ការបោះឆ្នោត Archives - Kampuchea Thmey Daily

តើប្រទេសណាខ្លះ ធ្លាប់រៀបចំការបោះឆ្នោតឡើងវិញ ក្រោយរកឃើញភាពមិនប្រក្រតី?
ពលរដ្ឋថៃកំពុងតវ៉ាទូទាំងប្រទេសឲ្យរាប់សន្លឹកឆ្នោតឡើងវិញ ឬរៀបចំការបោះឆ្នោតសាជាថ្មីតែម្តង ដោយចោទគណៈកម្មាធិការរៀបចំការបោះឆ្នោតថា ក្លែងបន្លំុសន្លឹកឆ្នោត គ្មានតម្លាភាព និងមិនប្រក្រតី។

(រូប៖ Reuters)

យ៉ាងណា ប្រហែលមិនអាចទៅរួចឡើយ ដោយមកទល់ពេលនេះ មិនទាន់មានការឆ្លើយតបឬដោះស្រាយបញ្ហាបាននៅឡើយទេ។

ការបោះឆ្នោតឡើងវិញមិនមែនជារឿងធម្មតានោះទេ ដោយវាត្រូវឆ្លងកាត់ដំណើរការនិងរៀបចំយ៉ាងស្មុគស្មាញ ហើយនៅលើពិភពលោកក៏មានប្រទេសមិនច្រើនដែរ ដែលរៀបចំការបោះឆ្នោតឡើងវិញ ក្រោយរកឃើញភាពមិនប្រក្រតីក្នុងការបោះឆ្នោតលើកទីមួយ។ ដូច្នេះតើមានប្រទេសណាខ្លះទៅ?

(រូប៖ Reuters)

ប្រទេសអូទ្រីស – ឆ្នាំ ២០១៦

យោងតាម The Guardian, បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីជុំទី២ តុលាការកំពូលបានសម្រេចឲ្យ រៀបចំការបោះឆ្នោតឡើងវិញ នៅទូទាំងប្រទេស ដោយសាររកឃើញភាពមិនប្រក្រតីក្នុងការរាប់សន្លឹកឆ្នោតតាមប្រៃសណីយ៍ បន្ទាប់ពីមានការប្តឹងតវ៉ាពីបក្សដែលចាញ់។

លទ្ធផលដំបូងបង្ហាញថា លោក Van der Bellen បេក្ខជនឯករាជ្យគាំទ្រដោយគណបក្ស Green បានឈ្នះលោក Norbert Hofer បេក្ខជនមកពីបក្សសេរីភាព (FPÖ) ក្នុងសំឡេងត្រឹមតែ ៣០ ៨៦៣ សំឡេង ប៉ុណ្ណោះ (ឬប្រហែល ៥០.៣% ទល់នឹង ៤៩.៧%) ដែលសំឡេងសម្រេចគឺបានមកពីសន្លឹកឆ្នោតតាមប្រៃសណីយ៍។

យ៉ាងណា បក្ស FPÖ បានប្តឹងតវ៉ា ហើយតុលាការធម្មនុញ្ញអូទ្រីសរកឃើញថា ក្នុងមណ្ឌលបោះឆ្នោតចំនួន ៩៤ ក្នុងចំណោម ១១៧, សន្លឹកឆ្នោតតាមប្រៃសណីយ៍ត្រូវបានគេបើកស្រោមសំបុត្រ និងរាប់មុនម៉ោងដែលច្បាប់អនុញ្ញាត ហើយការរាប់សន្លឹកឆ្នោតខ្លះធ្វើឡើងដោយគ្មានវត្តមានសមាជិកគណៈកម្មការបោះឆ្នោតគ្រប់គ្រាន់ទៀត។

ប្រទេសកេនយ៉ា – ឆ្នាំ ២០១៧

តុលាការកំពូលបានសម្រេចឲ្យការបោះឆ្នោតប្រធានាធិបតីជា មោឃៈ ដោយសារការរៀបចំមិនត្រឹមត្រូវតាមច្បាប់និងមានភាពមិនប្រក្រតី។ ប្រទេសនេះបានរៀបចំការបោះឆ្នោតឡើងវិញក្នុងរយៈពេល ៦០ ថ្ងៃបន្ទាប់។

បន្ទាប់ពីការបោះឆ្នោតខែសីហា ឆ្នាំ២០១៧ លទ្ធផលបង្ហាញថា លោក Uhuru Kenyatta ប្រធានាធិបតីចាំផ្ទះ បានទទួលជ័យជម្នះ ប៉ុន្តែមេដឹកនាំបក្សប្រឆាំង លោក Raila Odinga បានប្តឹងទៅតុលាការកំពូល ហើយតុលាការរកឃើញថា មានបញ្ហាក្នុងប្រព័ន្ធបច្ចេកវិទ្យា ពោលគឺការបញ្ជូនលទ្ធផលបោះឆ្នោតតាមប្រព័ន្ធអេឡិចត្រូនិកមានភាពមិនប្រក្រតី និងខ្វះតម្លាភាព។

