ការពារខ្លួន Archives - Kampuchea Thmey Daily

ក្រសួងសុខាភិបាល ក្រើនរម្លឹកពលរដ្ឋឱ្យការពារខ្លួន និងរក្សាសុខភាព ក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាម
ក្រសួងសុខាភិបាល បានក្រើនរម្លឹក ដល់ប្រជាពលរដ្ឋ ដែលតែងមានការ ជួបជុំគ្រួសារ បងប្អូន ញាតិមិត្ត រៀបចំធ្វើម្ហូបអាហារ និងធ្វើដំណើរកម្សាន្តទៅតាមរមណីយដ្ឋាននានា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន វៀតណាម នាពេលខាងមុខ ឱ្យចិត្តទុកដាក់ ការពារសុខភាព និងសុវត្ថិភាព។

តាមរយៈលិខិតដែលចេញផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ នេះ ក្រស្រួងសុខាភិបាល បានណែនាំឱ្យប្រជាពលរដ្ឋ ចូលរួមអនុវត្តវិធានការ ប្រកាន់ខ្ជាប់អនាម័យជាប្រចាំ ដោយលាងដៃឱ្យបានញឹកញាប់ ជាមួយសាប៊ូ និងទឹកស្អាត ឬអាល់កុល មុនចាប់ កាន់អាហារ បន្ទាប់ពីប៉ះពាល់សត្វ ការបោចសម្អាត ការសម្លាប់សត្វ លាងសម្អាតសាច់ ឬប៉ះពាល់វត្ថុ ដែលអាចជាប្រភពមេរោគ។ កុំប៉ះពាល់ ឬទទួលទានមាន់ ទា ឈឺ ឬងាប់ ពាក់ស្រោមដៃ និងម៉ាស់ ឬយកក្រមាចងបិតច្រមុះ មុនពេលចាប់កាន់មាន់ ទា ធ្វើម្ហូបអាហាររួចហើយ ស្រុះវាក្នុងទឹកពុះ មុននឹងបោចសម្អាតរោម។

ចំពោះចុងភៅត្រូវទុកដាក់អាហារឆៅ និងឆ្អិនដាច់ដោយឡែកពីគ្នា សម្អាតសម្ភារប្រើប្រាស់សម្រាប់ចម្អិនម្ហូប អាហារឱ្យបានត្រឹមត្រូវ និងត្រូវចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អ ជាពិសេសសាច់សត្វ ស៊ុត និងអាហារសមុទ្រ។ នៅពេលទិញម្ហូបអាហារដែលឆ្អិនស្រាប់នៅតាមផ្សារ ឬតាមដងផ្លូវ ត្រូវប្រាកដថាអាហារទាំងនោះ ឆ្អិនល្អ មានអនាម័យ មានសុវត្ថិភាព និងវេចខ្ចប់បានត្រឹមត្រូវ។ ត្រូវទុកដាក់ចំណីអាហារក្នុងសីតុណ្ហភាពមានសុវត្ថិភាព ហើយកុំរក្សាទុកអាហារក្នុងកន្លែងដែលមានសីតុណ្ហភាព ធម្មតាលើសពី ២ម៉ោង (បើសីតុណ្ហភាពត្រជាក់ត្រូវតិចជាង ៥អង្សាសេ និងបើក្ដៅ គឺត្រូវលើសពី ៦០ អង្សាសេ) ឬចម្អិនអាហារមួយពេលសម្រាប់តែមួយពេល ដោយមិនទុកអាហារសេសសល់យូរ ដែលអាច ផ្លូម ដែលបង្កឱ្យមានការរាករូស ឈឺពោះ ក្អួត ជាដើម។

ត្រូវប្រើប្រាស់ទឹកស្អាត និងគ្រឿងផ្សំធ្វើម្ហូបមានគុណភាពល្អ ហើយជៀសវាងការបន្ថែមសារធាតុគីមី ក្នុងម្ហូបអាហារ។ទទួលទានចំណីអាហារ និងពិសាទឹកឆ្អិនដាំពុះ ដែលមានអនាម័យ និងសុវត្ថិភាពល្អ កុំប្រើប្រាស់ម្ហូបអាហារហួសកាលកំណត់ប្រើប្រាស់ ឬមានសភាពខូចគុណភាព។ មិនត្រូវទទួលទានស្រា ដែលគ្មានប្រភពផលិតច្បាស់លាស់ ឬយកមេតាណុល មកលាយជាមួយស ស បង្កឱ្យមានការពុលរហូតដល់ស្លាប់បាត់បង់ជីវិត។

មិនត្រូវទទួលទានភេសជ្ជៈស្រវឹងលើសកម្រិត ដែលអាចបង្កឱ្យមានអំពើហឹង្សា និងគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។ នៅពេលក្អកកណ្តាស់ ត្រូវខ្ទប់មាត់ដោយពាក់ម៉ាស់ ឬប្រើកន្សែងដៃ ឬប្រើផ្នត់កែងដៃ និងមិនត្រូវខាកស្តោះ និងបន្ទោបង់ពាសវាលពាសកាល។ ត្រូវសម្រាន្តក្នុងមុង ស្លៀកពាក់ខោជើងវែង អាវដៃវែង ឱ្យបានជិត ដើម្បីបង្ការមូសខាំដែលអាចបង្កជាជំងឺគ្រុនឈាម។ ត្រូវប្រកាន់ខ្ជាប់នូវទម្លាប់រស់នៅស្អាត ធ្វើអនាម័យផ្ទះសម្បែង ផ្ទះមានពន្លឺចេញចូល ទុកដាក់របស់របរ និង សម្លៀកបំពាក់ទាំងនៅក្នុង និងក្រៅផ្ទះឱ្យមានសណ្តាប់ធ្នាប់ លុបបំបាត់ព្រៃស៊ុបទ្រុបជុំវិញផ្ទះ ដើម្បីកាត់ បន្ថយជម្រកមូស។ ពេលធ្វើដំណើរត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួនត្រូវប្រុងប្រយ័ត្ន និងបង្ការអគ្គិភ័យនៅតាមផ្ទះសម្បែងរៀងៗខ្លួន។

ប្រសិនបើប្រជាពលរដ្ឋមានអាការៈក្តៅខ្លួន ក្អក ពិបាកដកដង្ហើម ឬមានបញ្ហាសុខភាព ឬសង្ស័យ ថាមានការឆ្លងជំងឺ សូមទៅពិនិត្យពិគ្រោះនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកឱ្យបានឆាប់រហ័ស ឬទូរសព្ទមកលេខ១១៥៕

The post ក្រសួងសុខាភិបាល ក្រើនរម្លឹកពលរដ្ឋឱ្យការពារខ្លួន និងរក្សាសុខភាព ក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាម appeared first on Kampuchea Thmey Daily.

