ការនាំចេញ​ Archives - Kampuchea Thmey Daily

ការនាំចេញរបស់កម្ពុជាទៅអាមេរិក​កើនឡើងជិត៤០%ក្នុងរយៈពេល២ខែដើមឆ្នាំ
សហរដ្ឋអាមេរិក​នៅតែ​ជា​ទីផ្សារ​នាំចេញ​ទំនិញ​ធំជាង​គេ​របស់​​កម្ពុជា​ដែល​សម្រេច​បាន​នូវ​ទំហំ​ទឹក​ប្រាក់ជាង ២,២៦ ពាន់លានដុល្លារ ​នៅ​ក្នុង​រយៈពេល ២ ខែ (មករា-កុម្ភៈ) ឆ្នាំ ២០២៦ ​កើន​ឡើងជាង ៣៩% ​ប្រៀបធៀប​នឹង​រយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥។ ​នេះបើយោងតាម​អគ្គ​នា​យក​ដ្ឋាន​​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE)។​

​ទិន្នន័យរបស់ ​GDCE ​បង្ហាញថា ​គិចាប់ពី​ខែមករា ដល់ខែកុម្ភៈ ​ឆ្នាំ ២០២៦ ​ទំហំ​ពាណិជ្ជ​កម្មទ្វេភាគី​កម្ពុជា-អាមេរិក សម្រេចបាន ​២,៣៤ ​ពាន់លានដុល្លារ កើនឡើងជិត ៤០% ​ក្នុងនោះកម្ពុជា​នាំចេញ​ទៅ​អាមេរិក មានទំហំ២, ២៦ ពាន់លានដុល្លារ កើនឡើង ៣៩% ចំណែកអាមេរិក​នាំ​ចូលមកវិញ មានតម្លៃ​ជាង​ ៨០ លានដុល្លារ កើន ៣៤,២%។​

​លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ​មានប្រសាសន៍ថា កម្ពុជាបន្តរក្សាបាននូវទីផ្សារ​សហរដ្ឋអា​មេរិក ដែលជាទីផ្សារធំមួយសម្រាប់ការនាំចេញសម្លៀកបំពាក់ វាយនភណ្ឌ ស្បែកជើង សម្ភារធ្វើ​ដំណើររបស់កម្ពុជា។

​លោកបណ្ឌិត គី សិរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា កម្ពុជា​ត្រូវ​បង្កើនពិពិធកម្មទីផ្សារ ដើម្បីត្រៀមខ្លួនពីហានិភ័យផ្សេងៗ ខណៈទំនិញកម្ពុជា​ភាគច្រើនពឹងផ្អែក​លើ​ទីផ្សារ​អាមេរិក។​

​លោកបន្ថែមថា ​កម្ពុជា​ត្រូវអភិវឌ្ឍកម្លាំងពលកម្ម ​ដោយត្រូវបង្កើតជំនាញឱ្យបានច្រើន លើកទឹក​ចិត្តឱ្យ​យុវជនចូលរៀនជំនាញវិជ្ជាជីវៈ ដើម្បីឱ្យពួកគាត់មានជំនាញច្បាស់លាស់ក្នុង​ការចូល​បម្រើ​ការ​ងារ។

​ទំនិញ​ដែល​កម្ពុជា​នាំចេញ​ទៅ​អាមេរិក​មាន​ដូចជា សម្លៀកបំពាក់ សម្ភារធ្វើដំណើរ កង់ និង​សម្ភារ​ប្រើ​ប្រាស់មួយចំនួនទៀត។ ​ចំណែកឯ​អាមេរិក​នាំចូល​មកវិញ មាន​ដូច​ជារថយន្ត គ្រឿង​យន្ត គ្រឿង​អលង្ការ គ្រឿង​សំអាង សម្ភារ​អគ្គិសនី អេឡិចត្រូនិក និង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ទៀត។ ​

​យោងតាមក្រសួងពាណិជ្ជកម្ម ​នៅក្នុងឆ្នាំ ២០២៥ ​ទំហំ​ពាណិជ្ជ​កម្មទ្វេភាគីកម្ពុជា-អាមេរិក ​សម្រេច​បាន ​១៣,១៤ ​ពាន់លានដុល្លារ ​កើនឡើង ២៩,២៤% ​ក្នុងនោះ ​កម្ពុជានាំចេញទៅអាមេរិក មានតម្លៃ ​១២,៧៣ ​ពាន់លានដុល្លារ កើនឡើង​២៨,៤៨% ​ចំណែក​អាមេរិកនាំចូលមកវិញមានតម្លៃ ៤១៧ លានដុល្លារ កើនឡើង ៥៧,៨៣%៕​

អត្ថបទ៖ ឡេង ដេត

The post ការនាំចេញរបស់កម្ពុជាទៅអាមេរិក​កើនឡើងជិត៤០%ក្នុងរយៈពេល២ខែដើមឆ្នាំ appeared first on Kampuchea Thmey Daily.

