ការរិះគន់ Archives - Kampuchea Thmey Daily

​តារា TikTok បរទេសដ៏ល្បីឈ្មោះ រិះគន់​អ្នក​ស្រុក​ថៃថា ឈ្លើយ
តារា​ TikTok ឈ្មោះ Farah Shams ដែលមាន​អ្នក​តាម​ដាន​ជាង ២.៤លាន​នាក់ ​នៅ​លើបណ្តាញសង្គមមួយនេះ បាន​បង្ហោះ​វីដេអូ​រិះគន់​កប់ៗមាត់​ថា អាកប្ប​កិរិយា​ពលរដ្ឋ​​ថៃ​​ភាគ​​ច្រើន​ឈ្លើយ ​អំឡុង​ពេល​​នាង​ធ្វើ​ដំណើរ​មក​ប្រទេស​នេះ​។

អ្នក​នាង​ Farah Shams ។ រូបភាព៖ Khaosod English

យោងតាម Khaosod English ចុះផ្សាយ​ថ្ងៃទី២៣ ខែ​កុម្ភៈ, ក្នុង​វីដេអូ​ឃ្លីប​មានអ្នកចូលមើល​ជិត ៤០០ ០០០ដង, ​Shams ​និយាយ​ថា​៖ «ហេតុ​អ្វី​បាន​ជាអ្នក​ស្រុកថៃ​ភាគ​ច្រើនមិន​គោរព​ចំពោះ​ជនបរទេស និង​អ្នកទេសចរ​?។ នៅ​ពេល​​​និយាយ​ភាសាអង់គ្លេស​ទៅ​កាន់​អ្នកស្រុក មនុស្ស​ជាច្រើនមិនយល់ ហើយ​ហាក់​ដូច​ជា​មិន​អើ​ពើ​នឹងអ្វី​ដែល​ខ្ញុំ​ព្យាយាមធ្វើ​​ទំ​នាក់​ទំនង»។

Shams ​បន្ត​ថា៖ «រឿងមិនចេះភាសា​គឺ​ជារឿងធម្មតា​ទេ​សម្រាប់មនុស្ស ជា​ពិសេស​នៅ​ពេល​អ្នក​ទៅជ្រុង​ម្ខាង​ទៀត​នៃ​ពិភពលោក ប៉ុន្តែ​គ្រាន់​តែ​ទាញ​យក Google Translate មក​ប្រើមក ប្រសិនបើ​អ្នកមិនយល់ពីអ្វីដែល​ខ្ញុំ​កំពុង​និយាយ។ កុំ​មិន​អើពើ​នឹងខ្ញុំ។ គ្រាន់​តែ​និយាយ​ថា មិន​​និយាយភា​សា​អង់​គ្លេសទេ ​ទៅ​បាន​ហើយ​»៕

ប្រែ​សម្រួល៖ ណឺ មិនា

The post ​តារា TikTok បរទេសដ៏ល្បីឈ្មោះ រិះគន់​អ្នក​ស្រុក​ថៃថា ឈ្លើយ  appeared first on Kampuchea Thmey Daily.

ពេជ្រ សោភា សរសើរភរិយា ជា សុជាតិ ថាជាមនុស្សស្រីមានសំណាង ព្រោះជួបបុរសល្អជាស្វាមី
ស្របពេលដែលថ្មីៗនេះ មានការវែកញែករឿងរ៉ាវភរិយារបស់លោក ជា សុជាតិ គឺអ្នកនាង រឹម លក្ម្សី ពីសំណាក់ម្ចាស់គណនីហ្វេសប៊ុកមួយដោយរិះគន់ថា មានរូបសម្រស់មិនស្អាតក្រោយពេលទើបសម្រាលកូនរួចភ្លាមៗនោះ គេឃើញមានការបញ្ចេញប្រតិកម្មយ៉ាងច្រើនពីមហាជន និងអ្នកគាំទ្រទៅលើបុគ្គលរូបនោះ ដែលប្រើប្រាស់ពាក្យសម្តីមិនសមរម្យ។

ដោយឡែក ងាកមកមើលតារាចម្រៀងល្បីឈ្មោះអ្នងនាង ពេជ្រ សោភា បានសរសើរពេញៗមាត់ថា អ្នកនាង រឹម លក្ម្សី ដែលត្រូវជាភរិយាលោក ជា សុជាតិ ពិតជាស្រ្តីដែលមានសំណាងខ្លាំង ដែលបានបុរសម្នាក់ល្អចេះស្រលាញ់ថ្នាក់ថ្នមយល់ចិត្ត។

កំពូលតារាចម្រៀងអ្នកនាង ពេជ្រ សោភា បានចែករំលែកខ្លឹមរបស់ភរិយាលោក ជា សុជាតិ ដោយអ្នកនាងបញ្ជាក់ចេញពីចិត្តថា “ប្អូនជាមនុស្សស្រីដែលមានសំណាង ដែលបានជួបមនុស្សប្រុសល្អ”។