ម្យ៉ាងគណៈកម្មាធិការបោះឆ្នោត (IEBC) មិនបានអនុវត្តតាមនីតិវិធីដែលកំណត់ដោយច្បាប់ និងរដ្ឋធម្មនុញ្ញ ដែលធ្វើឲ្យលទ្ធផលនោះ គ្មានសុពលភាព។

ប្រទេសម៉ាឡាវី – ឆ្នាំ ២០២០

ប្រធានាធិបតីកាន់អំណាចពេលនោះ គឺលោក Peter Mutharika ត្រូវប្រកាសថាឈ្នះ ប៉ុន្តែតុលាការធម្មនុញ្ញបានលុបចោលលទ្ធផលបោះឆ្នោតឆ្នាំ២០១៩វិញ ដោយសារមានការប្រើប្រាស់ «ទឹកលុប» កែសន្លឹកឆ្នោតយ៉ាងច្រើនសន្ធឹកសន្ធាប់។ ការបោះឆ្នោតលើកទី២ ក្នុងឆ្នាំ ២០២០ បានធ្វើឲ្យបេក្ខជនបក្សប្រឆាំងឈ្នះឆ្នោតវិញ។

ប្រទេសអ៊ុយក្រែន – ឆ្នាំ ២០០៤

ព្រឹត្តិការណ៍នោះត្រូវបានគេស្គាល់ថាជា «បដិវត្តន៍ពណ៌ទឹកក្រូច»។ ការបោះឆ្នោតជុំទី២ ត្រូវបានគេចោទថាមានការបន្លំជាប្រព័ន្ធ ហើយក្រោយការតវ៉ាតាមផ្លូវយ៉ាងខ្លាំងក្លា តុលាការកំពូលបានបញ្ជាឲ្យបោះឆ្នោតឡើងវិញ ដែលជាលទ្ធផលធ្វើឲ្យលោក Viktor Yushchenko ទទួលជ័យជម្នះ។

អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ រួមទាំងប្រជាពលរដ្ឋអ៊ុយក្រែនរាប់លាននាក់ បានរកឃើញព័ស្តុតាងនៃការលួចបន្លំសន្លឹកឆ្នោតយ៉ាងធ្ងន់ធ្ងរ និងការបំភិតបំភ័យអ្នកបោះឆ្នោត។

ប្រទេសប៊ូលីវី – ឆ្នាំ ២០១៩

ក្រោយការបោះឆ្នោតដែលសង្ស័យថាមានការបន្លំ និងមានបាតុកម្មហិង្សា, អង្គការរដ្ឋអាមេរិក (OAS) ក៏បានរកឃើញភាពមិនប្រក្រតីធ្ងន់ធ្ងរ។ លោក Evo Morales បានយល់ព្រមរៀបចំការបោះឆ្នោតថ្មី ប៉ុន្តែលោកត្រូវបង្ខំចិត្តលាលែងពីតំណែង និងចាកចេញពីប្រទេសក្រោមសម្ពាធយោធា៕

អត្ថបទ៖ សុខ សុវណ្ណ

បក្សភឿថៃ អំពាវនាវឲ្យមានការគាំទ្រ ដល់ការកែប្រែរដ្ឋធម្មនុញ្ញ

The post តើប្រទេសណាខ្លះ ធ្លាប់រៀបចំការបោះឆ្នោតឡើងវិញ ក្រោយរកឃើញភាពមិនប្រក្រតី? appeared first on Kampuchea Thmey Daily.

លេចចេញភាពមិនប្រក្រតី ក្នុងការបោះឆ្នោតមុនថ្ងៃកំណត់នៅ ថៃ
ដ្បិតការបោះឆ្នោតសកលនៅប្រទេសថៃ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី៨ខែកុម្ភៈឆ្នាំ២០២៦ក៏ដោយ ​ប៉ុន្តែថៃក៏បានរៀបចំការបោះឆ្នោតមុនថ្ងៃផងដែរ ដើម្បីធានាថា ប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោតគ្រប់រូប អាចប្រើប្រាស់សិទ្ធិរបស់ខ្លួនបាន ទោះពួកគេមានឧបសគ្គនៅថ្ងៃបោះឆ្នោតផ្លូវការក៏ដោយ។

ការបោះឆ្នោតមុនថ្ងៃកំណត់នៅថៃ (រូបថត៖ Xinhua)

ការបោះឆ្នោតមុនកាលកំណត់ បានធ្វើឡើងទូទាំងប្រទេសនៅថ្ងៃអាទិត្យទី១ខែកុម្ភៈ ខណៈគណៈកម្មាធិការរៀបចំការបោះឆ្នោត (EC) បានឲ្យដឹងថា អ្នកមកបោះឆ្នោតមុន គឺមានចំនួនយ៉ាងច្រើនកុះករពោលគឺ ជាង ២ លាននាក់ឯណោះ។

