ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត Archives - Kampuchea Thmey Daily

គណបក្សប្រជាជន៖ ក្រុមប្រឹក្សារាជធានី ខេត្ត ស្រុក ក្រុង ខណ្ឌ របស់ខ្លួននឹងបម្រើប្រយោជន៍ពលរដ្ឋយ៉ាងខ្ជាប់ខ្ជួន
ក្រោយលទ្ធផលជាផ្លូវការ បង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈក្រុមប្រឹក្សារាជធានី ខេត្ត ស្រុក ក្រុង ខណ្ឌ ច្រើនលើសលប់ស្ទើរទាំងស្រុងនោះ គណបក្សប្រជាជនកម្ពុជា បានប្ដេជ្ញាថា ក្រុមប្រឹក្សារាជធានី ខេត្ត ស្រុក ក្រុង ខណ្ឌ របស់ខ្លួននឹងបម្រើយ៉ាងខ្ជាប់ខ្ជួននូវផលប្រយោជន៍របស់ប្រជាជននៅមូលដ្ឋាន។

យោងតាមលទ្ធផលផ្លូវការ ដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈក្រុមប្រឹក្សារាជធានី ខេត្ត ចំនួន៥០៤ អាសនៈ និងអាសនៈក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ទទួលបាន៣២៥៧អាសនៈ។ គណបក្សប្រជាជនកម្ពុជា បានប្រកាសទទួលយកលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤នេះ។

ជាមួយនឹងការប្រកាសទទួលយកលទ្ធផលនេះ គណបក្សប្រជាជនកម្ពុជា ក៏បានប្រកាសប្តេជ្ញាចិត្តថា ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងបម្រើយ៉ាងខ្ជាប់ខ្ជួននូវឆន្ទៈ និងផលប្រយោជន៍ដ៏ថ្លៃថ្លារបស់ប្រជាជននៅគ្រប់មូលដ្ឋាន ដោយខិតខំអនុវត្តប្រកបដោយប្រសិទ្ធភាពនូវតួនាទី និងភារកិច្ចរបស់ខ្លួន ដើម្បីចូលរួមសកម្មក្នុងការសម្រេចគោលបំណងក្នុងការបង្កើត ជំរុញ និងធ្វើឱ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា នារសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។

សេចក្ដីថ្លែងការណ៍ដដែលនេះ ក៏បានបញ្ជាក់ដែរថា គណបក្សប្រជាជនកម្ពុជា នឹងបន្តធ្វើអ្វីៗគ្រប់យ៉ាងក្នុងលទ្ធភាពទាំងអស់របស់ខ្លួន ដើម្បីពង្រឹងធ្លុងសាមគ្គីភាព ឯកភាពជាតិ ថែរក្សាសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ សុវត្ថិភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ការពាររបបរាជានិយមអាស្រ័យធម្មនុញ្ញ លើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ និងបន្តជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនឡើង ធ្វើឱ្យប្រជាជនមានជីវភាពកាន់តែសម្បូរសប្បាយ រស់នៅយ៉ាងសុខដុមរមនាក្នុងសង្គមប្រកបដោយការគោរពតម្លៃមនុស្ស សេរីភាព និងយុត្តិធម៌។

គណបក្សប្រជាជនកម្ពុជា បានអរគុណចំពោះសមាជិក សមាជិកានៃក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែងនៅទូទាំងប្រទេស ដែលបានអញ្ជើញទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនលើសលប់បំផុត ធ្វើឱ្យគណបក្សកាន់តែមានឧត្តមភាពក្នុងការអនុវត្តនូវកម្មវិធីនយោបាយ សម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ ២០២៣-២០២៨ ឱ្យសម្រេចជោគជ័យ ជា ពិសេសការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ឆ្លើយតបទៅនឹងសំណូមពរ សេចក្តីត្រូវការ និងការរំពឹងទុករបស់ប្រជាជន៕

The post គណបក្សប្រជាជន៖ ក្រុមប្រឹក្សារាជធានី ខេត្ត ស្រុក ក្រុង ខណ្ឌ របស់ខ្លួននឹងបម្រើប្រយោជន៍ពលរដ្ឋយ៉ាងខ្ជាប់ខ្ជួន appeared first on Kampuchea Thmey Daily.