វិធីការពារខ្លួន និងថែទាំសុខភាពក្នុងអំឡុងពេលគ្រោះទឹកជំនន់
ប្រទេសកម្ពុជា ទទួលរងគ្រោះមហន្តរាយដោយធម្មជាតិស្ទើរតែរៀងរាល់ឆ្នាំ ដូចជា ទឹកជំនន់ ខ្យល់ព្យុះ និងភាពរាំងស្ងួត នៅតាមតំបន់ងាយរងគ្រោះមួយចំនួន។ ក្នុងនោះទឹកជំនន់បានបំផ្លាញផ្ទះសម្បែង ទ្រព្យសម្បត្តិ ដំណាំស្រូវ បន្លែ ហេដ្ឋារចនាសម្ព័ន្ធ និងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត មនុស្ស សត្វផងដែរ។

ដើម្បីកាត់បន្ថយឱ្យបានជាអតិបរិមានូវផលប៉ះពាល់សុខភាព អាយុជីវិតជនរងគ្រោះ ដោយសារគ្រោះទឹកជំនន់ ដែលអាចកើតមាននេះ ត្រូវអនុវត្តតាមការណែនាំដូចខាងក្រោម៖

សម្រាប់ទីតាំងដែលទឹកជំនន់មិនទាន់មកដល់រត្រូវតាមដានស្ថានភាពទឹកជំនន់ ត្រៀមទីទួលសុវត្ថិភាព និងស្បៀងអាហារ សម្រាប់ទីកន្លែងដែលមិនទាន់មានទឹកជំនន់ ទៅដល់។ ធ្វើរបងព័ទ្ធជុំវិញស្រះ ឬកន្លែង ដែលមានទឹកជ្រៅ ត្រូវថែរក្សាបរិស្ថានឱ្យបានស្អាត និងសាងសង់បង្គន់ព្រម ទាំងត្រូវធ្វើឱ្យប្រសើរ បើបង្គន់ទាប ត្រូវធ្វើឱ្យខ្ពស់ដើម្បីការពារទឹកជំនន់។

រីឯទីកន្លែងដែលកំពុងទទួលរងនូវទឹកជំនន់ មិនត្រូវចូលទៅក្នុងផ្ទះចាស់ ឬអាគារទ្រុឌទ្រោមព្រោះអាចស្រុតបាក់បែកបង្កឱ្យគ្រោះថ្នាក់។ មិនត្រូវប៉ះពាល់គ្រឿងប្រើប្រាស់ អគ្គិសនីដោយដៃសើម ឬកំពុងឈរនៅក្នុងទឹក នៅពេលធ្វើដំណើរដោយជិះទូក ឬកាណូត នៅពេលយប់ត្រូវមានភ្លើងបំភ្លឺ។ ត្រូវសម្រាន្តក្នុងមុងគ្រប់ពេល ដើម្បីការពារជំងឺគ្រុនឈាម គ្រុនចាញ់ គ្រុនឈឺកនិងជំងឺផ្សេងនានាៗ។

ចំពោះស្ត្រីមានផ្ទៃពោះត្រូវតាមដាន និងពិនិត្យផ្ទៃពោះតាមកាលកំណត់របស់មណ្ឌលសុខភាព ឬមន្ទីរពេទ្យ បើស្រ្តីគ្រប់ ខែជិតដល់ពេលសម្រាល ត្រូវរកកន្លែងស្នាក់នៅក្បែរមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតលោក អ្នកបំផុត។ ត្រូវនាំកូនៗរបស់លោកអ្នកទៅចាក់ថ្នាំបង្ការតាមការកំណត់របស់គ្រូពេទ្យ និងផ្ដល់អាហារដល់ពួកគេឱ្យបានត្រឹមត្រូវត្រូវប្រុងប្រយ័ត្នចំពោះកុមារី និងក្មេងស្រីនៅទីទួលសុវត្ថិភាពក្រែងមានអំពើហិង្សាផ្លូវភេទ។

ត្រូវជួយមនុស្សចាស់ក្នុងក្រុមគ្រួសារលោកអ្នក ឬមនុស្សចាស់នៅជិតខាង និងផ្ដល់ការគាំទ្រដល់សមាជិក គ្រួសារ ឬ កុមារពិការ ដូចជាឈើច្រត់ រទេះរុញ ឬថ្នាំពេទ្យដែលពួកគាត់កំពុងប្រើប្រាស់ជាប្រចាំមួយចំនួន ដែលជាតម្រូវការ ចាំបាច់របស់ពួកគាត់។

ត្រូវប្រុងប្រយ័ត្នជៀសវាងនូវគ្រោះថ្នាក់លង់ទឹក ត្រូវការពារកុមារតូចៗមិនឱ្យចុះទឹក ពន្យល់កុមារពីគ្រោះថ្នាក់ នៃការ លង់ទឹក នាំកុមារទៅកន្លែងខ្ពស់ និងមានអ្នកថែទាំ ប្រើអាវពោង ឬប៊ីដុងជ័រគ្រប់ពេលកុមារចេញពីផ្ទះ។ ពេលធ្វើដំណើរ តាមទូក ឬកាណូតមិនត្រូវដាក់មនុស្សហួសកម្រិត បើមានអ្នកណាម្នាក់លង់ទឹកត្រូវហៅជំនួយជាបន្ទាន់។ ត្រូវធ្វើអនាម័យខ្លួនប្រាណឱ្យបានស្អាតដោយងូតទឹកដុះសាប៊ូ កក់សក់ និងបោកសម្លៀកបំពាក់ឱ្យបានស្អាត ជៀសវាងនូវជំងឺសើរស្បែក ពងទឹក កមរមាស់ជាដើម។