ទោះបីជាយ៉ាងណាក៏ដោយ ពលរដ្ឋថៃមិនតិចនាក់ទេដែលសម្តែងការមិនពេញចិត្ត និងត្អូញត្អែរ ក៏ដូចជាលើកឡើងអំពីភាពមិនប្រក្រតីជាច្រើន ក្នុងអំឡុងពេលការបោះឆ្នោតមុននេះ។

តាមការផ្សាយរបស់ Bangkok Post, ពលរដ្ឋបានលើកឡើងអំពីកំហុសបច្ចេកទេស នៅតាមមណ្ឌលបោះឆ្នោតមួយចំនួន ពោលគឺមន្ត្រីរៀបចំការបោះឆ្នោត បានសរសេរលេខកូដមណ្ឌលខុសនៅលើស្រោមសន្លឹកឆ្នោត ដែលអាចធ្វើឲ្យសន្លឹកឆ្នោតទាំងនោះ ក្លាយជា «សន្លឹកឆ្នោតមិនបានការ»។

ពលរដ្ឋថៃ ទៅបោះឆ្នោត ក្នុងការបោះឆ្នោតមុនថ្ងៃកំណត់ (រូបថត៖ Xinhua)

លើសពីនេះ ក៏មានការចោទប្រកាន់អំពីការដឹកជញ្ជូនមនុស្ស ឲ្យទៅបោះឆ្នោតជាក្រុមៗ ដែលទង្វើនេះធ្វើគេសង្ស័យថា ជាផ្នែកមួយនៃយុទ្ធសាស្ត្រទិញទឹកចិត្តម្ចាស់ឆ្នោត។

មិនត្រឹមតែពលរដ្ឋសាមញ្ញទេ សូម្បីអ្នកវិភាគនិងសកម្មជននយោបាយនានាក៏បង្ហាញកង្វល់ដែរថា ប្រសិនបើលទ្ធផលបោះឆ្នោតនៅថ្ងៃទី ៨ ខែកុម្ភៈ បង្ហាញថាគណបក្សប្រឆាំង ជាពិសេសគណបក្សប្រជាជន ឈ្នះដាច់នោះ វានឹងមានសម្ពាធពីបណ្តាញអភិរក្សនិយម ដើម្បីរកវិធីរារាំងមិនឲ្យពួកគេបង្កើតរដ្ឋាភិបាលបាន។

អ្វីដែលពលរដ្ឋថៃខ្លាចគឺ មានអ្នកដើរនិយាយអំពីរដ្ឋប្រហារ ឬការរំលាយបក្សក្រោយការបោះឆ្នោតដែល​បង្កភាពភ័យខ្លាចថា ថៃអាចនឹងធ្លាក់ចូលក្នុងវិបត្តិនយោបាយ និងការតវ៉ាតាមដងផ្លូវជាថ្មីម្តងទៀត។

សូមជម្រាបថា ថៃបានកត់ត្រាអ្នកទៅបោះឆ្នោតមុនមានចំនួនយ៉ាងច្រើន ដោយបើនិយាយតែបាងកក អ្នកមកបោះឆ្នោតគឺមានចំនួន ៧៤០ ៩៦៦ នាក់ ស្មើនឹង ៨៧.៦% បើធៀបនឹងចំនួនអ្នកចុះឈ្មោះសរុប៕

អត្ថបទ៖ សុខ សុវណ្ណ

អានុទីន ថា ជ័យជម្នះបោះឆ្នោតកំពុងស្ថិតក្នុងកណ្តាប់ដៃ ទោះការស្ទង់មតិបង្ហាញលទ្ធផល ផ្ទុយស្រឡះ

The post លេចចេញភាពមិនប្រក្រតី ក្នុងការបោះឆ្នោតមុនថ្ងៃកំណត់នៅ ថៃ appeared first on Kampuchea Thmey Daily.

ការស្ទង់មតិនៅថៃ៖ គណបក្សប្រជាជនកំពុងនាំមុខដាច់ ចំណែកភឿថៃ ឈរលំដាប់លេខ២
ស្របពេលថ្ងៃបោះឆ្នោតកាន់តែខិតមកជិត គណបក្សនយោបាយទាំងឡាយនៅក្នុងប្រទេសថៃ កំពុងខិតខំឃោសនារកសំឡេងឆ្នោតដោយដាក់ចេញគោលនយោបាយ ដើម្បីទាក់ទាញប្រជាប្រិយភាព ខណៈការស្ទង់មតិចុងក្រោយបំផុតនេះ បង្ហាញថា គណបក្សប្រជាជន កំពុងមានសំឡេងនាំមុខសឹងគ្រប់គោលនយោបាយ។ នេះបើតាមការផ្សាយរបស់ Bangkok Post កាលពីថ្ងៃចន្ទទី១៩ខែមករាឆ្នាំ២០២៦។

គណបក្សប្រជាជន (រូបថត៖ Reuters)

