ការបិទព្រំដែន Archives - Kampuchea Thmey Daily

ថៃបារម្ភថា​ ការអូសបន្លាយនៃបញ្ហាព្រំដែនធ្វើឱ្យប្រទេសដទៃដណ្ដើមទីផ្សាររបស់ខ្លួននៅ​កម្ពុជាកាន់​តែ​ច្រើន
វិស័យឯកជន​ថៃកំពុង​បារម្ភកាន់តែខ្លាំងឡើងថា ការអូសបន្លាយនៃជម្លោះព្រំដែនថៃ-កម្ពុជា​កំពុងបើកផ្លូវឱ្យប្រទេសដទៃដណ្ដើមចំណែក​ទីផ្សាររបស់ខ្លួននៅកម្ពុជាកាន់តែច្រើនទៅ​ៗ ​ខណៈការរំខានពាណិជ្ជកម្ម និង​ពហិការលើទំនិញថៃ នៅតែបន្ត​ប៉ះពាល់ដល់អាជីវកម្មថៃដែលកំពុងប្រតិបត្តិការ​ក្នុងប្រទេស​កម្ពុជា​។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។

ប្រធានក្រុមប្រឹក្សាពាណិជ្ជកម្មថៃ-កម្ពុជា លោក Voratat Tantimongkolsuk  បាននិយាយថា ជម្លោះព្រំដែន និង​ការបិទព្រំដែនតាំងតែពីឆ្នាំមុខមក ​បានប៉ះពាល់ដល់ពាណិជ្ជកម្ម ការវិនិយោគ និងអាជីវកម្មនៅភាគី​ទាំងសងខាង​​ ហើយបញ្ហាដដែលនេះ បាន​បើកឱកាសសម្រាប់ដៃគូប្រកួតប្រជែងដូចជា វៀតណាម ម៉ាឡេស៊ី និងសិង្ហបុរី ដើម្បីពង្រីកវត្តមានរបស់ពួកគេនៅ​លើទីផ្សារ​កម្ពុជា។

​ទិន្នន័យបង្ហាញថា ផលិតផលពីប្រទេសទាំងនោះ បានជំនួសទំនិញថៃកាន់តែច្រើន​នៅ​កម្ពុជា ទោះបីជា​ពួកគេត្រូវចំណាយថ្លៃ​ដឹកជញ្ជូនខ្ពស់ជាង​ថៃក៏ដោយ។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០២៦ តម្លៃពាណិជ្ជកម្មរបស់សិង្ហបុរីជាមួយកម្ពុជាបានកើនឡើងជាង ២០០% វៀតណាមកើនឡើងជាង ៤%  ​​ហើយ​ម៉ាឡេស៊ីកើនឡើងប្រហែល ៥១%។

លោក Voratat បាន​ថ្លែងថា៖ «ពេលយើងឈ្លោះគ្នា អ្នកដទៃចូលមកជំនួសយើង» ដោយបន្ថែមថា ផលិតផលថៃកំពុងប្រឈមមុខនឹងគុណវិបត្តិកាន់តែខ្លាំងឡើង មិនត្រឹមតែដោយសារតែបញ្ហាភស្តុភារប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារតែ «អារម្មណ៍ប្រឆាំងថៃ» កើនឡើងនៅ​កម្ពុជាផងដែរ ដែលបណ្តាលឱ្យការបញ្ជាទិញទំនិញថៃធ្លាក់ចុះជាបន្តបន្ទាប់។

​អ្នកជំនាញដដែលបាន​បន្តថា ថៃបានបញ្ចៀសការបង្ហាញថាខ្លួនឯងរងផលប៉ះពាល់យ៉ាងដំណំពីភាពតានតឹងព្រំដែន ប៉ុន្តែការពិតបាន​រង​ការខូចខាតសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។

នាយករដ្ឋមន្រ្តីថៃ លោក អានុទីន ឆានវីរៈគុណ

ការបិទព្រំដែនតាំងតែ​ពីខែមិថុនាឆ្នាំមុនមក​ បានធ្វើឱ្យពាណិជ្ជកម្មតាមព្រំដែនគោករវាងប្រទេសទាំង២ ធ្លាក់ចុះស្ទើរតែទាំងស្រុង។ យ៉ាងណាមិញ ​លោក Voratat បានកត់សម្គាល់ថា ការធ្លាក់ចុះសេដ្ឋកិច្ចមិនអាច​បន្ទោសតែទៅ​លើស្ថានភាពព្រំដែននោះទេ ដោយសារកត្តាសកលជាច្រើនក៏បានរួមចំណែកផងដែរ រួមទាំងសេដ្ឋកិច្ចពិភពលោកចុះខ្សោយ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ជម្លោះនៅមជ្ឈិមបូព៌ា ពន្ធអាមេរិក​ និង​ការឆបោក ដែលប៉ះពាល់ដល់ទំនុកចិត្តពាណិជ្ជកម្ម និងទេសចរណ៍។ ​

ការវិនិយោគរបស់ថៃនៅកម្ពុជា ដែលត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៤-៥ ​ប៊ីលានដុល្លារអាមេរិក ក៏មើលឃើញពី​ផលប៉ះពាល់ធ្ងន់​ផងដែរ។ អាជីវកម្មជាច្រើនបានកាត់បន្ថយប្រតិបត្តិការ ផ្អាកសកម្មភាព ឬដាក់លក់អាជីវកម្ម ជាពិសេសអ្នកលក់រាយ រោងចក្រកាត់ដេរ សណ្ឋាគារ ភោជនីយដ្ឋាន និងអាជីវកម្មសេវាកម្មតំបន់ព្រំដែន ​ដោយសារតែខ្សត់អតិថិជន។

របាយការណ៍មួយ​ពី​ការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្ម​ថៃ ក្រោមក្រសួងពាណិជ្ជកម្មបានរកឃើញថា អាជីវកម្ម​​ថៃតាមបណ្ដោយព្រំដែនជាប់​កម្ពុជា​​ប្រហែល ៣០​% បានបិទទ្វាររួចហើយ ដោយសារតែពួកគេលែងអាចទ្រាំទ្រនឹងការចំណាយប្រតិបត្តិការបាន​តទៅមុខ​ទៀត​។ វិស័យដែលរងផលប៉ះពាល់រួមមាន ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុនពាណិជ្ជកម្ម ភោជនីយដ្ឋាន និងសណ្ឋាគារ។

ក្រុមហ៊ុនជាច្រើន ក៏បាន​ផ្អាកការជួល និងកាត់បន្ថយការចំណាយលើឃ្លាំង និងប្រាក់ខែ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បី «រស់បន្ត» ក្នុងស្ថានភាព​​មិនប្រាកដប្រជាដ៏យូរអង្វែង។

លោក Voratat បាននិយាយថា រដ្ឋាភិបាល​ថៃ​ និងកម្ពុជា គួរតែបន្តការចរចាជាបន្ទាន់ និងបន្ធូរបន្ថយភាពតានតឹង ដើម្បីការពារការខូចខាតសេដ្ឋកិច្ចបន្ថែមទៀត។ បញ្ហាដែលមិនទាន់អាចដោះស្រាយបាន អាច​ត្រូវការពេលវេលាបន្ថែមទៀតសម្រាប់ការពិភាក្សា ខណៈ​វិស័យដែលអាច​ព្រមព្រៀងគ្នាបាន​ គួរតែបន្តទៅមុខភ្លាមៗ ដើម្បីស្តារទំនុកចិត្តលើពាណិជ្ជកម្ម និងការវិនិយោគ។

លោកបានព្រមានថា ការកើនឡើងកាន់តែខ្លាំងនៃ​អារម្មណ៍ជាតិនិយម​ និងអារម្មណ៍អយុត្តិធម៌ក្នុងចំណោមប្រជាជននៅ​ប្រទេសទាំង២ អាចបង្កើតសម្ពាធនយោបាយ និងធ្វើឱ្យការសម្របសម្រួលកាន់តែពិបាកសម្រាប់រដ្ឋាភិបាលទាំង២​។

លោក Voratat បាន​ថ្លែងយ៉ាងដូច្នេះថា៖ «នៅទីបញ្ចប់ គ្មាននរណាម្នាក់ចង់ឃើញជម្លោះអូសបន្លាយនោះទេ ពីព្រោះផលប៉ះពាល់មិនត្រឹមតែលើរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដោយផ្ទាល់ដល់ប្រតិបត្តិករអាជីវកម្ម កម្មករ និងសេដ្ឋកិច្ចនៃប្រទេសទាំង២។ រឿងសំខាន់គឺត្រូវស្វែងរកផ្លូវត្រឡប់ទៅរកការចរចាវិញ ដើម្បីកុំឱ្យការខូចខាតរីករាលដាលបន្ថែមទៀត»៕

The post ថៃបារម្ភថា​ ការអូសបន្លាយនៃបញ្ហាព្រំដែនធ្វើឱ្យប្រទេសដទៃដណ្ដើមទីផ្សាររបស់ខ្លួននៅ​កម្ពុជាកាន់​តែ​ច្រើន appeared first on Kampuchea Thmey Daily.