ប្រធានយុវជនសង្គមស៊ីវិល គាំទ្រដំណើរការ និងលទ្ធផលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
ប្រធានក្រុមយុវជនសង្គមស៊ីវិល លោក ហេង​ សំណាង ចេញសេចក្តីថ្លែងការណ៍ប្រកាសគាំទ្រដំណើរការ និងលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ដែលបានប្រព្រឹត្តទៅដោយរលូន កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤។

លោក ហេង សំណាង បានមើលឃើញថា ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ បានប្រព្រឹត្តទៅស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់របស់កម្ពុជា ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ក្នុងបរិយាកាសអព្យាក្រឹត សន្តិសុខ របៀបរៀបរយ គ្មានអំពើហិង្សា និងការគំរាមកំហែង។

ជាការកត់សម្គាល់ ចាប់តាំងពីការរៀបចំឃោសនាបោះឆ្នោត រយៈពេល ៨ថ្ងៃ ចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ គឺគណបក្សនយោបាយ បេក្ខជន សមាជិក និងអ្នកគាំទ្រគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតទាំងអស់បានគោរពយ៉ាងល្អ តាមវិធាន បទប្បញ្ញត្តិ និងគោលការណ៍ ដែលមានចែងក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានេះ ក្រមសីលធម៌ និងគោលការណ៍នានាដែលបានកំណត់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងរដ្ឋធម្មនុញ្ញ។

តាមតួលេខបណ្តោះអាសន្ននៃអ្នកបោះឆ្នោត គ.ជ.ប បង្ហាញថា អ្នកបានទៅបោះឆ្នោតសរុបចំនួន ១១ ៥៩៨នាក់ ស្មើនឹង ៩៩,៧៩% នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួនសរុប ១១.៦២២នាក់។ តាមលទ្ធផលនេះ គ.ជ.ប បានវាយតម្លៃជារួមថា បរិយាកាសទូទៅជុំវិញការបោះឆ្នោតមានសភាពល្អប្រសើរ ដែលបង្កលក្ខណៈដល់ការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា គ្មានការគំរាមកំហែង និងមិនមានសកម្មភាពធ្វើឱ្យរាំងស្ទះដល់ដំណើរការបោះឆ្នោតឡើយ។ នេះអាចចាត់ទុកថា ការបោះឆ្នោតនេះ បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងទទួលបានលទ្ធផលជោគជ័យគួរជាទីមោទនៈ។

លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល បានលើកឡើងថា តាមរយៈការចូលរួមការបោះឆ្នោតនេះបានឆ្លុះបញ្ចាំងទាំងស្រុងនូវឆន្ទៈរបស់ក្រុមប្រឹក្សា​ ដែលជាតំណាងប្រជាពលរដ្ឋនៅទូទាំងប្រទេស ក្នុងការថែរក្សាសន្តិភាព លទ្ធិប្រជាធិបតេយ្យ និងបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ដើម្បីលើកស្ទួយជីវភាពរបស់ខ្លួន។ លោក ហេង សំណាង បានសម្តែងការគោរព និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងរាជរដ្ឋាភិបាល ក្រោមការ​ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានខិតខំធ្វើឱ្យដំណើរការនៃការបោះឆ្នោតនេះប្រព្រឹត្តទៅដោយរលូន និងមានសុខសុវត្ថិភាពល្អនៅទូទាំងប្រទេស។

លោក ក៏បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលចំពោះសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែងនៅទូទាំងប្រទេស ដែលបានយកអស់កម្លាំងកាយ កម្លាំងចិត្ត និងកម្លាំងប្រាជ្ញា ក្នុងការបំពេញភារកិច្ចបម្រើប្រជាជន។