ការស្ទង់មតិរបស់ Suan Dusit ដែលធ្វើឡើងលើមនុស្ស ២ ៥៨៦ នាក់ទូទាំងប្រទេស ចន្លោះថ្ងៃទី ១៣ ដល់ ១៦ ខែមករា បង្ហាញថា គណបក្ស ប្រជាជន កំពុងនាំមុខដាច់នៅក្នុងជម្រើសគោលនយោបាយធំៗចំនួន ៤ ក្នុងចំណោម ៥ ខណៈគណបក្សភឿថៃ កំពុងតាមពីក្រោយ នៅលំដាប់ទី២។

ក្នុងចំណោមគោលនយោបាយទាំង៥ គឺគណបក្សប្រជាជនបាននាំមុខគេចំនួន៤បាត់ទៅហើយ ក្នុងនោះមានដូចជា៖វិស័យអប់រំ ៤៣.៩៣%, ការប្រឆាំងអំពើពុករលួយ ៣៩.៨៩%, នយោបាយនិងសន្តិសុខ ៣៨.១៤% និងវិស័យកសិកម្ម ៣៥.៨២% ចំណែកគោលនយោបាយតែមួយគត់ដែលគណបក្សភឿថៃ នាំមុខគឺតម្លៃទំនិញ និងសេដ្ឋកិច្ចគ្រួសារ ដែលទទួលបានសំឡេងគាំទ្រ ៣៥.៦៣%។

គណបក្សប្រជាជន (រូបថត៖ Reuters)

បើបើនិយាយពីសំឡេងគាំទ្រសម្រាប់សន្លឹកឆ្នោតបញ្ជីឈ្មោះបក្ស (Party-list) វិញ ការស្ទង់មតិបង្ហាញថា គណបក្សប្រជាជនមានសំឡង ៣៤.១១% បើប្រៀបធៀបគណបក្សភឿថៃ ដែលមានត្រឹម១៨.៣៧% ប៉ុណ្ណោះ។

ទន្ទឹមនោះ បើនិយាយពីការគាំទ្រសមាជិកសភាមណ្ឌលវិញ គណបក្សប្រជាជនក៏កំពុងនាំមុខដាច់ដែរ ដោយមានសំឡេង ៣៣.១៤% បើធៀបនឹងសំឡេង ១៩.៤៩% របស់បក្សភឿថៃ។

គណបក្សប្រជាជន (រូបថត៖ Reuters)

ងាកទៅមើលការស្ទង់មតិរបស់ Nida វិញ, គណបក្សប្រជាជន កំពុងនាំមុខដាច់នៅក្នុងខេត្តឈៀងម៉ៃ ដែលជាមណ្ឌលធ្លាប់តែគណបក្សភឿថៃ ធ្លាប់ប្រមូលបានសំឡេងលើសលុបតាំងពីដើមមក។ លោក Natthaphong Ruengpanyawut មេបក្សប្រជាជន ទទួលបានការគាំទ្រដល់ទៅ ៣១.៤០% ឯណោះក្នុងនាមជាបេក្ខភាពនាយករដ្ឋមន្ត្រីដែលគេពេញចិត្តបំផុត។

សូមជម្រាបថា ការបោះឆ្នោតសកលនៅប្រទេសថៃ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២៦ ដែលវាជាការបោះឆ្នោតមុនអាណត្តិ ក្រោយការរំលាយសភាកាលពីខែធ្នូ ឆ្នាំ ២០២៥។

លទ្ធផលបណ្តោះអាសន្ន នឹងត្រូវប្រកាសនៅយប់ថ្ងៃបោះឆ្នោតនោះតែម្ដង។ តាមច្បាប់បោះឆ្នោតថៃ គណៈកម្មាធិការរៀបចំការបោះឆ្នោត មានពេលរហូតដល់ ៦០ ថ្ងៃ ដើម្បីត្រួតពិនិត្យ និងប្រកាសលទ្ធផលជាផ្លូវការ។ ដូច្នេះ លទ្ធផលផ្លូវការអាចនឹងត្រូវប្រកាសយ៉ាងយូរបំផុតត្រឹមដើមខែមេសា ឆ្នាំ២០២៦៕

អត្ថបទ៖ សុខ សុវណ្ណ

ការស្ទង់មតិនៅថៃ៖ គណបក្សប្រជាជនកំពុងនាំមុខដាច់ ចំណែកភឿថៃ ឈរលំដាប់លេខ២

The post ការស្ទង់មតិនៅថៃ៖ គណបក្សប្រជាជនកំពុងនាំមុខដាច់ ចំណែកភឿថៃ ឈរលំដាប់លេខ២ appeared first on Kampuchea Thmey Daily.

