារសំខាន់ៗរបស់ប្រទេសនេះគឺហ្វីលីពីន ឥណ្ឌូណេស៊ី និងអាហ្វ្រិក។ យ៉៉ាងណា​មិញ ការនាំចេញទៅហ្វីលីពីន ត្រូវបាន​ផ្អាកទាំងស្រុង ក្រោយប្រទេសប្រជុំកោះដដែលបិទការនាំចូលអង្ករតាំងពីខែកញ្ញា រហូតដល់ចុងឆ្នាំនេះ ដើម្បីការពារកសិករក្នុងស្រុកពីការធ្លាក់ចុះនៃតម្លៃអង្ករ។

ប្រធានសមាគម​ស្បៀងអាហារ​វៀតណាម លោក Do Ha Nam បានប្រាប់រ៉យទ័រ៖ «​ការហាមឃាត់នេះ ទំនង​នឹងត្រូវបាន​ពន្យារឱ្យយូរបន្ថែមទៀត»។

កន្លងមក មានសេចក្ដីរាយការណ៍ថា ហ្វីលីពីននឹង​បន្តបិទការនាំចូលដល់ចុងឆ្នាំ ហើយបើកវិញរយៈពេល ១ ខែនៅខែមករា មុនពេលបិទម្ដងទៀតដល់ខែមេសា។

ដោយសារតែបញ្ហានេះ ការនាំចេញអង្កររបស់វៀតណាមទៅហ្វីលីពីន​ បានធ្លាក់ចុះ ១៨,៥% ​ក្នុងរយៈពេល ១០ ខែ ដើមឆ្នាំ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤ មកនៅត្រឹម ២,៩៦ លានតោន។ ​នេះបើ​តាមទិន្នន័យគយរបស់វៀតណាម។

យ៉ាងណាមិញ លោក Nam បាននិយាយថា តម្រូវការអង្ករទូទាំងពិភពលោកនៅតែខ្លាំង ហើយវៀតណាមនឹង​ជំរុញការនាំចេញទៅកាន់ទីផ្សារផ្សេងទៀតក្រៅពីហ្វីលីពីន ខណៈ​ផ្តោតលើការផលិតអង្ករ ដែលមានគុណ​ភាពខ្ពស់។

គួរគូសបញ្ជាក់ អ្វីដែលវៀតណាមប្រឈមមុខ ក៏ជាបញ្ហាដែលប្រទេសនាំចេញអង្ករផ្សេងទៀតកំពុងជួបប្រទះផងដែរ។ រាប់តាំងពីដើមឆ្នាំមក តម្លៃអង្ករអន្តរជាតិបានធ្លាក់ចុះជាគំហុក ដោយសារតែកំណើនផលិតកម្ម និងកម្សោយតម្រូវពីប្រទេសនាំចូលធំៗ រួមទាំងហ្វីលីពីន និងឥណ្ឌូណេស៊ី៕

The post ការនាំចេញអង្ករវៀតណាមរំពឹងធ្លាក់ចុះជាង ១០%ឆ្នាំនេះ ដោយសារហ្វីលីពីនបិទការនាំចូល appeared first on Kampuchea Thmey Daily.

ឈ្មួញនាំចេញអង្ករវៀតណាម​ព្រួយបារម្ភ​ ជុំវិញការហាមឃាត់ការនាំចូលអង្កររបស់ហ្វីលីពីន
ឈ្មួញនាំចេញ​វៀតណាមកំពុងព្រួយបារម្ភខ្លាំងជុំវិញការបន្ត​ហាមឃាត់ការនាំចូលអង្ករដល់ចុងឆ្នាំរបស់ប្រទេសហ្វីលីពីន ដែលជាទីផ្សាររួមចំណែកប្រមាណ ៤០% នៃការនាំចេញអង្ករ​សរុបរបស់វៀតណាម។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News ថ្ងៃចន្ទនេះ។ ​

