ការបិទច្រកព្រំដែន Archives - Kampuchea Thmey Daily

កម្ពុជាបដិសេធការផ្សព្វផ្សាយរបស់សារព័ត៌មាន​ថៃ ដែលថា កម្ពុជាស្នើសុំបើកច្រកដឹកទំនិញ
កនាំពាក្យក្រសួងការពារជាតិ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់បដិសេធយ៉ាងដាច់ខាតចំពោះព័ត៌មានដែលកំពុងផ្សព្វផ្សាយតាមបណ្តាញសង្គម និងសារព័ត៌មានមួយចំនួនរបស់ថៃ ដែលអះអាងថា កម្ពុជាបានស្នើឱ្យបើកច្រកដឹកជញ្ជូនទំនិញសង្គ្រោះបន្ទាន់។

អ្នកនាំពាក្យបានសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតនេះ ដោយបញ្ជាក់ថា វាជាព័ត៌មានក្លែងក្លាយ និងផ្ទុយពីការពិត ដែលមានចេតនាបង្កការបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិ។

សេចក្តីប្រកាសបានបន្ថែមថា ការបិទច្រកព្រំដែនកើតឡើងដោយភាគីថៃជាឯកតោភាគី ដូច្នេះ ប្រសិនបើមានការបើកឡើងវិញ ក៏ជាការទទួលខុសត្រូវរបស់ភាគីថៃក្នុងការសម្រេចចិត្តផងដែរ។ ទោះយ៉ាងណា ភាគីកម្ពុជាតែងតែមានការត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្លើយតបយ៉ាងសមស្រប និងត្រឹមត្រូវតាមស្ថានការណ៍។

ក្នុងន័យនេះ ក្រសួងការពារជាតិបានអំពាវនាវឱ្យសាធារណជន និងអ្នកសារព័ត៌មានទាំងអស់ ប្រុងប្រយ័ត្នចំពោះព័ត៌មានមិនពិត និងក្លែងក្លាយ ដោយគួរតែធ្វើការផ្ទៀងផ្ទាត់ប្រភពព័ត៌មានឱ្យបានច្បាស់លាស់ មុននឹងចែកចាយបន្ត៕

The post កម្ពុជាបដិសេធការផ្សព្វផ្សាយរបស់សារព័ត៌មាន​ថៃ ដែលថា កម្ពុជាស្នើសុំបើកច្រកដឹកទំនិញ appeared first on Kampuchea Thmey Daily.

អភិបាលខេត្តប៉ៃលិនថា គ្មានទំនិញថៃចូលមកកម្ពុជាតាមច្រកប៉ៃលិនមួយថ្ងៃ២០០​-៣០០ កុងតឺន័រឡើយ
អភិបាលខេត្តប៉ៃលិន លោកស្រី បាន ស្រីមុំ ចេញមកបញ្ជាក់ថា ព័ត៌មានដែលថាទំនិញថៃចូលមកកម្ពុជាតាមខេត្តប៉ៃលិនក្នុងមួយថ្ងៃ២០០ទៅ៣០០កុងតឺន័រ គឺជាព័ត៌មានក្លែងក្លាយ និងអំពាវនាវអ្នកប្រើប្រាស់បណ្ដាញសង្គមពិនិត្យឱ្យច្បាស់មុននឹងជឿជាក់។ លោកស្រីអភិបាលខេត្ត ស្នើឱ្យផ្ដល់ភស្តុតាងជាក់ស្ដែងមកអាជ្ញាធរ បើមានករណីលួចនាំទំនិញពីថៃមកកម្ពុជាតាមច្រកប៉ៃលិន។

ការចេញមកបញ្ជាក់របស់អភិបាលខេត្តប៉ៃលិន នាព្រឹកថ្ងៃទី១៣ ខែមករា  នេះ គឺបន្ទាប់ពីកាលពីថ្ងៃទី១២ ខែមករា មានគណនីហ្វេសប៊ុកដែលមានប្រជាប្រិយភាពមួយឈ្មោះ «អវតារស» បង្ហោះសាថា«ទំនិញថៃចូលតាមប៉ៃលិនជាមធ្យម 200 – 300 Containers(កុងតឺន័រ) ក្នុង1ថ្ងៃ..បន្តបណ្ដាញចែកចាយដូចសរសៃឈាម»។

ឆ្លើយតបនឹងការផ្សព្វផ្សាយបែបនេះ អភិបាលខេត្តប៉ៃលិន លោកស្រី បាន ស្រីមុំ សរសេរលើទំព័រហ្វេសប៊ុកដូច្នេះ៖«នេះជាព័ត៌មានក្លែងក្លាយ សូមសាធារណៈជន ជាពិសេសអ្នកក្នុងខេត្តផ្ទាល់ មុនជឿលើព័ត៌មានអ្វីមួយសូមមេត្តាតាមដានពិនិត្យមើលផេកអ្នកបង្ហោះឱ្យបានច្បាស់លាស់ តើអ្នកនោះជាខ្មែរនៅក្នុងស្រុក ឬផេកនោះជាផេកបិទមុខក្លែងខ្លួន មានគោលបំណងបំពុលសង្គមមានការភាន់ច្រឡំ។ នាងខ្ញុំសូមជម្រាបថា បើសិនម្ចាស់ផេក ឬ បងប្អូនទាំងក្នុងស្រុក អ្នកក្រៅស្រុក មានភស្តុតាងឃើញមានបទល្មើសទាំងនេះសូមមេត្តាជូនព័ត៌មានដល់យើងខ្ញុំផង។»។

លោកស្រី អភិបាលខេត្តប៉ៃលិន អំពាវនាវទៅអ្នកកាន់អ្នកប្រើប្រាស់បណ្ដាញសង្គម មេត្តាកុំបង្កើតព័ត៌មានមិនពិត បង្កប់ចេតនាមិនល្អ។ លោកស្រីអះអាងថា មន្ត្រីជំនាញនៅខេត្តប៉ៃលិន គឺអនុវត្តទៅតាមការណែនាំរបស់រាជរដ្ឋាភិបាលជានិច្ច។

លោកស្រី បាន ស្រីមុំ អះអាងថា៖«យើងជាមន្រ្តីជំនាញទទួលខុសត្រូវនៅទីនេះ គោរពតាមច្បាប់ បទបញ្ជា និង គាំទ្រជឿជាក់លើការដឹកនាំ និងការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលយើងដោយភាពទទួលខុសត្រូវ និង រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ។ »។