បេក្ខជនឈរឈ្មោះបោះឆ្នោតនាយករដ្ឋមន្ត្រីថៃម្នាក់ ដាក់ចេញគោលនយោបាយ «ប្រពន្ធ១ ប្តី៤»
បេក្ខជនឈរឈ្មោះបោះឆ្នោតនាយករដ្ឋមន្ត្រីថៃម្នាក់បានបង្កភាពភ្ញាក់ផ្អើល តាមរយៈការដាក់ចេញនូវគោលនយោបាយ ប្រពន្ធ១ ប្តី៤។

លោក Mongkolkit Suksintharanont (រូបថត៖ Khaosod)

បេក្ខជនរូបនេះមានឈ្មោះ Mongkolkit Suksintharanont មកពីគណបក្សជម្រើសថ្មីថៃ ដោយលោកបានបញ្ជាក់ច្បាស់ៗថា គោលនយោបាយនេះអាចអនុញ្ញាតឲ្យស្រ្តីម្នាក់អាចយកប្តី៤នាក់បាន ប្រសិនបើមានការឯកភាពគ្នាក្នុងគ្រួសារ។

តាមការផ្សាយរបស់ Khaosod នៅថ្ងៃអង្គារទី១៣ខែមករាឆ្នាំ២០២៦ លោក Mongkolkit បានបង្ហោះសារលើបណ្តាញសង្គមថា៖ «ក្នុងន័យសមភាពយេនឌ័រ ស្ត្រីគួរតែត្រូវបានអនុញ្ញាតឲ្យមានប្តីមិនលើសពី៤នាក់ ប្រសិនបើមានការយល់ព្រមពីគ្នាទៅវិញទៅមក»។

លោក Mongkolkit Suksintharanont (រូបថត៖ Khaosod)

យ៉ាងណា សំណើនេះធ្វើឲ្យអ្នកលេងបណ្តាញសង្គមផ្ទុះការជជែកវែកញែកគ្នាយ៉ាងខ្លាំង ហើយមានអ្នកខ្លះនិយាយថា លោក Mongkolkit មានចេតនាធ្វើបែបនេះ ដើម្បីគ្រាន់តែចង់ឲ្យមនុស្សលើកយកប្រធានបទនេះទៅនិយាយគ្នាប៉ុណ្ណោះ។

យ៉ាងណា នេះមិនមែនទើបលើកដំបូងឡើយដែល Mongkolkit ដាក់ចេញគោលនយោបាយបង្កការភ្ញាក់ផ្អើលបែបនេះ។ ពោលកាលពីមុន លោកធ្លាប់បានស្នើឲ្យបង្កើត «កងកម្លាំងអវកាស» សម្រាប់ប្រទេសថៃ, ផ្តល់ការលើកទឹកចិត្តជាសាច់ប្រាក់ដល់ស្ត្រីដែលមានផ្ទៃពោះដើម្បីដោះស្រាយបញ្ហាអត្រាកំណើតធ្លាក់ចុះ, ការកំណត់ឲ្យពលរដ្ឋក្នុងវ័យធ្វើការត្រូវហាត់ប្រាណប្រចាំថ្ងៃជាថ្នូរនឹងការឡើងប្រាក់បៀវត្សរ៍ និងការពង្រឹងវិស័យយោធា រួមទាំងលទ្ធភាពនៃការទិញយកអាវុធនុយក្លេអ៊ែរផងដែរ»៕

អត្ថបទ៖ សុខ សុវណ្ណ

ផ្កាយរណបថៃ ដែលជាសមិទ្ធផលក្នុងស្រុក ទទួលបរាជ័យ​ពេល​បាញ់​បង្ហោះ​នៅ​ឥណ្ឌា

The post បេក្ខជនឈរឈ្មោះបោះឆ្នោតនាយករដ្ឋមន្ត្រីថៃម្នាក់ ដាក់ចេញគោលនយោបាយ «ប្រពន្ធ១ ប្តី៤» appeared first on Kampuchea Thmey Daily.

ថៃ នឹងរៀបចំការបោះឆ្នោត នៅថ្ងៃទី៨ខែកុម្ភៈឆ្នាំក្រោយ
តាមការផ្សាយរបស់ Thai PBS, ប្រទេសថៃនឹងរៀបចំការបោះឆ្នោតនៅថ្ងៃទី៨ខែកុម្ភៈឆ្នាំ២០២៦។

កាលបរិច្ឆេទនេះ ត្រូវបានប្រកាសបន្ទាប់ពី ស្តេច Maha Vajiralongkorn ចេញព្រះរាជក្រឹត្យ អនុម័តការរំលាយសភា កាលពីថ្ងៃសុក្រទី១២ខែធ្នូ។

(រូបថត៖ Reuters)

លោក អានុទីន ឆានវីរៈគុល នឹងដឹកនាំរដ្ឋបាលបណ្តោះអាសន្នរហូតដល់រដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង ហើយនោះគឺ​ជា​ការ​រំលា​យ​សភា​លើកទី១៦ ចាប់តាំងពីការបញ្ចប់របបរាជាធិបតេយ្យផ្តាច់ការក្នុងឆ្នាំ​១៩៣២​មក។