ក្នុងនាមយុវជននៃអង្គការសង្គមស៊ីវិល លោក ហេង សំណាង បានប្រកាសគាំទ្រទាំងស្រុងលើលទ្ធផលបឋមនៃការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។ លោក ចាត់ទុកថា នេះពិតជាបានឆ្លុះបញ្ចាំងឆន្ទៈ និងមោះមុតរបស់ប្រជាជនកម្ពុជាទូទាំងប្រទេស ដើម្បីពង្រឹងសាមគ្គីភាព ឯកភាពជាតិ ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការពារឯករាជ្យ អធិបតេយ្យភាព និងបូរណៈភាពទឹកដី រក្សាឱ្យបានរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ លើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ពិសេសបន្តជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន ប្រជាជនមានជីវភាពធូរធារ រស់នៅយ៉ាងសម្បូរសប្បាយ និងសេចក្តីសុខដុមរមនាតទៅមុខទៀត៕

The post ប្រធានយុវជនសង្គមស៊ីវិល គាំទ្រដំណើរការ និងលទ្ធផលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ appeared first on Kampuchea Thmey Daily.

គ.ជ.ប.៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ពុំមានព័ត៌មានអំពីការគំរាមកំហែង និងទិញទឹក​ចិត្តឡើយ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ កាលពីថ្ងៃអាទិត្យទី ២៦ ខែឧសភា ឆ្នាំ២០២៤ ប្រព្រឹត្តទៅយ៉ាងរលូនក្នុងបរិយាកាសស្ងប់ស្ងាត់ សន្ដិសុខ សុវត្ថិភាព និងមានសណ្តាប់ធ្នាប់ល្អ និងពុំមានព័ត៌មានអំពីការបំភិតបំភ័យ និងការគំរាមកំហែងដល់អ្នកចូលរួមបោះឆ្នោតឡើយ។

ផ្អែកតាមរបាយការណ៍ពីគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គ.ធ.ខប) ទាំង ២៥ នៅវេលាម៉ោង ៧:០០ព្រឹកថ្ងៃអាទិត្យ ទី២៦ ខែឧសភា ការិយាល័យបោះឆ្នោតទាំងអស់ទូទាំងប្រទេសបានបើកដំណើរការព្រមៗគ្នា ដើម្បីទទួលឱ្យអ្នកបោះឆ្នោតចូលមកបោះឆ្នោតតាមនីតិវិធី។ ទោះបីនៅតាមស្រុក ក្រុង នៃខេត្តមួយចំនួនមានអាកាសធាតុអួអាប់ដោយកន្លែងក្តី ក៏មិនបង្កការរំខាន និងរាំងស្ទះដល់ការបើកការិយាល័យបោះឆ្នោត និងការបោះឆ្នោតឡើយ។ អ្នកបោះឆ្នោតបានចេញទៅបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោតដោយទឹកមុខរីករាយ និងជឿជាក់។ នេះបើយោងតាមការប្រកាសព័ត៌មានរបស់ គ.ជ.ប. ស្តីពីការសរុបព្រឹត្តិការណ៍ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤។

ប្រធាន គ.ជ.ប. លោក ប្រាជ្ញ ចន្ទ បានវាយតម្លៃជារួមថា បរិយាកាសទូទៅជុំវិញការបោះឆ្នោតមាន សភាពល្អប្រសើរ ដែលបង្កលក្ខណៈដល់ការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា គ្មានការគំរាមកំហែង និងពុំមានសកម្មភាពធ្វើឱ្យរាំងស្ទះដល់ដំណើរការបោះឆ្នោតឡើយ ដែលយើងអាចចាត់ទុកថាការបោះឆ្នោតនេះ បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងទទួលបានលទ្ធផលជោគជ័យគួរជាទីមោទនៈ។ លោកគូសបញ្ជាក់ថា៖«ដើម្បីឱ្យដំណើរការនៃការរៀបចំចាត់ចែងយន្តការនៃការងារបញ្ជូន ទទួល ត្រួតពិនិត្យផ្ទៀងផ្ទាត់ និងផ្សព្វផ្សាយលទ្ធផលបឋមនៃការបោះឆ្នោត ប្រព្រឹត្តទៅដោយរលូន គ.ជ.ប បានបង្កើត គណៈកម្មការមួយឈោ្មះថា “គណៈកម្មការគ្រប់គ្រងលទ្ធផលបឋមនៃការបោះឆ្នោត”។