​ការដោះដូរទំនិញកម្ពុជា-ថៃ ​មានទំហំជាង ​៤០០ ​លានដុល្លារ ​ធ្លាក់ចុះជាង ៤០%​
ការ​ដោះដូរទំនិញរវាង​កម្ពុជា និងប្រទេសថៃ​ សម្រេច​បាន​នូវ​​ទំហំ​ទឹក​ប្រាក់ចំនួន​ ៤៣១ ​លានដុល្លារ ​នៅ​រយៈពេល ២ ​ខែ ​ដើមឆ្នាំ ២០២៦ ​ធ្លាក់ចុះ ៤២,៣% ​ប្រៀបធៀប​នឹង​រយៈ​ពេល​ដូចគ្នា ​នៅ​ឆ្នាំ​ ២០២៥ ក្នុង​នោះ​កម្ពុជា​នាំ​ចេញ​ទៅ​ថៃ​មាន​តម្លៃ​ជាង ១១២ លានដុល្លារ ធ្លាក់ចុះជិត ៣០% ​រីឯការនាំចូល​មកវិញ​មាន​តម្លៃ​ជាង ៣១៨ ​លានដុល្លារ ​ធ្លាក់ចុះ ៤៥,៧%។ ​នេះបើយោង​តាម​អគ្គនាយក​រដ្ឋានគយ និង​រដ្ឋា​ករ​កម្ពុជា។​

​លោកបណ្ឌិត គុណ ញឹម ​មានប្រសាសន៍​នៅថ្ងៃទី ១២ ​ខែកុម្ភៈ ​ឆ្នាំ ២០២៦ថា នៅក្នុងឆមាសទី១ ឆ្នាំ ២០២៥ ស្ថាន​ភាពពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ មានភាពប្រក្រតី ប៉ុន្តែ​បន្ទាប់ពីមានការបិទ​ព្រំដែន​ចាប់​ពី​ឆមាសទី២​ ការដោះដូរទំនិញបានធ្លាក់ចុះយ៉ាងគំហុក។

​លោកបណ្ឌិត បានប្រាប់ថា ​ទំនិញដែលនៅបន្តនាំចូលពីប្រទេសថៃ ​មានទំនិញប្រើ​ប្រាស់​ប្រចាំថ្ងៃ ​និង​ផលិតផលកមន្តកម្មន្តសាល។​​ ​លោកបណ្ឌិត​ថា៖ ​«ទំនិញដែលនាំចូលមកប្រើប្រាស់មានការធ្លាក់ចុះជាបន្តបន្ទាប់​ ទំនិញ​ដែល​ហាមឃាត់​ធ្លាក់​ចុះ​ដល់សូន្យ ប្រេងឥន្ធនៈ ​និង​ឧស្ម័ន​គឺធ្លាក់ចុះ​ដល់​សូន្យ​តែម្ដង»។​

​ប្រភេទទំនិញ​មួយ​ក្រុមទៀត ​ដូចជា គ្រឿងម៉ាស៊ីន ​និង​ធាតុចូលផលិតកម្ម ដូចជាគ្រឿងចក្រ គ្រឿង​យន្តកសិកម្ម ដែលជាមធ្យោបាយផលិតកម្ម ដែលមានត្រាក់ទ័រ គោយន្ត ម៉ាស៊ីនច្រូត គឺនៅ​មាន​ការ​នាំចូលដើម្បីបម្រើវិស័យរបស់យើង ​ដែលជាធាតុចូលផលិតកម្ម​របស់ក្រុមហ៊ុនវិនិយោគធំៗ ​មួយ​ចំនួន ​ដូចជាក្រុមហ៊ុន​មេនីបៀ ​ក្រុមហ៊ុន ​DENSO ​ជាដើម ​ដែល​មិនមែន​ជាទំនិញ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នោះ​ទេ​។​

​យោងតាមក្រសួងពាណិជ្ជកម្ម ​នៅ​ក្នុង​ឆ្នាំ ​២០២៥ ​ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ ​សម្រេច​បាន​នូវទំហំទឹកប្រាក់ ៣,៦៥ ​ពាន់លានដុល្លារ ធ្លាក់ចុះ ១៤,៨៦% ធៀបនឹងឆ្នាំ ២០២៤ ​ក្នុងនោះ​កម្ពុជា​នាំ​ចេញ​ទៅ​ថៃ ​៧៣២ លានដុល្លារ ធ្លាក់ចុះ ១៤,១៥% ចំណែកថៃនាំចូលមកវិញមានតម្លៃ ២,៩ ពាន់លានដុល្លារ ធ្លាក់ចុះ ១៥%៕​

អត្ថបទ៖ ឡេង ដេត​

The post ​ការដោះដូរទំនិញកម្ពុជា-ថៃ ​មានទំហំជាង ​៤០០ ​លានដុល្លារ ​ធ្លាក់ចុះជាង ៤០%​ appeared first on Kampuchea Thmey Daily.