មុននេះដែរ លោក Narong Klanwarin ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតថៃ បាន​ឲ្យ​ដឹង​​ថា ស្ថាប័នខ្លួន​បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការរៀបចំការបោះឆ្នោតជាតិ​ឲ្យ​បានឆាប់តាមដែលអាចធ្វើទៅបាន ហើយបដិសេធនូវក្តីព្រួយបារម្ភដែលថា គណៈកម្មការអាចមានភាពលម្អៀង​ទៅរកបក្សនយោបាយណាមួយ។

សូមជម្រាបជាថ្មី បើយោងតាមកំណត់ត្រាប្រវត្តិសាស្ត្រ ការរំលាយសភាកន្លងមករបស់ប្រទេសថៃចំនួន៧​លើក​ គឺបណ្តាលមកពីការបាត់បង់សំឡេងភាគច្រើន ឬប្រឈមមុខនឹងភាពប្រេះឆាផ្ទៃក្នុង ដូចជា​នៅឆ្នាំ១៩៣៨, ១៩៧៦ និង ២០១១។

ការរំលាយចំនួន៣​លើក បានកើតចេញពីការប៉ះទង្គិចគ្នាជុំវិញច្បាប់ចម្រូងចម្រាស ដូចជាជម្លោះឆ្នាំ១៩៤៥ ជុំវិញច្បាប់ឧក្រិដ្ឋជនសង្គ្រាម និងវិវាទជុំវិញច្បាប់លើកលែងទោសនៅឆ្នាំ២០១៣ ហើយការរំលាយ៣លើកផ្សេងទៀតបានកើតឡើងក្នុងអំឡុងវិបត្តិនយោបាយ ឬសេដ្ឋកិច្ចធំៗ ដោយជា​ការ​កត់សម្គាល់នៅឆ្នាំ១៩៩២ ក្នុងអំឡុងពេលភាពចលាចល «Black May» និងឆ្នាំ២០០៦ នៅចំពេលមានការតវ៉ាទ្រង់ទ្រាយធំប្រឆាំងនឹងលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ៕

អត្ថបទ៖ សុខ សុវណ្ណ

ព្រឹទ្ធសភាថៃត្រៀមសម្រេចជោគវាសនានៃ MoU ជាមួយកម្ពុជា ស្ដី​ពីព្រំដែន​សមុទ្រ

The post ថៃ នឹងរៀបចំការបោះឆ្នោត នៅថ្ងៃទី៨ខែកុម្ភៈឆ្នាំក្រោយ appeared first on Kampuchea Thmey Daily.

របបយោធាមីយ៉ាន់ម៉ា អនុវត្តវិធី​បំបិទសំឡេង​អ្នក​ប្រឆាំងការបោះឆ្នោត
របបយោធាដែលកំពុងកាន់អំណាចរបស់ប្រទេសមីយ៉ាន់ម៉ាបានបង្កើនការបង្រ្កាបលើអ្នករិះគន់ការបោះឆ្នោតនាពេលខាងមុខ ដោយបានកាត់ទោសមនុស្សចំនួន ៦៤នាក់ ចាប់តាំងពីច្បាប់ការពារការបោះឆ្នោតចូលជាធរមានកាលពីថ្ងៃទី ២៩ ខែកក្កដា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Irrawaddy កាលពីថ្ងៃទី០៦ខែតុលា។

ឧត្តមសេនីយ៍ មីន អ៊ុងឡាំង មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា

ច្បាប់​នេះ​មាន​ទោស​ធ្ងន់​ធ្ងរចាប់​ពី​ដាក់​គុក​បី​ឆ្នាំ​រហូត​ដល់​ទោស​ប្រហារ​ជីវិត​ចំពោះអ្នក​ណា​ដែល​និយាយ​ប្រឆាំង ឬ​ព្យាយាម​ជ្រៀត​ជ្រែក​ក្នុង​ការ​បោះ​ឆ្នោត។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ឧត្តមសេនីយ៍ឯក Tun Tun Naung បាននិយាយថា គិតត្រឹមថ្ងៃទី ៣០ ខែកញ្ញា មានសំណុំរឿងចំនួន ២៤ ត្រូវបានបញ្ជូនទៅតាមច្បាប់ ហើយបានសន្យាថា អាជ្ញាធរនឹងបន្តចាត់វិធានការលើមនុស្សដែលផ្សព្វផ្សាយសារប្រឆាំងការបោះឆ្នោត។

សកម្មភាពរបស់របបនេះបានទាញការថ្កោលទោសពីរដ្ឋាភិបាលលោកខាងលិច និងក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសមីយ៉ាន់ម៉ា ដោយ​​បរិហារការបោះឆ្នោតដែលគ្រោងធ្វើឡើងនៅថ្ងៃទី ២៨ខែធ្នូ​ចុង​ឆ្នាំ​នេះ​ ថាជាការបោកប្រាស់ដើម្បីធ្វើឱ្យការគ្រប់គ្រងយោធាក្លាយជាស្របច្បាប់។ នៅ​ទីក្រុង Yangon និង Mandalay សកម្មជន​បន្ត​ប្រឆាំង​របប​យោធា ដោយ​បាន​ចែក​ខិត្តប័ណ្ណ​អំពាវនាវ​ឱ្យ​ធ្វើ​ពហិការ​ក្រោម​ពាក្យស្លោក «No Votes Under Guns»។

