ការផ្ដោតអារម្មណ៍ Archives - Kampuchea Thmey Daily

២ យ៉ាងធំៗ ជាមេរោគធ្វើឲ្យយើងមិនផ្ដោតលើការងារ
តើអ្នកមានដឹងទេថា ចំណុច​តូចមួយក្នុងជីវិតយើងពេលខ្លះ​ អាច​បំផ្លាញ​សមត្ថភាព​ផ្តោតលើ​ការងារ​របស់​អ្នក​បានយ៉ាងងាយស្រួល។ នេះជាការពិត ពេលខ្លះយើង​អត់​បាន​ចាប់​អារម្មណ៍​សូម្បី​តែ​បន្តិច​ តែ​វា​តែងនៅ​ជាមួយ​យើង​ ជាពិសេស​បុគ្គលិក​ដែល​បំពេញ​ការងារតាមស្ថាប័ន។

ទន្ទឹមនោះ ​មានមេរោគ២យ៉ាង ដែលនាំឲ្យបុគ្គលនោះមិនងាកមកផ្ដិតអារម្មណ៍ជាមួយការងារសោះ៖

១ លេងប្រព័ន្ធផ្សព្វផ្សាយសង្គម

ស្មាតហ្វូន ថេប្លេត ឧបករណ៍ទាំងនេះកំពុងនាំ​យើងចូលទៅក្នុងពិភព​ប្រព័ន្ធផ្សព្វផ្សាយ​សង្គម​យ៉ាង​ឆាប់រហ័ស។ មនុស្សជាច្រើន​ចូល​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ច្រើន​ជាង ១២ ម៉ោង​ក្នុង​មួយ​ថ្ងៃ។ ជា​លទ្ធផល យើង​ខ្ជះខ្ជាយ​ពេលវេលា និងទទួលបានព័ត៌មានយ៉ាងច្រើន។ វាជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​យើង ​មិន​អាច​ផ្ដោត​លើ​ការងារ​របស់​យើង​បាន​ល្អ​ ដូចដែល​គួរធ្វើឡើយ។

២ ការប្រជុំច្រើនពេក

ក្រុមហ៊ុនជាច្រើនចំណាយពេលមួយថ្ងៃ​របស់ពួកគេក្នុងការប្រជុំការងារ ហើយ​មិនធ្វើអ្វី​ផ្សេង​ទៀត​ឡើយ។ ការស្រាវជ្រាវបានបង្ហាញថា ការប្រជុំច្រើនពេកគឺមិនល្អ​សម្រាប់​ខួរក្បាល។ វាបណ្តាល​ឲ្យ​មានការថយចុះ​សក្តានុពលការងារ។ ជាការពិតណាស់ វាធ្វើឲ្យ​មនុស្ស​ផ្តោត​លើការងារ​កាន់​តែ​អាក្រក់វិញទេ។

បើ​សួរ​ថា ​ត្រូវ​ដោះស្រាយ​យ៉ាង​ម៉េច បើ​ឆ្លើយ​ថា​ប្រើ​បណ្ដាញ​សង្គម​តិច។ ធ្វើឲ្យមានការប្រជុំខ្លីជាង និងមានប្រសិទ្ធភាពជាងនេះ នឹងមានផលប៉ះពាល់តិចតួច។ នៅក្នុង Harvard Business Review នេះគឺជាការផ្តល់យោបល់មួយចំនួនដែលបុគ្គលិកគ្រប់រូបគួរធ្វើដាច់ខាត៖

១ សមាធិ ប្រតិបត្តិសតិ សមាធិ​សាមញ្ញ គ្រាន់តែដកដង្ហើមវែងៗពីរបីនាទី រហូតដល់ ៣០ នាទី អាចនាំឲ្យ​មានការផ្តោតអារម្មណ៍កាន់តែច្រើន។ យើងអាចដោះស្រាយ​បញ្ហា​កាន់​តែ​មាន​ប្រសិទ្ធភាព ហើយេជាពិសេស​ក៏ធ្វើឲ្យយើងមានភាពវៃឆ្លាត​ខាង​ផ្លូវ​អារម្មណ៍ និងធ្វើការ​សម្រេចចិត្ត​បាន​ល្អប្រសើរ។