កងទ័ពថៃ នៅថ្ងៃទី៧ ខែមិថុនា គឺជាអ្នកចាប់ផ្ដើមលែងល្បែងបិទច្រកព្រំដែន និងកែប្រែពេលវេលានៃការបិទ-បើកច្រកព្រំដែនរវាងប្រទេសទាំងពីរជាឯកតោភាគី ដោយមិនបានគិតអំពីផលប៉ះពាល់ដល់ការធ្វើដំណើរឆ្លងកាត់របស់ប្រជាជននៃប្រទេសទាំងពីរឡើយ។ បន្ទាប់មកនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ កងទ័ពថៃ បិទច្រកទ្វារព្រំដែនចេញចូលជាមួយកម្ពុជាទាំងអស់នៅតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរប្រវែងជាង៨០០គីឡូម៉ែត្រ គ្របដណ្ដប់លើខេត្តចំនួន៧របស់កម្ពុជា។ ជាការឆ្លើយតប ដោយសារតែថៃជាអ្នកច្រកព្រំដែនមុន កម្ពុជា ក៏បានបិទច្រកទ្វារព្រំដែនតាមក្រោយ។

ដោយសារតែការបិទព្រំដែនជាឯកតោភាគីថៃពីសំណាក់ថៃ, កម្ពុជា បានកំណត់ការឈប់នាំចូលបន្លែ ផ្លែឈើ ពីប្រទេសថៃចាប់ពីថ្ងៃទី១៧ ខែមិថុនា និងបន្ទាប់មកបានបិទការនាំចូលប្រេងពីប្រទេសថៃ ចាប់ពីម៉ោង១២៖ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥។ ក្រៅពីបន្លែ ផ្លែឈើ ប្រេង​​ និងឧស្ម័នឥន្ធនៈ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា  អះអាងថា ឈ្មួញអាចនាំចូលទំំនិញផ្សេងៗទៀតចូលមកកម្ពុជា តាមច្រកដឹកជញ្ជូនផ្សេងៗ និង​តាមមាត់ច្រកផ្លូវការនានា លើកលែងតែមាត់ច្រកព្រំដែនផ្លូវគោកកម្ពុជា-ថៃ៕

ដោយ៖ ង៉ិល ណារ៉ាត់​

The post អភិបាលខេត្តប៉ៃលិនថា គ្មានទំនិញថៃចូលមកកម្ពុជាតាមច្រកប៉ៃលិនមួយថ្ងៃ២០០​-៣០០ កុងតឺន័រឡើយ appeared first on Kampuchea Thmey Daily.

អ្នកជំនាញ គាំទ្រ១០០%ចំពោះសំណើសម្តេចតេជោឱ្យកម្ចាត់មន្រ្តីនិងឈ្មួញបន្តលួចនាំចូលទំនិញថៃ
អ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច បានសម្តែងការគាំទ្រចំពោះការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់កម្ចាត់ចោលមន្ត្រី និងឈ្មួញដែលនៅបន្តលួចនាំចូលទំនិញថៃ ក្នុងពេលព្រំដែនគោកត្រូវបានបិទ។

ការគាំទ្រនេះ បន្ទាប់ពីសម្តេចតេជោ កាលពីថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២៥ បានស្នើឱ្យចាត់វិធានការលើការរត់ពន្ធនាំចូលទំនិញថៃតាមព្រំដែនគោក ដើម្បីកុំឱ្យប្រទេសថៃមើលងាយថា កម្ពុជាអត់ទំនិញរបស់គេមិនបាន។ សម្តេចសង្កត់ធ្ងន់ថា៖«ប្រសិនបើខ្ញុំនៅធ្វើនាយករដ្ឋមន្ត្រីដូចពេលមុនខ្ញុំមិនបាច់និយាយភាសានេះទេ គឺចេញបញ្ជាចាប់ខ្លួន ឬដកចេញពីមន្ត្រីតែម្តង ប៉ុន្តែសូមកុំគិតថា (ឆ្មាមិននៅកណ្តុរឡើងរាជ្យឱ្យសោះ)»។ ការស្នើរបស់សម្តេចតេជោ គឺបន្ទាប់ពីកម្លាំងនគរបាលចម្រុះ បានចុះឆែកឆេរឃ្លាំងទំនិញមួយកន្លែងក្នុងរាជធានីភ្នំពេញ ដែលបានស្តុកសាច់បង្កកជើងមាន់ ស្លាបមាន់ និងគ្រឿងក្នុងសត្វរាប់រយតោនដែលនាំចូលពីថៃតាមច្រកព្រំដែនគោក។

លោកបណ្ឌិត ជ័យ តិច

អ្នកជំនាញភូមិសាស្រ្តនយោបាយ លោកបណ្ឌិត ជ័យ តិច បានបង្ហាញការគាំទ្រ ១០០% ទៅនឹងការណែនាំ និងសំណើររបស់សម្តេចតេជោ។ លោកបន្តថា សម្រាប់កម្ពុជាគឺឆ្លើយតបទៅនឹងអ្វីដែលភាគីថៃចាត់វិធានការមកលើកម្ពុជាតែប៉ុណ្ណោះ ជាពិសេសបញ្ហាពាណិជ្ជកម្ម បិទព្រំដែនរវាងប្រទេសទាំងពីរនេះ គឺភាគីថៃចាប់ផ្តើមមុន ដូច្នេះការធ្វើពហិកាទំនិញថៃ គឺជាបញ្ហារបស់ជាតិទាំងមូល។ ក្នុងន័យនេះ លោកស្នើប្រជាពលរដ្ឋគ្រប់រូប ទាំងអ្នកជំនួញ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ជាពិសេសបងប្អូនដែលធ្វើការនៅតាមបណ្តោយព្រំដែនត្រូវតែរួបរួមគ្នា​ ព្រោះនេះមិនមែនជាបញ្ហាបុគ្គល គឺជាបញ្ហារបស់ទេសជាតិទាំងមូល។ លោកបញ្ជាក់ថា៖«បើយើងមិនរួបរួមគ្នាដើម្បីឆ្លើយតបឱ្យមានប្រសិទ្ធភាពនោះទេ គឺថៃនឹងមើលងាយយើងតពូជ គេនឹងថាអត់របស់ថៃមិនបាន»។

