ការបរិច្ចាគប្រាក់បៀវត្ស Archives - Kampuchea Thmey Daily

អគ្គស្នងការ​នគរបាល​ជាតិ ប្រកាស​បរិច្ចាគ​បៀវត្ស ចំនួន​៦​ខែ ជូន​ក្រសួងសុខាភិបាល ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​
​ដើម្បី​បន្ត​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩ (Covid-19) នៅ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តមនាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ នៅ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២១​នេះ បានប្រកាស​បរិច្ចាគ​ប្រាក់បៀវត្ស​ ជា​អគ្គស្នងការ​នគរបាល​ជាតិចំនួន៦​ខែ ចាប់ពី​ខែកុម្ភៈ ដល់​ខែកក្កដា ឆ្នាំ​២០២១ ជូនទៅ​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩(Covid-19)​។​

ការប្រកាស​បរិច្ចាគ​នេះ ធ្វើឡើង​ភ្លាមៗ បន្ទាប់ពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បានប្រកាស​បន្ត​ផ្តល់​បៀវត្ស​រយៈពេល​៧​ខែ​ទៀត ជូនទៅ​ក្រសួងសុខាភិបាល ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩​។ ការផ្តល់​បៀវត្ស​របស់​សម្តេច​តេ​ជោ ហ៊ុន សែន រយៈពេល​៧​ខែ​ទៀត​នេះ គឺ​ចាប់ពី​ខែកុម្ភៈ ដល់ ខែសីហា ឆ្នាំ​២០២១​។​

សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ថ្លែងអំណរគុណ​ចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោក លោក ស្រី​ទាំង​ស្ថាបន័​ស៊ីវិល និង​កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ដែល​បាន​បរិច្ចាគ​ដោយ​ការផ្តល់​បៀវត្ស​ទាំងស្រុង ឬមួយ​ផ្នែក​រយៈពេល​ខ្លី ឬ​វែង​តាម​ការស្ម័គ្រចិត្ត​ជួយដល់​ការងារ​ប្រយុទ្ធប្រឆាំង​កូ​វីដ​១៩ ដែល​បង្ហាញឲ្យឃើញ​នូវ​សាមគ្គីភាព​ក្នុង​ខឿន​ការពារ​សុខភាព​របស់​ប្រជាជន​កម្ពុជា​៕​

The post អគ្គស្នងការ​នគរបាល​ជាតិ ប្រកាស​បរិច្ចាគ​បៀវត្ស ចំនួន​៦​ខែ ជូន​ក្រសួងសុខាភិបាល ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​ appeared first on Kampuchea Thmey Daily.