កាលពីសប្ដាហ៍មុន ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺរឌីណង់ ម៉ាកូស ជូនៀ បាន​ចុះហត្ថលេខាលើបទបញ្ជាមួយ​ ដោយបន្លាយពេលការហាមឃាត់​ការនាំចូលអង្ករ​រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ ដើម្បី​ការពារកសិករក្នុងស្រុក ធ្វើឱ្យទីផ្សារអង្ករមានស្ថិរភាព និងការពារអ្នកប្រើប្រាស់។

វិធានការនេះ ​បានបង្កក្ដីបារម្ភពីក្រុមហ៊ុននាំចេញ​របស់​វៀតណាម ដែល​ធ្លាប់​រំពឹងថា​ប្រទេស​ហ្វីលីពីន ដែល​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ដោយ​ព្យុះទីហ្វុង​ជាបន្តបន្ទាប់់ នឹង​​បើក​ការនាំចូល​អង្ករ​ឡើងវិញ​​ក្នុង​ខែធ្នូ ដើម្បី​បំពេញបន្ថែម​ការផ្គត់ផ្គង់​ក្នុងស្រុក។

ប្រធានសមាគមម្ហូបអាហារវៀតណាម (VFA) លោក Đỗ Hà Nam បានមានប្រសាសន៍ថា ក្រុមហ៊ុនវៀតណាម​នានាត្រូវសម្របខ្លួនទៅនឹងគោលនយោបាយថ្មី និងតាមដានយ៉ាងដិតដល់នូវការវិវឌ្ឍបន្ថែមទៀត។ លោកបានកត់សម្គាល់ថា ក្រុមហ៊ុនវៀតណាមជាច្រើនបានធ្វើពិពិធកម្មទៅក្នុងទីផ្សារអាហ្វ្រិក និងមជ្ឈិមបូព៌ារួចហើយ ជាជាងរង់ចាំឱ្យប្រទេសហ្វីលីពីនបើក​ការនាំចូលឡើងវិញ។

កន្លងមក មាន​សេចក្ដីរាយការណ៍ថា ហ្វីលីពីនអាចនឹង​បន្តបិទការនាំចូលរហូតដល់ខែមេសា ដោយ​បើកតែក្នុងខែមករាមួយប៉ុណ្ណោះ ដោយ​បង្កក្ដីបារម្ភសម្រាប់ប្រទេសនាំចេញអង្ករធំៗរួមមាន​ថៃ និងវៀតណាម ចំពេលដែលតម្លៃអង្ករអន្តរជាតិ​ធ្លាក់ចុះរួចស្រាប់ហើយ។

វៀតណាមបាននាំចេញអង្ករប្រមាណ ៧,២ លានតោន ដែលមានតម្លៃ ៣,៧ ប៊ីលានដុល្លារអាមេរិកក្នុងរយៈពេល ១០ ខែដើមឆ្នាំ ២០២៥ ដោយ​ធ្លាក់ចុះ ៦,៥​% គិតជា បរិមាណ និង ២៣,៨​% គិតជាតម្លៃ៕  ​

The post ឈ្មួញនាំចេញអង្ករវៀតណាម​ព្រួយបារម្ភ​ ជុំវិញការហាមឃាត់ការនាំចូលអង្កររបស់ហ្វីលីពីន appeared first on Kampuchea Thmey Daily.

ការ​ផ្អាកការនាំចូលអង្កររបស់ហ្វីលីពីន បង្កក្ដីបារម្ភនៅវៀតណាម និងថៃ
វិធានការបិទការនាំចូលអង្កររយៈពេល​ ៦០ ថ្ងៃរបស់ហ្វីលីពីន ដែលនឹង​ចាប់ផ្ដើមពីថ្ងៃទី ១ កញ្ញាខាងមុខនេះ កំពុងបង្កក្ដីបារម្ភខ្លាំង​ក្នុងចំណោមអ្នកនាំចេញអង្ករនៅវៀតណាម និងថៃ ចំពេលដែលតម្លៃអង្ករអន្តរជាតិ​ស្ថិតនៅក្រោម ៤០០ ដុល្លារ/តោន អស់រយៈពេលជាច្រើនខែមកហើយ។