បណ្ឌិត ឥន សុផល៖ ការបិទច្រកព្រំដែនកម្ពុជា-ថៃ ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់គោលនយោបាយ និងសេដ្ឋកិច្ចជប៉ុន
អ្នកជំនាញភូមិសាស្ត្រនយោបាយ បណ្ឌិត ឥន សុផល បានសរសេរលើបណ្តាញសង្គមនៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ថា ការបិទច្រកព្រំដែនកម្ពុជា-ថៃ បានធ្វើឱ្យប៉ះពាល់ខ្លាំងដល់ជប៉ុន ដូចជាគោលនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ ជាដើម។

សម្រាប់ការប៉ះពាល់ដល់ប្រទេសជប៉ុន ចំពោះការបិតច្រកព្រំដែន កម្ពុជា-ថៃ នេះ លោកបណ្ឌិត ឥន សុផល លើកឡើងថា ប៉ះពាល់ដូចជា សង្វាក់ផ្គត់ផ្គង់ជប៉ុន ព្រោះជប៉ុនបានបណ្តាក់ទុនយ៉ាងច្រើននៅប្រទេសថៃ ដែលមានក្រុមហ៊ុនជប៉ុនរហូតដល់៦,០០០ នៅឆ្នាំ២០២៥ ចំណែក នៅកម្ពុជាមានក្រុមហ៊ុនជប៉ុនប្រមាណ២៧០ប៉ុណ្ណោះ។ ការបើកច្រកព្រំដែនឡើងវិញធ្វើឱ្យលំហូរដោយរលូននៃទំនិញ គ្រឿងបន្លាស់ និងវត្ថុធាតុដើមរបស់រោងចក្រជប៉ុនដែលមាននៅក្នុងប្រទេសទាំងពីរ។ ក្រុមហ៊ុនជប៉ុនតែងតែប្រើយុទ្ធសាស្ត្រ “Plus +1” ដែលប្រទេសថៃដើរតួជាមជ្ឈមណ្ឌលសំខាន់ក្នុងតំបន់ ហើយកម្ពុជាផ្តល់នូវផលិតកម្មដែលមានតម្លៃទាប។ ការបើកព្រំដែនឡើងវិញ ធ្វើឱ្យមានប្រសិទ្ធភាពនៃធាតុចូល និងផលិតផលសម្រេចសម្រាប់ក្រុមហ៊ុនជប៉ុនផ្គត់ផ្គង់ទីផ្សារក្នុងតំបន់ និងសកល។

ចំពោះវិស័យទេសចរណ៍វិញ លោកថា អ្នកទេចរជប៉ុនតែងតែធ្វើដំណើរកម្សាន្តតែមួយទៅកាន់ថៃ និងមកកម្ពុជា ហើយទេសចរថៃ ទៅកម្សាន្តនៅជប៉ុនក៏ច្រើន ហេតុនេះ ការបើកច្រកព្រំដែនវិញ ជួយសម្រួលដល់វិស័យទេសចរណ៍ពហុគោលដៅ ដែលផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុនអាកាសចរណ៍ សណ្ឋាគារ និងអាជីវកម្មទេសចរណ៍ជប៉ុន ព្រោះថា ជនជាតិជប៉ុន ជាតិនិយមណាស់ នៅពេលមានដំណើរកម្សាន្ត ពួកគេជិះយន្តហោះជប៉ុន, ស្នាក់នៅសណ្ឋាគារជប៉ុន និងចូលភោជនីយយដ្ឋានជប៉ុន ដូច្នេះគ្រាន់តែវិស័យទេសចរណ៍ធ្វើឱ្យជប៉ុន និងថៃខាតបង់ជាច្រើនដែរ។

បន្ថែមពីនេះ ការបិទច្រកព្រំដែន លោកក៏យល់ឃើញថា ជាឧបសគ្គសំខាន់ក្នុងការបម្លែងកម្ពុជាឱ្យក្លាយជាតំបន់ផលិតកម្ម “Plus One” និងមជ្ឈមណ្ឌលផ្គត់ផ្គង់ខ្សែសង្វាក់ផលិតកម្មដ៏សំខាន់នៅក្នុងតំបន់មេគង្គ អាស៊ីអាគ្នេយ៍ និងសកល។ ជាពិសេស ជប៉ុន ចង់យកកម្ពុជា ជាចំណុចកណ្តាលនៃការតភ្ជាប់រវាងថៃ និងវៀតណាម។ ប្រសិនបើការបើកច្រកព្រំដែនឡើវិញឱ្យបានឆាប់ កម្ពុជាអាចនឹងទទួលបានទំនុកចិត្តពីក្រុមហ៊ុនជប៉ុន “Cambodia + 1” ហេតុនេះកម្ពុជាអាចទាក់ទាញអ្នកវិនិយោគជប៉ុនរាប់ពាន់ ឱ្យមកបណ្តាក់ទុននៅកម្ពុជាដែរ ។

ក្នុងសំណេរនោះ លោកបណ្ឌិត ក៏បានបញ្ជាក់ដែរថា៖ “នៅតែមានអ្នកមិនយល់! ត្រូវចាំថា “ចិន និងជប៉ុនជាអ្នករកស៊ីស្វែងរកផលចំណេញ” ដូច្នេះពួកគេមិនមកពាក់ព័ន្ធជាមួយជម្លោះកម្ពុជា-ថៃ ទេ! លុះត្រាប៉ះពាល់ដល់ផលប្រយោជន៍របស់ពួកគេ។ កុំរំពឹងថា ចិន ឬជប៉ុន ទៅដាក់សម្ពាធលើថៃ ឬកម្ពុជា គឺគ្មានទេ គឺរក្សាភាពស្ងៀមស្ងាត់ជានិច្ច”។

សូមជម្រាបថា កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានថ្លែងប្រាប់ កម្ពុជាថ្មី ថា ​ដោយសារ​ការ​អូស​បន្លាយការ​បិទ​ព្រំដែន​រវាង​កម្ពុជា​និង​ថៃ ​បាន​ធ្វើ​ឱ្យ​ក្រុម​ហ៊ុន​ជប៉ុនកំពុង​ស្ថិត​ក្នុង​ស្ថានភាព​លំបាក ហើយ​ការ​បង្កើត​ឱកាស​ការងារ​ថ្មី​មិន​មែន​ងាយ​ស្រួល​នោះ​ទេ​ក្នុង​ស្ថានភាព​បែប​នេះ។ លោក បាននិយាយថា “ខ្ញុំ​យល់​ថា រាជរដ្ឋាភិបាល​កម្ពុជា សង្ឃឹម​ថា​ក្រុម​ហ៊ុន​ជប៉ុន​នៅ​កម្ពុជា​នឹង​ផ្ដល់​ឱកាស​ការងារ​ដល់​ពលករ​ដែល​វិល​ត្រឡប់​មក​វិញ។ ប៉ុន្ដែដោយ​សារ​តែ​ការ​បិទ​ព្រំដែនគោកជាមួយ​ប្រទេស​ថៃ​មាន​ការ​អូស​បន្លាយ​ បាន​ធ្វើ​ឱ្យ​ក្រុម​ហ៊ុន​ជប៉ុន​ដែល​បាន​និង​កំពុង​វិនិយោគ​នៅ​ប្រទេសកម្ពុជាតាមរយៈគោលនយោបាយ «ថៃ​បូក១» កំពុង​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​យ៉ាង​ខ្លាំង​ ហើយ​ការ​ពង្រីក​ឱកាស​ការងារ​ថ្មី​មិន​មែន​ជា​កិច្ច​ការ​ងាយ​ស្រួល​នោះទេ” ៕

The post បណ្ឌិត ឥន សុផល៖ ការបិទច្រកព្រំដែនកម្ពុជា-ថៃ ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់គោលនយោបាយ និងសេដ្ឋកិច្ចជប៉ុន appeared first on Kampuchea Thmey Daily.