នៅក្នុងជម្លោះរវាងកម្ពុជា និងថៃលើកនេះ​ មិនមែនជាជម្លោះរវាងយោធា​ និងយោធា ឬរវាងបុគ្គល និងបុគ្គលនោះទេ វាបានរាលដាលដល់ជម្លោះរវាងប្រទេសជាតិ និងប្រទេសជាតិ ដែលបង្កនូវវិធានការ និងការឆ្លើយតបគ្នាទៅវិញទៅមកស្ទើរគ្រប់វិស័យ ទាំងវិស័យការទូត  ទាំងសេដ្ឋកិច្ច យោធា ក៏ដូចជាការបិទព្រំដែន និងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរត្រូវបានផ្អាក។ នេះបើតាមលោក ជ័យ តិច បន្ថែម។

លោកបណ្ឌិត គី សេរីវឌ្ឍន៍

ពាក់ព័ន្ធការស្នើឱ្យកម្ចាត់មន្រ្តីខិលខូចនេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍  អ្នកជំនាញសេដ្ឋកិច្ច ក៏បានបង្ហាញការគាំទ្រ និងជំរុញឱ្យការអនុវត្តមានប្រសិទ្ធភាពជាងមុន ទើបប្រជាពលរដ្ឋមានទំនុកចិត្ត។ ក្នុងដំណាក់កាលនៃជម្លោះព្រំដែនជាមួយថៃ លោកជំរុញឱ្យរដ្ឋាភិបាលដាក់វិធានការតឹងរឹងចំពោះមន្រ្តី ឬឈ្មួញ ដែលបន្តលួចនាំចូលទំនិញខូចគុណភាព និងខុសច្បាប់បែបនេះ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពពលរដ្ឋ និងការផលិតក្នុងស្រុក។

លោកបន្តថា៖«ការនាំចូលរបៀបនេះ ធ្វើឱ្យថ្លៃដើម និងទំនិញនាំចូលទាបជាងទំនិញផលិតក្នុងស្រុក ការគេចពន្ធមួយចំនួន គឺបានរួមចំណែកធ្វើឱ្យអ្នកផលិតក្នុងស្រុករងគ្រោះដោយសារទំនិញខូចគុណភាពមានតម្លៃទាប វាយលុកចូលទីផ្សារ ព្រមទាំងប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋយើង»។

បើតាមលោក គី សេរីវឌ្ឍន៍ ការបិទព្រំដែននេះបានធ្វើឱ្យផលិតកម្មក្នុងស្រុកចាប់ផ្តើមមានសង្ឃឹមឡើងវិញ​បន្តិចបន្តួចក្នុងការចាប់ផ្តើម។ ក្នុងន័យនេះ លោកក៏ជំរុញរដ្ឋាភិបាលគួរតែលើកទឹកចិត្ត លើកកម្ពស់ និងការផ្តល់បច្ចេកទេសឱ្យខ្លាំងក្លាបន្ថែមទៀត ដើម្បីជំរុញឱ្យឧស្សាហកម្មក្នុងស្រុករីកចម្រើនបានលឿន៕

The post អ្នកជំនាញ គាំទ្រ១០០%ចំពោះសំណើសម្តេចតេជោឱ្យកម្ចាត់មន្រ្តីនិងឈ្មួញបន្តលួចនាំចូលទំនិញថៃ appeared first on Kampuchea Thmey Daily.

នាយករដ្ឋមន្រ្តីកម្ពុជា ដាក់លក្ខខណ្ឌចំនួន៣ និងផ្តល់កូនសោទៅថៃបើចង់បើកច្រកព្រំដែនឡើងវិញ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជំហរជាថ្មីថា បើថៃចង់បើកច្រកព្រំដែនទ្វេភាគីឱ្យវិលទៅរកប្រក្រតីឡើងវិញ លុះត្រាតែថៃធ្វើតាមលក្ខខណ្ឌចំនួនបីដែលកម្ពុជាផ្តល់ជូន ពីព្រោះថៃខ្លួនឯងជាអ្នកបិទច្រកព្រំដែនជាឯកតោភាគីមុន។

អញ្ជើញថ្លៃក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥) សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការបើកច្រកព្រំដែនគឺជារឿងសាមញ្ញបំផុត ឱ្យតែថៃគោរពតាមលក្ខខណ្ឌចំនួនបី។ សម្តេចបញ្ជាក់ថា៖«រឿងសាមញ្ញបំផុតរឿងបើកច្រកព្រំដែននេះ សូមធ្វើតែបីលក្ខខណ្ឌទេ ហើយសោប្រគល់ទៅឱ្យភាគីថៃរួចហើយ បើកចុះមិនបាច់អង្គុយចរចាទេ យើងផ្តល់សម្បទានឱ្យ»។

លក្ខខណ្ឌចំនួនបី ដែលកម្ពុជាចង់បាននោះគឺ  ទី១ ថៃត្រូវប្រកាសបើកមុនជាឯកតោភាគី ហើយត្រូវបញ្ជាក់ថា មិនប្រើប្រាស់វិធានការបិទជាឯកតោភាគី ហើយបើកឱ្យដូចស្ថានភាពមុនថ្ងៃទី ៧ ខែឧសភា ។ ទី២ ថៃត្រូវបើកគ្រប់ច្រកទាំងអស់ ពោលមិនមែនបើកច្រកនេះ ហើយបិទច្រើកនោះទេ ហើយចំណចុទី​៣នោះ បើកឱ្យដូចមុនស្ថានភាពថ្ងៃ ៧ មានន័យថាបើកពីម៉ោង ៦ព្រឹកទៅ ម៉ោង ១០ យប់ ។

ការផ្ញើសារជាសាធារណៈនេះ បន្ទាប់ពីភាគីថៃម្តងហើយម្តងទៀត​ បបួលកម្ពុជាចរចាដើម្បីបើកច្រកព្រំដែន ប៉ុន្តែថ្នាក់ដឹកនាំកម្ពុជាបានប្រកាសហើយថា ថៃជាអ្នកបិទព្រំដែនជាឯកតោភាគីមុន ដូច្នេះថៃត្រូវប្រកាសបើកព្រំដែនឯកតោភាគីមុន មិនចាំបាច់ចរចានោះទេ។ បើតាមសម្តេចធិបតី ក្រោយថៃបើកច្រកព្រំដែនវិញ បន្ទាប់មក កម្ពុជាប្រើពេលយ៉ាងយូរបំផុត ៥ម៉ោង ដើម្បីសម្រួលព្រំដែនឱ្យដូចធម្មតាវិញ។