ពាក្យពេចន៍សរសើរនេះ គឺបន្ទាប់ពីអ្នកនាង រឹម លក្ម្សី បានបង្ហោះសារដ៏វែងមួយដោយឆ្លើយតបទៅនឹងអ្នកដែលរិះគន់រូបសម្រស់ខ្លួនវិញថា ខ្លួនមិនប្រកាន់នឹងសម្តីនោះឡើយ ព្រោះគ្មានតម្លៃក្នុងចិត្តអ្នកនាងទេ។ មិនតែប៉ុណ្ណោះ អ្នកនាងថែមទាំងបញ្ជាក់ថា ខ្លួនបែជាមានអារម្មណ៍ថាខ្លួនឯងមានសំណាងខ្លាំងដែលបានបុរសដែលមិនមានចរឹតដូចជាអ្នករិះគន់នោះ មកធ្វើជាស្វាមីទៅវិញ។

ជុំវិញរឿងរ៉ាវនេះ ត្រូវបានអ្នកសិល្បៈ ក៏ដូចជាមហាជនជាច្រើន បានចេញមកសម្តែងការហួសចិត្តនឹងបុគ្គលដែលរិះគន់ភរិយាលោក ជា សុជាតិ និងបានស្ញប់ស្ញែងចំពោះនាងផងដែរ ដែលមានស្វាមីដែលចេះស្រឡាញ់ និងមើលថែបែបនេះ៕ អត្ថបទ៖ ចាន់រ៉ា

The post ពេជ្រ សោភា សរសើរភរិយា ជា សុជាតិ ថាជាមនុស្សស្រីមានសំណាង ព្រោះជួបបុរសល្អជាស្វាមី appeared first on Kampuchea Thmey Daily.

រ៉ាប៊ី ទម្លាយអត្តសញ្ញាណបុរសម្នាក់ ក្រោយរិះគន់ប្រមាថកិត្តិយសខ្លួន
អស់ភាពអត់ធ្មត់ តារាចម្រៀងសាច់ខ្ចីកញ្ញា រ៉ាប៊ី បានទម្លាយជាសាធារណ: នូវអត្តសញ្ញាណបុរសម្នាក់ដែលបានរិះគន់និងប្រមាថដល់កិត្តិយសរបស់ខ្លួន លើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកកាលពីថ្មីៗកន្លងមកនេះ។ ទង្វើនេះ រ៉ាប៊ី ថាជារឿងមិនអាចទទួលយកបានទេ។

ប្រតិកម្មរបស់តារាចម្រៀងល្បីឈ្មោះកញ្ញា រ៉ាប៊ី ពេលនេះ គឺបន្ទាប់ពីមានការវែកញែកនិងរិះគន់ពីសំណាក់បុរសម្នាក់ ដែលជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Chhang Chhen ដោយបានប្រើពាក្យពេចន៍មិនសមរម្យ ដោយការរិះគន់ និងប្រមាថមកលើខ្លួន។

បន្ទាប់ពីមានការរិះគន់ និងប្រមាថមកលើរូបនាង នៅព្រឹកថ្ងៃ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ កញ្ញា រ៉ាប៊ី បានទម្លាយរូបភាព អមជាមួយខ្លឹមសារថា កញ្ញា និងបុគ្គលរូបនោះ មានការឈ្លោះឆ្លងឆ្លើយគ្នា រហូតដល់ភាគីខាងបុរសនោះ blocked កញ្ញាតែម្តង។ កញ្ញាបន្តថា ការបង្ហាញអត្តសញ្ញាណបុគ្គលរូបនេះ​គឺដើម្បីចងចាំមុខទុកទៅថ្ងៃក្រោយ។

ទោះបីយ៉ាងណា បណ្តាអ្នកគាំទ្រតារាចម្រៀងស្រីរូបនេះ ក៏បានលើកទឹកចិត្តដល់នាង និងយល់ថា ជារឿងដែលមិនគួរកើតមានទៀតទេ។

គួរកត់សម្គាល់ថា ទីផ្សារចម្រៀងរបស់កញ្ញា រ៉ាប៊ី បច្ចុប្បន្ន នៅតែមានសន្ទុះហក់ឡើង និងមានទីផ្សាច្រើនក្នុងការចេញច្រៀងនៅតាមបណ្តាកម្មវិធីប្រគុំតន្ត្រីនានានៅតាមបណ្តាខេត្ត។ ម្យ៉ាងទៀត រ៉ាប៊ី ក៏ទទួលបានការគាំទ្រយ៉ាងកក់ក្តៅពីសំណាក់អ្នកគាំទ្រមួយចំនួនធំ ពិសេសគឺក្រុមយុវវ័យតែម្តង៕ អត្ថបទ៖ ចាន់រ៉ា

The post រ៉ាប៊ី ទម្លាយអត្តសញ្ញាណបុរសម្នាក់ ក្រោយរិះគន់ប្រមាថកិត្តិយសខ្លួន appeared first on Kampuchea Thmey Daily.