កម្ពុជា បង្វែរទិសនាំចេញទំនិញ ក្រោយថៃបិទព្រំដែនជាមួយកម្ពុជា
អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ លោក ប៉ែន សុវិជាតិ បានថ្លែងប្រាប់ «កម្ពុជា​ថ្មី​» ​នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០២៥ នេះ​ថា​ ពាក់ព័ន្ធ​នឹង​ទំនិញ​នាំ​ចេញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​ថៃ ក្រោយ​មាន​ជម្លោះ​ព្រំដែនមក បច្ចុប្បន្ន​កម្ពុជា​បាន​បង្វែរ​ទិស​នាំ​ចេញ​តាម​ប្រទេស​វៀតណាម ដើម្បី​ជំរុញ​ការ​នាំ​ចេញ​ដោយ​ផ្ទាល់​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​។ ​

ក្រោយ​ពីមាន​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ ពាក់ព័ន្ធ​ទៅ​នឹង​ការ​ដោះ​ដូរ​ទំនិញ​រវាង​ប្រទេស​ទាំង​ពីរ​ លោក ប៉ែន សុវិជាតិ បាន​មាន​ប្រសាសន៍​ថា ចំពោះ​​ទំនិញ​ដែល​នាំ​ចេញ​ពី​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ប្រទេស​ថៃ​ក្តី ទៅ​ប្រទេស​វៀតណាម​ក្តី ទីផ្សារ​ចុង​ក្រោយ នៅ​តែ​ជា​ប្រទេស​ចិន​ ពី​ព្រោះ​ប្រទេស​ទាំង​ពីរ​នេះ​ បាន​ចូល​ទំនិញ​ពី​កម្ពុជា​ទៅ​ដើម្បី​ធ្វើការ​កែច្នៃ​លក់​ទៅ​កាន់​ទីផ្សារ​ចិន​។

លោក​បាន​បញ្ជាក់​ថា នា​ពេល​បច្ចុប្បន្ន​នេះ​កិច្ច​ការ​របស់​កម្ពុជា​យើង គឺ​យើង​បង្វែរ​ទិស​អ្វី​ដែល​ធ្លាប់​លក់​ទៅ​ឱ្យ​ថៃ​នោះ​ បង្វែរ​ទិស​​តាម​ផ្លូវ​វៀតណាម​ ​ជំរុញ​ការ​លក់​ត្រង់​ទៅ​កាន់​ទីផ្សារ​ចិន​តាម​រយៈ​ការ​រៀបចំ​ពិធីសារ​ថ្មី​ៗ។

ជាក់ស្តែង កាល​ពី​ពេល​ថ្មី​ៗ​នេះ យើង​បាន​ដឹង​ហើយ​ថា ក្រសួង​កសិកម្ម​ទើប​តែ​ប្រកាស​ពី​ការ​អាច​នាំ​ចេញ​ផ្លែ​ទុរេន​ស្រស់​ពី​កម្ពុជា នាំ​ចេញ​ដោយ​ផ្ទាល់​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​។

«កន្លង​មក កម្ពុជា​គឺ​មាន​អនុស្សរណៈ​ជា​មួយ​ភាគី​ចិន​ជា​ច្រើន​ពិធីសារ​ទៅ​លើ​ទំនិញ​កសិកម្ម​នាំ​ចេញ​ទៅ​ចិន​ ដូច​ជា ចេក ដំឡូង និង​ទំនិញ​វារីវប្បកម្ម​ មាន​ត្រី ជា​ដើម​នោះ​ ហើយ​និង​ទំនិញ​មួយ​ចំនួន​ទៀត​ដែល​ជា​ផលិតផល​កសិផល​ក៏​កម្ពុជា​បាន​នាំ​ចេញ​ទៅ​ចិន​រួច​ហើយ ដូច្នេះ​ហើយ​កម្ពុជា​មាន​លទ្ធភាព​នៅ​ក្នុង​ការ​ពង្រីក​ទីផ្សារ​នាំ​ចេញ​ទៅ​ចិន​បន្ថែម​ទៀត រួម​ទាំង​អង្ករ​កម្ពុជា​ក៏​នាំ​ចេញ​ទៅ​ចិន​ដូច​គ្នា​ដែរ»​។ លោក ប៉ែន សុវិជាតិ បន្ថែម​បែប​នេះ​។

ដោយ​ឡែក​ប្រទេស​វៀតណាម​ក៏​បង្កើន​ការ​ទិញ​របស់​ខ្លួន​ដើម្បី​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ផ្សេង​ទៀត ដូច​ជា​នាំ​ចូល​ពី​កម្ពុជា​ ហើយ​នៅ​ក្នុង​ករណី​នេះ​ នៅ​ក្នុង​ការ​នាំ​ចេញ​​របស់​វៀតណាម​ប្រហែល​ជា​ត្រូវ​ពឹង​ផ្អែក​វត្ថុធាតុ​ដើម​មួយ​ចំនួន​ធំ​ពី​កម្ពុជា​ក្នុង​ករណី​ផលិត​ផល​កសិកម្ម​។

ទន្ទឹម​នេះ ក្រៅ​តែ​ពី​ការងារ​ដើម្បី​ជំរុញ​ការ​នាំចេញ​ទៅ​ក្រៅ​ប្រទេស លោក ប៉ែន សុវិជាតិ បានឱ្យដឹងបន្តថា ក្រសួង​ពាណិជ្ជកម្ម​ក៏​បាន​ធ្វើ​ការ​ជំរុញ​ទីផ្សារ​ក្នុង​ស្រុក​ ដោយ​ក្នុង​នោះ​នៅ​តាម​ផ្សារ​ទំនើប​មួយ​ចំនួន​នៅ​កម្ពុជា នៅ​ពេល​ដែល​ពិបាក​នៅ​ក្នុង​ការ​នាំ​បន្លែ​ផ្លែឈើ​ពី​ប្រទេស​ថៃ​មក គឺ​ងាក​មក​ទិញ​ផលិតផល​ក្នុង​ស្រុក​យក​ទៅ​លក់​។

ជាក់ស្តែង ដូច​ជា​ ផ្សារ​ទំនើប​អ៊ីអន​ ផ្សារ​ទំនើប​ជិប​ម៉ុង ផ្សារ​ថៃ​ហួត ផ្សារ​ឡាកគី ផ្សារ​កសិកម្ម​របស់​អ្នក​ឧកញ៉ា​ម៉ុង​រិទ្ធី​ បាន​ស្រូប​យក​នូវ​បរិមាណ​បន្លែ ផ្លែ​ឈើ​មួយ​ចំនួន​ដែល​ធ្លាប់​លក់​ចេញ​ទៅ​ថៃ​យក​មក​លក់​នៅ​ក្នុង​ស្រុក​វិញ​។ ​ក្នុង​ករណី​នេះ បើ​ទោះ​បី​ជា​មាន​កន្លែង​មួយ​ចំនួន​តម្រូវ​ឱ្យ​មាន​គុណ​ភាព​ឆ្លើយ​តប​ក្តី​ ក៏​កសិករ​ខិត​ខំ​ពង្រឹង​ ​រៀប​ចំ​គុណភាព​ទៅ​តាម​តម្រូវ​ការ​ទីផ្សារ​ទាំង​អស់​នេះ​។