តាមការចុះផ្សាយរបស់កាសែត Viet Nam News នាថ្ងៃចន្ទនេះ ក្រុមហ៊ុននាំចេញអង្ករវៀតណាមបានជំរុញឱ្យក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មផ្តល់ការគាំទ្រ ទប់ទល់នឹង​ផលប៉ះពាល់ពីចំណាត់ការរបស់ហ្វីលីពីន ដែលជាប្រទេសទិញអង្ករដ៏ធំបំផុតលើពិភព​លោក និងវៀតណាម។

ប្រធានសមាគមស្បៀងអាហារវៀតណាម លោក Đỗ Hà Nam បាននិយាយថា ការផ្អាករបស់ហ្វីលីពីន អាចរំខានដល់កិច្ចសន្យា​ដែល​បាន​ចុះហត្ថលេខារួច​ បង្កើន​ស្តុក និងបង្កើតសម្ពាធលើសាច់ប្រាក់ងាយស្រួលរបស់អ្នកនាំចេញ ក៏ដូចជាប៉ះពាល់ផ្ទាល់ដល់ប្រាក់ចំណូលរបស់កសិករ ដោយសារហ្វីលីពីន​រួមចំណែករហូតដល់ ៤០-៤៥ ភាគរយ នៃតម្លៃនាំចេញអង្ករសរុបរបស់វៀតណាម។

​សមាគមវៀតណាម​ដដែល​ បានស្នើរដ្ឋាភិបាល​ឱ្យចេញ​កញ្ចប់អត្រាការប្រាក់ទាប និងការពន្យារបំណុល​ រួមជាមួយនឹងវិធានការផ្សេងៗ ដើម្បីជួយអ្នកនាំចេញរក្សាទុកអង្ករក្នុងស្ដុក រហូតដល់ការផ្អាកត្រូវបានដកចេញ ដើម្បី​បញ្ចៀសការលក់ចេញដោយសារកង្វល់ ដែលនាំឱ្យ​ពួកគេខាតធ្ងន់ធ្ងរ។

ពាក់ព័ន្ធនឹង​ការផ្អាកការនាំចូលអង្ករ ២ ខែនេះ ហ្វីលីពីន បាន​អះអាងថាធ្វើឡើងដើម្បីការពារ​កសិករក្នុងស្រុក ដែល​រងហានិភ័យ​ដោយសារតែអង្ករនាំចូលពីបរទេសថោកៗ។ កាលពីខែកក្កដា ស្រូវហ្វីលីពីនធ្លាក់ចុះតម្លៃរហូតដល់ ១៦ ភាគរយ។

ជុំវិញបញ្ហានេះផងដែរ ​ប្រធាន​នាយកដ្ឋានពាណិជ្ជកម្មបរទេសនៃក្រសួងពាណិជ្ជកម្មថៃ លោកស្រី Arada Fuangtong បាននិយាយថា ក្រុមហ៊ុននាំចេញអង្កររបស់ថៃបានរាយការណ៍ថា សេចក្ដីសម្រេច​របស់​រដ្ឋាភិបាលហ្វីលីពីន​ នឹងប៉ះពាល់ដល់ការនាំចេញរបស់ខ្លួន​ ដូចទៅនឹង​ប្រទេសនាំចូលអង្ករផ្សេងទៀតដែរ​។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation កាលពីថ្ងៃអាទិត្យ​។

ឆ្លើយតបនឹង​បញ្ហានេះ នាយកដ្ឋានពាណិជ្ជកម្មបរទេសថៃ កំពុងរៀបចំវិធានការគាំទ្រការនាំចេញអង្កររបស់ថៃ និងធានានូវការបញ្ជាទិញថ្មី ដើម្បីស្រូបយកទិន្នផលក្នុងស្រុក និងបង្កើតប្រាក់ចំណូលដល់កសិករ។ វិធានការទាំងនេះរួមមានការពង្រីកទីផ្សារ និងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម ដើម្បីបង្កើតទំនុកចិត្ត និងជំរុញការនាំចេញអង្កររបស់ថៃ។