គ.ជ.ប. បន្តថា៖«គណបក្សនយោបាយនានាបានរក្សាភាពស្ងប់ស្ងាត់ ដើម្បីជំរុញឱ្យការបោះឆ្នោត ប្រព្រឹត្តទៅដោយរលូន និងពុំមានព័ត៌មានអំពីការបំភិតបំភ័យ ការគំរាមកំហែង និងទិញទឹកចិត្ត អ្នកបោះឆ្នោតឡើយ។ កម្លាំងសន្តិសុខបោះឆ្នោតបានដាក់ពង្រាយតាមគោលដៅនានាដែលធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ»។

ការិយាល័យបោះឆ្នោតនៅទូទាំងប្រទេសសរុបចំនួន ២០៩ បានដំណើរការបោះឆ្នោតដោយរលូន និងជោគជ័យដែលក្នុងនោះមាន ១៩៥ ការិយាល័យបានបិទការិយាល័យបោះឆ្នោតមុនពេលកំណត់ ដោយហេតុថាអស់អ្នកមកបោះឆ្នោត ហើយការិយាល័យបោះឆ្នោត ចំនួន ១៤ បានបន្តបើកដំណើរការ រហូតដល់ម៉ោង ៣:០០រសៀល។ បន្ទាប់ពីបិទការ​បោះឆ្នោត ដំណើរការរាប់សន្លឹកឆ្នោតក៏ចាប់ផ្តើមភ្លាមៗនៅនឹងកន្លែង តាមនីតិវិធី និងសេចក្ដីណែនាំរបស់ គ.ជ.ប ក្រោមការឃ្លាំមើលពីភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍បោះឆ្នោតនៅតាមការិយាល័យនីមួយៗ។

សូមជម្រាបថា តាមតួលេខបណ្តោះអាសន្ននៃអ្នកបោះឆ្នោតដែល គ.ជ.ប ទទួលបាន បង្ហាញថាអ្នកបានទៅបោះឆ្នោតសរុបមានចំនួន ១១.៥៩៨នាក់ ស្មើនឹង ៩៩,៧៩% (ភាគរយ) នៃអ្នកមានឈោ្មះក្នុងបញ្ជីបោះឆ្នោតចំនួនសរុប ១១.៦២២នាក់៕

អត្ថបទ៖ ឡាយ សាមាន

The post គ.ជ.ប.៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ពុំមានព័ត៌មានអំពីការគំរាមកំហែង និងទិញទឹក​ចិត្តឡើយ appeared first on Kampuchea Thmey Daily.

ការបោះឆ្នោតក្រុមប្រឹក្សានៅខេត្តសៀមរាប បានដំណើរការប្រកបដោយភាពល្អប្រសើរ
នៅខេត្តសៀមរាប ការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ បានដំណើរការតាមការកំណត់ប្រកបដោយភាពល្អប្រសើរ។ នេះបើតាមលោក នឹម វ៉ាន់សំ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប។

បើតាមលោក នឹម វ៉ាន់សំ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ គឺជាការបោះឆ្នោតអសកល ដែលអង្គបោះឆ្នោតជាសមាជិក ក្រុមប្រឹក្សាឃុំសង្កាត់នៅក្នុងមុខតំណែង។ លោក បញ្ជាក់ថា ការបោះឆ្នោតនេះ ខុសគ្នាទៅនឹងការបោះឆ្នោតផ្សេងៗ គឺការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ប្រើហិបឆ្នោត២ និងសន្លឹកឆ្នោតពីរខុសគ្នា ដែលក្នុងនោះ ហិបឆ្នោតមួយសម្រាប់សន្លឹកឆ្នោតក្រុមប្រឹក្សាខណ្ឌ ស្រុក ក្រុង និងហិបមួយទៀតសម្រាប់ក្រុមប្រឹក្សារាជធានី ខេត្ត។

ចំណែក ការរាប់សន្លឹកឆ្នោត ក៏រាប់សន្លឹកឆ្នោតក្រុមប្រឹក្សា ខណ្ឌ ក្រុង ស្រុក និងវិចខ្ចប់តាមនីតិវិធី រួចទើបបានរាប់សន្លឹកឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ពោលគឺអនុវត្តតាមនីតិវិធីដាច់ដោយឡែកពីគ្នា។