អភិបាលក្រុងកែប៖ ជនជាតិខ្មែរមួយចំនួនតូចចូលចិត្តយកចំណុចមិនល្អមកវាយប្រហារគ្នាឯង ខុសពីបរទេសដែលតែងជួយផ្សព្វផ្សាយទេសចរណ៍កម្ពុជា
លោក ឃន វុទ្ធី អភិបាលក្រុងកែប លើកឡើងថា តាមការសង្កេតរបស់លោក អ្នកបង្កើតមាតិកាបរទេសភាគច្រើនជួយផ្សព្វផ្សាយពីផលិតផលខ្មែរ និងទេសចរណ៍កម្ពុជាបានច្រើន ផ្ទុយពីប្រជាជនខ្មែរមួយចំនួនតូច ដែលយករឿងអវិជ្ជមានតូចមួយមកផ្សាយលើបណ្តាញសង្គម ធ្វើឱ្យប៉ះពាល់ និងបាត់បង់សោភណភាពខេត្តកែបតែម្តង។ នេះបើតាមការលើកឡើងក្នុងវីដេអូរបស់មន្ទីរព័ត៌មានខេត្តកែប ដែលផ្សាយនៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។

ការលើកឡើងរបស់អភិបាលក្រុងកែប ធ្វើឡើងបន្ទាប់ពីមានករណីផ្ទុះការវែកញែកពេញបណ្តាញសង្គម ករណីបុរសម្នាក់ផុសលើហ្វេសប៊ុកខ្លួនថា ម្ហូបអាហារនៅក្រុងកែប ជាពិសេសនៅឆ្នេរកែបជាដើម លក់ថ្លៃហួសហេតុ ព្រមទាំងដាក់ម្ហូបដែលមិនមានគុណភាពមកឱ្យភ្ញៀវបរិភោគថែមទៀត។ ជុំវិញបញ្ហានេះ មានការបញ្ចេញមតិជាច្រើនបានឯកភាពនឹងការផ្សាយនេះ និងភាគច្រើលើកឡើងថាអ្នកលក់នៅទីនោះពិតជាលក់ថ្លៃមែន ស្ទើរតែមិនអាចទទួលយកបាន។ ក្រោយពីមានករណីនេះ មន្ទីរព័ត៌មានខេត្តកែប ក៏បានចេញវីដេអូរបស់អាជីវករនៅទីនោះ ដោយពួកគេបានអះអាងថា ខ្លួនមិនបានលក់ថ្លៃពេក ឬដាក់ម្ហូបដែលគ្មានគុណភាពដូចការលើកឡើងនោះទេ ពោល គឺពួកគាត់លក់ក្នុងតម្លៃសមរម្យ ហើយចំណេញបានតិចតួចប៉ុណ្ណោះ។

ជាមួយគ្នានេះ លោក ឃន វុទ្ធី អភិបាលក្រុងកែប និយាយថា៖ “ពាក់ព័ន្ធនឹងការធ្វើវីដេអូនេះ ឃើញថាភាគច្រើនជនបរទេសគាត់ចូលមកទឹកដីកម្ពុជាយើង តែងតែធ្វើនូវវីដេអូចំណុចសំខាន់ៗផ្សព្វផ្សាយពីសក្តានុពលរបស់យើង ពីផលិតផលនៅក្នុងតំបន់នីមួយៗ។ ប៉ុន្តែ ដោយឡែកប្រជាពលរដ្ឋខ្មែរយើងមួយចំនួនតូច គាត់យកចំណុចអវិជ្ជមានខ្លះយកមកវាយប្រហារគ្នាឯង”។ ត្រង់ចំណុចនេះ លោកមើលឃើញថា មហាជនមួយចំនួន ធ្វើបែបនេះក្នុងន័យរិះគន់ដើម្បីស្ថាបនា តែមួយចំនួនទៀត ធ្វើឡើងក្នុងន័យបន្តុះបង្អាប់តែម្តង ដូចនេះ មហាជនគួរផ្លាស់ប្តូរឥរិយាបថឡើងវិញ ហើយងាកមកផ្សព្វផ្សាយអ្វីដែលល្អសម្រាប់ប្រទេសឱ្យបានច្រើន។

អភិបាលក្រុងកែប បានសំណូមពរដល់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក និងបណ្តាញសង្គមផ្សេងៗទាំងអស់ មេត្តាគិតគូរពីចំណុចនេះម្តងទៀត។ ទន្ទឹមនេះ លោកក៏ថ្លែងអំណរគុណដល់ប្រជាជនខ្មែរមួយចំនួន ដែលបានបង្កើតមាតិកា ឬផលិតវីដេអូផ្សព្វផ្សាយពីសម្រស់ និងខេត្តកែបកន្លងមក ដែលជាផ្នែកមួយក្នុងការជួយលើកស្ទួយមុខមាត់ខេត្តកែប និងទាក់ទាញភ្ញៀវទេសចរបានច្រើន។

តាមមន្ទីរព័ត៌មានខេត្តកែប លោក ឃន វុទ្ធី ក៏មិនបដិសេធដែរ កន្លងមកពិតជាមានអាជីវករមួយចំនួនរកស៊ីមិនស្មោះត្រង់មែន ហើយអាជ្ញាធរក៏ធ្លាប់ហៅបុគ្គលនោះមកអប់រំ និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់ទង្វើនោះទៀត ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់វិស័យទេសចរណ៍៕

ដោយ៖ អុន ស្រីមាន

The post អភិបាលក្រុងកែប៖ ជនជាតិខ្មែរមួយចំនួនតូចចូលចិត្តយកចំណុចមិនល្អមកវាយប្រហារគ្នាឯង ខុសពីបរទេសដែលតែងជួយផ្សព្វផ្សាយទេសចរណ៍កម្ពុជា appeared first on Kampuchea Thmey Daily.

