ការវាយប្រហារតាមអាកាស Archives - Kampuchea Thmey Daily

របាយការណ៍ស៊ើបអង្កេត​៖​​ មីស៊ីល​អាមេរិកប្រើ​វាយ​ប្រហារ​ចំសាលា​កុមារ​ សម្លាប់​មនុស្ស​១៧០នាក់នៅអ៊ីរ៉ង់​
អង្គការ​លើក​លែង​ទោស​អន្តរជាតិ (Amnesty International)​ លើក​ឡើង​នៅ​ក្នុង​ការស៊ើប​អង្កេត​ថ្មី​មួយថាសហរដ្ឋអាមេរិក​ទទួលខុសត្រូវ​ ចំ​ពោះការវាយ​ប្រហារ​លើ​សាលាបឋមសិក្សា​អ៊ីរ៉ង់​សម្លាប់មនុស្សយ៉ាងហោចណាស់ ​១៧០នាក់ ដែល​ភាគច្រើនជាកុមារ​។

យោង​តាម​ Al Jazeera ផ្សាយ​ថ្ងៃ​ទី​១៦ខែមីនា អង្គការ​សិទ្ធិ​មនុស្ស​កាល​ពីថ្ងៃចន្ទ​និយាយ​ថាមីស៊ីល​ Tomahawk ដែល​ផលិត​ដោយសហរដ្ឋអាមេរិក​ទំនងជាត្រូវបានប្រើប្រាស់​ក្នុង​ការវាយ​ប្រហារ​លើសាលានៅភាគខាងត្បូងទីក្រុង​ Minab នៅ​ថ្ងៃទី ២៨ ខែកុម្ភៈ។

កុមារ​ដែល​ស្លាប់​ដោយ​ការ​វាយ​ប្រហារ​នៅ​អ៊ីរ៉ង់​។ រូបភាព៖ EPA

អង្គការនេះ​ បាន​​​និយាយថា៖ «មីស៊ីល Tomahawk បានប្រើប្រាស់ទាំងស្រុង​ដោយ​កងកម្លាំងអាមេរិក​នៅ​ក្នុងជម្លោះ ហើយ​​ជា​មីស៊ីលដែលមានអ្នក​​ដឹកនាំ​ដោយភាពជាក់លាក់»។

ដោយរូបភាពផ្កាយរណប វីដេអូ និង​ការសម្ភាសន៍ជាមួយអ្នកជំនាញ ​អង្គការលើកលែង​ទោស​និយាយថា៖ « ការស៊ើបអង្កេតបង្ហាញ​ថា ​សាលា​រៀននេះត្រូវបានវាយប្រហារដោយផ្ទាល់ រួមទាំង​រចនា​សម្ព័ន្ធ​រាប់​សិបផ្សេងទៀត​ក្នុង​បរិវេណ​កងឆ្មាំបដិវត្តន៍​អ៊ីស្លាម (IRGC) ដែល​នៅជាប់​គ្នា»។

អង្គការបន្ត​ថា៖ «ទាំង​នេះបង្ហាញ​ពីការបរាជ័យរបស់កងកម្លាំងអាមេ​រិក​ក្នុងការចាត់វិធាន​ការបង្ការដែលអាចធ្វើទៅ​បាន ដើម្បីជៀសវាង​គ្រោះថ្នាក់​ដល់ជនស៊ីវិល​ក្នុងការអនុវត្តការវាយប្រហារ ​វា​ជាការរំលោភ​បំពាន​យ៉ាងធ្ងន់ធ្ងរលើ​ច្បាប់មនុស្សធម៌អន្តរជាតិ»។

មិន​តែ​ប៉ុណ្ណោះ ក្រុមអ្នកតស៊ូមតិសិទ្ធិ​មនុស្សចង្អុល​បង្ហាញ​ថា​ការវាយ​ប្រហារនៅ​ទី​ក្រុង​ Minab ជាភស្តុតាង​នៃឧក្រិដ្ឋកម្មសង្គ្រាម​ដែល​អាច​កើត​ឡើង​ដោយអ៊ីស្រាអែល និងអាមេរិកក្នុងសង្គ្រាមលើអ៊ីរ៉ង់។ ពួក​គេ​រំលោភ​លើច្បាប់អន្តរជាតិ។

ខណៈទីក្រុងវ៉ាស៊ីនតោនថាខ្លួនកំពុងស៊ើបអង្កេតឧប្បត្តិហេតុនេះ រដ្ឋ​បាល​ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាន​អំពាវនាវកាន់តែខ្លាំងឡើង​ដើម្បី​ធ្វើការស៊ើបអង្កេត​យ៉ាងហ្មត់ចត់ និង​ធានាលើ​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​អ្វីដែលបានកើតឡើង​។​

ចំណែក​អ្នកជំនាញអង្គការសហប្រជាជាតិថា​ការវាយប្រហារនៅសាលារៀនជា​ការវាយប្រហារយ៉ាង​ធ្ងន់ធ្ងរលើកុមារ ខណៈសមាជិកសភា​ប្រជាធិប​តេយ្យ​អាមេរិកជំរុញឱ្យរដ្ឋបាលលោក ត្រាំ ផ្តល់ចម្លើយច្បាស់លាស់ដល់​សាធារណជនពីមូលហេតុ​ដែលសោកនាដកម្មនេះបាន​កើតឡើង​៕ ​

ប្រែសម្រួល៖ ណឺ មិនា

The post របាយការណ៍ស៊ើបអង្កេត​៖​​ មីស៊ីល​អាមេរិកប្រើ​វាយ​ប្រហារ​ចំសាលា​កុមារ​ សម្លាប់​មនុស្ស​១៧០នាក់នៅអ៊ីរ៉ង់​ appeared first on Kampuchea Thmey Daily.