គួរគូសបញ្ជាក់ថា ការផ្អាកការនាំចូលអង្កររបស់ហ្វីលីពីន ធ្វើឡើងចំពេលដែលតម្លៃអង្ករអន្តរជាតិ​ធ្លាក់ចុះរួចហើយតាំងតែពីដើមឆ្នាំមក ដោយសារតែកំណើននៃការផ្គត់ផ្គង់ និងការកាត់បន្ថយការនាំចូលរបស់ប្រទេសនាំចូលសំខាន់ៗដូចជាឥណ្ឌូណេស៊ីជាដើម៕

The post ការ​ផ្អាកការនាំចូលអង្កររបស់ហ្វីលីពីន បង្កក្ដីបារម្ភនៅវៀតណាម និងថៃ appeared first on Kampuchea Thmey Daily.

វៀតណាម៖ គម្រោងឈប់នាំចូលអង្កររបស់ឥណ្ឌូណេស៊ី​ធ្វើមិនបានយូរទេ
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ​ឥណ្ឌូណេស៊ី លោក Ta Van Thong បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃ​ពុធ​ថា គម្រោងបឈ្ឈប់ការនាំចូលអង្កររបស់​ឥណ្ឌូណេស៊ីប្រហែលជា​មិន​អាច​ធ្វើ​បាន​យូរ​ទេ នៅពេល​ការប្រែប្រួល​អាកាសធាតុបង្កបញ្ហា​ដល់សន្តិសុខស្បៀងរបស់​ប្រទេស​។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​កាសែត Jakarta Globe ។

លោក Thong បាន​ថ្លែងថា​ ​​ការប្រែប្រួលអាកាសធាតុនឹងអាចប៉ះពាល់ដល់ផលិតកម្មស្រូវ​ និងទុនបម្រុងរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ី​។ លោក​ថ្លែងដូច្នេះថា៖ «យើង​បាន​ឮ​ថា ឥណ្ឌូណេស៊ី​មាន​គម្រោង​ផ្អាក​ការ​នាំ​ចូល [អង្ករ] ព្រោះ​​​មាន​ទុន​បម្រុង​គ្រប់គ្រាន់។ ខ្ញុំគិតថា [ផែនការនេះ​] មិនមាននិរន្តរភាព​ទេ។ ស្ដុកទាំង​នោះនឹងដាច់​អស់​។ ដូច្នេះនៅពេល​ឥណ្ឌូណេស៊ីត្រូវការនាំចូលអង្ករ ​នោះឥណ្ឌូណេស៊ីនឹង​នាំចូលម្តងទៀត»។

លោក Thong បានលើកឡើងពីភាពមិនច្បាស់លាស់នៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ពិភពលោកថាជាកត្តាមួយ ​ដែលអាចជំរុញឱ្យប្រទេសឥណ្ឌូណេស៊ីទិញអង្ករវៀតណាមម្តងទៀត។ លោកបន្តថា៖ «អ្នក [ឥណ្ឌូនេស៊ី] ​មាន​ភ្លៀងធ្លាក់ច្រើន​នៅឆ្នាំនេះ​ ប៉ុន្តែត្រូវចាំថា ​អ្នកធ្លាប់គ្មាន​ភ្លៀងទាល់តែសោះ ហើយវាបានប៉ះពាល់ដល់ផលិតកម្មស្រូវរបស់អ្នក»។

អ្នកការទូតវៀតណាម​ដដែល​បន្ថែម​ថា​​​​៖ «យើងជាអ្នកនាំចេញអង្ករឈានមុខគេមួយរបស់ពិភពលោក។ ក្នុងស្មារតីនៃមិត្តភាព [ទ្វេភាគី] និងអាស៊ាន យើង​នឹង​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ប្រទេស​ឥណ្ឌូណេស៊ី ដើម្បី​​សម្រេច​បាន​គោល​ដៅ​ផ្គត់ផ្គង់​ស្បៀង​ដោយ​គ្រប់គ្រាន់របស់​ប្រទេស​​»។