អ្នកលក់អនឡាញ Madam da ត្រូវមហាជនរិះគន់យ៉ាងខ្លាំង ក្រោយជិះម៉ូតូមិនពាក់មួក ប្រសេចប្រសាចពេញទីក្រុង
ផ្ទុះការរិះគន់យ៉ាងខ្លាំងចំពោះក្រុមអ្នកលក់អនឡាយល្បីឈ្មោះដែលនាំគ្នាជិះម៉ូតូក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដោយមិនគោរពច្បាប់ចរាចរណ៍ មិនពាក់មួកសុវត្ថិភាព ថតរូបបង្ហោះលើគណនីហ្វេសប៊ុកមួយឈ្មោះ Chumrain Madam da។

តាមរយៈវីដេអូឃ្លីបដែលបានបង្ហោះនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកមួយនេះ កាលពីយប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ បានបង្ហាញពីសកម្មភាពអ្នកទាំងនោះ នាំគ្នាជិះម៉ូតូរេចុះឡើងពេញផ្លូវថតបង្ហោះ ដោយគ្មានពាក់មួកសុវត្ថិភាពធ្វើឱ្យមហាជនទោះការរិះគន់យ៉ាងខ្លាំង។

មានការបញ្ចេញមតិជាច្រើននៅក្នុងវីដេអូឃ្លីបដែលបានបង្ហោះដោយមិនពាក់មួកសុវត្ថិភាព និងមានការឌឺដងផ្លែផ្ការវាងម្ចាស់វីដេអូឃ្លីប និងមហាជនផងដែរ ដោយលើកឡើងថា «ចាំមើល បងៗ សមត្ថកិច្ចហ៊ានចាប់ ពួកអភិជនដែរឬអត់?»។ ចំណែកអ្នកខ្លះទៀតបានខមិនថា «ល្បីក្នុងសង្គមដែរ តែទង្វើដែលធ្វើបែជាបំពុលសង្គម ចេះច្បាប់ចរាចរណ៍អត់? មនុស្សដេកលក់ពិតប្រកដមិនពិបាកដាស់ទេ តែអាអ្នកធ្វើពត់ជាដេកលក់បានវាពិបាកដាស់ អ្នកមានគិតទេពេលក្មេងៗវាយកតម្រាបតាម ព្រោះពួកគេឃើញទង្វើដែលបង្ហោះ អ្នកល្បីមិនខ្វះទេ ក្មេងដែលវាមិនចេះគិតហើយចង់ធ្វើឱ្យដូចនោះ»។

យ៉ាងណាមិញ មហាជនក៏បានសំណូមពរឱ្យកម្លាំងមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ចំពោះក្រុមអ្នកលក់អនឡាញទាំងនេះ ដែលបើកបរដោយមិនគោរពច្បាប់ចរាចរណ៍ និងមិនពាក់មួកសុវត្ថិភាព ក្នុងពេលបើកបរ៕

អត្ថបទ ៖ ម៉េង

The post អ្នកលក់អនឡាញ Madam da ត្រូវមហាជនរិះគន់យ៉ាងខ្លាំង ក្រោយជិះម៉ូតូមិនពាក់មួក ប្រសេចប្រសាចពេញទីក្រុង appeared first on Kampuchea Thmey Daily.

អាជីវករផ្សាររាត្រី បាត់ដំបង រអ៊ូរទាំរឿងអ្នកម៉ៅការសង់តូបអត់មានទ្វារ
ផ្សារ​រាត្រី​ក្រុង​បាត់ដំបង រៀបចំ​ឡើង​ដោយ​រដ្ឋបាល​ខេត្ត បាន​បង្វែរ​អាជីវករ​ដែល​កន្លងមក​លក់​នៅ​តាម​មាត់​ស្ទឹង​សង្កែ ឲ្យ​ចូល​មក​កាន់​កន្លែង​ថ្មី កំពុង​រង​ការ​រិះគន់​ពី​សំណាក់​ក្រុម​អាជីវករ ដោយសារ​តូប​សាងសង់​ឡើង​សម្រាប់​ឲ្យ​ចូល​ទៅ​លក់ គ្មាន​ទ្វារ​បិទ​បើក​ឡើយ។

គួរ​បញ្ជាក់​ថា តូប​ផ្សារ​រាត្រី​ថ្មី​នេះ បាន​សាងសង់​ឡើង​នៅ​លើ​សួន​ចំប៉ី ស្ថិត​ក្នុង​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ​កណ្ដាល ក្រុង​បាត់ដំបង។ តូប​ទាំងនេះ មាន​ខ្នាត​តូចៗ ទល់​ខ្នង​គ្នា ដោយ​នៅ​ប៉ែក​ខាង​កើត សម្រាប់​អ្នក​លក់​ចំណីអាហារ ឯ​នៅ​ប៉ែក​ខាងលិច​សម្រាប់​លក់​សម្ភារៈ​ប្រើប្រាស់ ដូចជា លក់ ខោអាវ ស្បែកជើង ទូរស័ព្ទ ។ល។

ប៉ុន្តែ​រយៈពេល​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ ក្រុម​អាជីវករ​ដែល​នៅ​ប៉ែក​ខាងលិច មិន​ទាន់​បាន​ចូល​ខ្លួន​ទៅ​លក់​ទំនិញ​របស់​ខ្លួន​ឡើយ ដោយសារ​ហេតុផល​មាន​ច្រើនយ៉ាង។ រហូត​មាន​អាជីវករ​ខ្លះ ដាក់​ស្លាក​ជួល​តូប​ថែម​ទៀត​ផង បញ្ហា​នេះ​ទំនងជា​រត់​មិន​រួច ពិសេស​តម្លៃ​តូប និង​ទំហំ​តូប វា​មិន​សមាមាត្រ​នឹង​គ្នា​ទាល់តែ​សោះ។