អ៊ីស្រាអែល​​​វាយ​ប្រហារ​​​​នៅហ្គាហ្សា​សម្លាប់​ជនជាតិ​ប៉ា​ឡេស្ទីន​យ៉ាងហោចណាស់១៣នាក់
ការវាយ​ប្រហារតាម​អាកាសរបស់អ៊ីស្រាអែលកាល​ពី​ថ្ងៃ​អាទិត្យ​​នៅតំបន់ហ្គាហ្សា​​​ បានសម្លាប់​ជនជាតិ​ប៉ា​ឡេស្ទីន​យ៉ាងហោចណាស់១៣នាក់ រួមទាំងក្មេងប្រុស​ពីរនាក់ ស្ត្រី​មានផ្ទៃពោះ​ម្នាក់ និង​មន្ត្រីប៉ូលិស ៩នាក់។

ការ​វាយប្រហារមួយកាលពីថ្ងៃអាទិត្យ​បាន​កំណត់​គោល​ដៅ​លើ​​កន្លែង​ស្នាក់​នៅ​មួយ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​ក្នុង​ទីក្រុង Nuseirat កណ្តាល​តំបន់​ហ្គាហ្សា ​ដោយ​បាន​សម្លាប់មនុស្ស ៤នាក់ រួមទាំង​ប្តីប្រពន្ធមួយគូ​ និង​កូន​ប្រុស​អាយុ១០ឆ្នាំម្នាក់​ផង​ដែរ​។ នេះ​បើយោងតាមមន្ទីរពេទ្យ Al-Aqsa ក្បែរ​នោះ​ ដែល​​​ស្រង់ផ្សាយ​ដោយ​​​ Al Jazeera ផ្សាយ​ថ្ងៃ​ទី​១៥​​ខែមីនា ឆ្នាំ​២០២៦។

តំបន់​ហ្គាហ្សា។ រូបភាព៖ Reuters

លោក Mahmoud al-Muhtaseb អ្នកនៅ​ក្បែរ​តំបន់​​​វាយ​ប្រហារ​ បាន​​លើក​ឡើងថា​៖«ការ​វាយ​ប្រហារ​​​ដោយ​មីស៊ីល​កើត​ឡើង​​ពេលដែល​យើង​កំពុង​ដេក​លក់។ ការ​វាយ​ប្រហារនោះខ្លាំងណាស់ និង​មិន​មាន​ការព្រមានជា​មុន​ទេ»។

ក្រសួងមហាផ្ទៃនៅ​តំបន់​ហ្គាហ្សា​ បាន​ឱ្យ​ដឹង​ថា​ ការ​ទម្លាក់គ្រាប់បែក​នេះ​បាន​សម្លាប់​មន្ត្រី​ប៉ូលិស​ចំនួន៩​នាក់ រួមទាំងវរសេនីយ៍ឯក និង​មន្ត្រីប៉ូលិស​ជាន់​ខ្ពស់​នៅ​កណ្តាលហ្គាហ្សា។

មន្ទីរពេទ្យ Al-Aqsa ផ្នែក​ទទួល​សាកសព បាន​បញ្ជាក់​ថា ​មាន​​​ចំនួន​អ្នកស្លាប់​១៣​នាក់ និង​​មាន​ ១៤នាក់​ផ្សេងទៀតរងរបួស។

ក្រសួង​លើក​ឡើង​ថា​៖ «យើងថ្កោល​ទោស​ឧក្រិដ្ឋកម្មដ៏សាហាវ​យង់ឃ្នង​ដែលប្រព្រឹត្តដោយ​អ៊ីស្រាអែល​នៅ​រសៀលនេះ នៅ​ពេល​ដែល​ពួក​គេ​បាន​ទម្លាក់​គ្រាប់បែក​លើរថយន្តប៉ូលិសមួយ​គ្រឿង[…] មន្ត្រី និង​បុគ្គលិកកំពុង​បំពេញកាតព្វកិច្ចរបស់ពួកគេ​រក្សា​សន្តិសុខ និង​សណ្តាប់​ធ្នាប់ អំឡុង​ពេលខែ​ដ៏ពិសិដ្ឋ​នៃបុណ្យរ៉ាម៉ាដាន(Ramadan)»។

យ៉ាង​ណា​មិនមាន​ការអត្ថាធិប្បាយភ្លាមៗ​ពីយោធាអ៊ីស្រាអែល​​អំពី​ការ​វាយប្រហារ​នេះ​ទេ​។​