សម្រាប់នៅខេត្តសៀមរាបនេះ ត្រូវបានលោក នឹម វ៉ាន់សំ បញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុក ក្រុង និងក្រុមប្រឹក្សាខេត្ដសៀមរាប អាណត្ដិទី៤នេះ គឺមានបេក្ខជនឈរឈ្មោះទាំងបម្រុង និងពេញសិទ្ធិចំនួន ២ ២៤៣នាក់ ក្នុងនោះ ពេញសិទ្ធិ ១១០៦នាក់ មានការិយាល័យបោះឆ្នោតចំនួន ១៣កន្លែងនៅតាមបណ្តាក្រុងស្រុកទាំង១៣ (មានក្រុងថ្មីមួយទៀត គឺក្រុងរុនតាឯកតេជោសែន) ហើយមានអង្គបោះឆ្នោតចំនួន៦៦៨នាក់។

គណបក្សនយោបាយចំនួន ៥ បានចូលរួមប្រកួតប្រជែង រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ គណបក្សឆន្ទៈខ្មែរ គណបក្សហ្វុនស៊ីនប៉ិច និងគណបក្សកម្លាំងជាតិ។ សម្រាប់អ្នកសង្កេតការបោះឆ្នោតមានចំនួន ១៩៨នាក់ ក្នុងនោះមកពីគបក្សនយោបាយចំនួន៩៦នាក់ និងមកពីសមាគមចំនួន៥ មានចំនួន១០២នាក់។

ដើម្បីរក្សាបានសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយក្នុងដំណើរការនៃការបោះឆ្នោត លោក នឹម វ៉ាន់សំ បានអំពាវនាវឱ្យគោរពទៅតាមនីតិវិធីនៃការបោះឆ្នោត និងអនុវត្តតាមការបង្ហាញប្រាប់របស់មន្ត្រីរៀបចំការបោះឆ្នោតដែលកំពុងបំពេញភារកិច្ចនៅតាមមណ្ឌល និងហាមមិនឱ្យប្រើប្រាស់ទូរស័ព្ទ និងម៉ាស៊ីនថតគ្រប់ប្រភេទ ដើម្បីថតរូប ថតវីដេអូ នៅពេលកំពុងបោះឆ្នោត៕

ដោយ៖ គឿន វេត

The post ការបោះឆ្នោតក្រុមប្រឹក្សានៅខេត្តសៀមរាប បានដំណើរការប្រកបដោយភាពល្អប្រសើរ appeared first on Kampuchea Thmey Daily.

សម្តេច ម៉ែន សំអន អញ្ជើញបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា នៅខេត្តស្វាយរៀង
ព្រឹកថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាតំណាងរាស្រ្តមណ្ឌលស្វាយរៀង បានអញ្ជើញបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅខេត្តស្វាយរៀង ដែលមានអ្នកចូលរួមប្រមាណជាង ២ ៦០០នាក់។

ថ្លែងក្នុងពិធីបិទនេះ សម្តេច ម៉ែន សំអន បានថ្លែងកោតសរសើរចំពោះសកម្មជន អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាទាំងអស់ រួមទាំងប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ត្រី គ.ជ.ប ដែលបានសហការគ្នា ជាពិសេសគោរពច្បាប់បោះឆ្នោត និងនីតិវិធីបោះឆ្នោតយ៉ាងពេញលេញប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរ ដោយធានាបានសន្តិសុខសណ្តាប់ធ្នាប់ ធ្វើឱ្យដំណើរការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤នេះ ប្រព្រឹត្តបានយ៉ាងរលូន។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានអំពាវនាវដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ទូទាំងខេត្តស្វាយរៀង ដែលជាអង្គបោះឆ្នោត ចូលរួមគាំទ្រគោលនយោបាយគណបក្សប្រជាជនកម្ពុជា ដោយអញ្ជើញទៅបោះឆ្នោតគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កាជាសញ្ញាសម្គាល់ នៅថ្ងៃអាទិត្យទី២៦ ខែឧសភា ឆ្ឆ្នាំ២០២៤ ដើម្បីបន្តថែរក្សាសន្តិភាព និងអភិវឌ្ឍន៍។