យ៉ាងណាមិញ នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ជុំវិញការបិទច្រកព្រំដែននេះកម្ពុជាមិនចង់នោះទេ ព្រោះប៉ះពាល់ដល់ប្រជាពលរដ្ឋ និងពាណិជ្ជករ ប៉ុន្តែកម្ពុជាត្រូវបង្ខំចិត្តធ្វើដោយសារភាគីថៃបំពានកិច្ចព្រមព្រៀងមកលើកម្ពុជាមុន។ សម្តេចធិបតីបញ្ជាក់យ៉ាងដូច្នេះថា៖«ការបិទច្រកព្រំដែន កម្ពុជាមិនចង់ធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋនោះទេ តែយើងចង់បានធ្វើអ្វីមួយឱ្យដាច់ស្រេច កុំសាំញាំ។ ថ្ងៃនេះគាត់បបួលបើកច្រកនេះ ឧទាហរណ៍បើកច្រកប៉ោយប៉ែត ទុកច្រកផ្សេង ស្អែកទៅបើក​ច្រកនោះ ដូរម៉ោងនោះ យើងអត់លេងទៀតទេបញ្ហានេះ»​​៕

The post នាយករដ្ឋមន្រ្តីកម្ពុជា ដាក់លក្ខខណ្ឌចំនួន៣ និងផ្តល់កូនសោទៅថៃបើចង់បើកច្រកព្រំដែនឡើងវិញ appeared first on Kampuchea Thmey Daily.

ប្រធានច្រកព្រំដែន៖ មិនមាន​ទំនិញ​​ថៃកាត់​​ឡាវ ឆ្លងចូល​កម្ពុជា​តាម​​​ច្រក​ត្រពាំង​ក្រៀល ក្នុង​ខេត្ត​ស្ទឹង​ត្រែង​ទេ
លោក ឡាច ប៊ុនឡុង ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល បានថ្លែងប្រាប់កម្ពុជាថ្មីថា គិតត្រឹមថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៥ នេះ ពុំមានទំនិញរបស់ថៃឆ្លងកាត់ឡាវ ឆ្លងចូលទឹកដីកម្ពុជាតាមច្រកព្រំដែនត្រពាំងក្រៀល នាខេត្តស្ទឹងត្រែងនោះទេ។

លោកបានថ្លែងប្រាប់ថា៖«គឺទំនិញចេញ-ចូល តាមច្រកទ្វារអន្តរជាតិត្រពាំងក្រៀល អត់មានទំនិញ ឬផលិតផល កសិផលពីប្រទេសថៃទេ ។ ទោះបីជាមានអ្នកចង់នាំចូលទំនិញថៃតាមច្រកនេះ ក៏ឡាវអត់ឱ្យចូលដែរ ព្រោះឡាវដឹងថា មកដល់ច្រកព្រំដែនខ្មែរក៏អត់ឱ្យទំនិញថៃចូលដែរ»។ មិនមានទំនិញថៃ ប៉ុន្តែបច្ចុប្បន្ននៅតាមច្រកនេះ បានអនុញ្ញាតឱ្យនាំចូលទំនិញពីចិន រួមមានជីកសិកម្ម និងក្រដាសកាតុង តែភាគច្រើនគឺទំនិញជី។

លើសពីនេះ លោកប្រធានច្រកព្រំដែនកម្ពុជា ក៏បានពិភាក្សាជាមួយប្រធានច្រកឡាវជាបន្តបន្ទាប់ជុំវិញការផ្អាកទំនិញនាំចូលពីថៃផងដែរ។ លោក ឡាច ប៊ុនឡុង មានប្រសាសន៍ថា៖«ខាងខ្ញុំក៏ធ្វើការជាមួយភាគីឡាវដែរ ទំនិញណាដែលជាផលិតផលថៃយើងមិនអនុញ្ញាតឱ្យចូលទេ។ សូម្បីតែឡានចេញមកពីច្រកព្រំដែនថៃ-ឡាវ ក៏ដោយ ប៉ុន្តែពេលមកដល់ច្រកកម្ពុជាមិនអនុញ្ញាតឱ្យចូលឡើយ។ ខ្ញុំបានពិភាក្សាជាមួយឡាវ ឱ្យបោះដៃទៅមន្រ្តីគាត់ដែលប្រចាំការនៅច្រកព្រំដែនថៃផងដែរ»។

លោក ឡាច ប៊ុនឡុង (អាវស)

ជាធម្មតាមច្រកនេះ រៀងរាល់រដូវប្រមូលផល កម្ពុជាតែងនាំចេញផ្លែស្វាយទៅកាន់ប្រទេសឡាវ ប៉ុន្តែបច្ចុប្បន្ននេះ ពុំសូវនាំចេញនោះទេ ព្រោះហួសរដូវកាលប្រមូល។ ដោយឡែក ទាក់ទងភ្ញៀវទេសចេញ-ចូលតាមច្រកនេះវិញ លោក ឡាច ប៊ុនឡុង ឱ្យដឹងថា ចាប់ពីដើមឆ្នាំ ២០២៥ មកពោល ដើមខែមករា និងកុម្ភៈ មានភ្ញៀវទេសចរចេញចូលច្រើន ដោយក្នុងមួយថ្ងៃចន្លោះ ២០០នាក់ ប៉ុន្តែបច្ចុប្បន្ននេះ ភ្ញៀវទេសថយចុះបន្តិច ក្នុងមួយថ្ងៃចន្លោះ ១០០នាក់ ប៉ុណ្ណោះ។

គួររំលឹកបន្តិច ការផ្អាកទំនិញពីថៃចូលមកកម្ពុជានាពេលនេះ បន្ទាប់ពីក្រុមយោធាថៃ បានបិទច្រកព្រំដែនជាឯកតោភាគី ដោយពុំមានការជូនដំណឹងដល់កម្ពុជាឡើយ ដែលនេះជាសកម្មភាពរំលោភកិច្ចព្រមព្រៀង។

ច្រកព្រំដែនអន្តរជាតិត្រពាំងក្រៀល- ណងណុកខៀន រវាងកម្ពុជា-ឡាវ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ ២០១៧។ ច្រកទ្វារព្រំដែនអន្តរជាតិនេះ ជាការតភ្ជាប់រវាងខេត្តស្ទឹងត្រែង និងខេត្តចំប៉ាសាក់ ដែលបានជំរុញដល់កំណើនសេដ្ឋលិច្ច ការផ្លាស់ប្តូរពាណិជ្ជកម្ម ទេសចរណ៍ និងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ៕

The post ប្រធានច្រកព្រំដែន៖ មិនមាន​ទំនិញ​​ថៃកាត់​​ឡាវ ឆ្លងចូល​កម្ពុជា​តាម​​​ច្រក​ត្រពាំង​ក្រៀល ក្នុង​ខេត្ត​ស្ទឹង​ត្រែង​ទេ appeared first on Kampuchea Thmey Daily.