ការ​ស្លាប់នៅថ្ងៃអាទិត្យគឺជាករណីចុងក្រោយបំផុត​ក្នុង​ចំណោម​ប្រជាជនប៉ាឡេស្ទីន នៅតំបន់​ឆ្នេរសមុទ្រចាប់​តាំង​ពីកិច្ចព្រម​ព្រៀងបទ​ឈប់​បាញ់រវាង​អ៊ីស្រាអែល និង​ហាម៉ាសព្យាយាម​បញ្ឈប់​សង្គ្រាម​ប្រល័យពូជសាសន៍​ជាងពីរឆ្នាំរបស់អ៊ីស្រាអែល​លើតំបន់ហ្គា​ហ្សា​៕

ប្រែសម្រួល៖ ណឺ មិនា

The post អ៊ីស្រាអែល​​​វាយ​ប្រហារ​​​​នៅហ្គាហ្សា​សម្លាប់​ជនជាតិ​ប៉ា​ឡេស្ទីន​យ៉ាងហោចណាស់១៣នាក់ appeared first on Kampuchea Thmey Daily.

អ៊ី​ស្រាអែល​​ជា​ប្រទេស​​​សម្លាប់​អ្នក​កាសែត​​​ច្រើន​បំផុត​​​ក្នុង​​​ឆ្នាំ២០២៥​៖ CPJ
អ៊ី​ស្រាអែល​បាន​សម្លាប់​បុគ្គលិក​ប្រព័ន្ធផ្សព្វផ្សាយនិង​អ្នក​កាសែតក្នុង​មួយ​តំបន់យ៉ាង​ហោច​ណាស់ ៨៤ នាក់ ​ក្នុងឆ្នាំ ២០២៥ ច្រើន​ជាង​ប្រទេស​ដទៃ​ទៀត និង​ជា​ឆ្នាំ​ដែល​អ្នក​ធ្វើ​ការ​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​ស្លាប់​​ច្រើន​​បំផុត​មិនធ្លាប់​មាន​​​​ក្នុង​​ប្រវត្តិសាស្រ្ត​។

អ្នក​កាសែត​ប៉ាឡេស្ទីន។ រូបភាព៖ Reuters

យោង​តាម Al Jazeera ចុះផ្សាយ​ថ្ងៃ​ទី​២៥ខែ​កុម្ភៈ​ គណៈ​កម្មាធិការ​ការពារ​អ្នកកាសែត (CPJ) បាន​ចេញ​ផ្សាយ​របាយ​ការណ៍​​​ប្រចាំ​ឆ្នាំ​នេះ​នៅ​ថ្ងៃ​ពុធ ហើយ​បាន​ចង្អុលបង្ហាញ​អំពី «​​វប្បធម៌​គ្មានទោស​ពៃរ៍​ជាប់​លាប់​ ចំពោះ​ការ​វាយ​ប្រហារ​លើ​អ្នក​សារព័ត៌មាន​ដោយ​យោធា​អ៊ីស្រាអែល»។

គួរ​បញ្ជាក់​ថា​ បុគ្គលិក​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ចំនួន ១២៩នាក់ ត្រូវ​បាន​សម្លាប់​ នៅ​កន្លែង​ផ្សេង​ៗទៀតក្នុង​ប្រទេសឬ​តំបន់​តែ​១​ឆ្នាំ២០២៥ ជា​តួលេខ​ខ្ពស់បំផុត​ ចាប់​តាំង​ពី​ក្រុមអ្នក​​ឃ្លាំ​មើល​ចាប់​ផ្តើមកំណត់​ត្រា​នៅ​ឆ្នាំ ១៩៩២។

អ៊ី​ស្រាអែល​ទទួល​ខុស​ត្រូវ​ចំពោះ​ចំនួន​អ្នកស្លាប់​តែ​ជាងពីរភាគបី នៃ​អ្នក​ទាំង​អស់​នោះ​ប៉ុណ្ណោះ​។​

គណៈ​កម្មការអ្នក​កាសែត CPJ និយាយថា បុគ្គលិក​ប្រព័ន្ធផ្សព្វផ្សាយ​ភាគ​ច្រើន​ដែលអ៊ីស្រាអែលសម្លាប់​គឺជាជនជាតិប៉ាឡេស្ទីន ប៉ុន្តែ​ការ​វាយ​ប្រហារ​តាមអាកាស​របស់​អ៊ីស្រាអែល​ក៏​បាន​សម្លាប់​បុគ្គលិក​ចំនួន ​៣១នាក់ ក្នុង​ការិយាល័យ​កាសែត​យេម៉ែន(Yemeni)ផង​ដែរ​។​

អ៊ីស្រាអែល​ធ្វើ​ការ​វាយ​ប្រហារ​យ៉ាង​ខ្លាំង ចំពោះ​អ្នក​កាសែត​ជា​គោលដៅរបស់​ពួក​គេ។ CPJ ចាត់ថ្នាក់​ថា៖«វាជាឃាតកម្ម ដែល​អនុវត្ត​ឧប្ប​ត្តិ​ហេតុ​ដ៏សាហាវ​ចំនួន ៣៨ករណី ​ក្នុងចំណោម៤៧​ករណី​ ត្រូវ​បានកត់ត្រា​ទូ​ទាំង​ពិភពលោក​ដោយ​អង្គការ CPJ»​។