គួរជម្រាបថា យោងតាមលទ្ធផលផ្លូវការនៃការចុះឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ របស់គណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត នៅទូទាំងប្រទេស មាន ក្រុង ស្រុក ខណ្ឌចំនួន២០៩ ឃុំ សង្កាត់១ ៦៥២ ការិយាល័យបោះឆ្នោត២០៩ និងចំនួនអង្គបោះឆ្នោត ១១ ៦២២នាក់ ស្ត្រី ២ ៥៧៤នាក់។ ដោយឡែក នៅខេត្តស្វាយរៀង មាន ៨ក្រុងស្រុក ៨០ឃុំសង្កាត់ និងអង្គបោះឆ្នោត ៥១៨នាក់ ក្នុងនោះមានស្ត្រី ១៣០នាក់៕ ដោយ៖ ភក្ដី

The post សម្តេច ម៉ែន សំអន អញ្ជើញបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា នៅខេត្តស្វាយរៀង appeared first on Kampuchea Thmey Daily.

គ.ជ.ប​ ប្រាប់ឱ្យស្ងប់ស្ងាត់នៅមុនថ្ងៃ និងថ្ងៃបោះឆ្នោត ចំពោះសកម្មភាពបំផ្លាញដល់ការបោះឆ្នោត ត្រូវចាត់វិធានការ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អំពាវនាវឱ្យរក្សាភាពស្ងប់ស្ងាត់នៅមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ស្រុក ក្រុង ខណ្ឌ ជាពិសេសត្រូវចាត់វិធានការជាបន្ទាន់រាល់សកម្មភាព និងបាតុភាពទាំងឡាយ ដែលមានបំណងបំផ្លាញដល់ការបោះឆ្នោតនេះ។

គួរជម្រាបជូនថា នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ គឺជាថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់បណ្ដាគណបក្សប្រកួតប្រជែងទាំងអស់ ខណៈថ្ងៃទី២៥ ខែឧសភា ជាថ្ងៃស ដែលត្រូវរក្សាភាពស្ងប់ស្ងាត់រាល់សកម្មភាពនយោបាយទាំងអស់ ដើម្បីឈានទៅថ្ងៃបោះឆ្នោត នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤។ យោងតាមមាត្រា៤៤ថ្មីនៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រាល់សកម្មភាពឃោសនាបោះឆ្នោតត្រូវបញ្ចប់ ២៤ម៉ោងមុនថ្ងៃបោះឆ្នោត ពោលគឺចាប់ពីម៉ោង ១០:០០យប់ថ្ងៃទី២៤ ខែឧសភា ដល់ម៉ោង ១២:០០ យប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានអំពាវនាវដល់គណបក្សនយោបាយ បេក្ខជន ភ្នាក់ងារគណបក្សនយោបាយ សមាជិក និងអ្នកគាំទ្រគណបក្សនយោបាយ រួមនឹងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ ត្រូវរក្សាភាពស្ងប់ស្ងាត់ ចាប់ពីម៉ោង ១០:០០ យប់ថ្ងៃទី២៤ ខែឧសភា ដល់ម៉ោង១២:០០ យប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤។

គ.ជ.ប សង្ឃឹមយ៉ាងមុតមាំថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់នឹងចូលរួមគោរពច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងក្រមសីលធម៌សម្រាប់ការបោះឆ្នោត បើមិនដូច្នេះ គ.ជ.ប នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពទាំងឡាយណាដែលរំលោភច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសនេះ បទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប។

ទន្ទឹមនេះដែរ គ.ជ.ប ក៏បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលទទួលខុសត្រូវការងារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងវិស័យការងារឯទៀត ត្រូវផ្តល់កិច្ចសហការដល់ គ.ជ.ប និងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដើម្បីរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយនៅក្នុងដំណាក់កាលនេះ ជាពិសេសក្នុងការចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីបង្ការ និងទប់ស្កាត់នូវរាល់សកម្មភាព និងបាតុភាពទាំងឡាយ ដែលមានបំណងបំផ្លាញការបោះឆ្នោត តាមរយៈការប្រើប្រាស់គ្រប់មធ្យោបាយទុច្ចរិតធ្វើឱ្យមានការភាន់ច្រឡំ បាត់ទំនុកចិត្តលើការបោះឆ្នោត បង្កការរំខានមិនឱ្យដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោតបាន៕

The post គ.ជ.ប​ ប្រាប់ឱ្យស្ងប់ស្ងាត់នៅមុនថ្ងៃ និងថ្ងៃបោះឆ្នោត ចំពោះសកម្មភាពបំផ្លាញដល់ការបោះឆ្នោត ត្រូវចាត់វិធានការ appeared first on Kampuchea Thmey Daily.