ថៃបិទព្រំដែនជាមួយកម្ពុជាទាំងអស់ ក្រោមលេសកម្ពុជាឈ្លានពាន និងការឆបោកតាមអនឡាញ
កងទ័ពថៃ នៅយប់ថ្ងៃទី២៣ ខែមិថុនា នៅ បានសម្រេចបិទព្រំដែនជាមួយកម្ពុជាទាំងអស់ លើកលែងគោលការណ៍មនុស្សធម៌ និងសិស្សានុសិស្ស ក្រោមលេសកម្ពុជាឈ្លានពាន និងការឆបោកតាមអនឡាញ។ នេះបើយោងតាមការចេញផ្សាយរបស់កាសែតក្នុងស្រុកថៃ។

មុនសម្រេចបិទច្រកព្រំដែនជាមួយកកម្ពុជា ថៃបានគំរាមកំហែងមកលើកម្ពុជាច្រើនលើកជាច្រើនសារដូចជាការផ្ដាចការផ្គត់ផ្គង់ចរន្តអគ្គិសនី អ៊ីនធើណិត ការបន្ថយម៉ោងចេញចូលតាមព្រំដែន គំរាមឈប់ផ្គត់ផ្គង់ប្រេងឥន្ធនៈ និងនិងចោទប្រកាន់កម្ពុជាថាជាទីតាំងជម្រកនៃការឆបោកតាមអនឡាញ។ ជាការឆ្លើយតបរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេច ហ៊ុន ម៉ាណែត បានបិទការនាំចូលបន្លែផ្លែឈើពីប្រទេសថៃទាន់ច្រកព្រំដែន កាត់ផ្ដាច់ចរន្តអគ្គិសនី អ៊ីនធើណិត និងឈប់នាំចូលប្រេងឥន្ធនៈពីប្រទេសថៃ ហ្នឹងបានបិទព្រំដែនចំនួនពីរនៅខេត្តឧត្ដរមានជ័យ។

នៅថ្ងៃទី២៣ ខែមិថុនា នេះដែរ  អង្គសហប្រជាជាតិ បានទាមទារឱ្យថៃឆ្លើយតបរឿងឧក្រិដ្ឋកម្មតាមប្រព័ន្ធអនឡាញ និងអំពើជួញដូរមនុស្សឆ្លងដែន។ ក្រោយអង្គការសហប្រជាជាតិទាមទារបែបនេះ នាយករដ្ឋមន្ត្រីថៃនៅរសៀលនេះ បែរជាចេញមកទម្លាក់កំហុសថា កម្ពុជាជាមជ្ឈមណ្ឌលឧក្រិដ្ឋកម្មអនឡាញ ទៅវិញ។

នាយករដ្ឋមន្ត្រីកម្ពុជា កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា បានព្រមានទៅថៃថា បើកម្ពុជាបិទច្រកព្រំដែនណាមួយហើយ គឺបិទជាអចិន្ត្រៃយ៍តែម្តង។ កម្ពុជាបើកច្រកព្រំដែនឡើងវិញ  លុះត្រាតែថៃបើកច្រកព្រំដែនជាឯកតោភាគីទាំងអស់ឡើងវិញជាមុនសិន។

សម្ដេច ហ៊ុន ម៉ាណែត អះអាងថារាល់ការសម្រេចកាត់ផ្ដាច់ចរន្តអគ្គិសនី អ៊ីនធឺណិត បិទការនាំចូលបន្លែ ផ្លែឈើ បិទការនាំចូលប្រេង និងហ្គាសពីថៃ មិនមែនជាការសម្រេចចិត្តតក់ក្រហល់នោះទេ គឺកម្ពុជាបានគិតគូរច្បាស់លាស់ គ្រប់ជ្រុងជ្រោយ។

សម្ដេចធិបតីនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ព្រមានទៅកាន់ភាគីថៃ ដែលព្យាយាមចល័តរថក្រោះមកកៀកនិងព្រំដែនកម្ពុជានិងសម្ញែងសព្វាវុធ និងយន្តហោះចម្បងថា កម្ពុជាមានត្រឹមតែសព្វាវុធ១ដើមតម្លៃ១០ម៉ឺនដុល្លារ ប៉ុន្តែអាចបាញ់រថក្រោះតម្លៃ៥លានដុល្លារ និងយន្តហោះចម្បាំងតម្លៃ៣០លានដុល្លារ បានប្រសិនបើថៃហ៊ានឈ្លានពានកម្ពុជាម្ដងទៀត។

សម្តេចនាយករដ្ឋមន្ត្រីបង្ហើបថា សម្តេចកំពុងពិចារណាក្នុងផ្ដល់ប្រាក់រង្វាន់ដើម្បីលើកទឹកចិត្តដល់ទាហានខ្មែរ ដែលបាញ់កម្ទេចរថក្រោះ និងយន្តហោះចម្បាំងរបស់សត្រូវឱ្យឆេះ។ សម្តេចថា នេះ មិនមែនជាការប្រមាថនោះទេ តែជាការការពារខ្លួនរបស់កម្ពុជានៅពេលសត្រូវឈ្លានពាន។

សម្ដេចធិបតី ព្រមានថៃថា បើផ្ទុះអាវុធមុនមកលើកងទ័ពកម្ពុជាម្ដងទៀត កម្ពុជានឹងប្ដឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទៀត៕

ដោយ÷ង៉ិលណារ៉ាត់

The post ថៃបិទព្រំដែនជាមួយកម្ពុជាទាំងអស់ ក្រោមលេសកម្ពុជាឈ្លានពាន និងការឆបោកតាមអនឡាញ appeared first on Kampuchea Thmey Daily.