នៅក្នុងករណីមួយគួរឱ្យកត់សម្គាល់ លោក Ko Nay Thway អាយុ ៣៦ ឆ្នាំមកពីរដ្ឋ Shan បានក្លាយជាមនុស្សដំបូងគេដែលជាប់ពន្ធនាគារក្រោមច្បាប់ថ្មីនេះ ដែលត្រូវកាត់ទោសឱ្យជាប់គុកប្រាំពីរឆ្នាំពីបទរិះគន់ការបោះឆ្នោតនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

គួរបញ្ជាក់ថាការបោះឆ្នោតគ្រោងនឹងធ្វើឡើងនៅក្នុងសង្កាត់ចំនួន ១០២ ដែលគ្រប់គ្រងដោយរដ្ឋាភិបាល ភាគច្រើននៅក្នុងទីក្រុងYangonនិងទីក្រុងNaypyitaw ខណៈដែលរដ្ឋភាគច្រើនក្នុងនៅតែជាប់គាំងនៅក្នុងជម្លោះ ឬស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមប្រដាប់អាវុធប្រឆាំងយោធា៕

ក្រុមប្រឆាំងការបោះឆ្នោតពាក់អាវ « No vote just trap»

អត្ថបទ៖ ប៊ុន សុភាព

The post របបយោធាមីយ៉ាន់ម៉ា អនុវត្តវិធី​បំបិទសំឡេង​អ្នក​ប្រឆាំងការបោះឆ្នោត appeared first on Kampuchea Thmey Daily.

ប្រទេសស៊ីរី រៀបចំការបោះឆ្នោតជាលើកដំបូងចាប់តាំងពីរបបលោក អាសាដ ដួលរលំ
ប្រទេសស៊ីរីបានរៀបចំការបោះឆ្នោតសភាលើកដំបូងរបស់ខ្លួន ជិតមួយឆ្នាំបន្ទាប់ពីការទម្លាក់មេដឹកនាំដ៏យូរលោក បាស្សា អាល់អាសាដ (Bashar Al-Assad) ដែលជាការកត់សម្គាល់ជំហានបណ្តោះអាសន្នក្នុងការផ្លាស់ប្តូរនយោបាយរបស់ស៊ីរី បន្ទាប់ពីសង្គ្រាមស៊ីវិលជាងមួយទសវត្សរ៍។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី០៦ខែតុលា។

(រូបភាព៖  Shutterstock)

សភាប្រជាជនថ្មីដែលមានសមាជិក ២១០ នាក់នឹងបម្រើការរយៈពេល ៣០ខែ ហើយព្រាងរដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោតថ្មី ដោយមានអាសនៈពីរភាគបីត្រូវបានជ្រើសរើសដោយការិយាល័យបោះឆ្នោតតាមខេត្ត និងមួយភាគបីត្រូវបានតែងតាំងដោយប្រធានាធិបតីបណ្តោះអាសន្ន Ahmed al-Sharaa ។

ការបោះឆ្នោតបានធ្វើឡើងក្រោមសន្តិសុខដ៏តឹងរ៉ឹងនៅក្នុងទីក្រុង Damascus, Aleppo, Latakia និងទីក្រុងផ្សេងទៀត ទោះបីជាការបោះឆ្នោតត្រូវបានពន្យារពេលនៅក្នុងតំបន់ Sweida និងតំបន់ដែលគ្រប់គ្រងដោយជនជាតិឃឺដក៏ដោយ។ បេក្ខជនបានប្រកួតប្រជែងយ៉ាងខ្លាំងក្លា ដោយអ្នកបោះឆ្នោតបានលើកឡើងពីភាពបើកចំហ និងសេរីភាពច្រើនជាងបើធៀបនឹងការបោះឆ្នោតសម័យលោក Assad ទោះបីជាអ្នករិះគន់បានអះអាងថា ប្រព័ន្ធនេះនៅតែអនុគ្រោះដល់ឥស្សរជន និងខ្វះលទ្ធិប្រជាធិបតេយ្យពេញលេញក៏ដោយ។

(រូបភាព៖ Reuters)

នៅទីក្រុង Latakia ដែលជាមូលដ្ឋានរឹងមាំរបស់របបលោក Assad បេក្ខជននិកាយស៊ុននីទទួលបានជ័យជំនះ បើទោះបីជាភាពតានតឹងផ្នែកនិកាយបន្តអូសបន្លាយរក៏ដោយ។ មេដឹកនាំបណ្តោះអាសន្នបានសាទរការបោះឆ្នោតនេះថាជាជំហានរួមមួយឆ្ពោះទៅរកការកសាងឡើងវិញ ខណៈដែលអ្នកចូលរួមបានពណ៌នាថាវាជាដំណើរការបោះឆ្នោតដ៏មានអត្ថន័យលើកដំបូងក្នុងជីវិតរបស់ពួកគេ៕

(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

The post ប្រទេសស៊ីរី រៀបចំការបោះឆ្នោតជាលើកដំបូងចាប់តាំងពីរបបលោក អាសាដ ដួលរលំ appeared first on Kampuchea Thmey Daily.