CPJ លើក​ឡើង​​ក្នុងសេចក្តី​ថ្លែង​ការណ៍មួយ​ថា៖«បច្ចុប្បន្ន​​នេះប្រទេស​​អ៊ី​ស្រាអែល​បាន​សម្លាប់អ្នកកាសែតច្រើនជាងរដ្ឋាភិបាលដទៃទៀត​ចាប់​តាំងពី CPJ ចាប់ផ្តើម​ប្រមូល​​​ចងក្រង​​​របាយការណ៍​​​នៅ​ឆ្នាំ ១៩៩២»។

CPJ ព្រមាន​ទៀត​ថា ចំនួន​ពិតប្រាកដ​នៃអ្នកកាសែត​ដែល​ត្រូវ​បាន​អ៊ី​ស្រា​អែល​កំណត់គោលដៅ និងសម្លាប់​អាច​មាន​ចំនួន​​ខ្ពស់​ជាង​នេះ​ទៅ​ទៀត ព្រោះ​ការសម្លាប់មួយចំនួន​អាចត្រូវលាក់បាំង​ដោយ​ការ​រឹត​ត្បិត​សារព័ត៌មាន និង​ភាព​លំបាក​ផ្នែក​មនុស្ស​ធម៌ ធ្វើឱ្យ​ស្មុគ​ស្មាញ​ដល់​ការ​ ស៊ើប​អង្កេត អំឡុង​ពេល​សង្គ្រាម​ប្រល័យ​ពូជសាសន៍​របស់​អ៊ីស្រាអែល​លើ​តំបន់​ហ្គាហ្សា។

CPJ បន្ត​ថា៖«ដោយ​មាន​ភស្តុតាង​ជាច្រើន​ត្រូវបានបំផ្លាញ​ចោល​នា​ពេល​បច្ចុប្បន្ននេះ ចំនួន​ពិតប្រាកដនៃអ្នកកាសែត​ប៉ាឡេស្ទីន​ក្នុង​តំបន់​ហ្គាហ្សា ត្រូវ​បាន​កំណត់​គោលដៅ​ដោយ​ចេតនា​ របស់​អ៊ី​ស្រា​អែល​ អាច​នឹង​គ្មានអ្នក​ដឹង​ឡើយ»៕

ប្រែសម្រួល៖ ណឺ មិនា

The post អ៊ី​ស្រាអែល​​ជា​ប្រទេស​​​សម្លាប់​អ្នក​កាសែត​​​ច្រើន​បំផុត​​​ក្នុង​​​ឆ្នាំ២០២៥​៖ CPJ appeared first on Kampuchea Thmey Daily.

​ក្រោយ​បោះឆ្នោត ​ជនស៊ីវិល​​យ៉ាងហោច​ណាស់​ ១៧នាក់ស្លាប់​ និង​របួស ១៤នាក់​នៅមីយ៉ាន់ម៉ា​
ការ​វាយ​ប្រហារតាម​អាកាសរបស់យោធា​មីយ៉ាន់​ម៉ា​ក្នុង​រដ្ឋ​រ៉ាឃីន​(Rakhine) សម្លាប់​មនុស្ស​យ៉ាងហោចណាស់ ១៧ នាក់ និង​របួស១៤នាក់​ ជា​ការ​សម្លាប់​​ដ៏​ព្រៃ​ផ្សៃ​​ចុង​ក្រោយ​បំផុត​ក្នុង​សង្គ្រាម​ស៊ីវិល​​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​នេះ​​ បន្ទាប់​ពីជ័យ​ជម្នះ​នៃ​ការបោះឆ្នោត​របស់​គណបក្ស​កាន់​អំណាចគាំទ្រ​ដោយ​យោធា​ ​ត្រូវ​បានអ្នកសង្កេតការណ៍​អន្តរជាតិ​ច្រាន​ចោល​ និង​ចោទ​ថា​ «ជាការក្លែងបន្លំ»។ នេះ​បើ​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក។

យោធាមីយ៉ាន់ម៉ា។ រូបភាព៖ Reuters

Al Jazeera ​ចុះផ្សាយ​ថ្ងៃ​២៤ខែ​កុម្ភៈ ឆ្នាំ​២០២៦ ឱ្យ​ដឹង​ថា ស្ត្រី និង​កុមារ​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​បាន​សម្លាប់​ តាម​រយៈ​ការ​វាយ​ប្រហារ​តាម​អាកាស​ ជា​ពិសេស​បាន​វាយ​ប្រហារ​ភូមិ Yoengu ក្នុង​ឃុំ Ponnagyun កាល​ពី​ថ្ងៃអង្គារ​ក្នុងសប្តាហ៍​នេះ។​ នេះ​បើយោងតាមការចុះផ្សាយរបស់​សា​រ​ព័ត៌មាន​សំឡេង​ប្រជាធិបតេយ្យភូមា (DVB)។