អាជីវករ​មួយ​រូប មាន​មុខរបរ​លក់ និង​ជួសជុល​ទូរស័ព្ទ បាន​និយាយ​ថា តូប​របស់​លោក​បាន​ត្រឹមតែ​ដាក់​ទូកញ្ចក់​ដ៏​តូច​មួយ និង​កៅអី​ពីរ​ប៉ុណ្ណោះ សឹងតែ​រក​ផ្លូវ​ចេញ​ចូល​មិនបាន។ ចំណែក​បង្គន់​អនាម័យ​ដែល​គេ​សាងសង់​នៅ​ចំ​កណ្ដាល​នោះ សុទ្ធតែ​យក​លុយ​ទាំងអស់ ដោយ​បត់ជើង​ម្ដង​មួយ​ពាន់​រៀល មិនមែន​ហ្វ្រីៗ ឲ្យ​អាជីវករ​ឡើយ។

អាជីវករ​ដដែល បាន​បន្ត​ថា រឿង​រាប់​ខែ​ហើយ​មិន​ទាន់​មាន​ក្រុម​អាជីវករ​ចូល​មក​លក់​នោះ ដោយសារ​តែ​តូប​នីមួយៗ ដែល​ក្រុមហ៊ុន​ម៉ៅការ​សាងសង់​ឡើង​គ្មាន​ធ្វើ​ទ្វារ​ឲ្យ​ទេ ដោយ​ទុក​ចំហ​មុខក្រោយ។ ជា​គោលការណ៍ តូប ត្រូវ​មាន​ទ្វារ​សំណាញ់​ដូច​ផ្សារ​រាត្រី​ចាស់ បើ​អាជីវករ​ណា​មិន​ពេញចិត្ត ឬ​គិត​ថា​វា​គ្មាន​សុវត្ថិភាព គឺ អាច​ឲ្យ​ក្រុមហ៊ុន​ប្ដូរ​ជា​ទ្វារ​រូត​ឡើង​ចុះ​បាន។ ប៉ុន្តែ​នេះ​សង្ស័យ​ជា​ល្បិច​របស់​ក្រុមហ៊ុន ព្រោះ​គេ​មិន​ដាក់​ទ្វារ​សំណាញ់​ឲ្យ ដោយសារ​គេ​ចង់​ឲ្យ​អាជីវករ​ដាក់​ទ្វារ​រូត​ទាំងអស់ ដោយ​ក្នុង​តម្លៃ ៨០០ ដុល្លារ (​មុខ,ក្រោយ​) ហើយក៏​មិន​អនុញ្ញាត​ឲ្យ​យក​ជាង​ពី​ខាងក្រៅ​មក​ធ្វើ​នោះ​ឡើយ គឺ​មាន​សិទ្ធិ​តែ​ជាង​របស់​ក្រុមហ៊ុន​ប៉ុណ្ណោះ។

ក្រុម​អាជីវករ បាន​បង្ហើប​ថា អ្នកម៉ៅការ​ធ្វើ​ផ្សារ​រាត្រី​នេះ គឺជា លោក​ឧកញ៉ា ហេង តុលា ឯ​ការ​ជួល​តូប​មាន​តម្លៃ​ខ្ពស់​នេះ ត្រូវ​បង់​ឲ្យ​រដ្ឋបាល​ខេត្ត ក្នុង​នោះ​ទាំង​ការ​ជួល​ជាង​ត​បណ្ដាញ​ភ្លើង​ផ្សេង​ទៀត។ ជាមួយ​នោះ ត្រូវ​ធ្វើ​ទ្វារ​ផ្សេង​ទៀត ដែល​ពួកគាត់​បាន​រិះគន់​ថា នេះ​ទើប​ពិតជា​រដ្ឋបាល​ខេត្ត សង្ស័យចង់កៀប​អាជីវករ​គ្រប់​ច្រក​តែម្ដង ហេតុដូច្នេះ​ហើយទើប​តូប​ជាច្រើន​ត្រូវ​បាន​អាជីវករ​ទុក​ចោល​ដោយសារ​ហួស​សមត្ថភាព។

ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ខាង​លើ​នេះ​ដែរ កម្ពុជា​ថ្មី មិន​អាច​សុំ​ការ​បំភ្លឺ​ពី លោក​ឧកញ៉ា ហេង តុលា បាន​នៅ​ឡើយ​ទេ៕

អត្ថបទ ៖ សោ និយមរ័ត្ន

The post អាជីវករផ្សាររាត្រី បាត់ដំបង រអ៊ូរទាំរឿងអ្នកម៉ៅការសង់តូបអត់មានទ្វារ appeared first on Kampuchea Thmey Daily.