មីយ៉ាន់ម៉ា ​នឹង​រៀបចំ​ការ​បោះ​ឆ្នោត​ដំណាក់​កាល​ទី​មួយ​នៅ​ថ្ងៃ​ទី ២៨ ខែ​ធ្នូ
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ាបានប្រកាសនៅថ្ងៃទី១៨ខែសីហា នេះថា ប្រទេសមីយ៉ាន់ម៉ានឹងរៀបចំការបោះឆ្នោតសកលដំណាក់កាលដំបូងរបស់ខ្លួននៅថ្ងៃទី ២៨ ខែធ្នូក្នុងឆ្នាំ២០២៥ ខាងមុខ ដែលការបោះឆ្នោតនេះនឹងមានច្រើនដំណាក់កាលអាស្រ័យលើសន្តិសុខក្នុងតំបន់នីមួយៗ។

ឧត្តមសេនីយឯក មីន អ៊ុងឡាំង មេដឹកនាំរបបសឹកមីយ៉ាន់ម៉ា

ការបោះឆ្នោតនេះគឺជាលើកដំបូងចាប់តាំងពីរដ្ឋប្រហារឆ្នាំ ២០២១ នឹងត្រូវធ្វើឡើងនៅក្នុងខែធ្នូ និងខែមករា ក្នុងដំណាក់កាលជាច្រើន ដោយផ្អែកលើបញ្ហាសន្តិសុខរបស់តំបន់នីមួយៗនៅក្នុងប្រទេស។ មុនប្រកាសថ្ងៃរៀបចំការបោះឆ្នោតនេះរបបសឹកមីយ៉ាន់ម៉ាបានបញ្ចប់ជាផ្លូវការនូវការដាក់ប្រទេសក្នុងគ្រាអាសន្នដែលបានដាក់ជាលើកដំបូងតាំងពីរដ្ឋប្រហារ និងបានប្រកាសពីការរៀបចំរចនាសម្ព័ន្ធរដ្ឋបាលឡើងវិញដើម្បីរៀបចំសម្រាប់ការបោះឆ្នោតខាងមុខ។

ឧត្តមសេនីយឯក មីន អ៊ុងឡាំង(Min Aung Hlaing) ដែលបានដឹកនាំរដ្ឋប្រហារឆ្នាំ ២០២១ បានលាលែងពីតំណែងជានាយករដ្ឋមន្ត្រី ប៉ុន្តែនៅតែកាន់អំណាចជាប្រធានាធិបតីស្តីទី។ ឥឡូវនេះលោកក៏ដឹកនាំក្រុមថ្មីមួយដែលមានឈ្មោះថា គណៈកម្មការសន្តិសុខ និងសន្តិភាពរដ្ឋ ដែលនឹងត្រួតពិនិត្យការបោះឆ្នោតនាពេលខាងមុខ។ ស្ថាប័នគ្រប់គ្រងចាស់របស់យោធា គឺក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ត្រូវបានរំលាយ ហើយអំណាចរបស់វាត្រូវបានប្រគល់ឱ្យក្រុមដែលគ្រប់គ្រងដោយយោធាមួយទៀត គឺក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខ។

ទោះបីជាយ៉ាងណាក៏ដោយ ការបោះឆ្នោតនឹងប្រឈមមុខនឹងបញ្ហាប្រឈមធ្ងន់ធ្ងរ រួមទាំងសង្រ្គាមស៊ីវិលទូទាំងប្រទេស និងការបដិសេធយ៉ាងទូលំទូលាយពីកងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យ( ប្រឆាំងយោធា) ដែលចាត់ទុកថាដំណើរការបោះឆ្នោតនេះមិនស្របច្បាប់ និងថាវាជាល្បិចរបស់របបសឹកមីយ៉ាន់ម៉ាដើម្បីទទួលបានអំណាចស្របច្បាប់ប៉ូណ្ណោះ៕

ការបោះឆ្នោតរបស់ប្រទេសមីយ៉ាន់ម៉ាកាលពីឆ្នាំ២០២០។

អត្ថបទ៖ ប៊ុន សុភាព

The post មីយ៉ាន់ម៉ា ​នឹង​រៀបចំ​ការ​បោះ​ឆ្នោត​ដំណាក់​កាល​ទី​មួយ​នៅ​ថ្ងៃ​ទី ២៨ ខែ​ធ្នូ appeared first on Kampuchea Thmey Daily.