ភូមិ​នេះស្ថិតនៅចម្ងាយប្រហែល ៣៣ គីឡូម៉ែត្រ ពី​ភាគ​ឦសាន​នៃ​ទី​ក្រុង Sittwe រដ្ឋធានីរដ្ឋ Rakhine។ វា​ត្រូវបានកាន់កាប់​ដោយកង​ទ័ព Arakan (AA) ជា​ក្រុម​ប្រដាប់​អាវុធជនជាតិភាគ​តិចក្នុង​រដ្ឋ Rakhine ​វាយ​ប្រឆាំង​​នឹង​​យោធា​មីយ៉ាន់ម៉ា នៅ​ក្នុងខែមីនា ឆ្នាំ ២០២៤។

​សេចក្តី​ថ្លែងការណ៍របស់ AA បានឱ្យ​ដឹង​ថា​៖ «ជន​ស៊ីវិល​ស្លូតត្រង់​ចំនួន១៧នាក់ រួម​ទាំង​កុមារ​បីនាក់ ត្រូវ​បាន​សម្លាប់និង​មាន​មនុស្ស ១៥ នាក់រងរបួស​ នៅ​ក្នុង​ការ​វាយ​ប្រហារ​នេះ​។

គួរ​បញ្ជាក់​ថា ប្រទេសមីយ៉ាន់ ធ្លាក់​ក្នុង​ភាពចលាចលនយោបាយ​ចាប់​តាំង​ពី​រដ្ឋប្រហារយោធាឆ្នាំ ២០២១ ជា​មួយនឹង​ការ​បង្ក្រាប​ការ​តវ៉ា​គាំ​ទ្រលទ្ធិ​ប្រជាធិបតេយ្យ​ដ៏ខ្លាំងក្លា​​ នាំឱ្យ​មានការបះបោរទូទាំងប្រទេស​។

យោង​តាមអង្គការសហប្រជាជាតិ មនុស្សរាប់ពាន់នាក់​ត្រូវបាន​សម្លាប់ ​និងប្រហែល ៣.៦ លាននាក់​ត្រូវផ្លាស់ទីលំនៅ។ ​សង្គ្រាម​នេះ​បង្ក​ឱ្យ​មាន​ការតស៊ូប្រដាប់អាវុធ​ពីសកម្មជនប្រជាធិបតេយ្យ និង​ក្រុម​ជន​ជាតិ​ភាគតិច ដែលតាំង​នៅ​ជា​យូរ​មកហើយ​ ក្នុង​តំបន់​ជាយ​ក្រុង​នៃ​ប្រទេស​៕​

ប្រែសម្រួល៖ ណឺ មិនា

The post ​ក្រោយ​បោះឆ្នោត ​ជនស៊ីវិល​​យ៉ាងហោច​ណាស់​ ១៧នាក់ស្លាប់​ និង​របួស ១៤នាក់​នៅមីយ៉ាន់ម៉ា​ appeared first on Kampuchea Thmey Daily.

របាយការណ៍UN៖ មុន​បោះឆ្នោត យោធា​មីយ៉ាន់ម៉ា​ បាញ់​៤០០លើក​ សម្លាប់​ជនស៊ីវិល​​យ៉ាងតិច​១៧០​នាក់
អង្គការ​សហ​ប្រជាជាតិ(UN) ​ថ្លែង​កាល​ពី​ថ្ងៃ​សុក្រថា យ៉ាង​ហោច​ណាស់​ជន​ស៊ីវិល ១៧០នាក់ ត្រូវបាន​សម្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​ចំនួន​ ៤០០ លើក​ របស់របប​យោធាប្រទេស​មីយ៉ាន់​ម៉ា​ ​​អំឡុង​ពេល​ពីរ​ខែ​មុនការ​បោះ​ឆ្នោត​។

លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ. Reuters

យោង​តាម AFP, ការ​បោះ​ឆ្នោត​បី​ដំណាក់​កាល រយៈ​ពេល​មួយ​ខែ​របស់​ប្រទេស​មី​យ៉ាន់​ម៉ា​ ដែល​បាន​បញ្ចប់កាល​ពី​ថ្ងៃ​អាទិត្យ​។ ជា​ពិសេស​បាន​​ដាក់​កម្លាំង​យោធា​​ចូល​អំឡុង​ពេល​​​បោះ​ឆ្នោត តែ​​អ្នក​ឃ្លាំ​មើល​ក្នុង​នាម​ជាអ្នក​​ប្រជា​ធិប​តេយ្យ​​បាន​ច្រាន​ចោល​ ថា​វាជា​ការ​ប៉ុន​ប៉ង​ក្នុង​ការ​​ប្តូរ​ឈ្មោះ​​ ហើយ​​គ្រប់​គ្រង​របស់​កង​ទ័ព​ដដែល។