ត្រូវចេះឆ្លងកាត់ និងដោះស្រាយជាមួយការរិះគន់ ( មានវីដេអូ )
តាមពិតទៅការរិះគន់មួយចំនួន បានធ្វើឲ្យមានការឈឺចាប់។ ប៉ុន្តែនៅក្នុងផ្នែកសំខាន់ៗ នៃជីវិតរស់នៅរបស់មនុស្សយើង មិនថា ជីវិតឯកជន និងមុខរបរអាជីព ដំណើរ​ការ​នៃ​ការ​ប្រកប​វិជ្ជាជីវៈ​នៅ​ក្នុង​សង្គម ដែល​យើង​រស់នៅ តែង​មាន​ការ​រិះគន់​ខ្លះ​កើត​មាន​ចំពោះ​យើង​បាន។

មនុស្ស​ខ្លះ​​​​ទៅ​ជា​បាត់បង់​ខ្លួនឯង មិន​ស្គាល់​គោលដៅ ឬ​ខំ​ផ្លាស់ប្ដូរ​ទទឹងទទែង ទៅ​តាម​ការ​រិះគន់​ការ​វាយតម្លៃ​របស់​អ្នក​នៅជុំវិញ ទៅ​ជា​ច្របូកច្របល់​មិន​បាន​លទ្ធផល​អ្វី ឬ​ខ្លះ​ទៀត​ក៏​អស្មិ​មានៈ រក្សា​ផ្លូវ​ដែល​គាត់​ដើរ​មក មិន​ប្ដូរ​មិន​ជឿ មិន​ទទួល​ការ​កែតម្រូវ អ្វី​ទាំងអស់​រហូត​ទាល់ប​រាជ័យ​ក្រោក​លែង​បាន។

វីដេអូនេះ​នឹង​ជួយ​ឲ្យ​ពួក​យើង​ពិចារណា​សា​ជា​ថ្មី​ថា យើង​ជា​មនុស្ស​សម័យថ្មី អាច​ដោះស្រាយ​ជាមួយ​ការ​កោតសរសើរ​ឬ​ការ​រិះគន់ ដោយ​វាងវៃ​ដែរ​ទេ?

«សម្រាប់​ខ្ញុំ ខ្ញុំ​យល់​ថា ប្រសិន​ជា​ឥឡូវ​នេះ​យើង​ធ្វើ​តាម​ចំណង​ជើង​នៃ​វីដេអូ​នេះ ដោយ​ពិចារណា​លើ​មនុស្ស​ក្រុម​ដែល​យើង​ឃើញ​សកម្ម​តែ​ខាង​សប្បាយ​លើ​ទម្លាប់​រិះគន់​ជាន់​ពន្លិច​អ្នកដទៃ យើង​គួរ​តែ​ចាប់ផ្ដើម​គិត​អំពី​វិធីសាស្ត្រ​នីមួយៗ ក្នុង​ការ​បំបាក់​ពួកគេ​ឲ្យ​ចាកចេញ​ពី​ការ​រំខាន​ផ្លូវ​របស់​យើង​ដែរ! ការ​រិះគន់​ដោយ​បាន​មើល​ឃើញ​សព្វ​ជ្រុងជ្រោយ ​ហើយ​ផ្ដល់​នូវ​ដំណោះស្រាយ​មក​ផង តាម​ពិត​ជា​ការ​រិះគន់​មាន​ប្រយោជន៍ ​ប៉ុន្តែយ៉ាង​ហោច វា​អាស្រ័យ​លើ​ពួកគេ​ថា​ចង់​ឲ្យ​យើង​ជោគជ័យ ​ឬ​ចង់​បង្អាក់​យើង!» ម៉ីសនសុធារី។

សូមស្តាប់វីដេអូរបស់គាត់បន្តចុចត្រង់ណេះ

អត្ថបទ៖លីណា

ចុចអាន​៖វាយ​បក​លើ​មនុស្ស​ដែល​និយាយ​បំពាន​យើង ប្រើ​វិធី​ទាំង​នេះ

ចុចអាន៖របៀប​ដោះស្រាយ ពេល​គេ​រិះគន់​យើង​ម្ដងៗ

The post ត្រូវចេះឆ្លងកាត់ និងដោះស្រាយជាមួយការរិះគន់ ( មានវីដេអូ ) appeared first on Kampuchea Thmey Daily.

អ្នកឃ្លាំមើលបញ្ហាសង្គម បង្ហាញ​ក្ដីបារម្ភបន្ទាប់ពីយុវជនខ្មែរមួយចំនួន ឆាប់មានប្រតិកម្មរិះគន់តាមបណ្ដាញសង្គម​ហ្វេស​​ប៊ុក
អ្នកឃ្លាំមើលបញ្ហាសង្គម បានបង្ហាញក្ដីបារម្ភបន្ទាប់ពីមានយុវជន និងមនុស្សពេញវ័យមួយចំនួន បញ្ចេញប្រតិកម្មរិះ​គន់​តាមអារម្មណ៍ ឬតាមការនឹកឃើញរបស់ខ្លួន នៅលើ​បណ្ដាញ​សង្គមហ្វេសប៊ុកទៅលើបញ្ហាអ្វីមួយ ដោយពុំ​ទទួ​ល​​បានព័ត៌មានគ្រប់គ្រាន់នៅឡើយ។