២ រៀបចំ​កិច្ចការ និង​ពេលវេលា  ការងារដែលត្រូវការថាមពលគិត​ច្រើន ​ទាមទារ​ការ​ច្នៃប្រឌិតខ្លះៗ ​ដូច​ជា​ការ​ឆ្លើយ​អ៊ីមែល ការ​ជម្រះ​ឯកសារ ត្រូវចេះបែងចែកពេលវេលាឲ្យច្បាស់​ ហើយគិតថាគួរធ្វើមួយណាទុកមួយណា។​ បើយើងរៀបចំ ហើយបែងចែក នោះយើងនឹងឆ្លាតវ៉ៃក្នុងការធ្វើការងារ។

៣ រៀបចំតុ អេក្រង់​ទូរសព្ទ  អេក្រង់​កុំព្យូទ័រ ការរក្សាវាឲ្យ​មានរបៀបរៀបរយ នឹងធ្វើឲ្យ​វាកាន់តែងាយស្រួលសម្រាប់​យើងក្នុងការផ្តោតលើការងាររបស់យើង។ កាន់តែងាយស្រួលស្វែងរក​អ្វីដែលអ្នកចង់បានថែ​មមួយកម្រិតទៀត។

យ៉ាងណាមិញ​ អាចសាកល្បងការណែនាំទាំងនេះ។ យើង​ខ្ញុំ​ជឿ​ជាក់​ថា​ នឹង​ធ្វើឲ្យ​​អ្នក​ផ្ដោត​លើ​ការងារ​របស់​អ្នក​កាន់​តែ​ខ្លាំងជាមុន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖មិត្តរួមការងារ ៥ ប្រភេទ តែងធ្វើឲ្យជីវិតការងារកាន់តែស្មុគស្មាញ

ចុចអាន៖គន្លឹះ ៥ យ៉ាង ជួយពង្រឹងផ្លូវអាជីពឲ្យកាន់តែរឹងមាំ និងប្រសើរជាងមុន

The post ២ យ៉ាងធំៗ ជាមេរោគធ្វើឲ្យយើងមិនផ្ដោតលើការងារ appeared first on Kampuchea Thmey Daily.

គន្លឹះខ្លះៗជួយឱ្យផ្តោតអារម្មណ៍កាន់តែល្អលើកិច្ចការសំខាន់ៗ
ពេលឮពាក្យថា ផ្ដោតអារម្មណ៍កាន់តែល្អ គ្នាយើងប្រាកដជានិយាយថា កុំគិតច្រើនទៅចប់បាត់ហើយ! មែនអត់? ប៉ុន្តែនៅទីនេះ វាមានអ្វីដែលច្រើនជាងពាក្យ កុំគិតច្រើនទៅទៀត។ ចង់ដឹងថា ជាអីខ្លះទេ? តោះអានជាមួយគ្នា ពីវិធីផ្តោតអារម្មណ៍កាន់តែល្អលើកិច្ចការសំខាន់ៗ!

១. សរសេរអាទិភាពសំខាន់ៗ ហើយរំឭកវាជាប្រចាំ

ដើម្បីផ្តោតការយកចិត្តទុកដាក់លើអ្វីមួយឲ្យបានត្រឹមត្រូវ វាចាំបាច់ណាស់ក្នុងការរំឭកខ្លួនរាល់ថ្ងៃពីអ្វីដែលសំខាន់បំផុត។ ស្វែងរកអ្វីដែលចាំបាច់ក្នុងជីវិត ដើម្បីកំណត់គោលដៅឲ្យបានច្បាស់លាស់។ សួរខ្លួនឯងថា តើអ្វីដែលសំខាន់បំផុតសម្រាប់ខ្ញុំនៅឆ្នាំនេះ?

គិតអំពីកិច្ចការទាំងនោះ រួចជ្រើសរើសអាទិភាពសំខាន់ៗ ៤-៥ និងសរសេរទុក ហើយដាក់វានៅកន្លែងដែលអាចមើលឃើញញឹកញាប់ជាងគេ។

២. ​កំណត់អ្វីដែលមិនសំខាន់ រួចកាត់វាចេញ

ព្យាយាមស្វែងរក ឬរកនឹកសកម្មភាពអ្វីដែលតែងតែធ្វើឲ្យយើងខ្ជះខ្ជាយពេលវេលា ហើយចាប់ផ្ដើមបោះបង់វាចោល។ ត្រូវតែរកឲ្យឃើញនូវទម្លាប់មិនល្អនាំឲ្យយើងខាតពេល ហើយតាំងចិត្តឲ្យមុតមាំថា ឈប់ធ្វើតទៅទៀត។