មិន​តែ​ប៉ុណ្ណោះ ការិ​យា​ល័យ​សិទ្ធិ​មនុស្ស​របស់​អង្គ​ការ​សហ​ប្រជាជាតិ​ បាន​រិះគន់​យ៉ាង​ចាស់​ដៃ​ ចំពោះ​ការ​បោះ​ឆ្នោត​នេះ​។ នៅ​ថ្ងៃសុក្រ អង្គការសហប្រជាជាតិ បាន​ព្រមាន​​មី​យ៉ាន់​ម៉ាថា ​បាន​​បរាជ័យ​ក្នុង​ការ​គោ​រព​សិទ្ធិ​មនុស្ស​ជា​មូល​ដ្ឋាន ហើយ​ធ្វើ​ការ​វាយ​ប្រហារ​ដោយ​កម្លាំង​យោធា​ទៅ​លើ​ប្រជាជន​បាន​បន្ត​ឥត​ឈប់​ឈរ។

លោក James Rodehaver ប្រធាន​ការិយាល័យ​សិទ្ធិ​របស់​មីយ៉ាន់ម៉ា​ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ទីក្រុងហ្សឺណែវ​(Geneva) ថា៖ «ការ​បោះ​ឆ្នោត​ដែល​បាន​ធ្វើ​ឡើង​នេះ មិន​បាន​រារាំង​អំពើ​ហិង្សា​ដែល​បន្ត​ពេញ​ក្នុង​ឆ្នាំ២០២៥ ទេ​»។

ថ្លែង​ពីទី​ក្រុង​បាង​កក លោក​បាន​គូស​បញ្ជាក់​ថា៖ «ឆ្នាំ២០២៥ គឺ​ជា​​ឆ្នាំ​ដែល​ជន​ស៊ីវិល​ស្លាប់​ដោយ​សារ​ការ​វាយ​ប្រហារ​តាម​អាកាស​ច្រើន​ជាង​គេ​ទាំងអស់​ ចាប់​តាំង​ពីឆ្នាំ ២០២១​ មក​ ហើយ​ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​នៅ​តែ​បន្ត​រហូត​ដល់​ថ្ងៃ​បោះ​ឆ្នោត»។

អង្គ​ការ​សហប្រជាជាតិ​បាន​បន្ត​ទៀត​ថា៖ « ប្រភព​គួរ​ឱ្យ​ទុក​ចិត្តបាន​ផ្ទៀង​ផ្ទាត់​ថា​ យ៉ាង​ហោច​ណាស់​ ជន​ស៊ីវិល ១៧០​នាក់ ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការវាយ​ប្រហារ​តាម​អាកាស​របស់​យោធាចំនួន ៤០៨ លើក​។ ត្រូវ​បាន​រាយការណ៍​ ដោយ​ប្រភព​ច្បាស់លាស់អំឡុង​ពេល​បោះ​ឆ្នោត​ដែល​មាន​រយៈ​ពេល​ជិត​ពីរ​ខែ​​ ចាប់​​ពី​ដើម​ខែ​ធ្នូ»។

លោក Rodehaver ឱ្យ​ដឹង​​ទៀត​ថា​៖ «​ចំនួន​​អាច​​កើន​ឡើង ដោយ​ចង្អុល​បង្ហាញ​ថា​ការផ្ទៀងផ្ទាត់​តួរ​លេខ មានភាព​ស្មុគស្មាញ​ចាប់​តាំង​ពី ធ្វើ​​ទំនាក់​ទំនង​ត្រូវ​បាន​កាត់​ផ្តាច់ និងភាព​ភ័យខ្លាច​របស់​ពល​រដ្ឋ​ ​នៅ​ក្នុង​ទី​តាំង​មួយ​ចំនួន​ដែល​ពិបាក​​និយាយ​មក​កាន់​យើង»៕

ប្រែសម្រួល៖ ណឺ មិនា

The post របាយការណ៍UN៖ មុន​បោះឆ្នោត យោធា​មីយ៉ាន់ម៉ា​ បាញ់​៤០០លើក​ សម្លាប់​ជនស៊ីវិល​​យ៉ាងតិច​១៧០​នាក់ appeared first on Kampuchea Thmey Daily.

យោធាមីយ៉ាន់ម៉ា វាយប្រហារលើពិធីបុណ្យព្រះពុទ្ធសាសនាសម្លាប់មនុស្ស៣២នាក់
យ៉ាងហោចណាស់មនុស្ស ៣២ នាក់ រួមទាំងកុមារជាច្រើននាក់បានស្លាប់ និងជាង ៥០ នាក់បានរងរបួស ដោយសារយោធាមីយ៉ាន់ម៉ាបើកការវាយប្រហារតាមអាកាសលើកន្លែងប្រារព្ធពិធីបុណ្យពន្លឺរបស់ព្រះពុទ្ធសាសនា ឬពិធីបុណ្យThadingyutនៅទីប្រជុំជន Chaung-U ក្នុងតំបន់ Sagaing។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Irrawaddy កាលពីថ្ងៃទី០៧ខែតុលា។

ពិធីបុណ្យThadingyut

សាក្សី​បាន​និយាយ​ថា គ្រាប់បែក​ពីរ​គ្រាប់​ត្រូវ​បាន​ទម្លាក់​ដោយទាហារបបយោធានៅ​ម៉ោង ៧ យប់ទៅលើហ្វូងមនុស្សដែលប្រមូលផ្តុំគ្នាក្នុងពិធីបុណ្យ។ ប៉ុន្មាននាទីក្រោយមក យន្តហោះបានត្រលប់មកទម្លាក់គ្រាប់បែកចំនួនពីរគ្រាប់ទៀត ធ្វើឱ្យមានមនុស្សស្លាប់បន្ថែមទៀត។