ត្រូវប្រុងប្រយ័ត្នគ្រោះថ្នាក់ដោយសារពស់ចឹក ឬសត្វអសិរពិសផ្សេងៗ ដោយពិនិត្យឱ្យបានត្រឹមត្រូវមុនទៅកាន់ទីទួល សុវត្ថិភាព ឬមុនទៅធ្វើការជិតគំនរអុស និងគំនរឈើ។ ធ្វើដំណើរពេលយប់ ឬពេលធ្វើការងារត្រូវ ស្លៀកខោជើងវែង ស្បែកជើងកវែង ជៀសវាងកន្លែងដែលមានស្មៅស៊ុបទ្រប់ និងដាច់ខាតមិនត្រូវយកដៃទៅចាប់ពស់ ឬសត្វអសិរពិស។

ក្នុងករណីមានសមាជិកគ្រួសារ ឬនរណាម្នាក់មានគ្រោះថ្នាក់ដោយសារពស់ចឹក ឬសត្វអសិរពិសទិច ឬខាំត្រូវបញ្ជូនជា ប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតលោកអ្នកបំផុត ដើម្បីទទួលការពិនិត្យ និងព្យាបាល។ ដើម្បីជៀសវាងនូវបញ្ហា រាករូស រាកមូល ពុលចំណីអាហារ ឬជំងឺផ្សេងៗដ៏ទៃទៀតដែលបង្កឡើងដោយទឹក ត្រូវបរិភោគទឹកស្អាត ដោយប្រើធុងចម្រះ ដាំទឹកឱ្យពុះ ឬប្រើប្រាស់ទឹកដោយប្រើថ្នាំក្លរីន ឬក្លរ៉ាមីន (ថ្នាំក្លរីន ឬក្លរ៉ាមីនពីរ គ្រាប់អាចលាយទឹក ២០លីត្រ។

ត្រូវលាងសម្អាតបន្លែ និងផ្លែឈើជាមួយចម្អិនឱ្យបានត្រឹមត្រូវ និងឆ្អិនល្អ គ្របរវាហារ ឱ្យបានជិតល្អ ដើម្បីការពាររុយរោម និងធូលីទាំងសម្អាតកន្លែងធ្វើម្ហូប និងសម្ភារៈផ្ទះបាយដូចជា ចាន ឆ្នាំង ស្លាបព ខ្វះ កាំបិត ជ្រុញឱ្យសម្អាតដៃជាមួយសាប៊ូ ឱ្យបានញឹកញាប់ មុន និងក្រោយបរិភោគអាហារ និងក្រោយចេញពីបង្គន់។

នៅពេលអាកាសប្រែប្រួលភ្លាមៗ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាព ដូចជា ការស្លៀកពាក់ឱ្យបានត្រឹមត្រូវ ជៀសវាងចេញក្រៅផ្ទះក្នុងរយៈពេលយូរ៕

The post វិធីការពារខ្លួន និងថែទាំសុខភាពក្នុងអំឡុងពេលគ្រោះទឹកជំនន់ appeared first on Kampuchea Thmey Daily.

ឈ្វេងយល់ពីវិធានការការពារ និងការសង្គ្រោះបឋមបន្ទាប់ពីពស់ចឹក
អ្នកជំនាញឯកទេសពស់ បានឱ្យដឹងថា ៨០% នៃពស់ចឹកកើតឡើងនៅក្នុងខែមិថុនា កក្កដា សីហា និងខែកញ្ញា។ រោគសញ្ញាពស់ចឹកទូទៅ គឺចង្អោរ ក្អួត ឈឺពោះ ឡេះឡះ ខ្សោយ ងងុយគេង។ ចំណែករោគសញ្ញានៅនឹងកន្លែងពស់ចឹក ស្នាមរបួសមានរន្ធពីរ(ស្នាមចង្កូម២) មានហូរឈាមនៅកន្លែងចឹក មានការឈឺចាប់ ជាំ ហើម ក្រហម ក្តៅ។

តើគួរធ្វើបែបណា ដើម្បីការការពារ និងសង្គ្រោះបឋមបន្ទាប់ពីពស់ចឹក?

បើតាមប្រភពពីមន្ទីរពេទ្យកាល់ម៉ែត ដើម្បីការពារពីហានិភ័យពស់ចឹក គឺត្រូវពាក់ស្បែកជើងកវែងពេលធ្វើដំណើរកាត់ព្រៃ ឬកាត់វាលបឹង (៥០ % នៃពស់ចឹក គឺចឹកជើងក្រោមជង្គង់)។ ចំពោះអ្នកនៅជនបទស្រែចំការសម្រាន្តលើគ្រែចងមុង ហាមសម្រាន្តផ្ទាល់ដី ឬលើស្មៅ។ ធ្វើដំណើរពេលយប់ត្រូវប្រើភ្លើងពិល ព្រមទាំងសម្អាតទីធ្លាជុំវិញផ្ទះកុំឱ្យមានស្មៅ និងហាមចាប់ពស់។