គួរគូស​បញ្ជាក់ថា រដ្ឋាភិបាល​របស់​លោកប្រធានាធិបតី ប្រាបូវូ ស៊ូប៊ីយ៉ានតូ បាន​ប្រកាសបញ្ឈប់​ការនាំចូលអង្ករ និងស្បៀងកសិកម្មមួយ​ចំនួន​ទៀតនៅឆ្នាំនេះ​ ដោយ​ងាកមក​បង្កើន​​ផលិតកម្មក្នុងស្រុកវិញ​ ខណៈ​ប្រទេស​នេះ​ក៏​បាន​ជំរុញ​ការនាំចូលអង្ករចុងឆ្នាំមុនផងដែរ។ លោក ប្រាបូវូ ចង់ឱ្យឥណ្ឌូណេស៊ី​អាច​ផ្គត់ផ្គង់ស្បៀងអាហារដោយខ្លួន​ឯង​គ្រប់គ្រាន់នៅឆ្នាំ ២០២៧។

ឥណ្ឌូណេស៊ី​នាំចូល​អង្ករភាគច្រើន​ ពី​បណ្ដា​ប្រទេស​អាស៊ីអាគ្នេយ៍ផ្សេងៗទៀត។ យោងតាមទីភ្នាក់ងារស្ថិតិកណ្តាល​ (BPS) ​ប្រទេស​នេះ​បាននាំចូលអង្ករចំនួន ១,១ លាន​តោន ពី​វៀតណាម​ក្នុងឆ្នាំ ២០២៣ និង​ ១,៣ លាន​តោន ពីថៃ​។ ​

ទិន្នន័យ BPS បានបង្ហាញទៀត​ថា ផលិតកម្មអង្ករក្នុងស្រុកបានធ្លាក់ចុះពីប្រហែល ៣១,១ លាន​តោន មកត្រឹម ៣០,៦ លាន​តោន ក្នុងឆ្នាំ ២០២៣។ ​ការប៉ាន់ប្រមាណបឋមបានបង្ហាញថា ឥណ្ឌូណេស៊ីអាចផលិតអង្ករបានជិត ៨,៦ លាន​តោន ក្នុងរយៈពេល​ ៣ ខែ​ ដើម​ឆ្នាំ​នេះ ខណៈ​តម្រូវការ​អង្ករក្នុងស្រុក​នឹង​កើន​ដល់ ៣១ លាន​តោន​ នៅឆ្នាំ ២០២៥​។ ​ឥណ្ឌូណេស៊ីចង់បង្កើនទិន្នផលស្រូវរបស់ខ្លួនដល់ ៣២ លានតោននៅឆ្នាំនេះ ​ដូច្នេះប្រទេស​អាច​បន្សល់អង្ករក្នុងស្ដុក​ ១ លាន​តោន៕

The post វៀតណាម៖ គម្រោងឈប់នាំចូលអង្កររបស់ឥណ្ឌូណេស៊ី​ធ្វើមិនបានយូរទេ appeared first on Kampuchea Thmey Daily.

តម្លៃអង្ករនៅទីផ្សារសកលបន្តធ្លាក់ចុះចាប់តាំងពីចុងឆ្នាំ២០២៤ ដោយសារវត្តមានឥណ្ឌាចាប់ផ្តើមនាំចេញអង្ករឡើងវិញ
ទីផ្សារអង្ករបានជួបប្រទះការធ្លាក់ចុះ​តម្លៃយ៉ាងខ្លាំង ដែលនិន្នាការនៃការធ្លាក់ចុះនេះបានចាប់ផ្ដើមតាំងពីចុងឆ្នាំ ២០២៤ មកម្ល៉េះ។ បើតាមរបាយការណ៍របស់សមាគមអាហារវៀតណាម (VFA) តម្លៃនាំចេញអង្ករបាក់៥% របស់វៀតណាមបានធ្លាក់ចុះអស់ ៨ ដុល្លារក្នុងមួយតោន ដែលបច្ចុប្បន្នមានតំលៃត្រឹមតែ ៤៧៣ ដុល្លារក្នុងមួយតោនប៉ុណ្ណោះ ដែលនេះជាតំលៃទាបបំផុតក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ។ ​ដូចគ្នានេះដែរ អង្ករបាក់២៥% ក៏បានធ្លាក់ចុះយ៉ាងខ្លាំងផងដែរធ្លាក់ចុះរហូតដល់១៦ ដុល្លារដែលលក់បានត្រឹមតែ ៤៣៨ ដុល្លារប៉ុណ្ណោះក្នុង១តោន។