លោក ប៉ែន សុវិជាតិ ក៏​បាន​បន្ថែម​ដែរ​ថា ជា​បន្តបន្ទាប់​ស្រប​តាម​ការ​ណែនាំ​របស់​ក្រសួង​ពាណិជ្ជកម្ម​បញ្ហា​នេះ​នឹង​ប្រព្រឹត្តិ​ទៅ​មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ​ គឺ​វិធាន​ការ​នៃ​ការ​បង្វែរ​ទិស​ និង​វិធាន​ការ​ដែល​យើង​អាច​ឱ្យ​ទីផ្សារ​ក្នុង​ស្រុក​ជួយ​ស្រូប​យក​ទំនិញ​កសិផល​ទាំង​អស់​នោះ​របស់​កសិករ៕

ដោយ៖ ឌិន ថារី

The post កម្ពុជា បង្វែរទិសនាំចេញទំនិញ ក្រោយថៃបិទព្រំដែនជាមួយកម្ពុជា appeared first on Kampuchea Thmey Daily.

តម្រូវការទឹកដោះគោស្រស់ក្នុងស្រុក ហក់ឡើងខ្ពស់ បន្ទាប់ពីបិទព្រំដែនកម្ពុជា-ថៃ
លោក ជី សិលា សហស្ថាបនិកកសិដ្ឋានគិរីសួគ៌របស់ក្រុមហ៊ុន Khmer Fresh Milk Co., Ltd ដែល​ផលិត​ទឹក​ដោះ​គិរីសួគ៍ បាន​ឱ្យ​ដឹង​ថា ក្រោយ​បិទ​ព្រំដែន​គោក​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា​-ថៃ បាន​ធ្វើ​ឱ្យ​តម្រូវ​ការ​ទឹក​ដោះ​គោ​ស្រស់​នៅ​ក្នុង​ស្រុក​មាន​ការ​កើន​ឡើង​ដល់ ១០​ម៉ឺន​លីត្រ​ក្នុង​មួយថ្ងៃ លើស​ចំនួន​ផលិត​ដោយ​ក្នុង​កសិដ្ឋាន​របស់​មាន​សមត្ថភាព​ផលិត​បាន​ប្រមាណ​​ជិត ២ម៉ឺនលីត្រ​ប៉ុណ្ណោះ​។

ប្រាប់​ «កម្ពុជាថ្មី» នៅ​រសៀល​ថ្ងៃ​ទី​០៩ ខែ​កក្កដា នេះ លោក ជី សិលា បាន​ឱ្យ​ដឹង​ថា កន្លង​មក​ទឹក​ដោះ​នៅ​ក្នុង​កសិដ្ឋាន​របស់​លោក លក់​ចេញ​ទៅ​លើ​ទីផ្សារ​ប្រមាណ​ ៩០​% ប៉ុន្តែ​ក្រោយ​មាន​បញ្ហា​បិទ​ព្រំដែន គឺ​អាច​នាំ​ចេញ​ពេញ ១០០​% ទៅ​លើ​ទីផ្សារ។

បច្ចុប្បន្ន​នៅ​ក្នុង​កសិដ្ឋាន​ មាន​គោ​ដែល​អាច​ផលិត​ទឹក​ដោះ ប្រមាណ ៥០០-៦០០​ក្បាល ក្នុង​នោះ​ទោះ​គោ​នៅ​ក្នុង​កសិដ្ឋាន​​​មាន​ជាង ១ពាន់ក្បាល ក៏​ពិត​មែន ក៏​ប៉ុន្តែ​មិនមែន​បាន​ន័យ​ថា​គោ​ទាំង ១ពាន់​ក្បាល​នេះ អាច​យក​ទឹកដោះ​បាន​រហូត​នោះ​ទេ ដូច្នេះ​និយាយ​ជា​មធ្យម នៅ​ក្នុង​កសិដ្ឋាន​អាច​ផលិត​ទឹក​ដោះ​គោ​បាន​ប្រមាណ ១ម៉ឺន ៥ពាន់​លីត្រ ក្នុង​មួយថ្ងៃ ជា​ប្រភេទ​ទឹក​ដោះ​គោ​ដែល​មិន​ទាន់​កែច្នៃ ​ហើយ​បន្ទាប់​ពី​កែច្នៃ​រួច​ អាច​ផលិត​បាន​ប្រមាណ​ជាង ១ម៉ឺន ៤ ពាន់លីត្រ សម្រាប់​នាំ​យក​ទៅ​លក់​នៅ​លើ​ទីផ្សារ​។

លោក ជី សិលា បញ្ជាក់ថា៖ «កសិដ្ឋាន​គ្រោង​នាំ​ចូល​គោ​បន្ថែម​ដើម្បី​បង្កើន​ការ​ផលិត ព្រោះ​ក្នុង​រយៈ​ពេល​ប្រហែល ១​ឆ្នាំ​កន្លង​មក​នេះ​ការ​លក់​ស្ថិត​នៅ​ក្នុង​កម្រិត​ជាង ៩០%​រហូត​មក ហើយ​តម្រូវ​ការ​ក៏​ចេះ​តែ​កើន​មាន​រហូត​ ដូច្នេះ​យើង​មិន​អាច​រងចាំការ​ចិញ្ចឹម​គោ​ ចាំ​ឱ្យកើត​កូន​ ដើម្បី​ឆ្លើយ​តប​ទៅ​និង​តម្រូវ​ការ​ទីផ្សារ​នោះទេ គឺ​ត្រូវ​ការ​នាំ​ចូល​គោ​បន្ថែម​ដើម្បី​បង្កើន​ការ​ផលិត​ឱ្យ​បាន​ពី ១ម៉ឺន ៥ ពាន់​លីត្រ ទៅ ៣ ម៉ឺន​លីត្រ ឬ​ទៅ​ដល់ ៤ម៉ឺនលីត្រ ឱ្យ​បាន​ក្នុង​រយៈ​ពេល ១​ឆ្នាំ​ទៅ​មុខ​ទៀត បើទោះ​បី​ជា​បច្ចុប្បន្ន​តម្រូវ​ការ​ទឹកដោះ​គោ​នៅ​ក្នុង​ស្រុក​មាន​តម្រូវ​ការ​ខ្ពស់​ក៏​ដោយ​ ក៏​កសិដ្ឋាន​មិន​អាច​ឆ្លើយ​តម​គ្រប់​តាម​តម្រូវ​ការ​បាន​ដែរ»។

បន្ថែម​ជា​មួយ​គ្នា​នេះ លោក ជី សិលា បាន​បន្ត​ថា បច្ចុប្បន្ន​ពលរដ្ឋ​កម្ពុជា​នៅ​មាន​ទម្លាប់​​ប្រើប្រាស់​នូវ​ទឹកដោះ​គោ​នាំចូល​នៅ​ឡើយ។ ប៉ុន្តែ​ក្នុង​រយៈ​ពេល​នៃ​ការ​បិទ​ព្រំដែន លោក​សង្កេត​ឃើញ​ថា ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ងាក​មក​ស្គាល់​អំពី​ផលិតផល​ទឹក​ដោះ​គោ​ក្នុង​ស្រុក​បាន​ច្រើន​​ និង​ចាប់​ផ្តើម​​មាន​ជំនឿ​ជឿជាក់​ថា​ផលិត​ផល​ក្នុង​ស្រុក​ក៏​មាន​គុណភាព​ល្អ ហើយ​កត្តា​ទាំងអស់​នេះ​ក៏​បាន​ជួយ​បង្កើន​ការ​លក់ ដោយ​ក្នុង​មួយ​ឆ្នាំ​ៗ មាន​ការ​កើន​ឡើង​ប្រមាណ ២០% ដែល​នេះ​ក៏​ជា​សញ្ញា​មួយ​ល្អ​ដល់​អាជីវកម្ម​នៅ​ក្នុង​ស្រុក​យើង​ដូច​គ្នា​ដែរ​។