របាយការណ៍ក្នុងស្រុកបាននិយាយថា ជនរងគ្រោះរួមមានជនស៊ីវិល សមាជិកក្រុមប្រដាប់អាវុធ និងសកម្មជនយុវជនបួននាក់មកពីគណៈកម្មាធិការអហិង្សា Monywa-Amyint Lan ។ បើតាមវីដេអូ​ដែល​បាន​ចែករំលែក​នៅលើ​បណ្តាញ​សង្គម​បាន​បង្ហាញ​ពី​ទិដ្ឋភាពមនុស្សភ័យ​ស្លន់ស្លោ រត់រកសមាជិកគ្រួសារពួកគេក្រោយការវាយប្រហារ។

ក្រៅពីនេះក៏មានការវាយប្រហារដាច់ដោយឡែកមួយទៀតនៅយប់ដដែលនោះ ដោយរបបយោធាបានទម្លាក់គ្រាប់បែកលើតំបន់នានាក្នុងរដ្ឋ Shan ភាគខាងជើងដែលគ្រប់គ្រងដោយកងទ័ពរំដោះជាតិតាអុង (TNLA) ។

គួរបញ្ជាក់ថារបបយោធាមីយ៉ាន់ម៉ាដឹកនាំដោយ ឧត្តមសេនីយ៍ មីន អ៊ុងឡាំង បានបង្កើនការវាយប្រហាររបស់ខ្លួនដណ្ដើមគ្រប់គ្រងតំបន់ជាច្រើនមកវិញមុនការបោះឆ្នោតនៅចុងឆ្នាំនេះ ដែលបង្គឲ្យមានអ្នកស្លាប់ របួស និងការបំផ្លិចបំផ្លាញកើនឡើង៕

ការវាយរបស់យោធាមីយ៉ាន់ម៉ាក្នុងរដ្ឋ Shan

អត្ថបទ៖ ប៊ុន សុភាព

The post យោធាមីយ៉ាន់ម៉ា វាយប្រហារលើពិធីបុណ្យព្រះពុទ្ធសាសនាសម្លាប់មនុស្ស៣២នាក់ appeared first on Kampuchea Thmey Daily.

យោធា​មីយ៉ាន់ម៉ា បើកការ​វាយ​ប្រហារ​តាម​អាកាសផ្ទួនៗដ៏រន្ធត់​​សម្លាប់​ជន​ស៊ីវិល​១១​នាក់​ក្នុង​រដ្ឋ​Kachin
យ៉ាងហោចណាស់ជនស៊ីវិល ១១ នាក់ រួមទាំងកុមារអាយុ ៥ ឆ្នាំពីរនាក់ត្រូវបានសម្លាប់ ក្នុងការវាយប្រហារតាមអាកាសរបស់យោធាមីយ៉ាន់ម៉ាផ្ទួនៗចំនួនពីរលើក្រុង Sadone ក្នុងរដ្ឋ Kachin កាលពីថ្ងៃទី ២៩ ខែកញ្ញា នេះបើយោងតាមកងទ័ពឯករាជ្យ Kachin (KIA) ។

គ្រាប់​បែក​បាន​វាយ​ប្រហារ​ផ្សារ​ជិត​សាលា​រៀន ដោយការ​វាយ​ប្រហារ​លើក​ដំបូង​បាន​កើត​ឡើង​នៅ​ពេល​រសៀល ហើយ​បាន​សម្លាប់​មនុស្ស ៨ នាក់​ភ្លាមៗ។ ក្រោយមក នៅពេលដែលមនុស្សកំពុងព្យាយាមជួយសង្គ្រោះអ្នករបួស យោធាមានទម្លាក់គ្រាប់បែកមួយទៀត។ មនុស្ស​បី​នាក់​ទៀត​ដែល​រង​របួស​ធ្ងន់​ក្រោយ​មក​បាន​ស្លាប់​ដោយសារការវាយប្រហារលើកទី២​។ ជនរងគ្រោះ៦នាក់ទៀត រួមទាំងកុមារ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ។

អ្នកនាំពាក្យរបស់ KIA បានថ្កោលទោសការវាយប្រហារនេះថាជាការវាយប្រហារដោយចេតនាលើតំបន់ជនស៊ីវិល និងក្រុមជួយសង្គ្រោះ ដោយហៅការវាយប្រហារនេះថាជា «អមនុស្សធម៌» និងជាឧក្រិដ្ឋកម្មសង្គ្រាម ដោយសារក្រុង Sadone មិនមែនជាសមរភូមិសកម្មទេ។ ក្រុង Sadone ត្រូវបានគ្រប់គ្រងដោយកងទ័ពឯករាជ្យ Kachin (KIA) ចាប់តាំងពីខែមិថុនា ឆ្នាំ ២០២៤។ វាស្ថិតនៅជិតព្រំដែនជាមួយប្រទេសចិន។