ការបង្ហាញក្ដីបារម្ភនេះ គ្រាដែលអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន ជាពិសេសយុវជន បានបញ្ចេញប្រតិកម្ម​រិះគន់ ឬជេរប្រមាថភ្លាមៗទៅលើព័ត៌មាន ឬដំណឹងអ្វីមួយ ដោយពុំបានសិក្សាស្វែងយល់ ឬស្វែងព័ត៌មានបន្ថែមមុ​ន​ពេ​លរិះគន់នោះឡើយ។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះ អ្នកលេងហ្វេសប៊ុក បានរិះគន់ទៅលើអាជ្ញាធរមាន​សមត្ថ​កិច្ច​ពាក់ព័ន្ធ ដកហូតសត្វតោ១ក្បាលពីជនជាតិចិន ទៅព្រលែងនៅភ្នំតាម៉ៅ និងព័ត៌មានដែលថា ប្រទេសថៃសាងសង់អង្គរវត្តចម្លងពីប្រទេសកម្ពុជាជាដើម ដោយអ្នកប្រើប្រាស់បណ្ដាញសង្គមបើកការរិះគន់ភ្លាមៗ ខណៈដែលមិន​ទាន់ទទួល​បានព័ត៌មានគ្រប់ជ្រុងជ្រោយនៅឡើយ។

យ៉ាងណាក៏ដោយលោកបណ្ឌិត ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតត្យសភាកម្ពុជា និងជាអ្នកឃ្លាំមើលបញ្ហាសង្គម បានឲ្យដឹងថា ការរិះគន់គឺអាច​កើតឡើងស្ទើរតែគ្រប់មនុស្ស ដែលខ្លះជាលក្ខណៈបុគ្គល លក្ខណៈគ្រួសារ ស្ថាប័ន សហគមន៍ ឬប្រទេសមួយជា​ដើម តែងតែមានជំហររិះគន់ទៅលើបញ្ហាអ្វីមួយជារឿងធម្មតា។ លោកថា ការរិះគន់គឺមាន៣ប្រភេទ៖ ទី១.ការរិះគន់ ដើម្បីស្ថាបនា, ទី២. ការរិះគន់ដើម្បីឈ្នានីស ឬក៏បំផ្លាញអ្នកដទៃ, និងទី៣. ការរិះគន់ដើម្បីរិះគន់ ឬហៅថា ការរិះ​គន់​​តាមអារម្មណ៍ រិះគន់តាមការនឹកឃើញ។

ឆ្លើយតបនឹងសំណួរថាតើ ហេតុអ្វីបានជាយុវជនយើងមួយចំនួន រិះគន់ទៅលើបញ្ហាអ្វីមួយ ដោយប្រញ៉ាប់ប្រញាល់ ឬហៅថា​ ការរិះគន់តាមអារម្មណ៍ ដែលពុំទាន់ទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយនោះ? លោកបណ្ឌិត ឈត ប៊ុន​ថង បានមានប្រសាសន៍ប្រាប់អ្នកកាសែតកម្ពុជាថ្មីថា បញ្ហានេះវាឆ្លុះបញ្ចាំងឲ្យ​ឃើញថា មនុស្សមួយចំនួននា​ពេល​បច្ចុប្បន្ននេះ រិះគន់ទៅលើបញ្ហាអ្វីមួយទៅតាមអារម្មណ៍ ឬតាមការនឹកឃើញ ដែលនេះបង្ហាញឲ្យឃើញថា យុវជន ក៏ដូចជាមនុស្សពេញវ័យមួយចំនួនដែរ គឺមិនមានជំនាញ មិនមានចំណេះ ឬក៏បទពិសោធន៍ខាងការរិះគន់នោះទេ។

អ្នកឃ្លាំមើលបញ្ហាសង្គមរូបនេះ បានថ្លែងបន្តថា «ការរិះគន់ដូចខ្ញុំលើអញ្ចឹង​ វាអាចថា រិះគន់ទី១ ទី២​ ទី៣ហ្នឹង ច្រើ​ន​ចូលទី៣ហ្នឹង គឺរិះគន់ដើម្បីរិះគន់ រិះគន់តាមអារម្មណ៍ ឬការរិះគន់តាមការនឹកឃើញ នេះគឺជាការចំណុចមួយ គួរ​ឲ្យព្រួយបារម្ភណាស់ នៅពេលដែលមនុស្សមើលឃើញតែមួយជ្រុងតូច ឬក៏ព័ត៌មានប្រមូលបានមិនពេញលេញ ហើយក៏ចាប់ផ្ដើមរិះគន់….! ពេលរិះគន់បែបនេះ វាអាចធ្វើឲ្យទី១ ធ្វើឲ្យខ្លួនឯងហ្នឹងបាត់បង់តំលៃ នៅពេលដែល​ព័ត៌​មាន​ពេញលេញ ហេតុការណ៍ពេញលេញត្រូវបានបង្ហាញ វាត្រូវការរិះគន់របស់យើង វាអត់ត្រូវទាល់តែសោះ ហើយ​អត់ត្រូវវាធ្វើឲ្យមហាជន និងសង្គមគេមើលមកយើងថា យើងជាមនុស្សរាក់កំភែល ជាមនុស្សដែលអត់សូវយល់ដឹង​ជ្រៅ​ជ្រះ»។

លោកបណ្ឌិត ឈត ប៊ុនថង បានលើកឡើងបន្ថែមថា នៅពេលមានការរិះគន់អ្វីមួយ ដោយពុំទទួលបានព័ត៌មាន​គ្រប់​ជ្រុង​ជ្រោយ អាចនឹងធ្វើឲ្យអ្នកដែលត្រូវបានគេរិះគន់នោះ រងការឈឺចាប់ រងភាពអាម៉ាស់ដោយសារតែគេរិះគន់ មិនបានត្រឹមត្រូវ។