យោងតាមសារព័ត៌មានវៀតណាម ការធ្លាក់ចុះនេះមិនត្រឹមតែកើតមានឡើងសម្រាប់តែអង្កររបស់វៀតណាមនោះទេ សូម្បីតែអង្ករបាក់៥% របស់ថៃក៏បានធ្លាក់ចុះមួយដុល្លារផងដែរ ដែលលក់បានត្រឹមតែ ៤៩៨ ដុល្លារ​ក្នុងមួយតោន ដែលជាតំលៃខ្ពស់បំផុតនៅក្នុងចំណោមអ្នកផ្គត់ផ្គង់អង្ករធំបំផុតនៅលើពិភពលោកទាំងបួន។ អង្កររបស់ប៉ាគីស្ថានដែលមានគុណភាពដូចគ្នាបានធ្លាក់ចុះ ៤ ដុល្លារទៅត្រឹមតែ ៤៥០ ដុល្លារ​ក្នុងមួយតោន។ នៅក្នុងប្រទេសឥណ្ឌា ដែលជាអ្នកនាំចេញអង្ករលំដាប់កំពូលនៅលើពិភពលោក តម្លៃបានធ្លាក់ចុះទៅអប្បបរមារនៅក្នុងរយៈពេល ១៧ ខែ ដែលអង្ករចំហ៊ុយបាក់៥% ​ការលក់ចេញបានថយចុះក្នុងតម្លៃចន្លោះពី ៤៣៦ទៅ ៤៤២ ដុល្លារ​ក្នុងមួយតោនកាលពីក្នុងសប្តាហ៍នេះ។

ការធ្លាក់ចុះនៃតម្លៃនាំចេញបាននាំអោយមានការធ្លាក់ចុះនៃតម្លៃក្នុងស្រុកផងដែរ។ ឧទាហរណ៍ នៅក្នុងខេត្តអានយ៉ាង អង្ករ​ IR ៥០៤ បានធ្លាក់ចុះ ១ ២០០ដុង ដោយឥឡូវនេះអង្ករនេះលក់បានក្នុងតម្លៃចន្លោះពី ៧ ៥០០ទៅ ៧ ៦០០ ​ក្នុងមួយគីឡូក្រាម។ ចំពោះប្រភេតអង្ករកែច្នៃរួច IR ៥០៤ ក៏បានធ្លាក់ចុះ ៣០០ដុងផងដែរ គឺលក់បានក្នុងចន្លោះតម្លៃ ១០ ០០០-១០ ២០០ ដុងក្នុងមួយគីឡូក្រាម។

អ្នកជំនាញបានលើកឡើងថា ការធ្លាក់ចុះនៃតម្លៃអង្ករនាពេលបច្ចុប្បន្ននេះ គឺដោយសារតែឆ្នាំ ២០២៥ ដែលទើបតែចាប់ផ្ដើម ពេលដែលប្រទេសនាំចូលធំៗដូចជាហ្វីលីពីន និងឥណ្ឌូណេស៊ីមិនទាន់បានរៀបចំគម្រោងសម្រាប់ឆ្នាំថ្មីនៅឡើយ។ ជាមួយគ្នានេះដែរ ការត្រឡប់មកវិញនៃប្រទេសឥណ្ឌា ធ្វើអោយតម្លៃនាំចេញមាននិន្នាការទាបចុះ។ វៀតណាម ដែល​ជាអ្នកនាំចេញសំខាន់ដល់ទីផ្សារហ្វីលីពីន ជិត ៧៥% នៃទីផ្សារសរុប ក៏កំពុងរង់ចាំប្រកួតប្រជែងយ៉ាងខ្លាំងជាមួយអ្នកនាំចេញធំៗដូចជាឥណ្ឌា ថៃ និងប៉ាគីស្ថានផងដែរ។