លោក​ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ចំនួន​តម្រូវ​ការ​ទឹក​ដោះ​ស្រស់​ក្នុងស្រុក​នា​ពេល​បច្ចុប្បន្ន​នេះ​អាច​មាន​តម្រូវការ​ប្រមាណ ១០ម៉ឺន​លីត្រ ប៉ុន្តែ​​សមត្ថភាព​ផលិត​របស់​យើង​មាន​ប្រហែល​ជា ២ម៉ឺន​លីត្រ​ប៉ុណ្ណោះ គឺ​នៅ​មាន​ការ​ខ្វះខាត​ច្រើន មាន​ន័យ​ថា​តម្រូវ​ការ​ទីផ្សារ​មាន​លក្ខណៈ​ធំធេង​ហួស​ពី​អ្វី​ដែល​យើង​អាច​ទទួល​យក​បាន។

ជា​មួយគ្នា​នេះ​ លោក បាន​បន្ថែម​ថា តម្រូវ​ការ​ទឹក​ដោះ​នៅ​តាម​បណ្តា​ប្រទេសនានា ក៏​ត្រូវ​តែ​មាន​​ការ​នាំ​ចូល​ពី​បរទេស​ដូចគ្នា​ដែរ​ ដូច្នេះ​ដើម្បី​ឱ្យ​មាន​តម្លា​ភាព​នៅ​ក្នុង​ស្រុក ​ជា​មួយ​ការ​នាំ​ចូល លុះត្រាតែ​ផលិតផល​នៅ​ក្នុង​ស្រុក​អាច​ផលិត​ខ្លួន​ឯងបាន​ដល់​ ៥០% ទើប​នៅ​ពេល​មាន​ការ​បិទ​ការ​នាំចូល​ពី​​ប្រទេស​ជិតខាង​ យើង​នៅ​តែ​មាន​ទឹក​ដោះគោ​ដើម្បី​ផ្គត់ផ្គង់​បាន បើ​ទោះ​បី​ជា​មិន​បាន​គ្រប់គ្រាន់​​ ប៉ុន្តែ​មិន​ឈាន​ដល់​ការ​ដាច់​ស្តុក​ដូច​សព្វថ្ងៃ​នេះ​៕

ដោយ៖ ឌិន ថារី

The post តម្រូវការទឹកដោះគោស្រស់ក្នុងស្រុក ហក់ឡើងខ្ពស់ បន្ទាប់ពីបិទព្រំដែនកម្ពុជា-ថៃ appeared first on Kampuchea Thmey Daily.

បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញ​មកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បាន​លើក​ឡើង​ថាពាក់ព័ន្ធនិងការ​បិទ​ព្រំដែន​គោកទាំង​អស់​ជា​មួយ​កម្ពុជា​ ជា​ឯកតោ​ភាគីរបស់ភាគីថៃ​ ​​បច្ចុប្បន្ន​នេះ សភាព​ការ​ពាណិជ្ជកម្ម​ ក៏​ដូច​ជា​ភាគី​ថៃ​ ជា​ពិសេស​អ្នក​រក​ស៊ី ​បាន​បង្វែរ​ទិស​ការ​នាំ​ចូល​ទំនិញ​គ្រឿង​ឧបភោគបរិភោគ​ដទៃ​ទៀត​​មក​កម្ពុជា​ទៅ​តាម​ផ្លូវ​ទឹក​វិញ លើក​លែង​តែ​ប្រភេទ​ទំនិញ​ដែល​កម្ពុជា​បិទ​ការ​នាំ​ចូល​ពី​ថៃប៉ុណ្ណោះ។

ថ្លែង​ប្រាប់​«កម្ពុជា​ថ្មី​» នៅ​ថ្ងៃ​ទី​០៩ ខែ​កក្កដា ឆ្នាំ​២០២៥ លោក ប៉ែន សុវិជាតិ បាន​មាន​ប្រសាសន៍​ថា៖«ជា​ការ​ពិត​ណាស់​ការ​បិទ​ព្រំដែន​រវាង​ប្រទេស​នីមួយ​ៗ ​ការ​ដឹក​ជញ្ជូន​ផ្លូវ​គោក​រវាង​ប្រទេស​ជិត​ខាង​ គឺ​មាន​តម្លៃ​ថោក​ជាង​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក​ ក៏​ប៉ុន្តែ​បន្ទាប់​ពី​ការ​បិទ​ព្រំ​ដែន​នៅ​តាម​ច្រក​ទាំង​ ៧ ព្រំ​ដែន​កម្ពុជា​-ថៃ នេះ​មក សូម​បញ្ជាក់​ថា កម្ពុជា​បិទ​នេះ​មិន​មែន​ជា​ចេតនា​នោះ​ទេ ក៏​ប៉ុន្តែ​ដោយ​សារ​តែ​ភាគី​ថៃ​បិទ​ព្រំដែន​ដោយ​ខ្លួន​ឯង​ជា​ឯកតោ​ភាគី»។

លោក បាន​មាន​ប្រសាសន៍​ថា តាម​រយៈ​ព័ត៌មាន​ដែល​ទទួល​បាន​ ខាង​សមាគម​ពាណិជ្ជកម្ម​ថៃ ក៏​ដូច​ជា​សភា​ពាណិជ្ជកម្ម​ថៃ បាន​ដាក់​ញត្តិ​ស្នើ​ទៅ​កាន់​រាជរដ្ឋាភិបាល​ ក៏​ដូច​ជា​យោធា​ថៃ​​ឱ្យ​មក​ចរចា​ជា​មួយ​កម្ពុជា​ម្តងហើយ​ម្តងទៀត ដើម្បី​សុំ​បើក​ច្រក​ព្រំដែន​ទាំង​អស់​ជា​មួយ​កម្ពុជា​ឡើង​វិញ ដើម្បី​ដោះ​ដូរ​សកម្មភាព​ពាណិជ្ជកម្ម​ឡើង​វិញ​។ យ៉ាង​ណា​មិញ​ ជុំ​វិញ​បញ្ហា​នេះ ជំហរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​ថៃ​បាន​បិទ​ជា​ឯកតោ​ភាគី ​ដូច្នេះ​ថៃ​មាន​កាតព្វកិច្ច​ត្រូវ​បើក​ឡើង​វិញ ហើយ​កម្ពុជា​នឹង​តាម​ក្រោយ​នៅ​រយៈ​ពេល ៥ ម៉ោង​ក្រោយ​ពី​ថៃ​បាន​បើក​ព្រំដែន​ឱ្យ​ដំណើរ​ការ​ទាំង​ដូច​ដើម​វិញ​។

លោក ប៉ែន សុវិជាតិ បាន​បញ្ជាក់​ថា «សូម​ជម្រាប​ថា សភាព​ការ​ពាណិជ្ជកម្ម​នា​ពេល​បច្ចុប្បន្ន​នេះ ទាំង​ភាគី​ថៃ​ ជា​ពិសេស​អ្នក​រក​ស៊ី​បាន​បង្វែរ​ការ​នាំ​ចូល​ទៅ​តាម​ផ្លូវ​ទឹក​វិញ​ ពី​ព្រោះ​កម្ពុជា​បិទ​ការ​នាំ​ចូល​ពី​ថៃ​ទាំង​ស្រុង​ទៅ​លើ​​ប្រភេទ​ ប្រេង​ឥន្ធនៈ ឧស្ម័ន​ អគ្គិសនី និង​បន្លែ ផ្លែឈើ​ប៉ុណ្ណោះ​ ហើយ​គ្រឿង​ឧបភោគ​បរិភោគ​ដទៃ​ទៀត នៅ​ដំណើរ​ការ​ជា​ធម្មតា ​គឺ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក​ឆ្ពោះ​មក​កម្ពុជាតាមកំពង់​ផែ​ក្រុង​ព្រះសីហនុ​»។