​កម្ពុជា​រកចំណូល​បាន ​១៤,៥ ​លានដុល្លារ​ ពីការ​នាំចេញ​ផ្លែ​ចេក​ស្រស់ ​កើនឡើងខ្ពស់
កម្ពុជា​ទទួល​បានប្រាក់​ចំណូល​ចំនួន​ជាង​ ១៤,៥៣ ​លានដុល្លារ​ ​ពីការ​នាំចេញ​ផ្លែ​ចេក​ស្រស់​ នៅ​ក្នុង​ខែ​មករា​ឆ្នាំ ២០២៦ ​កើន​ឡើង​ ២៥,៥% ​ប្រៀប​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន។ ​នេះ​បើ​យោង​តាម​រ​បាយ​ការណ៍​របស់​អគ្គ​នាយកដ្ឋានគយ ​និង​រដ្ឋាករ​កម្ពុជា។​

​លោក ឃឹម ហ្វីណង់ ​អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម​ មានប្រសាសន៍ថា ​ការ​​​នាំ​​​​ចេញ​​​ចេក​ស្រស់​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​បរទេស​មាន​ការ​កើន​ឡើង​​ដោយ​សារ​តែ​មាន​តម្រូវ​ការ​ខ្ពស់។

​អ្នកស្រី ហេង ដាវី ​ប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន ឡុង ស្រេង ​មានប្រសាសន៍ថា ​ក្នុង​មួយ​ថ្ងៃ​ក្រុមហ៊ុន​ត្រូវ​កាប់​ចេក​ចេញ​ពី​ចម្ការ​ពី ៦ ទៅ ៧ ពាន់​ស្និត​ ដែល​មាន​ចាប់​ពី​ ៣ ដល់ ១០ កុងតឺន័រ ​ដើម្បី​វេច​ខ្ចប់​នាំ​ចេញ​ទៅ​ទីផ្សារ​ប្រទេស​ចិន ​និង​ជប៉ុន។​

​យោង​តាម​ក្រសួងពាណិជ្ជកម្ម ​នៅ​ក្នុងឆ្នាំ ​២០២៥ ​កម្ពុជា​រក​ចំណូល​បាន​ចំនួន​ជាង​ ១៧៨ ​លានដុល្លារ ​ពីការ​នាំ​ចេញ​ផ្លែ​ចេក​ស្រស់​ ​កើន​ឡើង ​១៦,៨៣%​ ​ធៀប​នឹង​ឆ្នាំ ២០២៤។​

​កម្ពុជា​មាន​ផ្ទៃដី​ដាំ​ដុះ​ចេក​ប្រមាណ​ជាង​ ១៦ ​ពាន់​ហិកតា និង​ផ្ទៃដី​កំពុង​​ប្រមូល​ផល​ជាង​១១​ពាន់​ហិកតា ដោយ​ក្នុងនោះ​ខេត្ត​ដែលមាន​ដាំ​ដុះ​ចេក​ច្រើនជាងគេ រួម​មាន​​ខេត្តរតនគិរី ក្រចេះ ស្ទឹង​ត្រែង កំពត កំពង់ចាម និងខេត្តកំពង់ស្ពឺ​៕

អត្ថបទ៖ ឡេង ដេត

The post ​កម្ពុជា​រកចំណូល​បាន ​១៤,៥ ​លានដុល្លារ​ ពីការ​នាំចេញ​ផ្លែ​ចេក​ស្រស់ ​កើនឡើងខ្ពស់ appeared first on Kampuchea Thmey Daily.