សម្រាប់ទស្សនវិស័យសម្រាប់ឆ្នាំ ២០២៥ ការធ្លាក់ចុះតម្លៃអង្ករនាំចេញនៅតែជាបញ្ហាប្រឈម ដោយសារតែការកើនឡើងនៃការរផ្គត់ផ្គង់ទៅក្នុងទីផ្សារពិភពលោកនឹងធ្វើអោយតម្លៃទាបចុះបន្ថែមទៀត។ ទោះយ៉ាងណា អ្នកនាំចេញអង្កររបស់វៀតណាមនៅតែមានទំនុកចិត្ត នៅលើគុណភាពអង្កររបស់ពួកគេ ដែលបំពេញតាមស្តង់ដារដ៏តឹងរឹងបំផុតនៃទីផ្សារនាំចូល ដែលការណ៍នេះនឹងជាអត្ថប្រយោជន៍​ដ៏សំខាន់នៃអង្ករវៀតណាមក្នុងការប្រកួតប្រជែងដ៏ស្វិតស្វាញនាពេលបច្ចុប្បន្ន៕

The post តម្លៃអង្ករនៅទីផ្សារសកលបន្តធ្លាក់ចុះចាប់តាំងពីចុងឆ្នាំ២០២៤ ដោយសារវត្តមានឥណ្ឌាចាប់ផ្តើមនាំចេញអង្ករឡើងវិញ appeared first on Kampuchea Thmey Daily.

ហេតុអ្វី​អ្នកជំនាញជំរុញ​ឱ្យ​វៀតណាមបង្កើនការនាំចេញអង្ករ​ទៅ​អាហ្វ្រិក?
ក្រុមអ្នកជំនាញ​វៀតណាម លើក​ទឹក​ចិត្ត​ឱ្យ​អ្នកជំនួយ​បង្កើន​ការនាំចេញ​អង្ករ​ទៅ​ទ្វីប​អាហ្វ្រិក ដែល​ជា​ទីផ្សារ​សក្តានុពល​សម្រាប់ផលិតផល​​ស្បៀងប្រភេទ​នេះ​ ចំពេល​មាន​ការ​ប្រកួត​ប្រជែង​កាន់តែខ្លាំង​ ដើម្បី​ជា​ផ្នែក​មួយ​នៃ​ការ​ធ្វើ​ពិពិធកម្ម​នាំចេញ​លើស​ពី​ទីផ្សារ​ប្រពៃណី​នៅ​អាស៊ី។ នេះ​បើតាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ Viet Nam News។

ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ​ ប្រទេសអាហ្វ្រិកមួយចំនួនបានបង្កើនផលិតកម្មស្រូវក្នុងស្រុក ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនទុនបម្រុង និងបំពេញតម្រូវការក្នុងស្រុក។ ទោះ​ជា​យ៉ាង​ណាក៏ដោយ​ វា​​នៅ​តែ​មាន​បញ្ហា​ប្រឈម​ដោយសារ​បញ្ហា​ហិរញ្ញវត្ថុ និង​បច្ចេកទេស​ក្នុង​ការ​ដាំដុះ​ស្រូវ។ នៅពេលដែលចំនួនប្រជាជនកើនឡើង រួមជាមួយនឹងលំហូរនៃអ្នកទេសចរ និងកម្មករអាស៊ី តម្រូវការអង្ករក្នុងទ្វីបអាហ្រ្វិកនៅតែបន្តកើនឡើង។

ក្រោម​ហេតុផល​ទាំង​នេះ​ អាហ្រ្វិកនៅតែជាទីផ្សារដែលមានសក្តានុពលដ៏សំខាន់ សម្រាប់ការនាំចេញអង្កររបស់​វៀតណាម​ក្នុងប៉ុន្មានឆ្នាំខាងមុខ។ ប្រទេសអាហ្វ្រិក​ផ្សេង​ៗ​ ​ដូច​ជា​​កូតឌីវ័រ ហ្គាណា សេណេហ្គាល់ និង​កាមេរូន បាន​នាំមុខគេលើ​ការ​នាំចូល​អង្ករ​ពីវៀតណាម​។