ទោះបីជាមិនមានការប្រយុទ្ធគ្នានៅក្នុងក្រុង Sadone នៅពេលដែលគ្រាប់បែកបានធ្លាក់ចុះក៏ដោយ ការប្រយុទ្ធគ្នារវាង KIA និងយោធានៅតែកើតឡើងនៅក្នុងតំបន់ Waingmaw ក្បែរនោះ។ រហូត​មក​ទល់​ពេល​នេះ យោធា​មីយ៉ាន់ម៉ា​មិន​បាន​ផ្តល់​សេចក្តីថ្លែងការណ៍​ណាមួយ​អំពី​ការ​វាយ​ប្រហារ​នោះ​ទេ៕

អត្ថបទ៖ ប៊ុន សុភាព

The post យោធា​មីយ៉ាន់ម៉ា បើកការ​វាយ​ប្រហារ​តាម​អាកាសផ្ទួនៗដ៏រន្ធត់​​សម្លាប់​ជន​ស៊ីវិល​១១​នាក់​ក្នុង​រដ្ឋ​Kachin appeared first on Kampuchea Thmey Daily.

អ៊ីស្រាអែលបង្កើនការវាយលុកលើហ្គាហ្សា ខណៈប្រទេសជាច្រើនត្រៀមទទួលស្គាល់រដ្ឋប៉ាឡេស្ទីន
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ៩១នាក់ត្រូវបានសម្លាប់កាលពីថ្ងៃសៅរ៍ នៅក្នុងការបង្កើនការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទូទាំងតំបន់ហ្គាហ្សា ខណៈប្រទេសជាច្រើនត្រៀមទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។

(រូបភាព៖ Anadolu)

កងកម្លាំង​អ៊ីស្រាអែល​បាន​វាយ​កម្ទេច​អគារ​ប្រហែល ២០ ប្លុក​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ខណៈ​កំពុង​ព្យាយាម​បង្ខំ​អ្នក​ស្រុក​ឱ្យ​ជម្លៀស​ចេញ។ ជិតពាក់កណ្តាលនៃចំនួនប្រជាជននៅទីក្រុងហ្គាហ្សា មានប្រហែល ៤៥ ម៉ឺននាក់បានភៀសខ្លួនចាប់តាំងពីអ៊ីស្រាអែលបានប្រកាសផែនការដណ្តើមយកតំបន់នោះ។

សាក្សី និងគ្រូពេទ្យបានរាយការណ៍ថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក បានសំដៅលើមនុស្សនៅពេលពួកគេរត់គេចខ្លួន ដែលធ្វើជនស៊ីវិលស្លាប់កាន់តែច្រើន។  ទន្ទឹមនឹងនេះ លក្ខខណ្ឌនៅ al-Mawasi ដែលអ៊ីស្រាអែលកំណត់ថាជា «តំបន់សុវត្ថិភាព» នៅតែមានវិបត្តិធ្ងន់ធ្ងរ។ គ្រួសារ​ដែល​ផ្លាស់​ទីលំនៅ​រស់នៅ​ក្នុង​តង់​ចង្អៀត​​មាន​ទឹកនិងអាហារតិចតួចប៉ុណ្ណោះ។ ក្រុមជំនួយ ពិពណ៌នាថា ការរស់រានរបស់ប្រជាជនហ្គាហ្សាកាន់តែយ៉ាប់យឺនទៅៗ ខណៈការប្រហាររបស់អ៊ីស្រាអែលមិនបានឈប់ និងរឹតតែកើនឡើង។

(រូបភាព៖ Reuters)

គួរបញ្ជាក់ថាការបង្កើនការវាយលុករបស់អ៊ីស្រាអែលនេះកើតឡើងចំពេលដែលប្រទេសលោកខាងលិចមួយចំនួនដូចជាចក្រភពអង់គ្លេស បារាំង កាណាដា និងអូស្ត្រាលី រៀបចំដើម្បីទទួលស្គាល់ភាពជារដ្ឋរបស់ប៉ាឡេស្ទីននៅឯមហាសន្និបាតអង្គការសហប្រជាជាតិ។ ប្រទេសព័រទុយហ្គាល់បានអះអាងថា ខ្លួននឹងទទួលស្គាល់ប៉ាឡេស្ទីនជាផ្លូវការនៅថ្ងៃអាទិត្យនេះ។ ទោះយ៉ាងណាយោធាអ៊ីស្រាអែលនិយាយថា ប្រតិបត្តិការរុះរើហេដ្ឋារចនាសម្ព័ន្ធក្រុមហាម៉ាសនៅហ្គាហ្សាអាចមានរយៈពេលជាច្រើនខែ ដោយមិនមានបទឈប់បាញ់នៅចំពោះមុខឡើយ៕

(រូបភាព៖ Reuters)

(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

The post អ៊ីស្រាអែលបង្កើនការវាយលុកលើហ្គាហ្សា ខណៈប្រទេសជាច្រើនត្រៀមទទួលស្គាល់រដ្ឋប៉ាឡេស្ទីន appeared first on Kampuchea Thmey Daily.