អ្នក​ឧកញ៉ា លឹម ហេង​ អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា ក៏​បាន​ឱ្យ​«កម្ពុជា​ថ្មី​»​ ដឹង​បន្ថែម​ថា រហូត​មក​ដល់​ពេល​នេះ​ទំនិញ​នាំ​ចូល​ពី​ថៃ​ដូច​ជាមិន​ទាន់​មាន​ការ​ឡើង​ថ្លៃ​អ្វី​គួរឱ្យ​កត់​សម្គាល់​នោះ គឺ​អាច​ឡើង​ថ្លៃ​ទៅ​ដោយ​មុខ​ទំនិញ​​មួយ​ចំនួន ហើយកម្ពុជា​យើង​មាន​ការ​ខ្វះខាត​លើ​បញ្ហា​ទឹក​ដោះគោ​ជា​ដើម​។

ក្រៅ​ពី​នេះ ពាក់ព័ន្ធបន្លែ ផ្លែឈើ អ្នកឧកញ៉ា មើលឃើញថា បច្ចុប្បន្នមាន​តែ​ចង់​លើស​តម្រូវ​ការ​នៅ​ក្នុង​ស្រុក​ទៅ​ទៀត ហើយបន្លែ ត្រី​សាច់​បែរ​ជា​មាន​ការ​ចុះ​ថោក​ទៅ​វិញ ហេតុ​ដូច​នេះ​ហើយ​អ្នក​ផលិត​នៅ​ក្នុង​ស្រុក​នៅ​តែ​មិន​ទាន់​មាន​ឱកាស​ផលិត​ ដើម្បី​អាច​ប្រកួត​ប្រជែង​ទៅ​និង​ទីផ្សារ​នាំ​ចូល​ពី​បណ្តា​ប្រទេស​វៀតណាម ក៏​ដូច​ជា​បណ្តា​ប្រទេស​ផ្សេង​ៗ​ក្នុង​អាស៊ាន​ដូចគ្នា​ដែរ​។

អ្នក​ឧកញ៉ា បាន​បញ្ជាក់​ថា «​បើ​ទោះ​បី​ជា​កម្ពុជា​មិន​មាន​ការ​នាំ​ចូល​ពី​ប្រទេស​ថៃ​ក៏​ពិត​មែន ប៉ុន្តែ​កម្ពុជា​នៅ​មាន​បណ្តា​ប្រទេស​ក្នុង​អាស៊ាន​ដែល​ជា​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ដូច្នេះ​ហើយ​ប្រសិន​បើ​ថៃ​បង្វែរ​ទិស​ក្នុង​ការ​ដឹក​ជញ្ជូន​មក​កាន់​កម្ពុជា​ ដូច្នេះ​ប្រាកដ​ណាស់​ថា​និង​បង្កើន​ថ្លៃ​ដើម​។

ក្រោយ​យោធា​ថៃ​បិទ​ព្រំ​ដែន​ទាំង​ជា​មួយ​កម្ពុជា​ជា​ឯកតោភាគី​​អស់​រយៈ​ពេល​ជាង ១​ខែ កាល​ពី​ថ្ងៃ​ទី​០៧ ខែ​កក្កដា កន្លង​ទៅ​ ​អាជីវករ​​និង​ពាណិជ្ជករ​ថៃ​​​​បាន​ចាប់​ផ្តើម​​ប្រមូ​ល​ផ្តុំ​គ្នា​​តវ៉ា​​​ដ៏​​កម្រ​មួយ​នៅ​ច្រក​​​ទ្វារព្រំដែន​អន្តរជាតិ​ក្នុងទឹកដីថៃ ទាមទារ​ឲ្យ​បើក​​ច្រក​​​​ព្រំដែន​ឡើង​វិញ​។

ក្នុងការ​បិទ​ច្រក​​ព្រំ​ដែន​​​នេះ​ យោធា​របស់​ថៃបាន​ចេញ​បញ្ជា​ឲ្យ​បិទ​ច្រក​ព្រំដែន​ជា​ឯក​តោភាគីជាលើ​កដំបូង​កាល​ថ្ងៃទី​៧ខែ​មិថុនា​ ក្រោយ​ពីការ​​ផ្ទុះ​អាវុធ​ដែលបង្ក​ឡើងដោយ​យោធា​ថៃ​នៅតំបន់​មុំបី​​​នៅ​ឯខេត្ត​ព្រះវិហារ ហើយ​ ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​កងទ័ព​​នៃ​ប្រទេសថៃ​និង​កម្ពុជា​ក៏បាន​កើន​ឡើង​ជាបន្តបន្ទាប់ និង​បានរីករាលដាល​​ដល់​វិស័យ​ផ្សេងៗទៀត ដែលភាគី​ថៃ​​មាន​ទំនាស់ផ្ទៃក្នុងនោះ​ចង់បង្វែរ​ស្ថានការ​ផ្ទៃក្នុង​ងាក​មក​​​ទម្លាក់​កំហុសដាក់​កម្ពុជា​។

ជុំ​វិញ​ការ​បិទ​ព្រំដែន​នេះ​ដែរ​សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ជំហរមិនចរចាជាមួយភាគីថៃ ពាក់ព័ន្ធនឹងការបិទបើកច្រកព្រំដែនរវាងប្រទេសទាំងពីរឡើយ ដោយសម្ដេច ប្រាប់ឱ្យថៃបើកច្រកព្រំដែនមុន ហើយកម្ពុជានឹងបើកតាមក្រោយ ព្រោះថៃជាអ្នកបិទជាឯកតោភាគីមុន។ សម្ដេចធិបតី បានគូសបញ្ជាកថា កម្ពុជាមានសិទ្ធិគ្រប់គ្រាន់ក្នុងការបិទព្រំដែនជាមួយថៃជាអចិន្រ្តៃយ៍ ប៉ុន្តែកម្ពុជាមិនធ្វើដូច្នោះទេ គឺកម្ពុជាធ្វើសម្បទានឱ្យថៃបើកវិញមុន កម្ពុជាក៏បើកព្រំដែនវិញដែរ៕

ដោយ៖ ឌិន ថារី

The post បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញ​មកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក appeared first on Kampuchea Thmey Daily.

ដែន​អាកាស​​នៅមជ្ឈិម​បូព៌ា​បិទ​ស្ទើរ​ទាំងស្រុង​​​ ខណៈ​​ជម្លោះ​អ៊ីស្រាអែល និង​អ៊ីរ៉ង់​​កាន់តែ​ដុន​ដាប​
​យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១៧ខែមិថុនា ជម្លោះដែលកំពុងបន្តរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់បានរំខានយ៉ាងខ្លាំងដល់ការធ្វើដំណើរក្នុងតំបន់ ដោយប្រទេសជាច្រើនបានបិទព្រំដែន និងដែនអាកាសចំពេលមានការគំរាមកំហែងផ្នែកសន្តិសុខកាន់តែខ្លាំងឡើង។

អាកាសយានដ្ឋាន Ben Gurion របស់អ៊ីស្រាអែលនៅទទេគ្មានអ្នកដំណើរ បន្ទាប់ពីការ​​ប្រយុទ្ធ​គ្នា​រវាង​​​អ៊ីស្រាអែល​និង​អ៊ីរ៉ង់។ រូបភាព៖ AP

ប្រទេសប៉ាគីស្ថានបានបិទច្រកព្រំដែនទាំងអស់ជាមួយអ៊ីរ៉ង់ដោយគ្មានកំណត់ដោយផ្អាក​ការ​ធ្វើ​ចរាចរណ៍​​តាមបណ្តោយព្រំដែន ​ប្រវែង​​៩០០​គីឡូម៉ែត្ររបស់ខ្លួនជាការឆ្លើយតបទៅនឹងអរិភាពដែលកាន់តែខ្លាំងឡើង​​នៅ​ក្នុង​តំបន់​​។