ក្នុងការជួយសង្រ្គោះបឋម ត្រូវកំណត់ប្រភេទពស់ (វាមានសារៈសំខាន់ក្នុងការព្យាបាលដោយប្រើថ្នាំបន្សាប) ផ្លាស់ទីឆ្ងាយពីពស់។ ចំពោះអ្នកពស់ចឹកតាំងចិត្តនៅឱ្យស្ងៀមកុំភ័យស្លន់ស្លោ កាលណាភ័យស្លន់ស្លោនាឱ្យបេះដូងដើរលឿននាំឱ្យពិសពស់ជ្រាបលឿនបណ្តាលឱ្យគ្រោះថ្នាក់ធ្ងន់ធ្ងរ។ ហាមលើកដៃ ឬជើងកន្លែងពស់ចឹកខ្ពស់ជាងបេះដូង (បេះដូងនៅក្រោមដោះខាងឆ្វេង)។ បញ្ជូនអ្នកត្រូវពស់ចឹកទៅមន្ទីរពេទ្យដែលនៅជិតអ្នកជាបន្ទាន់។

ត្រូវដោះគ្រឿងអលង្ការ ឬសម្លៀកបំពាក់ដែលតឹងចេញពីកន្លែងពស់ចឹកចេញ។ លាងសម្អាតមុខរបួសកន្លែងពស់ចឹកដោយសាប៊ូ និងទឹក ឬ នឹងទឹកថ្នាំសម្លាប់មេរោគ។ រុំមុខរបួសដោយបង់ ដោយចាប់ផ្តើមពីក្រោមមុខរបួសឡើងទៅលើ និងរក្សាគម្លាត ២ម្រាមដៃ ឬ២សង់ទីម៉ែត្រពីកន្លែងពស់ចឹកពេលរុំបង់៕

The post ឈ្វេងយល់ពីវិធានការការពារ និងការសង្គ្រោះបឋមបន្ទាប់ពីពស់ចឹក appeared first on Kampuchea Thmey Daily.

មកដឹងពីវិធីការពារសុវត្ថិភាព ពេលមានភ្លៀង ផ្គរ រន្ទះ
បច្ចុប្បន្នអាកាសធាតុមានការប្រែប្រួល នឹងមានភ្លៀង ផ្គររន្ទះ ខ្យល់កន្ត្រាក់ ជាហេតុបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្ស សត្វ រុក្ខជាតិជាដើម។ ដូច្នេះដើម្បីបង្ការគ្រោះថ្នាក់ដែលអាចកើតមានក្នុងរដូវភ្លៀង សូមអនុវត្តតាមវិធីខាងក្រោម៖

ប្រការត្រូវអនុវត្តន៍ពេលមាន ផ្លេកបន្ទោរ ផ្គរ រន្ទះ គឺត្រូវបន្ទន់ខ្លួនដោយបញ្ឈរជង្គង់ទាំងពីរជិតគ្នា និងយកដៃខ្ទប់ត្រចៀកទាំងសងខាង ត្រូវរត់ចេញពីទឹក ឬស្រែ នៅខាងក្នុង ឬរត់ចូលទៅក្នុងផ្ទះជាប្រញ៉ាប់។ ត្រូវបន្ទន់ខ្លួនឱបក្បាលជង្គង់ និងបិតត្រចៀកសងខាងនៅក្រោមបង្គោលភ្លើង។ ក្នុងរថយន្តមានសុវត្ថិភាពតែមិនត្រូវប៉ះចង្កូត ឬទ្វា។ ដកឌុយដោតភ្លើង ឬឌុយទូរស័ព្ទទុកចម្ងាយ ១ម៉ែត្រ ពីប្រភពចរន្តអគិសនី។ ត្រូវអង្គុយក្នុងតំបន់មានសុវត្ថិភាពក្នុងផ្ទះ និងត្រូវបិទទ្វារបង្អួចអគារ ឬផ្ទះពេលមានភ្លៀងផ្គរ មិនត្រូវប្រើឧបករណ៍អគ្គិសនី និងឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទ ដូចជា ទូរស័ព្ទ វិទ្យុ ទូរទស្សន៍ កុំព្យូទ័រ ជាដើម។

ត្រូវស្ថិតនៅឱឆ្ងាយពីឧបករណ៍ដែលធ្វើពីលោកហៈ និងឧបករណ៍អគ្គិសនីគ្រប់ប្រភេទ កុំពាក់គ្រឿងអលង្ការគ្រប់ប្រភេទដែលធ្វើពីលោកហៈ។ ត្រូវពាក់ទ្រនាប់ជើង រាល់ពេលរត់លេង ឬដើរលេង កុំឈរនៅក្បែរបង្អួច ឬបង្គោលភ្លើង ឬបង្គោលអង់តែន។ បំពាក់ឧបករណ៍ការពាររន្ទះនៅតាមអគារ ត្រូវចៀសវាងការការធ្វើដំណើរតាមដងផ្លូវនៅពេលភ្លៀងខ្លាំង និងត្រូវឈប់ជ្រកភ្លៀងនៅកន្លែងសមស្រប ដើម្បីចៀសវាងគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ។

ចំណែកប្រការគួរជៀសវាងពេលមាន ផ្លេកបន្ទោរ ផ្គរ រន្ទះ មិនត្រូវជិះម៉ូតូ ឬកង់ មិនត្រូវនិយាយទូរស័ព្ទនៅពេលឮសម្លេងផ្គរ មិនត្រូវអង្គុយនៅក្រោមដើមឈើ ត្រូវអង្គុយបន្ទន់ខ្លួនដោយរក្សាចម្ងាយ ៤ម៉ែត្រ ពីមែកឈើ និងមិនត្រូវអង្គុយក្នុងតង់។

ចំពោះការសង្គ្រោះបឋមជនរងគ្រោះដោយរន្ទះ គឺត្រូវពិនិត្យមើលចង្វាក់ដង្ហើម និងបេះដូង។ បើជនរងគ្រោះមិនដកដង្ហើម ត្រូវផ្លុំខ្យល់ចូលដោយប្រើមាត់ និងមាត់ជាមួយជនរងគ្រោះរហូតដល់ជនរងគ្រោះដកដង្ហើមវិញ។ បើជនរងគ្រោះគ្មានជីពចរ ត្រូវសង្កត់ដៃទាំងពីលើសន្ទះទ្រូងរហូតដល់បេះដូងកម្រើកឡើងវិញ ដោយស្ទាបជីពចរ។ ត្រូវក្រាលកន្ទេល ឬបាវឆ្នូត កុំឱ្យអ្នកជំងឺនៅផ្ទាល់ដី ឬត្រាំទឹក និងកុំឱ្យជនរងគ្រោះត្រជាក់ខ្លួនពេក។ ក្នុងករណីឃើញមានបាក់ឆ្អឹង ឬហូរឈាម សូមចល័តជនរងគ្រោះដោយប្រុងប្រយ័ត្នខ្លាចក្រែងបង្ករគ្រោះថ្នាក់បន្ថែម៕

The post មកដឹងពីវិធីការពារសុវត្ថិភាព ពេលមានភ្លៀង ផ្គរ រន្ទះ appeared first on Kampuchea Thmey Daily.