ចំណូល​នាំចេញ​កង់​សម្រេច​បាន​ជាង​ $៦០ ​លាន ​នៅ​ខែមករា​
កម្ពុជាទទួលបាន​ប្រាក់ចំណូល​ប្រមាណ​ជាង ​៦៣ ​លានដុល្លារ ​ពី​ការ​នាំចេញ​កង់​ និង​កង់​អគ្គិសនី​នៅ​ក្នុងខែមករា ​ឆ្នាំ ២០២៦ កើន​ឡើង ​៦៨,៥១% ​ប្រៀប​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំមុន ​ឆ្លុះបញ្ចាំង​ពីកំណើន​ផលិត​កម្ម​ក្នុង​ឧស្សា​ហកម្មកម្មន្ត​សាល​ ដែល​កំពុង​នាំមុខក្នុងការជំរុញ​កំណើន​សេដ្ឋកិច្ចកម្ពុជា​។ នេះបើយោងតាមរបាយការណ៍របស់អគ្គ​នាយក​ដ្ឋាន​គយ ​និង​រដ្ឋាករកម្ពុជា(GDCE)។

​លោក​បណ្ឌិត ជ័យ តិច អ្នក​ស្រាវ​ជ្រាវ​ការ​អភិវឌ្ឍសង្គម-សេដ្ឋកិច្ច មានប្រសាសន៍ថា​ ការនាំចេញរបស់​កម្ពុជា​មានកំណើន ​ក្នុងនោះវិស័យឧស្សាហកម្ម​មានការកើនឡើង ​ដូចជាវិស័យកាត់ដេរ ​ជាពិសេស​វិស័យ​កម្មន្តសាល ​ការនាំចេញកង់ ​គ្រឿង​​​​​បង្គុំអគ្គិសនី ​និងអេឡិចត្រូនិក។ ​

​ទី​ផ្សារ​សំខាន់​ៗ ​សម្រាប់​ផលិតផល​កង់​របស់​កម្ពុជា​ ​គឺ​សហរដ្ឋអាមេរិក​ ​អាល្លឺម៉ង់​ ​អង់គ្លេស​ ​ជប៉ុន​ ​ចិន​ ​បណ្តា​ប្រទេស​អា​ស៊ាន​ បែ​ល​ហ្ស៊ិ​ក​ ​ហូឡង់​ ​អូ​ទ្រី​ស​ ស៊ុ​យ​អែ​ត​ ​ដា​ណឺ​ម៉ាក​ ​អូស្ត្រាលី​ ​ឆេ​ក​ ​អ៊ីតាលី​ កូឡុំ​ប៊ី​ ​កូរ៉េ​ខាងត្បូង​ អេស្ប៉ា​ញ​ ស្លូវេ​នី​ ​និង​កាណាដា​។

​ឧស្សាហកម្ម​ផលិត​កង់​គឺជា​ផលិតផល​នាំចេញ​ដ៏​មាន​សក្តានុពល​របស់​ប្រទេស​កម្ពុជា​ ​ទៅកាន់​បណ្តា​ប្រទេស​សហភាព​អឺរ៉ុប​ ក្នុង​រយៈ​ពេល​ប៉ុន្មានឆ្នាំមកនេះ​។​

​យោងតាមក្រសួងពាណិជ្ជកម្ម ​នៅក្នុងឆ្នាំ​ ២០២៥ ​កម្ពុជា​រកចំណូល​បាន​ប្រមាណ ​៦០៩ ​លានដុល្លារ ​ពីការនាំចេញកង់​ និងកង់អគ្គិសនី​ កើន​ឡើង​ ៤២,៧៣% ​​ប្រៀបធៀបនឹងឆ្នាំ ​២០២៤៕​

​អត្ថបទ៖ ឡេង ដេត

The post ចំណូល​នាំចេញ​កង់​សម្រេច​បាន​ជាង​ $៦០ ​លាន ​នៅ​ខែមករា​ appeared first on Kampuchea Thmey Daily.

​កម្ពុជា​ ជំរុញ​ការនាំចេញ​ ផលិតផល​កសិកម្ម​កែច្នៃ​ ទៅ​ជប៉ុន​
លោក សំហេង បូរ៉ា រដ្ឋលេខាធិការ ​ក្រសួងពាណិជ្ជកម្ម ​នៅថ្ងៃទី ១៩ ​ខែកុម្ភៈ ឆ្នាំ ២០២៦ ​បានជួប​ជាមួយលោក ​Inoue Takashi ​អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន Inoue Calcium Corporation ​និង​តំណាងសមាជិកនៃសាកលវិទ្យាល័យជាតិ ​កូជិ ដើម្បីពិភាក្សាអំពីលទ្ធភាព​បង្កើត​កិច្ច​សហប្រតិបត្តិការក្នុងការអភិវឌ្ឍធនធានមនុស្ស ​និង​ពង្រឹងសមត្ថភាពវិស័យកសិកម្ម សំដៅ​ជំរុញការនាំចេញនៃផលិតផលកសិកម្មកែច្នៃរបស់កម្ពុជា។ ​