សម្តេចធិបតី បញ្ជាឱ្យបិទច្រកព្រំដែនចំនួន២ ជាការឆ្លើយតបភាគីថៃបិទច្រកដោះដូរទំនិញសាយតាគូ-ជប់គគីរ
នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យបិទច្រកទ្វារព្រំដែនចំនួន២ ជាលក្ខណៈអចិន្ត្រៃយ៍ ដើម្បីជាការឆ្លើយតបទៅកាន់ភាគីថៃ ដែលបានបិទច្រកដោះដូរទំនិញសាយតាគូ-ជប់គគីរ នៅខេត្តឧត្តរមានជ័យ។

ការសម្រេចរបស់កម្ពុជានេះ បន្ទាប់ពីទទួលបានដំណឹងរបស់មេបញ្ជាការយោធភូមិភាគទី២ នៃប្រទេសថៃ ស្តីពីការបិទច្រក ដោះដូរទំនិញសាយតាគូ-ជប់គគីរ ស្ថិតនៅភូមិជប់គគីរលិច ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ជាការឆ្លើយតប ភាគីកម្ពុជាសម្រេចបិទច្រកជប់គគីរ រហូតដល់ភាគីថៃធ្វើការបើកច្រកព្រំដែនឡើងវិញជាឯកតោភាគី ឱ្យមានលក្ខណៈជាប្រក្រតីដូចមុនថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ ចុះថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៥។

ទន្ទឹមនេះ ភាគីកម្ពុជា ប្រកាសបិទច្រកទ្វារព្រំដែនជាំ ស្ថិតនៅឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ នេះតទៅ។ ច្រកព្រំដែននេះនៅជាប់ខេត្តភាគីថៃ គឺខេត្តបុរីរ៉ាំ និងខេត្តស៊ីសាកេត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារនៅលើបណ្តាញសង្គមថា ៖«ខ្ញុំបានឯកភាពឱ្យ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត សម្រេចបិទច្រកខាងកម្ពុជាជាអចិន្ត្រៃយ៍វិញដែរ។ បន្ថែមពីលើច្រកជប់គគីរនេះ ខ្ញុំបានបញ្ជាឱ្យឯកឧត្តមអភិបាលខេត្ត បិទច្រកមួយបន្ថែមទៀតតែម្ដង គឺច្រកទ្វារព្រំដែនជាំ ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃនេះតទៅហើយឱ្យជូនដំណឹងទៅភាគីថៃវិញផងដែរ»។

ចាប់ពីថ្ងៃទី ៧ មិថុនា ឆ្នាំ ២០២៥ កងទ័ពថៃបានប្រើប្រាស់វិធានការបិទច្រកព្រំដែន និងកែប្រែពេលវេលានៃការបិទ-បើកច្រកព្រំដែនរវាងប្រទេសទាំងពីរជាឯកតោភាគី ដោយមិនបានគិតអំពីផលប៉ះពាល់ដល់ការធ្វើដំណើរឆ្លងកាត់របស់ប្រជាជននៃប្រទេសទាំងពីរឡើយ។ សម្តេចធិបតីបញ្ជាក់ថា៖«កម្ពុជាមិនដែលមានបំណងចង់បង្កការលំបាកដល់ប្រជា​ពលរដ្ឋនៃប្រទេសទាំងពីរដែលរស់នៅ ឬធ្វើដំណើរឆ្លងកាត់ច្រកព្រំដែននោះទេ។ ប៉ុន្តែបើកងទ័ពថៃនៅបន្តប្រើវិធីបែបនេះដើម្បីដាក់គំនាបមកលើកម្ពុជានោះ គឺកម្ពុជាកំដរបានគ្រប់ពេលវេលា»។

វាជារឿងចម្លែកមួយដែរដែលថ្នាក់ដឹកនាំនយោបាយថៃ រួមទាំងនាយករដ្ឋមន្ត្រីថៃ តែងតែស្នើសុំឱ្យមានការចរចាបើកច្រកព្រំដែនឱ្យមានភាពប្រក្រតីភាពឡើងវិញ។ ប៉ុន្តែពេលជាមួយគ្នា កងទ័ពរបស់ថៃនៅតែបន្តធ្វើការបិទបើកច្រក ឬកែសម្រួលម៉ោងបិទបើកច្រកតាមចិត្តនឹកឃើញជាឯកតោភាគីទៅវិញ។

សម្តេចធិបតិ លើកឡើងថា៖«មិនដឹងថាជាវិធីសាស្ត្រ ឬជាយុទ្ធសាស្ត្រនៃការធ្វើការងាររវាងរាជរដ្ឋាភិបាលថៃនិងកងទ័ពថៃ ព្រោះហាក់ដូចជាគ្មានការឯកភាពផ្ទៃក្នុងនិងគោលការណ៍ណាមួយច្បាស់លាស់សោះ។ ម្នាក់សុំចរចាទ្វេភាគីដើម្បីបើកច្រកឱ្យប្រក្រតីឡើងវិញ រីឯម្នាក់ទៀតបន្តបិទបើកជាឯកតោភាគី»។

ចំពោះកម្ពុជា គឺយើងមានការឯកភាពពីថ្នាក់ដឹកនាំប្រទេសរហូតដល់កងទ័ពជួរមុខ។ បើនាយករដ្ឋមន្ត្រីចេញបញ្ជាអ្វីមួយ គ្រប់ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិ រួមទាំងកងទ័ពគឺអនុវត្តបទបញ្ជានោះដោយម៉ឺងម៉ាត់។ ចំពោះការបើកច្រកព្រំដែនរវាងកម្ពុជានិងថៃ សម្តេចធិបតី សូមបញ្ជាក់ជាថ្មីម្ដងទៀតថា កម្ពុជានៅតែប្រកាន់ជំហរដដែលគឺ÷ មិនមានការចាំបាច់ក្នុងការចរចាទ្វេភាគីរឿងបើកច្រកព្រំដែនរវាងប្រទេសទាំងពីរនោះទេ។

បើភាគីថៃពិតជាចង់បើកច្រកឱ្យដូចប្រក្រតីឡើងវិញនោះ គឺអាចធ្វើបានយ៉ាងងាយស្រួលនិងលឿនបំផុត។ កងទ័ពថៃដែលជាអ្នកចាប់ផ្ដើមបិទច្រកជាឯកតោភាគី ត្រូវធ្វើការបើកច្រកឡើងវិញជាឯកតោភាគីឱ្យដូចស្ថានភាពមុនថ្ងៃទី៧ មិថុនាឆ្នាំ២០២៥ គឺជាការស្រេច។ កម្ពុជានឹងបើកឡើងវិញដែរយ៉ាងយូរប្រាំម៉ោងក្រោយ។ នេះគឺជាដំណោះស្រាយយ៉ាង​សាមញ្ញបំផុត ដោយមិនចាំបាច់ចំណាយពេលចរចានាំតែខាតពេលវេលា។ ត្រូវការតែជំហរនៃការចង់បាន ដោយពិតប្រាកដមួយរបស់ភាគីថៃតែប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៕

The post សម្តេចធិបតី បញ្ជាឱ្យបិទច្រកព្រំដែនចំនួន២ ជាការឆ្លើយតបភាគីថៃបិទច្រកដោះដូរទំនិញសាយតាគូ-ជប់គគីរ appeared first on Kampuchea Thmey Daily.