អ៊ីរ៉ង់បានបិទដែនអាកាសរបស់ខ្លួនរហូតដល់មានការជូនដំណឹងបន្ថែម ដើម្បីការពារយន្តហោះស៊ីវិល ខណៈដែលខ្លួនឆ្លើយតបទៅនឹងការវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអែល។ អាកាសយានដ្ឋានអន្តរជាតិ Ben Gurion របស់អ៊ីស្រាអែលក៏ត្រូវបានបិទផងដែរ ហើយក្រុមហ៊ុនអាកាសចរណ៍ជាតិ El Al បានលុបចោលជើងហោះហើរទាំងអស់រហូតដល់ថ្ងៃទី ២៣ ខែមិថុនា។

ច្រកផ្លូវគោករវាងអ៊ីស្រាអែល និងប្រទេសហ្ស៊កដានីនៅតែបើកចំហ ប៉ុន្តែអាជ្ញាធរអ៊ីស្រាអែលបានព្រមានពលរដ្ឋកុំឱ្យធ្វើដំណើរឆ្លងកាត់ហ្ស៊កដានី អេហ្ស៊ីប ក្រិក ឬប្រទេសស៊ីប ដោយសារហានិភ័យសុវត្ថិភាពខ្ពស់ និងជម្រើសត្រឡប់មកវិញមានកំណត់។ ប្រទេសហ្ស៊កដានីក៏បានបិទដែនអាកាសរបស់ខ្លួនជាលើកទីពីរ ដោយលើកឡើងពីការគម្រាមកំហែងដោយមីស៊ីល និងបានបញ្ជាក់ថា យោធារបស់ខ្លួនបានស្ទាក់ចាប់បានមីស៊ីលផ្លោង។

យន្តហោះរបស់​ក្រុមហ៊ុន​អាកាសចរណ៍​អ៊ីស្រាអែល El Al ​ចត​នៅ​អាកាសយានដ្ឋាន​សំខាន់​របស់​ប្រទេស ស៊ីបក្នុង​ទីក្រុង Larnaca (រូបភាព៖ AP)

ទន្ទឹមនឹងនេះ ប្រទេសមួយចំនួន រួមទាំងឥណ្ឌា ប៉ូឡូញ និងប្រទេសចិន បានចាប់ផ្តើមជម្លៀសពលរដ្ឋរបស់ពួកគេចេញពីប្រទេសអ៊ីរ៉ង់ ខណៈចិនជម្លៀសពលរដ្ឋចិនចេញពីអ៊ីស្រាអែល។ អ្នកការទូតឥណ្ឌាក៏កំពុងជួយសិស្សានុសិស្សក្នុងប្រទេសអ៊ីរ៉ង់ឱ្យផ្លាស់ទីលំនៅទៅកាន់តំបន់ដែលមានសុវត្ថិភាពជាងមុន ខណៈដែលប៉ូឡូញកំពុងបញ្ជូនពលរដ្ឋឆ្លងកាត់ប្រទេសហ្សកដានី។

លើសពីនេះក្រុមហ៊ុនអាកាសចរណ៍ទូទាំងតំបន់បានផ្អាកជើងហោះហើរ។ ក្រុមហ៊ុនអាកាសចរណ៍ Aeroflot និង Qatar Airways របស់រុស្ស៊ីបានលុបចោលសេវាកម្មទៅកាន់ប្រទេសអ៊ីរ៉ង់ អ៊ីរ៉ាក់ និងស៊ីរី ខណៈដែលក្រុមហ៊ុនអាកាសចរណ៍ Aegean របស់ប្រទេសក្រិកបានផ្អាកជើងហោះហើរទៅកាន់ទីក្រុង Tel Aviv ទីក្រុង Beirut ទីក្រុង Amman និង Erbil រហូតដល់ចុងខែមិថុនា និងពាក់កណ្តាលខែកក្កដា។

ការរំខាននៃការធ្វើដំណើរឆ្លុះបញ្ចាំងពីអស្ថិរភាពក្នុងតំបន់កាន់តែទូលំទូលាយដែលបង្កឡើងដោយជម្លោះ ដោយការធ្វើដំណើរតាមផ្លូវអាកាស និងការឆ្លងកាត់ព្រំដែនត្រូវបានគេរំពឹងថានឹងនៅតែមានកម្រិតនៅពេលដែលស្ថានភាពជម្លោះកំពុងវិវត្តបន្ត៕

ទង់ជាតិ​អ៊ីរ៉ង់​ហោះ​ខណៈ​ភ្លើង​និង​ផ្សែង​ហុយ​ចេញ​ពី​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​លើ​ឃ្លាំង​ស្តុក​ប្រេង Sharan ក្នុង​ក្រុង​តេហេរ៉ង់ ប្រទេស​អ៊ីរ៉ង់ (រូបភាព៖​ Reuters)

ផ្សែង​ដ៏​ធំ​ហុយ​ចេញ​ពី​រោងចក្រ​ផលិត​ប្រេង​មួយ បន្ទាប់ពី​ប្រហារ​ដោយ​អ៊ីស្រាអែល (រូបភាព៖​ AP)

បុគ្គលិក​សង្គ្រោះ​បន្ទាន់​ធ្វើ​ការ​នៅ​កន្លែង​ប៉ះពាល់​បន្ទាប់​ពី​ការ​វាយ​ប្រហារ​ដោយមីស៊ីល​ពី​អ៊ីរ៉ង់​មក​លើ​អ៊ីស្រាអែល (រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

The post ដែន​អាកាស​​នៅមជ្ឈិម​បូព៌ា​បិទ​ស្ទើរ​ទាំងស្រុង​​​ ខណៈ​​ជម្លោះ​អ៊ីស្រាអែល និង​អ៊ីរ៉ង់​​កាន់តែ​ដុន​ដាប​ appeared first on Kampuchea Thmey Daily.

អ្នកជំនាញសេដ្ឋកិច្ច ថា ករណីថៃបិទច្រកព្រំដែន គឺជះឥទ្ធិពលទៅប្រទេសខ្លួនឯងច្រើនជាងកម្ពុជា
បណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ករណីដែលថៃបិទច្រកព្រំដែនមុនម៉ោងកំណត់ដោយឯកតោភាគីកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ មិនមែនជាបញ្ហាធ្ងន់ធ្ងរសម្រាប់កម្ពុជាទេ ប៉ុន្តែ បានជះឥទ្ធិពលដល់សេដ្ឋកិច្ចថៃខ្លាំងជាងកម្ពុជា ព្រោះកាលពីឆ្នាំ២០២៤ ថៃបានផលិត និងនាំចូលមកកម្ពុជា ច្រើនជាងទំនិញកម្ពុជានាំចេញទៅថៃ។

លោកបណ្ឌិត ប្រាប់មកកម្ពុជាថ្មីថា៖ “ការបិទព្រំដែនរបស់ថៃនេះ វាមិនមែនជាបញ្ហាធ្ងន់ធ្ងរសម្រាប់កម្ពុជាទេ ក៏ប៉ុន្តែ វាបានជះឥទ្ធិពលទៅដល់ប្រទេសថៃខ្លាំងជាងប្រទេសកម្ពុជា”។

អ្នកជំនាញសេដ្ឋកិច្ចរូបនេះ បន្ថែមថា ការបិទព្រំដែនរបស់ថៃនេះ គឺការបង្ហាញថាប្រទេសខ្លួនខ្លាំង និងជាយុទ្ធសាស្ត្រដាក់សម្ពាធមកកម្ពុជា ដើម្បីឈានដល់ការចរចារឿងកម្ពុជាប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ។ លោកបញ្ជាក់ថា ភាពខ្លាំងរបស់កម្ពុជានៅតែរឹងមាំ ហើយកម្ពុជានៅតែប្រកាន់ជំហរដោយយកប្រព័ន្ធច្បាប់ជាគោល។ ទន្ទឹមនេះ លោកថាសូម្បីតែបណ្តាប្រទេសនៅអឺរ៉ុបក៏មានជំហរគាំទ្រកម្ពុជាក្នុងការឈ្លានពានដែរ។