​ភាគីកម្ពុជា-ជប៉ុនក៏បាន​ពិភាក្សាអំពីលទ្ធភាពក្នុងការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ការអភិវឌ្ឍកម្មវិធីសិក្សាពាក់ព័ន្ធវិស័យកសិកម្ម ការបណ្តុះបណ្តាលជំនាញ ការផ្លាស់ប្តូរនិស្សិត និង​ការ​សិក្សាស្រាវជ្រាវរួមសំដៅលើកកម្ពស់គុណភាពផលិតផល ស្តង់ដារ និងភាពប្រកួតប្រជែង​នៅ​លើទីផ្សារអន្តរជាតិឱ្យកាន់តែប្រសើរឡើង។​

ថ្នាក់ដឹកនាំកម្ពុជា ​បានបន្តជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តកូជិ និងតំណាង​វិស័យឯកជនក្នុងតំបន់ ​ដើម្បីពិភាក្សាអំពីទិសដៅ និងយន្តការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដោយផ្តោតជាពិសេសលើវិស័យកសិកម្ម និងឧស្សាហកម្មកែច្នៃអាហារ សំដៅ​បង្កើនតម្លៃបន្ថែម ពង្រឹងគុណភាព ស្តង់ដារ និងភាពប្រកួតប្រជែងនៃផលិតផលកម្ពុជា នៅលើទីផ្សារអន្តរជាតិ។

​ភាគីកម្ពុជា-ជប៉ុនក៏បានការលើកឡើងអំពីការពង្រឹងការតភ្ជាប់រវាងវិស័យឯកជន ជាពិសេស​ក្រុម​ហ៊ុន​នាំចេញ និងការរៀបចំកម្មវិធីផ្គូផ្គងអាជីវកម្ម ដើម្បីពង្រីកឱកាសកិច្ច​សហប្រតិបត្តិ​ការ​ពាណិជ្ជ​កម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន។

​យោងតាម​ក្រសួងពាណិជ្ជកម្ម នៅ​ឆ្នាំ ​២០២៥ ​ទំហំ​ពាណិជ្ជ​កម្មទ្វេ​ភាគី​កម្ពុជា-ជប៉ុន សម្រេច​បាននូវ​ទំហំ​ទឹក​ប្រាក់​ជាង ​២,៥៣ ​ពាន់លានដុល្លារ ​កើន​ ១៧,១៤% ក្នុង​នោះកម្ពុជា​​នាំ​ទំនិញ​ចេញ​ទៅ​ជប៉ុន​មានតម្លៃ ១,៥៧ ពាន់លានដុល្លារ កើន ១១,៨៦% ចំណែកជប៉ុននាំចូលមកវិញ​ មាន​តម្លៃ៩៥៦ ​លានដុល្លារ​ កើន ២៧%៕​

​អត្ថបទ៖ ឡេង ដេត​

The post ​កម្ពុជា​ ជំរុញ​ការនាំចេញ​ ផលិតផល​កសិកម្ម​កែច្នៃ​ ទៅ​ជប៉ុន​ appeared first on Kampuchea Thmey Daily.

ការ​ដោះដូរ​ទំនិញ​កម្ពុជា-ជប៉ុន​ សម្រេច​បាន ​២៧៦ ​លាន​ដុល្លារ ​កើនជិត ២៣% នៅ​ខែ​មករា​
ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-ជប៉ុន ​សម្រេច​បាន​នូវ​ទំហំ​ទឹក​ប្រាក់​ជាង ២៧៦ ​លានដុល្លារ ​នៅ​ក្នុង​ខែ​មករា​ កើន​ឡើង​ ២២,៩% ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ កាលពីឆ្នាំមុន ​ឆ្លុះ​បញ្ចាំងពី​ទំនុក​ចិត្ត​នៃវិនិ​​យោគិន​ជប៉ុន​មក​លើ​បរិយាកាស​ធុរកិច្ច ​និង​វិនិយោគ​នៅ​កម្ពុជា​។​

​ទិន្នន័យ​របស់​អគ្គនាយកដ្ឋានគយ ​និង​រដ្ឋាករ​កម្ពុជា​បង្ហាញ​ថា ​នៅ​ក្នុង​ខែ​មករា ​ឆ្នាំ ​២០២៦ ​កម្ពុជា​​នាំ​ទំនិញ​ចេញ​ទៅ​ជប៉ុន​មានតម្លៃ ១៧៦ លានដុល្លារ ​កើន​ឡើង​ ១៦,៦% ​ចំណែក​ជប៉ុន​នាំចូល​មកវិញ​ មាន​តម្លៃ ១០០ ​លានដុល្លារ ​កើន ៣៦%។​