ក្រសួងពាណិជ្ជកម្ម ត្រៀមខ្លួនរួចជាស្រេចក្នុងការបង្វែរទិសទំនិញធ្លាប់លក់ឱ្យថៃ ទៅកាន់ទីផ្សារក្នុង និងក្រៅស្រុក
ជុំវិញ​ប្រសាសន៍​សម្តេចតេជោ ហ៊ុន សែន ព្រមាន​បិទ​ច្រកព្រំដែនកម្ពុជា-ថៃ ទាំងអស់ ​ហាមលើការនាំចូលបន្លែ ផ្លែឈើ ចូល​មក​កម្ពុជា ដូចមុន​ពេល​មាន​ជម្លោះ​ព្រំដែន លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្មបាន​មាន​អះអាង​ថា ក្រសួង​ពាណិជ្ជកម្ម​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​នៅ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នេះដល់ពលរដ្ឋ​ ជា​ពិសេស​ការ​បង្វែរ​ទិស​ទំនិញ​ដែល​ប្រជាពលរដ្ឋ​ធ្លាប់​លក់​ទៅ​ឱ្យ​ថៃ​​ ទៅ​កាន់​ទីផ្សារផ្សេង​ទាំង​ក្នុង និង​ក្រៅ​ស្រុក​ដែល​គេ​ត្រូវ​ការ​។

ថ្លែង​ប្រាប់​«កម្ពុជា​ថ្មី​» នៅ​ថ្ងៃ​ទី​១៦ ខែ​មិថុនា នេះ​ លោក ប៉ែន សុវិជាតិ បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​យើង​បាន​ដឹង​ស្រាប់​ហើយ​ថា ទីផ្សារ​ក្នុង​ស្រុក​មួយ​ចំនួន​ ក៏​ទទួល​ទិញ​ទំនិញ​សម្រាប់​ប្រើប្រាស់​ដូច​គ្នា​ដែរ​ ដូច្នេះ​ជាជាង​នាំ​ចេញ​យក​ទៅ​លក់​ឱ្យ​ថៃ ​កម្ពុជា​ក៏​អាច​ជំនួស​ការ​ទិញ​ទំនិញ​ក្នុងស្រុក​សម្រាប់​ការ​ប្រើប្រាស់​ដូចគ្នា​ដែរ​។ ក្នុង​នោះ​ទំនិញ​ដែល​ល្អ អាច​ទទួល​​ទិញ​ដោយ​ប្រទេស​ចិន និង​វៀតណាម​ ក្រសួង​នឹង​ព្យាយាម​ជំរុញ​ការ​នាំ​ចេញ​ឱ្យ​ស្រប​តាម​ប្រសាសន៍​សម្ដេច​តេជោ​ក្នុង​ការ​ខិត​ខំ​រក​ទីផ្សារ​នៅ​ក្រៅ​ស្រុក​បន្ថែម​ទៀត។

ក្រសួង​ពាណិជ្ជកម្ម​ ក៏បាន​ត្រៀម​លក្ខណៈ​រួច​ជា​ស្រេច​ក្នុង​ការ​ប្រើប្រាស់​រូបភាព​របស់​ខ្លួន​នៅ​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​ជា​មួយ​ប្រទេស​ផ្សេង​ទៀត ក្រៅ​តែ​ពី​ប្រទេស​ថៃ​ ពី​ព្រោះ​កម្ពុជា​ជា​មួយ​ប្រទេស​ជិត​ខាង ក៏​មាន​ទំនាក់​ទំនង​ទ្វេភាគី​ដែរ ជា​ពិសេស​នៅ​ទីផ្សារ​នៅ​ក្នុង​អាស៊ាន​នេះ​ ដោយ​យើង​មាន​ទីផ្សារ​ធំ​មួយ​ដែល​ហៅ​ថា ASEAN Market ហើយ​ទីផ្សារ​នេះ​ក៏​ធ្លាប់​ស្រូប​ទាញ​ទំនិញ​ពី​កម្ពុជា​ដែរ​។

លោក​ ប៉ែន សុវិជាតិ បាន​អះអាង​ថា៖ «ការ​បញ្ជា​ទំនិញ​ទៅ​តាម​ទីផ្សារ​នានា​​ និង​ការ​បង្វែរ​ទិស​ទំនិញពី​ទីផ្សារ​ប្រទេស​ថៃ​ដែល​ធ្លាប់​នាំ​ចេញ​កាល​ពី​ពេល​កន្លង​ទៅ ក៏​មិន​មែន​ជា​គឺ​មិន​មែន​ជា​ការ​លំបាក​អ្វី​ទេ​ ហើយ​ក៏​មិន​មែន​ជា​បញ្ហា​អ្វី​ចម្លែក​ដែរ​សម្រាប់​ក្រសួង ព្រោះ​ក្រសួង​ពាណិជ្ជកម្ម​ក៏​ធ្លាប់​ធ្វើ​ការ​ងារ​នេះ​ម្តង​រួច​មក​ហើយ ក្រសួង​នឹង​ប្រឹងប្រែង​បន្ត​ទៀត​នៅ​ក្នុង​ការ​បញ្ជ្រាប​កសិករ​ផល​ទាំង​អស់​នោះ​យក​ទៅ​លក់​ឱ្យ​ទីផ្សារ​ផ្សេង​ទៀត​ដែល​គេ​ត្រូវ​ការ​»។

ស្រប​ពេល​កម្ពុជា​កំពុង​មាន​បញ្ហា​ព្រំដែន​លើការ​នាំ​ចូល​បន្លែ ផ្លែឈើ ពី​ប្រទេស​ថៃ​ លោក​ ប៉ែន​ សុវិជាតិ ជឿជាក់​ថា ពលរដ្ឋ​ខ្មែរ​​នឹង​ស្មារតី​ស្នេហាជាតិ​ខ្ពស់​ដោយ​​មិន​ដំឡើង​ថ្លៃ​ទំនិញ ស្រប​ពេល​វេលា​ដែល​កម្ពុជា កំពុង​មាន​បញ្ហា​ជា​មួយ​ថៃ​ និង​ត្រៀម​ខ្លួន​​ងាក​ទៅ​រក​ទីផ្សារ​ផ្សេង​ នេះ​ដូច​គ្នា​ដែរ​។