តើត្រូវការពារខ្លួនបែបណាពីជំងឺឈឺភ្នែក ឬ ភ្នែកក្រហម?
ភ្នែក គឺជាចក្ខុសំខាន់បំផុតសម្រាប់មនុស្សដែលត្រូវមើលថែរក្សាឱ្យបានល្អ ចៀសវាងមានបញ្ហាផ្សេងៗអាចបណ្តាលឱ្យប៉ះពាល់ដល់ភ្នែក និងការមើលឃើញរបស់មនុស្សគ្រប់រូប។ ជំងឺភ្នែកក្រហម ឬ ឈឺភ្នែកនេះ គឺកើតឡើងលើមនុស្សគ្រប់វ័យហើយក៏ឆ្លងរីករាលដាលលឿនផងដែរ ប្រសិនជាមិនបានដឹងពីវិធីការពារខ្លួនពីការឆ្លងនេះ។ តើត្រូវការពារខ្លួនបែបណាខ្លះ ដើម្បីកុំឱ្យឆ្លងជំងឺឈឺភ្នែក ឬ កើតជំងឺនេះបាន?

តាមការស្រាវជ្រាវបង្ហាញថា ដើម្បីការពារខ្លួនកុំឱ្យឆ្លងជំងឺឈឺភ្នែកគឺ៖

កុំប៉ះ ឬ ញីភ្នែក ជាពិសេសនៅពេលដែលដៃមិនស្អាត

ត្រូវលាងដៃជាមួយសាប៊ូឱ្យបានត្រឹមត្រូវ ចៀសវាងមានមេរោគហើយទៅប៉ះពាល់ភ្នែក

ចៀសវាងប្រើប្រាស់របស់របររួមគ្នាជាមួយអ្នកដែលបានឈឺភ្នែករួចហើយ

ចៀសវាងប្រើថ្នាំភ្នែករួមគ្នា ឬ យកថ្នាំភ្នែកទៅប្រើខាងភ្នែកដែលឈឺ ប្រើជាមួយភ្នែកម្ខាងទៀតដែលមិនទាន់ឈឺ អាចធ្វើឱ្យឆ្លងបាន

ប្រសិនជាមានបញ្ហាឈឺភ្នែក មិនថាធ្ងន់ ឬ ស្រាលឡើយត្រូវទៅពិគ្រោះយោបល់ និងពិនិត្យភ្នែកជាមួយគ្រូពេទ្យជំនាញជាបន្ទាន់ ដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា

កុំសូវនៅជិតទូរសព្ទ កុំព្យូទ័រ ឬ ប្រើប្រាស់ពន្លឺខ្លាំងពេក អាចប៉ះពាល់ដល់ភ្នែក ពោល គឺត្រូវឱ្យភ្នែកសម្រាកឱ្យបានច្រើន និងព្យាយាមចេញក្រៅដើម្បីស្វែងរកមើលទេសភាពពណ៌បៃតង។ល។

ជារួម ការឆ្លងជំងឺភ្នែកក្រហម គឺជាការរលាកភ្នាសសរសៃភ្នែកដែលបង្កឡើងដោយបាត់តេរី ឬ វីរុស។ នៅពេលដែលមានបញ្ហាភ្នែកក្រហម វានឹងចេញរោគសញ្ញាដូចជា ចាប់ផ្តើមរកាំភ្នែក ភ្នែកឡើងក្រហម ហើមត្របកភ្នែក រមាស់ ហើយករណីខ្លះទៀតគឺហូរទឹកភ្នែកផងដែរ។ ដូច្នេះ មនុស្សគ្រប់រូបនៅពេលដែលមានបញ្ហាភ្នែកក្រហម គួរប្រញាប់ទៅមន្ទីរពេទ្យឱ្យបានទាន់ពេលវេលា មិនអាចធ្វេសប្រហែសបាននោះទេ៕

The post តើត្រូវការពារខ្លួនបែបណាពីជំងឺឈឺភ្នែក ឬ ភ្នែកក្រហម? appeared first on Kampuchea Thmey Daily.

រដូវភ្លៀងតែងឈឺគ្រុនផ្ដាសាយ ការពារខ្លួនតាមតិចនិកនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
រាងកាយ​របស់​យើង​​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស ក៏​ដូចជា​បាក់តេរី​ ជា​ពិសេស​នៅ​ក្នុង​អំឡុង​រដូវ​ភ្លៀង​នេះ​តែ​ម្ដង​​​ ពីព្រោះ​នៅ​ក្នុង​រដូវ​នេះ វីរុស និង​បាក់តេរី​នៅ​ក្នុង​បរិយាកាស​កើន​ឡើង​ ដែល​ធ្វើ​ឲ្យ​រាងកាយ​ងាយ​នឹង​ឈឺ។ ដោយ​សារ​តែ​សីតុណ្ហភាព​ប្រែប្រួល​ភ្លាម​ៗ ឱកាស​កើត​ជំងឺ​គ្រុន​ផ្ដាសាយ​​គឺ​ខ្ពស់​បំផុត​​។ ដើម្បី​ពង្រឹង​​ប្រព័ន្ធ​ភាព​ស៊ាំ​ និង​បង្ការ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​គ្រុន​ផ្ដាសាយ​ គ្នា​យើង​គប្បី​អនុវត្ត​តិចនិក​ខាង​ក្រោម​នេះ​។