យោងតាមនាយកដ្ឋានទីផ្សារអាស៊ី-អាហ្រ្វិក ចំណុះ​ឱ្យ​ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម​ (MoIT) អាហ្រ្វិកគឺជាទីផ្សារនាំចេញដ៏សំខាន់សម្រាប់អង្កររបស់វៀតណាម។ ការនាំចេញអង្ករ​ទៅ​កាន់ទ្វីប​នេះ​ ​បានកើនឡើងដល់ ៦៩២,៦ លាន​ដុល្លារ​ ក្នុង​ឆ្នាំ​ ២០២១ ពី​ត្រឹម​ ៤១១ លាន​ដុល្លារ​ ក្នុងឆ្នាំ​ ២០១៧។ ជា​ធម្មតា អង្ករ​រួម​ចំណែក​ ១៥-២០ ភាគរយ សម្រាប់​ការ​នាំចេញ​សរុប​របស់​វៀតណាម​ទៅ​​​អាហ្វ្រិក។

យ៉ាង​ណា​មិញ​ ការ​នាំចេញ​អង្ករ​របស់​វៀតណាម​ទៅ​ទ្វីប​ដដែល​ធ្លាក់ចុះ​​ ១០,៥ ភាគរយ​ នៅឆ្នាំ​ ២០២២  (មកត្រឹម ៦២០ លាន​ដុល្លារ) ដោយ​សារ​តែ​កំណើន​ស្តុកទុក​នៃស្បៀង​អាហារ​ពិភពលោក​ ក្នុង​បរិបទ​នៃ​អស្ថិរភាពសេដ្ឋកិច្ច និងនយោបាយ ដែលជំរុញឱ្យតម្លៃអង្ករឡើងថ្លៃ និងនាំឱ្យប្រទេសមួយចំនួននៅអាហ្វ្រិកកាត់បន្ថយការនាំចូលអាហារ។

ប៉ុន្តែ​ការ​នាំចេញ​ដដែល​ស្ទុះ​ងើប​ឡើង​វិញ​ នៅឆ្នាំ ២០២៣​ ដោយ​វា​ឈាន​ដល់​ ៧៨៨ លាន​ដុល្លារ​ ឬ​ ១,៣ លាន​តោន​ ដោយ​កើន​ឡើង​ ២៧,៧ ភាគរយ​ បើ​គិត​ជា​តម្លៃ​ និង​ ៦,៣ ភាគរយ​ បើ​គិត​ជា​បរិមាណ​។

គួរ​កត់សម្គាល់ថា​ ដើម្បីជំរុញការនាំចេញអង្ករទៅកាន់ទ្វីបអាហ្រ្វិកបន្ថែមទៀត ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម​ បាន​ស្នើឱ្យភ្នាក់ងាររដ្ឋាភិបាលវៀតណាមបន្តកែលម្អយន្តការនាំចេញ និងការគ្រប់គ្រងពាណិជ្ជកម្មអង្ករ ដើម្បីសម្រួលដល់ការអភិវឌ្ឍន៍ទីផ្សារ។ អ្នកជំនាញ​លើក​ឡើងថា​ វាក៏មានសារៈសំខាន់ផងដែរក្នុងការបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អាជីវកម្មក្នុងការចូលរួមនាំចេញអង្ករ និងធ្វើឱ្យការចូលរួមរបស់ពួកគេកាន់តែស៊ីជម្រៅក្នុងខ្សែសង្វាក់​តម្លៃអង្ករពិភពលោក៕

The post ហេតុអ្វី​អ្នកជំនាញជំរុញ​ឱ្យ​វៀតណាមបង្កើនការនាំចេញអង្ករ​ទៅ​អាហ្វ្រិក? appeared first on Kampuchea Thmey Daily.