ការប្រើប្រាស់ក្នុងស្រុក Archives - Kampuchea Thmey Daily

វៀតណាមគ្រោង​ជំរុញការប្រើប្រាស់ក្នុងស្រុក និងពិពិធកម្មទីផ្សារនាំចេញ
វៀតណាមកំពុងផ្តោតលើការជំរុញការប្រើប្រាស់ក្នុងស្រុក និងការធ្វើពិពិធកម្មទីផ្សារនាំចេញ ដើម្បីធានាបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ​ក្នុងបរិបទនៃហានិភ័យ​ពន្ធខ្ពស់​ពីបណ្ដាទីផ្សារសំខាន់ៗដូចជាសហរដ្ឋអាមេរិក និងអឺរ៉ុបជាដើម។ នេះបើតាម​ការចុះផ្សាយរបស់កាសែត Viet Nam News។

ប្រធានសមាគមអ្នកលក់រាយវៀតណាម (AVR) លោក Nguyễn Anh Đức បានលើកឡើងពីការិយាល័យស្ថិតិជាតិ ដោយរាយការណ៍ថា ចំណូលពីការលក់រាយក្នុងស្រុក និងសេវាកម្មអតិថិជន បាន​ឈានដល់ជាង ៦៥ ប៊ីលាន​ដុល្លារ ​ក្នុងត្រីមាសទី ១ នៃឆ្នាំ ២០២៥ ដោយកើនឡើង ៩,៩ ភាគរយ ធៀប​នឹង​រយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយ​ផ្នែកម្ហូបអាហាររួមចំណែកខ្លាំងបំផុត។

លោក​បាន​បន្ត​ថា ​ភាពរឹង​មាំ​នៃទីផ្សារ​ក្នុង​ស្រុក​ដែលមាន​មនុស្សរស់នៅជាង ១០០ លាន​នាក់ ​គឺ​មាន​សារៈ​សំខាន់​សម្រាប់​អាជីវកម្ម។ តួលេខនេះ បង្ហាញពីសក្តានុពលដ៏សំខាន់នៃទីផ្សារក្នុងស្រុក  ដោយ​អាចជួយ​ប៉ះប៉ូវនូវការធ្លាក់ចុះនៃការបញ្ជាទិញ​ពីខាងក្រៅ។​

ក្នុងពេលជាមួយ​គ្នា​នោះ រដ្ឋាភិបាលកំពុង​ពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើពិពិធកម្ម​ទីផ្សារនាំចេញ ​ដោយ​អាចកាត់បន្ថយហានិភ័យ នៅពេល​មាន​កំណើន​នៃការអនុវត្តគោលនយោបាយ​បែបការពារនិយមជុំវិញពិភពលោក។​

អ្នកតំណាងពាណិជ្ជកម្មមកពីការិយាល័យជំរុញការនាំចេញ​ឈីលី (ProChile) លោក Pablo Arancibia Salazar បានកត់សម្គាល់ថា ​អាមេរិកខាងត្បូង​មានផលិតផលក្នុងស្រុកសរុបចំនួន ៤ ​ទ្រីលានដុល្លារ និងប្រជាជនចំនួន ៤៣១ លាននាក់ ដែល​បង្ហាញពីទីផ្សារដ៏គួរឱ្យទាក់ទាញសម្រាប់ផលិតផលវៀតណាមដូចជា ផលិតផល​វារីវប្បកម្ម​ ផលិតផលឈើ កាហ្វេ អង្ករ និងស៊ីម៉ងត៍ ជាដើម ខណៈផលិតផលទាំងអស់នេះសុទ្ធតែមាន​ការគាំទ្រពីអ្នកប្រើប្រាស់ពីក្នុងតំបន់។ ​

ទន្ទឹមនឹងនេះ ទីផ្សារនៃប្រទេសកាន់សាសនាអ៊ិស្លាម ក៏ត្រូវបាន​កំណត់ថាជាគោលដៅនាំចេញដ៏​សំខាន់សម្រាប់វៀតណាម ទោះបីជាមានស្តង់ដារតឹងរ៉ឹង ជាពិសេសសម្រាប់​លិខិតបញ្ជាក់ហាឡាលក៏ដោយ។

ផលិតផលកសិកម្ម ដែលមានលិខិតបញ្ជាក់ហាឡាលរបស់វៀតណាម ទទួលបានអត្ថប្រយោជន៍ពិសេសដើម្បីពង្រីកចំណែកទីផ្សារពិភពលោក​លើវិស័យនេះ​។ អនុប្រធានសមាគមគ្រាប់ស្វាយចន្ទីវៀតណាម លោក Trần Văn Hiệp បាន​មានប្រសាសន៍ថា ទីផ្សារហាឡាលមានទំហំធំខ្លាំង ដែលត្រូវបានព្យាករ​ថានឹងកើនឡើងដល់ ១០ ទ្រីលានដុល្លារនៅឆ្នាំ ២០៣០ ជាមួយនឹងអត្រាកំណើនប្រចាំឆ្នាំ ប្រហែល ៥,៥ ភាគរយ៕

The post វៀតណាមគ្រោង​ជំរុញការប្រើប្រាស់ក្នុងស្រុក និងពិពិធកម្មទីផ្សារនាំចេញ appeared first on Kampuchea Thmey Daily.