១. ​ញ៉ាំ​អាហារ​មាន​សារធាតុ​ចិញ្ចឹម​​

គន្លឹះ​ដ៏​ល្អ​បំផុត​ដើម្បី​បញ្ចៀស​ជំងឺ​គ្រុន​ផ្ដាសាយ​ គឺ​ញ៉ាំ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ ដើម្បី​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ និង​ការពារ​រាងកាយ​កុំ​ឲ្យ​ធ្លាក់​ខ្លួន​ឈឺ។ អាហារ​ដែល​ជា​ប្រភព​នៃ​សារធាតុ​ចិញ្ចឹម​មាន​ដូចជា​បន្លែ ផ្លែឈើ សាច់​គ្មាន​ខ្លាញ់​ ត្រី គ្រាប់​ធញ្ញជាតិ​ទាំង​មូល​ អាហារ​ដែល​ធ្វើ​ពី​ទឹក​ដោះ​គោ និង​គ្រាប់​ផ្លែឈើ​ជា​ដើម។

២. វីតាមីន​C

ការ​បញ្ចូល​វីតាមីន​C​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ ជា​រឿង​ដែល​មិន​អាច​ខ្វះ​បាន​ឡើយ​ ដើម្បី​ការពារ​រាងកាយ​ពី​ជំងឺ​គ្រុន​ផ្ដាសាយ​។ ការ​ញ៉ាំ​​វីតាមីន​C​ក្នុង​បរិមាណ​​សម​ល្មម​អាច​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ផ្ដាសាយ​យ៉ាង​មាន​ប្រសិទ្ធភាព​។ ប្រភព​ដ៏​ល្អ​នៃ​វីតាមីន​C​មាន​ដូចជា​ពពួក​ផ្លែ​ក្រូច ផ្លែ​ប៊ឺរី ខាត់ណាខៀវ និង​ដំឡូង​ជា​ដើម។

៣. គេង​ឲ្យ​បាន​គ្រប់គ្រាន់

ជាមួយ​គ្នា​នេះ​ដែរ​ ការ​គេង​គ្រប់គ្រាន់​​​អាច​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​​គ្រប់​ប្រភេទ​ដែល​បង្ក​ឡើង​នៅ​រដូវ​ភ្លៀង​។ ដូច្នេះ​ហើយ​គ្នា​យើង​គប្បី​គេង​ឲ្យ​បាន​គ្រប់គ្រាន់ យ៉ាង​ហោច​ណាស់​​ឲ្យ​​បាន​៧​ទៅ​៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ​​​ ដើម្បី​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​រឹងមាំ​ល្អ​ និង​ឲ្យ​រាងកាយ​អាច​ជួសជុល​ ក៏​ដូចជា​ជំនួស​កោសិកា​​ចាស់ ជាលិកា និង​សាច់ដុំ។

៤. រក្សា​កម្ដៅ​ក្នុង​រាងកាយ

ប្រសិនបើ​យើង​ទទឹក​ភ្លៀង​​រយៈពេល​យូរ​ សីតុណ្ហភាព​រាងកាយ​នឹង​ធ្លាក់​ចុះ​ ដែល​ធ្វើ​ឲ្យ​យើង​ងាយ​កើត​ជំងឺ​គ្រុន​ផ្ដាសាយ​។ ហេតុ​នេះ​ហើយ​ ​យើង​គប្បី​​ជូត​សម្អាត​ខ្លួន​ និង​ផ្លាស់ប្ដូរ​សំលៀកបំពាក់​ភ្លាម​ៗ។

៥. ថែទាំ​អនាម័យ​ផ្ទាល់​ខ្លួន​

ក្រៅ​ពី​​រក្សា​សម្ភារៈ​ឲ្យ​ស្អាត​ល្អ​ យើង​ក៏​ចាំបាច់​ត្រូវ​ថែទាំ​អនាម័យ​ផ្ទាល់​ខ្លួន​ ដោយ​ការ​លាង​សម្អាត​ដៃ នៅ​ពេល​ត្រលប់​មក​ផ្ទះ​វិញ និង​ងូត​ទឹក​សម្អាត​ខ្លួន​ ប្រសិនបើ​យើង​ប៉ះពាល់​នឹង​អ្នក​ដែល​មាន​ជំងឺ​។ បន្ថែម​ពី​នេះ គ្នា​យើង​ក៏​ត្រូវ​លាង​សម្អាត​ និង​ជូត​ខ្លួន​ឲ្យ​ស្ងួត​ល្អ ក្នុង​ករណី​ដែល​យើង​ប៉ះពាល់​ទឹក​កខ្វក់​នៅ​តាម​ផ្លូវ​។

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖ជំងឺ៥ មុខនេះ ងាយកើតលើកូនៗជាងគេក្នុងខែភ្លៀង

The post រដូវភ្លៀងតែងឈឺគ្រុនផ្ដាសាយ ការពារខ្លួនតាមតិចនិកនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ appeared first on Kampuchea Thmey Daily.

ប្រយ័ត្នផង! អាកាសធាតុក្ដៅអាចប៉ះពាល់ការដកដង្ហើម និងសួត
ពិត​ណាស់​ អាកាសធាតុ​ក្ដៅ​​អាច​ជះ​ឥទ្ធិពល​ដល់​ការ​ដកដង្ហើម​ ដោយ​ធ្វើ​ឲ្យ​គ្នា​យើង​មួយ​ចំនួន​ប្រឈម​នឹង​ជំងឺ​ផ្លូវ​ដង្ហើម​ ដូចជា​​​ស្ទះ​​ផ្លូវ​ដង្ហើម​​រ៉ាំរ៉ៃ (COPD) ឬ​​ជំងឺ​ហឺត​ជា​ដើម ដោយ​សារ​តែ​​កម្ដៅ​ ក៏​ដូចជា​សំណើម​មាន​កម្រិត​​ខ្ពស់។​

អាកាសធាតុ​ក្ដៅ​ប៉ះពាល់​ដល់​ការ​ដកដង្ហើម​យ៉ាង​ដូច​ម្ដេច​?