​អ្នកឧកញ៉ា លឹម ហេង ​អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ​មានប្រសាសន៍ថា ​កម្ពុជា-ជប៉ុន​បាន​អនុវត្ត​នូវ​កិច្ចព្រមព្រៀង​ស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់​ (RCEP) ធ្វើឱ្យទំហំពា​ណិជ្ជ​កម្មកើនឡើង។​

​កម្ពុជាធ្វើពាណិជ្ជកម្មជាមួយជប៉ុនសឹងតែពហុវិស័យ ​ទាំង​សម្លៀកបំពាក់ ​គ្រឿងបន្លាស់ ​គ្រឿង​បង្គុំ​ផ្សេងៗ ​ខណៈផលិត​ផល​កសិកម្មរបស់កម្ពុជា​មួយចំនួន​ក៏​បាននាំចេញទៅទីផ្សារជប៉ុនផងដែរ។ ​

​លោកបណ្ឌិត ហុង វណ្ណៈ អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​​នៅ​រាជ្យ​បណ្ឌិត្យសភា​កម្ពុជា​ យល់ឃើញថា ​​ទំនាក់​ទំនង​ការទូតកម្ពុជា-ជប៉ុន​បន្តរក្សាបានល្អ ​ខណៈទំនុកចិត្តនៃវត្តមានរបស់ក្រុមហ៊ុនជប៉ុន​នៅ​កម្ពុជាជាយូរមកហើយ​។​

​វិនិយោគិន​ជប៉ុន​ពេញចិត្ត​ក្នុង​ការវិនិយោគនៅកម្ពុជា ​ដែល​ទទួល​បាន​ផលចំណេញ​មួយចំនួន ​ដូច​ជាផ្សារ​ទំនើបអ៊ីអន ​និង​រោងចក្រគ្រឿង​បង្គុំ​អេឡិច​ត្រូនិក​ផ្សេងៗ។​

​យោងតាម​ក្រសួងពាណិជ្ជកម្ម នៅ​ឆ្នាំ ​២០២៥ ​ទំហំ​ពាណិជ្ជ​កម្មទ្វេ​ភាគី​កម្ពុជា-ជប៉ុន សម្រេច​បាននូវ​ទំហំ​ទឹក​ប្រាក់​ជាង ​២,៥៣ ​ពាន់លានដុល្លារ ​កើន​ ១៧,១៤% ក្នុង​នោះកម្ពុជា​​នាំ​ទំនិញ​ចេញ​ទៅ​ជប៉ុនមានតម្លៃ ១,៥៧ ពាន់លានដុល្លារ កើន ១១,៨៦% ចំណែកជប៉ុននាំចូលមកវិញ​ មាន​តម្លៃ៩៥៦ ​លានដុល្លារ​ កើន ២៧%៕

​អត្ថបទ៖ ឡេង ដេត​

The post ការ​ដោះដូរ​ទំនិញ​កម្ពុជា-ជប៉ុន​ សម្រេច​បាន ​២៧៦ ​លាន​ដុល្លារ ​កើនជិត ២៣% នៅ​ខែ​មករា​ appeared first on Kampuchea Thmey Daily.

​ទំនិញថៃ​នាំចូលមកកម្ពុជា ​ធ្លាក់ចុះជិត ៥០% ​នៅ​ខែមករា
ការ​ដោះដូរទំនិញ​កម្ពុជា-ថៃ​ សម្រេច​បាន​នូវ​​ទំហំ​ទឹក​ប្រាក់ចំនួន​ ២០៩ លានដុល្លារ ​នៅ​ក្នុង​ខែមករា ​ឆ្នាំ ២០២៦ ​ធ្លាក់ចុះ ៤៣,៥% ប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ ២០២៥ ​ក្នុង​នោះ​កម្ពុជា​នាំ​ចេញ​ទៅ​ថៃ​មាន​តម្លៃ​ ៥៨ លានដុល្លារ ធ្លាក់ចុះ ១៩,៦% ​ចំណែក​ឯថៃ​នាំចូលមកវិញមានតម្លៃ ​១៥១ លាន​ដុល្លារ ​ធ្លាក់ចុះ ​៤៩,៣%។ ​នេះបើយោង​តាម​អគ្គនាយក​រដ្ឋានគយ និងរដ្ឋាករកម្ពុជា។​

​លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ​មានប្រសាសន៍​ថា​ ការដោះដូរទំនិញកម្ពុជា-ថៃ បានធ្លាក់ចុះ បន្ទាប់​ពី​បិទព្រំដែនគោក ​កាលពីឆ្នាំមុន។