ជាមួយគ្នានេះលោកបណ្ឌិត ឈត ប៊ុនថង បានផ្ដល់អនុសាសន៍ពាក់ព័ន្ធនឹងការរិះគន់នេះថា «ជាទស្សនៈផ្ទាល់ខ្លួន​ទេ​កន្លងមក យើងឃើញថាមានមតិច្រើន ដែលខ្មែរយើងមានទស្សនវិទ្យាមួយថា “មើលឲ្យជាក់ ចាំញាក់ចិញ្ចើម” ហ្នឹងមានន័យថា មើលឲ្យជាក់សិនចាំញាក់ចិញ្ចើម ថាតើញាក់ចិញ្ចើម ក្នុងន័យថា ប្រសិនបើក្នុងន័យត្រង់ណា៎ យើង​ញាក់ទៅថាតើ គេចូលចិត្តយើងអត់? គេចង់រាប់អានយើងអត់? គេស្រលាញ់យើងអត់? ក្នុងន័យត្រង់អញ្ចឹងទៅ ប៉ុន្តែក្នុងន័យធៀបទៅ មានន័យថា ត្រូវតែប្រមូលព័ត៌មានឲ្យបានច្រើន ហើយព័ត៌មានហ្នឹងប្រភពឲ្យច្បាស់លាស់ ហើយ​ក្រោយទទួលបានព័ត៌មានគ្រប់គ្រាន់ហើយ វាត្រូវដឹងរបៀបនៃការវិភាគ ការវាយតំលៃ ការវិនិច្ឆ័យទិន្នន័យ ឬព័ត៌មាន ដែលយើងទទួលបានហ្នឹងមកទៀត បូកផ្សំនឹងបទពិសោធន៍អ្វីផ្សេងៗទៀត ចាំយើងធ្វើការសន្និដ្ឋានមួយ ហើយការសន្និដ្ឋានហ្នឹង ទោះបីជាយើងទទួលបានព័ត៌មានគ្រប់គ្រាន់ក៏ដោយ ប្រសិនបើយើងពុំចេះរបៀបវិភាគ វាយតំលៃព័ត៌មានហ្នឹង ក៏ការវាយតំលៃរបស់យើងមិនសូវត្រូវផង ចុះទម្រាំយើងមិនទទួលបានព័ត៌មានគ្រប់គ្រាន់ គ្រាន់តែមើលមួយជ្រុង ឬក៏លឺតែបន្តិចបន្ទួចហ្នឹង ហើយយើងសន្និដ្ឋាន នេះធ្វើឲ្យមានបញ្ហាច្រើនទៅដល់ខ្លួនគាត់ និងទៅដល់សង្គមវាច្របូកច្របល់»។

អ្នកឃ្លាំមើលបញ្ហាសង្គមរូបនេះ បានលើកឡើងទៀតថា «អញ្ចឹងទេ សម្រាប់ខ្ញុំទេ ខ្ញុំថាទី១គាត់កុំប្រញ៉ា​ប់​ប្រញាល់ កុំរហ័សពេក ត្រូវប្រមូលព័ត៌មានហ្នឹងឲ្យគ្រប់ជ្រុង ឧបមាថាទាក់ទងនឹងរឿង ដូចលោកបានលើកឡើង ទាក់ទង​រឿងសាងសង់ប្រាសាទអញ្ចឹងទៅ ចឹងទី១ យើងស្ដាប់ចុះពីបងប្អូនយើង ពីមហាជនយើងថា គាត់បាន​ឃើ​ញអី​អញ្ចឹងទៅ ទី២ព័ត៌មានផ្លូវការវាគួរតែក្រសួងវប្បធម៌ ក្រសួងព័ត៌មាន ឬក៏អាចថាដោយក្រសួងការបរទេស ចឹង​តាមខ្សែបណ្ដោយ ឬក៏ស្ថានទូត ស្ថានកុងស៊ុលយើង ដែលនៅប្រទេសថៃ ខេត្តនៅក្បែរហ្នឹងជាដើម ប្រមូលព័ត៌មា​ន​ឲ្យអស់ ចាំយើងប្រតិកម្ម»។

ទោះជាបែបណាក្ដីលោកបណ្ឌិត ឈត ប៊ុនថង បានជូនជាយោបល់ថា ប្រសិនបើនរណាម្នាក់ចង់រិះគន់ ឬប្រតិកម្ម​អ្វី​មួយភ្លាមៗ គឺអាចប្រតិកម្ម ឬរិះគន់ក្នុងន័យថា អាចបែបនេះ ឬអាចបែបនោះ ដោយមិនត្រូវលើកឡើង ជារបៀប​ចោ​ទ​ប្រកាន់នោះឡើយ៕ (ដោយ)៖ ឃួន សុភ័ក្រ

The post អ្នកឃ្លាំមើលបញ្ហាសង្គម បង្ហាញ​ក្ដីបារម្ភបន្ទាប់ពីយុវជនខ្មែរមួយចំនួន ឆាប់មានប្រតិកម្មរិះគន់តាមបណ្ដាញសង្គម​ហ្វេស​​ប៊ុក appeared first on Kampuchea Thmey Daily.