«​ក្រសួង​ពាណិជ្ជកម្ម ​ក៏​បាន​ត្រៀម​ផង​ដែរ ជាពិសេសកសិករ​ផល​មួយ​ចំនួន​ដែល​ត្រូវ​ការ​ប្រើប្រាស់​ចាំ​បាច់ និង​ទំនិញ​សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ​ ក្រសួង​បាន​ត្រៀម​ខ្លួន​នៅ​ក្នុង​ការ​ចុះ​អន្តរាគមន៍​ និងចាត់​ជា​មន្ត្រី​ជំនាញ​ធ្វើ​ការ​តាម​ដាន​តម្លៃ​ទំនិញ​ជា​ប្រចាំ​ទៅ​លើ​ប្រភេទ​ទំនិញ​ ១៩៩​មុខ ជាប់​ជា​ប្រចាំ​រាល់​ថ្ងៃ។ ប្រសិន​ជា​មាន​ទំនិញ​ណា​ឡើង​ថ្លៃ​ ក្រសួង​និង​ចុះ​ធ្វើ​អន្តរាគមន៍​ភ្លាម​ៗ ដោយ​ក្រសួង​មិន​ត្រឹម​តែ​ធ្វើ​អន្តរាគមន៍​លើ​ទំនិញ​ជីវសាស្ត្រ​ប៉ុណ្ណោះ​ទេ គឺ​ក្រសួង​អាច​នឹង​ធ្វើ​អន្តរាគមន៍​លើ​ទំនិញ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ជា​ដើម។» លោក ប៉ែន សុវិជាតិ បន្ថែមយ៉ាងដូច្នេះ។

ស្របពេលជាមួយគ្នានេះ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងដែរថា កន្លងមកថៃបានបិទច្រកព្រំដែនជាមួយកម្ពុជាជាឯកតោភាគី ដូច្នេះសម្តេចតេជោមានប្រតិកម្មជារឿងដែលសមស្រប ព្រោះជាការពិតប្រសិនបើកម្ពុជានាំចូលទៅមិនបាន កម្ពុជាក៏មិនអាចឱ្យគេនាំចូលមកវិញដូចគ្នាដែរ ប៉ុន្តែតាមប្រសាសន៍សម្តេចតេជោ គឺគ្រាន់តែការបិទទៅលើការនាំចូលប្រភេទបន្លែ និងផ្លែឈើ មិនមែនលើមុខទំនិញគ្រប់មុខ និងបិទច្រកព្រំដែនតែម្តងនោះទេ។

ដូច្នេះ ចំពោះការបិទនេះ អ្នកឧកញ៉ា លឹម ហេង មើលឃើញថា មិនមានការខ្វះខាតអ្វីនោះទេ ព្រោះសព្វថ្ងៃបន្លែ ផ្លែឈើ កម្ពុជាក៏មានសមត្ថភាពផលិតនៅក្នុងស្រុកបានមួយចំនួនផងដែរ ដែលជាការលើកស្ទួយការហូបចុក និងការផលិតរបស់ខ្មែរនៅក្នុងស្រុកឱ្យមានភាពល្អប្រសើរ។

មួយវិញទៀត ប្រសិនមានការខ្វះខាត កម្ពុជាក៏នៅមានការនាំចូលបន្លែ និងផ្លែឈើ ពីវៀតណាម និងចិន ដូច្នេះមិនមានការប៉ះពាល់អ្វីធំនោះ តែវាអាចបង្កើននៃការផលិតក្នុងស្រុក ឬអាចមានការឡើងថ្លៃតិចតួច។ មួយវិញទៀត នេះក៏ជាភាពប្រកួតប្រជែងក្នុងការពង្រឹងខ្លួនឯងនៅក្នុងការផលិតនូវផលិតផលកសិកម្ម ដើម្បីធ្វើការនាំចេញបើទោះបីជាមិនមានការនាំចូលពីថៃ។

អ្នកឧកញ៉ា បានបន្តថា កន្លងមក ចេកអំបូងលឿង ស្រូវ-អង្ករ ដំឡូងមុី ស្វាយចន្ទីរ ពោត មួយចំនួន គឺកម្ពុជា ឈានដល់ការផលិត និងចេញ ដែល​ប្រទេសជិតខាងមិនអាចនាំចូលមកបាន នេះហើយដែលកម្ពុជាអាចប្រកួតប្រជែងជាមួយប្រទេសជិតខាង និងពង្រឹងខ្លួនឯង។

សូម​ជម្រាប​ថា ក្រោយ​មាន​ការ​ប៉ះទង្កិច​គ្នា​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា​ កន្លង​ទៅ​ដោយភាគី​ថៃ​បាន​បាញ់​ចូល​លេណដ្ឋាន​កម្ពុជា បណ្តាល​ឱ្យ​ទាហាន​ខ្មែរ​ម្នាក់​ពលី​ជីវិត​មក បាន​ធ្វើ​ឱ្យ​វិវាទ​ព្រំ​ដែន​រវាង​ប្រទេស​ទាំង​ពីរ​ឡើង​កម្តៅ ដែល​ឈាន​ដល់​ភាគី​ថៃ​បាន​បិទ​ច្រក​ព្រំ​ដែន​ជា​មួយ​កម្ពុជា​ជាឯកតោភាគី​ផង​ដែរ​។

ឆ្លើយ​តប​ការ​ធ្វើ​ឡើង​របស់​ភាគី​ថៃ​ អញ្ជើញថ្លែងសារពិសេស ពីវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី ១៦ ខែមិថុនានេះ សម្តេចតេជោហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភាកម្ពុជា ព្រមាន​បិទ​ច្រកព្រំដែនកម្ពុជា-ថៃ ទាំងអស់ ចាប់ពីស្អែក​នេះ​តទៅ​ហាមលើការនាំចូលបន្លែ ផ្លែឈើ ចូល​មក​កម្ពុជា បើសិនជាថៃ​មិនព្រមបើក​ច្រកព្រំដែន​ឱ្យ​ដំណើរការ​ធម្មតា​វិញ ដូចមុន​ពេល​មាន​ជម្លោះ​​ព្រំដែន៕

The post ក្រសួងពាណិជ្ជកម្ម ត្រៀមខ្លួនរួចជាស្រេចក្នុងការបង្វែរទិសទំនិញធ្លាប់លក់ឱ្យថៃ ទៅកាន់ទីផ្សារក្នុង និងក្រៅស្រុក appeared first on Kampuchea Thmey Daily.