​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា​ ក្រៅ​ពី​ទំនិញដែលកម្ពុជា ​ហាមឃាត់ មានបន្លែ ផ្លែឈើ អគ្គិសនី ប្រេង និងឧស្ម័ន ពាណិជ្ជកម្ម​រវាង​កម្ពុជា និងថៃ ​នៅដំណើរការធម្មតា ពោល​គឺភាគីថៃបាន​បង្វែរ​ទិស​នាំទំនិញ​ចូលមកតាមផ្លូវទឹក (ច្រកសមុទ្រ)​។

​ទោះបីជា​ពាណិជ្ជកម្មទ្វេភាគី​កម្ពុជា-ថៃ ​ធ្លាក់ចុះ ​ប៉ុន្តែពាណិជ្ជកម្មអន្តរជាតិ​កម្ពុជា ​នៅតែមាន​ភាព​ល្អ​ប្រសើរ ដោយសម្រេចបានកំណើន ១៨% កាលពីឆ្នាំមុន ឆ្លុះបញ្ចាំង​ពីការ​រក្សា​បាន​ទីផ្សារ​សំខាន់ៗ​របស់ខ្លួន ធានារនូវការផ្គត់ផ្គង់​ ​ក្នុងខ្សែច្រវាក់​តម្លៃ និងខ្សែច្រវាក់​ផ្គត់​ផ្គង់​។​

​យោងតាមក្រសួងពាណិជ្ជកម្ម ​នៅក្នុងឆ្នាំ ២០២៥ ​ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ ​សម្រេច​បាន​នូវទំហំទឹកប្រាក់ ៣,៦៥ ​ពាន់លានដុល្លារ ធ្លាក់ចុះ ១៤,៨៦% ធៀបនឹងឆ្នាំ ២០២៤ ​ក្នុងនោះ​កម្ពុជា​នាំ​ចេញ​ទៅ​ថៃ ​៧៣២ លានដុល្លារ ធ្លាក់ចុះ ១៤,១៥% ចំណែកថៃនាំចូលមកវិញមានតម្លៃ ២,៩ ពាន់លានដុល្លារ ធ្លាក់ចុះ ១៥%៕​

អត្ថបទ៖ ឡេង ដេត

The post ​ទំនិញថៃ​នាំចូលមកកម្ពុជា ​ធ្លាក់ចុះជិត ៥០% ​នៅ​ខែមករា appeared first on Kampuchea Thmey Daily.

​កម្ពុជា​រក​ចំណូល​បាន ​១៥,៥ ​ពាន់​លាន​ដុល្លារ ​ពីការនាំចេញ​សម្លៀកបំពាក់ ស្បែកជើង​ និងសម្ភារធ្វើដំណើរ​
កម្ពុជា​បាន​នាំចេញសម្លៀកបំពាក់ ស្បែកជើង ​និង​សម្ភារធ្វើដំណើរ សម្រេចបាននូវទំហំទឹកប្រាក់ចំនួន​១៥,៥ ពាន់​លាន​ដុល្លារ នៅក្នុងឆ្នាំ ២០២៥ កើនឡើង ១៥,៧% ធៀបនឹងឆ្នាំ ២០២៤ ឆ្លុះបញ្ចាំង​ពី​ស្ថិរ​ភាពនៃ​បរិយាកាសវិនិយោគ និង​ការរក្សាបាន​នូវភាព​ប្រកួតប្រជែងក្នុងតំបន់។​

​យោង​តាម​ក្រសួងពាណិជ្ជកម្ម​ ​នៅក្នុងឆ្នាំ ២០២៥​ ការនាំចេញសម្លៀក​បំពាក់​មានទំហំទឹកប្រាក់​ ១១,៤ ពាន់លានដុល្លារ ​កើនឡើង ១៦,៥%, ស្បែកជើង មានតម្លៃ ២,០៩ ពាន់លានដុល្លារ កើនឡើង ២៤,៥៣% និង​សម្ភារធ្វើដំណើរ ​មានតម្លៃ ២,០២ ​ពាន់លានដុល្លារ ​កើន ៣,៨៧%។ ​

​លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ មានប្រសាសន៍ថា ការនាំចេញនៅក្នុងវិស័យវាយនភណ្ឌ​កាល​ពីឆ្នាំ ២០២៥ ហាក់មានភាពសម្រុកខ្លាំង ចាប់តាំងពីលោក ដូណាល់ ត្រាំ ​ប្រធានាធិបតី​សហ​រដ្ឋអាមេរិក ​ប្រកាសដាក់ពន្ធគយ​បដិការ និងជម្លោះព្រំដែនកម្ពុជា-ថៃ ​ដែលធ្វើឱ្យអ្នកវិនិយោគ​មានការព្រួយបារម្ភ​។​