ជាមួយ​នឹង​​ខ្យល់​ដែល​នៅ​នឹង​មួយ​កន្លែង ព្រម​ទាំង​កម្រិត​​ខ្យល់​ពុល​កើន​ឡើង​ វា​អាច​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ការ​ដកដង្ហើម​ នៅ​ពេល​ដែល​ស្ថិត​នៅ​ក្នុង​អាកាសធាតុ​ក្ដៅ​ជុំវិញ​ខ្លួន។​ ជាក់ស្ដែង រាងកាយ​ត្រូវ​ការ​អុកស៊ីសែន​ច្រើន​​ដើម្បី​រក្សា​សីតុណ្ហភាព​ខាង​ក្នុង អំឡុង​ពេល​អាកាសធាតុ​ក្ដៅ​ខ្លាំង ឬ​ត្រជាក់​ខ្លាំង​ ដែល​អាច​ប៉ះពាល់​ដល់​មុខងារ​សួត​ ដែល​ជា​លទ្ធផល​ ធ្វើ​​ឲ្យ​យើង​ដកដង្ហើម​វែង​ៗ ​ឬ​ដកដង្ហើម​លឿន​ៗ។

តិចនិក​ថែទាំ​សួត អំឡុង​ពេល​រដូវ​ក្ដៅ​

ដើម្បី​ថែទាំ​សួត​ នៅ​អំឡុង​ពេល​រដូវ​ក្ដៅ​នេះ​ គ្នា​យើង​អាច​ធ្វើការ​ផ្លាស់ប្ដូរ​ទម្លាប់​ប្រចាំ​ថ្ងៃ​​មួយ​ចំនួន​ ដូច​ខាង​ក្រោម​៖

ជៀសវាង​ចេញ​​ក្រៅ៖ យើង​មិន​គួរ​ចេញ​ទៅ​ខាង​ក្រៅ​ឡើយ​ ប្រសិនបើ​​មិន​ចាំបាច់​។ បន្ថែម​ពី​នេះ ចូរ​បិទ​បង្អួច ឬ​ទ្វារ​​ឲ្យ​ជិត​ ដើម្បី​ឲ្យ​បរិយាកាស​ក្នុង​ផ្ទះ​មាន​ភាព​ត្រជាក់​។

តាមដាន​អាកាសធាតុ​ជា​ប្រចាំ៖ ចូរ​តាមដាន​អាកាសធាតុ​ ​លម្អង​នៅ​ក្នុង​ខ្យល់​ ក៏​ដូចជា​គុណភាព​ខ្យល់​ មុន​ពេល​ចេញ​ទៅ​ខាង​ក្រៅ​ផ្ទះ​។ នៅ​ពេល​ដែល​កម្រិត​លម្អង​ខ្ពស់​ និង​គុណភាព​ខ្យល់​មិន​ល្អ វា​អាច​​បណ្ដាល​​ឲ្យ​យើង​ក្អក​ ដកដង្ហើមលឺសំឡេង ជា​ពិសេស ព្រម​ទាំង​​អាច​ប្រឈម​នឹង​ជំងឺ​ផ្លូវ​ដង្ហើម​​ថែម​ទៀត​ផង​។

រៀបចំ​ផែនការ​ប្រចាំថ្ងៃ​៖ ជៀសវាង​ចេញ​ខាង​ក្រៅ​អំឡុង​ពេល​ក្ដៅ​ខ្លាំង នៅ​ចន្លោះ​ពី​ម៉ោង​១១​ព្រឹក​ ដល់​ម៉ោង​៣​រសៀល​​។

បញ្ឈប់​ការ​ជក់​បារី ​និង​ញ៉ាំ​គ្រឿង​ស្រវឹង

​ស្លៀក​សំលៀកបំពាក់​​ស្ដើង​ៗ​

ជៀសវាង​ធ្វើ​លំហាត់​ប្រាណ​ខ្លាំង​ក្លា​

រក្សា​ជាតិ​ទឹក​នៅ​ក្នុង​រាងកាយ​ ដោយ​ការ​ញ៉ាំ​ទឹក​ឲ្យ​​បាន​គ្រប់គ្រាន់ ញ៉ាំ​ផ្លែឈើ​ដែល​មាន​ជាតិ​ទឹក​ដូចជា​​ឪឡឹក ស្វាយ​ និង​ត្រសក់​។

ងូត​ទឹក​ឲ្យ​ញឹកញាប់​ ប្រសិនបើ​យើង​មាន​អារម្មណ៍​ក្ដៅ​ខ្លាំង​។

អត្ថបទផ្ដលល់ដោយ៖Hello Krupet

ចុចអាន៖ខណៈកម្ពុជានឹងទទួលរងកាំរស្មី UV កម្រិត​ខ្ពស់នៅថ្ងៃនេះ មកមើលវិធីការពារខ្លួនដោយសុវត្ថិភាព

ចុចអាន៖ចេញក្រៅ​ផ្ទះ​ សូម​ប្រុងប្រយ័ត្ន ព្រឹក​ម៉ោង ១០ នេះ​ ​កាំរស្មី UV កម្រិត​ខ្ពស់ ​បង្ក​ប៉ះពាល់​សុខភាព​មនុស្ស

The post ប្រយ័ត្នផង! អាកាសធាតុក្ដៅអាចប៉ះពាល់ការដកដង្ហើម និងសួត appeared first on Kampuchea Thmey Daily.