៣. កាត់ផ្តាច់ការរំខាននានា

ព្យាយាមធ្វើការនៅកន្លែងដែលគ្មានការរំខាន ជាកន្លែងដែលយល់ថា ខ្លួនអាចបំពេញកិច្ចការបានផលផ្លែច្រើនបំផុត។ បើវាជាហាងកាហ្វេ ចូរទៅទីនោះ តែបើវាជាបណ្ណាល័យ នោះក៏ទៅបណ្ណាល័យទៅ។ ប៉ុន្តែបើមិនអាចចៀសកន្លែងខ្លះ គួរស្វែងយល់ពីវិធីដែលអាចការពារអារម្មណ៍កុំបែកឆ្វេងស្ដាំ ហើយរៀនគ្រប់គ្រងពេលវេលារបស់ខ្លួនជាមួយការងារឲ្យល្អបំផុត។

៤. កុំធ្វើកិច្ចការច្រើនមុខក្នុងពេលតែមួយ

នៅពេលធ្វើកិច្ចការច្រើនពេកច្របូកច្របល់ចូលគ្នា ពិតជាមិនអាចផ្តោតអារម្មណ៍លើកិច្ចការមួយឲ្យល្អបានទេ ហើយធ្វើឱ្យគុណភាពការងារទាំងអស់ថយចុះ។ ព្យាយាមចៀសវាងធ្វើកិច្ចការច្រើនក្នុងពេលតែមួយ ដោយរៀបចំភារកិច្ចសំខាន់ធ្វើជាមុន។ អនុវត្តការងារម្តងមួយៗ ដោយព្យាយាមផ្តោតតែលើកិច្ចការនីមួយៗឲ្យចប់សិន នោះយើងនឹងឃើញថា គុណភាពនៃការងារចាប់ផ្តើមកើនឡើងគួរឲ្យកត់សម្គាល់។

៥. ជំនួសគំនិតអវិជ្ជមានដោយគំនិតវិជ្ជមាន

អារម្មណ៍អវិជ្ជមានសុទ្ធតែរំខានដល់ការផ្តោតអារម្មណ៍មិនឲ្យផ្លូវចិត្តលូតលាស់។ ការអាក់អន់ចិត្ត កំហឹង សម្អប់ និងច្រណែនជាដើម មិនដែលធ្វើឲ្យជីវិតមានគុណភាពល្អនោះឡើយ។ ដូច្នេះ រៀនអភ័យទោសចំពោះការប្រមាថមាក់ងាយ និងកំហុសពីអតីតកាល ដោយគ្រាន់តែជំនួសនូវការគិតល្អៗទៅបានហើយ។

៦. ញញឹមទទួលភាពរីករាយជានិច្ច

ចងចាំថា យើងមានសិទ្ធិធ្វើអ្វីដែលខ្លួនស្រឡាញ់ពេញចិត្ត។ ជាការពិតការងារទាំងអស់មិនសុទ្ធតែផ្ដល់ភាពសប្បាយរីករាយនោះទេ ប៉ុន្តែយើងនៅតែអាចជ្រើសរើសទទួលឬមិនទទួលបាន ហើយព្យាយាមបំពេញជីវិតជាមួយនឹងសកម្មភាពដែលខ្លួនចូលចិត្ត។

ការផ្តោតអារម្មណ៍ ពិតជាត្រូវការចំណាយពេលនិងកម្លាំងច្រើនទម្រាំសម្រេចគោលដៅនៅក្នុងជីវិត ប៉ុន្តែយើងមានកម្លាំងគ្រប់គ្រាន់អាចធ្វើវាបានល្អ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Entrepreneur

ចុចអាន៖ ៣ វិធី​ដើម្បី​បង្វឹក​ខួរក្បាល​ឲ្យ​ឆ្លាតវៃ​ ទោះ​មាន​​ថ្ងៃ​ដ៏​មមាញឹក​យ៉ាងណា

ចុចអាន៖ ប្រើពេល ២៤ ម៉ោងឱ្យមានប្រសិទ្ធភាពសម្រាប់យុវវ័យក្រោម ២៥ ឆ្នាំ

The post គន្លឹះខ្លះៗជួយឱ្យផ្តោតអារម្មណ៍កាន់តែល្អលើកិច្ចការសំខាន់ៗ appeared first on Kampuchea Thmey Daily.