​លោក ហ្វា សាលី ​យល់ឃើញថា៖ ​«វិស័យឧស្សាហកម្មកាត់ដេរនៅបណ្ដាប្រទេសមួយចំនួន ដូចជា ភូមា បង់​ក្លាដេស និង​ប្រទេសមួយចំនួនទៀត ​ហាក់ដូចជាថមថយ ​ដោយសារតែស្ថានភាពផ្ទៃក្នុង​របស់​រដ្ឋ​នីមួយៗ ​មិនមានស្ថិរភាព វាជះឥទ្ធិពលល្អសម្រាប់​កម្ពុជា និង​ការវិនិយោគ»។​

​​លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ស្បែកជើង និង​ផលិត​ផល​ធ្វើដំណើរ (TAFTAC) ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៦ ថា ការនាំចេញផលិត​ផល​ក្នុង​វិស័យវាយនភណ្ឌកើនឡើង ​ដោយសារស្ថិរភាពនៃបរិយាកាសវិនិយោគ និងការរក្សាបាន​នូវភាព​ប្រកួតប្រជែងដែលបានទាក់ទាញការវិនិយោគថ្មីៗ​មកបន្ថែមទៀត។ ​មានរោង​ចក្រថ្មីៗ​ជា​ច្រើន​បានបើកដំណើរការក្នុងឆ្នាំ២០២៥កន្លងទៅ។ ​

​លោក កាំង ម៉ូនីកា​ បានបញ្ជាក់ថា​ កត្តាខាងក្រៅរួមមាន ការកើនឡើងនូវតម្រូវការក្នុងទីផ្សារធំៗ និង​ការបង្វែនូវ​ច្រវ៉ាក់​ផ្គត់ផ្គង់ ព្រមទាំង ការកាត់បន្ថយការពឹងផ្អែកខ្លាំងលើប្រទេសចិន សមត្ថភាព​ផ្គត់​ផ្គង់​របស់វៀត​ណាម​បានដល់កម្រិត ខណៈប្រទេសមីយ៉ាន់ម៉ា (Myanmar) មិនមានស្ថិរភាពដោយ​ហានិភ័យ​នយោបាយ។​

​វិស័យកាត់ដេរសម្លៀកបំពាក់ ​ស្បែកជើង និងផលិតផលធ្វើដំណើរ ដើរតួនាំទីយ៉ាងសំខាន់ ក្នុង​ការរួម​ចំណែកផ្ដល់ចំណូលដល់កម្ពុជាប្រមាណ ៥០% នៃការនាំចេញសរុបរបស់កម្ពុជាដែលមានទំហំជាង ៣១ ពាន់លានដុល្លារ នៅឆ្នាំ ២០២៥។

​លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និង​ជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា​ អាមេរិកជាទីផ្សារធំមួយសម្រាប់ការនាំចេញ ​សម្លៀកបំពាក់ ​វាយនភណ្ឌ ​ស្បែកជើង និងសម្ភារធ្វើ​ដំណើររបស់កម្ពុជា។

​លោក បែន សុវិជាតិ បន្ថែមថា កំណើននៃការនាំចេញ ​ឆ្លុះបញ្ចាំង​ពីការរក្សា​បានទីផ្សារសំខាន់ៗ​របស់ខ្លួន ​ដែល​ជា​ទីផ្សារ​ពិភពលោក​ ធានារនូវការផ្គត់ផ្គង់​ បង្កើតសក្ដានុភាពកម្ពុជា ​ក្នុងខ្សែច្រវាក់​តម្លៃ និងខ្សែច្រវាក់​ផ្គត់​ផ្គង់​ និងរក្សាបាននូវជំនឿចិត្ត​ពីអ្នកបញ្ជាទិញ​ និង​ទីផ្សាររបស់ខ្លួន។

​គិតត្រឹមដំណាច់ឆ្នាំ ២០២៥ ​ចំនួនរោង​ចក្រ សហគ្រាស ​ចុះបញ្ជីនៅក្រសួង​ការងារ ​និងបណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ បានកើនឡើងដល់ ៤៦ ៦៤៩ ​សហគ្រាស និងចំនួនកម្មករនិយោជិតកើនដល់ ២ ១៤១ ២៤១នាក់៕

អត្ថបទ៖ ឡេង ដេត

The post ​កម្ពុជា​រក​ចំណូល​បាន ​១៥,៥ ​ពាន់​លាន​ដុល្លារ ​ពីការនាំចេញ​សម្លៀកបំពាក់ ស្បែកជើង​ និងសម្ភារធ្វើដំណើរ​ appeared first on Kampuchea Thmey Daily.