គ.ជ.ប ប្រាប់អាជ្ញាធរឱ្យអព្យាក្រឹត្យឥតលម្អៀងសម្រាប់យុទ្ធនាការហែក្បួនឃោសនាបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្ត
គ.ជ.ប អំពាវនាវឱ្យអាជ្ញាធរ ត្រូវប្រកាន់ជំហរអព្យាក្រឹត ឥតលម្អៀង ជាពិសេសជួយសម្រួលគណបក្សនយោបាយទាំងអស់ឱ្យបានល្អប្រសើរ និងស្មើភាពគ្នា ក្នុងដំណាក់កាលនៃយុទ្ធនាការហែក្បួនឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

បើតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ មានរយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។ អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ គឺការឃោសនាបោះឆ្នោត មានទិសដៅឱ្យគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោត ផ្សព្វផ្សាយនូវគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួនជូនអ្នកបោះឆ្នោត។

ដើម្បីធានាបរិយាកាសនៃការឃោសនាបោះឆ្នោត ខាងមុខនេះ គ.ជ.ប បានអំពាវនាវដល់គណបក្សនយោបាយ បេក្ខជន សមាជិក និងអ្នកគាំទ្រគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតទាំងអស់ ត្រូវតែគោរពតាមវិធាន បទប្បញ្ញត្តិ និងគោលការណ៍ដែលមានចែងក្នុង ច.ប.ក ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ (ច.ប.ត.រ) ច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត (ច.វ.ច.ប) បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ (ប.ន.ក) ក្រមសីលធម៌ និងគោលការណ៍នានាដែលបានកំណត់ដោយ គ.ជ.ប ដើម្បីធានាថា ការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយប្រព្រឹត្តទៅដោយសន្តិវិធី អហិង្សា មានសន្តិសុខ និងសុវត្ថិភាព។

សេចក្ដីអំពាវនាវនាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤នេះ គ.ជ.ប ក៏សូមអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវប្រកាន់ជំហរអព្យាក្រឹត ឥតលម្អៀងក្នុង សកម្មភាពការងាររបស់ខ្លួន និងត្រូវសម្របសម្រួលទីកន្លែង ផ្លូវ ពេលវេលា ដើម្បីឱ្យគណបក្សនយោបាយ នីមួយៗអាចអនុវត្តកម្មវិធី និងការហែក្បួនឃោសនាបោះឆ្នោតរបស់ខ្លួនប្រព្រឹត្តទៅដោយស្មើភាពគ្នា។

គ.ជ.ប សង្ឃឹមយ៉ាងមុតមាំថា គណបក្សនយោបាយ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធទាំងអស់ នឹងចូលរួមសហការតាមការអំពាវនាវក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដោយគោរពច្បាប់ជាធរមាន ដើម្បីធ្វើយ៉ាងណាឱ្យការឃោសនាបោះឆ្នោតនេះប្រព្រឹត្តទៅដោយរលូនធានាបានសិទ្ធិរបស់គណបក្សនយោបាយ និងសិទ្ធិជាមូលដ្ឋានរបស់អ្នកបោះឆ្នោត៕

The post គ.ជ.ប ប្រាប់អាជ្ញាធរឱ្យអព្យាក្រឹត្យឥតលម្អៀងសម្រាប់យុទ្ធនាការហែក្បួនឃោសនាបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្ត appeared first on Kampuchea Thmey Daily.