លោកបាននិយាយថា៖ “ប្រសិនបើប្រទេសថៃនៅតែបន្តសកម្មភាពមិនសមរម្យទៀត នោះគឺវាអាចនឹងអាចឈានទៅដល់ការឈ្លានពាន ហើយក៏វាមិនខុសអីពីពិភពលោកដាក់ទណ្ឌកម្មទៅប្រទេសថៃ ដូចនឹងពិភពលោកដាក់ទណ្ឌកម្មប្រទេសរុស្ស៊ីផងដែរនោះទេ”។

ជុំវិញបញ្ហានេះ កាលពីថ្ងៃទី៧ ខែមិថុនា ពោល គឺបន្ទាប់ពីថៃបិទច្រកព្រំដែនដោយឯកតោភាគី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានបង្ហោះសារលើបណ្តាញសង្គមបញ្ជាក់ប្រជាជនទាំង២ប្រទេសថា ប្រសិនបើមិនមែនទំនិញថៃលើទីផ្សារកម្ពុជា មិនមែនមកពីកម្ពុជាធ្វើពហិការ មិនប្រើទំនិញថៃនោះទេ ប៉ុន្តែ គឺមកពីលទ្ធផលនៃការបិទច្រកព្រំដែន ដោយសម្តេចថា “ព្រោះបើបិទមនុស្សច្បាស់ជាបិទទាំងទំនិញ”។

ក្នុងការផុសរបស់សម្តេចតេជោដដែលនោះ បានបញ្ជាក់ថា៖ “ក្នុងករណីទំនិញនាំចូលកម្ពុជាមិនបាន សូមប្រជាជនថៃដោះស្រាយជាមួយរដ្ឋាភិបាលរបស់ខ្លួនដោយខ្លួនឯង ព្រោះអ្នកដែលខាតគឺប្រជាជនថៃនោះឯង។ សម្រាប់ប្រជាជនកម្ពុជាពេលអត់ទំនិញថៃប្រើប្រាស់ សូមកុំបន្ទោសរាជរដ្ឋាភិបាលកម្ពុជា ព្រោះអត់ទំនិញដោយសារតែថៃបិទច្រកព្រំដែន។ ខ្ញុំសូមអំនាវនាវបងប្អូនជនរួមជាតិរក្សានូវភាពថ្លៃថ្នូរ ភាពចាស់ទុំ ទន់ភ្លន់ សុភាពរាបសារតែហ្មឺងម៉ាត់មិនទុកឲ្យបរទេសប្រមាថ”៕

The post អ្នកជំនាញសេដ្ឋកិច្ច ថា ករណីថៃបិទច្រកព្រំដែន គឺជះឥទ្ធិពលទៅប្រទេសខ្លួនឯងច្រើនជាងកម្ពុជា appeared first on Kampuchea Thmey Daily.

សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែន​ជាមួយកម្ពុជា ​ប៉ះពាល់​ដល់ការនាំចេញថៃ ​៥,២ ប៊ីលាន​ដុល្លារ ​
សហព័ន្ធឧស្សាហកម្មថៃ (FTI) បានព្រមាន​នៅថ្ងៃអង្គារនេះថា វិធានការបិទព្រំដែនថៃ-កម្ពុជា អាចប៉ះពាល់ដល់ពាណិជ្ជកម្ម​​​ថៃតម្លៃ ១៧០ ​ប៊ីលានបាត (៥,២ ប៊ីលាន​ដុល្លារ)​ ​ដោយផលប៉ះពាល់បានចាប់ផ្ដើមជាបណ្ដើរៗហើយ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។

ប្រធាន FTI លោក Kriengkrai Thiennukul បានប្រាប់សារព័ត៌មាន​ក្នុងស្រុក​ Thansettakij ថា វិធានការដែលពាក់ព័ន្ធនឹងការបិទ-បើក​ច្រកព្រំដែន តាមកាលវិភាគរបស់ក្រុមយោធាថៃ នឹងធ្វើឱ្យមានការរំខានដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន។

លោក​បាន​កត់​សម្គាល់​ថា សមាជិក FTI មួយ​ចំនួន បាន​ចាប់​ផ្តើម​ទទួល​រងនូវ​ផល​ប៉ះ​ពាល់​រួច​ហើយ បើ​ទោះ​បី​ជា​បច្ចុប្បន្ន​ គេ​មិនទាន់​អាច​វាយ​តម្លៃ​ពី​ទំហំ​នៃ​ការ​ខូច​ខាត​ក៏​ដោយ។

ថៃបាននាំចូលមកកម្ពុជាក្នុងទំហំតម្លៃ ១៧០ ប៊ីលាន​បាត កាលពីឆ្នាំមុន។ ច្រកខ្លងឡឹក នៃខេត្តស្រះកែវ (ច្រកប៉ោយប៉ែត ខាងកម្ពុជា) ដែលរងនូវវិធានការបិទបើកផងដែរនោះ រួមចំណែកប្រមាណ ៦៤ ភាគរយ នៃពាណិជ្ជកម្មសរុប ឬ ១១០ ប៊ីលាន​បាត។ នេះបើតាមអ្នកជំនាញថៃដដែល។

​លោក Kriengkraiថ្លែងយ៉ាងដូច្នេះថា៖ «ឥឡូវនេះ វាពិបាកក្នុងការដឹងពីផលប៉ះពាល់ទាំងស្រុង។ ដោយផ្អែកលើតម្លៃនាំចេញប្រចាំថ្ងៃ វាមានប្រហែល ៥០០ លានបាត/ថ្ងៃ។ ​ប៉ុន្តែវាប៉ះពាល់តែមួយចំនួនក្នុងចំណោមនោះប៉ុណ្ណោះ»។

ប្រធានសហព័ន្ធឧស្សាហកម្មថៃ (FTI) លោក Kriengkrai Thiennukul

មិនថាយ៉ាងណាក៏ដោយ ​លោក Kriengkrai សង្ឃឹម​ថា ស្ថានការណ៍​នឹង​មិន​អូស​បន្លាយ​យូរ​ពេក​ទេ ព្រោះ​ការ​ពន្យារ​ពេល​កាន់​តែ​យូរ ផលប៉ះពាល់នឹងកាន់តែខ្លាំង។

អ្នកជំនាញដដែល លើកឡើងយ៉ាងដូច្នេះថា៖ «ជាការពិតណាស់ ជម្លោះនឹងធ្វើឱ្យទាំងប្រទេសថៃ និងកម្ពុជារងទុក្ខ។ ​ថៃមានអតិរេកពាណិជ្ជកម្មជាមួយ​កម្ពុជា ​លើ​ការនាំចេញទំនិញប្រើប្រាស់ ប្រេងឥន្ធនៈ គ្រឿងម៉ាស៊ីន និងម៉ាស៊ីន»។

លោកសង្ឃឹមថា កិច្ចចរចារវាងភាគីទាំង២ «​នឹងផ្តល់លទ្ធផលល្អ ជាមួយនឹងការយោគយល់គ្នាទៅវិញទៅមក ដែលអនុញ្ញាតឱ្យប៉ុស្តិ៍​ច្រកព្រំដែនវិលមករកភាពប្រក្រតី​ជាថ្មី ដូច្នេះភាគីទាំង ២ អាចបន្តពាណិជ្ជកម្មឡើងវិញ ដោយគ្មានការរំខានបន្ថែមទៀត»។

The post សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែន​ជាមួយកម្ពុជា ​ប៉ះពាល់​ដល់ការនាំចេញថៃ ​៥,២ ប៊ីលាន​ដុល្លារ ​ appeared first on Kampuchea Thmey Daily.