ខណៈកម្ពុជានឹងទទួលរងកាំរស្មី UV កម្រិត​ខ្ពស់នៅថ្ងៃនេះ មកមើលវិធីការពារខ្លួនដោយសុវត្ថិភាព
ប្រទេសកម្ពុជាយើងថ្ងៃនេះ នឹងជួបសន្ទស្សន៍កាំរស្មី UV កម្រិតខ្ពស់ ដែលជាកម្រិតឲ្យមានការប្រុងប្រយ័ត្ននិងនាំឲ្យប៉ះពាល់ដល់សុខភាពមនុស្ស សត្វ និងរុក្ខជាតិជាដើម។

ដោយឡែក​យោង​តាម​ការ​ស្រាវជ្រាវ​របស់​អង្គការ​ឧតុនិយមពិភពលោក WMO បាន​បង្ហាញ​ឲ្យ​ឃើញ​នៅ​តំបន់​ឥណ្ឌូចិន ចាប់ពី​ថ្ងៃទី ១៨ ដល់ថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២១ នេះ នឹង​ទទួល​រង​ឥទ្ធិពល​កាំរស្មី​ព្រះអាទិត្យ UV ដែល​មាន​សន្ទស្សន៍​កើនឡើងដល់កម្រិត ១០ ដែល​ជា​កម្រិត​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន (នៅ​ចន្លោះ​ពី​ម៉ោង ១០ ព្រឹក ដល់ម៉ោង ០២ រសៀល) ។ ការ​កើនឡើង​នៃ​សន្ទស្សន៍​កាំរស្មី​ព្រះអាទិត្យ UV នេះ នឹង​បង្ក​ឲ្យ​មាន​ហានិភ័យ និង​ប៉ះពាល់​ដល់​សុខភាព​របស់​មនុស្ស សត្វ និង​រុក្ខជាតិ​ជា​ខ្លាំង ។

ដូច្នេះ​បើ​ជួប​បញ្ហា​នេះ​ត្រូវ​ធ្វើ​យ៉ាងម៉េច​ ទើប​អាច​ការពារ​រាងកាយ​ពី​សន្ទស្សន៍​កាំរស្មី​ព្រះអាទិត្យ UV នេះបាន​ដោយ​សុវត្ថិភាព​ បើ​គ្រប់គ្នា​មិន​អាច​មិន​ចេញ​ក្រៅ​ផ្ទះ​ប្រកបការងារ​បាន​ទេ។

ក្នុង​បញ្ហា​នេះ​ដែរ​ យើង​ក៏​អាច​រក​ដំណោះស្រាយ​ឃើញ​ដោយ​ប្រើ​វិធី​ខាងក្រោម​នេះ៖

១ បើ​ដាច់ខាត​ត្រូវ​ចេញ​ក្នុង​អំឡុង​ម៉ោង​ព្រឹក​នេះ ​ត្រូវ​ស្លៀក​សំលៀកបំពាក់​ជិតៗ​ខ្លួន​ ​ហើយ​មាន​ឆត្រ មួក ឡេ​ការពារ​ពន្លឺ​ព្រះអាទិត្យ និង​វ៉ែនតា​ខ្មៅ​ ឬ​វ៉ែនតា​ការពារ​កម្ដៅ​ថ្ងៃ​ជាប់​ខ្លួន។

២ ត្រូវ​មាន​ដប​ទឹក​ទុក​ហូប​តាម​ខ្លួន​ជានិច្ច​ ដើម្បី​ផ្សើម​ដល់​​រាងកាយ​ ប្រការ​ខ្លាច​ក្រែង​ខះ​ជាតិ​ទឹក​ដោយសារ​សន្ទស្សន៍​កើន​ឡើង​ខ្លាំង។

៣ ត្រូវនៅក្នុងម្លប់ជានិច្ច ជាពិសេសគឺនៅពេលថ្ងៃត្រង់ កម្ដៅអាចនឹងកើនឡើងខ្លាំងទ្វេដង។

៤ បើ​ចៀស​បាន​កុំ​ឧស្សាហ៍​ចេញ​ក្រៅ ​ឬ​ឈរ​ក្រោម​កម្ដៅ​ថ្ងៃ​​ ព្រោះ​មិន​ល្អ​ដល់​សុខភាព​ក្នុង​អំឡុង​ពេល​នេះ​ទេ។

៥ ត្រូវ​ឧស្សាហ៍​ងូត​ទឹក​ ហើយ​កុំ​ប្រើ​ភ្នែក​ទទេ​មើល​ព្រះអាទិត្យ​ឲ្យ​សោះ​ បើ​គ្មាន​វ៉ែនតាខ្មៅ​ពាក់។

៦ ចៀសវាង​ដាច់ខាត​កុំ​លាប​ឡេ​លាយ ដែល​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​វិវត្ត​ទៅ​ជា​ជំងឺ​មហារីក​ស្បែក។

៧ បើ​ពុំ​ចាំបាច់​ចេញ​ក្រៅ​ទេ​ សូម​ស្នាក់​នៅ​ផ្ទះ​ល្អ​ជាង។ ទី​មួយ​ យើង​ការពារ​ខ្លួន​ពី​វីរុស​បំប្លែង​ខ្លួន​គ្រប់​ប្រភេទ  ​ដែល​កំពុង​រាលដាល​ពាសពេញ​ប្រទេស។ ទី២ គឺការពារ​សុវត្ថិភាព​កាំរស្មី​ព្រះអាទិត្យ UV នេះ​ដែរ។

សូមឲ្យបងប្អូនប្រជាជនកម្ពុជាយើងទាំងអស់គ្នា មានសុវត្ថិភាពក្នុងការធ្វើដំណើរទៅមក និងសុខភាពល្អ  ចៀសឆ្ងាយពីជំងឺដំកាត់ផ្សេងៗ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ចេញក្រៅ​ផ្ទះ​ សូម​ប្រុងប្រយ័ត្ន ព្រឹក​ម៉ោង ១០ នេះ​ ​កាំរស្មី UV កម្រិត​ខ្ពស់ ​បង្ក​ប៉ះពាល់​សុខភាព​មនុស្ស

The post ខណៈកម្ពុជានឹងទទួលរងកាំរស្មី UV កម្រិត​ខ្ពស់នៅថ្ងៃនេះ មកមើលវិធីការពារខ្លួនដោយសុវត្ថិភាព appeared first on Kampuchea Thmey Daily.