ឯកឧត្តម ហ៊ុន ម៉ានិត ប្រាប់អង្គបោះឆ្នោតត្រៀមឯកសារបោះឆ្នោតក្រុមប្រឹក្សាខេត្តក្រុងស្រុក ខាងមុខ
ឯកឧត្តម ហ៊ុន ម៉ានិត ប្រាប់ក្រុមប្រឹក្សាឃុំទាំងអស់នៃស្រុកចំការលើ​ ដែលជាអង្គបោះឆ្នោត ត្រូវត្រៀមលក្ខណៈឱ្យបានល្អ ជាពិសេសឯកសារសម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ នាពេលខាងមុខ។

នៅ​ថ្ងៃទី២៦ ខែ​ឧសភា ​ឆ្នាំ​២០២៤​ ខាង​មុខ​ កម្ពុជា ​នឹងត្រៀម​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី ​ខេត្ត ​ក្រុង ​ស្រុក ​ខណ្ឌ ​អាណត្តិ​ទី៤ ដែល​ជា​ការ​បោះ​ឆ្នោត​អសកល​។ ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី ​ខេត្ត​ ក្រុង ​ស្រុក​ ខណ្ឌ ​ធ្វើ​ឡើង​រៀង​រាល់​៥​ឆ្នាំ​ម្តង​ ដែល​អង្គ​បោះ​ឆ្នោត ​គឺ​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់។ អាណត្តិទី៤នេះ មានគណបក្សនយោបាយចំនួន៥ ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនេះ រួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ​ គណបក្សកម្លាំងជាតិ គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ។

ថ្លែងក្នុងឱកាសចុះជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំទាំង៨ របស់គណបក្សប្រជាជនកម្ពុជា នៅស្រុកចំការលើ ខេត្តកំពង់ចាម កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានិត បានលើកឡើងដូច្នេះថា៖ «ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ នឹងប្រព្រឹត្តទៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នាពេលខាងមុខ។ ដូច្នេះ សូម អ៊ំ ពូមីង បងប្អូន ដែលជាអង្គបោះឆ្នោត សូមត្រៀមលក្ខណៈឱ្យបានល្អ ថែរក្សាសុខភាព និងសុវត្ថិភាព ជាពិសេសឯកសារសម្រាប់បម្រើការបោះឆ្នោត»។

ឯកឧត្តម ហ៊ុន ម៉ានិត ក៏បានគូសរំលឹកពីការចូលរូម និងការអរគុណដល់សមាជិក-សមាជិកានៃក្រុមប្រឹក្សាឃុំ នៅស្រុកចំការលើ ដែលបានទៅបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា កាលពីខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ ដែលបានបំពេញកាតព្វកិច្ច និងតួនាទីយ៉ាងល្អក្នុងការស្វែងរកសំឡេងឆ្នោត និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យទទួលបានជោគជ័យ។ ឯកឧត្តម បញ្ជាក់ថា ដោយសារការជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជាលទ្ធផលខេត្តកំពង់ចាម ទទួលបានសំឡេងគាំទ្របន្ថែមពីសមាជិកគណបក្សដទៃ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាផងដែរ។

ឯកឧត្តម អរគុណដល់ក្រុមការងារគណបក្ស មន្ត្រីគណបក្សគ្រប់ជាន់ថ្នាក់ ពិសេសក្រុមប្រឹក្សាឃុំ ដែលជាអង្គបោះឆ្នោត ដែលបានទៅចូលរួមការបោះឆ្នោតកន្លងមក ហើយខិតខំបំពេញភារកិច្ចបម្រើប្រជាជន ជំរុញការអភិវឌ្ឍ និងលើកស្ទួយជីវភាពប្រជាជននៅមូលដ្ឋាន។ ឯកឧត្តម ក៏បានផ្ដាំផ្ញើឱ្យក្រុមការងារគណបក្សគ្រប់ជាន់ថ្នាក់ មន្ត្រីគណបក្ស សមាជិក្រុមប្រឹក្សាស្រុក និងឃុំ បន្តពង្រឹងសាមគ្គីភាព រួមគ្នាដោះស្រាយបញ្ហាជូនប្រជាជនឱ្យបានទាន់ពេលវេលា៕

The post ឯកឧត្តម ហ៊ុន ម៉ានិត ប្រាប់អង្គបោះឆ្នោតត្រៀមឯកសារបោះឆ្នោតក្រុមប្រឹក្សាខេត្តក្រុងស្រុក ខាងមុខ appeared first on Kampuchea Thmey Daily.